ព័ត៌មាន​

លោក​ សម​ រ​ង្ស៊ី​ក្នុង​នាម​ «CNRP»​ អំពាវនាវ​ឱ្យធ្វើ​ពហិការ​ការ​បោះ​ឆ្នោត​

​លោក​ សម​ រ​ង្ស៊ី​ អតីត​មេដឹកនាំ​គណបក្សប្រឆាំង​ ក្នុង​នាម​ «​គណបក្ស​សង្គ្រោះ​ជាតិ​»​ កាលពី​ថ្ងៃ​សៅរ៍​បាន​អំពាវនាវ​ជា​ផ្លូវការ​ឱ្យ​មានការ​ធ្វើ​ពហិការ​ការ​បោះ​ឆ្នោត​ ដែល​នេះ​បាន​ចោទ​ជា​សំណួរ​អំពី​សមត្ថកិច្ច​របស់​លោក​ក្នុង​ការ​និយាយ​ ក្នុង​នាម​ជា ...

Andrew Nachemson និង បែន សុខហ៊ាន
https://bit.ly/2HCJIvJ

ផ្លូវដែក​នឹង​ជួយ​ធ្វើ​ឲ្យ​វិស័យ​អចលនទ្រព្យ​នៅ​ប៉ោយប៉ែត​កាន់តែ​ប្រសើរ

ការបើក​ដំណើរការ​ផ្លូវ​រថភ្លើង​ពី​ក្រុង​ប៉ោយប៉ែត​ទៅ​ក្រុង​សិរីសោភ័ណ​នៃ​ខេត្ត​បន្ទាយមានជ័យ​កាលពី​ដើម​ខែ​មេសា​នេះ​គឺជា​ព្រឹត្តិការណ៍​សំខាន់​មួយ​ក្នុង​ផែនការ​ជួសជុល​ឡើង​វិញ​នូវ​សេវា​ដឹកជញ្ជូន​អ្នក​ដំណើរ និង​ទំនិញ​តាមរយៈ​ខ្សែ​រថភ្លើង​នា​ភាគ​ពាយព្យ​នៃ​ប្រទេស​កម្ពុជា ដើម្បី​ឆ្ពោះ​មក​រាជធានី ...

វ៉ាត វិន
https://bit.ly/2HT16M1

ពលរដ្ឋ​បារម្ភ​ពេល​ឃើញ​ក្រុមហ៊ុន​ដឹក​បង្គោល​ដាក់​ជិត​ដី​ទំនាស់​

ពលរដ្ឋ​នៅ​តំបន់​ដី​ទំនាស់​ក្នុង​ឃុំ​តា​នូ​ន​ ស្រុក​បទុម​សាគរ​ ខេត្តកោះកុង​ បាន​បង្ហាញ​ក្ដី​បារម្ភ​ជា​ថ្មី​ ខណៈ​ឃើញ​ក្រុមហ៊ុន​ចិន​ញូ​ញៀន​ ដឹក​បង្គោល​តាង​រាប់រយ​ដើម​ទៅ​ដាក់​ពង្រាយ​ហ៊ុម​ព័ទ្ធ​លើ​ដី​កំពុង​មាន​ទំនាស់​ ដែល​មិន​ទាន់​ដោះស្រាយ ...

ផាក់ ស៊ាងលី
https://www.phnompenhpost.com/national/udg-appears-ready-measure-disputed-land

លោក ស ខេង ប្រាប់​ឲ្យ​កងកម្លាំង​ប្រុង​ប្រយ័ត្ន​លើ​ចលាចល​ក្នុង​ការ​បោះឆ្នោត

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង បាន​ថ្លែង​ទៅ​កាន់​មន្ត្រី និង​កងកម្លាំង​នៅ​ខេត្ត​ក្រចេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ឲ្យ​ពួកគេ​ប្រុងប្រយ័ត្ន​ក្នុង​ការបោះឆ្នោត​ជាតិ​ដែល​ចូល​មក​ដល់​ក្នុង​ខែ​កក្កដា​ខាង​មុខ​ចំពោះ​សកម្មភាព​ប្រឆាំង​ណា​មួយ​ ខណៈ​ដែល​លោក​ក៏​បាន​ព្រមាន​ផង​ដែរ​ថា ចលនា​ប្រឆាំង ...

ម៉ិច ដារ៉ា
https://bit.ly/2FloCfe

ការ​ប្រមូល​ពន្ធ​កើនឡើង​ ១០​ ភាគរយ​នៅ​ត្រីមាស​ទី​១

អគ្គនាយកដ្ឋាន​ពន្ធដារ​ បាន​ប្រមូល​ពន្ធ​ច្រើន​ជាង​ ៧៦១​ លាន​ដុល្លារ​អា​មេ​រិ​ក​ នៅ​អំឡុង​ពេល​ បី​ ខែ​ដំបូង​ក្នុងឆ្នាំនេះ​ ដែល​ជា​ការ​កើនឡើង​ប្រហែល​ ១០​ ភាគរយ​ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​ នៅ​ក្នុង​ឆ្នាំ​ ២០១៧​។​ ...

ម៉ៃ គុណមករា
https://www.khmertimeskh.com/50484337/tax-collection-rises-by-10-percent-in-q1/

ជំនួប​ពិភាក្សា​ត្រីភាគី​ចំពោះ​ពាណិជ្ជកម្ម​កសិកម្ម​

តំណាង​មក​ពី​ប្រទេស​កម្ពុជា​ ថៃ​ និង​វៀតណាម​បាន​ជួបជុំ​គ្នា​កាលពី​ម្សិលមិញ​នៅ​ទីក្រុង​ភ្នំពេញ​ ដើម្បី​ពិភាក្សា​ពី​វិធី​កែ​លម្អ​នីតិវិធី​ពាណិជ្ជកម្ម​ នៅ​ក្នុង​តំបន់​អាស៊ាន​ ជា​ពិសេស​ផលិតផល​កសិកម្ម​ ដែល​ជា​ផ្នែក​មួយ​នៃ​សិក្ខាសាលា​ ដែល​រៀបចំ​ឡើង​ដោយ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អា ...

ជា វណ្ណៈ
https://www.khmertimeskh.com/50484131/trilateral-discussions-in-agricultural-trade-begin/

យុវជន​ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​ក្លាយជា​វិស្វករ​

មន្ត្រីជាន់ខ្ពស់​របស់​រាជរដ្ឋាភិបាល​ កាលពី​ម្សិលមិញ​ បាន​និយាយ​ថា​ ប្រទេស​កម្ពុជា​ត្រូវការ​វិស្វករ​ប្រមាណ​ជា​ ៣៥​ ០០០​នាក់​ នៅ​ចន្លោះ​ពី​ឆ្នាំ​២០១៨​ ដល់​ ឆ្នាំ​២០២០​ សម្រាប់​បម្រើ​ឱ្យ​វិស័យ​ផ្សេងៗ​។​ លោក​ ពេ​ជ​ សោភ័ន​ រដ្ឋលេខាធិការ​ ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ និង​អនុប្រធាន​នៃ​គណៈ ...

មុំ គន្ធា
https://www.khmertimeskh.com/50484406/youths-encouraged-to-become-engineers/

សាលា​រាជធានី​ភ្នំពេញ​ឱ្យ​ដឹង​ថាការធ្វើ​អត្តសញ្ញាណប័ណ្ណ​គឺ​មិន​គិតថ្លៃ​ទេ​

សាលា​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ កាលពី​ថ្ងៃ​ពុធ​ ច្រានចោល​ព័ត៌មាន​ដែល​ថា​សេវាអត្តសញ្ញាណកម្ម​ រួម​ទាំង​អត្តសញ្ញាណប័ណ្ណ​នឹង​នឹង​ត្រូវ​គិតថ្លៃ​សេវា​ ក្រោយ​ការ​បោះ​ឆ្នោតជាតិ​នៅ​ខែកក្កដា​ ហើយ​បាន​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​ស្វែងរក​ និង​ដាក់​ទណ្ឌកម្ម​អ្នក​ដែល​ផ្សព្វផ្សាយ​ព​ត៌​មាន ...

ប៉ិច សុធារី
https://www.khmertimeskh.com/50484344/city-hall-says-id-cards-are-free/

សត្វព្រៃ​ជិត​ ២០​ គីឡូ​ ត្រូវ​បាន​រឹបអូស​ពី​ផ្ទះ​ឈ្មួញ​នៅ​ស្រុក​ភ្នំស្រួច

សត្វព្រៃ​ជិត​ ២០​ គីឡូក្រាម​ រួម​មាន​ពស់​ ៥​ ក្បាល​ និង​អណ្ដើក​ ៥​ ក្បាល​ ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ចាប់​បាន​ កាលពី​ម្សិលម្ង៉ៃ​ នៅផ្ទះ​មួយ​ក្នុងភូមិ​ចេក​ ឃុំ​អូរ​ ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​។​ នេះ​បើ​តាម​លោក​ យុគ​ ឌី​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ភ្នំស្រួច​។​ ...

សុទ្ធ គឹមសឿន
https://bit.ly/2HxJFxf

សំឡេង​រថភ្លើង​បាន​បង្ក​ការ​រំខាន​ដល់​ពលរដ្ឋ​នៅ​តាម​ដងផ្លូវ​

ប្រជាពលរដ្ឋ​នៅ​ផ្លូវ​ ១០៥​ K​ ត្រូវ​បាន​រំខាន​ដោយសារ​សំឡេង​រថភ្លើង​ ខណៈ​រថភ្លើង​នេះ​បាន​ចុច​ស៊ី​ផ្លេ​ និង​បញ្ចេញ​សញ្ញា​ ហើយ​អ្នក​បើក​ម៉ូតូ​ និង​រថយន្ត​បាន​ឈប់​ដើម្បី​ទុក​ឱ្យ​រថភ្លើង​ឆ្លងកាត់​។​ ប្រជាពលរដ្ឋ​នៅ​ក្នុង​សង្កាត់​នេះ​ បាន​ធ្វើការ​តវ៉ា​ប្រឆាំង​នឹង ...

គង់ មេត្តា និង Daphne Chen
https://bit.ly/2Hu57qI

លោក ស ខេង ​បញ្ជា​ឲ្យ​ស៊ើប​ករណី​រត់ពន្ធ​អាវុធ​ទៅ​ថៃ

​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ធ្វើការ​ស៊ើបអង្កេត​ការជាប់​ពាក់ព័ន្ធ​រវាង​ករណី​រត់ពន្ធ​អាវុធ​ទៅ​ប្រទេស​ថៃ កាលពី​ពេល​ថ្មីៗ​ និង​ករណី​មួយ​កាលពី​ឆ្នាំ​មុន ដែល​នេះ​ហាក់បី​ដូចជា​ផ្ទុយ​នឹង​ការអះអាង​កាលពី​ពេល​មុន​របស់​ក្រសួង​ការពារ​ជាតិ​ដែល​ថា ...

ម៉ិច ដារ៉ា និង Leonie Kijewski
https://bit.ly/2Jw4E49

លោក​ នេត សាវឿន ស្នើ​ថៃ​ឲ្យ​បញ្ជូន​​ សម សេរី មក​កម្ពុជា​ក្រោយ​ចាប់​ខ្លួន

អគ្គស្នងការ​នគរបាល​ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី​ម្សិលមិញ​បាន​ធ្វើ​សំណើ​ជា​ផ្លូវការ​ទៅ​សមភាគី​ថៃ​របស់​លោក​នៅក្នុង​ទីក្រុង​បាងកក​ដើម្បី​ស្នើសុំ​បញ្ជូន​ជន​ជាប់ចោទ សម សេរី ដែល​ជា​មេដឹកនាំ​ចលនា​រំដោះ​ជាតិ​ខ្មែរ​មក​ទទួល​ទោស​នៅ​កម្ពុជា​ដែល​ការស្នើ​នេះ​បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ ...

បែន សុខហ៊ាន និង Andrew Nachemson
https://bit.ly/2Jwqvsa

ដី​នៅ​តាម​មាត់ទន្លេ​នឹង​យក​ទៅ​អភិវឌ្ឍ​ជា​អគារ​ពាណិជ្ជកម្ម

ដី​តាម​បណ្ដោយ​មាត់ទន្លេ​ក្នុង​ទីក្រុង​ភ្នំពេញ​ដែល​រដ្ឋាភិបាល​ទើប​សម្រេច​កាត់​ដាក់​ជា​ដីឯកជន​របស់​រដ្ឋ​អាច​នឹង​ត្រូវ​វិនិយោគ​ជា​គម្រោង​សំណង់​អគារ​ពាណិជ្ជកម្ម​រួមមាន សណ្ឋាគារ​ខុនដូ ឬ អគារ​ការិយាល័យ​ផ្សេងៗ​។ នេះ​បើ​យោង​តាម​ការបញ្ជាក់​របស់​មន្ត្រី​ក្រុមហ៊ុន​កំពង់ផែ​ស្វយ័ត​ក្រុង​ភ្នំពេញ (PPAP) ដែល​កំពុង​គ្រប់គ្រង​ដី ...

ហ៊ គីមសាយ និង Brendan O’Byrne
https://bit.ly/2r1wbU0

ត្រី​ចិញ្ចឹម​ប្រមាណ​ ១២​ តោន​ងាប់​ដោយ​កម្ដៅ​ពេល​ទឹក​ស្រក​

យ៉ាង​ហោច​ណាស់​ត្រី​ចិញ្ចឹម​តាម​ដង​ទន្លេ​ ស្ថិត​ក្នុង​សង្កាត់​ខ្សា​ម​ និង​ផ្សារឆ្នាំង​ ខេត្តកំពង់ឆ្នាំង​ ប្រមាណ​ជាង​ ១២​ ពាន់​គីឡូ​បាន​ងាប់​ក្នុង​រយៈពេល​ ៣​ ថ្ងៃ​ ព្រោះតែ​ទឹកបាន​ស្រក​ចុះ​ជា​គំហុក​ និង​ក្ដៅ​ខ្លាំង​។​ នេះ​បើ​យោង​តាម​ការ​រៀបរាប់​របស់​ប្រជា ...

ឃុត សុភចរិយា
https://www.phnompenhpost.com/national/families-kampong-chhnang-lose-fish-mass-die

អាជ្ញាធរ​ប្រាប់​ពី​ការ​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ឱ្យ​អ្នក​រស់នៅ​បឹងត្របែក

សាលា​រាជធានី​ភ្នំពេញ​​ប្រកាស​ប្រាប់​ពលរដ្ឋ​ដែល​រស់នៅ​ម្តុំ​អាង​ស្តុក​ទឹក​បឹងត្របែក​​អំពី​ការ​ធ្វើ​ប្រទានកម្ម​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ជូន​ចំនួន​ ២៧១ ​គ្រួសារ​ក្នុង​ភូមិ​មួយ​ចំនួន​ក្នុង​សង្កាត់​ទួលទំពូង​ ១ សង្កាត់​បឹងត្របែក​ និង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌ​ចំការមន​ជា​ដំណឹង​មួយ​ដែល​ធ្វើឲ្យ ...

សុទ្ធ គឹមសឿន និង Leonie Kijewski
https://bit.ly/2FiMJv0

​គ្រួសារ​ប្តឹង​តវ៉ា​អំពី​ជម្លោះដីធ្លី​

១៣​ គ្រួសារ​ដែល​រស់នៅ​តាម​ផ្លូវ​ទៅ​កាន់​ផ្ទះ​របស់​មេបញ្ជាការ​ខ្មែរក្រហម​ តា​ម៉ុ​ក​ នៅ​ក្នុងស្រុក​អន្លង់​វែង​ ខេត្តឧត្តរមានជ័យ​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​កាន់​អាជ្ញាធរ​កាលពី​ថ្ងៃ​អង្គារ​ បន្ទាប់​ពី​ត្រូវ​បាន​ប្រាប់​ថា​ ពួក​គេ​នឹង​មិន​ទទួល​បាន​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​។​ ...

សែន ដាវីត
https://www.khmertimeskh.com/50483805/families-file-land-dispute-complaint/

​រោងចក្រ​ដំឡូង​មី​ថ្មី​នឹង​ដំណើរការ​ពេញ​សមត្ថភាព​នៅ​ខែ​ក្រោយ​

​រោងចក្រ​កែ​ច្នៃ​ដំឡូង​មី​ដំបូង​របស់​ខេត្តរតនគិរី​នឹង​ចាប់ផ្តើម​ដំណើរការ​នៅ​ខែ​ក្រោយ​ ដោយ​ផលិត​នូវ​ផលិតផល​ដំឡូង​មី​ ៣០០​ តោន​ក្នុង​មួយ​ថ្ងៃ​។​ លោក​ សយ​ សូ​ណា​ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តរតនគិរី​បាន​ថ្លែង​ថា​ រោងចក្រ​នេះ​ឥឡូវ​កំពុង​ធ្វើតេស្ត​ និង​កំពុង ...

ជា វណ្ណៈ
https://www.khmertimeskh.com/50483716/new-cassava-factory-to-operate-at-full-capacity-next-month/

​អាជ្ញាធរ​អប្សរា​បាន​បញ្ចប់​ករណី​កាប់​ឈើ​ខុសច្បាប់​

​មន្ត្រី​អាជ្ញាធរ​អប្សរា​ និង​នគរបាល​ក្នុងស្រុក​កាលពី​ម្សិលមិញ​បាន​បញ្ចប់​ការ​ស៊ើបអង្កេត​រយៈពេល​ ៣​ ថ្ងៃ​លើ​ការ​កាប់​ឈើ​ខុសច្បាប់​នៅ​ទីលាន​ឧទ្យាន​បុរាណ​អង្គរ​ ដោយ​កត់​សម្គាល់ថា​ មាន​បុរស​ម្នាក់​ត្រូវ​បាន​ឃាត់ខ្លួន​ និង​ដោះ​លែង​ បន្ទាប់​ពី​បាន​ចុះ​កិច្ចសន្យា​បញ្ឈប់​ការ ...

ប៉ាវ ស៊ុយ
https://www.khmertimeskh.com/50483726/apsara-authority-closes-illegal-logging-case/

​ក្រសួង​ដឹក​ជញ្ជូន​ចេញ​សេចក្តីជូនដំណឹង​ក្រោយ​ពី​គ្រោះថ្នាក់​ជាមួយ​រថភ្លើង​

​ក្រសួង​ដឹក​ជញ្ជូន​បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ អំពាវនាវ​ឱ្យ​ប្រជាជន​យកចិត្តទុកដាក់​លើ​រថភ្លើង​ ដែល​កំពុង​ចរាចរ​នៅ​លើ​ផ្លូវដែក​ខេត្តពោធិ៍សាត់​ និង​បាត់ដំបង​ បន្ទាប់​ពី​មាន​ឧបទ្ទវហេតុ​ចំនួន​៣​កើតឡើង​នៅ​លើ​ផ្លូវដែក​ ចាប់តាំងពី​ការ​សម្ពោធ​កាលពី​ដើមខែ​នេះ​។​ ​ ...

ប៉ាវ ស៊ុយ
https://www.khmertimeskh.com/50483804/ministry-of-transport-issues-notice-following-train-crashes/

មន្ត្រី​ឧទ្យានុរក្ស​បរិស្ថាន និង​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​រយៈ​ពេល​១១​ខែ​ពី​សហរដ្ឋ​អាមេរិក​

មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បរិស្ថាន ​នឹង​ទទួលបាន​ការបណ្តុះបណ្តាល​រយៈពេល ១១ ខែ​ ពី​អ្នកជំនាញ​របស់​សហរ​ដ្ឋ​អាម​រិ​ក ដើម្បី​បង្កើន​ចំណេះដឹង និង​ជំនាញ​បន្ថែម ​ក្នុងការ​ការពារ​ធន​ធាន​ធម្មជាតិ និង​ទប់​ស្កាត់​បាន​នូវ​បទល្មើស ខណៈ​ដែល​មាន​សេច​ក្តី​រាយការណ៍​ជា​ច្រើន​ថា បទ​ល្មើស​កាប់​ឈើ និង​កាប់​រាន ...

ផាក់ ស៊ាងលី
https://bit.ly/2vL0IKy

លោក​ ហ៊ុន សែន សរសើរ​ចិន​ ខណៈ​មាន​ការ​រិះគន់​ថា ចិន​ចូល​មក​កម្ពុជា​សម្លឹង​រក​តែ​ប្រយោជន៍​ និង​បង្ក​បញ្ហា

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​ត្រូវ​បាន​គេ​មើលឃើញ​ថា កំពុង​ងាក​ទៅ​រក​ប្រទេស​ចិន ខណៈ​ដែល​ស្ថានភាព​នយោបាយ​កំពុង​ត្រូវ​បាន​អន្តរជាតិ​ធ្វើការ​រិះគន់​ក្រោយ​​ពី​រំលាយ​បក្ស​ប្រឆាំង​ដែល​ជា​គូប្រជែង​នយោបាយ​ដ៏ធំ​នោះ​ពី​ម្សិលមិញ​បាន​ថ្លែង​ការពារ​ក្រុមហ៊ុន​វិនិយោគ​ចិន និង​ភ្ញៀវទេសចរ​ចិន ...

បែន សុខហ៊ាន
https://bit.ly/2KfWQom

អ្នកភូមិ​ចង់​បណ្តេញ​ជនបរទេស​ ១ ​គ្រួសារ​ដែល​កំពុង​រស់នៅ​ការពារ​ព្រៃ​អភិរក្ស

គ្រួសារ​បរទេស​មួយ​ដែល​បាន​បង្កើត​គម្រោង​អភិរក្ស និង​តំបន់​អេកូ​ទេសចរណ៍​នៅ​ដែនជម្រក​សត្វព្រៃ​ភ្នំ​ត្នោត​កំពុង​តែ​ត្រូវ​អ្នកភូមិ​នាំ​គ្នា​ផ្តិត​មេដៃ បង្ខំ​ឲ្យ​ចាកចេញ​ដោយសារ​តែ​ទំនាស់​រឿង​ព្រៃឈើ និង​សត្វព្រៃ​នៅ​ក្នុង​តំបន់​អភិរក្ស​ដែល​កំពុង​ប្រឈម​នឹង​ការកាប់​ទន្ទ្រាន​យក​ដី​។ ពលរដ្ឋ ...

ផាក់ ស៊ាងលី
https://bit.ly/2FfgooT

តុលាការ​កោះហៅ​អ្នក​ប្ដឹង​ក្រុមហ៊ុន​ UDG​ រឿង​បំផ្លាញ​ដំណាំ​

សាលាដំបូង​ខេត្តកោះកុង​ កាលពី​ម្សិលមិញ​បាន​កោះហៅ​ពលរដ្ឋ​ជាដើម​បណ្ដឹង​ ១៣​ នាក់​ តំណាង​ ១៣​ គ្រួសារ​ឱ្យ​ចូល​បំភ្លឺ​ទាក់ទង​នឹង​ការ​ចោទ​ក្រុមហ៊ុន​ចិន​ Union​ Development​ Group​ (UDG)​ ថា​បាន​ឈូស​ឆាយ​បំផ្លាញ​ផលដំណាំ​ពួក​គាត់​ជា​ច្រើន​ហិ​កតា​ កាលពី​ថ្ងៃ​ទី​ ១២​ ខែមករា​ ឆ្នាំ ...

សុទ្ធ គឹមសឿន
https://www.phnompenhpost.com/national/koh-kong-dispute-villagers-court-over-razed-crops

រដ្ឋាភិបាល​ចេញ​វីដេអូ​ក្រុម​ប្រឆាំង​​ដោយ​ចាត់ទុក​ជា​ចលនា​នាំ​គ្រោះ

រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​ផ្សាយ​វីដេអូ​ឯកសារ​ដោយ​បាន​ចាត់ទុក​អតីត​បក្ស​ប្រឆាំង និង​ចលនា​នានា​ដែល​រិះគន់​​រដ្ឋាភិបាល​ថា​ជា​ «​ក្រុម​ចលនា​ដែល​​នាំ​គ្រោះថ្នាក់​សម្រាប់​ជាតិ​» ​និង​ប្ដេជ្ញា​ទប់ស្កាត់ និង​បំផ្លាញ​ផែនការ​ «​ទុច្ចរិត​» ​របស់​ពួកគេ​ដោយ​​ចាត់ទុក​ថា ...

បែន សុខហ៊ាន និង Andrew Nachemson
https://bit.ly/2r0taCD

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

g83Te
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!