សង្គមស៊ីវិល/ អង្គការមិនមែនរដ្ឋាភិបាល
សេចក្តីប្រកាសព័ត៌មាន៖ ការប្រើប្រាស់ម៉ោងបង្រៀនឱ្យយអស់លទ្ធភាព និងកែលម្អការបង្រៀនដើម្បីបង្កើនគុណភាពនៃការរៀននៅកម្ពុជា
នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ធនាគារពិភពលោកប្រចាំនៅកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការប្រើប្រាស់ម៉ោងបង្រៀនឱ្យអស់លទ្ធភាព និងកែលម្អការបង្រៀនដើម្បីបង្កើនគុណភាពនៃការរៀននៅកម្ពុជា។ របាយការណ៍ថ្មីពីរបានសង្កត់ធ្ងន់លើការពិនិត្យមើលទាំងគុណភាព និងបរិមាណនៃការបង្រៀននៅតាមសាលាបឋមសិក្សា ហើយបានលើកអនុសាសន៍មួយចំនួនសម្រាប់ពង្រឹងអក្ខរកម្ម និងលេខនព្វន្តជាមូលដ្ឋាន ដើម្បីឱ្យកុមារទាំងអស់មានមូលដ្ឋានគ្រឹះក្នុងការរៀនសូត្រចេះ និងរីកចម្រើនទៅមុខទៀត ...
ធនាគារពិភពលោកប្រចាំនៅកម្ពុជា
សេចក្តីសម្រេច៖ បទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ
នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC) បានចេញសេចក្តីសម្រេច ស្តីពី បទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ។ គណបក្សជាសមាជិកនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC) លើកកម្ពស់តម្លៃលទ្ធិប្រជាធិបតេយ្យនិយមកណ្តាល និងសារៈសំខាន់នៃសេចក្ដីថ្លៃថ្នូររបស់មនុស្សជាតិ ដែលរួមមានមូលដ្ឋានគ្រឹះសង្គម វប្បធម៌ និងនយោបាយ ដែលបានចាក់ឫសគល់នៅក្នុងគោលការណ៍ការឯកភាពគ្នាក្នុងភាពចម្រុះ សាមគ្គីភាព បរិយាបន្ន និងយុត្តិធម៌ ជាកម្លាំងស្នូលនៃកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់យើង សូមគាំទ្រចំពោះការដោះស្រាយជម្លោះដោយសន្តិវិធីរវាង និងក្នុងចំណោមប្រជាជាតិ រដ្ឋ ឬគណបក្សនយោបាយ ការស្ដារសន្តិភាពនិងស្ថិរភាពឡើងវិញ ការផ្សះផ្សា និងសុខដុមរមនាអន្តរជាតិ។ ...
អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC)
សេចក្តីប្រកាសព័ត៌មាន៖ ទិវាកុមារពិភពលោកនៅខេត្តព្រះវិហារអំពាវនាវឱ្យមានសន្តិភាព និងកិច្ចការពារកុមារគ្រប់រូប
នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ យូនីសេហ្វ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការអំពាវនាវឱ្យមានសន្តិភាព និងកិច្ចការពារកុមារគ្រប់រូប សម្រាប់ទិវាកុមារពិភពលោកឆ្នាំ២០២៥ នៅខេត្តព្រះវិហារ។ ដោយរៀបចំឡើងរួមគ្នាជាមួយអាជ្ញាធរខេត្ត និងបណ្តាញយុវជនមកពី ភ្លើងគប់ ក្រោមមូលបទ “យើងរួមគ្នាដើម្បីសន្តិភាព យើងរួមគ្នាដើម្បីសិទ្ធិកុមារ” ព្រឹត្តិការណ៍នេះមានបំណងនាំយកកិច្ចគាំទ្រ ឱកាសរៀនសូត្រ និងភាពសះស្បើយមកជូនសហគមន៍នានា ដែលរងផលប៉ះពាល់ពីវិបត្តិនាពេលថ្មីៗនៅព្រំដែនកម្ពុជា។ ...
យូនីសេហ្វ
សេចក្តីប្រកាសព័ត៌មានរួម៖ ក្រសួងអប់រំ យុវជន និងកីឡា និងយូនីសេហ្វ លើកកម្ពស់វិស័យអប់រំនៅកម្ពុជាតាមរយៈការដាក់ឪ្យដំណើរការថ្នាលឌីជីថល ដើម្បីជំរុញការបណ្តុះបណ្តាលគ្រូបង្រៀន
នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងអប់រំ យុវជន និងកីឡា និងយូនីសេហ្វ (UNICEF) បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ “ថ្នាលអភិវឌ្ឍសមត្ថភាព (CDP)” ដែលជាប្រព័ន្ធគ្រប់គ្រងការសិក្សា (LMS) សម្រាប់គ្រូបង្រៀន គ្រូឧទ្ទេស និងបុគ្គលិកអប់រំនៅកម្ពុជា។ គំនិតផ្តួចផ្តើមនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងធ្វើឌីជីថលរូបនីយកម្ម និងធ្វើឱ្យការបណ្តុះបណ្តាលគ្រូបង្រៀនមានរចនាសម្ព័ន្ធ និងលក្ខណៈស្តង់ដា ផ្លាស់ប្តូរការអភិវឌ្ឍវិជ្ជាជីវៈសម្រាប់គ្រូបង្រៀន គ្រូឧទ្ទេស និងបុគ្គលិកអប់រំនៅទូទាំងប្រទេសកម្ពុជា និងជាចុងក្រោយធ្វើឪ្យប្រសើរឡើងនូវការសិក្សារបស់កុមារគ្រប់រូប។ ...
យូនីសេហ្វ
សេចក្តីប្រកាសព័ត៌មាន៖ រាជរដ្ឋាភិបាល និងយូនីសេហ្វដាក់ដំណើរការយុទ្ធនាការជាតិដើម្បីទប់ស្កាត់ការរងរបួសចំពោះកុមារ
នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ យូនីសេហ្វ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី យុទ្ធនាការជាតិដើម្បីទប់ស្កាត់ការរងរបួសចំពោះកុមារ។ ដោយមានកិច្ចគាំទ្រពីយូនីសេហ្វ និងដៃគូ រាជរដ្ឋាភិបាលកម្ពុជាកំពុងដាក់ដំណលរការយុទ្ធនាការជាតិចំនួនពីរ ដើម្បីទប់ស្កាត់ការស្លាប់របស់កុមារពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងការលង់ទឹក ដែលជាមូលហេតុនាំមុខចំនួនពីរនៅក្នុងចំណោមមូលហេតុនាំមុខគេនៃការស្លាប់របស់កុមារ និងយុវជននៅកម្ពុជា។ ...
យូនីសេហ្វ
សេចក្តីប្រកាសព័ត៌មានស្តីពីសង្គមស៊ីវិល និងក្រុមអ្នកជំនាញចាប់ផ្តើមការវាយតម្លៃរហ័សលើហេតុប៉ះពាល់បរិស្ថាននៃការប្រើប្រាស់អាវុធគីមីនៅតាមព្រំដែនកម្ពុជា-ថៃ
នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា អង្គការមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា និងអង្គការប៉ាដិក បានចេញសេចក្តីប្រកាសព័ត៌មាន ...
អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា អង្គការមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា និងអង្គការប៉ាដិក
សេចក្តីប្រកាសព័ត៌មានស្តីពីការគាំទ្រថ្មីរបស់ធនាគារពិភពលោកក្នុងការលើកកម្ពស់ការអប់រំ និងការរៀនសូត្រសម្រាប់កុមារតូចនៅកម្ពុជា
នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ធនាគារពិភពលោក បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការគាំទ្រថ្មីរបស់ធនាគារពិភពលោកក្នុងការលើកកម្ពស់ការអប់រំ និងការរៀនសូត្រសម្រាប់កុមារតូចនៅកម្ពុជា។សហហិរញ្ញប្បទានដោយឥណទាន ១០០ លានដុល្លារពីសមាគមអភិវឌ្ឍន៍អន្តរជាតិរបស់ធនាគារពិភពលោក និងជំនួយចំនួន ៥ លានដុល្លារពីមូលនិធិបរធនពហុម្ចាស់ជំនួយសម្រាប់ភាពជាដៃគូសម្រាប់ការរៀនសូត្រតាំងពីវ័យក្មេងខ្ចី គម្រោងនេះនឹងជួយពង្រឹងជំនាញអក្ខរកម្ម និងគណិតវិទ្យាមូលដ្ឋាននៅតាមសាលាបឋមសិក្សាទូទាំងប្រទេស។ ...
ធនាគារពិភពលោក
សេចក្តីប្រកាសព័ត៌មានស្តីពីសង្គមស៊ីវិលកម្ពុជានឹងដាក់ញត្តិទៅប្រទេសសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្តីពីការរំលោភលើអធិបតេយ្យភាពនិងសន្តិភាព
នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីសង្គមស៊ីវិលកម្ពុជានឹងដាក់ញត្តិទៅប្រទេសសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្តីពីការរំលោភលើអធិបតេយ្យភាពនិងសន្តិភាព។នៅថ្ងៃពុធ ទី២០ ខែសីហា ឆ្នាំ២០២៥ អង្គការសង្គមស៊ីវិលកម្ពុជានឹងដាក់ញត្តិទៅកាន់ស្ថានទូតនៃប្រទេស ដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ដោយអំពាវនាវឱ្យប្រទេសហត្ថលេខីទាំងនេះរក្សាការប្តេជ្ញាចិត្ត និងមានចំណាត់ការដោយការសម្របសម្រួលជាបន្ទាន់ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសន្តិភាពរបស់កម្ពុជា។ ...
អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា
សេចក្តីប្រកាសព័ត៌មានស្តីពីបេសកកម្មចូលរួមពិនិត្យបទឈប់បាញ់នៅតំបន់ព្រំដែន និងជម្រកបណ្តោះអាសន្នជនភៀសសឹក
នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ វិទ្យាស្ថានចក្ខុវិស័យអាស៊ី បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីបេសកកម្មចូលរួមពិនិត្យបទឈប់បាញ់នៅតំបន់ព្រំដែន និងជម្រកបណ្តោះអាសន្នជនភៀសសឹក។វិទ្យាស្ថានចក្ខុវិស័យអាស៊ី សូមអំពាវនាវ អង្គការសហប្រជាជាតិ សហគមន៍អន្តរជាតិ និងស្ថាប័នមនុស្សធម៌ពាក់ព័ន្ធ បន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការដោះស្រាយតម្រូវការមនុស្សធម៌ជាបន្ទាន់របស់ជនស៊ីវិលដែលបានផ្លាស់ទីលំនៅ ពង្រឹងស្ថិរភាពព្រំដែន និងការលើកកម្ពស់សន្តិភាពក្នុងតំបន់។ ...
វិទ្យាស្ថានចក្ខុវិស័យអាស៊ី
សេចក្តីប្រកាសព័ត៌មានស្តីពីយូនីសេហ្វពន្លឿនការឆ្លើយតបផ្នែកមនុស្សធម៌ សម្រាប់កុមារ និងក្រុមគ្រួសារភៀសសឹកដោយជម្លោះព្រំដែន
នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ យូនីសេហ្វ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីយូនីសេហ្វពន្លឿនការឆ្លើយតបផ្នែកមនុស្សធម៌ សម្រាប់កុមារ និងក្រុមគ្រួសារភៀសសឹកដោយជម្លោះព្រំដែន។បន្ទាប់ពីមានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសកម្ពុជា និងថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៨ ខែកក្កដា ក្រោយពីអំពើហឹង្សាប្រដាប់អាវុធរយៈពេលប្រាំថ្ងៃតាមបណ្តោយព្រំដែន យូនីសេហ្វកំពុងពន្លឿនការឆ្លើយតបផ្នែកមនុស្សធម៌របស់ខ្លួន ដើម្បីផ្តល់ការគាំទ្រដ៏សំខាន់ដល់កុមារ និងក្រុមគ្រួសារភៀសសឹក ដែលកំពុងប្រឈមមុខនឹងការគំរាមកំហែងបន្ទាន់ដល់សុខភាព សុវត្ថិភាព និងការអប់រំរបស់ពួកគេ។ ...
យូនីសេហ្វ
សេចក្តីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃការស្ទាបស្ទង់មតិលើជម្លោះតំបន់ព្រំដែនកម្ពុជា-ថៃ
នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ វិទ្យាស្ថានចក្ខុវិស័យអាស៊ី បានចេញសេចក្តីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃការស្ទាបស្ទង់មតិលើជម្លោះតំបន់ព្រំដែនកម្ពុជា-ថៃ។វិទ្យាស្ថានចក្ខុវិស័យអាស៊ីបានធ្វើការស្ទាបស្ទង់មតិលើជម្លោះតំបន់ព្រំដែនកម្ពុជា-ថៃ ...
វិទ្យាស្ថានចក្ខុវិស័យអាស៊ី
សេចក្តីថ្លែងការណ៍រួមរបស់អង្គការសង្គមស៊ីវិលនៃការប្រារព្ធទិវាបរិស្ថានពិភពលោកឆ្នាំ២០២៥
នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ សមាគមបណ្តាញយុវជនកម្ពុជា បានចេញសេចក្តីថ្លែងការណ៍រួមរបស់អង្គការសង្គមស៊ីវិលនៃការប្រារព្ធទិវាបរិស្ថានពិភពលោកឆ្នាំ២០២៥។សមាគមបណ្តាញយុវជនកម្ពុជា និងដៃគូរសូមជម្រាបជូនរាជរដ្ឋាភិបាលនូវបញ្ហាប្រឈមមួយចំនួនទាក់ទងវិស័យបរិស្ថាន និងធនធានធម្មជាតិ និងសំណូមពរដោះស្រាយដូចដែលមាននៅក្នុងសេចក្តីថ្លែងការណ៍រួមនេះ។ ...
សមាគមបណ្តាញយុវជនកម្ពុជា
សេចក្តីប្រកាសព័ត៌មានស្តីពីទិវាពិភពលោកប្រឆាំងពលកម្មកុមារ យូនីសេហ្វអំពាវនាវឱ្យបង្កើនកិច្ចការពារកុមារដែលកំពុងផ្លាស់ទី
នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ អង្គការយូនីសេហ្វ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីទិវាពិភពលោកប្រឆាំងពលកម្មកុមារ យូនីសេហ្វអំពាវនាវឱ្យបង្កើនកិច្ចការពារកុមារដែលកំពុងផ្លាស់ទី។របាយការណ៍ស្រាវជ្រាវស្តីពីស្ថានភាព ...
អង្គការយូនីសេហ្វ
សេចក្តីប្រកាសព័ត៌មានស្តីពីការប្រារព្ធទិវាបរិស្ថានពិភពលោកឆ្នាំ២០២៥
នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ សមាគមបណ្តាញយុវជនកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការប្រារព្ធទិវាបរិស្ថានពិភពលោកឆ្នាំ២០២៥។សមាគម អង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន និងក្រុមយុវជនចំនួន៧ស្ថាប័ន នឹងប្រារព្ធទិវាបរិស្ថាន ...
សមាគមបណ្តាញយុវជនកម្ពុជា
សេចក្តីប្រកាសព័ត៌មានស្តីពីអង្គការសិទ្ធិកុមារផ្តល់វគ្គបណ្តុះបណ្តាលដល់អ្នកសារព័ត៌មានកម្ពុជាស្តីពីការរក្សាសុវត្ថិភាព និងរាយការណ៍អំពីកុមារ
នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ អង្គការសិទ្ធិកុមារបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីអង្គការសិទ្ធិកុមារផ្តល់វគ្គបណ្តុះបណ្តាលដល់អ្នកសារព័ត៌មានកម្ពុជាស្តីពីការរក្សាសុវត្ថិភាព និងរាយការណ៍អំពីកុមារ។ខណៈពេលដែលមានគោលការណ៍ណែនាំសម្រាប់ ...
អង្គការសិទ្ធិកុមារ
សេចក្តីប្រកាសព័ត៌មានស្តីពី ការរកឃើញការបង្កកំណើតរបស់ផ្កាថ្ម ជាលើកទី២ នៅសមុទ្រកម្ពុជា
អង្គការសត្វព្រៃ និងរុក្ខជាតិប្រចាំកម្ពុជា សហការជាមួយ ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការគាំទ្រពី Bubbles Up Dive Centre, Khmer Dive Group និងមូលនិធិសង្សារ បានបន្តធ្វើការ សិក្សាស្រាវជ្រាវអំពីការបង្កកំណើតរបស់ផ្កាថ្មប៉ប្រះទឹក នៅប្រជុំ ...
អង្គការសត្វព្រៃ និងរុក្ខជាតិប្រចាំកម្ពុជា
សេចក្តីប្រកាសព័ត៌មាន៖ អង្គការសង្គមស៊ីវិលជាង១០ នឹងរៀបចំសន្និសីទរួមគ្នាដើម្បីរំលឹកទិវាសេរីភាពសារព័ត៌មានពិភពលោកចំពេលមានការកើនឡើងនៃបញ្ហាប្រឈមចំពោះសេរីភាពសារព័ត៌មាននៅកម្ពុជា
នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ខេមបូចា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីអង្គការសង្គមស៊ីវិលជាង១០ នឹងរៀបចំសន្និសីទរួមគ្នាដើម្បីរំលឹកទិវាសេរីភាពសារព័ត៌មានពិភពលោកចំពេលមានការកើនឡើងនៃបញ្ហាប្រឈមចំពោះសេរីភាពសារព័ត៌ ...
ខេមបូចា
សេចក្តីប្រកាសព័ត៌មាន៖ រាជរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន និងយូនីសេហ្វ សហការគ្នាជាដៃគូដើម្បីពង្រឹងការអបរ់ សុខភាព និងអនាម័យសម្រាប់កុមារដែលងាយរងគ្រោះបំផុតនៅកម្ពុជា
នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ យូនីសេហ្វប្រចាំកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីរាជរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន និងយូនីសេហ្វ សហការគ្នាជាដៃគូដើម្បីពង្រឹងការអបរ់ សុខភាព និងអនាម័យសម្រាប់កុមារ ...
យូនីសេហ្វប្រចាំកម្ពុជា
ឱកាសអភិវឌ្ឍអាជីវកម្មរបស់អ្នក៖ ចូលរួមការបណ្ដុះបណ្ដាលរបស់យើងអំពីជំនាញឌីជីថលនិងការអភិវឌ្ឍអាជីវកម្មដើម្បីកំណើនប្រកបដោយចីរភាព
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) មានក្ដីសោមនស្សរីករាយសូមប្រកាសបើកទទួលការចុះឈ្មោះចូលរួមការបណ្ដុះបណ្ដាលរយៈពេលមួយថ្ងៃពេញ ស្ដីពី “ការពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា តាម ...
អង្គការទិន្នន័យអំពីការអភិវឌ្ឍ
សេចក្តីថ្លែងការណ៍រួមរបស់តំណាងព្រះសង្ឃខ្មែរ ជនជាតិដើមភាគតិច និងយុវជនដែលចូលរួមក្នុងសន្និសីទCOP16
នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ តំណាងសង្ឃសហគមន៍រុក្ខាវ័ន (MCF) បណ្តាញសហគមន៍ព្រៃព្រះរកា (PFCN) បណ្តាញសហគមន៍ព្រៃឡង់ (PLCN) និងបណ្តាញយុវជនកម្ពុជា (CYN) បានចេញសេចក្តីថ្លែងការណ៍រួមនៅក្នុងសន្និសីទ COP16 នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីភាពចម្រុះជីវៈចម្រុះ ...
បណ្តាញយុវជនកម្ពុជា
ការប្រកួតសំណេរយុវជនក្រោមប្រធានបទ ជនជាតិដើមភាគតិច និងធនធានធម្មជាតិ
ការប្រកួតសំណេរយុវជននេះត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីទស្សនៈ និងការគិតគូរដល់ទំនាក់ទំនងរបស់ជនជាតិដើមភាគតិចនៅកម្ពុជាជាមួយនឹងធនធានធម្មជាតិ ដីធ្លី និងការប្រែប្រួលអាកាសធាតុ។ សកម្មភាពនេះក៏មានគោលបំណងលើកកម្ពស់ការយល់ដឹងរបស់សាធារណជន ...
អង្គការទិន្នន័យអំពីការអភិវឌ្ឍ
ឱកាសចូលក្នុងវគ្គបណ្ដុះបណ្ដាលស្តីពីទស្សនីយកម្មទិន្នន័យក្នុងសារព័ត៌មាន
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) មានកិត្តិយសសូមប្រកាសអំពីការបើកទទួលការចុះឈ្មោះចូលក្នុងវគ្គបណ្ដុះបណ្ដាល រយៈពេលពីរថ្ងៃ នៅថ្ងៃទី២៩-៣០ ខែសីហា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។ គោលបំណងនៃវគ្គបណ្តុះបណ្តាល “ទស្សនី ...
អង្គការទិន្នន័យអំពីការអភិវឌ្ឍ
ឱកាសចូលរួមក្នុងកម្មវិធី គម្រោងដឹកនាំដោយយុវជនឆ្នាំ ២០២៤
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីការបើកឱ្យដាក់ពាក្យចូលរួមក្នុងកម្មវិធី គម្រោងដឹកនាំដោយយុវជនឆ្នាំ ២០២៤ (YLP24 – ដំណាក់កាលទី១)។កម្មវិធីនេះមានគោលបំណងពង្រឹងសមត្ថភាពយុវជននូវវគ្គបណ្តុះបណ្តាលមូលដ្ឋានជីវិត និងជំនាញអភិវឌ្ឍន៍សហគមន៍តាមរយៈការបណ្តុះបណ្តាល និងការចែករំលែកចំណេះដឹងផ្សេងៗ ដែលបានបង្ហាញក្នុងអំឡុងពេលប្រជុំ និងផ្តល់សិទ្ធិអំណាចដល់យុវជនលើជំនាញអភិវឌ្ឍន៍សហគមន៍ តាមរយៈបទពិសោធន៍សកម្មភាពជាក់ស្តែង និងការអនុវត្តគម្រោងប្រកបដោយសមត្ថភាព។ចុះឈ្មោះតាមរយៈ៖ Linkផុតកំណត់ចុះឈ្មោះ៖ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ...
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)
ឱកាសចូលក្នុងវគ្គបណ្ដុះបណ្ដាលសម្រាប់សហគ្រាសធុនតូចនិងមធ្យម និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅខេត្តសៀមរាប
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) មានកិត្តិយសសូមប្រកាសអំពីការបើកទទួលការចុះឈ្មោះចូលក្នុងវគ្គបណ្ដុះបណ្ដាល រយៈពេលមួយថ្ងៃពេញ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ នាក្រុងសៀមរាប ខេត្តសៀមរាប។ ការបណ្ដុះបណ្ដាលនេះ គឺជាសកម្មភាពអនុវត្តគម្រោង ...
អង្គការទិន្នន័យអំពីការអភិវឌ្ឍ























