រដ្ឋាភិបាល
លទ្ធផលផ្លូវការនៃការចាប់ឆ្នោតកំណត់លំដាប់លេខរៀងបញ្ជីបេក្ខជន នៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ទូទាំង ២៥ រាជធានី ខេត្ត
កាលពីថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០១៧ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញផ្សាយលទ្ធផលផ្លូវការនៃការចាប់ឆ្នោតកំណត់លំដាប់លេខរៀងបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ទូទាំង ២៥ រាជធានី ...
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)
ពិធីចុះហត្ថលេខាលើលិខិតប្ដូរសារ និងកំណត់ហេតុនៃការពិភាក្សាស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទាន សម្រាប់គម្រោងចំនួន០៤ រវាងរាជរដ្ឋាភិបាលកម្ពុជា និងជប៉ុន
នៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង ១៦:០០ នាទីរសៀល នៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៖ឯកឧត្ដម ប្រាក់ សុខុន ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្ដម ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា (HORINOUCHI Hidehisa) ឯកអគ្គរាជទូត ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីប្រកាសព័ត៌មាន ស្តីពី ការដាក់ពិដានអត្រាការប្រាក់ឥណទាន
កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ ធនាគារជាតិនៃកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានអំពីការដាក់ពិដានអត្រាការប្រាក់ឥណទាន ១៨ ភាគរយ ក្នុងមួយឆ្នាំ សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងប្រតិបត្តិករឥទានជនបទទាំងអស់ ...
ធនាគារជាតិនៃកម្ពុជា
លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧
នៅថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០១៧ នៅវិមានសន្តិភាពមានបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោក ហ៊ុន សែន ហើយលទ្ធផលនៃកិច្ចប្រជុំរួមមាន៖គម្រោងវិនិយោគខ្សែបញ្ជូនអគ្គិសនី ២៣០ គីឡូវ៉ុល ពីស្ថានីយវារីអគ្គិសនី ...
អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស
ការពិគ្រោះយោបល់លើគម្រោងបន្ថយថ្លៃលក់អគ្គិសនី សម្រាប់តំបន់ចែកចាយរបស់អគ្គិសនីកម្ពុជា នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល សម្រាប់ឆ្នាំ២០១៧
នៅថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០១៧ អាជ្ញាធរអគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងមួយដល់សាធារណៈជន អ្នកប្រើប្រាស់ ដែលស្ថិតនៅក្នុងដែនចែកចាយរបស់អគ្គិសនីកម្ពុជា នៅរាជធានីភ្នំពេញ និងនៅក្រុងតាខ្មៅ ខេត្តកណ្តាលឱ្យបានជ្រាបថា អាជ្ញាធរអគ្គិសនីកម្ពុជា គ្រោង ...
អាជ្ញាធរអគ្គិសនីកម្ពុជា
ការដាក់ឲ្យដំណើរការប្រព័ន្ធពង្រឹងសមត្ថភាព និងតេស្តសមត្ថភាពដោយខ្លួនឯងសម្រាប់សិស្សថ្នាក់ទី១២ លើប្រព័ន្ធអ៊ីនធឺណែត
នៅថ្ងៃទី ០៧ ខែ កុម្ភៈ ឆ្នាំ ២០១៧ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសដល់សាធារណៈជន និងសិស្សានុសិស្សថា ខ្លួននឹងដាក់ដំណើរការរប្រព័ន្ធពង្រឹងសមត្ថភាព និងតេស្តសមត្ថភាពដោយខ្លួនឯងសម្រាប់សិស្សថ្នាក់ទី១២ លើប្រព័ន្ធអ៊ីនធឺណែ ...
ក្រសួងអប់រំ យុវជន និងកីឡា
ប្រទេសកូរ៉េខាងត្បូងផ្តល់ឥណទានសម្បទានអភិវឌ្ឍន៍សម្រាប់ឆ្នាំ ២០១៦-២០១៨ដល់កម្ពុជា
នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងមានពិធីចុះហត្ថលេខារវាង ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម គីម វ៉ន ជីន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា លើឯកសារចំនួន២៖ កិច្ចសម្របសម្រួលក្របខ័ណ្ឌ ស្តីពីការផ្តល់ឥណទានសម្បទាននៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច សម្រាប់ឆ្នាំ ២០១៦-២០១៨ ដែលមានទឹកប្រាក់ចំនួន ៣៥០ លានដុល្លារអាមេរិក ដែលនឹងត្រូវប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ហិរញ្ញវត្ថុដល់គម្រោងអាទិភាពនានាលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្រ្ត សុខភាព ផ្លូវជនបទ និងប្រព័ន្ធលូបង្ហូរទឹក និងទឹកប្រាក់ឥណទានសម្បទានចំនួន ៦៧,៤៣៤,០០០ ដុល្លារអាមេរិកសម្រាប់គម្រោងលើកកម្ពស់គុណភាពផ្លូវជាតិ លេខ៤៨។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
ការព្យាករស្ថានភាពអាកាសធាតុលើកទី១ ឆ្នាំ ២០១៧
នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៧ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពី ការព្យាករអាកាសធាតុសម្រាប់ឆ្នាំ ២០១៧ រួមមានបាតុភូតសកល ស្ថានភាព និងអាកាសធាតុក្នុងរដូវប្រាំង និងដើមរដូវវស្សា ឆ្នាំ ២០១៧ សម្រាប់តំបន់ទំនាបកណ្តាល ខ្ពង់រាប និងមាត់សមុទ្រ និងបាតុភូត ...
ក្រសួងធនធានទឹក និងឧតុនិយម
ពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ឡាវ
នៅថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៧ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្ដី នៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ បានអញ្ជើញធ្វើជាអធិបតីរួមគ្នាក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនូវអគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិ រវាងព្រះរាជាណាចក្រកម្ពុជា(ច្រកត្រពាំងក្រៀល – ខេត្តស្ទឹងត្រែង) និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ(ច្រកណងណុកខៀន- ខេត្តចម្ប៉ាសាក់) ។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចេញផ្សាយបញ្ជីឈ្មោះបោះឆ្នោតថ្មី
នៅថ្ងៃទី ០៣ ខែ មករា ឆ្នាំ ២០១៧ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបិទបញ្ជីបោះឆ្នោតដំបូង នៃតួលេខអ្នកចុះឈ្មោះបោះឆ្នោត ដែលចំនួនឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូងសរុប ៧,៨៦៤,៤២៩ ...
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី២ នៃកិច្ចសហប្រត្តិបត្តិការ មេគង្គ-ឡានឆាង
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡាងឆាងលើកទី២ ត្រូវបានប្រារព្ធឡើងនៅខេត្តសៀមរាប ប្រទេសកម្ពុជា នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០១៦ ដោយមានការចូលរួមរបស់ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
ចំនួនសរុបនៃអ្នកចុះឈ្មោះសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ ២០១៧ គិតចាប់ពីថ្ងៃទី ០១ ខែកញ្ញា ដល់ថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៦
បន្ទាប់ពីរយៈពេលបីខែនៃការចុះឈ្មោះបោះឆ្នោត ដែលបានចាប់ដំណើរការពីថ្ងៃទី ០១ ខែកញ្ញា ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៦ សេចក្តីប្រកាសព័ត៌មាន ដែលបានចេញដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ. ...
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)
សេចក្តីប្រកាសព័ត៌មាន៖ លទ្ធផលនៃកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាម លើកទី៩ ស្តីពីតំបន់ត្រីកោណអភិវឌ្ឍន៍ ថ្ងៃទី២២-២៣ ខែវិច្ឆិកា ឆ្នាំ២០១៦
នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាម លើកទី៩ ស្តីពីតំបន់ត្រីកោណអភិវឌ្ឍន៍ នៅថ្ងៃទី២២-២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅលើគេហទំព័រផ្លូវការរបស់ខ្លួន។យោងតាមសេចក្តីប្រកាសព័ត៌មាន ការពិភាក្សាសំខាន់នៃកិច្ចប្រជុំកំពូល CLV DTA គឺដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តផែនការមេដែលបានកែសម្រួលសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមសម្រាប់ CLV DTA សម្រាប់ឆ្នាំ ២០១០-២០២០ នៃលទ្ធផលនៃកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាម (CLV) លើកទី៨ ស្តីពីតំបន់ត្រីកោណអភិវឌ្ឍន៍ (DTA) ក្នុងឆ្នាំ ២០១៤ និងលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួល CLV រួមលើកទី ១០ និងកិច្ចប្រជុំពាក់ព័ន្ធរបស់ខ្លួនក្នុងឆ្នាំ ២០១៥ ។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
តំបន់ការពារធម្មជាតិចំនួន៣ ថ្មីបន្ថែមទៀត ត្រូវបានបង្កើតឡើងក្រោមការគ្រប់គ្រង និងអភិរក្សរបស់ក្រសួងបរិស្ថាន
នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០១៦ រាជរដ្ឋភិបាលកម្ពុជាបានសម្រេចបង្កើតតំបន់ការពារធម្មជាតិចំនួន ៣ ថ្មីបន្ថែមទៀត ដែលមានផ្ទៃដីសរុបទំហំ ២៧ ៩៤១. ០៦ ហិកតា ឱ្យស្ថិតក្រោមការគ្រប់គ្រង និងអភិរក្សរបស់ក្រសួងបរិស្ថាន។ តំបន់ការពារធម្មជាតិទាំង ៣ នោះ រួមមាន ឧទ្យានជាតិកោះកុង (ខេត្តព្រះសីហនុ) មានផ្ទៃដីទំហំ ២ ៦៥៥.៣៥ ហិកតា តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង (ខេត្តព្រះវិហារ) មានផ្ទៃដីទំហំ ២៥ ២៦៩.៤១ ហិកតា និងតំបន់អភិរក្សទឹកសាប បឹងព្រែកទប់ (ខេត្តព្រះសីហនុ) មានផ្ទៃដីទំហំ ១៦.៣ ហិកតា។ ជារួម តំបន់ការពារធម្មជាតិសរុបចំនួន ៤៥ មានផ្ទៃដីសរុបទំហំ ៥ ៩០២ ៤៤៤.០៦ ហិកតា ...
ក្រសួងបរិស្ថាន
សេចក្តីប្រកាសព័ត៌មានស្តីពី កិច្ចប្រជុំលើកទី១ នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព
នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានចេញសេក្តីប្រកាសព័ត៌មាន ស្តីពីកិច្ចប្រជុំលើកទី១ នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដែលរៀបចំឡើងនៅទីស្តីការក្រសួងបរិស្ថាន ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយ ...
កិច្ចប្រជុំលើកទី១នៃក្រុមការងាររួមកម្ពុជា-រុស្សីសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់ថាមពលបរមាណូសម្រាប់បម្រើគោលបំណងសន្តិភាព
នៅរាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០១៦ កិច្ចប្រជុំលើកទី១ នៃក្រុមការងាររួមកម្ពុជា-រុស្ស៊ីសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់ថាមពលបរមាណូសម្រាប់បម្រើឱ្យគោលបំណងសន្តិភាព ត្រូវបានប្រារព្ធឡើងដោយមានការចូលរួមជាគណអធិបតីដោយឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច) និងឯកឧត្តម Dmitry TSVETKOV ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា និងមានកិច្ចពិភាក្សាពេញអង្គមួយដែលមានតំណាងចូលរួមមកពីរ៉ូហ្សាតូម និងក្រុមការងារជាតិកម្ពុជា។ កិច្ចប្រជុំនេះមានគោលបំណង៖ (១) ពិនិត្យសេចក្តីព្រាងកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហព័ន្ធរុស្ស៊ី ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់ថាមពលបរមាណូសម្រាប់បម្រើឱ្យគោលបំណងសន្តិភាព ជាចុងក្រោយក្នុងកម្រិតបច្ចេកទេស (២) ពិភាក្សាលើបែបបទការងាររបស់ក្រុមការងាររួមកម្ពុជា-រុស្ស៊ី (៣) ពិភាក្សាលើការអនុវត្តអនុស្សរណៈនៃការយោគយល់ ស្តីពីការបង្កើតមជ្ឈមណ្ឌលព័ត៌មានថាមពលនុយក្លេអ៊ែរនៅកម្ពុជា និង (៤) ពិភាក្សាអំពីសកម្មភាពអាទិភាព នៅក្រោមអនុស្សរណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់ថាមពលបរមាណូសម្រាប់បម្រើឱ្យគោលបំណងសន្តិភាព។ ...
ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច)
ការអនុវត្តតម្លៃបណ្ណថ្មីសម្រាប់ចូលទស្សនារមណីយដ្ឋានអង្គរ
កាលពីថ្ងៃទី ១០ ខែសីហា ឆ្នាំ២០១៦ ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជាបានធ្វើសេចក្តីជូនដំណឹងដល់សាធារណៈជនថា រាជរដ្ឋាភិបាលបានធ្វើការកែប្រែតម្លៃបណ្ណសម្រាប់ភ្ញៀវបរទេសចូលទស្សនារមណីយដ្ឋានអង្គរ ដែលនឹងចាប់ផ្តើមដំណើរការជាផ្លូវការពីថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០១៧ តទៅ។ ថវិកាចំនួន ២.០០ ដុល្លារអាមេរិកដែលបានរាប់បញ្ជូលនៅក្នុងតម្លៃបណ្ណថ្មីនេះ នឹងត្រូវបានផ្តល់ជូនមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាក្នុងការព្យាបាលជម្ងឺដល់កុមារក្រីក្រកម្ពុជា។ ...
ក្រសួងទេសចរណ៍
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រកាសចំណូលបានពីសម្បទានដីសេដ្ឋកិច្ច
កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រកាសថា គិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០១៦នេះ ក្រសួងប្រមូលបានប្រាក់ឈ្នួលដីសម្បទានដីសេដ្ឋកិច្ចប្រមាណ ៦០០,០០០ ដុល្លារអាមេរិក ពីក្រុមហ៊ុនឯកជនចំនួន ២១ ក្នុងចំណោមក្រុមហ៊ុន ២២៣ ក្រុមហ៊ុនដែលបានទទួលដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល។ សេចក្តីប្រកាសព័ត៌មាននេះបានបន្ថែមថា បច្ចុប្បន្ននេះមានក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចចំនួន ២២៣ ក្រុមហ៊ុន មានផ្ទៃដីសរុប ១,៥៥២,៧០០ ហិកតា។ ប៉ុន្តែផ្ទៃដីធ្វើអាជីវកម្មជាក់ស្តែងមានចំនួន ១,០៦៩,០០០ ហិកតា ក្នុងនោះមានក្រុមហ៊ុន ១១២ ពុំទាន់បានអនុវត្តកាតព្វកិច្ចបង់ថ្លៃឈ្នួល។ ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ដែនជម្រកសត្វព្រៃកែវសីមា បានលក់ឥណទានកាបូនដំបូងរបស់ខ្លួន
ភ្នំពេញ កម្ពុជា ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈកិច្ចសហការជាមួយអង្គការ WCS បានលក់ឥណទានកាបូនដំបូងរបស់គេម្រោងកាត់បន្ថយការប្រែប្រួលអាកាសធាតុក្នុងដែនជម្រកសត្វព្រៃកែវ សីមាដែលមានទំហំព្រៃផ្ទៃសរុប ២៩២,៦៩០ហិកតា ទៅឱ្យក្រុមហ៊ុន Disney។ ក្រុមហ៊ុន Disney នឹងប្រើប្រាស់ឥណទានកាបូននេះ ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងដើម្បីសម្រេចគោលដៅរបស់ក្រុមហ៊ុន ក្នុងការឈានទៅកាន់បន្ថយការបញ្ចេញឧស្ម័នឱ្យបាន ៥០ភាគរយត្រឹមឆ្នាំ ២០២០។ ការលក់នេះ ឆ្លុះបញ្ចាំងអំពីហិរញ្ញប្បទានកាបូន ដែលជួយផ្តល់ជាប្រភពថវិកាប្រកបដោយនិរន្តរភាពមួយសម្រាប់ការអភិរក្សព្រៃឈើតំបន់ត្រូពិចដែលសំបូរដោយប្រភពសត្វ និងរុក្ខជាតិស្ថិតនៅតំបន់ខ្ពង់រាបភាគខាងកើតប្រទេសកម្ពុជា ហើយតំបន់ការពារនេះមានសារៈសំខាន់ជាសាកល។ ការទិញនេះផ្តល់ប្រយោជន៍ដោយផ្ទាល់ផងដែរទៅលើការចិញ្ចឹមជិវិតរបស់ប្រជាសហគមន៍រស់នៅជុំវិញតំបន់អនុវត្តគម្រោងនេះ។ ...
ក្រសួងបរិស្ថាន
សេចក្តីប្រកាសព័ត៌មានអំពីលទ្ធផលនៃ "កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី ១១"
កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើទី ១១ ដែលបានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ១៥-១៦ ខែកក្កដា ឆ្នាំ២០១៦ នៅទីក្រុងង៊ូឡង់បាទ័រ ប្រទេសម៉ុងហ្គោលី ប្រធានបទ “២០ឆ្នាំនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប៖ ភាពជាដៃគូសម្រាប់អនាគតតាមរយៈការតភ្ជាប់” បានបញ្ចប់ទៅជាមួយនឹងការអនុម័តឯកសារលទ្ធផលសំខាន់ចំនួន ៣ គឺ៖ (១) សេចក្តីប្រកាសអ៊ុឡង់បាទ័រស្តីពីការឈានចូលទសវត្សរ៍ទីបីនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប; (២) សេចក្តីថ្លែងការណ៍របស់ប្រធានអង្គប្រជុំ; (៣) សេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំ ASEM ស្តីពីភេរវកម្មអន្តរជាតិ។ ក្រៅពីកិច្ចប្រជុំកំពូល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបពិភាក្សាទ្វេភាគីជាមួយ៖ (១) ឯកឧត្តម លី គឹឈាំង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន អំពីការផ្តល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជាលើដំណើរការរៀបចំការបោះឆ្នោត សុខភាពអប់រំ និងការទទួលបានទឹកស្អាតជាមួយនឹងទឹកប្រាក់ចំនួន ៣,៦០០ លានយ័ន(ប្រហែល ៦០០ លានដុល្លារ) ដែលជាជំនួយឥតសំណងរបស់ភាគីចិនក្នុងរយៈពេលបីឆ្នាំ ២០១៦-២០១៩។ (២) ឯកឧត្តម ស្សិនហ្សូ អាបេ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី ១១នៅប្រទេសម៉ុងហ្គោលី
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួម “កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី ១១” ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០១៦ នៅទីក្រុងអ៊ូឡង់បាទ័រ ប្រទេសម៉ុងហ្គោលី ក្រោមប្រធានបទ “រយៈពេល២០ឆ្នាំនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប៖ ភាពជាដៃគូសម្រាប់អនាគតតាមរយៈការតភ្ជាប់” ដែលនឹងពិភាក្សាលើបញ្ហាសំខាន់ៗជាច្រើន រួមមាន ការវាយតម្លៃលើបទពិសោធន៍របស់ ASEM ក្នុងរយៈពេល២០ឆ្នាំកន្លងមក ការកសាងការតភ្ជាប់ផ្នែករឹង និងទន់រវាងអាស៊ី-អឺរ៉ុប ទិសដៅអនាគតរបស់ ASEM បំរែបំរួលអាកាសធាតុ ការអភិវឌ្ឍប្រកបដោយចីរភាព និងប្រព័ន្ធពហុពាណិជ្ជកម្ម ការកាត់បន្ថយ និងការគ្រប់គ្រងហានិភ័យគ្រោះថ្នាក់ធម្មជាតិ សន្តិសុខថាមពល សន្តិសុខស្បៀង ការគ្រប់គ្រងទឹក ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនក៏មានការជួបប្រជុំទ្វេភាគីជាមួយឯកឧត្តម លី ខឹឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ស៊ីន ហ្សូអាបេ នាយករដ្ឋមន្ត្រីជប៉ុន ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីប្រកាសរបស់ក្រសួងការបរទេសអំពីជំហររបស់កម្ពុជាក្នុងជម្លោះសមុទ្រចិនខាងត្បូង
កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៦ បន្ទាប់ពីតុលាការមជ្ឈត្តិកម្មអចិន្ត្រៃយ៍កំនត់យកថ្ងៃទី១២ ខែកក្កដា ជាថ្ងៃចេញសាលដីការជុំវិញពាក្យបណ្តឹងរបស់ប្រទេសហ្វីលីពីនទៅកាន់ប្រទេសចិនលើបញ្ហារឿងក្តីជម្លោះសមុទ្រចិនខាងត្បូង ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានប្រកាសអំពីគោលជំហររបស់ប្រទេសកម្ពុជាជុំវិញបញ្ហាជម្លោះសមុទ្រចិនខាងត្បូង ដោយរួមមានបីចំណុចជាសងេ្ខប៖បណ្តឹងនេះជាការដោះស្រាយជម្លោះរវាងប្រទេសហ្វីលីពីននិងប្រទេសចិន ហើយដំណើរការនេះមិនពាក់ព័ន្ធទៅនឹងបណ្តាប្រទេសដែលជាសមាជិកអាស៊ាននោះទេ។កម្ពុជានឹងមិនចូលរួមបញ្ចេញជំហរណាមួួយអំពីសាលដីការរបស់តុលាការមជ្ឈត្តិកម្មអចិន្ត្រៃយ៍ជុំវិញបញ្ហាជម្លោះនេះទេ។កម្ពុជាអំពាវនាវដល់ប្រទេសហ្វីលីពីននិងប្រទេសចិនបន្តដោះស្រាយជម្លោះរបស់ខ្លួនដោយសន្តិវិធី។ ...
ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ
ក្រសួងសាធារណការនឹងរឹតបន្តឹងរថយន្តដឹកលើសទម្ងន់ចាប់ពីដើមខែសីហា
កាលពីថ្ងៃទី ០៨ កក្កដា ២០១៦ ក្រសួងសាធារណការ និងដឹកជញ្ជូនបានចេញសេចក្តីជូនដំណឹងដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ ឬអ្នកបើកបររថយន្តធុនធ្ងន់ និងសាធារណជន ពីការរៀបចំក្រុមជញ្ជីងចល័ត ដើម្បីថ្លឹងយានយន្តដឹកជញ្ជូនទំនិញទាំងឡាយនៅតាមគោលដៅដូចជា មជ្ឈមណ្ឌលឃ្លាំងទំនិញ រោងចក្រផលិតសម្ភារៈធ្ងន់ៗ កសិដ្ឋាននានានៅរដូវប្រមូលផល ការដ្ឋានផលិតថ្ម ដើម្បីត្រួតពិនិត្យថ្លឹងទម្ងន់ដឹកជញ្ជូនមុននឹងអាចធ្វើចរាចរណ៍នៅលើបណ្តាញផ្លូវថ្នល់ ឬនៅតាមផ្លូវវាងសំខាន់ៗ ចាប់ពីដើមខែ សីហា នេះតទៅ។ វិធានការនេះក៏ដើម្បីទប់ស្កាត់ និងបង្ក្រាបរថយន្តប្រភេទធុនធ្ងន់ដែលប្រព្រឹត្តបទល្មើស ព្រមទាំងដើម្បីធានាគុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យមានចីរភាព ស្ថិតស្ថេរ គង់វង្ស និងជាប់រឹងមាំតាមអាយុកាលបច្ចេកទេសកំណត់ស្របតាមស្តង់ដា ក៏ដូចជារួមចំណែកកាត់បន្ថយការចំនាយថវិកាជាតិក្នុងការជួសជុលថែទាំផងដែរ។ ក្រសួងស្នើឱ្យសាធារណជនទាំងអស់គ្នាចូលរួមការអនុវត្តវិធានការខាងលើ និងរាយការណ៍អំពីករណីមន្ត្រីក្រោមឱវាទនៅតាមស្ថានីយ៍ជញ្ជីងអចល័ត និងចល័តបានប្រព្រឹត្តអំពើពុករលួយក្នុងរូបភាពណាក៏ដោយ តាមរយៈហ្វេសប៊ុក ឬទូរស័ព្ទ Hotline របស់ក្រសួង។ ...
ក្រសួងសាធារណការ និងដឹកជញ្ជូន
អនុស្សរណៈនៃការយោគយល់ស្ដីពី "កម្មវិធីអ៊ីនធឺណិតតាមសាលារៀន" រវាងក្រសួងអប់រំ យុវជន និងកីឡា និងក្រុមហ៊ុនមិត្តហ្វូន
នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦ នៅទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា មានពិធីចុះហត្ថលេខាបន្តអនុស្សរណៈនៃការយោគយល់ស្ដីពី ” កម្មវិធីអ៊ីនធឺណិតតាមសាលារៀន” រវាងក្រសួងអប់រំ យុវជន និងកីឡា និងក្រុមហ៊ុនមិត្តហ្វូន ក្រោមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក Nguyen hanh Nhuong អគ្គនាយកក្រុមហ៊ុនមិត្តហ្វូន។ តាមរយៈកិច្ចព្រមព្រៀងរយៈពេល ៥ឆ្នាំ ក្រុមហ៊ុនមិត្តហ្វូននឹងផ្តល់សេវាកម្មអ៊ីនធឺណិតល្បឿនលឿនដោយមិនគិតកម្រៃដល់សាលារៀនសាធារណៈ គ្រិះស្ថានបណ្តុះបណ្តាលគ្រូ សាកលវិទ្យាល័យរដ្ឋ និងអង្គភាពរដ្ឋបាលអប់រំថ្នាក់ជាតិ និងក្រោមជាតិនៅទូទាំងប្រទេស។ សិស្ស និស្សិត លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំជិត ១ លាននាក់នឹងទទួលបានអត្ថប្រយោជន៍ពីកម្មវិធីនេះ។ ...
ក្រសួងអប់រំ យុវជន និងកីឡា