រដ្ឋាភិបាល
លទ្ធផលនៃយុទ្ធនាការចុះភ្ជាប់ចរន្តរបស់អគ្គិសនីកម្ពុជា នៅរាជធានីភ្នំពេញ
អគ្គិសនី កម្ពុជា បានកំពុងធ្វើយុទ្ធនាការចុះភ្ជាប់ចរន្ត៦១០រៀល ជូនអ្នកជួលផ្ទះ/ជួលបន្ទប់ (ជាកម្មករកម្មការនី) នៅរាជធានីភ្នំពេញ ចាប់តាំងពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥ មកម្លេះ។ គិតមកដល់ត្រឹមយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥ អគ្គិសនីកម្ពុជាបានតភ្ជាប់ដល់អ្នកប្រើប្រាស់ ក្រោម ៥០ គីឡូវ៉ាត់ ម៉ោងក្នុងមួយខែ បានចំនួន ៤០,៩០២ បន្ទប់។ ...
អគ្គិសនីកម្ពុជា
ការអនុវត្តជំហានទី១ក្នុងការភ្ជាប់ចរន្តអគ្គីសនីតំលៃ៦១០រៀលជូនកម្មករកម្មការនីដែលជួលផ្ទះឬបន្ទប់នៅរាជធានីភ្នំពេញ
ក្រុមនិយោជិតរបស់អគ្គិសនីកម្ពុជានឹងចុះទៅទទួលពាក្យស្នើសំុបន្តចរន្តនិងធ្វើការតភ្ជាប់ចរន្តអគ្គិសនីនៅទីតាំងស្នាក់នៅរបស់កម្មករ កម្មការនី ក្នុងខណ្ឌឬស្សីកែវ ខណ្ឌមានជ័យ និងខណ្ឌដង្កោ ចាប់ពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ឆ្នាំ២០១៥ ពីម៉ោង ០៤:៣០ ល្ងាច ដល់ម៉ោង ០៨:៣០យប់ សម្រាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសៅរ៍ និងពីម៉ោង ០៨:០០ព្រឹក ដល់ម៉ោង ០៥:០០ ល្ងាច សម្រាប់ថ្ងៃអាទិត្យ។ ...
អគ្គិសនីកម្ពុជា
សន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាពនៃការគ្រប់គ្រងគម្រោងវិនិយោគអភិវឌ្ឍន៍សម្បទានដីសេដ្ឋកិច្ច
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃពុធ ទី២១ ខែមករា ឆ្នាំ២០១៥ វេលាម៉ាង ១០ៈ០០នាទីព្រឹក នៅទីស្តីការក្រសួង ដើម្បីជម្រាបជូនសាធារណជន អំពីបច្ចុប្បន្នភាពនៃការគ្រប់គ្រងគម្រោងវិនិយោគអភិវឌ្ឍន៍សម្បទានដីសេដ្ឋកិច្ច។ ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
សេចក្តីប្រកាសស្តីពីគោលបំណងនៃការគាំទ្រដល់គម្រោងធ្វើឲ្យប្រសើរឡើង នូវទំនាក់ទំនងវិជ្ជាជីវៈនៅក្នុងឧស្សាហកម្មកាត់ដេរនៅកម្ពុជា
គម្រោងស្តីពីការធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងវិជ្ជាជីវៈ ក្នុងឧស្សាហកម្មកាត់ដេរកម្ពុជា ដែលជាការគាំទ្រជាមូលនិធិរួមគ្នាដោយទីភ្នាក់ងារអភិវឌ្ឍន៍ស៊ុយអែដ និងក្រុមហ៊ុន Hennes & Mauritz (H&M) នឹងត្រូវអនុវត្តដោយអង្គការពលកម្មអន្តរជាតិ។ ...
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
ការអនុវត្តអត្រាពន្ធលើប្រាក់បៀវត្ស
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជូនដំណឹងដល់សាធារណជននិងបុគ្គលពាក់ព័ន្ធ អំពីអត្រាកំណើនតាមថ្នាក់ថ្មីលើប្រាក់បៀវត្សដែលត្រូវ ជាប់ពន្ធ ដោយអនុឡោមតាមមាត្រា៤៧ថ្មី នៃច្បាប់ស្តីពីសារពើពន្ធ ដែលត្រូវអនុវត្តចាប់ពីខែមករា ឆ្នាំ២០១៥តទៅ។ ...
អគ្គនាយកដ្ឋានពន្ធដារ
ការប្រឡងថ្នាក់ជាតិជ្រើសរើសសិស្សចូលរៀនថ្នាក់មូលដ្ឋាន ឆ្នាំសិក្សា២០១៤-២០១៥
គណៈកម្មាការប្រឡងថ្នាក់ជាតិ ជូនដំណឹងដល់គ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាល និងនិស្សិតអោយបានជ្រាបថាគណៈកម្មាការនឹងធ្វើការប្រឡងថ្នាក់ជាតិ ជ្រើសរើសនិស្សិត ឲ្យចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋានចំនួន២៥១៩នាក់ សម្រាប់ ឆ្នាំសិក្សា ២០១៤-២០១៥។ ...
ទីស្តីការគណៈរដ្ឋមន្រ្តី
សេចក្តីប្រកាសព័ត៌មានរបស់ សាលារាជធានីភ្នំពេញ
សាលារាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់សាធារណជនមេត្តាជ្រាបថា នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០នាទី មានប្រជាពលរដ្ឋតំបន់បឹងកក់ សហគមន៍បុរីកីឡា និងលោកសង្ឃប្រមាណ ៤០នាក់/អង្គ បានប្រមូលផ្តុំគ្នានៅមុខសាលាដំបូងរាជធានី ...
សាលារាជធានីភ្នំពេញ
សេចក្ដីថ្លែងការណ៍របស់គណៈកម្មការប្រឹក្សាការងារ
កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ គណៈកម្មការប្រឹក្សាការងារបានប្រជំុពិភាក្សាលើសំណើរប្រាក់ឈ្នួលអប្បបរមា ១១០ដុល្លា ១២១ដុល្លា និង ១៤០ដុល្លា។ ដើម្បីកាត់បន្ថយគន្លាតរវាងគូរភាគី ភាគីរាជរដ្ឋាភិបាលស្នើរប្រាក់ឈ្នួលអប្បបរមា១២៣ដុល្លា សម្រាប់ឆ្នាំ២០១៥។ ...
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
ការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់ កម្មករ និយោជិតឆ្នាំ២០១៥
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងថា ក្នុងឆ្នាំ២០១៤នេះ ក្រសួងបានសហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) ដើម្បីពង្រឹងយន្តការ នីតិវិធី និងលក្ខណៈវិនិច្ឆ័យក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និង ...
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
សេចក្តីប្រកាសព័ត៌មានរបស់ សាលារាជធានីភ្នំពេញ
សាលារាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់សាធារណជនមេត្តាជ្រាបថា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៤ មានប្រជាពលរដ្ឋតំបន់បឹងកក់ប្រមាណ៤០នាក់/អង្គ បានប្រមូលផ្តុំគ្នានៅមុខសាលារាជធានី ក្នុងគោលបំណងស្នើសុំឱ្យមានការដោះស្រាយបញ្ហា ...
សាលារាជធានីភ្នំពេញ
សេចក្តីជូនដំណឹង៖ លទ្ធផលសម្រេចបានលើការអនុវត្តបទបញ្ជាលេខ ០១បប នយោបាយចាស់សកម្មភាពលើវិស័យដីធ្លី ក្នុងការវាស់វែងដីធ្លី និងចេញប័ណ្ណ កម្មសិទ្ធិជូនប្រជាពលរដ្ឋមកទល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៤
Iក្នុងការរួមចំណែកអនុវត្តយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានកិត្តិយសសូមជម្រាបជូនសាធារណៈជនឲ្យបានជ្រាបថា៖ មកដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៤នេះ លទ្ធផលសម្រេចបានលើការអនុវត្តបទបញ្ជាលេខ ០១ បប ...
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
សេចក្តីប្រកាសព័ត៌មានស្តីពី កិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែកញ្ញា ឆ្នាំ២០១៤
នាវេលាម៉ោង ០៨:៣០ នាទីព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៤ នៅអគ្គនាយកដ្ឋានពន្ធដា មានរៀបចំកិច្ចប្រជុំបូក សរុបការងារសារពើពន្ធប្រចាំខែកញ្ញា ឆ្នាំ២០១៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដា ព្រមទាំង មានការ ...
អគ្គនាយកដ្ឋានពន្ធដា
ការបំភ្លឺរបស់ក្រសួងរ៉ែ និងថាមពលលើគម្រោងវារីអគ្គិសនីស្ទឹងជាយអារ៉ែង
សន្និសិទរៀបចំឡើង ដើម្បីបំភ្លឺចំពោះការបំផ្លោងពាក្យខុសពីការពិត អំពីគម្រោងវារីអគ្គិសនីស្ទឹងជាយអារ៉ែង ដូចជា បំផ្លោងពាក្យបំផ្លើស ថាគម្រោងនេះធ្វើឲ្យខូចខាតធ្ងន់ធ្ងរដល់ព្រៃឈើ សត្វព្រៃ ត្រី ក្រពើ ...
ក្រសួងធនធានរ៉ែ និងថាមពល
សេចក្តីថែ្លងការណ៍របស់ឯកឧត្តម ហោ ណាំហុង នាសម័យប្រជុំលើកទី៦៩ នៃមហាសន្និបាតអង្គការសហប្រជាជាតិ
សេចក្តីថែ្លងការណ៍ របស់ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចពិភាក្សាទូទៅ នាសម័យប្រជុំលើកទី៦៩ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
ការរៀបចំសន្និសីទសារព័ត៌មាន ស្តីអំពីអនុស្សារណៈនៃការយោគយល់គ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលី ស្តីពីការតាំងទីលំនៅនៃជនភៀសខ្លួននៅកម្ពុជា
ក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជា មានកិត្តិយសសូមជំរាបជូនបណ្តាសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបថា៖ នៅថៃ្ងច័ន្ទ ទី២៩ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៩:៣០ នាទីព្រឹក ក្រសួងមហាផៃ្ទនឹងរៀបចំសន្និសីទសារព័តិមានស្តីអំពីអនុស្សារណៈនៃ ...
ក្រសួងមហាផ្ទៃ
សេចក្តីថ្លែងការណ៍របស់គណៈកម្មការប្រឹក្សាការងារ
ឆ្នាំ២០១៤ ខែកញ្ញា ថ្ងៃទី២៦ វេលាម៉ោង១៥:០០ នាទីរសៀល គណៈកម្មការប្រឹក្សាការងារ បានបើកកិច្ចប្រជុំការងារលើកទី១០ អាណត្តិទី៨ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពិភាក្សាអំពីប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិក ...
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
សេចក្ដីប្រកាសព័ត៌មាន ស្ដីពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជាលើកទី២ សម័យប្រឡងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤
ក្រសួងអប់រំ យុវជន និងកីឡា មានកិត្តិយសសូមជម្រាបជូនមាតាបិតា ឬអាណាព្យាបាលបេក្ខជន និងបេក្ខជនមេត្តាជ្រាបថា ក្រសួងនឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជាលើកទី២ សម័យប្រឡងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ សម្រាប់ថ្នាក់វិទ្យាសាស្ត្រ ...
ក្រសួងអប់រំ យុវជន និងកីឡា
សេចក្ដីប្រកាសព័ត៌មាន ស្ដីពីពិធីប្រកាសផ្សព្វផ្សាយជាផ្លូវការគោលនយោបាយជាតិ និងផែនការសកម្មភាពជាតិស្ដីពីការគាំពារនិងអភិវឌ្ឍន៍កុមារតូច
គណៈកម្មាធិការជាតិគាំពារ និងអភិវឌ្ឍកុមារតូច នឹងរៀបចំពិធីប្រកាសផ្សព្វផ្សាយ គោលនយោបាយជាតិ និងផែនការសកម្មភាពជាតិ ស្តីពីការគាំពារនិងអភិវឌ្ឍន៍កុមារតូច ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបធីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជា ...
ក្រសួងអប់រំ យុវជន និងកីឡា
កិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ
ថ្នាក់ដឹកនាំកំពូលនៃ គណបក្សប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះជាតិ បានជួបប្រជុំពិភាក្សាគ្នា នាថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៤ នៅវិមានព្រឹទ្ធសភា និងបានព្រមព្រៀងគ្នាបញ្ចប់វិបត្តិនយោបាយនៅក្រោយពេលបោះឆ្នោត។ ...
គណបក្សប្រជាជនកម្ពុជា (គ.ប.ក) និង គណបក្សសង្រ្គោះជាតិ (គ.ស.ជ)
សេចក្តីជូនដំណឹង ស្តីពីស្ថានភាពទឹកជំនន់ទន្លេមេគង្គ
ក្រសួងធនធានទឹក និងឧត្តុនិយម សូមជម្រាបជូនដំណឹងដល់សាធារណៈជនឲ្យបានជ្រាបថា បន្ទាប់ពីបានធ្វើការតាមដានលើស្ថានភាពអាកាសធាតុ និងស្ថានភាពទឹកទន្លេមេគង្គរួចមក ឃើញថា ឥទ្ធិពលព្យុះទី១ ឈ្មោះ រ៉ាម៉ាសាន់ (ដូចដែលក្រសួងធនធានទឹក និងឧត្តុនិយមបាន ...
ក្រសួងធនធានទឹក និងឧត្តុនិយម
សេចក្តីជូនដំណឹង សន្និសីទសារព័ត៌មាន ស្តីពីអំពើហិង្សាដែលបង្កឡើងដោយបេក្ខជនជាប់ឆ្នោត និងសកម្មជនគណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ
“ឯឧត្តម កែវ រ៉េមី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស់ និងធ្វើសន្និសិទសារព័ត៌មាន ស្តីពីអំពើហឹង្សាដែលបង្កឡើងដោយបេក្ខជនជាប់ឆ្នោត និងសកម្មជនគណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ កាលពីព្រឹកថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១៤។” ...
ទីស្តីការគណៈរដ្ឋមន្ត្រី
សេចក្តីជូនពត៌មាន ស្តីពីការអញ្ចើញរបស់ឯកឧត្តម ហ្វ្រង់ស័រ ហូឡង់ (François HOLLANDE) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំងជូនរដ្ឋាភិបាលកម្ពុជា ឧត្តមឧបនាយករដ្ឋមន្ត្រី ហៅ ណាំហុង រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ
តាមការអញ្ចើញរបស់ឯកឧត្តម ហ្វ្រង់ស័រ ហូឡង់ (François HOLLANDE) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំងជូនរដ្ឋាភិបាលកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ចើញចូលរួមរំលឹកខួប១០០ឆ្នាំ នៃសង្គ្រាមលោកលើកទី១ (១៩១៤ – ១៩១៨) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីជូនដំណឹងរបស់់ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសថៃ ចំពោះពលករខ្មែរដែលកំពុងធ្វើការមិនស្របច្បាប់
សេចក្តីជូនដំណឹងរបស់់ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសថៃ សូមជូនដំណឹងដល់បងប្អុនខ្មែរ កម្ពុជាទាំងអស់ដែលកំពុងស្នាក់នៅធ្វើការមិនស្របច្បាប់នៅក្នុងប្រទេសថៃ ស្តីពីនិតិវិធីមួយចំនួនដើម្បីទទួលបាននូវភាពជាកម្មករ ស្របច្បាប់នៅព្រះរាជាណាចក្រថៃ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីស្ថានភាពអាកាសធាតុ
ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងដល់សាធារណជន អំពីស្ថានភាពអាកាសធាតុ របស់ព្រះរាជាណាចក្រកម្ពុជា ដែលនឹងចាប់ផ្តើមទទួលរងឥទ្ធិពលពីខ្យល់មូសុងនិរតីខ្លាំង។ ...
ក្រសួងធនធានទឹក និងឧតុនិយម