រដ្ឋាភិបាល
សេចក្តីជូនដំណឹងស្តីពី “ការប្រើប្រាស់ QR Code ផ្ទៀងផ្ទាត់ឯកសារផ្លូវការតាមប្រព័ន្ធ VERIFY.GOV.KH ដើម្បីបង្កើនភាពជឿជាក់ និងទប់ស្កាត់ការក្លែងបន្លំ”
នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹងស្តីពីការប្រើប្រាស់ QR Code ផ្ទៀងផ្ទាត់ឯកសារផ្លូវការតាមប្រព័ន្ធ VERIFY.GOV.KH ដើម្បីបង្កើនភាពជឿជាក់ និងទប់ស្កាត់ការក្លែងបន្លំ។សេចក្តីជូនដំណឹងនេះមានគោលបំណងលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការផ្ទៀងផ្ទាត់ឯកសារផ្លូវការ តាមរយៈប្រព័ន្ធ VERIFY.GOV.KH ដែលអាចស្កេន QR Code ដើម្បីពិនិត្យភាពត្រឹមត្រូវនៃឯកសារ និងកាត់បន្ថយហានិភ័យនៃការក្លែងបន្លំ។ ...
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
សេចក្តីជូនដំណឹង ស្តីពីការប្រមូលមកវិញឯកសណ្ឋានជាងរបស់ទូរគមនាគមន៍កម្ពុជា
នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ទូរគមនាគមន៍កម្ពុជាបានចេញសេចក្តីជូនដំណឹង ស្តីពីការប្រមូលមកវិញឯកសណ្ឋានជាងរបស់ទូរគមនាគមន៍កម្ពុជា។ទូរគមនាគមន៍កម្ពុជា (ទ.ក.) សូមធ្វើការប្រមូលយកមកវិញ “ឯកសណ្ឋានជាង” ដែលបានចេញ សម្រាប់ប្រើប្រាស់ឱ្យក្រុមហ៊ុន ISPs និងអ្នកម៉ៅការបន្ត (Subcontractor) ក្នុងការប្រើប្រាស់ស្ថាបនានិងជួសជុលថែទាំ ហេដ្ឋារចនាសម្ព័ន្ធបណ្តាញឱ្យ ទ.ក.។ ...
ទូរគមនាគមន៍កម្ពុជា
សេចក្តីប្រកាសព័ត៌មានរួមស្តីពីការចេញផ្សាយរបាយការណ៍ស្តីពីការសិក្សាជីវ:ចម្រុះនៅតំបន់ភ្នំថ្មកំបោរ ដែលបានរកឃើញប្រភេទថ្មី និងកម្រជាច្រើន
នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ក្រសួងបរិស្ថាន បានចេញសេចក្តីប្រកាសព័ត៌មានរួម ស្ដីពីការចេញផ្សាយរបាយការណ៍ការសិក្សាជីវ:ចម្រុះនៅតំបន់ភ្នំថ្មកំបោរ ដែលបានរកឃើញប្រភេទថ្មី និងកម្រជាច្រើន។របាយការណ៍ស្តីពីការសិក្សាជីវ:ចម្រុះនៅតំបន់ភ្នំថ្មកំបោរ បានបង្ហាញពីប្រភេទសត្វជាច្រើនដែលរស់នៅក្នុងតំបន់ភ្នំថ្មកំបោរនៅក្នុងប្រទេសកម្ពុជា។ តាមរយ:ការសិក្សារូងភ្នំជាង ៦០ នៅតាមតំបន់ភ្នំចំនួន ១០ នៅខេត្តបាត់ដំបងនៃប្រទេសកម្ពុជា ការសិក្សាស្រាវជ្រាវនេះបានរកឃើញសត្វដែលគួរឱ្យចាប់អារម្មណ៍ជាច្រើនដែលមួយចំនួនធំគឺមានតែនៅក្នុងតំបន់ជាក់លាក់នេះប៉ុណ្ណោះ។ ...
ក្រសួងបរិស្ថាន
សេចក្ដីប្រកាសព័ត៌មាន សេចក្តីសម្រេចលើពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្រកម្មសិទ្ធរបស់ បុរី វិមានសំណាង ម.ក
នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ផ្សារមូលបត្រកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីសេចក្តីសម្រេចលើពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្រកម្មសិទ្ធរបស់បុរី វិមានសំណាង ម.ក។ផ្សារមូល ...
ផ្សារមូលបត្រកម្ពុជា (ផមក)
សេចក្តីជូនដំណឹង ស្តីពីបណ្ណបើកបរយានយន្តដែលអនុញ្ញាតឱ្យប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា
នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ក្រសួងសារធារណការ និងដឹកជញ្ជូនបានចេញសេចក្ដីជូនដំណឹង ស្ដីពីបណ្ណបើកបរយានយន្តដែលអនុញ្ញាតឱ្យប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ក្រសួងបានចេញសេចក្ដីជូនដំណឹងនេះដើម្បីបង្ហាញព័ត៏មានស្ដីពីការប្រើប្រាស់បណ្ណបើកបរយានយន្ត និងកាលបរិឆ្ឆេតផុតកំណត់។ ...
ក្រសួងសារធារណការ និងដឹកជញ្ជូន
សេចក្តីជូនដំណឹង ស្តីពីលទ្ធផលនៃកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្ដីជូនដំណឹងស្តីលទ្ធផលនៃកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញសេចក្ដីជូនដំណឹងនេះដើម្បិជូនដំណឹងដល់សាធារណជន កម្មករនិយោជិត និង និយោជក ឱ្យ ...
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ
សេចក្ដីជូនដំណឹងស្តីពីពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី 9 (CIIE)
នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីជូនដំណឹងស្តីពីពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី៩ (CIIE)។ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជាមានកិត្តិយសជម្រាបជូនដល់ពាណិជ្ជករ សហគ្រិន អ្នកវិនិយោគ និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា ក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិនកំពុងរៀបចំ ...
ក្រសួងពាណិជ្ជកម្ម
សេចក្ដីប្រកាសព័ត៌មាន៖ កម្ពុជា និងជប៉ុនចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីហិរញ្ញប្បទានឥតសំណងបន្ថែមរបស់ជប៉ុនសម្រាប់គម្រោងផ្គត់ផ្គង់ទឹកស្អាត
នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព៍ត៌មាន ស្ដីពីកម្ពុជា និងជប៉ុនចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីហិរញ្ញប្បទានឥតសំណងបន្ថែមរបស់ជប៉ុនសម្រាប់គម្រោងផ្គត់ផ្គង់ទឹកស្អាត។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការកែសម្រួលនៃហិរញ្ញប្បទាន ឥតសំណងរបស់ជប៉ុនសម្រាប់គម្រោង «ការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងតាខ្មៅ»។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីជូនដំណឹងស្តីពីការលើកកម្ពស់ភាពស្អាត ភាពបៃតង និងសណ្តាប់ធ្នាប់ អបអរសាទរពិធីបុណ្យទន្លេលើកទី១០ ឆ្នាំ២០២៦ នៅខេត្តក្រចេះ ក្រោមប្រធានបទ៖ "ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល" ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៧-២៩ ខែមីនា ឆ្នាំ២០២៦ នៅខេត្តក្រចេះ
នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ក្រសួងទេសចរណ៍ បានចេញសេចក្តីជូនដំណឹង ស្តីពីការលើកកម្ពស់ភាពស្អាត ភាពបៃតង និងសណ្តាប់ធ្នាប់ អបអរសាទរពិធីបុណ្យទន្លេលើកទី១០ ឆ្នាំ២០២៦ នៅខេត្តក្រចេះ ក្រោមប្រធានបទ៖ “ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល” ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៧-២៩ ខែមីនា ឆ្នាំ២០២៦ នៅខេត្តក្រចេះ។សេចក្តីជូនដំណឹងនេះបានអំពាវនាវឱ្យរដ្ឋបាលរាជធានី ខេត្ត អាជ្ញាធរដែនដី មន្ទីរ-អង្គភាព និងសាធារណជនចូលរួមសម្អាតតាមដងវិថី ដាំផ្កា ចងទង់ជាតិ និងរៀបចំសណ្ដាប់ធ្នាប់ ជាពិសេសតាមផ្លូវពីរាជធានីភ្នំពេញទៅខេត្តក្រចេះ ដើម្បីស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងធានាបរិយាកាសស្អាតស្អំក្នុងព្រឹត្តិការណ៍។ ...
ក្រសួងទេសចរណ៍
សេចក្តីជូនព័ត៌មានពាក់ព័ន្ធនឹងបញ្ហាកំហុសទិន្នន័យអត្តសញ្ញាណបុគ្គល
នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានចេញសេចក្តីជូនព័ត៌មាន ស្តីពីព័ត៌មានពាក់ព័ន្ធនឹងបញ្ហាកំហុសទិន្នន័យអត្តសញ្ញាណបុគ្គលសេចក្តីជូនព័ត៌មាននេះបានបញ្ជាក់ថា កំហុសទិន្នន័យកើតឡើងពីហេតុផលប្រវត្តិសាស្ត្រ ការបាត់បង់ឯកសារបន្ទាប់ពីឆ្នាំ១៩៧៩ ការងារចុះបញ្ជីដោយដៃ ក៏ដូចជាកំហុសពីមន្ត្រី និងព័ត៌មានមិនត្រឹមត្រូវពីប្រជាពលរដ្ឋ។ ឯកសារនេះក៏បានពន្យល់អំពីនីតិវិធីកែតម្រូវ ដោយផ្អែកលើច្បាប់ ការផ្ទៀងផ្ទាត់ និងគោលការណ៍មនុស្សម្នាក់មានអត្តសញ្ញាណតែមួយ ព្រមទាំងលើកឡើងអំពីការកែលម្អប្រព័ន្ធឌីជីថល និងការផ្ទៀងផ្ទាត់ដោយខ្លួនឯងនៅពេលអនាគត។ ...
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម (ក្រសួងមហាផ្ទៃ)
សេចក្តីប្រកាសព័ត៌មានស្តីពីការរៀបចំព្រឹត្តិការណ៍អង្គរអេក្វីណុក និងការប្រកួតវីដេអូ “អង្គរអេក្វីណុក”
នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ក្រសួងទេសចរណ៍ នៃរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការរៀបចំព្រឹត្តិការណ៍អង្គរអេក្វីណុក និងការប្រកួតវីដេអូ “អង្គរអេក្វីណុក”។ព្រឹត្តិការណ៍នេះបង្ហាញពីបាតុភូតអេក្វីណុកនៅអង្គរវត្ត ដែលពន្លឺព្រះអាទិត្យតម្រង់តាមប្រាសាទ និងមានគោលបំណងលើកកម្ពស់វិស័យទេសចរណ៍ និងបេតិកភណ្ឌវប្បធម៌។ ក្រសួងក៏បានប្រកាសការប្រកួតវីដេអូ ដើម្បីលើកទឹកចិត្តឱ្យសាធារណជនចូលរួមផ្សព្វផ្សាយព្រឹត្តិការណ៍នេះ រួមមានលក្ខខណ្ឌ កាលបរិច្ឆេទ និងវិធីវាយតម្លៃ។ ...
ក្រសួងទេសចរណ៍
សេចក្ដីប្រកាសព័ត៌មាន ស្ដីពីស្ថានភាពពលរដ្ឋភៀសសឹក និងផលប៉ះពាល់លើតំបន់ស៊ីវិលគិតត្រឹមព្រឹក ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦
នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីស្ថានភាពពលរដ្ឋភៀសសឹក និងផលប៉ះពាល់លើតំបន់ស៊ីវិល គិតត្រឹមព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦។ក្រសួងមហាផ្ទៃចេញសេចក្ដីប្រកាសព័ត៌មាននេះដើម្បីជម្រាបជូនថា ចាប់តាំងពីបទឈប់បាញ់រវាងកម្ពុជា និងថៃចូលជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក ភាគីថៃពុំទាន់អនុវត្តពេញលេញតាមសេចក្តីប្រកាសរួមនៃកិច្ចប្រជុំ ពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅឡើយទេ។ ក្រសួងមហាផ្ទៃ បានបន្តកត់ត្រាទុករាល់សកម្មភាពមិនស្មោះត្រង់របស់ភាគីថៃ ទន្ទឹមគ្នានឹងការបន្តយកចិត្តទុកដាក់ដោះស្រាយផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិល ដោយសារអំពើឈ្លានពាន ជាពិសេសពលរដ្ឋដែលនៅពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាន។ ...
ក្រសួងមហាផ្ទៃ
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្ដីការតវ៉ាប្រឆាំងនឹងសកម្មភាពឈ្លានពាន និងការកាន់កាប់ដោយខុសច្បាប់របស់ភាគីថៃ។កម្ពុជាបានធ្វើការតវ៉ាជំទាស់ជាផ្លូវការមួយទៀតប្រឆាំងនឹងសកម្មភាពឈ្លានពាន និងការកាន់កាប់ទឹកដីដោយខុសច្បាប់ជាបន្តបន្ទាប់ ដែលជាការរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដែលធ្វើឡើងដោយកងកម្លាំងប្រដាប់អាវុធថៃ បន្ទាប់ពីបទឈប់បាញ់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅតាមទីតាំងមួយចំនួន។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម គីម ឆាងយ៉ុង (KIM Chang Yong) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា
នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម គីម ឆាងយ៉ុង (KIM Chang Yong) ...
រាជរដ្ឋាភិបាលកម្ពុជា
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Carlos Felipe Jaramillo អនុប្រធានធនាគារពិភពលោក ទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក
នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Carlos Felipe Jaramillo អនុប្រធានធនាគារពិភពលោក ទទួលបន្ទុកតំបន់ ...
រាជរដ្ឋាភិបាលកម្ពុជា
សេចក្តីប្រកាសរួមព័ត៌មាន ស្តីពីការរកឃើញការបង្កកំណើតរបស់ផ្កាថ្មជាលើកទី៣ នៅប្រជុំកោះរ៉ុង និងលើកដំបូងនៅប្រជុំកោះស្តេច
នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន សហការជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិ អង្គការគាំពារធនធានសមុទ្រ ព្រមទាំងមូលនិធិសង្សារ បានចេញសេចក្ដីប្រកាសរួមព័ត៍មានស្តីពីការរកឃើញការបង្កកំណើតរបស់ផ្កាថ្ម ជា ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
សេចក្តីជូនដំណឹងស្តីពីកាតព្វកិច្ចនៃការដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៥ មកនិយ័តករគណនេយ្យនិងសវនកម្ម
នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៦ និយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានចេញសេចក្ដីជូនដំណឹងស្តីពីកាតព្វកិច្ចនៃការដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៥ មកនិយ័តករគណនេយ្យ ...
និយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.)
សេចក្ដីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទៅកាន់ប្រទេសអូស្ត្រាលី
នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទៅកាន់ប្រទេសអូស្ត្រាលី។ក្នុងអំឡុងពេលទស្សនកិច្ចចាប់ពីថ្ងៃទី១៥ ដល់ ១៦ ខែមីនា ឆ្នាំ២០២៦ ភាគីទាំងពីរបានពិនិត្យទំនាក់ទំនងទ្វេភាគី និងពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការនៅវិស័យនយោបាយ រដ្ឋសភា ពាណិជ្ជកម្ម សេដ្ឋកិច្ច ការអភិវឌ្ឍ និងការពារជាតិ។ ប្រទេសអូស្ត្រាលីបានបញ្ជាក់ការគាំទ្រដល់ការអភិវឌ្ឍន៍កម្ពុជា រួមមានជំនួយប្រមាណ ១,៤ ពាន់លានដុល្លារអាមេរិក ចាប់តាំងពីឆ្នាំ១៩៩២ និងកម្មវិធីអាហារូបករណ៍សម្រាប់និស្សិតកម្ពុជា។ ភាគីទាំងពីរបានលើកឡើងពីកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ ការប្រយុទ្ធប្រឆាំងភេរវកម្ម និងសន្តិភាពតំបន់ រួមទាំងការគាំទ្រដល់ដំណោះស្រាយដោយសន្តិវិធីចំពោះបញ្ហាព្រំដែនកម្ពុជា–ថៃ។ ដំណើរទស្សនកិច្ចនេះបានបញ្ជាក់ការប្តេជ្ញាចិត្តរួមក្នុងការពង្រឹងទំនាក់ទំនងកម្ពុជា–អូស្ត្រាលី។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីប្រកាសព័ត៌មានស្តីពីការការពារ និងថែរក្សាមរតកវប្បធម៌ជាតិ
នៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២៦ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការការពារ និងថែរក្សាមរតកវប្បធម៌ជាតិ។សេចក្តីប្រកាសព័ត៌មាននេះបានលើកឡើងអំពីសារៈសំខាន់នៃការអភិរក្ស និងការការពារបេតិកភណ្ឌវប្បធម៌ ដែល ...
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
សេចក្តីជូនដំណឹងស្តីពីអាសយដ្ឋាន និងលេខទូរស័ព្ទទទួលពាក្យបណ្តឹង
នៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (CCF) នៃក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងស្តីពីអាសយដ្ឋាន និងលេខទូរស័ព្ទសម្រាប់ទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ។សេចក្តីជូនដំណឹងនេះបានបង្ហាញពីមធ្យោបាយសម្រាប់ប្រជាពលរដ្ឋក្នុង ...
ក្រសួងពាណិជ្ជកម្ម
សេចក្ដីប្រកាសព័ត៌មាន៖ កម្ពុជាតវ៉ាជំទាស់យ៉ាងខ្លាំងនឹងសកម្មភាពខុសច្បាប់របស់កងកម្លាំងប្រដាប់អាវុធថៃ
នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី កម្ពុជាតវ៉ាជំទាស់យ៉ាងខ្លាំងនឹងសកម្មភាពខុសច្បាប់ របស់កងកម្លាំងប្រដាប់អាវុធថៃ។កម្ពុជាបានធ្វើការតវ៉ាជាផ្លូវការប្រឆាំងនឹងសកម្មភាពខុសច្បាប់ថ្មីៗជាបន្តបន្ទាប់របស់ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ក្រសួងបានចេញសេចក្តីថ្លែងការណ៍នេះ ដើម្បីផ្តល់ការបំភ្លឺជាក់ស្តែងលើសេចក្តីប្រកាសព័ត៌មានដែលចេញដោយក្រសួងការបរទេសថៃ។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីជូនដំណឹងស្តីពីការសម្របសម្រួលទីផ្សារកសិផលក្នុងស្រុក
នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីប្រកាសព័ត៏មានស្តីពីការសម្របសម្រួលទីផ្សារកសិផលក្នុងស្រុក។ក្រសួងបានចេញសេចក្ដីប្រកាសព័ត៏មាននេះដើម្បីជម្រាបជូនសាធារណជន បងប្អូនប្រជាកសិករ អាជីវករ ជ្រាបថា ក្រសួងពាណិជ្ជកម្ម បាន ...
ក្រសួងពាណិជ្ជកម្ម
សេចក្តីប្រកាសព័ត៌មាន ស្តីពីការផ្ដល់ជំនួយ និងព័ត៌មានទំនាក់ទំនងសម្រាប់ពលរដ្ឋខ្មែរនៅក្រៅប្រទេស
នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីការផ្ដល់ជំនួយ និងព័ត៌មានទំនាក់ទំនងសម្រាប់ពលរដ្ឋខ្មែរនៅក្រៅប្រទេស។ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ដើម្បីផ្ដល់ព័ត៌មានទំនាក់ទំនង និង ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ























