ការចុះហត្ថលេខាលើលិខិតប្ដូរសារ និងកំណត់ហេតុនៃការពិភាក្សា ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់សរុបចំនួន ៣ ៩៤២ លានយ៉េន (ប្រមាណ ៣៥ លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោង "សាងសង់ស្ពានបន្ទាន់ នៅតំបន់រងគ្រោះដោយសារទឹកជំនន់"
នៅថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០១៧ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នឹង ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
ជប៉ុនផ្តល់ ២៧៩,០៣៨ ដុល្លារអាមេរិក សម្រាប់លើកកម្ពស់ការអប់រំបញ្ជូលគ្នានៅកម្ពុជា
នៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០១៧ ក្រោមគ្រោងការណ៍នៃជំនួយឧបត្ថម្ភឥតសំណង សម្រាប់គម្រោងរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន រដ្ឋាភិបាលជប៉ុន ផ្តល់ថវិកាចំនួន ២៧៩,០៣៨ ដុល្លារអាមេរិក ដល់អង្គការសមាគមន៍សម្រាប់ជំនួយ និងសង្គ្រោះនៃប្រទេសជប៉ុន ( ...
ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា
សេចក្តីថ្លែងការណ៍របស់គណៈកម្មការប្រឹក្សាការងារ
ឆ្នាំ២០១៤ ខែកញ្ញា ថ្ងៃទី២៦ វេលាម៉ោង១៥:០០ នាទីរសៀល គណៈកម្មការប្រឹក្សាការងារ បានបើកកិច្ចប្រជុំការងារលើកទី១០ អាណត្តិទី៨ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពិភាក្សាអំពីប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិក ...
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
សេចក្តីបំភ្លឺទាក់ទងនឹងសេចក្តីព្រាងច្បាប់ស្តីពីឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT)
ដើម្បីឆ្លើយតបទៅនឹងកង្វល់របស់សាធារណជន លើសេចក្តីព្រៀងច្បាប់ស្តីពីឧក្រិដ្ឋ កម្មតាមប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ក្រសួងប្រៃសណីយ៍និងទូរគមនា គមន៍ សូមបំភ្លឺជូនសាធារណជនថា ១-ដំណើរការធ្វើច្បាប់នេះ គឺស្ថិតក្នុងដំណាក់ កាលផ្តុំឯកសារបញ្ចូលគ្នានៅឡើយ ២- ...
ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍
ក្រសួងពាណិជ្ជកម្មកំណត់តម្លៃប្រេងអតិប្បរមា
យោងតាមសេចក្តីជូនដំណឹងចេញផ្សាយដោយក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី១៤ខែមីនា តម្លៃអតិប្បរមានៃប្រេងសាំងនៅលើទីផ្សារនាពេលបច្ចុប្បន្ននេះ ត្រូវបានកំណត់តាមរូបមន្តគណនានៅក្នុងប្រកាសអន្តរក្រសួងលេខ ០៩៨ ដែលបានចុះហត្ថលេខានៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦ ...
ក្រសួងពាណិជ្ជកម្ម
ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្ដម មិកាមិ ម៉ាសាហ៊ីរ៉ូ នឹងចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន
នៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២២ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាស ស្តីពីឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្ដម មិកាមិ ម៉ាសាហ៊ីរ៉ូ នឹងចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធស្ដីពីការផ្ដល់ហិរញ្ញប្បទាន ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
ការពង្វាងចរាចរណ៍ជាបណ្តោះអាសន្នដោយសារស្ថានភាពទឹកជំនន់
ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៦ សាលារាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងមួយដល់សាធារណជន ដើម្បីធានាដល់សុវត្ថិភាពធ្វើដំណើរ ដោយសារតែស្ថានភាពទឹកជំនន់ពីខេត្តកំពង់ស្ពឺ ដែលនាំឱ្យទឹកក្នុងស្ទឹងព្រែត្នោតបានឡើងហួសកំពស់ប្រកាសអាសន្ន ដែលបណ្តាលឱ្យ ...
សាលារាជធានីភ្នំពេញ
សេចក្តីជូនដំណឹងស្តីពី ការបេីកតំបន់សម្បទានរ៉ែសម្រាប់ការដាក់ពាក្យសុំអាជ្ញាបណ្ណស្វែងរុករករ៉ែលោហៈ
កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ ក្រសួងរ៉ែនិងថាមពល បានចេញសេចក្តីជូនដំណឹងដល់បណ្តាក្រុមហ៊ុនរ៉ែក្នុង និងក្រៅប្រទេសអំពីការបេីកតំបន់សម្បទានរ៉ែចំនួន០២កន្លែង៖ ១. តំបន់ឃុំស្វាយជ្រះ និងឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ដែលមានផ្ទៃដីសម្រាប់ស្វែងរុករករ៉ែ ទំហំ ៣០,៦០ គីឡូម៉ែត្រការ៉េ ២. តំបន់ឃុំចំការលេី ឃុំអូររៃ និងឃុំស្រែឫស្សី ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង ដែលមានផ្ទៃដីសម្រាប់ស្វែងរុករករ៉ែ ទំហំ ១១៤,៩៨ គីឡូម៉ែត្រការ៉េ។ ...
ក្រសួងរ៉ែ និងថាមពល
សេចក្តីប្រកាសព័ត៌មានស្តីពី សេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា អំពីវិធានការបន្ថែមសម្រាប់បន្តគ្រប់គ្រងផលប៉ះពាល់ និងគាំទ្រការងើបឡើងវិញនៃវិស័យទេសចរណ៍
នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន សេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា អំពីវិធានការបន្ថែមសម្រាប់បន្តគ្រប់គ្រងផលប៉ះពាល់ និងគាំទ្រការងើបឡើងវិញនៃវិស័យទេសចរណ៍។ យោងតាមសេចក្តីប្រកាសព័ត៌មាន រដ្ឋាភិបាលបានសម្រេចបន្តការលើកលែងពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែមសម្រាប់សណ្ឋាគារ ផ្ទះសំណាក់ និងទីភ្នាក់ងារទេសចរណ៍សម្រាប់រយៈពេល ៣ ខែទៀត ចាប់ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២២។ ...
រាជរដ្ឋាភិបាលកម្ពុជា
សេចក្តីប្រកាសស្តីពីការរកឃើញ០៦ករណីថ្មីទៀត ជាបុរសជនជាតិខ្មែរឥស្លាមដែលវិលត្រឡប់មកពីចូលរួមពិធ៌សាសនា នៅប្រទេសម៉ាឡេស៊ី និង ០៣ ករណីថ្មី ជាបុរសជនជាតិម៉ាឡេស៊ី វិជ្ជមានវីរុសកូទីជ១៩
នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានចេញ សេចក្តីប្រកាសមួយស្តីពីការរកឃើញករណីវិជ្ជមានវីរុសកូវីដថ្មី ០៩ករណី ដែលក្នុងនោះមាន ០៦ករណី ជាបុរសជនជាតិខ្មែរឥស្លាមដែលវិលត្រឡប់មកពីចូលរួមពិធ៌ ...
ក្រសួងសុខាភិបាល
សិក្ខាសាលាស្តីពី ការប្រមូលទិន្នន័យតាមទូរស័ព្ទដៃជាមួយនឹងកម្មវិធី Kobo Toolbox
អង្គការទិន្នន័យអំពីការអភិវឌ្ឍ ហៅកាត់ថាអូឌីស៊ី មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសបើកសិក្ខាសាលាស្តីពី “ការប្រមូលទិន្នន័យចល័តជាមួយកម្មវិធី Kobo Toolbox” ។ សិក្ខាសាលាសានេះនឹងផ្តោតលើ៖គោលការណ៍ និងរបៀបប្រើប្រាស់ ...
អង្គការទិន្នន័យអំពីការអភិវឌ្ឍ
ការអនុវត្តរបបស្វ័យប្រកាសអធិការកិច្ចការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម
នៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២២ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តរបបស្វ័យប្រកាសអធិការកិច្ចការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម។យោងច្បាប់ស្តីពីការងារ និងប្រកាសលេខ៣៥៨/២១ ក.ប/ប្រ ...
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
សេចក្តីប្រកាសព័ត៌មានស្តីពី ការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ «ពយកំពេញ»
នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍឆ្នេរសមុទ្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី តំបន់ឆ្នេរសមុទ្រ «ពយកំពេញ» ដែលកំពុងរៀបចំកសាងបណ្តាញផ្លូវបេតុង ប្រព័ន្ធលូ គម្រោងអភិវឌ្ឍនានា និងកែលម្អឆ្នេរ ...
គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរ
សេចក្តីជូនដំណឹងស្ដីពី ការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ដែលត្រូវបានព្យួរកិច្ចសន្យាការងារ
នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២១ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងស្ដីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតចំនួន ៣,៩០៥ នាក់ នៃរោងចក្រ សហគ្រាសនៅក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាម ...
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
សេចក្ដីជូនដំណឹងស្ដីពី ការដាក់ប្រទេសកម្ពុជាក្នុងបញ្ជីប្រទេសដែលមានជំងឺកូវីដ-១៩ទម្រង់ថ្មី
នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន បានចេញសេចក្ដីជូនដំណឹងស្ដីពីការដាក់ប្រទេសកម្ពុជាក្នុងបញ្ជី ប្រទេសដែលមានជំងឺកូវីដ-១៩ទម្រង់ថ្មី បន្ទាប់ពីកម្ពុជាបានរកឃើញការឆ្លងជំងឺ ...
ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន
ឱកាសទទួលបានការគាំទ្រលើការស្រាវជ្រាវសារណាបទបញ្ចប់ការសិក្សាសម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រ
ដើម្បីចូលរួមបង្កើនសមត្ថភាពដល់និស្សិត និងគាំទ្រ នៅក្នុងការសរសេរសារណាបទសម្រាប់ថ្នាក់បញ្ចប់ ព្រមទាំងស្ថិតក្រោមកិច្ចសហការរវាង អង្គការទិន្នន័យអំពីការអភិវឌ្ឍ និងដេប៉ាតឺម៉ង់ គ្រប់គ្រង និងអភិវឌ្ឍន៍ធនធានធម្មជាតិ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ អូឌី ...
អង្គការទិន្នន័យអំពីការអភិវឌ្ឍ
សេចក្តីប្រកាសព័ត៌មានស្តីពី បណ្តាញសុខភាព និងសុវត្ថិភាពការងារអាស៊ាន (ASEAN-OSHNET)
នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីប្រកាសព័ត៌មានអំពីការទទួលធ្វើជាម្ចាស់ផ្ទះនូវកម្មវិធីចំនួន៣ ស្តីពី បណ្តាញសុខភាព និងសុវត្ថិភាពការងារអាស៊ាន (ASEAN-OSHNET) ដែលនឹងប្រព្រឹត្តទៅនាថ្ងៃច័ន្ទ ...
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
សេចក្ដីថ្លែងការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទិវាសេរីភាពសារព័ត៌មានពិភពលោក
នៅថ្ងៃទី ៣ ខែឧសភាឆ្នាំ ២០២០ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) បានផ្សព្វផ្សាយវីដេអូខ្លីមួយដែលបង្ហាញអំពីការយល់ឃើញរបស់អ្នកសារព័ត៌មាននិងអ្នកធ្វើការក្នុងវិស័យសារព័ត៌មានចំនួន ៥ នាក់លើ ...
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីថ្ងៃទី ១ ខែមេសា ឆ្នាំ២០២២
នៅថ្ងៃទី ១ ខែមេសា ឆ្នាំ២០២២ ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញសេចក្តីប្រកាស ស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីថ្ងៃទី ១ ខែមេសា ឆ្នាំ២០២២។ ក្រោយពីបានស្តាប់របាយការណ៍ សម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានធ្វើការពិភាក្សា ផ្លាស់ប្តូរយោបល់ និងសម្រេចតាមរបៀបវារៈ ...
ទីស្តីការគណៈរដ្ឋមន្ត្រី
សេចក្ដីជូនដំណឹងស្ដីពីយន្ដការលើកទឹកចិត្តនានា សម្រាប់ការចុះបញ្ជីពាណិជ្ជកម្មដោយស្ម័គ្រចិត្តរបស់វិស័យព័ត៌មាន និងសោតទស្សន៍
នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ក្រសួងពាណិជ្ជកម្មបានសម្រេចផ្ដល់ការលើកទឹកចិត្តទៅដល់អាជីវកម្មក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ ដែលចុះបញ្ជីពាណិជ្ជកម្មដោយស្ម័គ្រចិត្ត។ ការលើកទឹកចិត្តនេះមានដូចជា ការលើកលែងកាតព្វកិច្ចបង់កម្រៃសេវាសាធារណៈចុះបញ្ជីពាណិជ្ជកម្មរយៈពេល ...
ក្រសួងពាណិជ្ជកម្ម