សេចក្តីប្រកាស

លិខិត​អំពាវនាវ​ដល់​អ្នកបញ្ជា​ទិញ​ទាំងអស់​ដែល​ទិញ​សម្លៀក​បំពាក់​ ស្បែកជើង​ និង​ ផលិតផល​ធ្វើ​ដំណើរ​ពី​កម្ពុជា​

​នៅ​ថ្ងៃ​ទី​៤​ ខែឧសភា​ ឆ្នាំ​២០២០​ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ បាន​ចេញ​លិខិត​អំពាវនាវ​ដល់​អ្នកបញ្ជា​ទិញ​ទាំង​អស់ពី​រោងចក្រ​កម្ពុជា​។​ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ បាន​សូម​អំពាវនាវ​ដល់​អ្នកបញ្ជា​ទិញ​ទាំងអស់​មេត្តា​ទូទាត់​បំណុល​របស់​ខ្លួន​។​ លក្ខខណ្ឌ​ទូទាត់ ...

សមាគមរោងចក្រកាត់ដេរនៅកម្ពុជា

ទាញយក៖ pdf

សេចក្តីណែនាំ​ស្តី​ពី​ ការ​ការពារ​សុខភាព​ និង​ជីវភាព​របស់​បងប្អូន​ពលករ​ដែល​កំពុង​ស្នាក់​នៅ​ និង​ធ្វើការ​នៅ​បរទេស​ ឬ​បាន​វិល​ត្រលប់​មក​ភូមិកំណើត​វិញ​ក្នុង​កំឡុង​ពេល​ការ​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​១៩

​នៅ​ថ្ងៃ​ទី​២៩​ ខែមេសា​ ឆ្នាំ​២០២០​ ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ចេញ​សេចក្តីណែនាំ​មួយ​ស្តី​ពី​ការ​ការពារ​សុខភាព​ និង​ជីវភាព​របស់​បងប្អូន​ពលករ​ដែល​កំពុង​ស្នាក់​នៅ​ និង​ធ្វើការ​នៅ​បរទេស​ ឬ​បាន​វិល​ត្រលប់​មក​ភូមិកំណើត​វិញ​ក្នុង​កំឡុង​ពេល ...

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

ទាញយក៖ pdf

សេចក្ដីជូនដំណឹង​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ស្ដី​ពី​ ការ​រឹត​បន្តឹង​អនុវត្ត​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​

​នៅ​ថ្ងៃ​ទី​២៨​ ខែមេសា​ ឆ្នាំ​២០២០​ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ស្តី​ពី​ការ​ រឹត​បន្តឹង​អនុវត្ត​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ ដែល​មាន​គោលបំណង​ក្នុង​ការ​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការ​ទប់ស្កាត់​ និង​កាត់​ បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​។​ ការ​រឹត ...

អគ្គស្នងការដ្ឋាននគរបាលជាតិ

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍​របស់​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​ជុំវិញ​ការ​ធ្វើ​សកម្មភាព​អនាធិបតេយ្យ​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​សមាគម​មួយ​ចំនួន​នៅ​ក្នុង​តំបន់ការពារធម្មជាតិ

កាលពី​ថ្ងៃ​ទី​ ២៤​ ខែមេសា​ ឆ្នាំ​ ២០២០​ អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​អំពាវនាវ​ឱ្យ​អង្គការ​មិនមែន​រដ្ឋាភិបាល​ ឬ​សមាគម​ នានា​ ដែល​បាន​និង​កំពុង​ធ្វើ​សកម្មភាព​ដោយ​ខុសច្បាប់​នៅ​ក្នុង​តំបន់ការពារធម្មជាតិ​ បញ្ឈប់​សកម្មភាព​បែប​នេះ​ជា​បន្ទាន់​ ដើម្បី​ចៀសវាង​ការ​ប្រឈម​មុខ​ដាក់​គ្នា​តាម​ផ្លូវច្បាប់​។ ...

ក្រសួងបរិស្ថាន

ទាញយក៖ pdf

សេចក្ដីជូនដំណឹង​ ស្ដី​ពី​កិច្ចសហការ​រវាង​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ជាមួយ​ក្រសួង​ព័ត៌មាន​ក្នុង​ការ​រៀបចំ​ផលិត​ និង​ផ្សព្វផ្សាយ​កម្មវិធី​ "​ការ​សិក្សា​ពី​ចម្ងាយ​"​ និង​"​ការ​សិក្សា​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​"

​នៅ​ថ្ងៃ​ទី​ ២០​ ខែមេសា​ឆ្នាំ​ ២០២០​ ក្រសួង​អប់រំ​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ខ្លួន​ ស្តី​ពី​ការ​សហការ​ រវាង​ក្រសួង​អប់រំ​ និង​ក្រសួង​ព័ត៌មាន​ក្នុង​ការ​ផលិតកម្ម​វិធី​ “​ ការ​សិក្សា​ពី​ចម្ងាយ​” ...

ក្រសួងអប់រំ យុវជន និងកីឡា

ទាញយក៖ pdf

សេចក្តីជូនដំណឹង​ស្តី​ពី​ការ​បន្ត​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​គណនេយ្យ​ភាព​សង្គម​នៅ​ថ្នាក់​ក្រុង​ ស្រុក​ ខណ្ឌ​គោលដៅ​ នៃ​ការ​ផ្តល់​សេវា​ និង​ផែនការ​អនុវត្ត​គណនេយ្យ​ភាព​សង្គម​ ដំណាក់កាល​ទី​២​ នៅ​ថ្នាក់​រដ្ឋបាល​ក្រុង​ រដ្ឋបាល​ស្រុក​ និង​រដ្ឋបាល​ខណ្ឌ​នៃ​រាជធានី​ ខេត្ត​។​

​នៅ​ថ្ងៃ​ទី​២០​ ខែមេសា​ ឆ្នាំ​២០២០​ គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​ (​គ​.​ជ​.​អ​.​ប​)​ បាន​ចេញ​នូវ​សេចក្តីជូនដំណឹង​មួយ​ទៅ​ដល់​អភិបាល​ នៃ​គណៈ​អភិបាល​ គ្រប់​រាជធានី​ ខេត្ត​ ស្តី​ពី ...

គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ

ទាញយក៖ pdf

សេចក្តីជូនដំណឹង​ ស្តី​ពី​ការ​ចាប់ផ្តើម​អនុវត្ត​អនុក្រឹត្យ​លេខ​ ៣៩​ អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​១៧​ ខែមីនា​ ឆ្នាំ​២០២០​ ស្តី​ពី​ការ​ពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើស​នឹង​ស្តី​ពី​ច្បាប់​ចរាច​ណ៍​ផ្លូវគោក​

​នៅ​ថ្ងៃ​ទី​ ១៧​ ខែមេសា​ ឆ្នាំ​២០២០​ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ បាន​ចេញ​សេចក្តីជូនដំណឹង​ថា​នគរបាល​នឹង​ចាប់ផ្តើម​អនុវត្ត​ការ​ពិន័យ​អន្តរការណ៍​ ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ តាម​អនុក្រឹត្យ​ថ្មី​ចាប់ពី​ថ្ងៃ​ទី​១​ ខែឧសភា​ ឆ្នាំ​២០២០​ នេះ​តទៅ​ដែល​ប្រាក់ ...

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក

ទាញយក៖ pdf

សេចក្ដីជូនដំណឹង​ ការ​រក​ឃើញ​សារធាតុ​មេតា​ណុ​ល​ក្នុង​ផលិតផល​អាល់កុល​លាង​សម្អាត​ដៃ​

​នៅ​ថ្ងៃ​ទី​១៧​ ខែមេសា​ ឆ្នាំ​២០២០​ ក្រសួងពាណិជ្ជកម្ម​បាន​ចេញ​សេចក្ដីជូនដំណឹង​មួយ​ ស្តី​ពី​ការ​រ​រក​ឃើញ​សារធាតុ​មេតា​ណុ​ល​ក្នុង​ផលិតផល​អាល់កុល​លាង​សម្អាត​ដៃ​។​ សេចក្ដីជូនដំណឹង​ បាន​បន្ត​ថា​ បាន​រក​ឃើញ​នូវ​សារធាតុ​មេតា​ណុ​ល​ រហូត​ទៅ​ដល់ ...

ក្រសួងពាណិជ្ជកម្ម

ទាញយក៖ pdf

​សេចក្តីណែនាំ​ស្តី​ពី​ការ​ព្យួរ​កិច្ចសន្យាការងារ​ និង​ការ​ផ្អាក​បង់​ភាគទាន​ ប​.​ស​.​ស​.​ សម្រាប់​រោងចក្រ​ សហគ្រាស​ គ្រឹះស្ថាន​ក្នុង​វិស័យ​កាត់ដេរ​ និង​ទេសចរណ៍​ ដែល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩

នៅ​ថ្ងៃ​ទី​ ១៧​ ខែមេសា​ឆ្នាំ​ ២០២០​ ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ចេញ​សេចក្តីណែនាំ​មួយ​ស្តី​ពី​នីតិវិធី​ដើម្បី​ស្នើ​សុំ​ការ​ព្យួរ​កិច្ចសន្យាការងារ​ និង​ការ​ផ្អាក​បង់​ភាគទាន​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ (​ប​.​ស​.​ស​.)​ សម្រាប់​រោងចក្រ​ សហគ្រាស ...

ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ

ទាញយក៖ pdf

រាជរដ្ឋាភិបាល​កម្ពុជា​បន្ត​អនុវត្ត​ការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​ចូល​មក​កម្ពុជា​របស់​ជនបរទេស​ជា​បណ្តោះអាសន្ន​ រហូត​ដល់​មានការ​ជូនដំណឹង​ជា​ថ្មី​

នៅ​ថ្ងៃ​ទី​១៦​ ខែមេសា​ ឆ្នាំ​២០២០​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ជម្រាប​ជូន​ ឯកឧត្តម​ លោក​ជំទាវ​ ឯកអគ្គរាជទូត​ លោក​ លោកស្រី​ អគ្គ​កុងស៊ុល​ និង​ កុងស៊ុល​កិត្តិយស​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​នៅ​បរទេស​ អំពី​ការ​បន្ត​អនុវត្ត​វិធានការ​រឹត​បន្ដឹង​ការ​ធ្វើ​ដំណើរ​ និង​ការ​ផ្អាក​មិន ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

​សេចក្តីសម្រេច​ស្តី​ពី​ការ​បញ្ចប់​សព​ល​ភាព​បទបញ្ជា​លេខ​ ០២​ ប​.​ប​.​ ចុះ​ថ្ងៃ​ទី​ ០៩​ ខែមេសា​ ឆ្នាំ​២០២០​ ស្តី​ពី​ការ​ដាក់​កំហិត​ការ​ធ្វើ​ដំណើរ​ក្នុង​ប្រទេស​ក្នុង​គោលដៅ​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​១៩​

នៅ​ថ្ងៃ​ទី​១៦​ ខែមេសា​ ឆ្នាំ​២០២០​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សេចក្តីសម្រេច​ បញ្ចប់​សព​ល​ភាព​បទបញ្ជា​លេខ​ ០២​ ប​.​ប​.​ ចុះ​ថ្ងៃ​ទី​ ០៩​ ខែមេសា​ ឆ្នាំ​២០២០​ ស្តី​ពី​ការ​ដាក់​កំហិត​ការ​ធ្វើ​ដំណើរ​ក្នុង​ប្រទេស​ក្នុង​គោលដៅ​ទប់ស្កាត់​ការ​រាតត្បាត ...

រាជរដ្ឋាភិបាលកម្ពុជា

ទាញយក៖ pdf

សេចក្ដីថ្លែងការណ៍​ របស់​អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ ស្ដី​ពី​ការ​រៀបចំ​ច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន​

នៅ​ថ្ងៃ​ទី​១៣​ ខែមេសា​ឆ្នាំ​២០២០​ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ស្តី​ពី​ការ​រៀបចំ​ច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន​។​ នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​នេះ​ បាន​ប្រាប់​ប្រជាពលរដ្ឋ​ពីមុខ​ងារ​ដ៏​សំខាន់​របស់​ច្បាប់​មួយ ...

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា

ទាញយក៖ pdf

សុន្ទរកថា​សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ ថ្លែង​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ពិសេស​លេ​ី​ក​ទី​៣៦​ បើក​កិច្ចប្រជុំ​ពិសេស​ស្តី​ពី​បញ្ហា​ជំងឺ​កូ​វី​ដ​-១៩

​នៅ​ព្រឹក​ថ្ងៃ​ទី​១៤​ ខែមេសា​ ឆ្នាំ​២០២០​ នេះ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​មេដឹកនាំ​អាស៊ាន​ដទៃ​ទៀត​ បាន​បើក​កិច្ចប្រជុំ​ពិសេស​ស្តី​ពី​បញ្ហា​បង្ក​ឡើង​ដោយ​ជំងឺ​កូ​វី​ដ​១៩​ ដែល​កិច្ចប្រជុំ​នេះ​ធ្វើ ...

រាជរដ្ឋាភិបាលកម្ពុជា

ទាញយក៖ pdf

​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​ ស្តី​ពី​ការ​ដាក់​កំហិត​លើ​ការ​ធ្វើ​ដំណើរ​ក្នុង​ប្រទេស​ក្នុង​គោលដៅ​បង្ការ​ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩

​នៅថ្ងៃទី​ ០៩ ខែមេសា ឆ្នាំ២០២០ រាជរដ្ឋាភិបាលបានចេញបទបញ្ជា​មួយ​មាន​គោលបំណង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩​ នៅ​ក្នុង​កាលៈទេសៈ​ពិសេស​នា​ពេល​បច្ចុប្បន្ន​មិន​ឲ្យ​ជំងឺ​នេះ​រាលដាល​ឈាន​ចេញពី​ដំណាក់កាល​ នៃ​ការ​ឆ្លង​ដោយសារ​ការ​នាំ​ចូល​ពី​ប្រភព​ខាងក្រៅ​ទៅ​ដល់​ដំណាក់កាល​នៃ​ការ ...

រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា

ទាញយក៖ pdf

អង្គការសហប្រជាជាតិ​បារម្ភ​អំពី​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ប្រទេស​ក្នុង​គ្រាអាសន្ន​របស់​កម្ពុជា​

នៅ​ថ្ងៃ​ទី​៩​ ខែមេសា​ អ្នកជំនាញ​ អ​.​ស​.​ប​ បាន​ផ្ញើ​លិខិត​ឧបាស្រ័យ​មួយ​ច្បាប់​ ដែល​បង្ហាញ​កង្វល់​អំពី​សេចក្តីព្រាងច្បាប់​របស់​ប្រទេស​កម្ពុជា​ ស្តី​ពី​ការ​គ្រប់គ្រង​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន​។​ យោង​តាម​អ្នកជំនាញ​ឯករាជ្យ​ ប្រសិនជា​ត្រូវ​បាន​អនុម័ត​ ច្បាប់ ...

អ្នករាយការណ៍ពិសេសកម្ពុជា

ទាញយក៖ pdf

​សេចក្តីណែនាំ​ស្តី​ពី​វិធានការ​ការពារ​ការ​ចម្លង​វីរុស​កូ​វី​ដ​១៩​ចំពោះ​ម្ចាស់​រថយន្ត​និង​អ្នក​ធ្វើ​ដំណើរ​ដោយ​មធ្យ​បាយ​ដឺ​ក​ជញ្ជូន​រួម​ ដែល​ផ្ទុក​អ្នកដំណើរ​ច្រើន​លើស​ពី​១០​នាក់​

​នៅ​ថ្ងៃ​ទី​០៥​ ខែមេសា​ឆ្នាំ​២០២០​ ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្តីណែនាំ​មួយ​ស្តី​ពី​វិធានការ​ ការពារ​ការ​ចម្លង​ វីរុស​កូ​វី​ដ​១៩​ ចំពោះ​ម្ចាស់​រថយន្ត​និង​អ្នក​ធ្វើ​ដំណើរ​ដោយ​មធ្យ​បាយ​ដឺ​ក​ជញ្ជូន​រួម​ ដែល​ផ្ទុក​អ្នកដំណើរ​ច្រើន​លើស​ពី​១០ ...

ក្រសួងសុខាភិបាល

ទាញយក៖ pdf

សេចក្តីណែនាំ​ស្តី​ពី​វិធានការ​ការពារ​ការ​ចម្លង​វីរុស​កូ​វី​ដ​១៩​ នៅ​តាម​កន្លែង​កាត់សក់​ ថែរក្សា​ស​ម្ភ​ស្ស​ និង​សេវា​ពាក់ព័ន្ធ​ផ្សេងៗ​

​នៅ​ថ្ងៃ​ទី​ ០៥​ ខែមេសា​ឆ្នាំ​ ២០២០​ ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្តីណែនាំ​ ស្តី​ពី​វិធាន​ការណ៍​បង្ការ​ការពារ​ការ​ចម្លង​វីរុស​កូ​វី​ដ​១៩​ សម្រាប់​ហាង​កាត់សក់​ ហាង​ធ្វើ​សក់​ និង​សេវាកម្ម​ពាក់ព័ន្ធ​។​ វិធាន​ការណ៍​នេះ​មាន​គោលបំណង​ ទប់ស្កាត់​ការ​រីក​រាលដាល​នៃ ...

ក្រសួងសុខាភិបាល

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​ដាក់​ឲ្យ​ដំណើរការ​ “​គម្រោង​សហ​ហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច​ និង​មធ្យម​”

​នៅ​ថ្ងៃ​ទី​០៣​ ខែមេសា​ ឆ្នាំ​២០២០​ ក្រសួង​សេដ្ឋកិច្ច​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ស្តី​ពី​ការ​ដាក់​ឱ្យ​ ដំណើរការ​ “​គម្រោង​សហ​ហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច​ និង​មធ្យម​”​។​ មូលនិធិ​ក្រោម​គម្រោង​សហ​ហិរញ្ញប្បទាន​នេះ​ ​ មាន​ទំហំ​ទឹក​ ប្រាក់ ...

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ទាញយក៖ pdf

សេចក្តី​ប្រកាស​របស់​ក្រសួង​អប់រំ​ស្តី​ពី​ការ​ស្នើ​សុំ​ផ្អាក​ដំណើរការ​អាជីវកម្ម​ក្លឹ​ប​ហាត់ប្រាណ​នៅ​ទូ​ទាំង​ប្រទេស​ជា​បណ្ដោះអាសន្ន​

​នៅ​ថ្ងៃ​ទី​ ០២​ ខែមេសា​ឆ្នាំ​ ២០២០​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ ទាក់ទង​នឹង​ការ​ស្នើ​សុំ​ផ្អាក​ ជា​បណ្តោះអាសន្ន​ នូវ​រាល់​អាជីវកម្ម​ហាត់ប្រាណ​ នៅ​ទូ​ទាំង​ប្រទេស​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​កូ​វី ...

ក្រសួងអប់រំ យុវជន​ និងកីឡា

ទាញយក៖ pdf

​សេចក្តីជូនដំណឹង​ ស្តី​ពី​លទ្ធផល​នៃ​សម័យប្រជុំ​គណៈ​អចិន្ត្រៃយ៍​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​ទី​៣១​ ខែមីនា​ ឆ្នាំ​២០២០

កាលពី​ថ្ងៃ​ច័ន្ទ​ ទី​៣១​ ខែមីនា​ ឆ្នាំ​២០២០​ នៅ​វិមាន​សន្តិភាព​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ មាន​បើក​សម័យប្រជុំ​គណៈ​អចិន្ត្រៃយ៍​គណៈរដ្ឋមន្ត្រី​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ត​ច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដើ់ម្បី​ត្រួតពិនិត្យ ​និង​ពិភាក្សា​លើ​របៀបវារៈ​ដូច​ជា​៖ ...

ទីស្តីការគណៈរដ្ឋមន្ត្រី

ទាញយក៖ pdf

​សេចក្តីជូនដំណឹង​ ស្តី​ពី​ការ​សម្រេច​របស់​រាជរដ្ឋាភិបាល​ ក្នុង​ការ​ផ្អាក​ជា​បណ្តោះអាសន្ន​ នូវ​ការ​នាំ​ចេញ​ស្រូវ​ និង​អង្ក​រស​ ទៅ​ក្រៅប្រទេស​

​នៅ​ថ្ងៃ​ទី​ ៣០​ ខែមីនា​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើការ​សម្រេចចិត្ត​ក្នុង​សន្និសីទ​សារ​ព័​ត៏​មាន​មួយ​ ដែល​ធ្វើ​ឡើង​នៅ​វិមាន​រដ្ឋសភា​ដើម្បី​ធានា​ដល់​សន្តិសុខ​ស្បៀង​ ក៏​ដូច​ជា​ស្ថិរភាព​តម្លៃ​ស្រូវ​អង្ករ​នៅ​លើ​ទីផ្សារ​។​ យោង​តាម​សេចក្តីសំរេច​នេះ​ ក្រសួងពាណិជ្ជកម្ម ...

ក្រសួងពាណិជ្ជកម្ម

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​លទ្ធផល​សម័យប្រជុំ​រដ្ឋសភា​ជា​វិសាមញ្ញ​ នីតិកាល​ទី​៦

 ​នៅ​ថ្ងៃ​ចន្ទ​ទី​៣០​ ខែមីនា​ ឆ្នាំ​២០២០​ អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ ស្ដី​ពី​លទ្ធផល​សម័យប្រជុំ​រដ្ឋសភា​ជា​វិសាមញ្ញ​ នីតិកាល​ទី​៦​ ដែល​មាន​របៀបវារៈ​តែ​មួយ​ គឺ​ ការ​បោះ​ឆ្នោត​ផ្តល់​សេចក្ដី​ទុកចិត្ត​លើ​ការ​តែងតាំង​ និង​កែសម្រួល​សមាសភាព​រាជរដ្ឋាភិបាល ...

អគ្គលេខាធិការដ្ឋានរដ្ឋសភា

ទាញយក៖ pdf

​សេចក្តីណែនាំ​ ដល់​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្ត​ទាំងអស់​ ស្ដី​ពី​វិធានការ​គ្រប់គ្រង​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ និង​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩

កាលពី​ថ្ងៃ​ទី​ ២៧​ ខែមីនា​ ក្រសួងមហាផ្ទៃ​ បាន​ណែនាំ​ដល់​អភិបាល​ នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្ត​ទាំងអស់​ ដើម្បី​ពង្រឹង​ការ​គ្រប់គ្រង​ ការ​សម្របសម្រួល​ និង​ការ​ត្រួតពិនិត្យ​សុខភាព​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​វិល​ត្រឡប់​ពី​ប្រទេស​ថៃ​ចូល​មក​ប្រទេស​កម្ពុជា​តាម​ច្រកព្រំដែន​គោក​កម្ពុជា​-​ថៃ ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

វិធានការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​រ៉ូ​ណា​ (​កូ​វី​ដ​-១៩)

ដើម្បី​កាត់​បន្ថយ​ និង​ទប់ស្កាត់​ការ​ចម្លង​នៃ​វីរុស​កូ​រ៉ូ​ណា​ (​កូ​វី​ដ​-១៩)​ និង​ស្រប​តាម​វិធានការ​នានា​របស់​បណ្តា​ប្រទេស​អាស៊ាន​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ដាក់​វិធានការ​រឹត​បន្តឹង​ជា​បណ្តោះអាសន្ន​ ការ​ចូល​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ បន្ថែម​ពីលើ​វិធានការ​របស់ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

EbtNF
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!