ការ​អភិវឌ្ឍ​សង្គម

កិច្ចសហការ​រវាង​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (ODC)​ និង​វិទ្យាស្ថាន​ជាតិ​កសិកម្ម​ព្រែក​លៀប​ (PLNIA)

​ក្នុង​គោលបំណង​លើកកម្ពស់​ការ​ប្រើប្រាស់​ទិន្នន័យ​បើក​ទូលាយ​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​បាន​សហការ​ជាមួយ​សាកលវិទ្យាល័យ​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​គាំទ្រ​អ្នក​ស្រាវជ្រាវ​វ័យក្មេង​ជាមួយនឹង​និក្ខេបបទ​របស់​ពួក​គេ​។​ នៅ​ក្នុង​ឆ្នាំ​២០១៨​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ និង​វិទ្យាស្ថាន ...

ការ​បណ្តុះបណ្តាល​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​និង​កំពុងធ្វើការ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ជា​ប្រចាំ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​សម្រាប់​សកម្មភាព​ជា​ច្រើន​របស់​ខ្លួន​ រួម​ទាំង​ការងារ​របស់​ខ្លួន​ក្រោម​គម្រោងការ​ច្នៃប្រឌិត​ថ្មី​សម្រាប់​គណនេយ្យ​ភាព​សង្គម ...

ការ​បណ្តុះបណ្តាល​លើ​ Google​ Analytics​ សម្រាប់​ក្រុមការងារ​អូ​ឌី​ស៊ី​

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (អូ​ឌី​ស៊ី​)​ បាន​និង​កំពុងធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ Internews​ ក្រោម​គម្រោងការ​ច្នៃប្រឌិត​ថ្មី​សម្រាប់​គណនេយ្យ​ភាព​សង្គម​នៅ​កម្ពុជា (ISAC)​។​ ដើម្បី​ពង្រឹងសមត្ថភាពក្រុមការងារ​អូ​ឌី​ស៊ី​​ក្នុង​ការ​វាយ​តម្លៃ​​លើ​​វេ​ប​សាយ​របស់ ...

សិក្ខាសាលា​បណ្តុះបណ្តាល​ពី​ចម្ងាយ​ស្តី​ពី​ អក្ខរកម្ម​ទិន្នន័យ​អំពី​គណនេយ្យ​ភាព​សង្គម

​នៅ​ថ្ងៃ​ទី​១៤​ ដល់​ ថ្ងៃ​ទី​១៧​ ខែមិថុនា​ ឆ្នាំ​២០២១​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ ​ (​អូ​ឌី​ស៊ី​)​ បាន​រៀបចំ​សិក្ខាសាលា​បណ្តុះបណ្តាល​ពី​ចម្ងាយ​រយៈពេល​បួន​ថ្ងៃ​ស្តី​ពី​ អក្ខរកម្ម​ទិន្នន័យ​អំពី​គណនេយ្យ​ភាព​សង្គម​ បាន​ដោយ​ជោគជ័យ​។​ ដោយសារ ...

សិក្ខាសាលា​​ពីចម្ងាយស្តី​ពី​ ទម្រង់​គំរូ​ផែនការ​សកម្មភាព​ និង​ផែនការ​ថវិកា​ថ្នាក់​ឃុំ​ និង​ស្រុក​ដល់​មន្ត្រី​រដ្ឋ​បាល​​ស្រុក​អូរ​ជ្រៅ​ និង​ស្រុក​ម៉ា​ឡៃ​

ដោយ​មាន​កិច្ច​​សហការ​ជាមួយ​អង្គការ​ស្តារ​កម្ពុជា​ អង្គការទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​រៀបចំ​ និង​សម្របសម្រួល​សិក្ខាសាលាបណ្តុះបណ្តាល​មួយ​ស្តី​ពី​ ទម្រង់​គំរូ​ផែនការ​សកម្មភាព​ និង​ផែនការ​ថវិកា​ថ្នាក់​ឃុំ​ និង​ស្រុក​ដល់​មន្ត្រី​នៅ​រដ្ឋ​បាល​ស្រុក​អូរ​ជ្រៅ ...

អបអរសាទរ​ទិវា​អន្តរជាតិ​ជនជាតិ​ដើម​ភាគតិច​ពិភពលោក​ ឆ្នាំ​ ២០២១

នៅ​ខែធ្នូ​ ឆ្នាំ​ ១៩៩៤​ អង្គការសហប្រជាជាតិ​បាន​សម្រេច​ថា​ ទិវា​អន្តរជាតិ​ជនជាតិ​ដើម​ភាគតិច​ពិភពលោក​ នឹង​ត្រូវ​ប្រារព្ធ​នៅ​ថ្ងៃ​ទី​ ០៩​ ខែសីហា​ ជា​រៀង​រាល់​ឆ្នាំ​។​ កាលបរិច្ឆេទ​នេះ​ គឺជា​ថ្ងៃ​នៃ​កិច្ចប្រជុំ​លើក​ដំបូង​របស់​ក្រុមការងារ​អង្គការសហប្រជាជាតិ​ ស្តី​ពី​ប្រជាជន​ជនជាតិ​ដើម​ភាគតិច​ នៅ ...

ករណី​ជោគជ័យ​នៃ​កម្មវិធី​បណ្តុះបណ្តាល​ស្តី​ពី​អក្ខរកម្ម​ទិន្នន័យ​៖​ លោក​ រឿ​ន​ ណា​រិ​ទ្ធ​​ ​

សិក្ខាកាម​ចូលរួម​វគ្គ​បណ្តុះបណ្តាល​តម្លាភាព​ទិន្នន័យ​ជា​ច្រើន​បាន​ប្រើប្រាស់​ទិន្នន័យ​តាម​របៀប​ផ្សេងៗ​នៅ​ក្នុង​ការងារ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​។​ ពួក​គេបាន​​ចុះ​ឈ្មោះ​នៅ​​ក្នុង​កម្មវិធី​​បណ្តុះបណ្តាល​នេះ​ ដើម្បី​បង្កើន​សមត្ថភាព​​ខ្លួន​​ក្នុង​ការ​ប្រើប្រាស់​ទិន្នន័យ ...

ករណី​ជោគជ័យ​នៃ​កម្មវិធី​បណ្តុះបណ្តាល​ស្តី​ពី​អក្ខរកម្ម​ទិន្នន័យ​៖​ កញ្ញា​ លី​ វិច្ឆិកា​​​​​​​​ ​​

នៅ​ក្នុង​ប្រទេស​កម្ពុជា​ ការ​និទានរឿង​ផ្អែក​លើ​ទិន្នន័យ​គឺ​ស្ទើរតែ​មិន​មាន​ហើយ​នៅ​តែ​ជា​គំនិត​ថ្មី​សម្រាប់​អ្នក​សារព័ត៌មាន​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ បន្ទប់​ព័ត៌មាន​ និង​អង្គការ​សង្គម​ស៊ី​វិល​។​ នៅ​ក្នុង​បន្ទប់​ព័ត៌មាន​ សារព័ត៌មាន​ទិន្នន័យ​កម្រ​ត្រូវ​បាន​គេ​ផលិត​ណាស់​ ដោយសារ ...

សិក្ខាសាលា​ស្តី​អំពី​អក្ខរកម្ម​លើ​ទិន្នន័យ​ក្រោម​គម្រោង​ ISAC​ ឆ្នាំ២០២១

​ស្រប​ជាមួយ​និង​ការ​អភិវឌ្ឍន៍​កម្មវិធី​សិក្សា​និង​ការ​ធ្វើ​មូល​ដ្ឋា​នី​យ​កម្ម​ ក្រុមការងារ​របស់​ ODC​ បាន​រៀបចំ​សិក្ខាសាលា​ស្តី​អំពី​អក្ខរកម្ម​ទិន្នន័យ​នៅ​ខែកុម្ភៈ​ដោយ​មានការ​សម្របសម្រួល​ជាមួយនឹង​អង្គការ​អន្តរជាតិ​ Internews​ ​ក្រោម​គម្រោងការ​ច្នៃប្រឌិត​ថ្មី​នៅ​ក្នុង​គណនេយ្យ​ភាព​សង្គម ...

ការ​ប្រើប្រាស់​ ICT និង​ផែនទី​ក្នុង​ការ​លើកកម្ពស់​ការ​អប់រំ​ STEM ដល់​វិទ្យាល័យ​រដ្ឋ​នៅ​កម្ពុជា

​​គម្រោង​ពង្រឹងសមត្ថភាព​អង្គការ​សង្គម​ស៊ី​វិល​កម្ពុជា​ (CCSS)​ ដែល​ឧបត្ថម្ភ​ថវិកា​ដោយ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សំរាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​ (USAID)​ តាម​រយៈ​ វិទ្យាស្ថាន​គ្រប់គ្រង​បូព៌ា​-​ប​ស្ចឹ​ម​ (EWMI)​ត្រូវ​បាន​អនុវត្ត​ដោយ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (ODC)​ ដោយ​សហការ​ជាមួយ​នាយកដ្ឋាន ...

វគ្គ​បណ្តុះបណ្តាល​ស្តី​អំពី​អក្ខរកម្ម​ទិន្នន័យ​ទៅ​លើ​ប្រធានបទ​សុខភាព​សាធារណៈ​លើក​ទី​៣

​ចាប់ពី​ថ្ងៃ​ទី​ ២៧​ ដល់​ ២៩​ ខែមេសា​ ឆ្នាំ​២០២១​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ ​(​អូ​ឌី​ស៊ី​)​ បាន​ធ្វើ​សិក្ខាសាលា​បណ្តុះបណ្តាល​លើក​ទី​៣​ ស្តី​អំពី​«​អក្ខរកម្ម​ទិន្នន័យ​ទៅ​លើ​ប្រធានបទ​សុខភាព​សាធារណៈ​»​ ។​ ក្នុង​បរិបទ​បច្ចុប្បន្ន​នៃ​ជំងឺ​រាតត្បាត ...

​សិក្ខាសាលា ​ស្តី​ពី​ សិទ្ធិ​អំណាច​ក្នុង​ការ​គ្រប់​គ្រង់​ និង​កាន់​កាប់​ទិន្ន​ន័យ​​ជន​ជាតិ​ដើម​ភាគតិច​

​នៅ​ថ្ងៃ​ទី​០៣​ ខែមករា​ ឆ្នាំ​២០២១​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (ODC)​ សហការ​ជាមួយ​អង្គការ​ជនជាតិ​ដើម​ភាគតិច​កម្ពុជា​ (CIPO)​ បាន​ធ្វើ​សិក្ខាសាលា​អន​ឡាញ​មួយ​ដែល​មាន​រយៈពេល​កន្លះ​ថ្ងៃ​ស្តី​ពី​ “​សិទ្ធិ​អំណាច​ក្នុង​ការ​គ្រប់​គ្រង់​ និង​កាន់​កាប់ ...

វគ្គ​បណ្តុះបណ្តាល​ស្តី​អំពី​អក្ខរកម្ម​ទិន្នន័យ​ទៅ​លើ​ប្រធានបទ​សុខភាព​សាធារណៈ​លើក​ទី​២

​នៅ​ថ្ងៃ​ទី​៥​ ទី​៦​ ទី៨​ និងទី​៩​ ខែមេសា​ ឆ្នាំ​២០២១​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​ធ្វើ​សិក្ខាសាលា​បណ្តុះបណ្តាល​ស្តី​អំពី​ «​អក្ខរកម្ម​ទិន្នន័យ​ទៅ​លើ​ប្រធានបទ​សុខភាព​សាធារណៈ​»​ ប្រកបដោយ​ជោគជ័យ​។​ នេះ​គឺជា​ការបណ្តុះបណ្តាល​លើក ...

ឱកាស​ដើម្បី​ជំរុញ​ការ​គ្រប់​គ្រង​​តំបន់​​អភិរក្ស​ជល​ផល​សមុទ្រ​​កាន់តែ​ប្រសើ​រ​តាម​រយៈ​ទិន្នន័យ​បើក​ទូលាយ​ ​និង​ការ​ចូល​រួម​ជា​សាធារណៈ​

នា​ថ្ងៃ​ទី​២៩​ ខែធ្នូ​ ឆ្នាំ​២០២០​ ក្នុង​ខេត្តកំពត​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​បាន​រៀបចំ​កិច្ច​ពិភាក្សា​ជា​ក្រុម​ស្តី​ពី​ព័ត៌មាន​ផែនទី​ និង​ទិន្នន័យ​អំពី​សហគមន៍​នេសាទ​ និង​តំបន់​អភិរក្ស​ជលផល​ទឹកប្រៃ​ខេត្តកំពត​ និង​ខេត្ត​កែប​ នៅ​ឯ ...

ពី​វិស្វករ​ក្លាយជា​ស្ត្រី​ឈានមុខ​គេ​នៅ​ក្នុង​វិស័យ​ទិន្នន័យ​បើក​ទូលាយ​

​តាង​នាម​អោយ​ថ្នាក់​គ្រប់គ្រង​របស់​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ យើង​មាន​ក្តី​សោមនស្ស​សូម​ប្រកាស​អំពី​ការ​តំឡើង​មុខ​ដំណែង​ដល់​លោកស្រី​វ​ឌ្ឍ​នា​ក្នុង​តួនាទី​ជា​ ប្រធាន​ផ្នែក​ស្រាវជ្រាវ​ និង​គ្រប់គ្រង​មាតិកា​គេហទំព័រ​។​ លោកស្រី​បាន​ធ្វើការ​យ៉ាង​សកម្ម​សម្រាប់​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ ចាប់តាំងពី​ឆ្នាំ​ ២០១៦​ ក្នុង​តួនាទី​ជា​ បណ្ណាធិការ​-​អ្នក​ស្រាវជ្រាវ​ និង​ជា​មន្ត្រី​ផ្នែក​ស្រាវជ្រាវ​ និង​មាតិកា​។​ ...

សិក្ខាសាលា​ស្ដី​អំពី​បណ្ណសារ​ច្បាប់​និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​

​នៅ​ភ្នំពេញ​ថ្ងៃ​ទី​ ២១​ ខែតុលា​ឆ្នាំ​ ២០២០​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​រៀបចំ​សិក្ខាសាលា​ស្តី​ពី​បណ្ណសារ​ច្បាប់​និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្តនៃ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​។​ សិក្ខាសាលា​នេះ​មាន​គោលបំណង​បង្កើន​បទ​ពិសោធន៍ ...

សិក្ខាសាលា​ស្តី​ពី​ការផ្សព្វផ្សាយ​សៀវភៅ​បកប្រែ​ជា​ភាសា​ខ្មែរ​ ​«ទិន្នន័យ​ផ្ទាល់ខ្លួន​៖​ ការ​បញ្ចុះបញ្ចូល​ផ្នែក​នយោបាយ​​​»

​នៅ​ថ្ងៃ​ទី​ ២​ ខែតុលា​ ឆ្នាំ​ ២០២០​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​រៀបចំ​សិក្ខាសាលា​ស្តី​ពី​ការ​បកប្រែ​សៀវភៅ​ជា​ភាសា​ខ្មែរ​ ដែល​សៀវភៅ​នេះ​មាន​ចំណងជើង​ «ទិន្នន័យ​ផ្ទាល់ខ្លួន​៖​ ការ​បញ្ចុះបញ្ចូល​ផ្នែក​នយោបាយ​​»។​ សិក្ខាសាលា​នេះ​មាន​គោលបំណង​គាំទ្រ​ដល់​ការ​ផ្សព្វផ្សាយ​សៀវភៅ​បកប្រែ​ជា​ភាសា​ខ្មែរ​តាម​រយៈ​វេទិកា​អន​ឡាញ​។​ ...

អបអរសាទរ​ទិវា​អន្តរជាតិ​ជនជាតិ​ដើម​ភាគតិច​ពិភពលោក​ឆ្នាំ​ ២០២០

​អង្គការសហប្រជាជាតិ​បាន​ប្រកាស​ថ្ងៃ​ទី​៩​ ខែសីហា​ ជា​ទិវា​អន្តរជាតិ​របស់​ជនជាតិ​ដើម​ភាគ​តិចនៅ​លើ​ពិភពលោក​។​ ជា​រៀង​រាល់​ឆ្នាំ​ព្រឹត្តិការណ៍​និង​សកម្មភាព​នានា​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ជុំវិញ​ពិភពលោក​ ដើម្បី​អបអរ​ជនជាតិ​ដើម​ភាគតិច​ វប្បធម៌​ជំនឿ​ និង​ប្រពៃណី​របស់​ពួក ...

សមភាពយេនឌ័រ និងទិវាទិន្នន័យបើកទូលាយឆ្នាំ២០២០

ប្រធានបទ​សម្រាប់​ទិវា​ទិន្នន័យ​បើក​ទូលាយ​ឆ្នាំ​ ២០២០​ “​ការ​អភិវឌ្ឍ​ដោយ​ស្មើភាព​គ្នា​”​ គឺ​ស្រប​តាម​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​សកល​(SDGs)​។​ ដោយ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​សកល​ ទី​៥​ ផ្តោត​លើ​ សមភាព​យេ​ន​ឌ័​រ​ និង​ ដើម្បី​អបអរសាទរ​ទិវា​សិទ្ធិ ...

ការ​លើក​ឡើង​ពី​បញ្ហា​ “​ការ​កាត់ទោស​ដោយ​មហាជន​”​ នៅ​ប្រទេស​កម្ពុជា​

​នៅ​ចន្លោះ​ឆ្នាំ​ ២០១០​ និង​ ២០១៨​ មាន​មនុស្ស​ចំនួន​ ៧៣​នាក់​បាន​ក្លាយជា​ជន​រង​គ្រោះ​នៃ​អំពើ​ហឹ​ង្សា​ក្រៅ​ប្រព័ន្ធ​តុលាការ​ ដែល​ជា​ទូទៅ​ត្រូវ​បាន​គេ​ហៅ​ថា​ “​តុលាការ​មហាជន​”​ រឺ​ “​ការ​សម្លាប់​ដោយ​ហ្វូង​មនុស្ស​”​ ហើយ ...

កិច្ចសហប្រតិបត្តិការរវាងអង្គការអូឌីស៊ី និងអង្គការមជ្ឈមណ្ឌលអប់រំបណ្តុះបណ្តាលអាស៊ីអាគ្នេយ៍

បន្ទាប់​ពី​កិច្ចប្រជុំ​របស់​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ជាមួយ​អ្នកតំណាង​នៃ​អង្គការ​មជ្ឈមណ្ឌល​អប់រំ​បណ្តុះបណ្តាល​អាស៊ី​អាគ្នេយ៍​(SEAPC)​ នៅ​ខេត្តសៀមរាប​ អូ​ឌី​ស៊ី​ និង​ SEAPC​ បាន​បង្កើត​ជំហាន​ដំបូង​ដើម្បី​បង្កើត​កិច្ច​សហប្រតិបត្តិការ​ប្រកបដោយ​សក្តានុពល​។​​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ការ​ជួប​គ្នា ...

វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី ការអាន និងការប្រើប្រាស់ផែនទី

នៅ​ថ្ងៃ​ទី​០៥​ និង​ ទី​០៦​ ខែសីហា​ ឆ្នាំ​២០១៩​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ សហការ​ជាមួយ​ នាយកដ្ឋាន​បច្ចេកវិទ្យា​ព័ត៌មាន​ នៃ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​រៀបចំ​ វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល​ស្តី​ពី​ ការ​អាន​ និង​ការ​ប្រើប្រាស់​ផែនទី​ នៅ​ខេត្តកំពង់ឆ្នាំង​ ប្រកប​ដោយ​ ...

វគ្គ​បណ្តុះបណ្តាល​សាកល្បង​ស្តី​ពី​ការ​ប្រើប្រាស់​ និង​ ការ​អាន​ផែនទី​

​នៅ​ខែមីនា​ឆ្នាំ​ ២០១៩​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ និង​ នាយកដ្ឋាន​បច្ចេកវិទ្យា​ព័ត៌មាន​នៃ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​រៀបចំ​សិក្ខាសាលា​វាយតម្លៃ​ ​ទាញ​យក​ធាតុ​ចូល​ពី​គ្រូ​វិទ្យាល័យ​ ដើម្បី​ស្វែង​យល់​ពី​ចំណេះដឹង​ និង​បទ​ពិសោធន៍ ...

ទិវាជាតិអំណាន នៅវិទ្យាល័យជាស៊ីមត្បែងមានជ័យ

កម្ពុជា​បាន​កំណត់​ថ្ងៃ​ទី​១១​ ខែមីនា​ ជា​ ទិវា​ជាតិ​អំ​ណា​ន​ ក្រោយ​ពេល​អនុក្រឹត្យ​មួយ​បាន​ចេញ​នៅ​ខែកញ្ញា​ ឆ្នាំ​២០១៥​។​ កាល​បរិ​ច្ឆេ​ទ​នេះ​បាន​កំណត់​ឡើង​​ឱ្យ​ត្រូវ​នឹង​ថ្ងៃខែ​កំណើត​របស់​ សម្តេចព្រះសង្ឃរាជ​ ជួន​ ណាត​ ដែល​ជា​អ្នកជំនាញ ...

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

LNdEC
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!