ភ្នំពេញប៉ុស្តិ៍
គម្រោងបណ្តុះបណ្តាលជនអនាថានៅតែមិនច្បាស់លាស់
បន្ទាប់ពីការបោសសម្អាតជនអនាថា និងក្មេងៗដែលរស់នៅតាមផ្លូវ កាលសប្តាហ៍មុន ដែលក្មេងៗខ្លះមានអាយុ ៧ ឆ្នាំត្រូវបានចាប់ដាក់ឡានយកទៅមជ្ឈមណ្ឌលសង្គមកិច្ច ព្រៃស្ពឺ ជាកន្លែងដែលល្បីខាងរំលោភបំពានសិទ្ធិមនុស្ស។ នេះបើតាមសាក្សីផ្ទាល់ភ្នែកបុគ្គលិកមជ្ឈមណ្ឌលសង្គមកិច្ចព្រៃស្ពឺ ...
Alice Cuddy និង សែន ដាវីត
http://bit.ly/1ql7YAi
រដ្ឋាភិបាលចំណាយ $៥ លានក្នុងការដឹកជញ្ជូនពលករ ១២ថ្ងៃ
រាជរដ្ឋាភិបាលកម្ពុជា បានចំណាយប្រាក់ប្រមាណ ៥ លានដុល្លារអាមេរិកទៅលើការផ្ដល់សេវាទទួលដឹកជញ្ជូននិងម្ហូបអាហារ ថ្នាំសង្កូវ ចំពោះពលករខ្មែរខុសច្បាប់ដែលរដ្ឋាភិបាលនៃរបបយោធាថៃបានបញ្ជូនមាតុភូមិនិវត្តន៍មកកម្ពុជាវិញចាប់តាំងពីថ្ងៃ ទី៦ ដល់ថ្ងៃ ទី១៨ មិថុនា ស្របពេលដែលបាន ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/1uHWFSL
អ្នកជំនាញគ្រោងពិភាក្សាអំពីទំនើបកម្មវិស័យហិរញ្ញវត្ថុ
ប្រតិបត្តិករហិរញ្ញវត្ថុកម្ពុជានឹងរៀបចំសិក្ខាសាលាស្តីពីវិស័យធនាគារ និងហិរញ្ញវត្ថុកម្ពុជាលើក ទី៦ នៅថ្ងៃ ទី២៦ ខែមិថុនា ដោយផ្តោតកិច្ចពិភាក្សាជាសំខាន់លើការធ្វើទំនើបកម្មបច្ចេកវិទ្យាក្នុងឧស្សាហកម្មហិរញ្ញវត្ថុកម្ពុជា។ កិច្ចប្រជុំនេះនឹងធ្វើឡើងនៅសណ្ឋាគារ អាំងទ័រកុងទីណង់តាល់ ហើយបានសហការរៀបចំឡើងដោយសមាគមគ្រឹះស្ថានមីក្រូ ...
ហ៊ គឹមសាយ
http://bit.ly/1w0ASIv
មន្ត្រីអាជ្ញាធរជាប់ពាក់ព័ន្ធការកាប់បំផ្លាញព្រៃឡង់
សហគមន៍ព្រៃឡង់ បានអះអាងថា មន្រ្តីអាវុធហត្ថនិងនគរបាលក្នុង ខេត្តក្រចេះ និងកំពង់ធំ រួមនឹងបក្ខពួកផ្សេងទៀតកំពុងពាក់ព័ន្ធទៅនឹងបទល្មើសព្រៃឈើយ៉ាងអនាធិបតេយ្យនៅតំបន់ ព្រៃឡង់ ដោយគ្មានសមត្ថកិច្ចជំនាញណាធ្វើការបង្រ្កាបឡើយ។ លោក ហឿន សុភាព សកម្មជនការពារ ព្រៃឡង់ បានឲ្យដឹងកាលពីម្សិលមិញថា ក្រុមល្បាត ព្រៃឡង់ បាន ...
ផាក់ ស៊ាងលី
http://bit.ly/1w0PoA7
រោងចក្រផលិតចំណីសត្វនៅ ខេត្តប៉ៃលិន នឹងបើកដំណើរការរយៈពេលបីខែទៀត
រោងចក្រផលិតចំណីសត្វ និងឃ្លាំងស្តុកកសិផលក្នុងស្រុកតម្លៃ ៥ លានដុល្លារនៅ ខេត្តប៉ៃលិន នឹងបញ្ចប់ការសាងសង់នៅរយៈពេល ៣ខែ ទៀតបន្ទាប់ពីចាប់ផ្តើមសាងសង់កាលពីពាក់កណ្តាល ឆ្នាំ២០១៣។ លោក ជា គា ម្ចាស់កាស៊ីណូមកុដពេជ្រនៅជិតច្រកព្រំដែនអន្តរជាតិក្នុង ខេត្តប៉ៃលិន និងជាវិនិយោគិនលើ ...
ចាន់ មុយហុង
http://bit.ly/USi6WV
សាលារៀនមួយមានតែគ្រូម្នាក់ហើយត្រូវបង្រៀនសិស្ស៦ថ្នាក់
សិស្សសាលាចំនួន ១២៤ នាក់កំពុងតែប្រឈមនឹងភាពអវិជ្ជានៅក្នុងសម័យបច្ចេកវិទ្យាទំនើបនេះ ដោយសារមានតែគ្រូបង្រៀនម្នាក់ក្នុងសាលា ដែលត្រូវបង្រៀនសិស្សរហូតដល់ទៅ ៦ ថ្នាក់ចូលគ្នា។ សំរោងលើ ជាភូមិដាច់ស្រយាលមួយស្ថិតក្នុង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ភាគអាគ្នេយ៍នៃ ខេត្តបាត់ដំបង ដែលមានប្រជា ...
ផាក់ ស៊ាងលី
http://bit.ly/1ieeI33
អង្គការការពារសត្វព្រៃចុះពិនិត្យតំបន់សត្វខ្លាវាយប្រហារអ្នកជើងភ្នំក្រវាញ
ក្រុមអង្គការសត្វព្រៃនិងរុក្ខជាតិអន្តរជាតិកម្ពុជា កាលពីថ្ងៃពុធ ម្សិលមិញបានចុះពិនិត្យទីតាំងដែលអ្នកភូមិនិងអាជ្ញាធរ ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានអះអាងថា មានសត្វខ្លាដំបងវាយប្រហារទៅលើបុរសវ័យចំណាស់ម្នាក់ ខណៈគាត់និងក្មួយប្រុសចូលទៅរុករកអនុផល ...
ឃុតសុភចរិយា
http://bit.ly/1kTur1O
ពលករខ្មែរ២នាក់ទៀតស្លាប់និង១៨នាក់របួសក្នុងគ្រោះថ្នាក់ចរាចរណ៍
យ៉ាងហោចណាស់ក៏មានពលករខ្មែរខុសច្បាប់ដែលរបបយោធាថៃចាប់ បញ្ជូនឲ្យធ្វើមាតុភូមិនិវត្តន៍ដោយបង្ខំមកប្រទេសកំណើតវិញចំនួន ២ នាក់ទៀតបានស្លាប់ និង ១៨ នាក់ផ្សេងទៀតរងរបួសធ្ងន់និងស្រាល ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងនៅក្នុង ខេត្ត ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/U5zmHf
មន្ត្រីរដ្ឋាភិបាលសន្យារកទីផ្សារឲ្យកសិករ
មន្រ្តីជាន់ខ្ពស់កម្ពុជាប្រកាសពីការប្តេជ្ញាចិត្តក្នុងការ ស្វែងរកទីផ្សារសម្រាប់ផលិតផលក្នុងស្រុកជាការឆ្លើយតបនឹងក្តី បារម្ភពីភាពមិនច្បាស់លាស់នៃទីផ្សារផលិតផលក្នុងស្រុកពិសេសផលិតផល កសិកម្ម ខណៈកម្ពុជាពឹងផ្អែកខ្លាំងលើទីផ្សារប្រទេស ...
ចាន់ មុយហុង
http://bit.ly/1lAE7ml
តំណាងរាស្ត្រសង្គ្រោះជាតិទៅតំបន់ព្រំដែនដែលមានវិវាទ
តំណាងរាស្រ្តគណបក្សប្រឆាំង និងអ្នកគាំទ្រជាច្រើននាក់គ្រោងចុះទៅពិនិត្យមើលព្រំដែន កម្ពុជា-វៀតណាម នៅក្នុង ស្រុករមាសហែក នៅចុងខែនេះជាថ្មីទៀត ដោយសារតែប្រជាពលរដ្ឋបានប្តឹងតវ៉ាថា ទាហាន វៀតណាម បានហាមឃាត់ពួកគេ មិនឲ្យដើរលើដីស្រែកេរដូនតារបស់ខ្លួននៅ ...
មាស សុខជា
http://bit.ly/1lAxy34
គណៈកម្មការប្រឹក្សាការងារអនុម័តលើនីតិវិធីយន្តការពិភាក្សាការដំឡើងប្រាក់ឈ្នួលកម្មករ
គណៈកម្មការប្រឹក្សាការងារបានបើកកិច្ចប្រជុំពិភាក្សាអនុម័ត នីតិវិធីនិងយន្តការពិភាក្សាលើប្រាក់ឈ្នួលអប្បបរមាថ្មីរបស់កម្មករ ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងដេរស្បែកជើង នៅក្រសួងការងារ កាលពីព្រឹកថ្ងៃចន្ទម្សិលមិញ។ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារបានថ្លែងក្រោយការប្រជុំថា គណៈកម្មការ ...
មុំ គន្ធា
http://bit.ly/U5yEKl
អឹមហ្វូនបានបង់ប្រាក់ឲ្យអតីតបុគ្គលិកដែលនៅសល់
អឹមហ្វូន ជាក្រុមហ៊ុនទូរគមនាគមន៍ក្ស័យធននៅកម្ពុជាបង់ប្រាក់ ៣០ ភាគរយចុងក្រោយដល់បុគ្គលិកជាង ១ ពាន់នាក់កាលពីម្សិលមិញចាប់តាំងពីដាក់ពាក្យសុំក្ស័យធនកាលពី ឆ្នាំ២០១៣។ អឹមហ្វូន ដែលត្រូវបានសម្រេចដោយតុលាការក្រុងភ្នំពេញពីការក្ស័យធននៅពាក់ កណ្ដាល ខែកុម្ភៈ បានធ្វើឲ្យបុគ្គលិកជាង ១ ពាន់ ...
ម៉ៃ គុណមករា
http://bit.ly/1ozRtTt
តម្លៃភាគហ៊ុន GTI ធ្លាក់ចុះនៅថ្ងៃដំបូង
តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន GRAND Twins International (GTI) បានធ្លាក់ចុះ ៤,៩ ភាគរយខណៈក្រុមហ៊ុនផលិតសម្លៀកបំពាក់មួយនេះបានបញ្ចប់ការជួញដូរនៅ ថ្ងៃដំបូងនៅលើក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX)។ ការបើកដំណើរការជួញដូរកាលពីម្សិលមិញក្នុងតម្លៃ ៩ ៧០០ រៀល (២,៤១ ដុល្លារអាមេរិក) ប៉ុន្តែតម្លៃបានធ្លាក់ចុះមកនៅត្រឹម ៩ ២២០ រៀល (២,២៨ ដុល្លារ ...
Eddie Morton
http://bit.ly/1qZYF8J
រឿងក្តីលោក អាត់ ធន់ មិនដឹងតុលាការបន្តដល់ពេលណាទេ
បន្ទាប់ពីការសាកសួរនៅលើក ទី៣ ដែលភាគីដើមបណ្តឹងបានផ្លាស់ប្តូរអង្គហេតុ ប្រធានសហជីពកម្មករកាត់ដេរឯករាជ្យដ៏ធំបំផុតនៅកម្ពុជា ពុំទាន់ដឹងថា តើរឿងក្តីរបស់គាត់នឹងអូសបន្លាយដល់ពេលណាទេ។ លោក ជា សុខហៀង ចៅក្រមស៊ើបអង្កេតនៃសាលាដំបូងរាជធានីភ្នំពេញ កាល ...
Sean Teehan
http://bit.ly/1nMkWpP
បុរសម្នាក់ត្រូវសត្វខ្លាដំបងខាំរបួសធ្ងន់
បុរសម្នាក់ត្រូវសត្វខ្លាវាយប្រហារឲ្យរងរបួសធ្ងន់ធ្ងរ ពេលគាត់និងក្មួយប្រុសចូលទៅរកផ្សិត ឃ្មុំ និងកាប់អុស នៅជើង ភ្នំក្រវាញ ក្នុង ខេត្តពោធិ៍សាត់ កាលពីរសៀលថ្ងៃអាទិត្យ។ លោក ក្រួច ណុន មេប៉ុស្តិ៍នគរបាល ឃុំសន្រែ្ទ ស្រុកភ្នំក្រវាញ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា លោក ងឹម ង៉ែត អាយុ ៥១ឆ្នាំ ជាកសិកររស់នៅ ភូមិស្រែពពាយ ឃុំសន្រែ្ទ ពីថ្ងៃ ...
ឃុតសុភចរិយា
http://bit.ly/1lwuQaq
មេបក្សប្រឆាំងស្នើឲ្យថៃប្រព្រឹត្តបែបមនុស្សធម៌
មេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី បានចេញលិខិតមួយទៅរដ្ឋាភិបាលយោធាថៃដែលកំពុងកាន់អំណាចកាលពីថ្ងៃសុក្រដោយអំពាវនាវឲ្យមានការប្រព្រឹត្តបែបមនុស្សធម៌លើកម្មករចំណាកស្រុកខ្មែររាប់ម៉ឺននាក់ដែលគេធ្វើមាតុភូមិនិវត្តន៍ទាំងបង្ខំ។ លិខិតមួយ ...
Amelia Woodside
http://bit.ly/UFfxaA
បណ្តាញស្រ្តីបម្រើការងារតាមផ្ទះទាមទារឲ្យការពារសិទ្ធិអ្នកបម្រើតាមផ្ទះ
បណ្តាញអ្នកបម្រើតាមផ្ទះកម្ពុជា បានទាមទារឲ្យរដ្ឋាភិបាល និងរដ្ឋមន្រ្តីក្រសួងការងារ ផ្តល់សច្ចាប័ននិងអនុវត្តអនុសញ្ញាអង្គការពលកម្មអន្តរជាតិលេខ ១៨០ សម្រាប់ពលករបម្រើការងារតាមផ្ទះ នៅថ្ងៃទិវាអ្នកបម្រើតាមផ្ទះអន្តរជាតិ នៅថ្ងៃចន្ទនេះ។ លោកស្រី វុន សម្ផស្ប ប្រធានបណ្តាញអ្នកបម្រើតាមផ្ទះកម្ពុជា បានថ្លែងកាល ...
មុំ គន្ធា
http://bit.ly/1ovIF0R
ម្ចាស់បែត្រី ២៩ គ្រួសារអូសពីអរិយក្សត្រទៅច្រាំងចំរេះវិញ
ក្រុមអាជីវកម្មបែត្រីទាំង ២៩ គ្រួសារដែលបានអូសជម្លៀសបែត្រីរបស់ពួកគេ ចេញពីតំបន់ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទៅសំចតជាបណ្ដោះអាសន្ន នៅតាមដងទន្លេមេគង្គក្នុង ភូមិ-ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល កាលពីសប្ដាហ៍កន្លងទៅនោះ បាននាំគ្នាអូសបែត្រីត្រឡប់ទៅកាន់ ...
ឃុតសុភចរិយា
http://bit.ly/1p7GcHL
S&P: កម្ពុជាងាយរងគ្រោះបំផុតពីបញ្ហាអាកាសធាតុ
ភ្នាក់ងារវាយតម្លៃចំណាត់ថ្នាក់ឥណទានរបស់អាមេរិក Standard & Poors (S&P) បានផ្ដល់ចំណាត់ថ្នាក់សេដ្ឋកិច្ចរបស់កម្ពុជាថា ងាយនឹងទទួលរងគ្រោះបំផុតពីផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុនាពេលអនាគត។ ក្នុងចំណោមប្រទេស ១១៦ វាយតម្លៃដោយ S&P ដែលសំដៅដល់ភាពងាយរងគ្រោះចេញផ្សាយកាលពីខែមុន ដោយចាត់ថ្នាក់ពី ...
Eddie Morton
http://bit.ly/1kS8Rzt
សហជីពដើរចេញពេលរោងចក្រច្រានចោលសំណើរបស់កម្មករ
តំណាងសហជីព បានដើរចេញពីការចរចាហើយបន្តធ្វើកូដកម្មកាលពីថ្ងៃម្សិលមិញ នៅពេលដែលថ្នាក់ដឹកនាំ រោងចក្រកាត់ដេរ T&K និយាយថា កម្មករ នឹងមិនអាចទទួលបានប្រាក់ ២ ពាន់រៀលក្នុងមួយថ្ងៃ សម្រាប់ប្រាក់បន្ថែមលើអាហារថ្ងៃត្រង់ដែលតាមការចោទប្រកាន់ថា បានសន្យាជាមួយ ...
មុំ គន្ធា និង គាំ ចន្ទរស្មី
http://bit.ly/TDuGbB
សង្គ្រោះជាតិចោទមន្ត្រីយោធាជាន់ខ្ពស់បញ្ជាឲ្យកម្លាំងរាំងផ្លូវ
គណបក្សប្រឆាំង បានចោទប្រកាន់មន្ត្រីយោធាជាន់ខ្ពស់ ពីបទប្រើកម្លាំងទាហានស្លៀកពាក់ស៊ីវិលរារាំងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ មិនឲ្យធ្វើដំណើរចូល ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលជាអតីតតំបន់ខ្មែរក្រហម ជាទីដែលពួកគេមានគម្រោងរៀបចំវេទិកាជួបស្វាគមន៍ ...
មាស សុខជា
http://bit.ly/1oHavVq
សហគមន៍ខំទប់ការកាប់ព្រៃឡង់ខណៈឈ្មួញកំពុងខិតខំបំផ្លាញ
នៅពេលលោក ឈុត វុទ្ធី ដែលជាសកម្មជនព្រៃឈើដ៏ល្បីឈ្មោះម្នាក់ត្រូវបានបាញ់សម្លាប់កាល ខែមេសា ឆ្នាំ២០១២ បណ្តាញសហគមន៍ដែលលោកបានបង្កើតឡើងដើម្បីទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើខ្លាំងក្លានៅតំបន់ ព្រៃឡង់ បានបែកខ្ញែកគ្នា។ អស់រយៈពេលពីរឆ្នាំ ការល្បាតព្រៃឈើដែល ...
ម៉ៃ ទិត្យថារ៉ា និង Daniel Pye
http://bit.ly/1l0SSyS
បក្សប្រឆាំងអូស្ត្រាលីចោទរដ្ឋាភិបាលរឿងជម្រកជនភៀសខ្លួន
បក្សប្រឆាំងអូស្រ្តាលីបានចោទប្រកាន់លើរដ្ឋាភិបាលថា ប្រើប្រាស់ថវិកាជំនួយបរទេសរបស់ខ្លួនឲ្យ ប្រទេសកម្ពុជា ដើម្បីផ្តល់ការតាំងទីលំនៅដល់ជនភៀសខ្លួនដែលស្វែងរកការជ្រកកោននៅក្នុង ប្រទេសអូស្រ្តាលី។ យោងទៅតាមទីភ្នាក់ងារព័ត៌មាន Fairfax បានរាយការណ៍ថា ព្រឹទ្ធសមាជិកមកពីគណបក្សការងារ និង ...
Kevin Ponniah
http://bit.ly/1uqgnUU
ជីកស្តារស្រះក្នុងវត្តប្រទះឃើញគ្រាប់មិនទាន់ផ្ទុះជាច្រើនប្រភេទ
គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់ ត្រូវបានក្រុមមន្ត្រីជំនាញនៃអង្គភាពកំចាត់មីន ស៊ីម៉ាក ប្រចាំ ខេត្តបាត់ដំបង ជីកកាយបានពីក្នុងរណ្ដៅដីស្រះមួយកន្លែង ស្ថិតនៅក្នុងបរិវេណ វត្តអូរមុនី ក្នុង ឃុំអន្លង់វិល ស្រុកសង្កែ។ ...
ឃុត សុភចរិយា
http://bit.ly/1kC1I72