រដ្ឋាភិបាល
រដ្ឋាភិបាលថ្នាក់ជាតិ
សេចក្តីផ្សព្វផ្សាយស្តីពី ការអនុវត្តម៉ោងបង្រៀន និងរៀនក្នុងរដូវប្រាំងដែលមានអាកាសធាតុក្តៅខ្លាំង
នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីផ្សព្វផ្សាយស្តីពី ការកាត់បន្ថយម៉ោងបង្រៀន និងរៀនក្នុងរដូវប្រាំងដែលមានអាកាសធាតុក្តៅខ្លាំង ដើម្បីទប់ស្កាត់ហានិភ័យ និងចៀសវាងជំងឺផ្សេងៗ។ គ្រឺះស្ថានអប់រំទាំងអស់ ត្រូវ ...
ក្រសួងអប់រំ យុវជន និងកីឡា
សេចក្តីប្រកាសព័ត៌មាន ស្តីពីការផ្ដួចផ្ដើមនវានុវត្តន៍ក្នុងវិស័យសេវាសាធារណៈ
នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានចេញផ្សាយសេចក្តីប្រកាសព័ត៌មានមួយ ដើម្បីបង្ហាញថាតើសិក្ខាសាលាថ្នាក់ជាតិស្ដីពីវិស័យសាធារណៈក្នុងយុគសម័យឌីជីថលនេះ បានរួមចំណែកក្នុងការធ្វើឱ្យមានការប្រសើរឡើងនៃ ...
កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)
សេចក្តីប្រកាសព័ត៌មានទាក់ទងនឹងអត្ថបទព័ត៌មានស្តីពី "ជនជាតិដើម ចង់ឲ្យអាជ្ញាធរពន្លឿនការវាស់ដីនៅភ្នំដោះក្រមុំ"
នៅថ្ងៃទី ៦ ខែមីនា ឆ្នាំ២០១៩ ក្រសួងរ៉ែ និងថាមពលបានចេញផ្សាយសេចក្តីប្រកាសព័ត៌មានមួយ ពាក់ព័ន្ធនឹងអត្ថបទព័ត៌មានមួយស្តីពី “ជនជាតិដើម ចង់ឲ្យអាជ្ញាធរពន្លឿនការវាស់ដីនៅភ្នំដោះក្រមុំ” ដែលចេញផ្សាយដោយកាសែតភ្នំពេញ ...
ក្រសួងរ៉ែ និងថាមពល
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លើកទី២២
នៅថ្ងៃទី ២៤ ខែមករា ឆ្នាំ២០១៩ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លើកទី២២ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ នៅ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីជូនដំណឹង ស្តីពីការពន្យាការអនុវត្តស្តង់ដារបាយការណ៍ហិរញ្ញវត្ថុកម្ពុជា សម្រាប់អង្គភាពមិនស្វែងរកប្រាក់ចំណេញ
នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិគណនេយ្យនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញសេចក្តីជូនដំណឹងមួយ ស្តីពីការពន្យារការអនុវត្តស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុកម្ពុជា សម្រាប់អង្គការមិនស្វែងរកប្រាក់ចំណេញ អនុលោមតាមប្រកាស ដែលចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ ...
ក្រុមប្រឹក្សាជាតិគណនេយ្យ
សេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលកម្ពុជាស្តីពីវិធានការនានា ដើម្បីពង្រឹងលិទ្ធិប្រជាធិបតេយ្យ និងលំហនយោបាយ
នៅថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០១៨ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍មួយស្តីពីវិធានការនានា ដើម្បីពង្រឹងលិទ្ធិប្រជាធិបតេយ្យ និងលំហនយោបាយ។ ក្រសួងការបរទេសបានជម្រាបជូនដល់សាធារណៈមតិជាតិ និងអន្តរជាតិអំពីជំហរ និងវិធានការតទៅមុខ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
ក្រសួងមហាផ្ទៃចេញសេចក្ដីណែនាំជំរុញឱ្យអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ជួយសម្រួលការធ្វើសកម្មភាពរបស់សមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍
ថ្ងៃទី២៧ ខែវិច្ឆិកា ក្រសួងមហាផ្ទៃចេញសេចក្ដីណែនាំលេខ០៤០ សណន ជំរុញឱ្យអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ជួយសម្រួលការធ្វើសកម្មភាពរបស់សមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានានៅមូលដ្ឋានដែលបានចុះបញ្ជីត្រឹមត្រូវមានសិទ្ធសេរីភាពពេញលេញក្នុងការធ្វើសកម្មភាព ...
ក្រសួងមហាផ្ទៃ
សេចក្តីប្រកាសព័ត៌មានស្តីពីការចុះត្រួតពិនិត្យសកម្មភាពចាក់ដីរំលោភចូលឆ្នេរព្រែកត្រែង
នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានចេញសេចក្ដីប្រកាសព័ត៌មានអំពីការចុះត្រួតពិនិត្យសកម្មភាពចាក់ដីរំលោភចូលឆ្នេរសមុទ្រ នៅចំណុចឆ្នេរព្រែកត្រែង ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឺងហាវ ខេត្តព្រះ ...
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
សេចក្ដីជូនដំណឹងស្ដីពី ទិវាសំអាតពិភពលោក
នៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១៨ ក្រសួងបរិស្ថាន បានចេញសេចក្ដីជូនដំណឹងអំពីទិវាសំអាតពិភពលោក(Word Cleanup day) ដែលនឹងប្រព្រឹត្តទៅចាប់ពីវេលាម៉ោង ៦:៣០ព្រឹក ដល់ម៉ោង ១១:៣០នាទី នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨។ ក្រសួងបរិស្ថាន សហការជាមួយក្រសួងអប់រំ យុវជន ...
ក្រសួងបរិស្ថាន
សេចក្ដីប្រកាសព័ត៌មាន អំពីការបំពេញទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥណ្ឌា មកកាន់ព្រះរាជាណាចក្រកម្ពុជា
នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០១៨ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ស្ដីពីការបំពេញទស្សនកិច្ចផ្លូវការរបស់ លោកជំទាវ ស៊ុសម៉ា ស្វារ៉ាច រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥណ្ឌា មកកាន់ព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្ដីប្រកាសព័ត៌មានស្ដីពីជំនួបរវាងឯកឧត្តម ជា សុផារ៉ា និងតំណាងប្រជាពលរដ្ឋដែលមានវិវាទដីធ្លី
នៅថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបជាមួយតំណាងប្រជាពលរដ្ឋ ៣១៧ គ្រួសារ ដែលមានវិវាទដីធ្លី ជាមួយក្រុមហ៊ុន Koh Kong Plantation Co.,Ltd និងជាមួយក្រុមហ៊ុន Koh Kong Sugar Industry ...
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
សេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចព្រមព្រៀងជួបគ្នារវាង MLUPC និងតំណាងដើម្បីស្វែងរកដំណោះស្រាយនៅក្នុងជម្លោះដីធ្លី
នៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០១៨ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបជាមួយតំណាងគ្រួសារក្នុងវិវាទដីធ្លី ជាមួយក្រុមហ៊ុន Union Development Co.,Ltd ស្ថិតក្នុងស្រុកបុទុមសាគរ និងជាមួយក្រុមហ៊ុន L.Y.P.SEZ ស្ថិតក្នុងស្រុកគិរីសាគរ ខេត្តកោះកុង។ កិច្ចប្រជុំនេះមានបំណងនាំយកសំណូមពររបស់អ្នកតំណាងប្រជាពលរដ្ឋ ជូនទៅកាន់ ...
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
សេចក្តីប្រកាសព័ត៌មានស្តីពីការកំណត់អត្តសញ្ញាណអ្នកកាន់កាប់ និងដីក្នុងជម្លោះដីធ្លី
នៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០១៨ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្កើតក្រុមការងារ សហការជាមួយអាជ្ញាធរខេត្ដកោះកុង ដើម្បីពិនិត្យអត្តសញ្ញាណអ្នកកាន់កាប់ដីធ្លី និងដីធ្លី ទាក់ទងនឹងវិវាទដីធ្លី ចាប់ពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០១៨។ វិវាទដីធ្លីកើតឡើងរវាង៖ប្រជាពលរដ្ឋ ...
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
សេចក្តីប្រកាសព័ត៌មានស្តីពី ការផ្សព្វផ្សាយរបាយការណ៍ "បញ្ហាប្រឈមនៃប្រព័ន្ធផ្សព្វផ្សាយឯករាជ្យឆ្នាំ ២០១៧"
ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសពីសហភាពអឺរ៉ុប និងការិយាល័យប្រចាំកម្ពុជានៃ អង្គការ DanChurchAid មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) នឹងធ្វើការផ្សព្វផ្សាយរបាយការណ៍ស្តីអំពី “បញ្ហាប្រឈមនៃប្រព័ន្ធផ្សព្វផ្សាយឯករាជ្យឆ្នាំ ២០១៧” ដែលនឹងប្រព្រឹត្តទៅ នៅ ...
មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ
សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០១៧ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដំណើរការសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ ដែល ...
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃការដោះស្រាយវិវាទដីសម្បទានសេដ្ឋកិច្ចដំណាំអំពៅផលិតស្ករសនាំចេញជាមួយប្រជាពលរដ្ឋនៅខេត្តព្រះវិហារ
នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៧ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃការដោះស្រាយវិវាទដីធ្លីរវាងសម្បទានដីសេដ្ឋកិច្ចដំណាំអំពៅផលិតស្ករសនាំចេញជាមួយប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារ។ គិតចាប់ពី ...
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
សេចក្តីប្រកាសព័ត៌មានស្ដីពី លិខិតប្ដូរសារ និងកំណត់ហេតុនៃការពិភាក្សា ស្ដីពីការផ្ដល់ ហិរញ្ញប្បទានឥតសំណង សម្រាប់អនុវត្តគម្រោង «សាងសង់វិទ្យាស្ថានគរុកោសល្យ» នៅរាជធានីភ្នំពេញ និងខេត្តបាត់ដំបង
នៅថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០១៧ នៅទីស្ដីការក្រសួង ឯកឧត្ដមទេសរដ្ឋមន្រ្ដី ប្រាក់ សុខុន និង ឯកឧត្ដម ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្ដូរសារ និងកំណត់ហេតុនៃការពិភាក្សា ស្ដីពីការផ្ដល់ ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់សរុបចំនួន ៣ ១៧០ លានយ៉េន (ប្រមាណ ២៨ លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោង «សាងសង់វិទ្យាស្ថានគរុកោសល្យ» នៅរាជធានីភ្នំពេញ និងខេត្តបាត់ដំបង ។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្ដីណែនាំសម្រាប់ការរៀបចំ "សម្ព័ន្ធភាពសហគមន៍អភិរក្សធនធានធម្មជាតិ”
នៅថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ ២០១៧ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចុះហត្ថលេខាលើសេចក្តីណែនាំមួយសម្រាប់ការរៀបចំបង្កើត សម្ព័ន្ធភាពសហគមន៍អភិរក្សធនធានធម្មជាតិ ដែលជាយន្តការមួយរួមចំណែកធ្វើឱ្យប្រសើរឡើងក្នុងការពង្រឹងការងារ ការពារ និងកាអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះនៅ ...
ក្រសួងបរិស្ថាន
ក្រសួងមហាផ្ទៃ ណែនាំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ស្តីពីការធ្វើសកម្មភាពរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក
នៅថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៧ ក្រសួងមហាផ្ទៃបានចេញសេចក្តីជូនដំណឹងមួយដែលបានធ្វើឡើងនៅថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០១៧ និងបានចុះហត្ថលេខាដោយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ កម្មវត្ថុនៃសេចក្តីជូនដំណឹងនេះ គឺស្តីពី ...
ក្រសួងមហាផ្ទៃ
ការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិកផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកេជើង សម្រាប់ឆ្នាំ២០១៨
នៅរសៀលថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០១៧ គណៈកម្មការប្រឹក្សាការងារបានបើកកិច្ចប្រជុំអាណត្តិទី៨ លើកទី១៧ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបន្តពិនិត្យ និងពិភាក្សាលើលទ្ធផលរបស់ក្រុមការងារបច្ចេកទេសត្រីភាគី និងធ្វើការពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់ ...
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
សេចក្តីជូនដំណឹង ស្តីពី ការស្នើសុំសេចក្តីចម្លងសំបុត្រអត្រានុកូលដ្ឋានគ្រប់ប្រភេទ
នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានជូនដំណឹង ដល់ប្រជាពលរដ្ឋ ពិសេសសិស្ស និស្សិត អាជីវករ កម្មករ និងកម្មការីនី ដែលធ្វើចំណាកស្រុកពីតាមបណ្តាលខេត្តនានា មកសិក្សា និង ប្រកបមុខរបរប្រចាំថ្ងៃនៅរាជធានីភ្នំពេញ អាចស្នើសុំសេចក្តីចម្លងសំបុត្រអត្រានុកូលដ្ឋានគ្រប់ប្រភេទ នៅនាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ។ ...
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
សេចក្តីជូនដំណឹងស្តីពី យុទ្ធនាការស្រឡាញ់ប្រាក់រៀល
នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ អគ្គបេឡាធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា ដើម្បីរួមចំណែកអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ អគ្គបេឡាធនាគារជាតិនៃកម្ពុជា នឹងផ្តល់ឱកាសជូនសាធារណជន ដែលមានក្រដាសប្រាក់រៀលចាស់ ទក់ ...
ធនាគារជាតិនៃកម្ពុជា
សេចក្តីប្រកាសព័ត៌មានស្តីពីការចុះហត្ថលេខាលេីកិច្ចព្រមព្រៀងសម្រាប់ការអភិវឌ្ឍប្រេងនៅប្លុក A រវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនKrisEnergy
នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ មានការរៀបចំពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងសម្រាប់ការអភិវឌ្ឍប្រេងនៅប្លុក A រវាងរដ្ឋាភិបាលកម្ពុជាដែលតំណាងដោយឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម ស៊ុ ...
ក្រសួងរ៉ែ និងថាមពល
សេចក្ដីប្រកាសព័ត៌មានស្តីពី ការបញ្ឈប់នូវដំណើរការរបស់វិទ្យាស្ថានជាតិប្រជាធិបតេយ្យ
នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីប្រកាសព័ត៌មាន ដើម្បីបញ្ឈប់នូវសកម្មភាពរបស់វិទ្យាស្ថានជាតិប្រជាធិបតេយ្យ និងបណ្តេញបុគ្គលិកបរទេសរបស់វិទ្យាស្ថាននេះ ចេញពីព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល៧ថ្ងៃ បន្ទាប់ពីការជូនដំណឹងជាផ្លូវការរបស់ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ