សេចក្តីប្រកាស

សេចក្តី​ប្រកាស​ព័ត៌មាន៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជានិងថៃ

នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី​ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជានិងថៃ។កម្ពុជានឹងបញ្ជាក់ជាថ្មីឡើងវិញនូវគោលជំហរយ៉ាងមុតមាំរបស់ខ្លួនក្នុងការដោះស្រាយទំនាស់និងជម្លោះទាំងឡាយតាមគ្រប់មធ្យោបាយសន្តិវិធី ការសន្ទនា និងផ្លូវការទូត ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន៖ ឯកអគ្គរដ្ឋទូតរុស្ស៊ី លោក Anatoly Borovik ជួបសម្តែងការគួរសម ជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន

នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ឯកអគ្គរដ្ឋទូតរុស្ស៊ី លោក Anatoly Borovik ជួបសម្តែងការគួរសមជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន។ដោយកត់សម្គាល់ពីខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនៅឆ្នាំ២០២៦ ភាគីទាំងពីរបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍ទៅវិញទៅមក។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន៖ ​ផល​ប៉ះពាល់​លើ​តំបន់​ និងជនស៊ី​វិលកម្ពុជា​ដោយអំពើ​ឈ្លានពាន​វាតទី​ទឹកដី​របស់​រដ្ឋាភិបាល​ក្រុង​បាងកក​ និង​យោធា​ថៃ​ ចាប់ពី​៦ល្ងាច ថ្ងៃទី១៩ ខែធ្នូ រហូតដល់ម៉ោង៧ព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥

ថ្ងៃ​ទី​១៩​ ខែធ្នូ​ ឆ្នាំ​២០២៥​ ក្រសួងមហាផ្ទៃ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​រាយការណ៍​ពី ​ផល​ប៉ះពាល់​លើ​តំបន់​ និងជនស៊ី​វិលកម្ពុជា​ដោយអំពើ​ឈ្លានពាន​វាតទី​ទឹកដី​របស់​រដ្ឋាភិបាល​ក្រុង​បាងកក​ និង​យោធា​ថៃ​ ចាប់ពី​៦ល្ងាច ថ្ងៃទី១៩ ខែធ្នូ រហូតដល់ម៉ោង៧ព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥។គិតពីថ្ងៃទី៧ ខែធ្នូ រហូតដល់ម៉ោង៧ព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥នេះ អំពើឈ្លានពានដ៏ឆ្កួតលីលា និង ស្មោកគ្រោកបំផុតរបស់រដ្ឋាភិបាលក្រុងបាងកក និងពួកយោធាថៃ លើដែនអធិបតេយ្យកម្ពុជា ដោយមិនរើស គោលដៅ ជាពិសេសការផ្លោង និងទម្លាក់គ្រាប់តូចធំគ្រប់ប្រភេទចូលតំបន់ស៊ីវិល បានបណ្តាលឱ្យប្រជាពលរដ្ឋ កម្ពុជាស្លាប់១៨នាក់ របួស៧៩នាក់ ខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងមានជន ភៀសសឹកទៅកាន់តំបន់សុវត្ថិភាពរៀបចំដោយអាជ្ញាធរមូលដ្ឋាន ទាំងនៅក្នុងខេត្តរងការឈ្លានពាន និងបណ្តាខេត្តផ្សេងៗទៀត។ ...

ក្រសួងមហាផ្ទៃ​

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន៖ ប្រេសិតពិសេសចិនមកភ្នំពេញ ដើម្បីពិភាក្សាអំពីការបន្ធូរបន្ថយកំដៅជម្លោះកម្ពុជា-ថៃ

នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី​ ប្រេសិតពិសេសចិនមកភ្នំពេញ ដើម្បីពិភាក្សាអំពី ការបន្ធូរបន្ថយកំដៅជម្លោះកម្ពុជា-ថៃ។ក្នុងអំឡុងពេលនៃជំនួបទាំងនេះ ភាគីទាំងពីរបានគូសបញ្ជាក់អំពីភាពចាំបាច់តម្រូវឱ្យមានការឈប់បាញ់ជាងបន្ទាន់ដោយឥតបង្អែរបង្អង់ និងបានសង្កត់ធ្ងន់ថាការសន្ទនាដោយសន្តិវិធីនៅតែជាមាគ៌ តែមួយគត់ដែលអាចឈានទៅសម្រេចបាននូវការដោះស្រាយទំនាស់។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ឯកឧត្តម​ឯកអគ្គរាជទូត​កម្ពុជា​ អញ្ជើញ​ជួប​សំដែង​ការ​គួរសម​ និង​ពិភាក្សា​ការងារ​ជាមួយ​លោក​ជំទាវ​ KUNIMITSU​ Ayano​ អនុរដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​

​នៅ​ថ្ងៃ​ទី​១៩​ ខែធ្នូ​ ឆ្នាំ​២០២៥​ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ជំនួប​រវាង​ឯកឧត្តម​ ជុំ​ សុន្ទរី​ ឯកអគ្គរាជទូត​តែងតាំង​ថ្មី​ និង​លោក​ជំទាវ​ KUNIMITSU​ Ayano​ អនុរដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​ ដើម្បី​ពិភាក្សា​អំពី​ការ​ជំរុញ​ភាព​ជា ...

ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន​

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍​៖​ អាជ្ញាធរ​មីន​ ថ្កោលទោស​ចំពោះ​ការ​ឈ្លានពាន​យ៉ាងធ្ងន់ធ្ងរ​ខុសច្បាប់​ដោយ​យោធា​ថៃ​មក​លើ​កម្ពុជា​

​នៅ​ថ្ងៃ​ទី​១៩​ ខែធ្នូ​ ឆ្នាំ​២០២៥​ អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់​មីន​ និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន​ (​អាជ្ញាធរ​មីន​)​ បាន​ចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​យ៉ាង​ខ្លាំងក្លា​បំផុត​ចំពោះ​អំពើ​ឈ្លានពាន​យោធា​របស់​ថៃ​មក​លើ​អធិបតេយ្យភាព​ និង​បូរណភាព​ទឹកដី​កម្ពុជា​។ ...

អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់​មីន​ និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន​ (​អាជ្ញាធរ​មីន​)​

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​រួម​ ស្តី​ពី​ការ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ការ​ទូទាត់​ឆ្លង​ដែន​តាម​ឃ្យូ​អរ​កួត​ រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ (​ដំណាក់កាល​ទី​២)

​នៅ​ថ្ងៃ​ទី​១៩​ ខែធ្នូ​ ឆ្នាំ​២០២៥​ ធនាគារជាតិ​នៃ​កម្ពុជា​ និង​ធនាគារកណ្តាល​ឡាវ​ បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​ការ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ការ​ទូទាត់​ឆ្លង​ដែន​តាម​ឃ្យូ​អរ​កូត​​ (QR​ Code)​ ដំណាក់កាល​ទី​២​ ដែល​អនុញ្ញាត​ឱ្យ​ប្រជាជន ...

ធនាគារជាតិ​នៃ​កម្ពុជា​

ទាញយក៖ pdf

សេចក្តីជូនដំណឹង​ ស្តី​ពី​ការ​បើក​បញ្ជរ​ផ្តល់​សេវា​ពន្ធដារ​ជូន​អ្នក​ជាប់ពន្ធ​ នៅ​អគារ​អគ្គនាយកដ្ឋាន​ពន្ធដារ​ថ្មី​ (GDT​ Tower)

​នៅ​ថ្ងៃ​ទី​១៨​ ខែធ្នូ​ ឆ្នាំ​២០២៥​ អគ្គនាយកដ្ឋាន​ពន្ធដារ​ នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ចាប់ផ្តើម​ដាក់​ឱ្យ​ដំណើរការ​បញ្ជរ​ផ្តល់​សេវា​ពន្ធដារ​ជូន​អ្នក​ជាប់ពន្ធ​ នៅ​អគារ​អគ្គនាយកដ្ឋាន​ពន្ធដារ​ថ្មី​ (GDT​ Tower)​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ អគារ ...

អគ្គនាយកដ្ឋាន​ពន្ធដារ​

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មាន៖​ កិច្ចប្រជុំទ្វេភាគីប្រចាំឆ្នាំ រវាងធនាគារជាតិនៃកម្ពុជានិងធនាគារកណ្តាលឡាវ

ថ្ងៃ​ទី​១៩​ ខែធ្នូ​ ឆ្នាំ​២០២៥​ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី កិច្ចប្រជុំទ្វេភាគីប្រចាំឆ្នាំ រវាងធនាគារជាតិនៃកម្ពុជានិងធនាគារកណ្តាលឡាវ។​ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងធនាគារកណ្តាលទាំងពីរ សំដៅអភិវឌ្ឍវិស័យធនាគារនៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរ។ ...

ធនាគារជាតិនៃកម្ពុជា

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន៖ ​ផល​ប៉ះពាល់​លើ​តំបន់​ស៊ី​វិល​ និង​ការ​គាំពារ​ពលរដ្ឋ​ភៀស​សឹក​ដោយសារ​សង្គ្រាម​ឈ្លានពាន​វាតទី​ទឹកដី​របស់​រដ្ឋាភិបាល​ក្រុង​បាងកក​ និង​យោធា​ថៃ​ ចាប់ពី​៦ល្ងាច ថ្ងៃទី១៨ ខែធ្នូ រហូតដល់ម៉ោង៧ព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥

ថ្ងៃ​ទី​១៩​ ខែធ្នូ​ ឆ្នាំ​២០២៥​ ក្រសួងមហាផ្ទៃ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​រាយការណ៍​ពី ផល​ប៉ះពាល់​លើ​តំបន់​ស៊ី​វិល​ និង​ការ​គាំពារ​ពលរដ្ឋ​ភៀស​សឹក​ ដោយសារ​សង្គ្រាម​ឈ្លានពាន​វាតទី​ទឹកដី​របស់​រដ្ឋាភិបាល​ក្រុង​បាងកក​ និង​យោធា​ថៃ​ ចាប់ពី​៦ល្ងាច ថ្ងៃទី១៨ ខែធ្នូ រហូតដល់ម៉ោង៧ព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥។អំពើឈ្លានពានរបស់រដ្ឋាភិបាលក្រុងបាងកក និងយោធាថៃលើកម្ពុជាមិនរើសគោលដៅ ជាពិសេសការផ្លោង និងទម្លាក់គ្រាប់លើតំបន់ស៊ីវិលបានបណ្ដាលឱ្យពលរដ្ឋកម្ពុជាស្លាប់១៨នាក់ របួស៧៩នាក់ ខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធ រូបវន្ត និងមានជនភៀសសឹកកើនឡើងជាបន្តបន្ទាប់ ទាំងក្នុងខេត្តជាប់ព្រំដែន និងបណ្តាខេត្តផ្សេងៗទៀត។ ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

សេចក្តីជូនដំណឹង​ ស្តី​ពី​ការ​គ្រប់គ្រង​ការ​បង្ហោះ​ដ្រូ​ន​ (Drone)​ គ្រប់​ប្រភេទ​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ចាម​

​នៅ​ថ្ងៃ​ទី​១៨​ ខែធ្នូ​ ឆ្នាំ​២០២៥​ រដ្ឋបាល​ខេត្តកំពង់ចាម​ បាន​ចេញ​សេចក្តីជូនដំណឹង​ ហាមឃាត់​ដាច់ខាត​នូវ​ការ​បង្ហោះ​ដ្រូ​ន​ (Drone)​ គ្រប់​ប្រភេទ​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ចាម​ ចាប់ពី​ពេល​នេះ​តទៅ​ ដើម្បី​ពង្រឹង​ការ​គ្រប់គ្រង​ និង​រក្សា​សន្តិសុខ​ សណ្តាប់ធ្នាប់​សាធារណៈ​ និង​សុវត្ថិភាព​សង្គម​ ក្នុង​គ្រា​ដែល ...

រដ្ឋបាល​ខេត្តកំពង់ចាម

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន៖ ជំនួបសម្តែងការគួរសមរវាង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក Benoît GUIDÉE ប្រធាននាយកដ្ឋានអាស៊ី និងអូសេអានី នៃក្រសួងអឺរ៉ុប និងការបរទេស នៃសាធារណរដ្ឋបារាំង

នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី​ ជំនួបសម្តែងការគួរសមរវាង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក Benoît GUIDÉE ប្រធាននាយកដ្ឋានអាស៊ី និងអូសេអានី នៃក្រសួងអឺរ៉ុប និងការបរទេស នៃសាធារណរដ្ឋបារាំង។នៅក្នុងជំនួបសម្ដែងការគួរសមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី បានកោតសរសើរចំពោះកិច្ចពិភាក្សាប្រកបដោយផ្លែផ្កាដែលបានធ្វើឡើងមុននេះក្នុងកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី៣ ដែលបានឆ្លុះបញ្ចាំងពីភាពរឹងមាំនៃកិច្ចសន្ទនាកម្ពុជា-បារាំង និងការប្តេជ្ញាចិត្តរួមគ្នារបស់ភាគីទាំងពីរក្នុងការលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូប្រវត្តិសាស្ត្រឱ្យឈានដល់កម្រិតថ្មី។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន៖ ការសន្ទនាតាមទូរស័ព្ទរវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន

នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី​ ការសន្ទនាតាមទូរស័ព្ទរវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន។ក្នុងអំឡុងការសន្ទនានេះ ភាគីទាំងពីរបានបញ្ជាក់សារជាថ្មីពីការប្តេជ្ញាចិត្តពង្រឹងថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ និងលើកកម្ពស់ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទទួលសារតែងតាំង លោក Jürg Montani ជាប្រធានគណៈប្រតិភូថ្នាក់តំបន់របស់ ICRC ប្រចាំកម្ពុជា

នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី​ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទទួលសារតែងតាំង លោក Jürg Montani ជាប្រធានគណៈប្រតិភូថ្នាក់តំបន់របស់ ICRC ប្រចាំកម្ពុជា។ចំពោះកិច្ចសហប្រតិបត្តិការបច្ចុប្បន្នរវាងកម្ពុជា និង ICRC ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះ ICRC ដែលបានជួយគាំទ្រលើ៖ ១) ការលើកកម្ពស់សុខុមាលភាពរបស់អ្នកជាប់ឃុំ ២) កម្មវិធីស្តារនីតិសម្បទាសម្រាប់ជនពិការ ៣) កិច្ចសហប្រតិបត្តិការជាមួយកាកបាទក្រហមកម្ពុជា និង ៤) ការលើកកម្ពស់ច្បាប់មនុស្សធម៌អន្តរជាតិ (International Humanitarian Law-IHL)។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​៖​ លទ្ធផល​នៃ​វេទិកា​ផ្លាស់​ប្តូរ​មិត្តភាព​កម្ពុជា​-​ចិន​ "​ផ្លូវ​សូត្រ​ផ្សារ​ភ្ជាប់​ប្រជាជន​និង​ប្រជាជន​"​ ឆ្នាំ​២០២៥

​នៅ​ថ្ងៃ​ទី​១៧​ ខែធ្នូ​ ឆ្នាំ​២០២៥​ ផ្ទះ​យុវជន​ដើម្បី​មិត្តភាព​កម្ពុជា​-​ចិន​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​នៃ​វេទិកា​ផ្លាស់​ប្តូរ​មិត្តភាព​កម្ពុជា​-​ចិន​ “​ផ្លូវ​សូត្រ​ផ្សារ​ភ្ជាប់​ប្រជាជន​និង​ប្រជាជន​”​ ឆ្នាំ​២០២៥​ ដែល​បាន​ប្រព្រឹត្ត ...

ផ្ទះ​យុវជន​ដើម្បី​មិត្តភាព​កម្ពុជា​-​ចិន​

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​ ឆ្នាំ​២០២៥-២០៣០

​នៅ​ថ្ងៃ​ទី​១៧​ ខែធ្នូ​ ឆ្នាំ​២០២៥​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ចេញ​សេចក្តីថ្លែងការណ៍​ស្តី​ពី​ការ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ “​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​ ឆ្នាំ​២០២៥-២០៣០“​។​ យុទ្ធសាស្ត្រ​នេះ​ គឺជា​ការ​ធ្វើ​បច្ចុប្បន្ន​កម្ម​លើក​ទី​៤​ ចាប់តាំងពី​ការ​ដាក់ ...

ធនាគារជាតិ​នៃ​កម្ពុជា

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន៖ ​ផល​ប៉ះពាល់​លើ​តំបន់​ស៊ី​វិល​ និង​ការ​គាំពារ​ពលរដ្ឋ​ភៀស​សឹក​ ដោយសារ​សង្គ្រាម​ឈ្លានពាន​វាតទី​ទឹកដី​របស់​រដ្ឋាភិបាល​ក្រុង​បាងកក​ និង​យោធា​ថៃ​ ចាប់ពី​ម៉ោង​៧​ព្រឹក​ រហូត​ដល់​ម៉ោង​១​រសៀល​ ថ្ងៃ​ទី​១៨​ ខែធ្នូ​ ឆ្នាំ​២០២៥

​ថ្ងៃ​ទី​១៨​ ខែធ្នូ​ ឆ្នាំ​២០២៥​ ក្រសួងមហាផ្ទៃ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​រាយការណ៍​ថា​ គិត​ចាប់ពី​ថ្ងៃ​ទី​៧​ រហូត​ដល់​ថ្ងៃ​ទី​១៨​ ខែធ្នូ​ ឆ្នាំ​២០២៥​ អំពើ​ឈ្លានពាន​មិន​រើស​គោលដៅ​របស់​ភាគី​ថៃ​ បាន​បណ្តាល​ឱ្យ​ពលរដ្ឋ​កម្ពុជា​ស្លាប់​ ១៨​នាក់​ របួស ...

ក្រសួងមហាផ្ទៃ​

ទាញយក៖ pdf

សេចក្តីជូនដំណឹង​ដល់​អ្នក​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កម្ពុជា​ ដោយ​ឆ្លងកាត់​ទីក្រុង​បាងកក​

​ថ្ងៃ​ទី​១៦​ ខែធ្នូ​ ឆ្នាំ​ ២០២៥​ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​បារាំង​ បាន​ចេញ​សេចក្តីជូនដំណឹង​ណែនាំ​ឱ្យ​អ្នកដំណើរ​ជៀសវាង​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ប្រទេស​ថៃ​ និង​ការ​ប្រើប្រាស់​ក្រុមហ៊ុន​អាកាសចរណ៍​ថៃ​ នៅ​ពេល​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​។​ ការ​ណែនាំ​នេះ​ធ្វើ ...

ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​បារាំង

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តី​ពី​ “​ការ​លើកទឹកចិត្ត​ផ្នែក​ពន្ធដារ​ សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ និង​ពន្ធ​លើ​ប្រាក់​ចំណូល​”

​នៅ​ថ្ងៃ​ទី​១៧​ ខែធ្នូ​ ឆ្នាំ​២០២៥​ អគ្គនាយកដ្ឋាន​ពន្ធដារ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​អំពី​ការ​លើកទឹកចិត្ត​ផ្នែក​ពន្ធដារ​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ និង​ពន្ធ​លើ​ប្រាក់​ចំណូល​។​ សិក្ខាសាលា​នេះ​មាន​គោលបំណង​បញ្ជ្រាប​ការ​យល់ ...

អគ្គនាយកដ្ឋាន​ពន្ធដារ​

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន៖ ផលប៉ះពាល់លើតំបន់ស៊ីវិល និងការគាំពារពលរដ្ឋភៀសសឹកដោយសារសង្គ្រាមឈ្លានពានវាតទីទឹកដីរបស់រដ្ឋាភិបាលក្រុងបាងកក និងយោធាថៃ ចាប់ពីម៉ោង៦ល្ងាច ថ្ងៃទី១៧ ខែធ្នូ រហូតដល់ម៉ោង៧ព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥

នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ផលប៉ះពាល់លើតំបន់ស៊ីវិល និងការគាំពារពលរដ្ឋភៀសសឹក ដោយសារសង្គ្រាមឈ្លានពានវាតទីទឹកដីរបស់រដ្ឋាភិបាលក្រុងបាងកក និងយោធាថៃ ចាប់ពីម៉ោង៦ល្ងាច ថ្ងៃទី១៧ ខែធ្នូ រហូតដល់ម៉ោង៧ព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥។គិតចាប់ពីថ្ងៃទី៧ ខែធ្នូ រហូតដល់ម៉ោង៧ព្រឹក ថ្ងៃទី១៨ ខែធ្នូនេះ អំពើឈ្លានពានរបស់រដ្ឋាភិបាលក្រុងបាងកក និងយោធាថៃ​ មកលើកម្ពុជា មិនរើសគោលដៅ ជាពិសេសការផ្លោងនិងទម្លាក់គ្រាប់លើតំបន់ស៊ីវិល បានបណ្ដាលឱ្យពលរដ្ឋកម្ពុជាស្លាប់ចំនួន១៨នាក់ របួសចំនួន៧៩នាក់ ជនភៀសសឹកជាង១៤ម៉ឺនគ្រួសារ។ ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មានរួម៖ កិច្ចសន្ទនារវាងសហភាពអឺរ៉ុប-កម្ពុជា ប្រកាសផ្តល់ថវិកាជាង ២២ លានដុល្លារអាម៉េរិក សម្រាប់វិស័យអប់រំ ជលផល និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ព្រមទាំង ជំរុញកិច្ចសហប្រតិបត្តិការសម្រាប់យុទ្ធសាស្ត្រវិនិយោគសកល

នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី​ កិច្ចសន្ទនារវាងសហភាពអឺរ៉ុប-កម្ពុជា ប្រកាសផ្តល់ថវិកាជាង ២២ លានដុល្លារអាម៉េរិក សម្រាប់វិស័យអប់រំ ជលផល និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ព្រមទាំង ជំរុញកិច្ចសហប្រតិបត្តិការសម្រាប់យុទ្ធសាស្ត្រវិនិយោគសកល។កិច្ចសន្ទនាបានផ្តោតការពិភាក្សាលើការវិវត្តពេលថ្មីៗនៃផ្នែកម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅកម្ពុជា និងសហភាពអឺរ៉ុប រួមមានសក្ដានុពលនៃកំណើនសេដ្ឋកិច្ច ហានិភ័យដែលកំពុងកើត ក៏ដូចជានិន្នាការពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ។ ...

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ 

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន៖ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ប្រកាសអាសន្នចំពោះការប៉ះពាល់ដល់ជីវិតប្រជាជនស៊ីវិលក្នុងជម្លោះកម្ពុជា-ថៃ

នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី​ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ប្រកាសអាសន្នចំពោះការប៉ះពាល់ដល់ជីវិតប្រជាជនស៊ីវិលក្នុងជម្លោះកម្ពុជា-ថៃ។ឧត្តមស្នងការអង្គការ សហប្រជាជាតិសិទ្ធិមនុស្ស ឯកឧត្តម Volker Türk បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ក្រោយពីបានទទួលរបាយការណ៍ ស្តីពីការរីករាលដាលនៃជម្លោះរវាងកម្ពុជា-ថៃ និងការវាយប្រហារដោយប្រើប្រាស់យន្តហោះចម្បាំង F-16 ដូ្រន និងអាវុធធុនធ្ងន់នៅក្នុង និងជុំវិញតំបន់មានប្រជាជនស៊ីវិលរស់នៅ រួមមានភូមិជាច្រើននិងតំបន់បេតិកភណ្ឌវប្បធម៌ ព្រមទាំងបានបណ្តាលឱ្យមានប្រជាជនស៊ីវិលស្លាប់បាត់បង់ជីវិត។ ...

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា

ទាញយក៖ pdf

សារលិខិត៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូន វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២២ ស្តីពី “តួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន” ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥

នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥  រាជរដ្ឋាភិបាលកម្ពុជា បានចេញសារលិខិតរបស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូន វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២២ ស្តីពី «តួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន» ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥។រាជរដ្ឋាភិបាលកម្ពុជាសូមចូលរួមអបអរសាទរវទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២២ ដែលបានរៀបចំឡើងដោយ ក្លិបអ្នកកាសែតកម្ពុជា ដើម្បីផ្តល់នូវឱកាសដល់ថ្នាក់ដឹកនាំស្ថាប័ននិងអង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មាន មកពីអង្គភាពនានា បានជួបជុំពិភាក្សាផ្លាស់ប្ដូរមតិយោបល់ ចែករំលែកបទពិសោធស្ដីពីបញ្ហាប្រឈមនិងដំណោះស្រាយ។ ...

រាជរដ្ឋាភិបាលកម្ពុជា

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍អបអរសាទរទិវាអ្នកចំណាកស្រុកអន្តរជាតិ ១៨ ធ្នូ លើកទី២៦ «លើកកម្ពស់សុវត្ថិភាព ការងារសមរម្យ និងប្រព័ន្ធជំនួយសង្គមដល់ពលករចំណាកស្រុក»

ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ អង្គការសង់ត្រាល់ (CENTRAL) បានចេញសេចក្តីថ្លែងការណ៍អបអរសាទរទិវាអ្នកចំណាកស្រុកអន្តរជាតិ លើកទី២៦ និងបានបង្ហាញលទ្ធផលនៃការសិក្សាស្រាវជ្រាវអំពីសម្ពាធសេដ្ឋកិច្ចលើពលករកម្ពុជាដែលបានវិលត្រឡប់មកវិញ។របាយការណ៍បានរកឃើញថា ៧១% នៃពលករដែលវិលត្រឡប់មកវិញមានជាប់បំណុល ហើយក្នុងនោះ ៨៥% មិនមានលទ្ធភាពសងតាមកាលកំណត់។ ពលករបានអំពាវនាវសុំឱ្យមានការជួយជ្រោមជ្រែងដូចជា ការបង្កើតការងារដែលមានស្ថិរភាព ការផ្អាកការបង់សងបំណុលយ៉ាងតិច ៦ខែ និងការពង្រីកលទ្ធភាពទទួលបានប្រព័ន្ធគាំពារសង្គម ដូចជា ប័ណ្ណ ប.ស.ស និងប័ណ្ណក្រីក្រ (IDPoor) ជាដើម។ ...

អង្គការសង់ត្រាល់

ទាញយក៖ pdf

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

hSwhJ
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!