រដ្ឋាភិបាល
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាវៈ ស្តីពីនីតិវិធីរៀបចំបែបបទបញ្ជូនពលករទៅធ្វើការស្របច្បាប់នៅប្រទេសថៃ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកកិច្ចប្រជុំជាមួយទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា ដើម្បីពិភាក្សាអំពីនីតិវិធីនៃការរៀបចំបែបបទជូនពលករទៅធ្វើការស្របច្បាប់នៅប្រទេសថៃ ...
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជូនដំណឹងដល់បងប្អូនពលករខ្មែរដែលទើបវិលត្រឡប់មកពីព្រះរាជាណាចក្រថៃឡងដ៏
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានជូនដំណឹងដល់បងប្អូនពលករខ្មែរដែលទើបវិលត្រឡប់មកពីព្រះរាជាណាចក្រថៃឡងដ៏ ក៏ដូចជាសាធារណជន អំពីការងារតាមក្រុមហ៊ុន សហគ្រាស គ្រឹៈស្ថានសំខាន់ៗ ក្នុងវិស័យឧស្សាហកម្ម និងសេវាកម្ម ដែលមានចំនួន ១៦.១៤៦ កន្លែង។ ...
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
សេចក្តីជូនដំណឹង ស្តីពីការផ្តល់សេវាការងារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជូនពលករខ្មែរដែលទើបវិលត្រឡប់មកពីព្រះរាជាណាចក្រថៃឡង់ដ៍
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានកិត្តិយសសូមជូនដំណឹងដល់បងប្អូនពលករខ្មែរដែលទើបវិលត្រឡប់ពីព្រះរាជាណាចក្រថៃឡង់ដ៍ ក៍ដូចជាសាធារណជនឲ្យបានជ្រាបថា ក្រសួងបានរៀបចំស្តង់ព័ត៌មានចល័តរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ និងស្តង់ព័ត៌មានចល័តរបស់អគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅក្រុងប៉ោយ ...
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សាយ ឈុំ ប្រធានស្តីទីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនា វេលាម៉ោង៨:០០ ព្រឹក បន្តសម័យ ...
ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា
សេចក្តីប្រកាសព័ត៌មានស្តីពី កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា
គណៈកម្មាធិការអចិន្ត្រៃយ៍សភា នឹងបន្តកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សាយ ឈុំ ប្រធានស្តីទីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៦ ព្រឹទ្ធសភា សុំដាក់ ...
ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា
សេចក្តីជូនព័ត៌មាន ស្តីពីការបំពេញទស្សនកិច្ចជាផ្លូវការរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន អមដំណើរដោយគណៈប្រតិភូជាន់ខ្ពស់ទៅកាន់សាធារណរដ្ឋប្រជាមានិតបង់ក្លាដេស
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនៈកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស ចាប់ពីថ្ងៃទី១៦ដល់១៨ខែមិថុនា ឆ្នាំ២០១៤។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីប្រកាសព័ត៌មានរួមស្តីពី ពិធីចុះហត្ថលេខាលើភាពជាដៃគូនៃការបញ្ចេញកាបូនតិចរវាងភាគីកម្ពុជា និងភាគីជប៉ុន
នារសៀលថ្ងៃទី ១១ ខែមេសា ឆ្នាំ២០១៤ មានរៀបចំប្រារព្ធពិធីចុះហត្ថលេខាលើឯកសារ “ភាពជាដៃគូនៃការបញ្ចេញកាបូនតិចរវាងភាគីកម្ពុជា និងភាគីជប៉ុន” នៅសណ្ឋាគារកាំបូឌីយ៉ាណារវាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្រី្តក្រសួងបរិស្ថាន និង ...
ក្រសួងបរិស្ថាន
បច្ចេកវិទ្យាសមស្រប គឺជាយន្តការមួយ ក្នុងការលើកកម្ពស់សកម្មភាពជាតិសមស្របសម្រាប់កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់
នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៤ នៅសណ្ឋាគារកាំបូឌីយ៉ាណា មានរៀបចំសិក្ខាសាលា ស្តីពី បច្ចេកវិទ្យាបរិស្ថាន និងថាមពល ក្រោមប្រធានបទ “សហប្រតិបត្តិការកសាងសមត្ថភាពសម្រាប់ការអភិវឌ្ឍសកម្មភាពជាតិសមស្របកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ដោយប្រើប្រាស់វិធីសាស្ត្រ ត្រួតពិនិត្យ រាយការណ៍ និងផ្ទៀងផ្ទាត់។ ...
ក្រសួងបរិស្ថាន
ការរកឃើញករណីថ្មីទី៩ នៃជំងឺផ្តាសាយបក្សីលើមនុស្សនៅក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ២០១៤
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណៈជនជ្រាបថា មានករណីជំងឺផ្តាសាយបក្សីចំនួន១ករណីថ្មីទៀត មកពីខេត្តកំពត ត្រូវបានអះអាងបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី H5N1។ ...
ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក