ព័ត៌មាន​

ក្រុមហ៊ុន​នាំចេញ​អង្ករ​ថា​ កម្ពុជា​នៅ​តែ​អាច​នាំចេញ​អង្ករ​ទៅ​អឺរ៉ុប​ដោយ​រួច​​ពន្ធ

​ក្រុមហ៊ុន​នាំចេញ​អង្ករ​កម្ពុជា​អាច​​បន្ត​ការ​នាំ​ចេញ​អង្ករ​ទៅ​ទីផ្សារ​​អឺរ៉ុប​ដោយ​រួច​ពន្ធ​​បន្ត​ទៀត​ តាម​រយៈ​​ការ​លក់​អង្ករ​ពាក់​កណ្តាល​សម្រេច​ទៅ​ឲ្យ​ក្រុមហ៊ុន​​រោង​ម៉ា​ស៊ីន​នៅ​​អឺ​រ៉ុប​ជំនួស​​វិញ ...

ហ៊ គឹមសាយ
https://bit.ly/2T8awWp

ការ​រំពឹង​ទុក​នៃ​​​វិស័យ​កសិកម្ម​ និង​ការ​ប្រឈម​សម្រាប់​ ២០១៩

​ខណៈ​វិស័យ​កសិកម្ម​របស់​កម្ពុជា​កំពុង​បង្ហាញ​ពី​កំណើន​ជា​បណ្ដើរ​ៗ​ពី​មួយ​ឆ្នាំ​ទៅ​​មួយ​ឆ្នាំ ជា​មួយ​​នឹង​រោងចក្រ​​កែច្នែ​​ជា​ច្រើន​ត្រូវ​បាន​បង្កើត​​​ឡើង​ បញ្ហា​ប្រឈម​​នៅ​តែ​​មាន​សម្រាប់​វិស័យ​នេះ ...

ចេង សុខហ័ង
https://bit.ly/2F51FRe

សហគមន៍​ប្រាំបួន​ចូលរួម​ក្នុង​គម្រោង​ធ្វើ​កសិកម្ម​តាម​កិច្ចសន្យា​

សហគមន៍​កសិកម្ម​ចំនួន​ ប្រាំបួន​ ក្នុង​ខេត្តកំពង់ធំ​បាន​ចូលរួម​គម្រោង​ជំរុញ​ផលិតកម្ម​ស្បៀង​របស់​រដ្ឋាភិបាល​ ចូលរួម​ជាមួយ​កម្មវិធី​កសិកម្ម​កិច្ចសន្យា​ ជាមួយនឹង​ក្រុមហ៊ុននាំចេញ​អង្ករ​ Amru​ Rice​។​ សហគមន៍​នេះ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ Amru​ Rice​ ដោយ​បាន​យល់ព្រម​ផ្គត់ផ្គង់​ស្រូវ​ចំនួន​ ៨០០០​ តោន​ ឱ្យ​ក្រុមហ៊ុន ...

ជា វណ្ណៈ
https://www.khmertimeskh.com/50525637/nine-communities-join-contract-farming-scheme/

គម្រោង​ដាំ​ដុះ​កសិកម្ម​នឹង​ពង្រីក​ទូ​ទាំង​ប្រទេស

​ខណៈ​ការ​ដាំ​ដុះ​កសិកម្ម​ដោយ​ផ្អែក​លើ​ផែនទី​ នៅ​តែ​មិន​ទាន់​ទូលំទូលាយ​នៅ​ក្នុង​ប្រទេស​ អាជ្ញាធរ​បាន​ប្រកាស​ពី​កម្មវិធី​ ដើម្បី​ជម្រុញ​ទិន្នផល​ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​ភូមិសាស្ត្រ​ ដែល​នឹង​ពង្រីក​នៅ​ទូ​ទាំង​ប្រទេស​ ក្នុង​រយៈពេល​យ៉ាង​ហោច​ណាស់​ ៣​ ឆ្នាំ ...

សុខ ចាន់
https://www.khmertimeskh.com/50489460/agricultural-mapping-project-to-be-expanded-nationwide/

តម្រូវការ​គ្រាប់ស្វាយចន្ទី​នៅ​កម្ពុជា​កើនឡើង​

តម្រូវការ​គ្រាប់ស្វាយចន្ទី​នៅ​កម្ពុជា​នៅ​តែ​បន្ត​កើនឡើង​នៅ​ក្នុង​ឆ្នាំ​ ២០១៨​ ដោយ​តម្លៃ​នៃ​ទំនិញ​នៅ​លើ​ទីផ្សារ​សកលលោក​បាន​កើន​ឡើងជា​មធ្យម​ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ នេះ​បើ​យោង​តាម​មន្ត្រី​ម្នាក់​មក​ពី​ក្រសួងកសិកម្ម​។​ ...

សុខ ចាន់
https://www.khmertimeskh.com/50301893/demand-for-cambodian-cashews-on-the-rise/

វិធាន​ការ​ទប់​ស្កាត់​ប្រមូល​ទិញ​កសិផល​បន្ទាប់​ពី​ថ្លៃ​ធ្លាក់​ចុះ​ផ្ទួនៗ

ស្របពេលតម្លៃស្រូវអង្ករធ្លាក់ថ្លៃផ្ទួនៗក្នុងប៉ុន្មានសបា្តហ៍មកនេះ ដែលបានកំពុងតែញាំញីដល់ប្រជាកសិករកម្ពុជានាពេលថ្មីៗនេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងពាណិជ្ជកម្ម ដាក់ចេញវិធានការព្រមៗគ្នាបន្ទាន់មួយក្នុងចូលរួមដោះស្រាយបញ្ហាជូនប្រជាកសិករ ដូចជាវិធានការទប់ស្កាត់ការប្រមូលទិញកសិផលស្រូវដោយបន្ទាបតម្លៃពីសំណាក់ឈ្មួញ និងក្រុមហ៊ុនធ្វើអាជីវកម្មផលិតផលកសិកម្ម និងពង្រឹងនីតិវិធីនៃការនាំចូលអង្ករពីបរទេសជាដើម។ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានសរសេរក្នុងប្រព័ន្ធសង្គម Facebook របស់លោកថា កាលពីថ្ងៃទី១២ ខែកញ្ញា កន្លងទៅនេះ ក្រសួងកសិកម្ម បានចេញវិធានការបន្ទាន់មួយក្នុងការទប់ស្កាត់ការប្រមូលទិញកសិផលដោយបន្ទាបថ្លៃពីសំណាក់ឈ្មួញនិងក្រុមហ៊ុនធ្វើអាជីវកម្មផលិតផលកសិកម្មរបស់ក្រសួងបានផ្ញើទៅកាន់ប្រធានមន្ទីរកសិកម្មខេត្ត ទាំងអស់ក្នុងការអនុវត្ត។ មិនតែប៉ុណ្ណោះកាលពីម្សិលមិញលោករដ្ឋមន្ត្រីកសិកម្មក៏បានចាត់ឲ្យក្រុមការងារតាមដាននិងដោះស្រាយបញ្ហាប្រឈមលើផលិតកម្មកសិកម្ម និងការរកទីផ្សារកសិផល ត្រូវពិនិត្យ និងដោះស្រាយរាល់កង្វល់របស់ប្រជាពលរដ្ឋដែលបានជួបប្រទះប៉ុន្មានថ្ងៃកន្លងមកនេះ។ ...

សុខ ចាន់
http://bit.ly/2cJKBDI

នាយក​រដ្ឋមន្ត្រី៖ កម្ពុជា​ នឹង​​ងាយ​ស្រួល​នាំ​ផលិតផល​ទៅប្រទេស​​ចិន

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃចន្ទ បានឲ្យដឹងថាប្រទេសកម្ពុជា នឹងទទួលបានភាពងាយស្រួលកាន់តែច្រើនបន្ថែមទៀតដើម្បីនាំចេញផលិតផលក្នុងស្រុកជាពិសេសផលិតផលកសិកម្មផ្សេងទៀតចូលទៅក្នុងទីផ្សារប្រទេសចិនដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតនៃតំបន់អាស៊ី និងជាប្រទេសសេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោក។ ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីនេះបានធ្វើឡើងចំពេលដែលមានការព្រួយបារម្ភពីកសិករនិងអ្នកផលិតក្នុងស្រុកអំពីបញ្ហាកង្វះទីផ្សារការឡើងចុះតម្លៃក្នុងអំឡុងពេលប្រមូលផល និងកង្វះមូលនិធិដើម្បីគាំទ្រដល់អាជីវកម្មរបស់ខ្លួន។ ...

ម៉ៃ គុណមករា
http://bit.ly/2c6W92U

អ្នក​ក្នុង​វិស័យ​ស្រូវ​អង្ករ​បារម្ភ​ការ​នាំចូល​​ផ្តួល​តម្លៃ​អង្ករ​ក្នុង​ស្រុក​

អ្នកនៅក្នុងវិស័យស្រូវអង្ករបានសម្ដែងការព្រួយបារម្ភជុំវិញការហូរចូលអង្ករតម្លៃថោកពីប្រទេសជិតខាងនៅតែបន្តផ្តួលតម្លៃអង្ករផលិតក្នុងស្រុកដែលកសិករផលិតចំណាយថ្លៃដើមផលិតខ្ពស់ ហើយស្នើឲ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធចាត់វិធានការទប់ស្កាត់។ ការព្រួយបារម្ភជុំវិញចំពោះតម្លៃអង្ករក្នុងស្រុកមិនអាចប្រកួតប្រជែងនឹងអង្ករនាំចូលនេះធ្វើឡើងស្របពេលដែលបណ្តារោងម៉ាស៊ីនកិនស្រូវកំពុងខ្វះទុនបង្វិលដើម្បីប្រមូលទិញស្រូវ ក្នុងរដូវប្រមូលផលជិតចូលមកដល់។ ...

ជា វណ្ណៈ
http://bit.ly/2ciX3qs

ក្រសួងចង់នាំផលិតផលកសិកម្មចូលទៅកាន់កំពង់ផែថៃដើម្បីនាំចេញទៅកាន់ប្រទេសទី៣

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានអំពាវនាវជាថ្មីម្តងទៀតដល់ប្រទេសថៃក្នុងការគិតគូរពីការអនុញ្ញាតឱ្យផលិតផលកសិកម្មកម្ពុជាចូលឆ្លងកាត់កំពង់ផែថៃ  Laem Chabang មុនពេលនាំចេញទៅកាន់ប្រទេសទី៣។ រដ្ឋមន្ត្រីក៏បានអំពាវនាវសម្រាប់អនុស្សរណៈយោគយល់គ្នាមួយដែលនឹងត្រូវបានចុះហត្ថលេខារវាងប្រទេសទាំងពីរ ដើម្បីធានាដល់លំហូរពាណិជ្ជកម្មតាមរយៈកំពង់ផែ។ ...

សុខ ចាន់
http://www.khmertimeskh.com/news/27000/minister-wants-access-to-thai-port/

ដង្កូវ​ហ្វូង​បំផ្លាញ​ដំណាំ​បង្កើត​កង្វល់​ដល់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា

ដំណាំស្រូវនិងដំណាំកសិផលផ្សេងទៀតលើផ្ទៃដីបង្កបង្កើនផលជាងពីរម៉ឺនហិកតារក្នុងខេត្តជាងដប់នៅភាគខាងជើងនិងភាគឦសានប្រទេសដែលរងគ្រោះដោយសារដង្កូវហ្វូងស៊ីរិចរិលកំពុងបង្កើនកង្វល់លើលទ្ធភាពបង្កបង្កើនផលស្រូវ និងដំណាំកសិផលផ្សេងទៀត បន្ទាប់ពីវិស័យកសិកម្មទើបតែរងគ្រោះដោយគ្រោះរាំងស្ងួតរយៈពេលវែង។ ...

ជា វណ្ណៈ
http://bit.ly/28JMysp

អង្ករ​កម្ពុជា​អាច​ប្រឈម​បញ្ហា​បើ​ EU ​កម្រិត​ទំហំនៃការ​នាំ​ចូល

មន្ត្រីរាជរដ្ឋាភិបាលនិងក្រុមហ៊ុនអ្នកនាំចេញអង្ករដាក់ការព្រួយបារម្ភទៅលើវិស័យស្រូវអង្ករកម្ពុជាដែលអាចនឹងប្រឈមនឹងបញ្ហាធំបើសិនជាសហភាពអឺរ៉ុបយល់ព្រមតាមសំណើរបស់ប្រទេសអុីតាលីលើការកម្រិត ទំហំនៃការនាំចូលអង្ករពីបណ្តាប្រទេសអភិវឌ្ឍន៍តិចតួចនៅតំបន់អាស៊ាន។ ...

សុខ ចាន់
http://bit.ly/1t07yFu

កម្ពុជា ស្វែង​រក​ហិរញ្ញប្បទាន​ពី​​ចិន បង្កើត​មជ្ឈមណ្ឌល​ចែកចាយ​ទំនិញ​ក្នុង​ប្រទេស

កម្ពុជាកំពុងស្វះស្វែងរកហិរញ្ញប្បទានពីភាគីចិនក្នុងការសិក្សាពីលទ្ធភាពបង្កើតមជ្ឈមណ្ឌលចែកចាយទំនិញនៅក្នុងប្រទេសដើម្បីកាត់បន្ថយថ្លៃដើមថ្លៃឡូជីស្ទិកនិងបង្កើនការប្រកួតប្រជែងលើការនាំចូល និងនាំចេញក្នុងតំបន់។ ...

សុខ ចាន់
http://bit.ly/1XjbG0v

កម្ពុជានឹងគោរពតាមស្តង់ដាអាស៊ាន

វិធានការដោយស្វ័យប្រវត្តិដើម្បីស្នើសុំវិញ្ញាបនប័ត្រអនាម័យ និងការត្រួតពិនិត្យជំងឺរុក្ខជាតិ(SPS) នៃការនាំចូល និងការនាំចេញដំបូងនៅកម្ពុជា នឹងត្រូវបានបើកដំណើរការនៅចុងខែមិថុនានេះ នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញ និងសម្រួលទំនាក់ទំនងរវាង មន្ត្រីក្រសួងកសិកម្ម និងអ្នកនាំចេញនាំចូលក្នុងការការដាក់ពាក្យសុំវិញ្ញាបនប័ត្រនេះ។ ...

សុខ ចាន់
http://www.khmertimeskh.com/news/24860/kingdom-to-clean-up-to-asean-standards/

ចិន នឹង​មក​ពិនិត្យ​អង្ករ​កម្ពុជា ខណៈ​ពេល​ដែល​អឺរ៉ុប​ព្រមាន​ផ្អាក​នាំ​ចូល

អ្នក​ជំនាញ​ផ្នែក​វាយ​តម្លៃ​ស្រូវ​អង្ករ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​(AQSIQ)នឹង​ចុះ​មក​ពិនិត្យនិង​វាយ​តម្លៃ​ឡើង​វិញ​លើ​ក្រុមហ៊ុន​ដែល​បាន​ចុះ​បញ្ជី​ឈ្មោះ​ជា​ក្រុមហ៊ុន​ផលិត​កែច្នៃស្តុក​អង្ករ​សម្រាប់​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។ នេះ​បើ​យោង ...

សុខ ចាន់
http://bit.ly/1q2S5Tt

កម្ពុជា​នឹង​ប៉ះពាល់​តិចតួច​ពី​ការ​បញ្ចេញ​អង្ករ​ពី​ស្តុក​របស់​ថៃ

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ និង​អ្នក​ឧស្សាហកម្ម​នេះ​បាន​លើក​ឡើង​ពី​ការ​ព្រួយបារម្ភ​កាលពី​ថ្ងៃ​អង្គា​រថា​ផែនការ​នាំ​ចេញ​យ៉ាង​គំហុក​នៃ​ស្តុក​អង្ករ​របស់​ប្រទេស​ថៃ​ក្នុង​រយៈពេល​ពីរ​ខែ​ក្រោយ​នេះ​នឹង​មាន​ផល​ប៉ះពាល់​ដល់​តម្លៃ​ទីផ្សារ​សកល​ និង​ការ ...

ម៉ៃ គុណមករា
http://bit.ly/1Nyos7B

កម្ពុជា​នាំ​ចេញ​អង្ករ​កើន​៨,៥​ភាគរយ​នៅ​ត្រីមាស​ទី​មួយ

ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ក្នុង​ត្រីមាស​ទី​មួយ​ឆ្នាំ​នេះ​មាន​ប្រមាណ​១៦២.២២០​តោន​កើន​ប្រមាណ​៨,៥​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​ដែល​ការ​នាំ​ចេញ​មាន​តែ​១៤៩.៤៦៤​តោន​ប៉ុណ្ណោះ​។​នេះ​យោង​តាម​របាយការណ៍​នៃ​លេខាធិការដ្ឋាន ...

សុខ ចាន់
http://bit.ly/1UHjgQW

ការផ្លាស់ប្តូរដើម្បីទ្រទ្រង់វិស័យស្រូវអង្ករ

កាលពី​ម្សិលមិញ​រដ្ឋាភិបាល​បាន​បោះ​ជំហាន​ដើម្បី​បង្កើន​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​ ​ដោយ​លើក​ឡើង​ថា​ ខ្លួន​នឹង​យក​តម្លៃ​ពន្ធ​បន្ថែម​លើ​ពេល​បច្ចុប្បន្ន​ [​អាករ​]​ នៅ​លើ​ម៉ាស៊ីនកិនស្រូវ​នៅ​ក្នុង​ប្រទេស​ និង​បិទ​ការ​នាំ​ចូល​អង្ករ​របស់​ក្រុមហ៊ុន​ពី​ប្រទេស ...

សុខ ចាន់
http://www.khmertimeskh.com/news/23419/changes-rolled-out-to-prop-up-rice-sector/

សហគមន៍អាជីវកម្មបាននិយាយថាការរុះរើមន្ត្រីរដ្ឋាភិបាលជាការផ្លាស់ប្តូរជាវិជ្ជមាន

សហគមន៍​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ស្វាគមន៍​ការ​រុះរើ​គណៈរដ្ឋមន្ត្រី​ថ្មី​ ដែល​អាច​និយាយ​បាន​ថា​ សកម្មភាព​នេះ​នឹង​ធ្វើ​ឱ្យ​ការងារ​រដ្ឋាភិបាល​ប្រសើរ​ឡើង​ ព្រមទាំង​ជួយ​ឱ្យ​វិស័យសេដ្ឋកិច្ច​រីក​ចម្រើន​ផង​ដែរ​។​ ​ ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/news/23187/reshuffle-a-positive-move-says-business-community/

ស្រូវប្រាំងត្រូវបានប្រមូលទិញដោយប្រទេសជិតខាង

ខេត្ត​ចំនួន​ដប់​បី​នៅ​ទូ​ទាំង​ប្រទេស​បានបញ្ចប់ការ​ប្រមូល​ផល​ស្រូវ​រដូវប្រាំងរបស់ខ្លួន​រួចហើយ ​ឯទិន្នផល​ដំណាំ​ឆ្នាំ​នេះឃើញថា​បាន​កើនឡើង​ជាង​កាលពី​ឆ្នាំ​មុន​ ប៉ុន្តែ​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ​ និង​អ្នក​នាំ​ចេញ​ក្នុងស្រុក​មានការ​ព្រួយបារម្ភ​អំពី​ការ​នាំ​ចេញ​ស្រូវ​យ៉ាង​សន្ធឹកសន្ធាប់​ទៅ​កាន់​ប្រទេស ...

សុខ ចាន់
http://www.khmertimeskh.com/news/23018/dry-season-rice-snapped-up-by-neighbor/

CRF​នឹង​សហការ​ជា​មួយ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​នេះ

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ (CRF)​ នឹង​សហការ​ជាមួយ​រដ្ឋាភិបាល​ ដើម្បី​ដោះស្រាយ​នូវ​ការ​ហូរ​ចូល​យ៉ាង​គំហុក​នៃ​ការ​នាំ​ចូល​អង្ករ​ពី​ប្រទេស​វៀតណាម​ និង​ការ​ខ្វះខាត​ថវិកា​សម្រាប់​ រោង​ម៉ាស៊ីនកិនស្រូវ​ក្នុងស្រុក​ និង​ក្រុមហ៊ុននាំចេញ​។​ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ពី​សហព័ន្ធ ...

ម៉ៃ គុណមករា
http://bit.ly/1URUix9

វិស័យ​ស្រូវ​អង្ករ​នៅ​កម្ពុជា ប្រឈម​នឹង​ការ​ដួល​រលំ

យ៉ាង​ហោច​ណាស់​ក៏​មាន​ចំនួន​រោង​ម៉ាស៊ីនកិនស្រូវ​និង​ក្រុមហ៊ុន​ក្នុងស្រុក​និង​ក្រុមហ៊ុននាំចេញ​ស្ទើរ​ពាក់កណ្ដាល​ត្រូវ​បាន​បិទទ្វារ​កាលពី​ឆ្នាំ​មុន​ ហើយនឹង​នៅ​តែ​បន្ត​មានការ​បិទទ្វារ​បន្ថែម​ទៀត​ក្នុង​រយៈ​ពីរ​ឆ្នាំ​ខាង​មុខ​នេះ​ប្រសិនជា​គ្មាន​វិធានការ​ណាមួយ​ពី​សំណាក់​រដ្ឋាភិបាល​ក្នុង​ការ ...

ម៉ៃ គុណមករា
http://bit.ly/217jj7c

កិច្ចព្រមព្រៀងនាំចេញអង្ករជាមួយចិន​ត្រូវសម្រេចឱ្យបានលឿន

កម្ពុជាត្រូវការធានាឱ្យបានកាន់តែលឿនថាចិនជាប្រទេសគោលដៅសម្រាប់ការនាំចេញអង្កររបស់ខ្លួន ខណៈពេលដែលមានកិច្ចព្រមព្រៀងនាំចេញអង្ករ ជាច្រើនរវាងបណ្តាប្រទេសផ្សេងទៀតនៅក្នុងតំបន់អាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍ជាមួយប្រទេសចិនកំពុងស្ថិតក្នុងការបង្អាក់ដំណើរ នេះបើយោងតាមពាក្យសម្តីរបស់អ្នកជំនាញ លោក David Van។ ...

Igor Kossov
http://www.khmertimeskh.com/news/14389/china-rice-deal-gets-more-urgent/

Myanmar rice is back

While exports of Cambodian rice have been booming, analysts are predicting that new competition from Myanmar could eventually rain on the parade. Cambodia exported nearly 176,000 tonnes of rice in the first six months of the year, a 125 per cent increase from the same period ...

http://www.phnompenhpost.com/business/myanmar-rice-back

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

mZK5r
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!