News

Koh Pich Awash With Development, but Don’t Ask for Details

Business is booming on Koh Pich. Since development began in 2006—and about 300 families were pushed off what was then farmland—the island has slowly grown into the symbol of commercial modernity in Phnom Penh. The developer, Overseas Cam­bodia Investment Corp., is also extending the island by ...

http://www.cambodiadaily.com/news/koh-pich-awash-with-development-but-dont-ask-for-details-36411/

លោក ស ខេង សន្យា​ជួយ​ចាស់​ជរា​មាន​ជំងឺ​នៅ​ក្នុង​ខេត្ត ព្រៃវែង

ព្រៃវែងៈ នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ដល់​ថ្ងៃ​បោះឆ្នោត លោក ស ខេង រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃ ដែល​ជា​បេក្ខជន​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​មណ្ឌល បាត់ដំបង បាន​ធ្វើ​ការ​សន្យា​ជា​លើក​ដំបូង ចំពោះ​ប្រជា​ពលរដ្ឋ​នៅ​ខេត្ត ព្រៃវែង ដែល​ជា​ស្រុក​កំណើត​របស់​លោក​ថា លោក​នឹង​ឧបត្ថម្ភ​ប្រាក់​ផ្ទាល់​ខ្លួន​របស់​លោក​ទៅ​ចាស់​ជរា​ដែល​ទីទាល់​ក្រ ហើយ​មាន​ជំងឺ ប្រសិន​បើ​គណបក្ស​ប្រជាជន​ឈ្នះ​ឆ្នោត​ជា​ថ្មី​ទៀត។ តាម​អង្គការ ឃ្លាំ​មើល​ការ​បោះឆ្នោត ខុម ហ្វ្រែល បាន​ឲ្យ​ដឹង​ថា​ខេត្ត ព្រៃវែង ជា​សមរភូមិ​ក្តៅ ក្នុង​ការ​បោះឆ្នោត​ឃុំ សង្កាត់​ឆ្នាំ ២០១២ ដោយ​គណបក្ស​ប្រឆាំង បាន​ឈ្នះ​អាសនៈ​ឃុំ សង្កាត់ ចំនួន ៤០ ភាគរយ។ យោង​តាម​សេចក្តី ជូន​ដំណឹង​កាល​ពី​ថ្ងៃ​ទី ២០ ខែ​កក្កដា​បាន​ឲ្យ​ដឹង​ថា លោក​រដ្ឋ​មន្រ្តី ស ខេង ដែល​ជា​ប្រធាន​ក្រុម​ការងារ​គណបក្ស​ប្រជាជន​ខេត្ត ព្រៃវែង បាន សន្យា​ថា នឹង​ឧបត្ថម្ភ​ប្រាក់​ផ្ទាល់​ខ្លួន​ជូន​ចាស់​ជរា ដែល​មាន​អាយុ ចាប់​ពី ៦៥ ...

សែន ដាវិត
http://www.postkhmer.com/index.php/national/1-national-news/101255-2013-07-24-03-03-26

អង្គការ​សិទ្ធិ​មនុស្ស​ថា​មេ​ប៉ូលិស ទាហាន​បំភ័យ​អ្នក​បោះឆ្នោត

ភ្នំពេញៈ មន្រ្តី​យោធា​និង​មន្ត្រី​នគរបាល​ជាន់​ខ្ពស់​បាន​និង​កំពុង​បំភិត​បំភ័យ អ្នក​បោះឆ្នោត តាម​រយៈ​ការ​ឃោសនា​យ៉ាង​ចំហ ជួយ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​មុន​ការ​បោះឆ្នោត។ នេះ​បើ​តាម​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស (HRW) អះអាង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​កាល​ពី​ម្សិលមិញ។ នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​នោះ​នាយក​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ប្រចាំ​អាស៊ី លោក ប្រេដ អាដាម ដែល​គេ​ស្គាល់​ច្រើន និង​ជា​អ្នក​រិះគន់​មិន​សំចៃ​មាត់​ទៅ​លើ​លោក ហ៊ុន សែន និង​រដ្ឋាភិបាល​លោក​បាន​ថ្លែង​ថា កម្លាំង​ចម្រុះ​ដែល​ស្មោះ​ស្ម័គ្រ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង បង្កើត​«បរិយាកាស​បំភិត​បំភ័យ​» ទៅ​លើ​អ្នក​បោះឆ្នោត​នៅ​កម្ពុជា។ លោក ប្រេដ អាដាម បន្ត​ថា​៖ «កម្លាំង​ប្រដាប់​អាវុធ​និង​នគរបាល​នៅ​កម្ពុជា គួរ​ជា​ស្ថាប័ន​រដ្ឋ​មិន​នៅ​ក្នុង​បក្ស​នយោបាយ​ប៉ុន្តែ ក្នុង​ពេល​មុន​ការ​បោះឆ្នោត​នេះ​ពួក​គេ​បាន​ធ្វើ​យុទ្ធនាការ​សម្រាប់​លោក​ នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន និង​គណបក្ស​កាន់​អំណាច»។ អង្គការ HRW បាន​ចោទ​ប្រកាន់​ថា យុទ្ធនាការ​ដែល​កំពុង​បន្ត​នេះ​បាន​អនុវត្ត​ជា​ចម្បង​នៅ​តាម​ខេត្ត និង​បាន​ពាក់​ព័ន្ធ​ជាមួយ​មន្រ្តី​ជាន់​ខ្ពស់​នានា ដូចជា អគ្គ​មេ​បញ្ជាការ​កំពូល​កងទ័ព លោក ប៉ុល សារឿន អគ្គ​មេ​បញ្ជាការ​រង​លោក គន់ គីម កូន​ប្រុស​នាយក​រដ្ឋ​មន្ត្រី​លោក ហ៊ុន ម៉ាណែត ...

Shane Worrell និង ជាង សុខា
http://www.postkhmer.com/index.php/national/1-national-news/101251-2013-07-24-02-23-35

សង្គម​ស៊ីវិល៖ បរិយាកាស​ឃោសនា​បោះឆ្នោត​មាន​ភាព​អាប់អួ

អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង បាន​រក​ឃើញ​ថា បរិយាកាស​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ អាណត្តិ​ទី៥ មាន​បរិយាកាស​អាប់អួ​គួរ​ឲ្យ​ព្រួយ​បារម្ភ។ ប៉ុន្តែ ការ​អះអាង​នេះ ត្រូវ​បាន​ថ្នាក់​ដឹកនាំ​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​ច្រាន​ចោល និង​វាយ​តម្លៃ​ថា សភាពការណ៍​ឃោសនា​បោះឆ្នោត​មាន​ដំណើរ​ការ​ល្អ និង​គ្មាន​ឃាតកម្ម​ទៅ​លើ​សកម្មជន​បក្ស​នយោបាយ​ណា​មួយ​ទេ។ អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត មាន​ឈ្មោះ​ថា ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​ក្នុង​ប្រតិបត្តិការ ដ្រាក (DHRAC) កាល​ពី​ថ្ងៃ​ទី២៣ ខែ​កក្កដា បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន បង្ហាញ​ថា យុទ្ធនាការ​ឃោសនា​រយៈពេល ២៦​ថ្ងៃ​កន្លង​ទៅ​នេះ មាន​បរិយាកាស​គួរ​ឲ្យ​ព្រួយ​បារម្ភ​បំផុត ចំពោះ​ការ​ប្រព្រឹត្ត​ទៅ​នៃ​ដំណើរ​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នៅ​កម្ពុជា។ របាយការណ៍​អង្គការ ដ្រាក បញ្ជាក់​ថា បរិយាកាស​អាប់អួ​ទាំង​នោះ​មាន​ដូច​ជា គណបក្ស​ប្រកួត​ប្រជែង និង​អ្នក​គាំទ្រ​នយោបាយ​បក្ស​កាន់​អំណាច បាន​ប្រព្រឹត្ត​ផ្ទុយ​ពី​ក្រម​សីលធម៌​នៃ​ការ​ឃោសនា​បោះឆ្នោត​ធ្ងន់ធ្ងរ ដូច​ជា​បាន​ធ្វើ​សកម្មភាព​រារាំង​អ្នក​បោះឆ្នោត​មិន​ឲ្យ​ចូលរួម​នយោបាយ គំរាម​ម្ចាស់​ឆ្នោត​មិន​ឲ្យ​ចូលរួម​ជា​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ឬ​គំរាម​មិន​ឲ្យ​ដង្ហែ​ក្បួន​ឃោសនា​គាំទ្រ​សកម្មភាព​របស់​គណបក្ស​ប្រឆាំង​ ជាដើម។ អង្គការ ដ្រាក ឲ្យ​ដឹង​ថា គណបក្ស​ដែល​ងាយ​រងគ្រោះ​ខ្លាំង​ជាង​គេ​ចំពោះ​ទង្វើ និង​បញ្ហា​ផ្សេងៗ​ក្នុង​ពេល​ឃោសនា​បោះឆ្នោត គឺ​គណបក្ស​ប្រឆាំង និង​គណបក្ស​តូចៗ​ដទៃ​ទៀត។ ហើយ​ថា គណបក្ស​នយោបាយ​ដែល​ប្រើ​គ្រប់​សកម្មភាព ...

ដែន អាយុធ្យា
http://www.rfa.org/khmer/news/politics/dhrac-found-ugly-atmosphere-during-election-campaign-07242013082433.html

ជិត​ដល់​ថ្ងៃ​បោះឆ្នោត​អភិបាល​ក្រុង​សន្យា​ជាមួយ​អ្នក​បឹងកក់

ភ្នំពេញៈ នៅ​សល់​តែ​បួន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ដល់​ថ្ងៃ​បោះឆ្នោត លោក ប៉ា សុជាតិវង្ស អភិបាល​រាជធានី​ភ្នំពេញ កាល​ពី​ម្សិលមិញ បាន​ចុះ​ទៅ​ជួប​អ្នក​ភូមិ​បឹងកក់ ដែល​មាន​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ អស់​រយៈ​ពេល​ជិត ៧ ឆ្នាំ​មក​ហើយ ដោយ​បាន​ធ្វើ​ការ​សន្យា​ជា​ថ្មី​ទៀត ចំពោះ​មុខ​អ្នក​ភូមិ​រងគ្រោះ​ថា លោក​នឹង​ធ្វើ​ការ​ដោះស្រាយ​បញ្ហា​ជម្លោះ​ដីធ្លី​នេះ នៅ​ក្រោយ​ការ​បោះឆ្នោត។ លោក ប៉ា សុជាតិវង្ស បាន​ប្រាប់​អ្នក​ភូមិ​ឲ្យ​មាន​ការ​អត់ធ្មត់ និង​ជឿ​ជាក់ ចំពោះ​អាជ្ញាធរ​មាន​សមត្ថកិច្ច ដោយ​លោក​បញ្ជាក់​ថា៖ «សូម​បង​ប្អូន​កុំ​បារម្ភ នៅ​ពេល​បោះឆ្នោត​រួច​រាល់ អាជ្ញាធរ​រាជធានី​នឹង​គិត​គូរ​ដោះស្រាយ​ជូន​បង​ប្អូន»។ អ្នក​ស្រី ហេង មុំ និង​ប្រជា​ពលរដ្ឋ​ប្រមាណ ១៥ គ្រួសារ ដែល​បាន​ដក​ខ្លួន​ចេញ​ពី​ក្រុម​អ្នក​ស្រី ទេព វន្នី បាន​សម្ដែង​ការ​ស្វាគមន៍ និង​អបអរ​សាទរ​ជា​ខ្លាំង ដោយ​បាន​ចាត់​ទុក​វត្តមាន​របស់​លោក ប៉ា សុជាតិវង្ស និង​ក្រុម​ការងារ ដែល​បាន​ចុះ​ត្រួត​ពិនិត្យ​ដល់​លំនៅឋាន​របស់​ពួក​គាត់​ដោយ​ផ្ទាល់​នេះ​ថា ជា​សញ្ញា​ឆ្ពោះ​ទៅ​រក​ដំណោះស្រាយ​មួយ ដែល​ពួក​គាត់​បាន​ទន្ទឹង​រង់​ចាំ​អស់​រយៈ​ពេល​ជិត ៧ ឆ្នាំ​មក​ហើយ។ អតីត ...

​ឃុត សុភចរិយា
http://www.postkhmer.com/index.php/national/1-national-news/101253-2013-07-24-02-51-53

ខុសពី​​អាណត្តិមុនៗ​ អ្នក​បោះឆ្នោត​មិន​សូវ​ខ្លាច​ក្នុង​ការ​បញ្ចេញ​មតិ

ភ្នំពេញ — ខុស​ប្លែក​ពី​អាណត្តិ​មុនៗ ​សម្រាប់ការ​បោះឆ្នោត​នា​អាណត្តិ​នេះ​ គេ​សង្កេត​ឃើញ​ថា​ ប្រជា​ពលរដ្ឋ​ជា​ទូទៅ​ហ៊ាន​សម្តែង​មតិ​ និង​លើក​យក​ប្រធាន​បទ​នយោបាយ​មក​វែកញែក ​ដេញ​ដោលគ្នា​តាម​ទី​សាធារណៈ​នានា​ជា​ច្រើន។ ការណ៍​នេះ​ មន្ត្រី​ជំនាញ​យល់​ឃើញ​ថា​ ជា​ចំណុច​របត់​នយោបាយ​ដ៏​វិជ្ជមាន​មួយ​ក្នុង​សង្គម​កម្ពុជា។​ មនុស្ស​ម្នារ​ជជែក​គ្នា​អំពី​បញ្ហា​នយោបាយ​នៅ​តុអាហារ​ថ្ងៃត្រង់​មួយ​ក្នុង​ ខណ្ឌ​៧មករា​ ​កណ្តាល​រាជធានី​ភ្នំពេញ។​ ប្រជា​ពលរដ្ឋ​មួយ​ក្រុមនេះភាគ​ច្រើន​គឺ​ជា​អ្នក​រត់​ម៉ូតូ​ឌុប។​ ការ​ពិភាក្សា​គ្នាអំពី​បញ្ហា​នយោបាយ​យ៉ាងបើកចំហ​បែប​នេះ​នៅ​តាម​ទី​សាធារណៈ​ នៅ​តាម​តូប​កាហ្វេ ​ទី​ផ្សារ​ នៅ​តាម​ទី​ប្រជុំ​ជន​ និង​នៅ​តាម​ហាង​បាយ ​មិន​សូវ​កើត​មាន​ទាល់​តែ​សោះ​នៅ​ក្នុង​យុគ​បោះឆ្នោត​កាលពី​បួន​អាណត្តិ​ មុន។​ លោក​ងិន សារិន​មាន​សំបុរ​ខ្មៅ​ស្រអែម​គឺជាអ្នក​រត់​រ៉ឺម៉ក​កង់​បី។​ បុរស​អាយុ​៤៣​ឆ្នាំ​ម្នាក់​នេះ​គឺជា​ពលរដ្ឋ​ម្នាក់​ក្នុង​ការ​ពិភាក្សា​ ក្នុង​វង់​បាយ​ថ្ងៃត្រង់​នេះ។​ លោក​និយាយថា៖ ​«ពី​មុន​ ហ៊ាន​ដែរ​ តែ​ហ៊ាន​តិច​តួច។​ ប៉ុន្តែ​ឥឡូវ​មតិ​ប្រជា​ពលរដ្ឋ ​គេ​ហ៊ាន​ចេញ​មក​និយាយ​តែ​ម្តង។​ គេ​ថា ​មិន​ឱ្យ​ងាប់​ដូច​ពស់ ​រស់​ដូច​កង្កែប​ទេ។​ ដូច្នេះ​មនុស្ស​ចេះ​តែ​និយាយ​តៗ​គ្នា​ទៅ​គឺ​ហ៊ាន​តាម​គេ​ តាម​ឯង​ដែរ។​  រយៈ​កាល​កន្លង​មក​ គេ​ដឹង​អស់​ហើយ​ ដូច​ជា​អ្នក​រត់​ម៉ូតូ​ឌុប​ សិស្ស​សាលា​អី​ គេ​ដឹង​អស់​ហើយ​ គ្មាន​អ្នក​ណា​គេ​ចាញ់​បោក​ទៀត​ទេ»។​ ...

ឃួន ធារ៉ា
http://khmer.voanews.com/content/cambodians-less-fear-in-this-election-comparing-to-previous-ones/1708968.html

គ.ជ.ប.​ព្រមាន​ម្ចាស់​ស្ថានីយ​វិទ្យុ​អេប៊ីស៊ី​ ឲ្យកែ​តម្រូវ​​​ពាក្យ​ទាក់ទង​បដិវត្តន៍​ក្រុម​យោធា​រដ្ឋាភិបាល​

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប.) បាន​ព្រមាន​ដល់​ម្ចាស់​ស្ថានីយ​វិទ្យុ អេ ប៊ី ស៊ី ឲ្យ​ឈប់​និយាយ​អំពី​លទ្ធភាព​នៃ​រដ្ឋប្រហារ​យោធា​ ប្រសិនបើ​បក្សប្រឆាំង​ឈ្នះឆ្នោត។ ការ​ព្រមាន​នេះ​បាន​ធ្វើឡើង​ បន្ទាប់ពី​ម្ចាស់​ស្ថានីយ​វិទ្យុ​អេប៊ីស៊ី គឺ​លោក អាចារ្យ​អេ បាន​និយាយ​ថា ប្រសិនបើ​គណបក្ស​ប្រឆាំង​ឈ្នះឆ្នោត ក្រុម​យោធា​ដែល​គាំទ្រ​គណបក្ស​កាន់អំណាច ​នឹង​ងើបឡើង​បះបោរ​ជា​មិនខាន។ ការ​និយាយ​បែបនេះ​ត្រូវបាន​​គ.ជ.ប.ចាត់ទុក​ថា ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត(គ.ជ.ប.) បាន​ព្រមាន​ដល់​ម្ចាស់​វិទ្យុ​ABC​ក្នុងស្រុក​ថា​គជប អាច​នឹង​ឈាន​ដល់​បិទ​វិទ្យុ​អេប៊ីស៊ី​ ផ្ទាល់​តែម្តង  ប្រសិន​ស្ថានីយ៍​វិទ្យុ​នេះ​នៅតែ​បន្ត​និយាយ​ពី​ការកើត​មានការបះបោរ​យោធា​ របស់​កងទ័ព​កម្ពុជា ប្រសិនបើ​គណបក្សប្រឆាំង​ឡើង​កាន់​អំណាច​នោះ។ អគ្គលេខាធិការគ.ជ.ប. លោក​ទេព​នីថា បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFI ថា គ.ជ.ប.នៅ​ល្ងាច​ថ្ងៃពុធ​នេះ ធ្វើលិខិត​អញ្ជើញ​ប្រធាន​វិទ្យុ​អេប៊ីស៊ី លោក​សេង ប៊ុន​វ៉េង ហៅ​អា​ចារ្យ​អេ មកកាន់​គណៈកម្មាធិកា​​ជាតិ​រៀបចំ​ការបោះឆ្នោត​ផ្ទាល់​តែម្តង។ បន្ទាប់ពី​ការ​ទំនាក់​ទង​របស់​គ.ជ.ប.​ទៅកាន់​​ស្ថានីយ៍​វិទ្យុ​នេះ បរាជ័យ​ជាច្រើន​លើក។ ហើយ​បើតាម​លោក​អគ្គលេខាធិការ​ដដែល​ ក្នុងករណី​ចាំបាច់  គ.ជ.ប.នឹង​អាច​ឈានដល់​ការ​បិទ​វិទ្យុ​នេះ​ទៀតផង។ ប្រធាន​នាយកដ្ឋាន​ សេវាកម្ម​ច្បាប់ និង​វិវាទកម្ម​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក កែវ ផល្លា បាន​ពន្យល់ថា ការអត្ថាធិប្បាយ​បែបនេះ គឺ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដែល​មាន​ស្ថាន​ទំងន់​ទោស​តាមរយៈ​ត្រា​ទី​១២៤​ថ្មី ...

ស៊ុន មេសា
http://www.khmer.rfi.fr/NEC-avertit-radio-ABC

គណបក្ស​តូចៗ​មាន​ឱកាស​តិចតួច​ក្នុង​ការ​បោះឆ្នោត​លើក​នេះ

ភ្នំពេញៈ អ្នក​រាល់​គ្នា​គួរ​ដាំ​ដើមឈើ ហើយ​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ទាំង​អស់​នៅ​កម្ពុជា គួរ​ប្រមូល​និង​ដាក់​នៅ​ក្នុង​ជំរំ​ភៀស​ខ្លួន​ធំ​មួយ ទាំង​នេះ​គឺជា​សារ​នយោបាយ​ពីរ​ដែល​បាន​លើក​ឡើង​ដោយ​លោក ក្រវាញ ដារ៉ន ប្រធាន​គណបក្ស​ខ្មែរ​ឈប់​ក្រ។ បង្កើត​ឡើង​ក្នុង​ខែ​កញ្ញា ឆ្នាំ ២០០៧ គណបក្ស​ខ្មែរ​ឈប់​ក្រ បាន​ឈរ​ឈ្មោះ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ ២០០៨ និង​ក្នុង​ការ​បោះឆ្នោត​ឃុំ សង្កាត់ ឆ្នាំ​មុន ប៉ុន្តែ​ពុំ​ទទួល​បាន​អាសនៈ​ទេ។ នៅ​ពេល​សួរ​អំពី​ឱកាស ដែល​គណបក្ស​របស់​លោក អាច​ឈ្នះ​អាសនៈ​ក្នុង​ការ​បោះឆ្នោត​លើក​នេះ​ឬ​អត់ មេ​បក្ស​រូប​នេះ បាន​ដក​ដង្ហើម​ធំ​។ លោក ដារ៉ន បាន​ថ្លែង​ថា៖«​វា​មិន​អាច​ទេ ព្រោះ​គណបក្ស​ប្រជាជន​គ្រប់​គ្រង​គ្រប់​យ៉ាង​»។ ដោយ​មាន​ឱកាស​តិច​តួច ក្នុង​ការ​ទទួល​បាន​ជោគជ័យ ក្នុង​ការ​បោះឆ្នោត តើ​គណបក្ស​ខ្មែរ​ឈប់​ក្រ សង្ឃឹម​នឹង​សម្រេច​អ្វី​ខ្លះ តាម​រយៈ​ការ​ឈរ​ឈ្មោះ​នេះ? ដូច​មេ​ដឹក​នាំ​គណបក្ស​តូចៗ​ដទៃ​ទៀត​ដែរ លោក ដារ៉ន បាន​ថ្លែង​ថា លោក​ចង់​បញ្ចូល​ទស្សនៈ​ថ្មី ក្នុង​នយោបាយ​ខ្មែរ​។ ប៉ុន្តែ​អាច​ជា​ការ​ផ្ទុយ​ទៅ​វិញ គឺ​លោក​ស្ទាក់​ស្ទើរ​មិន​បញ្ចេញ​សេចក្តី​លម្អិត អំពី​គំនិត​ខុស​ធម្មតា​របស់​លោក​ឡើយ។ លោក​បាន​ថ្លែង​ថា លោក​ខ្លាច​គណបក្ស​ដទៃ​ទៀត លួច​យក​គំនិត​ទាំង​នោះ។ លោក ស៊ិន វណ្ណារិទ្ធ ...

Justine Drennan និង ជាង សុខា
http://www.postkhmer.com/index.php/national/1-national-news/101252-2013-07-24-02-42-32

New Cafe to Enter Growing Cambodian Market

Caffe Bene, South Korea’s second-largest coffee chain, on Tuesday announced plans to open in Cambodia, according to a Korean media report. But while its entrance adds one more competitor to the more than half-a-dozen coffee chains already in the country, local franchises said the market is ...

http://www.cambodiadaily.com/business/new-cafe-to-enter-growing-cambodian-market-36434/

លោក សម រង្ស៊ី បន្ត​សុំ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ដើម្បី​មាន​សិទ្ធិ​ឈរ​ឈ្មោះ​បោះឆ្នោត

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ផ្ញើ​លិខិត​ទៅ​ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ សុំ​ធ្វើ​និយតកម្ម ឬ​សុំ​ធ្វើ​ឲ្យ​មាន​ភាព​ត្រឹមត្រូវ​តាម​ច្បាប់​ស្ថានភាព​គតិយុត្តិ​របស់​លោក ​ឡើង​វិញ ដើម្បី​បាន​បោះឆ្នោត និង​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​នៅ​ថ្ងៃ​ទី២៨ ខែ​កក្កដា ខាង​មុខ​នេះ។ ការ​ធ្វើ​លិខិត​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នេះ ក្រោយ​ពេល​លោក​បាន​ផ្ញើ​លិខិត​លើក​ទី២ ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) កាល​ពី​ថ្ងៃ​ទី២៣ ខែ​កក្កដា សុំ​ឲ្យ​សើរើ​ផ្ដល់​សិទ្ធិ​បោះឆ្នោត និង​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​ឲ្យ​រូប​លោក។ នៅ​ក្នុង​លិខិត​ផ្ញើ​ទៅ​កាន់​ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នៅ​ថ្ងៃ​ ទី២៤ ខែ​កក្កដា លោក សម រង្ស៊ី បាន​លើក​ឡើង​ថា ដោយសារ​រូប​លោក​បាន​ទទួល​ការ​លើក​លែង​ទោស​ពី​សំណាក់​ព្រះមហាក្សត្រ​រួច​ហើយ​ នោះ និង​ដើម្បី​ឲ្យ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី៥ នេះ ប្រព្រឹត្ត​ទៅ​តាម​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ដោយ​មាន​គ្រប់​ភាគី​ពាក់ព័ន្ធ​ចូលរួម​នោះ រូប​លោក​សុំ​ឲ្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ចេញ​សេចក្ដី​សម្រេច​ធ្វើ​ និយតកម្ម ឬ​សុំ​ធ្វើ​ឲ្យ​មាន​ភាព​ត្រឹមត្រូវ​តាម​ច្បាប់ លើ​ករណី​លោក​ដើម្បី​បាន​បោះឆ្នោត និង​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត។ ការ​ផ្ញើ​លិខិត​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នេះ បាន​កើត​ឡើង​ក្រោយ​ពី​លិខិត​លើក​ទី២​របស់ លោក សម រង្ស៊ី ផ្ញើ​ទៅ​កាន់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត មិន​ទាន់​បាន​ទទួល​ចម្លើយ។ លោក ទេព នីថា ...

កែវ​ និមល
http://www.rfa.org/khmer/news/politics/sam-rainsy-continue-to-asks-for-help-from-constitutional-concil-07242013072256.html

Voters split in Boeung Kak

The battle for Phnom Penh at Sunday’s national election will be fought out with the years-long Boeung Kak land dispute still unresolved, after the city’s governor announced yesterday a solution would be found only after the ballot, villagers said. Phnom Penh Governor Pa Socheatvong, who in ...

http://www.phnompenhpost.com/national/voters-split-boeung-kak

Google to map streets of capital, Angkor Wat

People around the world will soon be able to go online and view close-up pictures of Phnom Penh’s streets and the temples of Angkor Wat, Google representatives announced in Phnom Penh. Google Street View is using cars with special 360-degree panoramic cameras to collect the imagery. ...

http://www.phnompenhpost.com/business/google-map-streets-capital-angkor-wat

Giving more than 100%

Nearly all of Phnom Penh’s communes have voter registration rates in excess of 100 per cent, amounting to more than 145,000 additional names, with one commune topping the 200 per cent mark, an analysis of previously unseen government population data reveals. Further analysis of the already ...

http://www.phnompenhpost.com/national/giving-more-100

Naza bikes hopes to win over 10 pct market share in Cambodia

NAZA World, which is setting up its NAZA Bikes 3S showroom in Phnom Penh, Cambodia, hopes to win an over 10 per cent market share in the country or 30,000 units, within the next three years. NAZA Group of Companies joint group executive chairman Datuk Wira ...

http://english.astroawani.com/news/show/naza-bikes-hopes-to-win-over-10-pct-market-share-in-cambodia-18847

U.S. Ambassadors Fund to give grants for Cambodia preservation

The U.S. Embassy has just announced it will be awarding grants to two recipients for the 2013 U.S. Ambassadors Fund for Cultural Preservation in Cambodia. The Archaeology and Development Foundation is the first recipient and will receive $47,000 to implements it’s proposal called the “Documentation of ...

http://www.thecambodiaherald.com/cambodia/detail/1?page=13&token=ZjYxOGFmM2ExNDk

Going home to vote? Expect a hike in travel prices

Voters who travel to cast ballots in the upcoming poll Sunday could face higher transportation fees as drivers and companies try to capitalise on heavier passenger volume. Phan Na, general manager at Phnom Penh Sorya Transportation, which sells bus tickets to several provinces, said fees could ...

http://www.phnompenhpost.com/business/going-home-vote-expect-hike-travel-prices

ពលរដ្ឋ​មួយ​ចំនួន​នៅ​រតនគិរី​បាត់​ឈ្មោះ​ពី​បញ្ជី​បោះឆ្នោត

មន្ត្រី​គណៈកម្មការ​ឃុំ​រៀបចំ​ការ​បោះឆ្នោត​នៅ​ខេត្ត​រតនគិរី អះអាង​ថា ប្រជាពលរដ្ឋ​ក្នុង​ឃុំ​មាន​ឈ្មោះ​ក្នុង​ប័ណ្ណ​ព័ត៌មាន​បោះឆ្នោត ប៉ុន្តែ​ពួក​គាត់​ខ្លះ​បាត់​ឈ្មោះ​ពី​បញ្ជី​បោះឆ្នោត។ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មូលដ្ឋាន​នោះ​កត់​សម្គាល់​ថា ប្រជាពលរដ្ឋ​ដែល​បាត់​ឈ្មោះ​ពី​បញ្ជី​បោះឆ្នោត​មួយ​ផ្នែក​ជា​សកម្មជន ឬ​ប្រជាពលរដ្ឋ​មិន​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា។ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​រតនគិរី អំពាវនាវ​សុំ​ឲ្យ​គណៈកម្មការ​ខេត្ត​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​រតនគិរី (គ.ខ.ប) ស៊ើប​អង្កេត​ករណី​បាត់​ឈ្មោះ​ប្រជាពលរដ្ឋ​ពី​បញ្ជី​បោះឆ្នោត​សម្រាប់​ការ​ បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៥​នេះ។ សេចក្ដី​អំពាវនាវ​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​អង្គារ ទី២៣ ខែ​កក្កដា ៥​ថ្ងៃ​មុន​ពេល​ការ​បោះឆ្នោត និង​បន្ទាប់​ពី​មន្ត្រី​គណៈកម្មការ​ឃុំ​រៀបចំ​ការ​បោះឆ្នោត​ឃុំ​ញ៉ាង ស្រុក​អណ្ដូងមាស អះអាង​ថា បាន​រក​ឃើញ​ប្រជាពលរដ្ឋ​ប្រមាណ ៦% ក្នុង​ឃុំ​មាន​ឈ្មោះ​ក្នុង​ប័ណ្ណ​ព័ត៌មាន​បោះឆ្នោត ប៉ុន្តែ​ពួក​គាត់​រក​មិន​ឃើញ​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត។ ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ស្រុក​អណ្ដូងមាស អ្នកស្រី សួន សុខាន់ មាន​ប្រសាសន៍​បញ្ជាក់​ថា សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ មួយ​ចំនួន​ខកខាន​ចូលរួម​ធ្វើ​ជា​អ្នក​សង្កេតការណ៍​តំណាង​គណបក្ស និង​បាត់បង់​សិទ្ធិ​បោះឆ្នោត ប្រសិន​ពលរដ្ឋ​ទាំង​នោះ​មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត។ អ្នកស្រី​កត់​សម្គាល់​ថា ទំនង​ជា​ចេតនា​បំបាត់​សំឡេង​ឆ្នោត​របស់​សកម្មជន​គាំទ្រ​គណបក្ស​ប្រឆាំង​នៅ​ មូលដ្ឋាន ទើប​កើត​មាន​បញ្ហា​បែប​នេះ៖ «យក​ឈ្មោះ​ហ្នឹង​ថា​ដាក់​ សង្កេតការណ៍​ទៅ​មើល​ក្នុង​បញ្ជី​អត់​មាន។ រដ្ឋបាល ស៊ិក ហ្នឹង ក៏​ជួយ​មើល​ដែរ អត់​ឃើញ បាន​គាត់​ប្រាប់​ខ្ញុំ​ថា អូ​មេ​ភូមិ​មក​ពិនិត្យ​សុទ្ធ​តែ​បាត់​អ៊ីចឹង​ទាំងអស់»។ មន្ត្រី​រដ្ឋបាល​នៃ​គណៈកម្មការ​ឃុំ​រៀបចំ​ការ​បោះឆ្នោត​ឃុំ​ញ៉ាង ...

រដ្ឋា វិសាល
http://www.rfa.org/khmer/news/politics/some-people-in-rattanakiri-lost-name-for-election-07232013073900.html

អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​​រារាំង​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​មិន​ឲ្យ​ឆ្លង​កាត់​មហាវិថី​ព្រះ​សុរា​ម្រឹត​

អ្នកគាំទ្រ​គណបក្ស​ប្រជា​ជន​កម្ពុជា​បាន​រារាំង​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង ​មិន​ឲ្យ​បើក​បរ​ឆ្លងកាត់​កន្លែង​ជួប​ជុំ​គ្នា​របស់​ខ្លួន​នៅ​សួន​មុខ​វត្ត​ បទុម​ ក្នុង​រាជ​ធានី​ភ្នំពេញ ដោយ​បាន​វាយ​យានយន្ត​របស់​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ឬ​រារាំង​មិន​ឲ្យ​ពួក​គេ​ធ្វើ​ដំណើរ​​​​ឆ្លង​កាត់​ឡើយ  ដែល​ជា​ការ​រំលោភ​ច្បាប់​បោះ​ឆ្នោត​​យ៉ាង​ច្បាស់​ក្រឡែត។ នៅ​ក្នុង​ហេតុ​ការ​ណ៍​មួយ យុវជន​គណ​បក្ស​ប្រជាជន​កម្ពុជា​មួយ​ក្រុម​មាន​គ្នា​ប្រាំមួយ​នាក់​បាន​ឡោម​ ព័ទ្ធ​ម៉ូតូ​មួយ​គ្រឿង​ ហើយ​បាន​ទាញ​ដៃ​អ្នក​ជិះ​​ម៉ូតូ​នោះ​ចេញ​ពី​ម៉ូតូ​ ហើយ​បាន​​ទាញ​​បង្វិល​ម៉ូតូ​នោះ​ទាំង​បង្ខំ​ឲ្យ​គាត់​ជិះ​ទៅ​ក្រោយ​វិញ​។ នៅ​ក្នុង​ឧបទ្ទវហេតុ​មួយ​ទៀត​ អ្នក​បើក​​​បរ​រថយន្ត​ទំនើប​មួយ​គ្រឿង​ ដែល​បដិសេធ​មិន​ព្រម​ឈប់​​នៅ​ត្រង់​ចំណុច​ត្រួតពិនិត្យ​ក្រៅ​ផ្លូវ​ការ​នោះ​ ​ ត្រូវ​បាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​ក្រុម​​ដេញ​តាម​បណ្ដោយ​​​​ មហាវិថី​ព្រះ​សុរា​ម្រឹត​ ដែល​បាន​វាយ​រថយន្ត​របស់គាត់ពី​ចំហៀង​។​គេ​ឮ​យុវជន​ម្នាក់​ស្រែក​​​​ថា៖ “ នេះ​គឺ​ជា​ផ្លូវ​របស់​យើង។​ នេះ​គឺ​ជា​ច្បាប់​របស់​យើង​”។ ...

ខេមបូឌា ដេលី
http://www.cambodiadailykhmer.com/news/3087/

Contact us

Contact us

Do you have questions on the content published by Open Development Cambodia (ODC)? We will gladly help you.

Have you found a technical problem or issue on the Open Development Cambodia (ODC) website?

Tell us how we're doing.

Do you have resources that could help expand the Open Development Cambodia (ODC) website? We will review any map data, laws, articles, and documents that we do not yet have and see if we can implement them into our site. Please make sure the resources are in the public domain or fall under a Creative Commons license.

File was deleted
ERROR!

Disclaimer: Open Development Cambodia (ODC) will thoroughly review all submitted resources for integrity and relevancy before the resources are hosted. All hosted resources will be in the public domain, or licensed under Creative Commons. We thank you for your support.

cSyht
* The idea box couldn't be blank! Something's gone wrong, Please Resubmit the form! Please add the code correctly​ first.

Thank you for taking the time to get in contact!