គំរោងអាហារូបត្ថម្ភរបស់ទីភ្នាក់ងារ USAID ផ្តល់ប្រយោជន៏ដល់មាតា និងកុមារតូចៗ
ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បានប្រកាសនៅថ្ងៃនេះនូវ កម្មវិធីចម្រុះរបស់ខ្លួន ស្តីពីអនាម័យ និងអាហារូបត្ថម្ភសំរាប់កែលំអជីវិតរស់នៅរបស់ម្តាយ និងកុមារតូចៗ តាមរយៈការបង្រៀនពីទម្លាប់រស់នៅស្អាត និងអាហារូបត្ថម្ភល្អៗ និងការបង្កើនការប្រើប្រាស់បង្គន់ គម្រោងដែលមានទឹកប្រាក់ចំនួន១៦ ...
ស្ថានទូតសហរដ្ឋអាមេរិក
សេចក្តីប្រកាសព័ត៌មានស្ដីពី លិខិតប្ដូរសារ និងកំណត់ហេតុនៃការពិភាក្សា ស្ដីពីការផ្ដល់ ហិរញ្ញប្បទានឥតសំណង សម្រាប់អនុវត្តគម្រោង «សាងសង់វិទ្យាស្ថានគរុកោសល្យ» នៅរាជធានីភ្នំពេញ និងខេត្តបាត់ដំបង
នៅថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០១៧ នៅទីស្ដីការក្រសួង ឯកឧត្ដមទេសរដ្ឋមន្រ្ដី ប្រាក់ សុខុន និង ឯកឧត្ដម ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្ដូរសារ និងកំណត់ហេតុនៃការពិភាក្សា ស្ដីពីការផ្ដល់ ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់សរុបចំនួន ៣ ១៧០ លានយ៉េន (ប្រមាណ ២៨ លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោង «សាងសង់វិទ្យាស្ថានគរុកោសល្យ» នៅរាជធានីភ្នំពេញ និងខេត្តបាត់ដំបង ។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្ដីជូនដំណឹង ការគិតថ្លៃសេវាធ្វើតេស្តរកមេរោគកូវីដ-១៩ ការធ្វើចត្តាឡីស័ក និងការពិនិត្យ ព្យាបាលជំងឺកូវីដ១៩ នៅមន្ទីរពេទ្យរដ្ឋ សម្រាប់ជនបរទេសចូលមកប្រទេសកម្ពុជា
នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានចេញសេចក្ដីជូនដំណឹង ជម្រាបជូនដល់គ្រប់ក្រសួង ស្ថាប័ន ពាក់ព័ន្ធ និងជនបរទេសដែលចូលមកប្រទេសកម្ពុជា ជ្រាបអំពីការគិតថ្លៃសេវាពីជនបរទេសដែលចូលមកប្រទេស កម្ពុជា សម្រាប់ការធ្វើតេស្តរកមេរោគកូវី ...
ក្រសួងសុខាភិបាល
សេចក្តីប្រកាសព័ត៌មាន បំភ្លឺករណីនាំចេញខ្សាច់ស (ស៊ីលីកា) ចេញទៅក្រៅប្រទេស
នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ ក្រសួងរ៉ែ និងថាមពល បានចេញសេចក្តីប្រកាសព័ត៌មាន បំភ្លឺករណីនាំចេញខ្សាច់ស (ស៊ីលីកា) ចេញទៅបរទេស។ ក្រសួងរ៉ែ និងថាមពលពុំដែលចេញលិខិតបទដ្ឋានគតិយុត្តណាមួយស្តី ...
ក្រសួងរ៉ែ និងថាមពល
ប្រទេសកូរ៉េខាងត្បូងផ្តល់ឥណទានសម្បទានអភិវឌ្ឍន៍សម្រាប់ឆ្នាំ ២០១៦-២០១៨ដល់កម្ពុជា
នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងមានពិធីចុះហត្ថលេខារវាង ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម គីម វ៉ន ជីន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា លើឯកសារចំនួន២៖ កិច្ចសម្របសម្រួលក្របខ័ណ្ឌ ស្តីពីការផ្តល់ឥណទានសម្បទាននៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច សម្រាប់ឆ្នាំ ២០១៦-២០១៨ ដែលមានទឹកប្រាក់ចំនួន ៣៥០ លានដុល្លារអាមេរិក ដែលនឹងត្រូវប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ហិរញ្ញវត្ថុដល់គម្រោងអាទិភាពនានាលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្រ្ត សុខភាព ផ្លូវជនបទ និងប្រព័ន្ធលូបង្ហូរទឹក និងទឹកប្រាក់ឥណទានសម្បទានចំនួន ៦៧,៤៣៤,០០០ ដុល្លារអាមេរិកសម្រាប់គម្រោងលើកកម្ពស់គុណភាពផ្លូវជាតិ លេខ៤៨។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីប្រកាសព័ត៌មាន៖ ជំនួយសប្បុរសធម៌របស់រដ្ឋាភិបាលវៀតណាម ផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា
នៅថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២១ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្ដីពី ជំនួយសប្បុរសធម៌របស់រដ្ឋាភិបាលវៀតណាមជាថវិកាចំនួន ៣០០,០០០ ដុល្លារអាមេរិក បានផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំង ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីប្រកាសព័ត៌មានអំពីការពង្រឹងកិច្ចគាំពារអតិថិជនរបស់ធនាគារជាតិនៃកម្ពុជា
នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានមួយ ក្នុងគោលដៅពង្រឹងកិច្ចគាំពារអតិថិជន ដែលមានសេចក្តីដូចខាងក្រោម៖១. ផាកពិន័យទឹកប្រាក់ចំនួន៤០០លានរៀល ឬ១០ម៉ឺនដុល្លារអាមេរិក ចំពោះ ...
ធនាគារជាតិនៃកម្ពុជា
សេចក្តីជូនដំណឹងស្តីពី ការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់) ជូនបងប្អូនកម្មករ និយោជិតនៅតាមរោងចក្រ សហគ្រាស នៅរាជធានីភ្នំពេញ
នៅថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០២១ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងស្តីពីការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់) ជូនបងប្អូនកម្មករ និយោជិតនៅតាមរោងចក្រ សហគ្រាស នៅរាជធានីភ្នំពេញ។ គួរបញ្ជាក់ផង ...
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
អនុស្សរណៈនៃការយោគយល់ស្ដីពី "កម្មវិធីអ៊ីនធឺណិតតាមសាលារៀន" រវាងក្រសួងអប់រំ យុវជន និងកីឡា និងក្រុមហ៊ុនមិត្តហ្វូន
នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦ នៅទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា មានពិធីចុះហត្ថលេខាបន្តអនុស្សរណៈនៃការយោគយល់ស្ដីពី ” កម្មវិធីអ៊ីនធឺណិតតាមសាលារៀន” រវាងក្រសួងអប់រំ យុវជន និងកីឡា និងក្រុមហ៊ុនមិត្តហ្វូន ក្រោមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក Nguyen hanh Nhuong អគ្គនាយកក្រុមហ៊ុនមិត្តហ្វូន។ តាមរយៈកិច្ចព្រមព្រៀងរយៈពេល ៥ឆ្នាំ ក្រុមហ៊ុនមិត្តហ្វូននឹងផ្តល់សេវាកម្មអ៊ីនធឺណិតល្បឿនលឿនដោយមិនគិតកម្រៃដល់សាលារៀនសាធារណៈ គ្រិះស្ថានបណ្តុះបណ្តាលគ្រូ សាកលវិទ្យាល័យរដ្ឋ និងអង្គភាពរដ្ឋបាលអប់រំថ្នាក់ជាតិ និងក្រោមជាតិនៅទូទាំងប្រទេស។ សិស្ស និស្សិត លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំជិត ១ លាននាក់នឹងទទួលបានអត្ថប្រយោជន៍ពីកម្មវិធីនេះ។ ...
ក្រសួងអប់រំ យុវជន និងកីឡា
សេចក្ដីជូនដំណឹង៖ យុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន ១,៥ លានដូសចាប់ពីថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២១
នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានចេញសេចក្ដីជូនដំណឹងស្ដីពីយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន ១,៥ លានដូសចាប់ពីថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២១។ គួរបញ្ជាក់ផងដែរថា វ៉ាក់សាំងចំនួន ១,៥ លានដូ ...
ក្រសួងសុខាភិបាល
សេចក្តីប្រកាសព័ត៌មាន៖ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានធ្វើតេស្តរកមេរោគកូវីដ-១៩ ចំនួនមួយសែនដង
នៅថ្ងៃទី ២៦ ខែតុលាឆ្នាំ ២០២០ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានមួយទាក់ទងនឹងស្ថិតិនៃការធ្វើរោគវិនិច្ឆ័យ និងការធ្វើតេស្តិ៍ស្វែងរកមេរោគកូវីដ-១៩ ។ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានធ្វើតេស្តិ៍រោគវិនិច្ឆ័យ ...
វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា
សេចក្តីប្រកាសព័ត៌មាន៖ ព្រះរាជាណាចក្រកម្ពុជា ស្ថិតក្នុងចំណោមប្រទេសដំបូងគេ ដែលទទួលបានវ៉ាក់សាំងកូវីដ-១៩ អាស្ត្រាហ្សិណិកា ពីយន្តការកូវ៉ាក់
នៅថ្ងៃទី ០៣ ខែមិនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាសព័ត៌មានថា ព្រះរាជាណាចក្រកម្ពុជា ស្ថិតក្នុងចំណោមប្រទេសដំបូងគេ ដែលទទួលបានវ៉ាក់សាំងកូវីដ-១៩ អាស្ត្រាហ្សិណិកាពីយន្តការកូវ៉ាក់។ វ៉ាក់សាំង ...
ក្រសួងសុខាភិបាល
ការបើកផ្ដល់ប្រាក់ឧបត្ថម្ភ (ជុំទី១) ជូនបងប្អូនកម្មការិនីសម្រាលកូន
នៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២២ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពី ការបើកផ្ដល់ប្រាក់ឧបត្ថម្ភ (ជុំទី១) ជូនបងប្អូនកម្មការិនីសម្រាលកូន។ក្រសួងបើកផ្ដល់ប្រាក់ឧបត្ថម្ភ (ជុំទី១) ជូនបងប្អូនកម្មការិនី ...
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
បណ្តាញយុវជនកម្ពុជាចេញផ្សាយរបាយការណ៍ស៊ើបអង្កេតស្តីពីដែនជម្រកសត្វព្រៃព្រៃឡង់ក្នុងខេត្តស្ទឹងត្រែង និងព្រះវិហារ
នៅថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បណ្តាញយុវជនកម្ពុជា (CYN) បានចេញផ្សាយរបាយការណ៍ស៊ើបអង្កេត និងស្រាវជ្រាវស្តីពី ដែនជម្រកសត្វព្រៃព្រៃឡង់ក្នុងខេត្តស្ទឹងត្រែង និងព្រះវិហារកំពុងប្រឈមនឹងការកាប់ទន្ទ្រានដីព្រៃ។ ការសិក្សានេះធ្វើឡើងចាប់ពីថ្ងៃទី១៣ ខែកក្កដា ដល់ថ្ងៃទី ១២ ខែសីហា ឆ្នាំ២០១៩ នៅក្នុង ...
បណ្តាញយុវជនកម្ពុជា
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមក្នុងសន្និសីទដើម្បីកៀរគរជំនួយមនុស្សធម៌របស់អាស៊ានដល់មីយ៉ាន់ម៉ា
នៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២១ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្តីឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមក្នុងសន្និសីទដើម្បីកៀរគរជំនួយមនុស្សធម៌របស់អាស៊ានដល់មីយ៉ាន់ម៉ា ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
ការចាប់ផ្ដើមអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III)
នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពីការចាប់ផ្ដើមអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) តាមប្រព័ន្ធអនឡាញ។ ...
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
សេចក្តីប្រកាសព័ត៌មានស្ដីពី កម្មវិធីផ្តល់ថវិកាជំនួយ និងវគ្គវណ្ដុះបណ្ដាល ដើម្បីលើកកម្ពស់សហគ្រាសខ្នាតតូច និងមធ្យមឱ្យធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-COMMERCE) នៅកម្ពុជា
នៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២០ ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីកម្មវិធីផ្តល់ថវិកាជំនួយ និងវគ្គវណ្ដុះបណ្ដាល ដើម្បីលើកកម្ពស់សហគ្រាសខ្នាតតូច និងមធ្យមឱ្យធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-COMMERCE) នៅកម្ពុជា។ រហូតមក ...
ក្រសួងពាណិជ្ជកម្ម
សេចក្តីប្រកាសព័ត៌មានស្តីពីការវាយតម្លៃទីផ្សារនៃការគ្រប់គ្រងសំរាម សំណល់រឹងនៅតំបន់ជនបទក្នុងប្រទេសកម្ពុជា ដែលបង្ហាញពីតម្រូវការបន្ទាន់សម្រាប់សេវាប្រមូលសំរាម សំណល់រឹង
នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ ២០២៣ IDE បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការវាយតម្លៃទីផ្សារនៃការគ្រប់គ្រងសំរាម សំណល់រឹងនៅតំបន់ជនបទក្នុងប្រទេសកម្ពុជា ដែលបង្ហាញពីតម្រូវការបន្ទាន់សម្រាប់សេវាប្រមូលសំរាម សំណល់រឹង។ការសិក្សាបាន ...
អង្គការអាយឌីអ៊ី
ការចុះកិច្ចសន្យាសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ជំហាន១
នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុមហ៊ុន VINCI Construction Grands Projets បានចុះកិច្ចសន្យាសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ជំហាន១ ដែលមានសមត្ថភាពផលិត ១៩៥.០០០ម៣/ថ្ងៃ។ កិច្ចសន្យាសាងសង់នេះ មានទឹកប្រាក់សរុបប្រមាណ ១៥៦ លានដុល្លារអាមេរិក ក្នុងនោះថវិកាកម្ចី ...
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
សេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះដោយកូវីដ១៩ សម្រាប់ខែមិថុនា
នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ក្រសួងសង្គមកិច្ច អភ័ពយុទ្ធជន និងយុវនីពិសម្បទាបានចេញសេចក្តីជូនដំណឹងមួយ ស្តីពីលទ្ធផលនៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះដោយកូវីដ១៩ ...
ក្រសួងសង្គមកិច្ច អភ័ពយុទ្ធជន និងយុវនីពិសម្បទា