ក្រសួងសាធារណការនឹងរឹតបន្តឹងរថយន្តដឹកលើសទម្ងន់ចាប់ពីដើមខែសីហា
កាលពីថ្ងៃទី ០៨ កក្កដា ២០១៦ ក្រសួងសាធារណការ និងដឹកជញ្ជូនបានចេញសេចក្តីជូនដំណឹងដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ ឬអ្នកបើកបររថយន្តធុនធ្ងន់ និងសាធារណជន ពីការរៀបចំក្រុមជញ្ជីងចល័ត ដើម្បីថ្លឹងយានយន្តដឹកជញ្ជូនទំនិញទាំងឡាយនៅតាមគោលដៅដូចជា មជ្ឈមណ្ឌលឃ្លាំងទំនិញ រោងចក្រផលិតសម្ភារៈធ្ងន់ៗ កសិដ្ឋាននានានៅរដូវប្រមូលផល ការដ្ឋានផលិតថ្ម ដើម្បីត្រួតពិនិត្យថ្លឹងទម្ងន់ដឹកជញ្ជូនមុននឹងអាចធ្វើចរាចរណ៍នៅលើបណ្តាញផ្លូវថ្នល់ ឬនៅតាមផ្លូវវាងសំខាន់ៗ ចាប់ពីដើមខែ សីហា នេះតទៅ។ វិធានការនេះក៏ដើម្បីទប់ស្កាត់ និងបង្ក្រាបរថយន្តប្រភេទធុនធ្ងន់ដែលប្រព្រឹត្តបទល្មើស ព្រមទាំងដើម្បីធានាគុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យមានចីរភាព ស្ថិតស្ថេរ គង់វង្ស និងជាប់រឹងមាំតាមអាយុកាលបច្ចេកទេសកំណត់ស្របតាមស្តង់ដា ក៏ដូចជារួមចំណែកកាត់បន្ថយការចំនាយថវិកាជាតិក្នុងការជួសជុលថែទាំផងដែរ។ ក្រសួងស្នើឱ្យសាធារណជនទាំងអស់គ្នាចូលរួមការអនុវត្តវិធានការខាងលើ និងរាយការណ៍អំពីករណីមន្ត្រីក្រោមឱវាទនៅតាមស្ថានីយ៍ជញ្ជីងអចល័ត និងចល័តបានប្រព្រឹត្តអំពើពុករលួយក្នុងរូបភាពណាក៏ដោយ តាមរយៈហ្វេសប៊ុក ឬទូរស័ព្ទ Hotline របស់ក្រសួង។ ...
ក្រសួងសាធារណការ និងដឹកជញ្ជូន
ប្រកាសអន្តរក្រសួងលេខ០៩៨៖ ការកំណត់រូបមន្តសម្រាប់កែសម្រួលថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា
កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦ សេចក្តីប្រកាសរួមមួយស្តីពី “ ការកំណត់រូបមន្តសម្រាប់កែសម្រួលថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ” ត្រូវបានចុះហត្ថលេខាឱ្យអនុវត្តជាផ្លូវការ ដោយក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ក្រសួងរ៉ែ និងថាមពល ដែល ...
ក្រសួងពាណិជ្ជកម្ម
សេចក្តីណែនាំ ដល់អភិបាលនៃគណៈអភិបាលរាជធានី-ខេត្តទាំងអស់ ស្ដីពីវិធានការគ្រប់គ្រងប្រជាពលរដ្ឋខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩
កាលពីថ្ងៃទី ២៧ ខែមីនា ក្រសួងមហាផ្ទៃ បានណែនាំដល់អភិបាល នៃគណៈអភិបាលរាជធានី-ខេត្តទាំងអស់ ដើម្បីពង្រឹងការគ្រប់គ្រង ការសម្របសម្រួល និងការត្រួតពិនិត្យសុខភាពប្រជាពលរដ្ឋខ្មែរដែលវិលត្រឡប់ពីប្រទេសថៃចូលមកប្រទេសកម្ពុជាតាមច្រកព្រំដែនគោកកម្ពុជា-ថៃ ...
ក្រសួងមហាផ្ទៃ
បាឋកថាអាស៊ានលើកទី ២៣ ស្ដីពីព្រះរាជាណាចក្រកម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២
នៅថ្ងៃទី ០៣ ខែមករា ឆ្នាំ២០២២ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីបាឋកថាអាស៊ានលើកទី ២៣ ស្ដីពីព្រះរាជាណាចក្រកម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២។ តបតាមការអញ្ជើញរបស់វិទ្យាស្ថាន ISEAS - Yusof ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
លទ្ធផលបណ្តោះអាសន្នប្រជាពលរដ្ឋប្រមាណ ៨០% បានចេញទៅបោះឆ្នោត
នៅថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលបណ្តោះអាសន្នប្រជាពលរដ្ឋប្រមាណ ៨០% បានចេញទៅបោះឆ្នោត។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ...
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
សេចក្តីប្រកាសព័ត៌មានស្តីពី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ពិភាក្សាកិច្ចសហប្រតិបត្តិការស៊ីជម្រៅជាមួយឯកអគ្គរដ្ឋទូតអាល្លឺម៉ង់
នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ពិភាក្សាកិច្ចសហប្រតិបត្តិការស៊ីជម្រៅជាមួយឯកអគ្គរដ្ឋទូតអាល្លឺម៉ង់។ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីការបរទេស និង ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលសង្ខេបនៃកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី ៤
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលសង្ខេបនៃកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី ៤។នៅក្នុងកិច្ចប្រជុំកំពូល សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញថ្លែងសុន្ទរកថាអំពីសារៈសំខាន់ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីប្រកាសព័ត៌មានអំពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥២ ថ្ងៃទី ៣០-៣១ ខែកក្កដា ឆ្នាំ២០១៩
នៅថ្ងៃទី ៣០-៣១ ខែកក្កដា ឆ្នាំ២០១៩ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥២ ជំនួបរវាងរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស កិច្ចប្រជុំគណៈកម្មការ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីប្រកាសព័ត៌មានស្តីពី វិធានការរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយស្ថានការណ៍បច្ចុប្បន្នរបស់ពលករកម្ពុជា
នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីវិធានការរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយស្ថានការណ៍បច្ចុប្បន្នរបស់ពលករកម្ពុជា ដើម្បីដោះស្រាយបញ្ហាច្របូកច្របល់នាពេលបច្ចុប្បន្ន៖អំពាវនាវឲ្យពលករកម្ពុជាស្ថិតក្នុងភាពស្ងប់ស្ងាត់ ...
ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ
ជប៉ុនផ្តល់ថវិកាសរុប ១,៥៦១,៨០៥ ដុល្លារអាមេរិក សម្រាប់ការសាងសង់ស្ពានដើម្បីអភិវឌ្ឍន៍ជនបទ ការលើកកម្ពស់និរន្តភាពនៃស្ថានភាពកសិកម្ម ដើម្បីកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់ការអភិវឌ្ឍសហគមន៍តាមរយៈការបោសសម្អាតមីន
នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០១៧ រដ្ឋាភិបាលជប៉ុនផ្តល់ថវិកាចំនួន ២៤២,៣៦៧ ដុល្លារអាមេរិក ដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី សម្រាប់ “គម្រោងសាងសង់ស្ពាន ២ កន្លែង ក្នុងឃុំចំនួនពីរ នៃស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី” ក្រោមគ្រោង ...
ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា
សេចក្តីប្រកាសព័ត៌មានដល់សមាគមឧស្សាហកម្មទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ ឲ្យអនុវត្តតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ស្តីពីការដាក់បម្រាមផ្អាកជនបរទេសចូលក្នុងព្រះរាជាណាចក្រកម្ពុជា
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២០ ក្រសួងទេសចរណ៍បានចេញផ្សាយសេចក្តីប្រកាសព័ត៌មានជូនដំណឹង នៅថ្ងៃដដែល ដល់សមាគមឧស្សាហកម្មទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ពិសេស ការីទេសចរណ៍ដែលទទួលកញ្ចប់ទស្សនកិច្ចពីទីផ្សារទេសចរណ៍អឺរ៉ុប និងអា ...
ក្រសួងទេសចរណ៍
សេចក្ដីជូនព័ត៌មានស្ដីពីលទ្ធផលតេស្តជាផ្លូវការនៃភាពអវិជ្ជមានវីរុសកូរ៉ូណាថ្មី (COVID-19) លើអ្នកទេសចរណ៍តាមនាវាមានឈ្មោះថា វេស្ទីដាម ដែលជាកម្មសិទ្ធិរបស់ ហូឡង់-អាម៉េរិកាឡាញ នៅខេត្តព្រះសីហនុ
នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានចេញសេចក្ដីជូនព័ត៌មានមួយស្ដីពីលទ្ធផលតេស្តជាផ្លូវការលើអ្នកទេសចរណ៍តាមនាវាមានឈ្មោះថា វេស្ទីដាម ដែលជាកម្មសិទ្ធិរបស់ ហូឡង់-អាម៉េរិកា ឡាញ នៅខេត្ត ...
ក្រសួងសុខាភិបាល
សេចក្តីប្រកាសព័ត៌មានស្តីពី ករណីជនជាតិខ្មែរ ស្លាប់លើកទី១ ដោយសារជំងឺកូវីដ-១៩
នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានចេញប្រកាសព័ត៌មានជូនដល់សាធារណជនស្តីពីករណីបុរសជនជាតិខ្មែរម្នាក់ អាយុ ៥០ឆ្នាំ ស្លាប់លើកទី១ ដោយសារជំងឺកូវីដ-១៩។ បុរសដែលបានស្លាប់នេះមានទីលំនៅ នៅ ...
ក្រសួងសុខាភិបាល
សេចក្តីថ្លែងការណ៍រួមស្ដីពី ក្រសួងបរិស្ថានគួរបញ្ឈប់ការចាប់ខ្លួន និងធ្វើទុក្ខបុកម្នេញសកម្មជនការពារព្រៃឈើ
នៅថ្ងៃទី ០៩ ខែកុម្ភះឆ្នាំ ២០២១ អង្គការលីកាដូបានចេញផ្សាយសេចក្តីថ្លែងការណ៍រួមនៅលើគេហទំព័រសង្គមផ្លូវការរបស់ពួកគេ ស្តីពីការអំពាវនាវដល់ក្រសួងបរិស្ថានគួរបញ្ឈប់ការចាប់ខ្លួន និងធ្វើទុក្ខបុកម្នេញសកម្មជនការពារព្រៃឈើ។ សេចក្តីថ្លែងការណ៍រួមនេះ ត្រូវ ...
អង្គការលីកាដូ
ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងចុះហត្ថលេខាលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន
នៅថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២១ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុន ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
ការរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្ម លើវិស័យឧស្សាហកម្មម្ហូបអាហារនៅអឺរ៉ុបកណ្តាល និងអឺរ៉ុបខាងកើត របស់ប្រទេសហុងគ្រី
នៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងស្ដីពី ការរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្ម លើវិស័យឧស្សាហកម្មម្ហូបអាហារនៅអឺរ៉ុបកណ្តាល និងអឺរ៉ុបខាងកើត របស់ប្រទេសហុងគ្រី។ប្រទេសហុងគ្រី នឹងរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្ម ដ៏សំខាន់នៅអឺរ៉ុប ...
ក្រសួងពាណិជ្ជកម្ម
ការផ្តល់ព័ត៌មានស្តីពីអាទិភាពកម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២
នៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២១ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការផ្តល់ព័ត៌មានស្តីពីអាទិភាពកម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២២។ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
ពិធីប្រគល់-ទទួលរថយន្តដឹកវ៉ាក់សាំងចំនួន ១០គ្រឿង ដែលជាអំណោយសប្បុរសធម៌របស់ព្រះរាជាណាចក្រកម្ពុជា ប្រគល់ជូនសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
នៅថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០២២ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹងស្តីពី ពិធីប្រគល់-ទទួល រថយន្តដឹកវ៉ាក់សាំងចំនួន ១០គ្រឿង ដែលជាអំណោយសប្បុរសធម៌របស់ព្រះរាជាណាចក្រកម្ពុជា ប្រគល់ជូនសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។រាជរដ្ឋាភិបាលកម្ពុជានឹងនាំយកជំនួយ ...
ក្រសួងសុខាភិបាល
លទ្ធផលនៃជំនួបរវាង ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកជំទាវបណ្ឌិត Noeleen Heyzer ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិសម្រាប់មីយ៉ាន់ម៉ា
នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២២ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាស ស្តីពីលទ្ធផលនៃជំនួបរវាង ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកជំទាវបណ្ឌិត Noeleen Heyzer ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិសម្រាប់មីយ៉ាន់ម៉ា។ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានអញ្ជើញជួបពិភាក្សាការងារជាមួយ លោកស្រីបណ្ឌិត ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។
នៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២២ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាស ស្តីពីលោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ