តើអ្នកចង់មានន័យបែបនេះឬ?
សំអាត

28977 កំណត់ត្រារកឃើញសម្រាប់ "넷마블 슬롯머니상 【주소: bm65.TΟ P 추천】 슬롯랜드 주소 슬롯 코인 슬롯 머신 대박 온라인 슬롯게임"

CRF: កម្ពុជា​នឹង​នាំចេញ​អង្ករ​ ១ ​លាន​តោន ​នៅ​ឆ្នាំ​ ២០២២
<p>សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) បាន​ប្តេជ្ញា​ថា​នឹង​នាំចេញ​អង្ករ​ឲ្យ​បាន​ ១ ​លាន​តោន​ ត្រឹម​ឆ្នាំ​ ២០២២ បន្ទាប់ពី​ទិសដៅ​នេះ​ត្រូវ​បានកំណត់​រួច​ម្តង​ហើយ​កាលពី​ឆ្នាំ ​២០១៥​។ នៅក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​ឆ្នាំ ២០២០-២០២៣ កាលពី​ថ្ងៃ​ពុធ​ដោយ​មាន​ការចូលរួម​ពី​សមាជិក​ក្រុមប្រឹក្សាភិបាល សមាជិក​សហព័ន្ធ តំណាង ...p>

ធូ វិរៈ
https://bit.ly/2Pu865s

តើ​ក្រសួង​ដែនដី​មាន​ចំណាត់ការ​រដ្ឋបាល ​ចំពោះ​ម្ចាស់​គម្រោង​​​អចលនទ្រព្យ​ដែល​ជាប់​គាំង​?
<p>ជាមួយ​នឹង​ល្បឿន​នៃ​ការ​រីកចម្រើន​លូតលាស់​យ៉ាង​គំហុក​របស់​វិស័យ​សំណង់​ដែល​សំឡេង​នៃ​ការ​សាងសង់​ស្ទើរតែ​លាន់​កងរំពង​គ្រប់​ទីកន្លែង​ឥត​ស្រាកស្រាន្ត​ពាសពេញ​រាជធានី​ភ្នំពេញ​។ទន្ទឹម​គ្នា​នោះ​ដែរ​ការ​ចេញ​ប្រកាស​ផ្សាយ​ដំណឹង​ពី​សំណង់​អគារ​ថ្មីៗ​មាន​ចេញ​ស្ទើរ​តែ​រាល់ ...p>

ស៊ីវ ម៉េង
http://bit.ly/1O9nb5Z

ប្រេង​ធ្លាក់​ថ្លៃ​​ ខណៈ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​កាន់តែ​ប្រឈម​ការ​ប្រកួត​ប្រជែង
<p>តម្លៃប្រេងសាំងនៅកម្ពុជាធ្លាក់ចុះជាង ២០ ភាគរយចាប់តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ ខណៈតម្លៃប្រេងអន្តរជាតិរហូតមកដល់ពេលនេះធ្លាក់ចុះជាង ៥០ ភាគរយ។&nbsp;ទោះបីយ៉ាងនេះក្តីក្រុមហ៊ុនដឹកជញ្ជូនបានអះអាងថាការធ្លាក់ចុះតម្លៃប្រេងនេះមិនជះឥទ្ធិពលខ្លាំងមកលើប្រតិបត្តិការរបស់ខ្លួនឡើយខណៈការប្រកួតប្រជែងកាន់តែច្រើន។ នេះបើតាមអ្នករកស៊ីនៅក្នុងឧស្សាហកម្មនេះ។ ផ្អែកលើសន្ទស្សន៍តម្លៃប្រេងគិតត្រឹមថ្ងៃទី ១៩ ខែសីហាដោយក្រសួងពាណិជ្ជកម្មតម្លៃប្រេងធម្មតាបានធ្លាក់ចុះ ២០,៤១ ភាគរយពី ៣៩៨០ រៀលក្នុងមួយលីត្រកាលពីខែមករា ២០១៦ មកនៅ ៣១៥០ រៀល។&nbsp; ...p>

ចេង សុខហ័ង
http://bit.ly/2bs9xgu

លោក​នាយក​រដ្ឋមន្ត្រី​ចេញ​បញ្ជា​ឲ្យ​អភិបាល​ខេត្ត​ត្បូងឃ្មុំ តាម​ចាប់​មេខ្លោង​ជួញដូរ និង​កាប់​ព្រៃឈើ
<p>លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃអង្គារ កន្លងទៅបានបញ្ជាឲ្យលោក ប្រាជ្ញ ចាន់ អភិបាលខេត្តត្បូងឃ្មុំ ចាត់វិធានការលប់បំបាត់រាល់សកម្មភាពកាប់ឈើ ការដឹកឈើខុសច្បាប់នៅខេត្តត្បូងឃ្មុំ និងចាប់មេខ្លោងធំ ដែលនៅពីក្រោយការជួញដូរ និងកាប់ឈើប្រណិត។&nbsp;បទបញ្ជានេះ ត្រូវបានប្រកាសឡើងក្នុងពេលលោកបានជួបជាមួយមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តត្បូងឃ្មុំ នេះបើយោងតាមគេហទំព័របណ្ដាញទំនាក់ទំនងសង្គម Facebook របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានប្រកាសពីលទ្ធផល ក្រោយកិច្ចជំនួប។&nbsp;លោកបានសរសេរបន្ថែមថា ក្នុងកិច្ចជំនួប លោកបានសង្កត់ធ្ងន់លើការបញ្ឈប់ការកាប់ព្រៃឈើខុសច្បាប់ទាំងស្រុងនៅក្នុងខេត្តត្បូងឃ្មុំ នេះ។ លោកបានបញ្ជាទៅលោកអភិបាលខេត្តជាអ្នកទទួលខុសត្រូវ និងបញ្ជាផ្ទាល់ទៅកម្លាំងទាំង ៣ប្រភេទមាន ប៉ូលិស ប៉េអិម និងទាហានខេត្ត ត្រូវអនុវត្តការងារនេះឲ្យបានដាច់ខាត។ ...p>

វ៉ែន រដ្ឋាវង្ស
http://bit.ly/2bHAQnP

ថៃ-កម្ពុជា ​ពិភាក្សា​អំពី​ពាណិជ្ជកម្ម និង​ការ​តភ្ជាប់​ផ្លូវដែក
<p>រដ្ឋមន្ត្រីក្រសួងការបរទេសថៃ និងកម្ពុជាបានជួបប្រជុំកាលពីថ្ងៃចុងសប្តាហ៍នៅទីក្រុងបាងកកដើម្បីពិភាក្សាពីបញ្ហាទ្វេភាគីមួយចំនួនរួមទាំងការជំរុញពាណិជ្ជកម្ម និងការវិវឌ្ឍក្នុងការតភ្ជាប់ផ្លូវដែកតាមព្រំដែនផងដែរ។&nbsp;នៅកិច្ចប្រជុំគណៈកម្មាធិការចម្រុះលើកទី ១០ ដើម្បីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងថៃ និងកម្ពុជាលោក Don pramudwinai រដ្ឋមន្ត្រីការបរទេសថៃ និងសហភាគីរបស់លោកគឺលោក ប្រាក់ សុខុន បានពិភាក្សាគ្នាពីការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីបីដងដល់ ១៥ ពាន់លានដុល្លារនៅឆ្នាំ ២០២០ ខាងមុខនេះដូចបានព្រមព្រៀងដោយលោកនាយករដ្ឋមន្ត្រីថៃ prayut Chan-o-cha និងលោកនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន នៅទីក្រុងបាងកកកាលពីខែធ្នូឆ្នាំមុន។ ...p>

The Bangkok Post
http://bit.ly/2bQc6sq

ក្រុមហ៊ុន​សិង្ហបុរី​បោះ​ទុន$​១២​លាន​​ដំឡើង​រោងចក្រ​អគ្គិសនី​​ពន្លឺ​ព្រះអាទិត្យ​
<p>ក្រុមហ៊ុនសិង្ហបុរី Sunseap International ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធក្រុមហ៊ុនSunseap Asset (Cambodia) បានបោះទុន ១២,៥លានដុល្លារអាមេរិក វិនិយោគដំឡើងរោងចក្រផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអានុភាព១០មេហ្គាវ៉ាត់នៅក្រុងបាវិតខេត្តស្វាយរៀងស្របពេលដែលខេត្តនេះ កំពុងប្រឈមមុខនឹងកង្វះថាមពលអគ្គិសនីប្រើប្រាស់។&nbsp;ការដំឡើងរោងចក្រអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ នឹងចាប់ពីផ្តើមសាងសង់ចាប់ពីខែសីហា នេះតទៅ បន្ទាប់ពីក្រុមហ៊ុនបានចុះកិច្ចព្រមព្រៀងទិញ លក់ថាមពលអគ្គិសនីជាមួយអាជ្ញាធរអគ្គិសនីកម្ពុជា (EDC) កាលពីម្សិលមិញ។ ...p>

ជា វណ្ណៈ
http://bit.ly/2bAqylO

ក្រសួង​សេដ្ឋកិច្ច ស្នើ​ក្រសួង​មហាផ្ទៃ​ ឲ្យ​រថយន្ត​ស្លាក​លេខ​ ន.ប បង់​ពន្ធ​
<p>ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានស្នើទៅក្រសួងមហាផ្ទៃ ណែនាំដល់ម្ចាស់ ឬអ្នកកាន់កាប់រថយន្តពាក់ស្លាកលេខនគរបាល ឬ ន.ប. ដែលគ្មានពន្ធ ទៅបំពេញកាតព្វកិច្ចបង់ពន្ធ និងអាករតាមបទប្បញ្ញត្តិជាធរមាន ឲ្យបានមុនថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ នេះ។&nbsp;យោងតាមលិខិតមួយច្បាប់របស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ផ្ញើជូនលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី០១ ខែកញ្ញា បានលើកឡើងថា កន្លងមក ក្រសួងសេដ្ឋកិច្ច បានណែនាំដល់អគ្គនាយកដ្ឋាន និងរដ្ឋាករកម្ពុជា ឲ្យផ្អាកចាប់រថយន្តពាក់ស្លាកលេខ ន.ប. នៅតាមទីសាធារណៈជាបណ្ដោះអាសន្ន ដោយគ្រាន់តែអនុវត្តនីតិវិធីសួរនាំម្ចាស់រថយន្ត ន.ប. ដែលសង្ស័យមួយចំនួន ដើម្បីផ្ទៀងផ្ទាត់ជាមួយនឹងបញ្ជីសារពើភណ្ឌទ្រព្យរដ្ឋរបស់អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធរបស់ក្រសួង។ ...p>

ប៉ិច សុធារី
http://bit.ly/2cfGBJM

ឧស្សាហកម្ម​ស្រូវ​អង្ករ​កម្ពុជា​ ហាក់​បាន​ដើរ​ដល់​ផ្លូវ​បំបែក
<p>ឧស្សាហកម្មស្រូវអង្កររបស់កម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលផ្លូវបំបែកដ៏សំខាន់មួយខណៈវិស័យនេះបន្តទទួលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួតរយៈពេលពីរឆ្នាំមកហើយជាមួយនឹងជីវភាពរស់នៅរបស់កសិករស្ថិតក្នុងស្ថានភាពហានិភ័យខ្ពស់ដោយសារតែតម្លៃស្រូវបន្តធ្លាក់ចុះ។&nbsp;«នៅពេលនេះកសិករកំពុងប្រឈមនឹងហានិភ័យខ្ពស់។ ពួកគេបានបារម្ភថាប្រសិនបើតម្លៃស្រូវនៅតែទាបដូចនេះកសិករ ១០០ ភាគរយនឹងខាតបង់ទាំងស្រុងហើយនឹងមិនអាចសងបំណុលបានទេ»។ នេះជាការលើកឡើងរបស់អ្នកស្រី ដែន ស្រីលីម អនុប្រធានទទួលបន្ទុកផ្នែកអភិវឌ្ឍន៍សហករណ៍ចំរើនផលរាំងកេសីក្នុងខេត្តបាត់ដំបងកាលពីម្សិលមិញ។ ...p>

ចេង សុខហ័ង និង Kali Kotoski
http://bit.ly/2d1rK6i

រដ្ឋមន្ត្រី​​ប្រាប់​ UN ​ថា ​​ការ​ឲ្យ​ប្រកាន់​​តាម​ ’លទ្ធិ​ប្រជា​ធិបតេយ្យល្អ​ឥតខ្ចោះ​​’ មិន​សម​ហេតុ​សម​ផល
<p>លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសបាននិយាយការពាររដ្ឋាភិបាលចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិនៅក្នុងទីក្រុងញូវយ៉ក កាលពីថ្ងៃសៅរ៍ ដោយលើកឡើងថា គណបក្សកាន់អំណាចត្រូវបានគេតម្រូវឲ្យប្រកាន់តាម “លទ្ធិប្រជាធិបតេយ្យល្អឥតខ្ចោះ” ដោយមិនសមហេតុសមផល ខណៈគណបក្សប្រឆាំង “កំពុងប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរ”។&nbsp;ពេលថ្លែងសុន្ទរកថាដ៏សំខាន់លើកដំបូងទៅកាន់អង្គការសហប្រជាជាតិ រដ្ឋមន្ត្រីក្រសួងការបរទេសថ្មីរូបនេះគឺជាមន្ត្រីរដ្ឋាភិបាលចុងក្រោយបំផុតដែលវាយបកលើការអះអាងដែលថា គណបក្សប្រជាជនកម្ពុជាកំពុងព្យាយាមបំបាក់គណបក្សប្រឆាំង និងអ្នករិះគន់ផ្សេងៗទៀតមុនការបោះឆ្នោតឃុំ-សង្កាត់នៅឆ្នាំក្រោយ  និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០១៨។ ...p>

ខូលីន ម៉ីយន៍​
http://www.cambodiadailykhmer.com/34483

វៀតណាម​ និង​កម្ពុជា​សន្យា​បង្កើន​ទំនាក់ទំនង​សហប្រតិបត្តិការ​
<p>ប្រទេស​វៀតណាម​ និង​ប្រទេស​កម្ពុជា​ប្តេជ្ញា​រឹត​បន្តឹងបន្ថែម​ទៀត​នូវ​ចំណង​មិត្តភាព​ជា​ប្រពៃណី​ និង​កិច្ច​សហប្រតិបត្តិការ​ប្រកបដោយ​ការ​យោគយល់​ រវាង​ប្រជាជាតិ​ទាំង​ពីរ​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បំណងប្រាថ្នា​ និង​សេចក្តី​ប្រាថ្នា​របស់​រដ្ឋាភិបាល​ និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​។​​នៅ​ត្រឹម ...p>

បុគ្គលិកសារព័ត៌មាន Viet Nam News
http://vietnamnews.vn/politics-laws/277314/viet-nam-cambodia-pledge-to-further-co-operative-relations.html

តំបន់​ជ្រោយចង្វារ​កាន់តែ​ទទួល​បាន​ការ​អភិវឌ្ឍ​ខ្លាំង
<p>វឌ្ឍន៍​ខាង​លិច​មិន​ភ្លេច​ខាង​កើត​ជ្រោយចង្វារ​ល្អ​ឆើត​អើត​ភក្ត្រ​ប៉ប្រិម​។ នេះ​ជា​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែង​លើក​ទ្បើង​ជា​រឿយៗ​កាលពី ១ ​ទសវត្សរ៍​មុន​ដែល​ពេល​នោះ​តំបន់​ជ្រោយចង្វារ​មិន​ទាន់​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​អ្នក​វិនិយោគ​​នៅ ...p>

ស៊ីវ ម៉េង
http://bit.ly/1J66siH

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​បាន​បន្ថែម​ទិន្នន័យ​ថ្មី​អំពី​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​ ៤​កន្លែង​ និង​ធ្វើ​បច្ចុប្បន្នភាព​លើ​ទិន្នន័យ​ដែល​មាន​ស្រាប់​ចំនួន​ ២៩​កន្លែង​
<p>អង្គការទិន្នន័យអំពីការអភិវឌ្ឍបានចេញផ្សាយទិន្នន័យអំពីតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងប្រទេសកម្ពុជាចំនួន ៣៤កន្លែង ជាមួយនឹងសេចក្តីយោងទូលំទូលាយដែលអាចចូលទៅដំណើរការ និងស្វែងរកបានជាពីរភាសា គឺខេមរភាសា និងភាសាអង់គេ្លស។ ជាមួួយគ្នានឹងទំព័រផែនទីរបស់យើង ទិន្នន័យនេះនឹងផ្តល់ព័ត៌មានចុងក្រោយបំផុតនៃតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងប្រទេសកម្ពុជាតាមរយៈការធ្វើទិន្នន័យក្លាយជារូបភាពមើលឃើញ។ សូមចូលទៅកាន់គេហទំព័រតាមរយះ៖ https://opendevelopmentcambodia.net/km/profiles/special-economic-zones/ ...p>
នៅខាងក្នុងបណ្តុំក្រុមហ៊ុនដែលជាកន្លែងដែលច្បាប់មូលធននិយម និង ច្បាប់ការងារមិនត្រូវបានអនុវត្ត
<p>នៅក្រោមច្បាប់នៃកម្ពុជា សិទ្ធិដើម្បីរៀបចំបង្កើតត្រូវបានក្តោបក្តាប់យ៉ាងរឹងមាំ។ គ្មាននិយោជក ភ្នាក់ងាររដ្ឋាភិបាល ឬពលរដ្ឋបង្អាក់សកម្មភាពសហជីពបាននោះទេ។ ទោះជាយ៉ាងនេះក្តី នៅផ្នែកខាងក្នុងនៃជញ្ជាំងតំបន់សេដ្ឋកិច្ចពិសេស (SEZs) របស់ប្រទេសកម្ពុជា &nbsp;អ្នករាយការណ៍របស់ In These Time បានឃើញពីប្រព័ន្ធមួយដែលបានរៀបចំឡើងដើម្បីគ្រប់គ្រងយ៉ាងតឹងរឹងលើកម្លាំងពលកម្ម ដោយការដាក់របងរារាំងក្រុមកម្មករនៅខាងក្នុង ហើយក្រុមសហជីពនៅខាងក្រៅ។ មានកម្មករច្រើនរាប់សិបនាក់ និងសកម្មជនសហជីពបានអះអាងថា ខណៈដែលវាមិនមានភាពងាយស្រួលទេក្នុងការរៀបចំបង្កើតដោយឯករាជ្យនៅក្នុងប្រទេសកម្ពុជា ច្បាប់នេះគឺបានរំលោភដោយចេតនានៅក្នុងតំបន់សេដ្ឋកិច្ចពិសេស (SEZs)។ ជាលទ្ធផល គឺការពុះកញ្ជ្រោលឡើងនៃការមិនសប្បាយចិត្ត។ &nbsp; ...p>

Matt Kennard and Claire Provost
http://inthesetimes.com/features/special-economic-zones-corporate-utopia-capitalism.html

ចិន ​សន្យា​បង្កើន​ការ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា
<p>ប្រទេសចិនសន្យាបង្កើនការវិនិយោគនៅក្នុងប្រទេសកម្ពុជាដែលជាការតបស្នងចំពោះការប្តេជ្ញាចិត្តក្នុងការគាំទ្រនយោបាយចិននៅក្នុងតំបន់ និងគំនិតផ្តួចផ្តើមសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍។ នេះបើតាមមន្ត្រីរដ្ឋាភិបាលចិន។&nbsp;ការប្រកាសនេះធ្វើឡើងនៅក្នុងពិធីបិទពិព័រណ៍អាស៊ាន ចិន លើកទី ១៣ (CAEXpO) កាលពីថ្ងៃពុធនៅក្នុងខេត្តណាននីង។&nbsp;លោក Wang Lei អគ្គលេខាធិការនៃលេខាធិការដ្ឋាន CAEXpO បានឲ្យដឹងថា៖ «លោក ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជាសន្យាថាលោកនឹងបន្តគាំទ្រគំនិតផ្ដួចផ្ដើមរបស់យើងសម្រាប់អាស៊ានដែលរួមទាំងផ្លូវសូត្រសមុទ្រ»។ លោកបន្តថា៖ «កម្ពុជាផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងដល់ពួកយើង»។ ...p>

Kali Kotoski
http://bit.ly/2cK4XLJ

ក្រុម​តំណាងរាស្ត្រ បក្ស​សង្គ្រោះ​ជាតិ​ កំពុង​ពិចារណា​ចូល​រដ្ឋសភា​វិញ
<p>ប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោកសុនឆ័យបានឲ្យដឹងថាក្រុមតំណាងរាស្ត្រគណបក្សនេះកំពុងពិចារណាចូលរដ្ឋសភាវិញដើម្បីដោះស្រាយបញ្ហាមួយចំនួនក្នុងនោះគ្រោងនឹងកោះហៅរដ្ឋមន្ត្រីក្រសួងចំនួន៤ ទៅឆ្លើយបំភ្លឺ ព្រមទាំងអំពាវនាវដល់រដ្ឋមន្ត្រីក្រសួងសុខាភិបាល លាលែងពីតំណែង ដោយសារពលរដ្ឋខ្មែរ កំពុងរងគ្រោះខ្លាំងពីវិស័យនេះ។ ក្រោយពីជួបសួរសុខទុក្ខមន្ត្រីបក្សប្រឆាំងនៅពន្ធនាគារព្រៃស កាលពីថ្ងៃម្សិលមិញ លោក សុន ឆ័យ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នឹងចូលធ្វើការនៅរដ្ឋសភា វិញ នៅខែក្រោយ ដើម្បីដោះស្រាយបញ្ហាមួយចំនួនដែលកំពុងកើតមានឡើង តាមរយៈការជជែកគ្នារវាងគណបក្សធំៗទាំងពីរ។ ...p>

ប៉ិច សុធារី
http://bit.ly/2cOULBt

មន្ត្រីទទួលខុសត្រូវការចុះឈ្មោះបោះឆ្នោតត្រូវត្រៀមខ្លួនសម្រាប់ការចុះឈ្មោះក្នុងឱកាសបុណ្យភ្ជុំបិណ្ឌដ៏ខ្លីខាងមុខ
<p>មន្ត្រីឃុំ​ នៅ​ទូ​ទាំង​ប្រទេស​កំពុង​ត្រៀមលក្ខណៈ​សម្រាប់​ការ​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​យ៉ាង​កំ​ហុ​ក​ក្នុង​អំឡុង​បុណ្យ​ភ្ជុំបិណ្ឌ​ ដែល​នឹង​អាច​នឹង​ជា​ឱកាស​ ឬ​ធ្វើ​ឱ្យ​បាត់​ឱកាស​ក្នុង​ការ​ចូលរួម​សម្រាប់​ការ​បោះ​ឆ្នោត​ខាង​មុខ​។​ បន្ទាប់​ពី ...p>

ប៉ែន សុខហ៊ាន
https://www.cambodiadaily.com/news/election-officials-brace-pchum-ben-rush-118530/

ក្រសួង​មហាផ្ទៃ បញ្ជា​ឲ្យ​សមត្ថកិច្ច​តាម​ចាប់​អ្នក​ឆបោក​តាម​ទូរស័ព្ទ
<p>ក្រសួងមហាផ្ទៃ​ ចេញ​បញ្ជា​ឲ្យ​សមត្ថកិច្ច​នគរបាល​ពាក់ព័ន្ធ​ តាម​ចាប់ខ្លួន​ជនអនាមិក​ដែល​បាន​ប្រើ​ឈ្មោះ​ថ្នាក់ដឹកនាំ​ក្រសួង​ដោយ​ភ្ជាប់​ជាមួយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ទៅ​គំរាម​អភិបាលស្រុក​មួយ​ចំនួន​ នៅ​ខេត្តកំពង់ឆ្នាំង​ និង​ខេត្តបាត់ដំបង​ ឲ្យ​បង់លុយ​ជា​ថ្នូរ​ ជួយ​រត់ការ​មិន​ឲ្យ​ដកហូត​ដំណែង​ និង​ចាប់ខ្លួន ...p>

ម៉ៃ ទិត្យថារ៉ា
http://bit.ly/1PQ8IXT

ជប៉ុនផ្តល់ ១៣៤,៥២៦ ដុល្លារអាមេរិក សម្រាប់គម្រោងពង្រឹងប្រព័ន្ធថែទាំសុខភាពបឋមមាតា និងទារកនៅខេត្តកំពង់ចាម
<p>កាលពីថ្ងៃទី ៥ ខែ កញ្ញា ឆ្នាំ ២០១៦ រាជរដ្ឋាភិបាលជប៉ុនបានយល់ព្រមផ្តល់ ១៣៤,៥២៦ ដុល្លារអាមេរិក ដល់អង្គការមូលនិធិជប៉ុន pHJ។ កិច្ចសន្យាផ្តល់ជំនួយ ក្រោមគ្រោងការណ៍នៃ “ជំនួយឧបត្ថម្ភឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន” &nbsp;ត្រូវបានចុះហត្ថលេខា ដោយឯកឧត្តម គូម៉ាម៉ារ៉ូ យូជិ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និង លោកស្រី ណាកាតា យូស៊ីមិ នាយិកាប្រចាំប្រទេសអង្គការមូលនិធិជប៉ុន pHJនៅស្ថានទូតជប៉ុន ដើម្បីអនុវត្តន៍ “គម្រោងពង្រឹងប្រព័ន្ធថែទាំសុខភាពមាតា និងទារកនៅខេត្តកំពង់ចាម”។ ...p>

ស្ថានទូតជប៉ុននៅកម្ពុជា

ទាញយក៖ pdf

ភ្លៀង​​នឹង​ចាប់​ផ្តើម​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន​ចាប់​ពី​ថ្ងៃ​ទី​១៣​ដល់​​​១៨ ​ខែ​កញ្ញា
<p>រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម បានប្រកាសកាលពីថ្ងៃចន្ទ ម្សិលមិញនេះឲ្យប្រជាពលរដ្ឋនិងអាជ្ញាធរដែនដីទូទាំងប្រទេសមានការប្រុងប្រយ័ត្នខ្ពស់នឹងទឹកភ្លៀងដែលនឹងចាប់ផ្តើមធ្លាក់ពីមធ្យមទៅច្រើន ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៨ ខែកញ្ញា នេះ ជាពិសេសជំនន់ទឹកភ្លៀង។&nbsp;លោក លឹមគានហោរដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម បានឲ្យដឹងថាប្រពន្ធសម្ពាធទាបដែលបានអូសកាត់ពីលើអាងទន្លេមេគង្គ និងវិសម្ពាធ ដែលកំពុងស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង បានធ្វើឲ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ដែលតំបន់ខ្លះលើពី ១០០មិល្លីម៉ែត្រក្នុងរយៈពេល២៤ម៉ោង។ ...p>

មុំ គន្ធា
http://bit.ly/2cgW4va

រដ្ឋាភិបាល​ផ្តល់​អាជ្ញាប័ណ្ណ​ទាញ​យក​រ៉ែ​ដំបូង​ឲ្យ​ទៅ Mesco
<p>រដ្ឋាភិបាលកម្ពុជាបានផ្តល់អាជ្ញាប័ណ្ណទាញយក និងកែច្នៃរ៉ែមាសលើកដំបូងរបស់ខ្លួនដល់ក្រុមហ៊ុន Mesco Gold សម្រាប់គម្រោងរ៉ែមាសនៅក្នុងខេត្តរតនគិរី។ នេះបើតាមអ្នកនៅក្នុងឧស្សាហកម្មនេះឲ្យដឹងកាលពីម្សិលមិញ។&nbsp;ការយល់ព្រមដ៏សំខាន់ដោយក្រសួងរ៉ែ និងថាមពលជាលើកទីមួយហើយសម្រាប់អាជ្ញាប័ណ្ណទាញយករ៉ែ ស្ថិតក្រោមក្របខ័ណ្ឌបទប្បញ្ញត្តិថ្មី និងជាជំហានចុងក្រោយសម្រាប់ក្រុមហ៊ុន Mesco Gold ដើម្បីដំណើរការផលិតរ៉ែនៅភូមិស៊ីយ៉ារ៉ុងរបស់ខ្លួន។ ...p>

Cam McGrath
http://bit.ly/2cUC953

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

5SAHu
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!