ជប៉ុនផ្តល់ ១៣៤,៥២៦ ដុល្លារអាមេរិក សម្រាប់គម្រោងពង្រឹងប្រព័ន្ធថែទាំសុខភាពបឋមមាតា និងទារកនៅខេត្តកំពង់ចាម
កាលពីថ្ងៃទី ៥ ខែ កញ្ញា ឆ្នាំ ២០១៦ រាជរដ្ឋាភិបាលជប៉ុនបានយល់ព្រមផ្តល់ ១៣៤,៥២៦ ដុល្លារអាមេរិក ដល់អង្គការមូលនិធិជប៉ុន PHJ។ កិច្ចសន្យាផ្តល់ជំនួយ ក្រោមគ្រោងការណ៍នៃ “ជំនួយឧបត្ថម្ភឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន” ត្រូវបានចុះហត្ថលេខា ដោយឯកឧត្តម គូម៉ាម៉ារ៉ូ យូជិ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និង លោកស្រី ណាកាតា យូស៊ីមិ នាយិកាប្រចាំប្រទេសអង្គការមូលនិធិជប៉ុន PHJនៅស្ថានទូតជប៉ុន ដើម្បីអនុវត្តន៍ “គម្រោងពង្រឹងប្រព័ន្ធថែទាំសុខភាពមាតា និងទារកនៅខេត្តកំពង់ចាម”។ ...
ស្ថានទូតជប៉ុននៅកម្ពុជា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញសារាចរ ស្ដីពីការថែរក្សាការពារបង្គោលព្រំដែនចាស់
លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានចេញសារាចរស្ដីពីការថែរក្សាការពារបង្គោលព្រំដែនចាស់បោះដោយគណៈកម្មការកំណត់ព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា និងកូសាំងស៊ីន នៅមុន និងក្រោយទសវត្សរ៍ឆ្នាំ១៨៧០ ដើម្បីចៀសវាងការបាត់បង់នូវមរតកប្រវត្តិសាស្ត្រ ដែលជាផ្នែកមួយនៃសាវតារជាតិខ្មែរ។ យោងទៅតាមសារាចរចុះថ្ងៃទី២០ ខែកញ្ញា ដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យដឹងថា ដើម្បីចៀសវាងការបាត់បង់នូវមរតកប្រវត្តិសាស្ត្រ ដែលជាផ្នែកមួយ នៃសាវតារជាតិខ្មែរ និងការសឹករេចរិល ដោយធម្មជាតិ និងដើម្បីថែរក្សាការពារ បង្គោលព្រំដែនចាស់ ដែលបោះដោយគណៈកម្មការកំណត់ព្រំដែន រវាងព្រះរាជាណាចក្រកម្ពុជា និងកូសាំងស៊ីន នៅមុននឹងក្រោយ ទសវត្សរ៍ឆ្នាំ១៨៧០ ឲ្យបានឋិតថេរគង់វង្ស។ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/2d2Vaz8
វិស័យសំណង់នៅតែបន្តជំរុញកំណើនកម្ពុជា
កំណើននៅក្នុងវិស័យសំណង់ និងការរំពឹងទុកពីការធ្លាក់ចុះកសិកម្មកាត់ដេរ និងទេសចរណ៍នាំឲ្យមានការរំពឹងទុកថាកំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំនេះនឹងកើនឡើង ៦,៩ ភាគរយ។ នេះបើតាមរបាយការណ៍សេដ្ឋកិច្ចរបស់ធនាគារពិភពលោក។ការ ...
Ananth Baliga
http://bit.ly/1FU4FLV
អាជ្ញាធរគំរាមចាត់វិធានការបង្ក្រាបសហជីពដែលនាំគ្នាធ្វើការតវ៉ា
មន្ត្រីនគរបាលខេត្តកំពង់ស្ពឺម្នាក់បាននិយាយកាលពីម្សិលមិញថា យោធាប្រហែល ...
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/news/28289/
ទឹកជំនន់ធំបានបង្កឱ្យមានការតវ៉ាពីប្រជាជន
បន្ទាប់ពីការស្លាប់មនុស្សចំនួនពីរនាក់ពីគ្រោះទឹកជំនន់ដូចដែលនៅរដូវវស្សារាល់ដង ក៏ដូចជាករណីស្រដៀងមួយទៀតកើតឡើងនៅថ្ងៃចន្ទនេះ អ្នកភូមិមកពីភូមិក្វាខណ្ឌដង្កោរាជធានីភ្នំពេញបានកំពុងទាមទារការចាត់វិធានការ។ ពួកគេនិយាយ ...
Pav Suy
http://www.khmertimeskh.com/news/17215/deadly-flooding-spurs-protest/
ចិនសន្យាជំនួយយោធាថ្មីដល់កម្ពុជា
ប្រទេសចិន និងប្រទេសកម្ពុជា បានព្រមព្រៀងបង្កើនទំនាក់ទំនងខាងយោធាបន្ថែមទៀត នៅក្រោយពីកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរ កាលពីថ្ងៃទី ៦ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា។បើទោះបីជាព័ត៌មានលម្អិតស្តីពី ...
Prashanth Parameswaran
http://thediplomat.com/2015/11/china-pledges-new-military-aid-to-cambodia/
វាយកម្ទេចផ្ទះខុសច្បាប់ចោលក្នុងព្រៃការពារខេត្តបាត់ដំបង
អស់រយៈពេលរាប់ឆ្នាំបន្ទាប់ពីការរឹបអូសដីធ្លីដែលបានធ្វើឱ្យព្រៃការពារមួយកន្លែងក្នុងខេត្ដបាត់ដំបងសឹករេចរិល កាលពីថ្ងៃម្សិលមិញ មន្ត្រីរដ្ឋបាលព្រៃឈើបានបោះជំហានយ៉ាងមុតមាំមួយដើម្បីបង្ក្រាបបញ្ហានេះ។ នាពេលព្រឹកព្រលឹម ក្រុមរដ្ឋបាល ...
James Reddick
http://www.khmertimeskh.com/news/17876/homes-razed-in-protected-battambang-forest/
ពលរដ្ឋកម្ពុជាប្រើប្រាស់ស្មាតហ្វូន កើនឡើងស្ទើទ្វេដង
ការស្រាវជ្រាវថ្មីមួយបានរកឃើញថា ចំនួនប្រជាជនកម្ពុជាដែលប្រើទូរស័ព្ទស្មាតហ្វូនយ៉ាងតិចបំផុតមួយគ្រឿងមានការកើនឡើងស្ទើរតែទ្វេដង ដែលជួយឲ្យប្រជាជនច្រើនជាងពាក់កណ្តាលនៃប្រជាជនសរុបរបស់ប្រទេសនេះ អាចចូលទៅ ...
Charles Rollet
http://bit.ly/1I0vL51
PPSEZ នឹងធ្វើ Bookbuilding ចុងខែ
តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ) នឹងរៀបចំធ្វើ Bookbuilding នៅចុងខែនេះសម្រាប់ការបោះផ្សាយមូលបត្រលក់ជាលើកដំបូង (IPO) ដែលខ្លួនសង្ឃឹមថានឹងរកបានប្រាក់រហូតដល់១១,៦លានដុល្លារសម្រាប់ការពង្រីក និងការសងបំណុល។ នេះបើតាមការផ្សព្វផ្សាយនៃរបាយការណ៍របស់ក្រុមហ៊ុនក្នុង ...
Cam McGrath
http://bit.ly/1NmV5OP
បណ្តាញសហគមន៍ព្រៃឡង់បែកជាពីរក្រុម
ខណៈដែលសកម្មជនមកពីព្រៃឡង់ទទួលបានរង្វាន់អេក្វាទ័រ (Equator Prize) នៅទីក្រុងប៉ារីសកាលពីថ្ងៃចន្ទបណ្តាញមួយទៀតបានលេចចេញជារូបរាងនៅខេត្តកំពង់ធំដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងអាជ្ញាធរមូលដ្ឋាន។បណ្តាញសហគមន៍ព្រៃឡង់ (PLFCN) ត្រូវបានលោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំផ្តល់ថវិកា ...
Daniel Pye និង ផាក់ ស៊ាងលី
http://bit.ly/1NKOeyO
ក្រសួងនឹងដាក់កម្មវិធីសិក្សាបញ្ចូលគ្នាកុមារពិការជាមួយសិស្សធម្មតា
មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ក្រសួងគ្រោងនឹងដំណើរការកម្មវិធីសិក្សាអប់រំបញ្ចូលគ្នារវាងកុមារពិការជាមួយសិស្សធម្មតា នៅតាមសាលារៀនរដ្ឋនៅទូទាំងប្រទេស នាដើមឆ្នាំ២០១៧ ខាងមុខ ដើម្បីឲ្យកុមារពិការអាចទទួលបានការអប់រំស្មើភាព ...
ប៉ិច សុធារី
http://bit.ly/2hH380T
ក្រសួងរ៉ែ បំភ្លឺជាថ្មីបញ្ហានាំខ្សាច់ទៅសិង្ហបុរី ក្នុងលក្ខខ័ណ្ឌបច្ចេកទេស
ទោះជាក្រសួងរ៉ែនិងថាមពល បានពន្យល់បែបបច្ចេកទេសជាច្រើនដង ឆ្លើយតបនឹងការចោទប្រកាន់រកឃើញពីភាពមិនប្រក្រតីនៃបរិមាណ និងចំណូលក្នុងការនាំខ្សាច់ចេញទៅប្រទេសសិង្ហបុរី ក្តី ថ្នាក់ដឹកនាំគណៈកម្មការទី១០ នៃរដ្ឋសភា នៅតែយល់ថា ការបកស្រាយនោះ ...
តាំង វីដា
http://bit.ly/2gPJhAF
ជារូបិយប័ណ្ណ ដែលមានប្រវត្តិដ៏សម្បូរបែប ជាងគេបំផុត នៅលើពិភពលោក
ប្រាក់កាសទាំងនេះត្រូវបានរកឃើញនៅទីតាំងកំណាយជាច្រើន ហើយ បុរាណ វិទូជឿជាក់ថា មានប្រាក់កាសបែបនេះច្រើនទៀតដែលនៅមិនទាន់គាស់កកាយយោងទៅតាមការពិពណ៌នាអំពីប្រាក់កាសនៅលើវត្ថុនានាដែលបន្សល់ទុកពីសម័យនគរភ្នំ(ឬហៅថា សម័យហ្វូណន) នា ...
ខ្មែរថាមស័
http://bit.ly/2nIbidx
ឧកញ៉ា ស៊ឹង សំអុល ចូលបំភ្លឺតុលាការរឿងបទល្មើសឈើ
ឧកញ៉ា ស៊ឹង សំអុល បានចូលបំភ្លឺនៅតុលាការខេត្តមណ្ឌលគិរីហើយ តែបានបដិសេធថាមិនបានពាក់ព័ន្ធនឹងបទល្មើសព្រៃឈើប្រណីតនៅក្នុងក្រុមហ៊ុនដាយថាន់ ដែលគណៈកម្មការដឹកនាំដោយនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានរកឃើញ និងប្តឹងទៅតុលាការនោះទេ។ ឧកញ៉ា ...
ផាក់ ស៊ាងលី
http://bit.ly/2ywO4Lw
ដីជម្រកសត្វជាង ២ ពាន់ហិកតាត្រូវបានដកហូត ក្រោយហៅមន្ត្រីសួរ
ដីដែលគេរំលោភយកជាង ២ ពាន់ហិកតានៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ក្នុងស្រុកឱរ៉ាល់ត្រូវបានអាជ្ញាធរខេត្តកំពង់ស្ពឺសម្រេចចេញដីកាដកហូត បន្ទាប់ពីបានចុះស្រាវជ្រាវ និងកោះហៅមន្ត្រីជាច្រើននាក់សួរនាំកាលពីថ្ងៃសុក្រសប្តាហ៍មុន ប៉ុន្តែជនល្មើសមិន ...
ផាក់ ស៊ាងលី
http://bit.ly/2EDQfAU
នៅឯវេទិកាសេដ្ឋកិច្ចពិភពលោកនាយករដ្ឋមន្ត្រីសរសើរពីកំណើនសេដ្ឋកិច្ច ហើយដាស់តឿនអ្នកកាសែត
ឆ្លៀតឱកាសក្នុងសន្និសីទកាសែតនៅឯវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាននៅក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានព្រមានថា ស្ថាប័នព័ត៌មានពីរដែលគ្រប់គ្រងដោយបរទេស រួមទាំងកាសែត ខេមបូឌា ដេលី ផង “ ប្រឆាំង ” រដ្ឋាភិបាល ហើយថា អ្នកកាសែតដែលមិនធ្វើសេចក្តីរាយការណ៍ “ត្រឹមត្រូវ” នឹងត្រូវបានមើលឃើញថា ជា “ខ្ញុំបម្រើបរទេស”។ថ្លែងបិទសន្និសីទកាសែតនេះ លោក អេឌ្រាន ម៉ង់ (Adrian Monck) ប្រធានផ្នែកទំនាក់ទំនងសាធារណៈ និងសង្គមនៃវេទិកានេះមានប្រសាសន៍ថា ស្ថាប័នព័ត៌មានរិះគន់គឺជាផ្នែកមួយដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច។ ...
Matt Surrusco
http://www.cambodiadailykhmer.com/37449
មេធាវីលោកសម រង្ស៊ីនិងក្រុមហ៊ុន Chevron ចោទគ្នាដោយសារវីដេអូលោកកែម ឡី
ពាក្យពេចន៍ចោទប្រកាន់គ្នាទៅវិញទៅមកបានកើតមានឡើងរវាងមេធាវីរបស់លោក សម រង្ស៊ី ជាមួយនឹងមេធាវីក្រុមហ៊ុនប្រេង Chevron ដែលការពារជំហររបស់ខ្លួនក្នុងការបដិសេធបណ្តឹងស្នើសុំឯកសារពាក់ព័ន្ធនឹងការធ្វើឃាតលោកបណ្ឌិត កែម ឡី។ នេះបើតាមឯកសារដែល VOA ទទួលបានពីគេហទំព័រ ...
ម៉ែន គឹមសេង
http://khmer.voanews.com/a/rainsy-lawyer-and-chevron-accuse-each-other-over-kem-ley-video/3868732.html
ជម្លោះលើបញ្ហាដីធ្លីនៅក្នុងឆ្នាំ ២០១៧ ធ្លាក់ចុះ
នៅឆ្នាំ ២០១៧នេះ បើយោងតាមរបាយការណ៍របស់ក្រសួង, គណៈកម្មការសុរិយោដីបានដោះស្រាយករណីវិវាទដីធ្លីចំនួន ៨៥ ករណី ឱ្យទៅ ៣២៦ គ្រួសារ ដែលមានទំហំដី ៤៤,៥ ហិកតា។ នៅក្នុងនោះដែរ ក្រសួងបានរកឃើញថា មាន ៣៧ ករណី ...
ឃី សុវុទ្ធី
http://www.khmertimeskh.com/5099139/disputes-land-fall-2017/
កម្ពុជានាំចេញទៅអឺរ៉ុប មានជាង ៣ ពាន់លានដុល្លារ
ប្រទេសកម្ពុជាបាននាំចេញទំនិញមានតម្លៃប្រហែល ៣ ពាន់លានដុល្លារទៅសហភាពអឺរ៉ុប (EU) ក្នុងរយៈពេល ៩ ខែដំបូងក្នុងឆ្នាំ២០១៧។ នេះបើយោងតាមលោក អ៊ូច បូរិទ្ធិ រដ្ឋលេខាធិការក្រសួងការបរទេស។ ការលើកឡើងរបស់លោក អ៊ូច ...
ភ្នំំពេញ ប៉ុស្តិ៍
http://bit.ly/2oE4wqe
កម្រៃលើការត្រួតពិនិត្យនាំចេញអង្ករត្រូវបានកាត់បន្ថយ
រាជរដ្ឋាភិបាលបានសម្រេចតម្លៃថ្មីជាបណ្ដោះអាសន្ននៃការត្រួតពិនិត្យតាមប្រព័ន្ធម៉ាស៊ីនស្គែនលើមុខទំនិញអង្ករនាំចេញដឹកជញ្ជូនក្នុងកុងតឺន័រសម្រាប់រយៈពេលពីរឆ្នាំដែលបានចូលជាធរមានគិតចាប់តាំងពីថ្ងៃទី១ខែវិច្ឆិកានេះក្នុងគោល ...
ម៉ៃ គុណមករា
http://bit.ly/2eWJrnY