សេចក្ដីប្រកាសព័ត៌មានរួម ស្តីពីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាន ចំនួន ៣ និង កិច្ចព្រមព្រៀងហិរញ្ញប្បទាន ឥតសំណង ចំនួន ១ ដើម្បីលើកកម្ពស់ភាពធន់សេដ្ឋកិច្ច ជំរុញការអភិវឌ្ឍ និង ការអភិវឌ្ឍធនធានមនុស្ស នៅព្រះរាជាណាចក្រកម្ពុជា
នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីប្រកាសព័ត៌មានរួម ស្តីពីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាន ចំនួន ៣ និង កិច្ចព្រមព្រៀងហិរញ្ញប្បទាន ឥតសំណង ចំនួន ១ ដើម្បីលើកកម្ពស់ភាពធន់សេដ្ឋកិច្ច ជំរុញការអភិវឌ្ឍ និង ការអភិវឌ្ឍធនធានមនុស្ស នៅព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាភាគីហត្ថលេខី តំណាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយលោក NAKAZAWA Keiichiro អនុប្រធានជាន់ខ្ពស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានចំនួន ៣ និងកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងចំនួន ១។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ