ប្លក់
សិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំ២០១៧
ចាប់ពីថ្ងៃទី ២៥-២៩ ខែវិចិ្ឆកា ឆ្នាំ ២០១៧ បន្ទាប់ពីការចូលរួមកម្មវិធីបារខែមបាត់ដំបងដោយជោគជ័យ ក្រុមការងារអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានបន្តធ្វើដំណើរដើម្បីធ្វើសិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំ២០១៧ នៅខេត្តសៀមរាប។ នៅថ្ងៃទីមួយ និងទីពីរនៃសិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំ ក្រុមការងារអូឌីស៊ីបានចំណាយពេលពីរថ្ងៃពេញ ដើម្បីធ្វើកិច្ចពិភាក្សាក្នុងក្រុមទាក់ទងនឹងការងារដែលអូឌីស៊ីបានធ្វើ និងសម្រេចនៅក្នុងឆ្នាំ ២០១៧នេះ ក៏ដូចជាការឆ្លុះបញ្ចាំងពីបញ្ហាប្រឈមដែលកើតមាននៅក្នុងក្រុមការងារនីមួយៗ និងស្វែងរកដំណោះស្រាយ បន្ថែមពីនេះទៀតក៏មានការពិភាក្សាពីផែនការការងារសម្រាប់ឆ្នាំ២០១៨ ដែលនឹងខិតជិតមកដល់នាពេលខាងមុខនេះ។ បន្ទាប់ពីការពិភាក្សាប្រកបដោយផ្លែផ្កា នៅថ្ងៃទីបី ក្រុមការងារអូឌីស៊ីបានធ្វើទស្សនៈកិច្ចសិក្សានៅប្រាសាទបេងមាលា ប្រាសាទបន្ទាយស្រី ...
សិក្ខាសាលាស្តីអំពី គេហទំព័រអូឌីស៊ី និងព័ត៌មានសេវាសាធារណៈ

នៅថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៧ នៅការិយាល័យអង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) រាជធានីភ្នំពេញ ក្រុមការងារអូឌីស៊ី បានរៀបចំសិក្ខាសាលាស្តីពី “គេហទំព័រអូឌីស៊ី និងការទទួលបានព័ត៌មានអំពីសេវាសាធារណៈ” ដែលសិក្ខាសាលា ...
សិក្ខាសាលាស្តីអំពី គេហទំព័រអូឌីស៊ី និងព័ត៌មានសេវាសាធារណៈជាមួយនឹងអាជ្ញាធរមូលដ្ឋាន, (គ.ជ.អ.ប), និងអង្គការមិនមែនរដ្ឋាភិបាលនានា

នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០១៧ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) បានរៀបចំសិក្ខាសាលាស្តីពី “គេហទំព័រអូឌីស៊ី និងការទទួលបានព័ត៌មានអំពីសេវាសាធារណៈ” នៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ ដែលសិក្ខាសាលានេះត្រូវបានផ្តល់ ...
កិច្ចប្រជុំភាគីពាក់ព័ន្ធស្តីពីទំព័រព័ត៌មានទិន្នន័យអំពីសម្បទានដីសង្គមកិច្ចនៅលើគេហទំព័រអូឌីស៊ី

នៅថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០១៧ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) ជាមួយនឹងងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (UNOHCHR) បានរៀបចំកិច្ចប្រជុំភាគីពាក់ព័ន្ធស្តីពី “ទំព័រព័ត៌មានទិន្នន័យអំពីសម្បទានដីសង្គមកិច្ចនៅលើគេហទំព័រអូឌីស៊ី” ...
ក្រុមការងារអូឌីស៊ីបានចូលរួមព្រឹត្តិការណ៍បារខែមអាស៊ាន ២០១៧

បារខែមអាស៊ាន ២០១៧នេះ បានប្រព្រឹត្តទៅនៅថ្ងៃទី ២១-២២ ខែតុលា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ក្នុងរាជធានីភ្នំពេញ។ កម្មវិធីនេះ មានគោលបំណង ដើម្បីផ្ដល់ការចែករំលែកចំណេះដឹង និងកសាងទំនាក់ទំនង រវាងអ្នកចូលរួមទាំងអស់ក្នុងប្រទេសកម្ពុជា ...
សិក្ខាសាលាស្តីអំពី គេហទំព័រអូឌីស៊ី និងព័ត៌មានសេវាសាធារណៈនៅខេត្តក្រចេះ

នៅថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០១៧ ក្រុមការងារអូឌីស៊ីមានសេចក្តីរំភើបដោយបានរៀបចំសិក្ខាសាលាមួយដែលស្ថិតក្រោមប្រធានបទនៃគម្រោង “ការយល់ដឹងជាសាធារណៈ និងការចូលរួមក្នុងការផ្តល់សេវារបស់រដ្ឋាភិបាល” ដែលផ្តល់មូលនិធិដោយ កម្មវិធីរបស់ប្រទេសស៊ុយអែតសម្រាប់វិស័យ ...
សូមអរគុណចំពោះការចូលរួមជាមួយយើងនៅក្នុងកម្មវិធីមេគង្គអាយស៊ីធីខេម ២០១៧

លិខិតថ្លែងអំណរគុណកម្មវិធីមេគង្គអាយស៊ីធីខេម លើកទី៥ ឆ្នាំ ២០១៧ “ការសហការឆ្លងកាត់ព្រំដែនជាមួយនឹងទិន្នន័យ” ជូនចំពោះអ្នកចូលរួមទាំងអស់គ្នាយើងពិតជាមានកិត្ដិយសណាស់ ដែលអ្នកទាំងអស់គ្នាបានមានវត្តមាននៅក្នុងកម្មវិធីមេគង្គអាយស៊ីធីឆ្នាំនេះ។ យើងដឹង ថាអ្នកទាំងអស់គ្នាមានកាតព្វកិច្ច ...
មេគង្គអាយស៊ីធីខេម ២០១៧៖ ការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិកសម្រាប់អ្នកចូលរួមម្នាក់ និងរង្វាន់សម្រាប់គំរូគម្រោង

ការគណនាការបញ្ចេញឧស្ម័នកាបូនិករបស់អ្នកចូលរួមម្នាក់ៗ ដើម្បីរំលឹកពួកគេពីការទទួលខុសត្រូវផ្នែកបរិស្ថាន និងសេចក្តីប្រកាសផ្តល់រង្វាន់ជំនួយគ្រាប់ពូជ (Seed Grant Award) សម្រាប់គំរូគម្រោងអភិវឌ្ឍន៍គឺជាផ្នែកសំខាន់សម្រាប់ថ្ងៃដំបូងនៃមេគង្គអាយស៊ីធី ...
ក្រុមការងារអូឌីស៊ីបានចូលរួមព្រឹត្តិការណ៍បារខែមអង្គរ

បារខែមអង្គរ ឆ្នាំ២០១៧នេះ បានប្រព្រឹត្តទៅនៅថ្ងៃទី ០៩-១០ ខែកញ្ញា នៅសាកលវិទ្យាល័យ បៀលប្រាយក្នុងខេត្ត សៀមរាប។ គោលបំណងនៃកម្មវិធីនេះ គឺដើម្បីជម្រុញឱ្យយុវជនកម្ពុជាមានឱកាសជួបជាមួយវាគ្មិននានា ចែករំលែកពីបទពិសោធន៍ ...
មុនពេលកម្មវិធីមេគង្គអាយស៊ីធីខេម ២០១៧ មកដល់

នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ ក្រុមការងាររបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ និងក្រុមការងារស្ម័គ្រចិត្តរបស់យើង បានធ្វើដំណើរឆ្ពោះទៅកាន់ខេត្តសៀមរាប ដើម្បីរៀបចំកម្មវិធីមេគង្គអាយស៊ីធីខេម ស្របពេលដែលអ្នកចូលរួមជាច្រើនកំពុងធ្វើដំណើរទៅចូលរួមក្នុង ...
ចំណាប់អារម្មណ៍ដំបូងរបស់អ្នកស្ម័គ្រចិត្តរបស់កម្មវិធី Mekong ICT Camp លើកទី៥ នៅកម្ពុជា

Mekong ICT Camp គឺជាសិក្ខាសាលាមួយដែលមានរយៈពេលមួយសប្តាហ៍ និងមានគោលបំណងផ្តល់ដល់អ្នកចូលរួមនូវជំនាញ និងគន្លឹះក្នុងការប្រើប្រាស់បច្ចេកវិទ្យាផ្សេងៗដើម្បីដោះស្រាយបញ្ហាសង្គម និងបរិស្ថាន និងលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការច្នៃប្រឌិត និងការផ្លាស់ ...
កិច្ចប្រជុំជាមួយដៃគូពាក់ព័ន្ធគម្រោងសម្បទានដីសង្គមកិច្ច

នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ ក្រុមការងារអូឌីស៊ីបានធ្វើបទបង្ហាញពីសំណុំទិន្នន័យព្រាង និងទំព័រផែនទីស្តីពី សម្បទានដីសង្គមកិច្ចរបស់អូឌីស៊ី នៅក្នុងកិច្ចប្រជុំភាគីពាក់ព័ន្ធស្តីពី គម្រោងសម្បទានដីសង្គមកិច្ច ដែលបានធ្វើ ...
រីករាយថ្ងៃកំណើត អូឌីស៊ី!

អូឌីស៊ីមានអាយុ ៦ឆ្នាំហើយ! ប៉ុន្តែអាយុគឺគ្រាន់តែជាលេខ និងគ្រាន់ជាអ្វីដែលមនុស្សគ្រប់គ្នាធ្លាប់ និងនឹងឆ្លងកាត់ប៉ុណ្ណោះ ចំណែកអូឌីស៊ីវិញ ពួកយើងមិនមែនត្រឹមតែជាតួលេខទេ។ យើងមានការរីកលូតលាស់ជារៀងរាល់ថ្ងៃ។ នៅក្នុងឱកាសពិសេសនេះ ក្រុមការងារអូឌីស៊ី ក៏បានរៀនពីរបៀបប្រើ Google Search Console ដើម្បីតាមដានការដកស្រង់ព័ត៌មាន និងទិន្នន័យផ្សេងៗរបស់អូឌីស៊ី។ ការរៀនសូត្រជាមួយគ្នានេះ គឺមានសារៈសំខាន់ណាស់សម្រាប់ការរីកចម្រើនរបស់បុគ្គលម្នាក់ៗ និងជាផ្នែកមួយដ៏សំខាន់នៃការបង្កើតក្រុមដ៏រឹងមាំមួយ។ ម្យ៉ាងវិញទៀត វាក៏បានធ្វើឲ្យយើងទាំងអស់គ្នាកាន់តែមានភាពស្និតស្នាល និងបង្កើតជាមិត្តភាពមួយដែលរឹងមាំ និងមិនអាចបំភ្លេចបាន។ ...
មេគង្គអាយស៊ីធីខែមឆ្នាំ២០១៧

មេគង្គអាយស៊ីធីខែម គឺជាសិក្ខាសាលាអនុតំបន់ដែលប្រព្រឹត្តឡើងរៀងរាល់២ឆ្នាំម្តង ស្តីពីការច្នៃប្រឌិត ភាពជាពលរដ្ឋ និងបច្ចេកវិទ្យា។ សកម្មភាពបន្តបន្ទាប់គ្នានានានៅក្នុងរយៈពេលមួយសប្តាហ៍នៃការជួបជុំនេះ នឹងនាំភាគីពាក់ព័ន្ធជាច្រើននៅក្នុងតំបន់រៀនសូត្រជាមួយគ្នាពីលទ្ធភាពនៅក្នុងការសម្របខ្លួនទៅនឹងបច្ចេកវិទ្យាផ្សេងៗ ដើម្បីដោះស្រាយបញ្ហាសង្គម និងបរិស្ថាននៅក្នុងសហគមន៍របស់ពួកគេ និងបញ្ហាដែលឆ្លងព្រំដែន។ ...
កម្មវិធីផ្សព្វផ្សាយគម្រោងស្តីពី “ការធ្វើឲ្យប្រសើរឡើងនូវការផ្តល់សេវាសាធារណៈ តាមរយៈបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា”

នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ អង្គការទិន្និន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) សហការជាមួយអង្គការស្តារកម្ពុជា និងមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បានរៀបចំកម្មវិធីផ្សព្វផ្សាយគម្រោងស្តីពី “ការធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាសាធារណៈ តាមរយៈបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា” ទៅដល់ភាគីពាក់ព័ន្ធនៃក្រុមគោលដៅ នៅស្រុករមាសហែក ខេត្តស្វាយរៀង។ ...
ទិន្នន័យបើកទូលាយ បេះដូងបើកទូលាយ

៣០ មិថុនា ជាថ្ងៃចុងក្រោយដែលខ្ញុំហាត់ការងារនៅអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)ស្វាគមន៍មកកាន់អូឌីស៊ី!នៅក្នុងរយៈពេល ២ខែនេះ ខ្ញុំបានចូលរួមនៅក្នុងគម្រោងអំពីការបោះឆ្នោត ដែលត្រូវបានបង្កើត ...
ក្រុមការងារអូឌីស៊ីចូលរួមបារខែមខេត្តកំពត

បាខែមខេត្តកំពតឆ្នាំ២០១៧នេះ បានប្រព្រឹត្តទៅនៅថ្ងៃទី១៧-១៨ ខែមិថុនា នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពត។ ព្រឹត្តិការណ៍ដែលមានរយៈពេលពីរថ្ងៃនេះ មានវត្តមានរបស់សិស្សចូលរួមជាង ២០០នាក់ និងមានការធ្វើបទបង្ហាញពីវាគ្មិនលើប្រធានបទ ដូចជាការចាប់ផ្តើមអាជីវកម្ម និងការអភិវឌ្ឍ ICT។ ... ...
សិក្ខាសាលាស្តីអំពី គេហទំព័រអូឌីស៊ី និងព័ត៌មានសេវាសាធារណៈ

កាលពីសប្តាហ៍មុន ក្រុមការងារអូឌីស៊ីបានរៀបចំសិក្ខាសាលាដ៏គួរឱ្យរំភើបមួយដែលស្ថិតក្រោមប្រធានបទនៃគម្រោង “ការយល់ដឹងជាសាធារណៈ និងការចូលរួមក្នុងការផ្តល់សេវារបស់រដ្ឋាភិបាល” ដែលផ្តល់មូលនិធិដោយ កម្មវិធីរបស់ ...
បចេ្ចកវិទ្យាទំនាក់ទំនងនិងព័ត៌មានសម្រាប់ការអភិវឌ្ឍ

ក្រោមការគាំទ្ររបស់អង្គការស៊ីដា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៤ សម្លេងទីក្រុង និង បណ្តាញយុវជនកម្ពុជា បានរួមគ្នារៀបចំសិក្ខាសាលាយុវជនស្តីពីបចេ្ចកវិទ្យាទំនាក់ទំនង និង ព័ត៌មានសម្រាប់ការអភិវឌ្ឍ នាសាលសិក្ខាសាលានៃមជ្ឈមណ្ឌលលីឡា រាជធានាភ្នំពេញ។ ក្នុងឱកាសនោះ នាយកប្រតិបត្តិទិន្នន័យអំពីការអភិវឌ្ឍបានធ្វើបទបង្ហាញជូនយុវជនចំនួន១៨៥នាក់ ដែលមកពីស្ថាប័នផ្សេងៗគ្នា អំពីគេហទំព័ររបស់ទិន្នន័យអំពីការអភិវឌ្ឍ ហៅកាត់ ជាភាសាអង់គេ្លសថាអូឌីស៊ី (ODC) ។ ...
ក្រុមការងារអូឌីស៊ីចូលរួមកម្មវិធីបាខែមកំពង់ចាម

ក្រុមការងារអូឌីស៊ីកំពុងធ្វើបទបង្ហាញពីការប្រើប្រាស់ ICT ក្នុងកិច្ចការស្រាវជ្រាវ និងការអប់រំដល់អ្នកចូលរួមនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០១៤ នៅក្នុងកម្មវិធីបាខែមកំពង់ចាម អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បាន ...
ការបង្ហាញ ODC នៅអង្គការដើម្បីពង្រឹងសហគមន៍នគរភ្នំ (NPCEO)

នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៤ លោក ធី ទ្រី នាយកប្រតិបត្តិនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍកម្ពុជា បានមានឱកាសបង្ហាញពីគេហទំព័ររបស់អង្គការនេះ ទៅអង្គការដើម្បីពង្រឹងសហគមន៍នគរភ្នំ (NPCEO) ដែលជាអង្គការក្នុងស្រុកមួយនៅក្នុងខេត្តកំពង់ចាម។ លោក ...
Hackathon របស់អង្គការទិន្នន័យអំពីការអភិវឌ្ឍកម្ពុជា នៅលើផែនទី

ពិភាក្សាលើការដាក់ប្រើប្រាស់ Hackathon លើផែនទីនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៤ អង្គការទិន្នន័យអំពីការអភិវឌ្ឍកម្ពុជា បានធ្វើ Hackathon លើផែនទី ជាមួយអ្នកជំនាញប្រព័ន្ធព័ត៌មានភូមិសាស្ត្រ និងផែនទី មកពីអង្គការផ្សេងៗ និងអ្នកសិក្សា។ សិក្ខាសាលានេះត្រូវបានរៀបចំធ្វើឡើងក្នុងគោលបំណង៖ ...
អូឌីស៊ីចូលរួមក្នុងកិច្ចប្រជុំប្រឹក្សាយោបល់ស្តីពី សេចក្តីព្រៀងច្បាប់ស្ដីពីអ៊ិនធើណិត

កិច្ចបើកវគ្គនៃកិច្ចប្រជុំប្រឹក្សាយោបល់ស្តីពី សេចក្តីព្រៀងច្បាប់ស្ដីពីអ៊ិនធើណិតនៅថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ ២០១៤ លោក ធី ទ្រី នាយកប្រតិបត្តិនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានចូលរួមនៅក្នុង ...
អូឌីស៊ីចូលរួមកិច្ចប្រជុំក្រុមមេធាវី

ក្រុមការងារអូឌីស៊ីចូលរួមកិច្ចប្រជុំក្រុមមេធាវី។ក្រុមការងារអូឌីស៊ីចូលរួមកិច្ចប្រជុំក្រុមមេធាវី។នៅថ្ងៃទី៣០ ខែ ឧសភា ឆ្នាំ២០១៤ ក្រុមការងាររបស់អង្គការអូឌីស៊ី បានចូលរួមក្នុងកិច្ចប្រជុំក្រុមមេធាវី។ នៅក្នុងកិច្ចប្រជុំនេះអូឌីស៊ី បានបង្ហាញអ្នកចូលរួមនូវទំព័រច្បាប់ និងបទបញ្ជារបស់អូឌីស៊ី ហើយបានស្នើសុំ ...
ការពិភាក្សាជាក្រុមរបស់អូឌីស៊ីស្តីពីគេហទំព័រជាភាសាខ្មែរ

នាយកប្រតិបត្តិនៃអង្គការអូឌីស៊ីកំពុងពិភាក្សាអំពីគេហទំព័រជាភាសាខ្មែររបស់អូឌីស៊ី។នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៤ អង្គការអូឌីស៊ី បានធ្វើការពិភាក្សាជាក្រុមផ្តោតលើគេហទំព័រជាភាសាខ្មែររបស់អូឌីស៊ី។ គោលបំណងគឺដើម្បី (១) បង្ហាញគេហទំព័រជា ...
