ភ្នំពេញប៉ុស្តិ៍
អ្នកជំនាញអាវុធគីមី UN មកដល់កម្ពុជាតាមសំណើ
លោក ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិបានថ្លែងឲ្យដឹងកាលពីម្សិលមិញថានៅថ្ងៃអង្គារនេះ ក្រុមបច្ចេកទេសរបស់អង្គការហាមឃាត់អាវុធគីមីនៃអង្គការសហប្រជាជាតិហៅកាត់ថា OPCW បានមកដល់ទីក្រុងភ្នំពេញដើម្បីសហការជាមួយមន្ត្រីអាជ្ញាធរជាតិអាវុធគីមីក្នុងស្រុកធ្វើការស៊ើបអង្កេតស្រាវជ្រាវ ...
ម៉ិច ដារ៉ា
http://bit.ly/2l31E84
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ផ្តើមរៀបចំបេក្ខជនឈរតំណាងរាស្ត្រ
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន( GDP) ដែលថ្នាក់ដឹកនាំមួយចំនួនកើតចេញពីអតីតថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិល បានអះអាងកាលពីម្សិលមិញថានឹងដាក់តំណាងឈរឈ្មោះទូទាំងប្រទេស ដើម្បីប្រកួតប្រជែងជាមួយគណបក្សកាន់អំណាចក្នុងការបោះឆ្នោតជាតិនាខែកក្កដាឆ្នាំ ២០១៨ ខាងមុខនេះក្រោយពីគណបក្ស ...
បែន សុខហ៊ាន
http://bit.ly/2B6oy4I
US ផ្ដល់មូលនិធិសម្រាប់ថែរក្សាសម្លៀកបំពាក់ជនរងគ្រោះនៅស -២១
ស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជាបានផ្តល់មូលនិធិចំនួន ៥៥៥០០ ដុល្លារដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលជាផ្នែកមួយនៃកិច្ចការពារសម្លៀកបំពាក់របស់ជនរងគ្រោះដែលជាវត្ថុតាងនៃរបបខ្មែរក្រហមនៅសារមន្ទីរគុកទួលស្លែងហៅគុក ស-២១។ ...
Cindy Co
http://bit.ly/2nPUvch
គណបក្សសំបុកឃ្មុំ គ្រោងធ្វើសមាជជ្រើសរើសថ្នាក់ដឹកនាំថ្មី
សមាជជ្រើសរើសប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ (BSDP) គ្រោងនឹងធ្វើនៅថ្ងៃ១៧ ធ្នូខាងមុខនេះ បន្ទាប់ពីលោកស្រី ហួន ផាន់ណារី បានប្រកាសលាលែងពីប្រធានបក្សកាលពីចុងខែមុន ខណៈអនុប្រធានក៏ ...
សុទ្ធ គឹមសឿន
http://bit.ly/2Ah6txo
មានបញ្ហាខ្លាំងនៅក្រុងព្រះសីហនុ ដោយសារលំហូរចូលជនជាតិចិន?
ក្រុងព្រះសីហនុដែលជាទីក្រុងជាប់ឆ្នេរសមុទ្រកម្ពុជាកំពុងរងការផ្លាស់ប្តូរដ៏ធំមួយ។ ទីក្រុងដែលធ្លាប់ជាទិសដៅទេសចរណ៍របស់ភ្ញៀវទេសចរសម្ពាយ និងជនបរទេសនេះវាបានចាប់ផ្ដើមផ្លាស់ប្តូររូបភាពដោយសារលំហូរចូល ...
Kali Kotoski និង ចេង សុខហ័ង
http://bit.ly/2BVbWuk
អាជ្ញាធរអប្សរានឹងផ្លាស់ប្តូរបទពិសោធន៍ជាមួយ រដ្ឋបាលតំបន់ Xicheng
អាជ្ញាធរអប្សរានឹងចាប់ផ្តើមចែក រំលែកចំណេះដឹងអភិរក្សនិងកិច្ចសហការជួសជុលសម្បត្តិបេតិកភណ្ឌ ជាមួយរដ្ឋបាលតំបន់ Xicheng នៃទីក្រុងប៉េកាំង ប្រទេសចិន។ ក្រុមមន្ត្រីអាជ្ញាធរអភិរក្សបេតិកភ័ណ្ឌកម្ពុជាបានជួបសំណេះសំណាលជាមួយលោក Du Jingxin ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋបាលតំបន់ Xicheng ទី ...
Danielle Keeton-Olsen
http://bit.ly/2juVMB1
MOU មួយដើម្បីបង្កើនការការពារដល់ពលករខ្មែរនៅម៉ាឡេស៊ី ត្រូវបានផ្អឹបទុកសិន
យោងតាមប្រព័ន្ធផ្សព្វផ្សាយ របស់ម៉ាឡេស៊ីបានឲ្យដឹងថា អនុស្សរណៈនៃការយោគយល់គ្នាដើម្បីបង្កើនការការពារដល់ពលករខ្មែរបម្រើការងារតាមផ្ទះនៅប្រទេសម៉ាឡេស៊ី គឺត្រូវបានផ្អឹបទុកសិន បន្ទាប់ពីរដ្ឋមន្ត្រីធនធានមនុស្សរបស់ម៉ាឡេស៊ី បានអះអាងថា លោក ...
យន់ ស៊ីនាត and Daphne Chen
http://bit.ly/2j4wi0x
អង្គការក្រៅរដ្ឋាភិបាលបង្ហាញពីការព្រួយបារម្ភលើច្បាប់ព្រៃឡង់ថ្មី
ក្រុមអង្គការបរិស្ថានបានបង្ហាញពីការព្រួយបារម្ភនៅសប្តាហ៍នេះ អំពីសំណើរមួយពីក្រសួងបរិស្ថាន ដែលតម្រូវឱ្យធ្វើលិខិតស្នើសុំពីមន្ទីរបរិស្ថានជាមុនសិន ទើបអាចមានសិទ្ធិចុះល្បាតក្នុងតំបន់ព្រៃការពារព្រៃឡង់ ដោយពួកគេលើក ...
Yesenia Amaro និង ផាក់ ស៊ាងលី
http://www.phnompenhpost.com/national/ngos-express-concerns-over-new-prey-lang-rules
អាជ្ញាធរបង្ក្រាបទីតាំងបូមខ្សាច់របស់មន្ត្រីប៉ូលិសម្នាក់
កម្លាំងនគរបាល និងមន្ត្រីអាជ្ញាធរពាក់ព័ន្ធជាង ១០ នាក់បានចុះបង្ក្រាបទីតាំងបូម និងស្តុកខ្សាច់របស់មន្ត្រីនគរបាលខេត្តព្រៃវែងម្នាក់ឈ្មោះ អ៊ូ រតនា ហើយបានប្រជុំសម្រេចឲ្យបិទដំណើរការទាំងស្រុងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញ បើទោះបីជាម្ចាស់ទីតាំងដែលជាមន្ត្រីនគរបាលមិនបាន ...
ផាក់ ស៊ាងលី
http://bit.ly/2BekKzh
មេធាវីដាក់បណ្ដឹងប្ដឹងលោក សម រង្ស៊ី នៅតុលាការ
មេធាវីកងយោធពលខេមរភូមិន្ទពីម្សិលមិញបានដាក់ពាក្យប្តឹងចោទប្រកាន់អតីតមេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី ពីបទញុះញង់ខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃពុធបានថ្លែងថានឹងប្តឹងគូប្រជែងនយោបាយយូរអង្វែងរបស់លោកទៅកាន់តុលាការពីបទ «ក្បត់ ...
ម៉ិច ដារ៉ា and Andrew Nachemson
http://bit.ly/2nF8stw
អ៊ីតាលីជំរុញឲ្យ EU កំហិតការនាំចូលអង្ករកម្ពុជា
ប្រទេសអ៊ីតាលី នៅតែបន្តទាមទារឲ្យគណៈកម្មការសហភាពអឺរ៉ុប (EU) កម្រិតការនាំចូលអង្ករពីប្រទេសកម្ពុជា ក្នុងហេតុផលដើម្បីការពារឧស្សាហកម្មអង្កររបស់ខ្លួន និងសហភាពអឺរ៉ុបទាំងមូល។ ការទាមទារនេះត្រូវបានធ្វើឡើងពីថ្ងៃទី ២៤ ខែវិច្ឆិកា ប៉ុន្តែពេលនេះអ៊ីតាលី ...
ចេង សុខហ័ង
http://bit.ly/2j7Fpxu
ទណ្ឌិត ៥០ នាក់ត្រូវបានលើកលែងទោស និងបន្ធូរបន្ថយទោស
បញ្ជីឈ្មោះទណ្ឌិតដែលត្រូវលើកលែងទោស និងបន្ធូរបន្ថយទោសត្រូវបានបញ្ចេញដែលក្នុងនោះមានអតីតតារាចម្រៀង អូ រស្មី ទទួលបានការបន្ធូរបន្ថយទោស ៦ ខែអតីតព្រះរាជអាជ្ញាខេត្តកំពង់ស្ពឺទទួលបានការបន្ធូរបន្ថយទោសមួយឆ្នាំ ខណៈជនបរទេសម្នាក់ដែលប្រព្រឹត្តអំពើពេស្យាចារលើកុមារ និងចោរ ...
នៀម ឆេង
http://bit.ly/2Bf9YJ0
អាមេរិកប្រកាសរឹតបន្តឹងទិដ្ឋាការដល់បុគ្គលណា ដែលធ្វើឲ្យខូចដំណើរការលទ្ធិប្រជាធិបតេយ្យ
រដ្ឋបាលរបស់លោក ត្រាំ បានប្រកាសកាលពីយប់ម្សិលមិញថាក្រសួងការបរទេសសហរដ្ឋអាមេរិកនឹងចេញនូវការរឹតបន្តឹងទិដ្ឋាការទៅលើបុគ្គលណា «ដែលពាក់ព័ន្ធការធ្វើឲ្យខូចដំណើរការលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា» បន្ទាប់ពីមានការរំលាយគណបក្សប្រឆាំងធំបំផុតកាលពីខែមុន និងការ ...
Leonie Kijewski
http://bit.ly/2A0PfnY
ក្រសួងផ្តល់ឲ្យខេត្ត ២ ចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើម ដោយផ្ទាល់
ក្រសួងពាណិជ្ជកម្មបានចាប់ផ្តើមគម្រោងសាកល្បងដោយបានផ្តល់សិទ្ធិឲ្យខេត្តចំនួន ២ ជាប់ព្រំដែនថៃ ចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើម (CO) ដល់ក្រុមហ៊ុននាំចេញ ដែលអ្នកនៅក្នុងឧស្សាហកម្មនេះចាត់ទុកថាវិធានការនេះនឹងជំរុញទៅដល់ការនាំចេញផលិតផលកសិកម្មរបស់ ...
ចេង សុខហ័ង
http://bit.ly/2nC7deR
ត្រីផ្សោតនៅកម្ពុជា កំពុងរងការគំរាមកំហែងផុតពូជ
សហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN) កាលពីថ្ងៃទី ៥ ធ្នូ ឆ្នាំ ២០១៧ បានដាក់ត្រីផ្សោតនៅក្នុង«បញ្ជីក្រហម»នៃសត្វជិតផុតពូជ រួមជាមួយនឹងសត្វបក្សី សត្វល្មូន សត្វតូចៗមួយចំនួន និងដំណាំ ...
Danielle Keeton-Olsen
http://bit.ly/2iuYKES
គ.ជ.ប បង្កើតក្រុមព័ត៌មានដើម្បីវាយបកការរិះគន់
គ.ជ.ប បានសម្រេចបង្កើតក្រុមការងារប្រតិកម្មព័ត៌មានមួយដើម្បីទប់ស្កាត់ និងវាយបករាល់ចំណុចរិះគន់ស្របពេលដែលមានការរិះគន់ និងវាយប្រហារកាន់តែច្រើនឡើងលើស្ថាប័ន គ.ជ.ប ក្រោយពីមានការរំលាយគណបក្សប្រឆាំងហើយតំណាងពីគណបក្សប្រឆាំងបានដើរចេញពីស្ថាប័នកំពូលមួយ ...
នៀម ឆេង និង Andrew Nachemson
http://bit.ly/2ktBgnH
លោក ប៉ុល សារឿន ចាត់តាំងមេធាវីប្ដឹងអតីតមេបក្សប្រឆាំង សម រង្ស៊ី
ក្រសួងការពារជាតិកាលពីម្សិលមិញបានសម្រេចចាត់តាំងមេធាវីឲ្យដាក់ពាក្យបណ្ដឹងប្រឆាំងទៅនឹងលោក សម រង្ស៊ី អតីតមេបក្សប្រឆាំងដែលកំពុងនិរទេសខ្លួនដោយខ្លួនឯងនៅក្រៅប្រទេសក្រោយពីបានបង្ហោះសារនយោបាយនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនដោយអះអាងពី ...
ម៉ិច ដារ៉ា និង Andrew Nachemson
http://bit.ly/2ksKY9S
ឯកសាររាប់ពាន់ ត្រូវបានដកពីវៀតណាមរស់នៅទន្លេសាប
ដំណើរការត្រួតពិនិត្យឯកសារមិនប្រក្រតីរបស់ជនបរទេសក្នុងខេត្តកំពង់ឆ្នាំងបានសម្រេចប្រមាណជា ៥០ ភាគរយហើយ ខណៈមានឯកសាររាប់ពាន់ច្បាប់ត្រូវបានដកហូតពីជនជាតិវៀតណាមរស់នៅលើបឹងទន្លេសាប។ ...
ផាក់ ស៊ាងលី
http://bit.ly/2AT59EL
ធនាគារពិភពលោកថា កម្ពុជាត្រូវការបន្ថែម ដើម្បីបញ្ចប់ភាពក្រីក្រ
កម្ពុជា អាចកាត់បន្ថយកម្រិតភាពក្រីក្រខ្លាំងបំផុតរបស់ខ្លួនមកនៅត្រឹមមួយខ្ទង់ ប៉ុន្តែទន្ទឹមនឹងនោះអត្រាប្រជាជនថ្នាក់កណ្ដាលស្ទើរតែមិនមាន ហើយប្រហែលជាពាក់កណ្ដាលនៃប្រជាជននៅតែងាយទទួលរងគ្រោះខ្លាំងពីវិបត្តិសេដ្ឋកិច្ច។ នេះបើតាមរបាយការណ៍ធនាគារពិភពលោកដែល ...
Robin Spiess
http://bit.ly/2AXNFH2
សមាជិកសភាអាស៊ានទាមទារឲ្យដោះលែងលោក កឹម សុខា
សមាជិកសភា ១៥៨ រូបមកពីប្រទេសចំនួន ២៣ នៃអង្គការសមាជិកសភាអាស៊ានដើម្បីការពារសិទ្ធិមនុស្ស APHR បានសរសេរលិខិតមកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទាមទារឲ្យដោះលែងលោក កឹម សុខា ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌព្រមទាំងត្រូវចាត់វិធានការឲ្យមានការបោះឆ្នោតប្រកបដោយសេរី និងយុត្តិធម៌សម្រាប់ឆ្នាំ ២០១៨។ ...
នៀម ឆេង
http://bit.ly/2A2JnhV
អ្នកភូមិក្នុងតំបន់សេសាន ២ កំពុងខ្វះទឹកស្អាតប្រើ
ប្រជាពលរដ្ឋនៅក្នុងសហគមន៍ក្បាលរមាសដែលមិនព្រមចាកចេញចំនួន ២៥២ នាក់បានកំពុងរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដោយសារតែខ្វះទឹកប្រើប្រាស់ព្រោះស្រះទឹកចំនួន ៤ កំពុងតែរីងស្ងួត ខណៈទឹកទន្លេស្រែពកមានក្លិនស្អុយដោយសារតែការបិទទំនប់វារីអគ្គិសនី ...
ផាក់ ស៊ាងលី
http://bit.ly/2jQqy6S
រោងចក្រត្រូវបានពិន័យក្រោយបណ្ដឹងពីមានការបំពុល
ក្រសួងបរិស្ថានបានផាកពិន័យរោងចក្រកាត់ដេរកាត់ដេរមួយរបស់ចិន នៅក្នុងខេត្តតាកែវ ចំនួន ៧ ៥០០ ដុល្លារ បន្ទាប់ពីអ្នកភូមិបានប្តឹងថា រោងចក្រនេះកំពុងបំពុលអូនៅ ...
Daphne Chen
http://bit.ly/2Byygd1
ការនាំចូលជ្រូកពីវៀតណាម កំពុងបំផ្លាញកសិករក្នុងស្រុក
សមាគមអ្នកចិញ្ចឹមជ្រូកកម្ពុជាបានបញ្ជាក់ថា វិស័យចិញ្ចឹមជ្រូកនៅកម្ពុជានៅតែប្រឈមនឹងភាពរ៉ាំរ៉ៃដោយគ្មានអន្តរាគមន៍ពីស្ថាប័នណាមួយពីរដ្ឋាភិបាលនោះទេ ខណៈការ ...
ហ៊ គីមសាយ
http://bit.ly/2AVab41
បញ្ហាជនភៀសខ្លួន រ៉ូហ៊ីងយ៉ា ត្រូវបានលើកនៅក្នុងជំនួបទ្វេភាគី
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញនូវឆន្ទៈនយោបាយដល់ដៃគូរបស់លោក លោកស្រី សេក្ខ ហាស៊ីណា (Sheikh Hasina) ឲ្យពិចារណារួមគ្នាជាមួយប្រទេសមីយ៉ាន់ម៉ារកនូវដំណោះស្រាយបែបណាអាចធ្វើឲ្យជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ត្រឡប់ទៅកាន់មាតុភូមិពួកគេវិញ។ ...
បែន សុខហ៊ាន និង Leonie Kijewski
http://bit.ly/2AVcbZP