រដ្ឋាភិបាល

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​លុប​ និង​ព្យួរ​អាជ្ញាប័ណ្ណ​របស់​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ចំនួន​ ១៧​ ក្រុមហ៊ុន​

​នៅ​ថ្ងៃ​ទី​ ២០​ ខែ​ តុលា​ ឆ្នាំ​២០២០​ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ប្រកាស​លុប​ និង​/​ឬ​ព្យួរ​អាជ្ញាប័ណ្ណ​របស់​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ចំនួន​ ១៧​ ក្រុមហ៊ុន​។​ សកម្មភាព​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ខណៈ​ដែល​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​មួយ ...

ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​

ទាញយក៖ pdf

បទ​អន្តរាគមន៍​ឯកអគ្គរាជទូត​និង​ជា​តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ឆ្លើយ​តប​ទៅ​នឹង​របាយការណ៍​របស់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ ស្តី​ពី​តួនាទី​និង​សមិទ្ធផល​នៃ​ការិយាល័យ​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​

​នៅ​ថ្ងៃ​ទី​០៥​ ខែតុលា​ ឆ្នាំ​២០២០​ ឯកអគ្គរដ្ឋទូត​កម្ពុជា​និង​ជា​តំណាង​អចិន្ត្រៃយ៍​ លោក​ អាន​ សុខ​ខឿន​ បាន​ថ្លែង​នៅ​ក្នុង​សម័យប្រជុំ​លើក​ទី​ ៤៥​ នៃ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​ ដោយ​ឆ្លើយ​តប​លើ​ ១២​ ចំណុច​នៃ​របាយការណ៍​របស់​អគ្គលេខាធិការ​ស្តី​ពី​តួនាទី​និង ...

ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅហ្សឺណែវ

ទាញយក៖ pdf

សេចក្តីជូនដំណឹង​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ក្នុង​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ឆ្នាំ​២០២០

​នៅ​ថ្ងៃ​ទី​៣​ ខែតុលា​ ឆ្នាំ​២០២០​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ទៅ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ស្តី​ពី​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ឆ្នាំ​២០២០​។​ ក្នុង​សេចក្តីជូនដំណឹង​នេះ​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ ...

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​៖ ​វិធានការ​ណ៍បន្ថែមរបស់​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​បន្ត​គ្រប់គ្រង​ផល​ប៉ះពាល់​លើ​វិស័យ​សំខាន់ៗ​នៃ​សេដ្ឋកិច្ច​នៅ​ក្នុង​បរិការណ៍​នៃ​វិបត្តិ​លើការ​ស្តារ​ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្រោយ​ពី​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ​-១៩​ (ជុំទី ៦)

នៅ​ថ្ងៃ​ទី​ ៣០​ ខែ​ កញ្ញា​ ឆ្នាំ​ ២០២០​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ ស្តី​ពី​វិធាន​ការណ៍​ជុំ​ទី​ ៦​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​ស្តារ​ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ក្នុង​អំឡុង​ការ​រាតត្បាត​កូ​វី​ដ​-១៩​ ។​ វិធាន​ការណ៍ ...

ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​៖​ កម្ចី​ ២៩​ លាន​ដុល្លារ​ របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​ គាំទ្រ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​ផ្តល់​សេវា​សាធារណៈ​នៅ​កម្ពុជា​

​នៅ​ថ្ងៃ​ទី​ ២៣​ ខែកញ្ញា​ ឆ្នាំ​២០២០​ ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB)​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ ពាក់ព័ន្ធ​នឹង​ការ​អនុម័ត​ហិរញ្ញប្បទាន​ជាង​ ២៩​ លាន​ដុល្លារ​អា​មេ​រិ​ក​របស់​ខ្លួន​ ដើម្បី​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​ផ្តល់​សេវា ...

ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB)​

ទាញយក៖ pdf

សេចក្ដីថ្លែងការណ៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ស្តី​ពី​ការ​សម្រេចចិត្ត​របស់​ក្រសួង​រតនាគារ​សហរដ្ឋអាមេរិក​ ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ យូ​ញៀន​ ឌី​វេឡុ​ប​មេន​ គ្រុប​ ខូ​ អិ​ល​ធី​ឌី​

​នៅ​ថ្ងៃ​ទី​ ២០​ ខែកញ្ញា​ឆ្នាំ​ ២០២០​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ឆ្លើយ​តប​នឹង​ការ​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ យូ​ញៀន​ ឌី​វេឡុ​ប​មេន​ គ្រុប​ ខូ​ អិ​ល​ធី​ឌី​ដោយ​ក្រសួង​រតនាគារ​សហរដ្ឋអាមេរិក​។​ សេចក្ដីថ្លែងការណ៍​នេះ​បាន​ឆ្លើយ ...

ក្រុមប្រឹក្សាអភិវឌ្ឍន៍

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​រួម​៖​ រាជរដ្ឋាភិបាល​កម្ពុជា​ និង​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​បន្ថែម​ហិរញ្ញប្បទាន​ ចំនួន​ ៦,២៥​ លាន​ដុល្លារ​អា​មេ​រិ​ក​ លើ​កិច្ចព្រមព្រៀង​វិសោធនកម្ម​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​អភិវឌ្ឍន៍​រវាង​ប្រទេស​ទាំង​ពីរ​

នៅ​ថ្ងៃ​ទី​ ៨​ កញ្ញា​ ឆ្នាំ​ ២០២០​ ទីភ្នាក់ងារ​ជំនួយ​អា​មេ​រិ​ក​ (USAID)​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​ ស្តី​ពី​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​បន្ថែម​ហិរញ្ញប្បទាន​ ចំនួន​ ៦,២៥​ លាន​ដុល្លារ​អា​មេ​រិ​ក​ លើ​កិច្ចព្រមព្រៀង​វិសោធនកម្ម​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​អភិវឌ្ឍន៍​រវាង​រាជរដ្ឋាភិបាល​កម្ពុជា ...

ទីភ្នាក់ងារ​ជំនួយ​អា​មេ​រិ​ក​ (USAID)​

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករនិយោជិត​ផ្នែក​វាយ​ន​ភណ្ឌ​ កាត់ដេរ​ និង​ផលិត​ស្បែកជើង​ សម្រាប់​ឆ្នាំ​២០២១

​នៅ​ថ្ងៃ​ទី​ ១០​ ខែកញ្ញា​ ឆ្នាំ​២០២០​ ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ប្រាក់​ឈ្នួល​អប្បបរមា​ប្រចាំខែ​​សម្រាប់​ឆ្នាំ​ ២០២១។​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​សម្រេច​បន្ថែម​ ២​ ដុល្លារ​បន្ថែម​លើ​ប្រាក់​ឈ្នួល​ ១៩០​ ដុល្លារ​ដែល​នាំ ...

ក្រសួងការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ទាញយក៖ pdf

សេចក្តីជូនដំណឹងស្តីពី ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទទួលពាក្យបណ្តឹងតាមរយៈគេហទំព័ររបស់អគ្គាធិការដ្ឋាននៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នៅថ្ងៃទី ០៤ ខែកញ្ញាឆ្នាំ ២០២០ ក្រសួងកសិកម្ មរុក្ខាប្រមាញ់ និងនេសាទបានចេញសេចក្តីជូនដំណឹងអំពីការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទទួលពាក្យបណ្តឹងតាមរយៈគេហទំព័ររបស់អគ្គាធិការដ្ឋាន នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។​  ...

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​៖​ កិច្ចប្រជុំ​នៃ​គណៈកម្មាធិការ​ជាតិ​អភិវឌ្ឍន៍​ទេសចរណ៍​ឆ្លង​សេចក្តី​ព្រាង​ ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប​ ២០២០-២០៣៥

​នៅ​ថ្ងៃ​ទី​ ០៧​ ខែកញ្ញា​ ឆ្នាំ​២០២០​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​របស់​គណៈកម្មាធិការ​ជាតិ​អភិវឌ្ឍន៍​ទេសចរណ៍​ជាតិ​ (NTDC)​ ពិភាក្សា​លើ​សេចក្តី​ព្រាង​នៃ​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប​សម្រាប់​ឆ្នាំ​ ២០២០-២០៣៥​។ ...

ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​

ទាញយក៖ pdf

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិនៅ​ហ្សឺ​ណែវ​ឆ្លើយ​តប​ទៅ​លោកស្រី​សាស្ត្រាចារ្យ​ Rhona​ Smith​ អ្នករាយការណ៍​ពិសេស

នៅ​ថ្ងៃ​ទី​០៨ ខែ​កញ្ញា​ ឆ្នាំ​២០២០​ ​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ ប្រចាំ​អង្គការសហប្រជាជាតិ​ នៅ​ហ្សឺ​ណែវ​ឆ្លើយ​តប​ទៅ​​លោកស្រី​សាស្ត្រាចារ្យ​ Rhona​ Smith​ អ្នករាយការណ៍​ពិសេស​ស្តី​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​ច្បាប់​នៅ​ប្រទេស​កម្ពុជា​ដែល​សំដៅ​ការពារ ...

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មាន ពិធីសម្ភោធជាផ្លូវការនូវឧបករណ៍បច្ចេកវិទ្យាដែលផ្សាភ្ជាប់ប្រជាពលរដ្ឋជាមួយនឹងព័ត៌មាន អំពីសេវាច្រកចេញចូលតែមួយ

នៅថ្ងៃទី​២៧ ខែសីហា ឆ្នាំ២០២០  USAID បានដាក់ឱ្យដំណើរការនូវទូរសព្ទ និងឧបករណ៍ផ្សេងៗសម្រាប់បណ្តាញសង្គម ដែលនឹងផ្តល់ឱ្យនូវភាពច្បាស់លាស់ ព័ត៌មានដែលមានតម្លាភាពអំពីសេវាច្រកចេញចូលតែមួយដែលអាចរកបានទៅដល់ប្រជាពលរដ្ឋកម្ពុជា តាមរយៈការិយាល័យច្រកចេញចូលតែ មួយ (OWSO) របស់រាជរដ្ឋាភិបាលកម្ពុជា។ ឧបករណ៍ទាំងនេះត្រូវបាន រៀបចំឡើងដោយគម្រោងច្រកចេញចូល តែមួយសម្រាប់ពលរដ្ឋ (OW4C) ក្រោមការឧបត្ថម្ភពី ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ជាគម្រោងដែលមានរយៈពេល ៣ឆ្នាំ (ពីខែតុលា ឆ្នាំ ២០១៩ ដល់ខែកញ្ញា ឆ្នាំ ២០២២) ដែលប្រើប្រាស់នូវបច្ចេកវិទ្យា ដើម្បីផ្តល់ឱ្យពលរដ្ឋមានសមត្ថភាពក្នុងការទទួលបានព័ត៌មាន និងដើម្បីធានាឱ្យបាននូវគណនេយ្យភាពរបស់សេវាច្រកចេញចូលតែមួយ។ ...

ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឃ

ទាញយក៖ pdf

សេចក្តីជូនដំណឹង គ.ជ.ប ដាក់ឱ្យដំណើរការប្រព័ន្ធផ្លាស់ប្តូរឯកសារចុះឈ្មោះបោះឆ្នោតពីចម្ងាយ (អនឡាញ) លើកដំបូង

នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ គណៈកម្មការជាតិរៀបចំការបោះឆ្នោតបានចេញសេចក្តីជូនដំណឹងមួយស្តីពី ការដាក់ឱ្យដំណើរការប្រព័ន្ធផ្លាស់ប្តូរឯកសារចុះឈ្មោះបោះឆ្នោតពីចម្ងាយ (អនឡាញ) លើកដំបូង។​ ...

គណៈកម្មការជាតិរៀបចំការបោះឆ្នោត

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ប្រធានបទ​ជា​អាទិភាព​នៃ​មូលនិធិ​ស្រាវជ្រាវ​ គំនិត​ច្នៃប្រឌិត​ និង​នវានុវត្តន៍​ ឆ្នាំ​២០២០

​នៅ​ថ្ងៃ​ទី​២៤​ ខែសីហា​ ឆ្នាំ​២០២០​ ដោយ​មានការ​គាំទ្រ​ពី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​បង្កើត​មូលនិធិ​ស្រាវជ្រាវ​ គំនិត​ច្នៃប្រឌិត​ និង​នវានុវត្តន៍​ (​មូលនិធិ​ ស​.​គ​.​ន​)​ ឬ​ The​ Research​ Creativity​ and​ Innovation​ Fund​ (RCI ...

ក្រសួងអប់រំ យុវជន និងកីឡា

ទាញយក៖ pdf

​សេចក្តី​ប្រកាស​ព័ត៌មាន​៖​ លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ ឯកឧត្តម​ ម៉ូ​តេ​ហ្គី​ តូ​ស៊ី​មី​សឺ​ រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​

​នៅ​ថ្ងៃ​ទី​ ២២​ ខែសីហា​ ឆ្នាំ​២០២០​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ទាក់ទង​នឹង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ឯកឧត្តម​ ម៉ូ​តេ​ហ្គី​ តូ​ស៊ី​មិ​សឺ​ ​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ជប៉ុន​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ថ្ងៃ​ទី​ ២១-២២ ...

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

ទាញយក៖ pdf

​សេចក្តីថ្លែងការណ៍​រួម​៖​ អង្គការ​សង្គម​ស៊ី​វិល​អំពាវនាវ​ឱ្យ​ទម្លាក់​ចោល​សេចក្តីព្រាងច្បាប់​ស្តី​ពី​សណ្តាប់ធ្នាប់​សាធារណៈ​

​នៅ​ថ្ងៃ​ទី​ ១៣​ ខែសីហា​ ឆ្នាំ​ ២០២០​ អង្គការ​សង្គម​ស៊ី​វិល​ជាតិ​ អន្តរជាតិ​ និង​សហគមន៍​បាន​រាយ​នាម​ដូច​ខាងក្រោម​បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​មួយ​ ដោយ​អំពាវនាវ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ចោល​សេចក្តីព្រាងច្បាប់​ ស្តី​ពី​សណ្តាប់ធ្នាប់​សាធារណៈ​ ដែល​មាន​លក្ខណៈ​គាបសង្កត់​ សូម​ឱ្យ​រដ្ឋាភិបាល ...

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​៖​ ក្រសួងយុត្តិធម៌​បាន​អំពាវនាវ​ដល់​ក្រុម​អ្នក​តវ៉ា​ឱ្យ​ដោះ​លែង​ លោក​ រ៉ុ​ង​ ឈុ​ន​ ត្រូវ​បញ្ឈប់​សកម្មភាព​ជា​បន្ទាន់​មុន​នឹង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាត់វិធានការ​ផ្លូវច្បាប់​

នៅ​ថ្ងៃ​ទី​ ០៣​ ខែសីហា​ ឆ្នាំ​២០២០​ ក្រសួងយុត្តិធម៌​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ជូនដំណឹង​ដល់​សាធារណៈជន​ និង​អន្តរជាតិ​អំពី​ការ​អនុវត្ត​វិធានការ​ច្បាប់​ចំពោះ​ជន​ត្រូវ​ចោទ​ លោក​ រ៉ុ​ង​ ឈុ​ន​ ពាក់ព័ន្ធ​នឹង​អំពើ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ...

ក្រសួងយុត្តិធម៌

ទាញយក៖ pdf

​សេចក្តីថ្លែងការណ៍​រួម​៖​ ទម្លាក់​ការ​ចោទប្រកាន់​ទាំងអស់​ទៅ​លើ​មេដឹកនាំ​សហជីព​លោក​ រ៉ុ​ង​ ឈុ​ន​ ដែល​ត្រូវ​បាន​ចាប់ខ្លួន​

​នៅ​ថ្ងៃ​ទី​ ០៣​ ខែសីហា​ ឆ្នាំ​២០២០​ ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ចំនួន​ ១៤១​ ដែល​បាន​ចុះហត្ថលេខា​ខាងក្រោម​ បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​មួយ​ដើម្បី​ថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​ការ​ចាប់ខ្លួន​លោក​ រ៉ុ​ង​ ឈុ​ន​ នៅ​ពេល​យប់​ និង​អំពាវនាវ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ និង ...

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)

ទាញយក៖ pdf

​សេចក្តី​ប្រកាស​ព័ត៌មាន​​៖ ​ក្រុមហ៊ុន​អាជីវកម្ម​នាំ​ចូល​ ចែកចាយ​ និង​ផ្គត់ផ្គង់​ផលិតផល​សម្រាប់​ចិញ្ចឹម​ទារក​ និង​កុមារ​

​នៅ​ថ្ងៃ​ទី​ ២៨​ ខែកក្កដា​ ឆ្នាំ​២០២០​ ក្រសួងពាណិជ្ជកម្ម​ធ្វើការ​ជម្រាប​ជូន​ដល់​ក្រុមហ៊ុន​អាជីវកម្ម​នាំ​ចូល​ ចែកចាយ​ និង​ផ្គត់ផ្គង់​ផលិតផល​សម្រាប់​ចិញ្ចឹម​ទារក​ និង​កុមារ​ទាំងអស់​ ឲ្យ​អនុវត្ត​បាន​ត្រឹមត្រូវ​តាម​ខ្លឹមសារ​ច្បាប់​ និង​ឯកសារ​គតិ​យុ​ត្ត​ ដែល​កំពុង​មាន​ជា​ធរមាន​នៅ ...

ក្រសួងពាណិជ្ជកម្ម​

ទាញយក៖ pdf

​សេចក្តីថ្លែងការណ៍​រួម​៖​ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​,​ សមាគម​អា​ដ​ហុ​ក​ និង​មជ្ឈមណ្ឌល​សាមគ្គីភាព​ ចេញផ្សាយ​របាយការណ៍​ប្រចាំឆ្នាំ​ទី​ ៤​ នៃ​ការ​ឃ្លាំមើល​លើ​សេរីភាព​មូលដ្ឋាន​នៅ​កម្ពុជា​

​នៅ​ថ្ងៃ​ទី​២៩​ ខែកក្កដា​ ឆ្នាំ​២០២០​ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​(CCHR)​ សមាគម​អា​ដ​ហុ​ក​ (ADHOC)​ និង​មជ្ឈមណ្ឌល​សាមគ្គីភាព​ (Solidarity​ Center)​ បាន​ប្រកាស​ចេញផ្សាយ​របាយការណ៍​ប្រចាំឆ្នាំ​ទី​ ៤​ នៃ​ការ​ឃ្លាំមើល​លើ​សេរីភាព​មូលដ្ឋាន​នៅ​កម្ពុជា​ ដែល​គម្រោង​ឃ្លាំមើល​សេរីភាព​ជា​មូលដ្ឋាន ...

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​,​ សមាគម​អា​ដ​ហុ​ក​ និង​មជ្ឈមណ្ឌល​សាមគ្គីភាព

ទាញយក៖ pdf

​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះ​សីហ​នុ​

​នៅ​ថ្ងៃ​ទី​ ២៧​ ខែកក្កដា​ ឆ្នាំ​ ២០២០​ មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះ​សីហ​នុ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ដើម្បី​ជម្រាប​ជូន​ដល់​បណ្តាញសារព័ត៌មាន​ជាតិ​-​អន្តរជាតិ​ និង​សាធារណជន​ឲ្យបានដឹងថា កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​ សហការ​ជាមួយ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល ...

មន្ទីរបរិស្ថានខេត្តព្រះសីហនុ

ទាញយក៖ pdf

​សេចក្តីថ្លែងការណ៍​៖​ ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​គម្រោង​អភិវឌ្ឍន៍​នានា​ដែល​កំពុង​ធ្វើ​ឱ្យ​ប៉ះពាល់​តំបន់​បឹង​ទំពុន​ ឬ​ជើងឯក​

នៅ​ថ្ងៃ​ទី​ ២៧​ ខែកក្កដា​ឆ្នាំ​ ២០២០​ អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិ​មនុស្ស​លី​កាដូ​ (LICADHO)​ បណ្តាញ​យុវជន​កម្ពុជា​ (CYN)​ អង្គការ​សមធម៌​កម្ពុជា​ (EC)​ និង​អង្គការ​សមាគម​ធាងត្នោត​ (STT)​ បាន​ចេញផ្សាយ​រួម​មួយ​នៃ​របាយការណ៍​ថ្មី​បង្ហាញ​ពី​ការ​រំលោភសិទ្ធិ​មនុស្ស​ និង​ការ ...

អង្គការសម្ព័នខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ)

ទាញយក៖ pdf

សេចក្តី​បញ្ជាក់​អំពី​ទុនបម្រុង​អន្តរជាតិ​របស់​កម្ពុជា​

​នៅ​ថ្ងៃ​ទី​២៣​ ខែកក្កដា​ ឆ្នាំ​២០២០​ ធនាគារជាតិ​នៃ​កម្ពុជា​បាន​ចេញ​សេចក្តី​បញ្ជាក់​មួយ​ស្តី​ពី​ទុនបម្រុង​អន្តរជាតិ​របស់​កម្ពុជា​។​ នៅ​ក្នុង​សេចក្តី​បញ្ជាក់​នេះ​ ទុនបម្រុង​អន្តរជាតិ​របស់​កម្ពុជា​មាន​ចំនួន​ ១៩,៥​ ប៊ី​លាន​ដុល្លា​អា​មេ​រិ​ក​។​ ធនាគារជាតិ​នៃ ...

ធនាគារជាតិនៃកម្ពុជា

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ របស់​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ ប្រចាំ​អង្គការសហប្រជាជាតិ​ នៅ​ហ្សឺ​ណែវ​ ឆ្លើយ​តប​ទៅ​នឹង​ការ​ចេញផ្សាយ​ ព័ត៌មាន​របស់​អ្នករាយការណ៍​ពិសេស​ទទួល​បន្ទុក​ការ​លើកកម្ពស់​ និង​ការពារ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញមតិ​

​នៅ​ថ្ងៃ​ទី​ ១០​ ខែកក្កដា​ ឆ្នាំ​ ២០២០​ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺ​ណែវ​បាន​ធ្វើការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ចេញផ្សាយ​ព័ត៌មាន​របស់​អ្នករាយការណ៍​ពិសេស​ស្តី​ពី​ការ​លើកកម្ពស់​ និង​ការ​ការពារ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញមតិ​។ ...

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺ​ណែវ​

ទាញយក៖ pdf

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

hFkmd
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!