តើអ្នកចង់មានន័យបែបនេះឬ?
សំអាត

1485 Announcementsរកឃើញសម្រាប់ "P Μπακαρά Ναμίμπια{WWW,RT33,TOP}κώδικαςb77}Το καλό καζίνο๊Ιδιωτικός ιστότοπος Sports Totoทαγώνας fifa📌σκληράʌΑλβανικό ματςచστοίχημα χόκεϊ επί πάγουׁΜαρόκο⊉Ανάλυση της Γαλλικής Γουιάναςβ.vhi/"

ការ​ផ្តល់​សេវា​រដ្ឋបាល​របស់​ក្រសួងមហាផ្ទៃ​ និង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ចំពោះ​ការ​កំណត់​លើ​តម្លៃ​សេវា​លិខិតឆ្លងដែន​ធម្មតា​
<p>​កាលពី​ថ្ងៃ​ទី​ ០៤​ ខែ​ កក្កដា​ ឆ្នាំ​ ២០១៧​ អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ដើម្បី​ជម្រាប​ជូនដំណឹង​ដល់​សាធារណៈជន​អំពី​ការ​ផ្តល់​សេវា​រដ្ឋបាល​របស់​ក្រសួងមហាផ្ទៃ​ និង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ចំពោះ​ការ​កំណត់​លើ​តម្លៃ​សេវា​លិខិតឆ្លងដែន​ធម្មតា​ ដោយ​យោង​តាម ...p>

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

ទាញយក៖ pdf

សេចក្តី​បំភ្លឺ​លើ​បទ​យកការណ៍​របស់​វិទ្យុ​អន្តរជាតិ​បារាំង​
<p>ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ សូម​ធ្វើការ​បំភ្លឺ​ទៅ​លើ​បទ​យក​ការណ៍​របស់​វិទ្យុ​បារាំង​អន្តរជាតិ​ ដែល​មាន​ចំណងជើង​ថា​ “​នៅ​មណ្ឌល គិរី​ ការ​ចុះ​បញ្ជី​ដី​សហគមន៍​យឺត​ដោយសារ​ជនជាតិ​ដើម​ភាគតិច​គ្មាន​ប្រាក់​បង់​ ឲ្យ​សមត្ថកិច្ច​”​ និង​ ដែល​ត្រូវ​បាន ...p>

ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​

ទាញយក៖ pdf

លិខិត​ឯកឧត្តម​ ឈាង​ វុន​ ឆ្លើយ​តប​នឹង​លិខិត​របស់​ គ​សក​
<p>ឯកឧត្តម ​ ឈាង​ វុន​ ប្រធាន​គណៈកម្មការ​ទី​៥​នៃ​រដ្ឋសភា​ បញ្ជាក់​ជា​ថ្មី​ម្តងទៀត​ថា​ ជា​ទម្លាប់​ បន្ទាប់​ពី​បាន​ទទួល​សេចក្តីព្រាងច្បាប់​ផ្សេងៗ​ពី​រាជរដ្ឋាភិបាល​ និង​ក្រោយ​ពី​បាន​ទទួល​អាណត្តិ​ពី​គណៈកម្មា​ធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​ ឲ្យ​ពិនិត្យ​ និង​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ គណៈកម្មការ​ជំនាញ​តែងតែ ...p>

រដ្ឋសភា

ទាញយក៖ pdf

​សិក្ខាសាលា​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ​ស្តី​ពី​៖​ មូលដ្ឋាន​គ្រឹះ​នៃ​ QGIS
<p>​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ មាន​សេចក្តី​សោមនស្ស​រីករាយ​ក្នុង​ការ​ប្រារព្ធ​សិក្ខាសាលា​ចំនួន​៣​ អំពី​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ​ ក្រោម​ប្រធានបទ​ មូលដ្ឋាន​គ្រឹះ​នៃ​ QGIS​ ដែល​មាន​រយៈពេល​ ៣​ ថ្ងៃ​នៃ​សិក្ខាសាលា​និ​មួយៗ​។​ សិក្ខាសាលា​នេះ​មាន​គោលបំណង ...p>

អង្គ​ការ​ទិន្ន​ន័យ​​អំពី​​ការអភិវឌ្ឍ

ទាញយក៖ pdf

ហិរញ្ញប្បទាន​ថ្មី​នឹង​ជួយ​កម្ពុជា​ក្នុង​ការ​កែ​លំអ​ការ​អប់រំ​ឧត្តម​សិក្សា​សម្រាប់​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​
<p>​នៅ​ថ្ងៃ​ទី​២៦​ ខែមេសា​ ឆ្នាំ​ ២០១៨​ ក្រុមប្រឹក្សាភិបាល​របស់​ធនាគារពិភពលោក​បាន​អនុម័ត​ហិរញ្ញប្បទាន​ចំនួន​ ៩០​ លាន​ដុល្លារ​អា​មេ​រិ​ក​ ដើម្បី​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ប្រទេស​កម្ពុជា​ ក្នុង​ការ​បង្កើន​គុណភាព​នៃ​ការ​អប់រំ​ឧត្តម​សិក្សា​ និង​ការ​ស្រាវជ្រាវ​នៅ​ក្នុង ...p>

ធនាគារពិភពលោក

ទាញយក៖ pdf

​សេចក្តី​ប្រកាស​ស្តី​ពី​ ការ​ទទួល​បានការ​យល់ព្រម​លើ​ការ​ស្នើ​សុំ​សម្បទាន​ប្រេង​ និង​ឧស្ម័ន​របស់​ក្រុមហ៊ុន​អង្គរ​ហ្គោ​ល​
<p>នៅ​ថ្ងៃ​ទី​១៣​ ខែសីហា​ ឆ្នាំ​២០១៩&nbsp;​ លោក​ Stephen​ Burega​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អង្គរ​ហ្គោ​ល​ បាន​ប្រកាស​ថា​ ក្រុមហ៊ុន​អង្គរ​ហ្គោ​លតា​មរយៈ​ក្រុមហ៊ុន​ជា​សម្ព័ន្ធ​របស់​ខ្លួន​គឺ​ក្រុមហ៊ុន​ EnerCam​ Resources​ Co​ Ltd​ (“​ EnerCam”)​ បាន​ទទួល​ការ​យល់ព្រម​ពី​រាជរដ្ឋាភិបាល​កម្ពុជា​លើ ...p>

ក្រុមហ៊ុនអង្គរហ្គោល

ទាញយក៖ pdf

តំបន់ការពារធម្មជាតិចំនួន៣ ថ្មីបន្ថែមទៀត ត្រូវបានបង្កើតឡើងក្រោមការគ្រប់គ្រង និងអភិរក្សរបស់ក្រសួងបរិស្ថាន
<p>នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០១៦ រាជរដ្ឋភិបាលកម្ពុជាបានសម្រេចបង្កើតតំបន់ការពារធម្មជាតិចំនួន ៣ ថ្មីបន្ថែមទៀត ដែលមានផ្ទៃដីសរុបទំហំ ២៧ ៩៤១. ០៦ ហិកតា ឱ្យស្ថិតក្រោមការគ្រប់គ្រង និងអភិរក្សរបស់ក្រសួងបរិស្ថាន។ តំបន់ការពារធម្មជាតិទាំង ៣ នោះ រួមមាន ឧទ្យានជាតិកោះកុង (ខេត្តព្រះសីហនុ) មានផ្ទៃដីទំហំ ២ ៦៥៥.៣៥ ហិកតា តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង (ខេត្តព្រះវិហារ) មានផ្ទៃដីទំហំ ២៥ ២៦៩.៤១ ហិកតា និងតំបន់អភិរក្សទឹកសាប បឹងព្រែកទប់ (ខេត្តព្រះសីហនុ) មានផ្ទៃដីទំហំ ១៦.៣ ហិកតា។ ជារួម តំបន់ការពារធម្មជាតិសរុបចំនួន ៤៥ មានផ្ទៃដីសរុបទំហំ ៥ ៩០២ ៤៤៤.០៦ ហិកតា ...p>

ក្រសួងបរិស្ថាន

ទាញយក៖ pdf

លិខិតប្តូរសារ និងកំណត់ហេតុនៃការពិភាក្សា ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន
<p>កាលពី​ថ្ងៃ​សុក្រ​ ទី​២៣​ ខែកញ្ញា​ ឆ្នាំ​២០១៦​ ដើម្បី​ឆ្លើយ​តប​ទៅ​តាម​សំណើរ​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ (WFp)​ រដ្ឋាភិបាល​ជប៉ុន​បាន​យល់ព្រម​បន្ត​ផ្តល់​ជំនួយ​ជា​ទឹកប្រាក់​ចំនួន​ ២២០​ លាន​យ៉េន​ ឬ​ប្រមាណ​ ២​ លាន​ដុល្លារ​អា​មេ ...p>

ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា

ទាញយក៖ pdf

សេចក្តីប្រកាសរបស់ក្រសួងការបរទេសអំពីជំហររបស់កម្ពុជាក្នុងជម្លោះសមុទ្រចិនខាងត្បូង
<p>កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៦ បន្ទាប់ពីតុលាការមជ្ឈត្តិកម្មអចិន្ត្រៃយ៍កំនត់យកថ្ងៃទី១២ ខែកក្កដា ជាថ្ងៃចេញសាលដីការជុំវិញពាក្យបណ្តឹងរបស់ប្រទេសហ្វីលីពីនទៅកាន់ប្រទេសចិនលើបញ្ហារឿងក្តីជម្លោះសមុទ្រចិនខាងត្បូង ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានប្រកាសអំពីគោលជំហររបស់ប្រទេសកម្ពុជាជុំវិញបញ្ហាជម្លោះសមុទ្រចិនខាងត្បូង ដោយរួមមានបីចំណុចជាសងេ្ខប៖បណ្តឹងនេះជាការដោះស្រាយជម្លោះរវាងប្រទេសហ្វីលីពីននិងប្រទេសចិន ហើយដំណើរការនេះមិនពាក់ព័ន្ធទៅនឹងបណ្តាប្រទេសដែលជាសមាជិកអាស៊ាននោះទេ។កម្ពុជានឹងមិនចូលរួមបញ្ចេញជំហរណាមួួយអំពីសាលដីការរបស់តុលាការមជ្ឈត្តិកម្មអចិន្ត្រៃយ៍ជុំវិញបញ្ហាជម្លោះនេះទេ។កម្ពុជាអំពាវនាវដល់ប្រទេសហ្វីលីពីននិងប្រទេសចិនបន្តដោះស្រាយជម្លោះរបស់ខ្លួនដោយសន្តិវិធី។ ...p>

ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការ​បរទេសលើក​ទី២​ ​នៃ​កិច្ច​សហ​ប្រត្តិ​បត្តិ​ការ​ មេ​គង្គ​-ឡានឆាង​
<p>កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​មេគង្គ​-​ឡា​ង​ឆាង​លើក​ទី​២​ ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ខេត្តសៀមរាប​ ប្រទេស​កម្ពុជា​ នៅ​ថ្ងៃ​ទី​ ២៣​ ខែធ្នូ​ ឆ្នាំ​ ២០១៦​ ដោយ​មានការ​ចូលរួម​របស់​ឯកឧត្តម​ ប្រាក់​ សុ​ខុន​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ នៃ​ព្រះរាជាណាចក្រ ...p>

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្ដីជូនព័ត៌មានស្ដីពី កិច្ចសហប្រតិបត្តិការលើគម្រោងនៃមូលនិធិពិសេសមេគង្គ-ឡានឆាង
<p>សេចក្ដី​ជូន​ព័ត៌មាន​ស្ដី​ពី​ កិច្ច​សហប្រតិបត្តិការ​លើ​គម្រោង​នៃ​មូលនិធិ​ពិសេស​មេគង្គ​-​ឡាន​ឆាង​​នៅ​ថ្ងៃ​ទី​ ២១​ ខែធ្នូ​ ឆ្នាំ​២០១៧​ នៅ​ទីស្តីការក្រសួង​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ និង​ ឯកឧត្តម​ ស្យុ​ង​ ប៉​ ឯកអគ្គរដ្ឋទូត​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា​ នឹង ...p>

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍​រួម​គ្នា​ទាក់ទង​នឹង​ការ​បន្ត​ការ​ប្រព្រឹត្ដ​ខុសច្បាប់​របស់​អាជ្ញាធរ​ខេត្តឧត្តរមានជ័យ​ ទៅ​កាន់​បុគ្គលិក​អង្គការ​សមធម៌​កម្ពុជា​
<p>យើង​ជា​ក្រុម​សង្គម​ស៊ី​វិល​ មាន​រាយ​នាម​ដូច​ខាងក្រោម​ សូម​ថ្កោលទោស​នូវ​សកម្មភាព​ របស់​អាជ្ញាធរ​ខេត្តឧត្តរមានជ័យ​ &nbsp;ដែល​បាន​ចូលរួម​នៅ​ក្នុង​ការ​ស្ទះ​ ការ​យាយី​ ការ​បំពាន​សិទ្ធិ​កម្មករ​ មាន​ចាប់តាំងពី​ខែកញ្ញា​ ឆ្នាំ​២០១៤​ មក​ (​សូម​មើល​ឧ​ប​សម្ព័ន្ធ​ ១៖​ តារាង ...p>

ក្រុមអង្គការសង្គមស៊ីវិល

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន ស្តី​ពី​លទ្ធផល​ប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ទី​០៧​ ខែកុម្ភៈ​ ឆ្នាំ​២០២០
<p>​នៅ​ថ្ងៃ​ទី​ ០៨​ ខែកុម្ភៈ​ ឆ្នាំ​ ២០២០​ ក្រសួង​ឧស្សាហកម្ម​រ៉ែ​ និង​ថាមពល​បាន​ចេញផ្សាយ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ ស្តី​ពី​លទ្ធផល​ប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ទី​០៧​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​។ ...p>

ក្រសួង​ឧស្សាហកម្ម​រ៉ែ​ និង​ថាមពល

ទាញយក៖ pdf

សេចក្តី​ប្រកាស​របស់​ស្ថានទូត​ជប៉ុន​ស្តី​ពី​ការ​ផ្តល់​ជំនួយ​របស់​រដ្ឋាភិបាល​ជ​បុ​៉​ន​សំរាប់​ការ​ស្ថាបនា​ប្រព័ន្ធ​ធារាសាស្ត្រ​ សុខភាព​មាតា​និង​ទារក​ និង​អនាម័យ​ និង​ការ​កសាង​សមត្ថភាព​យុវជន​
<p>​នៅ​ថ្ងៃ​ទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ ស្ថានទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ស្តី​ពី​ការ​ផ្តល់​ជំនួយ​របស់​រដ្ឋាភិបាល​ជ​បុ​៉​ន​សំរាប់​ការ​ស្ថាបនា​ប្រព័ន្ធ​ធារាសាស្ត្រ​ សុខភាព​មាតា​និង​ទារក​ និង​អនាម័យ​ និង​ការ​កសាង​សមត្ថភាព​យុវជន ...p>

ស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

ទាញយក៖ pdf

សេចក្តីជូនដំណឹង​ ស្តី​ពី​ ការ​បន្ត​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​គណនេយ្យ​ភាព​សង្គម​នៅ​ថ្នាក់​ក្រុង​ ស្រុក​ ខណ្ឌ​គោលដៅ​ នៃ​ការ​ផ្តល់​សេវា​ (​រដ្ឋបាល​ឃុំ​ រដ្ឋបាល​សង្កាត់​ សាលា​បឋម​សិក្សា​ និង​ការ​ផ្តល់​សេវា​នៅ​មណ្ឌល​សុខភាព​)​ និង​ផែនការ​អនុវត្ត​គណនេយ្យ​ភាព​សង្គម​ ដំណាក់កាល​ទី​២​ នៅ​ថ្នាក់​រដ្ឋបាល​ក្រុង​ រដ្ឋបាល​ស្រុក​ និង​រដ្ឋបាល​ខណ្ឌ​នៃ​រាជធានី​ ខេត្ត​
<p>នៅ​ថ្ងៃ​ទី​២២​ ខែមេសា​ ឆ្នាំ​២០២០​ គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​ (​គ​.​ជ​.​អ​.​ប​)​ បាន​ចេញ​សេចក្តីជូនដំណឹង​ ស្តី​ពី​ ការ​បន្ត​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​គណនេយ្យ​ភាព​សង្គម​នៅ​ថ្នាក់​ក្រុង​ ស្រុក ...p>

គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ

ទាញយក៖ pdf

​សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​ កិច្ច​ពង្រឹង​ការ​អនុវត្ត​របស់​រាជរដ្ឋាភិបាល​លើ​អនុក្រឹត្យ​លេខ​ ១៣៣​ នៅ​ក្នុង​ប្រទេស​កម្ពុជា​
<p>នៅ​ថ្ងៃ​ទី​ ២៩​ ខែមិថុនា​ឆ្នាំ​ ២០២០​ អង្គការ​សុខភាព​ពិភពលោក​ (WHO)​ មូលនិធិ​កុមារ​អន្តរជាតិ​របស់​អង្គការសហប្រជាជាតិ​ (Unicef)​ និង​អង្គការ​ Hellen​ Keller​ International​ (HKI)​ បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​មួយ​ដើម្បី​អបអរសាទរ​ចំពោះ​សកម្មភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ និង​ក្រសួងសុខាភិបាល​ដែល​បាន​កំពុង​ខិតខំ​ប្រឹងប្រែង​ពង្រឹង​ការ​អនុវត្ត ...p>

អង្គការ​សុខភាព​ពិភពលោក​ (WHO)​ មូលនិធិ​កុមារ​អន្តរជាតិ​របស់​អង្គការសហប្រជាជាតិ​ (Unicef)​ និង​អង្គការ​ Hellen​ Keller​ International​ (HKI)

ទាញយក៖ pdf

​សេចក្តីថ្លែងការណ៍​របស់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC)​ សមាគម​ស្បែកជើង​កម្ពុជា​ (CFA)​ និង​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ ផ្ញើ​ការ​ឆ្លើយ​តប​ទៅ​កាន់​សភា​អ៊ឺ​រ៉ុ​ប​ជា​ថ្មី​ម្តងទៀត​ដើម្បី​ពន្យា​ពេល​ការ​ដក​ការ​អនុគ្រោះ​ពាណិជ្ជកម្ម​ EBA
<p>​នៅ​ថ្ងៃ​ទី​ ៣០​ ខែមិថុនា​ ឆ្នាំ​ ២០២០​ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC)​ សមាគម​ស្បែកជើង​កម្ពុជា​ (CFA)​ និង​សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា​ (EUROCHAM)​ បាន​ចេញ​សេចក្តីថ្លែងការណ៍​ ឆ្លើយ​តប​ទៅ​នឹង​លិខិត​មួយ​ដែល​ចេញ​ដោយ​ប្រធាន​គណៈកម្មាធិការ​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​សភា​អ៊ឺ​រ៉ុ​ប ...p>

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC)​

ទាញយក៖ pdf

​សេចក្តីថ្លែងការណ៍​៖​ ការ​ឆ្លើយ​តប​រួម​ទៅ​នឹង​លិខិត​ចំហរ​អំពី​របាយការណ៍​មីក្រូហិរញ្ញវត្ថុ​
<p>​នៅ​ថ្ងៃ​ទី​១៦​ ខែកក្កដា​ ឆ្នាំ​២០២០​ សម្ព័ន្ធ​ខ្មែរ​ជំរឿន​ និង​ការពារ​សិទ្ធិ​មនុស្ស​ លី​កាដូ​ (LICADHO),​ អង្គការ​សមាគម​ធាងត្នោត​ (STT),​ សម្ព័ន្ធ​សហជីព​កម្ពុជា​ (CATU)​ និង​ មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​ការពារ​សិទ្ធិ​មនុស្ស​ (CENTRAL)​ បាន​ចេញ​សេចក្តីថ្លែងការណ៍​ការ​ឆ្លើយ​តប​រួម​បដិសេធ​សំណើ​របស់ ...p>

សម្ព័ន្ធ​ខ្មែរ​ជំរឿន​ និង​ការពារ​សិទ្ធិ​មនុស្ស​ លី​កាដូ​ (LICADHO)

ទាញយក៖ pdf

​សេចក្តី​ប្រកាស​ព័ត៌មាន​​៖ ​ក្រុមហ៊ុន​អាជីវកម្ម​នាំ​ចូល​ ចែកចាយ​ និង​ផ្គត់ផ្គង់​ផលិតផល​សម្រាប់​ចិញ្ចឹម​ទារក​ និង​កុមារ​
<p>​នៅ​ថ្ងៃ​ទី​ ២៨​ ខែកក្កដា​ ឆ្នាំ​២០២០​ ក្រសួងពាណិជ្ជកម្ម​ធ្វើការ​ជម្រាប​ជូន​ដល់​ក្រុមហ៊ុន​អាជីវកម្ម​នាំ​ចូល​ ចែកចាយ​ និង​ផ្គត់ផ្គង់​ផលិតផល​សម្រាប់​ចិញ្ចឹម​ទារក​ និង​កុមារ​ទាំងអស់​ ឲ្យ​អនុវត្ត​បាន​ត្រឹមត្រូវ​តាម​ខ្លឹមសារ​ច្បាប់​ និង​ឯកសារ​គតិ​យុ​ត្ត​ ដែល​កំពុង​មាន​ជា​ធរមាន​នៅ ...p>

ក្រសួងពាណិជ្ជកម្ម​

ទាញយក៖ pdf

សេចក្តី​ប្រកាស​ស្តី​ពី​កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្តី​ព្រាង​២​ដែល​ទាក់ទង​និង​ការ​គ្រប់គ្រង​ការ​វិនិយោគសាធារណៈ​និង​សេចក្តី​ព្រាង​
<p>កាលពី​ថ្ងៃ​ទី​០៣​ ខែ​មី​នា ​ឆ្នាំ​២០២០​ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​នៅ​លើ​គេហទំព័រ​បណ្តាញ​សង្គម​ផ្លូវការ​របស់​ខ្លួន​ស្តី​ពី​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​ក្រសួង​ដើម្បី​ពិនិត្យ​និង​ពិភាក្សា​លើ​ឯកសារ​ចំនួន​២​ គឺ​សេចក្តី​ព្រាង​អនុក្រឹត្យ​ស្តី​ពី ...p>

ក្រសួងសេដ្ឋកិច្ច

ទាញយក៖ pdf

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

jEef4
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!