សេដ្ឋកិច្ច និងពាណិជ្ជកម្ម

គោលនយោបាយ និងការគ្រប់គ្រងសេដ្ឋកិច្ច

សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំចរចាជុំទី១ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក

នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំចរចាជុំទី១ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក។នៅក្នុងកិច្ចប្រជុំចរចាជុំទី១ នៅថ្ងៃទី១៣-១៥ ខែឧសភា ឆ្នាំ២០២៥ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើការពង្រឹងបន្ថែមនូវទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី និងបានពិភាក្សាស៊ីជម្រៅលើអត្ថបទសេចក្តីព្រាងកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ។ ...

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ទាញយក៖ pdf

សេចក្ដី​ប្រកាស​ព័ត៌មាន​៖​ ការ​ដាក់​ឱ្យ​អនុវត្ត​នូវ​គម្រូ​ទម្រង់​លក្ខន្តិកៈ​ក្រុមហ៊ុន​ថ្មី​

​កាលពី​ថ្ងៃ​ទី​១០​ ខែមេសា​ ឆ្នាំ​២០២៥​ ក្រសួងពាណិជ្ជកម្ម​បាន​សេចក្ដីជូនដំណឹង​ដល់​សាធារណជន​ និង​ធុរជន​អំពី​ការ​ដាក់​អនុវត្ត​នូវ​គម្រូ​ទម្រង់​លក្ខន្តិកៈ​ក្រុមហ៊ុន​ថ្មី​ ដែល​បាន​បញ្ចូល​នៅ​ក្នុង​ឧ​ប​សម្ព័​ន្ដ​ទី​១​ នៃ​លក្ខន្តិកៈ​ក្រុមហ៊ុន​ ទ្រង់ទ្រាយ​ កម្មវត្ថុ​អាជីវកម្ម​ អាសយដ្ឋាន​ ចុះបញ្ជី​ ដើមទុន ...

ក្រសួងពាណិជ្ជកម្ម

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​៖​ អនុស្សរណៈនៃការយោគយល់ស្តីពី "ការជំរុញការចាប់យកឌីជីថលរបស់ធុរកិច្ចនៅកម្ពុជា"

នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល បានចេញសេចក្តីប្រកាសព័ត៌មានរួមស្តីពីពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី “ការជំរុញការចាប់យកឌីជីថលរបស់ធុរកិច្ចនៅកម្ពុជា”។ អនុស្សរណៈនៃការយោគយល់គ្នានេះមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីពង្រីកការផ្សព្វផ្សាយចំណេះដឹង និងជំនាញបច្ចេកវិទ្យាថ្មីៗ និងកសាងប្រព័ន្ធអេកូឡូស៊ីអាជីវកម្មឌីជីថលនៅកម្ពុជាឪ្យកាន់តែមានភាពរស់រវើក។ ...

គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល

ទាញយក៖ pdf

សេចក្ដីជូនដំណឹង​ស្ដី​ពី​៖ លក្ខខណ្ឌ​ បែបបទ​ និង​នីតិវិធី​នៃ​ការ​ចុះបញ្ជី​បុគ្គល​ស្វ័​យ​និ​យោជន៍​ក្នុង​បេឡា​ជាតិ​សន្តិសុខ​សង្គម​​

នៅ​ថ្ងៃ​ទី​១៥​ ខែមករា​ ឆ្នាំ​២០២៥​ បេឡា​ជាតិ​សន្ដិសុខ​សង្គម​ (​ប​.​ស​.​ស​.)​ នៃ​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវ​:​បាន​ចេញផ្សាយ​សេចក្ដីជូនដំណឹង​ដល់​សាធារណ​:​ជន​ទាំងអស់​ ពី​ការ​ចុះបញ្ជី​បុគ្គល​ស្វ័​យ​និ​យោជន៍​ដែល​នឹង​អនុវត្ត​ចាប់ពី ...

បេឡា​ជាតិ​សន្ដិសុខ​សង្គម

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​កិច្ច​ពិគ្រោះ​យោបល់​គោលនយោបាយ​លើ​របាយការណ៍​សេដ្ឋកិច្ច​ និង​សង្គម​ នៅ​ក្នុង​តំបន់​អាស៊ី​ និង​ប៉ា​ស៊ី​ហ្វិ​ក​ឆ្នាំ​២០២៤

​នៅ​ថ្ងៃ​ទី​ ១៥​ ខែកក្កដា​ ឆ្នាំ​ ២០២៤​ គណៈកម្មាធិការ​ជាតិ​អេ​ស្កា​ប់​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​កិច្ច​ពិគ្រោះ​យោបល់​គោលនយោបាយ​លើ​របាយការណ៍​សេដ្ឋកិច្ច​ និង​សង្គម​ នៅ​ក្នុង​តំបន់​អាស៊ី​ និង​ប៉ា​ស៊ី​ហ្វិ​ក​ឆ្នាំ​២០២៤​។​​យោង​តាម​សេចក្តី ...

គណៈកម្មាធិការជាតិអេស្កាប់

ទាញយក៖ pdf

សេចក្ដីជូនដំណឹង​ស្ដី​ពី​យន្ដការ​លើកទឹកចិត្ត​នានា​ សម្រាប់​ការ​ចុះបញ្ជី​ពាណិជ្ជកម្ម​ដោយ​ស្ម័គ្រចិត្ត​របស់​វិស័យ​ព័ត៌មាន​ និង​សោត​ទស្សន៍​

​នៅ​ថ្ងៃ​ទី​៣​ ខែឧសភា​ ឆ្នាំ​២០២៤​ ក្រសួងពាណិជ្ជកម្ម​បាន​សម្រេច​ផ្ដល់​ការ​លើកទឹកចិត្ត​ទៅ​ដល់​អាជីវកម្ម​ក្នុង​វិស័យ​ព័ត៌មាន​និង​សោត​ទស្សន៍​ ដែល​ចុះបញ្ជី​ពាណិជ្ជកម្ម​ដោយ​ស្ម័គ្រចិត្ត​។​ ការ​លើកទឹកចិត្ត​នេះ​មាន​ដូច​ជា​ ការ​លើកលែង​កាតព្វកិច្ច​បង់​កម្រៃ​សេវា​សាធារណៈ​ចុះបញ្ជី​ពាណិជ្ជកម្ម​រយៈពេល ...

ក្រសួងពាណិជ្ជកម្ម

ទាញយក៖ pdf

សេចក្ដីជូនដំណឹង​ ស្ដី​ពី​យន្តការ​លើកទឹកចិត្ត​នានា​ សម្រាប់​ការ​ចុះបញ្ជី​ពាណិជ្ជកម្ម​ដោយ​ស្ម័គ្រចិត្ត​របស់​វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​

នៅ​ថ្ងៃ​ទី​២១​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣​ ក្រសួងពាណិជ្ជកម្ម​បាន​ចេញ​សេចក្ដីជូនដំណឹង​ ដែល​មាន​គោលបំណង​ផ្ដល់​ការ​លើកទឹកចិត្ត​ដល់​ការ​ចុះបញ្ជី​អាជីវកម្ម​ដោយ​ស្ម័គ្រចិត្ត​របស់​វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​។​ សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដែល​បាន​ចុះបញ្ជី​ នឹង​ទទួល​បានការ​គាំទ្រ​ពី​រាជរដ្ឋាភិបាល​ ដូច​ជា​ ការ​លើកលែង​កាតព្វកិច្ច ...

ក្រសួងពាណិជ្ជកម្ម

ទាញយក៖ pdf

សេចក្ដី​ប្រកាស​ព័ត៌មាន​៖​ លទ្ធផល​នៃ​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន​លើក​ទី​១៩​ នៅ​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣ ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

នា​ព្រឹក​ថ្ងៃ​ចន្ទ​ ១​កើត​ ខែកត្ដិក​ ឆ្នាំថោះ​ បញ្ច​ស័ក​ ព​.​ស​.២៥៦៧​ ត្រូវ​នឹង​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣​ នៅ​វិមាន​សន្តិភាព​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ សម្តេច​មហា​បវរ​ធិ​បតី​ ហ៊ុន​ ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មាន ...

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ទាញយក៖ pdf

សេចក្តីជូនដំណឹង៖ ពិព័រណ៍ធុរកិច្ចឌីជីថល ២០២៣

នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” បានចេញសេចក្ដីជូនដំណឹង ស្ដីពី ពិព័រណ៍ធុរកិច្ចឌីជីថល ២០២៣ ក្រោមមូលបទ “ធុរកិច្ចថ្មី នវានុវត្តន៍ និងបច្ចេកវិទ្យា ក្នុងបរិបទសេដ្ឋកិច្ច និងសង្គមឌីជីថល” ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី ២២ ដល់ថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២៣។ ពិព័រណ៍នេះនឹងមានការចូលរួមពីតំណាងថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ ស្ថាប័នគាំទ្រសហគ្រិនភាព គ្រឹះស្ថានធនាគារ ធុរកិច្ចថ្មី គ្រឹះស្ថានអប់រំ ដៃគូអភិវឌ្ឍន៍ សហគ្រាស និងសិស្ស-និស្សិត ក៏ដូចជាសាធារណជនផងដែរ។ ...

មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ"

ទាញយក៖ pdf

សេចក្ដី​ប្រកាស​ព័ត៌មាន​៖​ លទ្ធផល​នៃ​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន​ លើក​ទី​១៩​ នៅ​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣​ ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​

​សម្ដេច​មហា​បវរ​ធិ​បតី​ ហ៊ុន​ ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​អញ្ជើញ​ដឹកនាំ​ វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន​ លើក​ទី​១៩​ នៅ​វិមាន​សន្ដិភាព​ ទីស្ដីការគណៈរដ្ឋមន្ត្រី​ នា​ព្រឹក​ថ្ងៃ​ចន្ទ​ ១​កើត​ ខែកត្ដិក​ ឆ្នាំថោះ​ បញ្ច​ស័ក​ ព​.​ស​.២៥៦៧​ ត្រូវ ...

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ ពិធី​ដាក់​ដំណើរការ​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​ តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ ដំណាក់កាល​ទី​ ៣

នៅ​ថ្ងៃ​ទី​ ២២​ ខែមិថុនា​ ឆ្នាំ​ ២០២៣​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​ចេញ​នូវ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ ស្តី​ពី​ ពិធី​ដាក់​ដំណើរការ​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​ តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ ដំណាក់កាល​ទី​ ៣​ នៅ​លើ​គេហទំព័រ​បណ្តាញ​សង្គម​ផ្លូវការ​របស់​ខ្លួន​។ ...

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ទាញយក៖ pdf

សេចក្ដីជូនដំណឹង​ ស្ដី​ពី​ការ​លុប​ការ​ស្នើ​សុំ​បង្កើត​គណនី​ CamDigiKey​ ដែល​បាន​ដាក់​ស្នើ​តាម​រយៈ​កម្មវិធី​ទូរស័ព្ទ​ដៃ​ CamDigiKey​ ក្រោយ​ការ​ "​បញ្ជូន​ត្រឡប់​"​ ឱ្យ​កែតម្រូវ​ព័ត៌មាន​លើស​រយៈពេល​៣​ខែ​

​មជ្ឈមណ្ឌល​បណ្ដុះ​ធុរកិច្ច​ថ្មី​ “​តេ​ជោ​”​ (​ម​.​ធ​.​ត​.)​ មាន​កិត្តិយស​ សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន​ទាំងអស់​ មេត្ដា​ជ្រាប​ថា​៖​ គិត​ត្រឹម​ថ្ងៃ​ទី​១៥​ ខែឧសភា​ ឆ្នាំ​២០២៣​ នេះ​,​ ម​.​ធ​.​ត​.​ បាន ...

មជ្ឈមណ្ឌល​បណ្ដុះ​ធុរកិច្ច​ថ្មី​ "​តេ​ជោ​"​

ទាញយក៖ pdf

ការ​ផ្តល់​លិខិតអនុញ្ញាត​ ឬ​អាជ្ញា​បណ្ណ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ និង​បាន​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ជា​ច្រើន​លើក​

​នៅ​ថ្ងៃ​ទី​ ១៥​ ខែកញ្ញា​ ឆ្នាំ​២០២១​ ក្រសួងពាណិជ្ជកម្ម​ បាន​ចេញ​សេចក្តីជូនដំណឹង​ ស្តី​ពី​ការ​ផ្តល់​លិខិតអនុញ្ញាត​ ឬ​អាជ្ញា​បណ្ណ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ និង​បាន​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ជា​ច្រើន​លើក​។​​ចាប់ពី​ថ្ងៃ​ទី​ 0១​ ខែធ្នូ​ ឆ្នាំ​២០២១​ នេះ ...

ក្រសួងពាណិជ្ជកម្ម

ទាញយក៖ pdf

​កិច្ចប្រជុំ​គណៈកម្មការ​កែទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​

​នៅ​ថ្ងៃ​ទី​ ២៣​ ខែសីហា​ ឆ្នាំ​២០២១​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​កិច្ចប្រជុំ​គណៈកម្មការ​កែទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ស្តី​ពី​ការ​ត្រួតពិនិត្យ​តាមដាន​វឌ្ឍនភាព​ នៃ​ការ​អនុវត្ត​កម្មវិធី​កែទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ ដំណាក់កាល​ទី​ ៣​ បូក ...

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ទាញយក៖ pdf

សេចក្ដីជូនដំណឹង​ ស្ដី​ពី​ការ​ប្រគល់​សិទ្ធិ​ជូន​អ្នកតំណាង​ ឬ​ភ្នាក់ងារ​ក្នុង​ការ​ចុះបញ្ជី​ពាណិជ្ជកម្ម​

នៅ​ថ្ងៃ​ទី​៥​ ខែកក្កដា​ ឆ្នាំ​២០២១​ ក្រសួងពាណិជ្ជកម្ម​បាន​ចេញ​សេចក្ដីជូនដំណឹង​ទាក់ទង​ការ​ប្រគល់​សិទ្ធិ​ជូន​អ្នកតំណាង​ឬ​ភ្នាក់ងារដែលទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្ម ​ក្នុង​ការ​ចុះបញ្ជី​អាជីវកម្មជាទម្រង់ក្រុមហ៊ុនសហកម្មសិទ្ធិ ឬក្រុមហ៊ុនមូលធន​។​ ជម្រើស​នេះ​សម្រាប់​អាជីវកម្ម​ដែល​មិន​មាន​បំណង​ចុះបញ្ជី​អាជីវកម្ម​ដោយ​ខ្លួនឯង​តាម​រយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​។​ ...

ក្រសួងពាណិជ្ជកម្ម

ទាញយក៖ pdf

សេចក្ដីជូនដំណឹង​ស្តី​ពី​ ការ​ដាក់​ឱ្យ​ប្រើប្រាស់​ទីផ្សារ​អន​ឡាញ​របស់​ក្រសួងពាណិជ្ជកម្ម​ សម្រាប់​លក់​ស្បៀង​ និង​គ្រឿង​ឧបភោគបរិភោគ​ចាំបាច់​ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​ក្រហម​

នៅ​ថ្ងៃ​ទី​ ២១​ ខែមេសា​ ឆ្នាំ​២០២១​ ក្រសួងពាណិជ្ជកម្ម​បាន​ចេញ​សេចក្ដីជូនដំណឹង​ស្តី​ពី​ការ​ដាក់​ឱ្យ​ប្រើប្រាស់​ទីផ្សារ​អន​ឡាញ​របស់​ក្រសួងពាណិជ្ជកម្ម​ សម្រាប់​លក់​ស្បៀង​ និង​គ្រឿង​ឧបភោគបរិភោគ​ចាំបាច់​ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​ក្រហម​ ក្នុង​កំឡុង​ពេល​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ ...

ក្រសួងពាណិជ្ជកម្ម​

ទាញយក៖ pdf

សេចក្តីជូនដំណឹង​ស្តី​ពី​ ការ​លើកទឹកចិត្ត​ឱ្យ​ប្រើប្រាស់​សេវា​អេ​ឡិច​ត្រូ​និក​

នៅ​ថ្ងៃ​ទី​ ២០​ ខែមេសា​ ឆ្នាំ​២០២១​ ធនាគារជាតិ​នៃ​កម្ពុជា​បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​លើកទឹកចិត្ត​ឱ្យ​ប្រើប្រាស់​សេវា​អេ​ឡិច​ត្រូ​និក​ ដើម្បី​ចូលរួម​បង្ការ​ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​ ដែល​កំពុង​រាតត្បាត​យ៉ាងធ្ងន់ធ្ងរ​នៅ​ក្នុង​សហគមន៍ ...

ធនាគារជាតិ​នៃ​កម្ពុជា​

ទាញយក៖ pdf

​សេចក្តីថ្លែងការណ៍​បន្ថែម​៖​ ការ​ធ្វើ​បច្ចុប្បន្នភាព​កែសម្រួល​បន្ថែម​នូវ​គោលការណ៍​លើ​បទ​អន្តរាគមន៍​របស់​គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​ ទៅ​ដល់​អតិថិជន​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩

 ​នៅ​ថ្ងៃ​ទី​ ១២​ ខែមេសា​ ឆ្នាំ​២០២១​ សមាគម​ធនាគារ​នៅ​កម្ពុជា​(​ABC)​ និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ (CMA​)​ បាន​ចេញ​នូវ​សេចក្តីថ្លែងការណ៍​បន្ថែម​ស្ដី​ពី​ ការ​ធ្វើ​បច្ចុប្បន្នភាព​កែសម្រួល​បន្ថែម​នូវ​គោលការណ៍​លើ​បទ​អន្តរាគមន៍​របស់​គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​ ដើម្បី​គាំពារ​និង ...

សមាគម​ធនាគារ​នៅ​កម្ពុជា​(​ABC)​ និង ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ (CMA​)​

ទាញយក៖ pdf

សេចក្តី​ប្រកាស​រួម​ស្ដី​ពី​ លទ្ធផល​កិច្ចប្រជុំ​ស្តី​ពី​បញ្ហា​អចលនវត្ថុ​នៅ​កម្ពុជា​

នៅ​ថ្ងៃ​ទី​ ២២​ ខែមីនា​ ឆ្នាំ​២០២១​ ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ និងធនាគារជាតិ​នៃ​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​រួម​ស្ដី​ពី​លទ្ធផល​កិច្ចប្រជុំ​ស្តី​ពី​បញ្ហា​អចលនវត្ថុ​នៅ​កម្ពុជា​ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នៃ​វិស័យ​អចលនវត្ថុ​ក្នុង​បរិបទ​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩​ និង ...

ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ និងធនាគារជាតិ​នៃ​កម្ពុជា​

ទាញយក៖ pdf

​សេចក្តីជូនដំណឹង​ស្ដី​ពី​ ការ​បង់ប្រាក់​ពន្ធ​លើ​អចលនទ្រព្យ​តាម​ទូរស័ព្ទ​ដៃ​ ក្នុង​កម្មវិធី​ “GDT​ Taxpayer​ App”

​នៅ​ថ្ងៃ​ទី​ ១១​ ខែមីនា​ ឆ្នាំ​២០២១​ អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ចេញ​សេចក្តីជូនដំណឹង​ស្ដី​ពី​ការ​បង់ប្រាក់​ពន្ធ​លើ​អចលនទ្រព្យ​តាម​ទូរស័ព្ទ​ដៃ​ក្នុង​កម្មវិធី​ “GDT​ Taxpayer​ App”​ ក្នុង​គោលដៅ​ធានា​បាន​នូវ​ប្រសិទ្ធភាព​ និង​តម្លាភាព​លើ​កិច្ចការ​គ្រប់គ្រង​ការ​ប្រមូល​ចំណូល​ ក៏​ដូច​ជា ...

អគ្គនាយកដ្ឋាន​ពន្ធដារ​

ទាញយក៖ pdf

សេចក្ដីជូនដំណឹង​ស្ដី​ពី​លទ្ធផល​កិច្ចប្រជុំ​គណៈកម្មាធិការ​គោលនយោបាយ​លើក​ស្ទួយ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ លើក​ទី​២

​នៅ​ថ្ងៃ​ទី​២១​ ខែមករា​ ឆ្នាំ​២០២១​ ទីស្ដីការគណៈរដ្ឋមន្ត្រី​ចេញ​សេចក្ដីជូនដំណឹង​ស្ដី​ពី​លទ្ធផល​កិច្ចប្រជុំ​គណៈកម្មាធិការ​គោលនយោបាយ​លើក​ស្ទួយ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ លើក​ទី​២​ ដែល​រាជរដ្ឋាភិបាល​ឯកភាព​លើ​ការ​កំណត់​និយម​ន័យ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ និង​ការ​លុប​បំបាត់​នីតិវិធី ...

ទីស្ដីការគណៈរដ្ឋមន្ត្រី​

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​ កម្មវិធី​ផ្តល់​ថវិកា​ជំនួយ​ និង​វគ្គ​វ​ណ្ដុះ​បណ្ដាល​ ដើម្បី​លើកកម្ពស់​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ឱ្យធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ (E-COMMERCE)​ នៅ​កម្ពុជា​

នៅ​ថ្ងៃ​ទី​ ២៨​ ខែធ្នូ​ ឆ្នាំ​២០២០​ ក្រសួងពាណិជ្ជកម្ម​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​កម្មវិធី​ផ្តល់​ថវិកា​ជំនួយ​ និង​វគ្គ​វ​ណ្ដុះ​បណ្ដាល​ ដើម្បី​លើកកម្ពស់​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ឱ្យធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ (E-COMMERCE)​ នៅ​កម្ពុជា​។​ រហូត​មក ...

ក្រសួងពាណិជ្ជកម្ម​

ទាញយក៖ pdf

សេចក្ដី​ប្រកាស​ព័ត៌មាន​ ស្ដី​ពី​សេចក្ដីណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ អំពី​វិធានការ​បន្ថែម​ ដើម្បី​បន្ត​គ្រប់គ្រង​ផល​ប៉ះពាល់​លើ​វិស័យ​សំខាន់ៗ​នៃ​សេដ្ឋកិច្ច​ នៅ​ក្នុង​បរិការណ៍​នៃ​វិបត្តិ​,​ ការ​ស្ដារ​ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ ក្រោយ​ពី​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ​ -១៩

នៅ​ថ្ងៃ​ទី​ ២៣​ ខែធ្នូ​ ឆ្នាំ​២០២០​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ស្ដី​ពី​សេចក្ដីណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ អំពី​វិធានការ​បន្ថែម​ ដើម្បី​បន្ត​គ្រប់គ្រង​ផល​ប៉ះពាល់​លើ​វិស័យ​សំខាន់ៗ​នៃ​សេដ្ឋកិច្ច​ នៅ​ក្នុង​បរិការណ៍​នៃ​វិបត្តិ​,​ ការ​ស្ដារ​ និង​ជំរុញ​កំណើនសេដ្ឋកិច្ច ...

រាជរដ្ឋាភិបាល​កម្ពុជា

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​៖​ របាយការណ៍រ​វាយតម្លៃ​ផល​ប៉ះពាល់​សេដ្ឋកិច្ច​ និង​សង្គម​ដោយសារ​ជំ​ងឹ​កូ​វី​ដ​-១៩​នៅ​កម្ពុជា

​នៅ​ថ្ងៃ​ទី​ ០៨​ ខែ​ តុលា​ ឆ្នាំ​ ២០២០​ អង្គការ​យូ​អិន​ឌី​ភី​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​ចេញផ្សាយ​នូវ​របាយការណ៍​ថ្មី​មួយ​ដែល​ធ្វើការ​វាយតម្លៃ​ផល​ប៉ះពាល់​សេដ្ឋកិច្ច​ និង​សង្គម​ដោយសារ​ជំ​ងឹ​កូ​វី​ដ​-១៩​នៅ​កម្ពុជា ...

អង្គការ​យូ​អិន​ឌី​ភី​កម្ពុជា

ទាញយក៖ pdf

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

rUkLW
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!