ការ​អភិវឌ្ឍ​សង្គម

សេចក្តីថ្លែងការណ៍​រួម​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ស្តី​ពី​លទ្ធផល​ប្រមូល​ធាតុ​ចូល​ក្នុង​សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់​ស្តី​ពី​តំបន់ការពារធម្មជាតិ​ និង​ច្បាប់​ស្តី​ពី​ព្រៃឈើ​

នៅ​ថ្ងៃ​ទី​ ០៨​ ខែកញ្ញា​ ឆ្នាំ​២០២២​ សម្ព័ន្ធ​ជនជាតិ​ដើម​ភាគតិច​កម្ពុជា​បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ស្តី​ពី​លទ្ធផល​ប្រមូល​ធាតុ​ចូល​ក្នុង​សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់​ស្តី​ពី​តំបន់ការពារធម្មជាតិ​ និង​ច្បាប់​ស្តី​ពី​ព្រៃឈើ​។​ ...

សម្ព័ន្ធ​ជនជាតិ​ដើម​ភាគតិច​កម្ពុជា

ទាញយក៖ pdf

សេចក្តីជូនដំណឹង​ស្តី​ពី​ ការ​ផ្អាក​ដំណើរការ​គ្រឹះស្ថានសិក្សា​សាធារណៈ​ និង​ឯកជន​ គ្រប់​កម្រិត​ជា​បណ្តោះអាសន្ន​នៅ​រាជធានី​ភ្នំពេញ​

​នៅ​ថ្ងៃ​ទី​១២​ ខែកញ្ញា​ ឆ្នាំ​២០២២​ ក្រ​សូ​ង​អប់រំ​ យុវជន​ និង​កីឡា​បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ស្តី​ពី​ការ​ផ្អាក​ដំណើរការ​គ្រឹះស្ថានសិក្សា​សាធារណៈ​ និង​ឯកជន​ គ្រប់​កម្រិត​ជា​បណ្តោះអាសន្ន​នៅ​រាជធានី​ភ្នំពេញ​។​ ​យោង​ទៅ​តាម​សេចក្តីជូនដំណឹង​ ការ​ផ្អាក​ដំណើរការ​គ្រឹះស្ថានសិក្សា ...

ក្រសួងអប់រំ យុវជន និងកីឡា

ទាញយក៖ pdf

ការ​រៀបចំ​សន្និសីទ​សារព័ត៌មាន​អំពី​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​តំបន់​ការពារ​ និង​ច្បាប់​ព្រៃឈើ​ ដែល​ប៉ះពាល់​ដល់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​

​នៅ​ថ្ងៃ​ទី​ ០៧​ ខែកញ្ញា​ ឆ្នាំ​២០២២​ សម្ព័ន្ធ​ជនជាតិ​ដើម​ភាគតិច​ បាន​ចេញ​សេចក្តីជូនដំណឹង​ ស្តី​ពី​ការ​រៀបចំ​សន្និសីទ​សារព័ត៌មាន​អំពី​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​តំបន់​ការពារ​ និង​ច្បាប់​ព្រៃឈើ​ ដែល​ប៉ះពាល់​ដល់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​។​​សម្ព័ន្ធ​ជនជាតិ​ដើម​ភាគតិច​នឹង ...

សម្ព័ន្ធជនជាតិដើមភាគតិច

ទាញយក៖ pdf

ក្រសួង​អប់រំ​៖​ ប្រទេស​កម្ពុជា​នឹង​វាយតម្លៃ​ការ​សិក្សា​សិស្សានុសិស្ស​ ដើម្បី​ពង្រឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​ស្តារ​ទ្បើ​ង​វិញ​ក្រោយ​ជំងឺ​រាតត្បាត​កូ​វី​ដ​

​នៅ​ថ្ងៃ​ទី​១​ ខែកញ្ញា​ ឆ្នាំ​២០២២​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​ចេញផ្សាយ​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​ ស្តី​ពី​កម្មវិធី​វាយតម្លៃ​សិស្ស​អន្តរជាតិ​ (PISA)​ ដែល​ជា​ជំហាន​ដ៏​សំខាន់​ឆ្ពោះទៅ​រក​ការ​ស្វែង​យល់​អំពី​លទ្ធផល​សិក្សា​របស់​សិស្សានុសិស្ស​ ដើម្បី​ពង្រឹង​កិច្ច​ខិតខំ ...

ក្រសួង​អប់រំ​ យុវជន​ និង​កីឡា

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

នៅ​ថ្ងៃ​ទី​ ២៦​ ខែសីហា​ ឆ្នាំ​២០២២​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ឆ្លើយ​តប​ទៅ​នឹង​សេចក្តីថ្លែងការណ៍​បញ្ចប់​បេសកកម្ម​របស់​លោក​សាស្ត្រាចារ្យ​ វិ​ទិ​ត​ មុន​តា​ប៊​ន​ អ្នករាយការណ៍​ពិសេស​របស់ ...

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​ការ​ឃាត់ខ្លួន​និង​ប្រើ​ហិង្សា​យ៉ាង​អាក្រក់​លើ​សារព័ត៌មាន​និង​សកម្មជន​ នៅ​តំបន់​ភ្នំ​តា​ម៉ៅ​

​ថ្ងៃ​ទី​១៩​ ខែសីហា​ ឆ្នាំ​២០២២​ អង្គការ​លើកកម្ពស់​សេរីភាព​សារព័ត៌មាន​ សិទ្ធិ​មនុស្ស​ និង​សង្គម​ស៊ី​វិល​ចំនួន​ ៤០​ បាន​ធ្វើ​សេចក្តីថ្លែងការណ៍​រួម​សម្ដែង​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ ការ​ឃាត់ខ្លួន​តាម​ទំនើងចិត្ត​ និង​ការ​បំភិតបំភ័យ​អ្នក​សារព័ត៌មាន​ចំនួន​៥​នាក់ ...

ស​ម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិមនុស្ស​ (​លី​កា​ដូ)

ទាញយក៖ pdf

សេចក្តីជូនដំណឹងស្តីពីការពន្យាពេលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២២ ក្រសួងអប់រំ យុវជន និងកីឡាបានចេញសេចក្តីជូនដំណឹងស្តីពីការពន្យាពេលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅលើបណ្តាញសង្គមផ្លូវការរបស់ខ្លួន។ យោងតាមសេចក្តីប្រកាស កាលបរិច្ឆេទនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខ គឺនៅថ្ងៃទី ១៤ និង ១៥ ខែវិច្ឆិកា ដែលជាន់គ្នានឹងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ ២០២២។ ដើម្បី​បញ្ចៀស​ការ​រំខាន​ណាមួយ និង​ធានា​ឱ្យ​នីតិវិធី​ប្រឡង​ប្រព្រឹត្តទៅ​ដោយ​រលូន ក្រសួង​បានសម្រេច​ប្តូរ​កាលបរិច្ឆេទ​ប្រឡង​មក​ថ្ងៃទី ២១ និង ២២ ខែវិច្ឆិកា ឆ្នាំ​២០២២​។ ...

ក្រសួងអប់រំ យុវជន និងកីឡា

ទាញយក៖ pdf

សេចក្ដីថ្លែងការណ៍​រួម​របស់​សម្ព័ន្ធ​ជនជាតិ​ដើម​ភាគតិច​កម្ពុជា​ក្នុង​ឱកាស​ទិវា​អន្តរជាតិ​ជនជាតិ​ដើម​ភាគតិច​ពិភពលោក​លើក​ទី​២៨​ និង​លើក​ទី​១៨​នៅ​កម្ពុជា​

​នៅ​ថ្ងៃ​ទី​០៩​ ខែសីហា​ ឆ្នាំ​២០២២​ សម្ព័ន្ធ​ជនជាតិ​ដើម​ភាគតិច​កម្ពុជា​បាន​ចេញផ្សាយ​សេចក្ដីថ្លែងការណ៍​រួម​ក្រោម​ប្រធាន​ប​បទ​តួនាទី​របស់​ស្ត្រី​ក្នុង​ការ​អភិរក្ស​និង​ការ​ផ្ទេរ​ចំណេះដឹង​ប្រពៃណី​ ដើម្បី​អបអរ​ទិវា​អន្តរជាតិ​ជនជាតិ​ដើម​ភាគតិច​ពិភពលោក​លើក​ទី​២៨​ និង​លើក ...

សម្ព័ន្ធ​ជនជាតិ​ដើម​ភាគតិច​កម្ពុជា

ទាញយក៖ pdf

ការ​ប្រារព្ធ​ទិវា​អន្តរជាតិ​ជនជាតិ​ដើម​ភាគតិច​ពិភពលោក​ និង​ពិធី​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​នូវ​របាយការណ៍​អំពី​អំពើ​ហិង្សា​ផ្អែក​លើ​យេ​ន​ឌ័​រលើ​ស្ត្រី​ជនជាតិ​ដើម​ភាគតិច​នៅ​ខេត្ត​ចំនួន​ ៣​ នៅ​កម្ពុជា​

​នៅ​ថ្ងៃ​ទី​ ០៥​ ខែសីហា​ ឆ្នាំ​២០២២​ សម្ព័ន្ធ​ជនជាតិ​ដើម​ភាគតិច​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ការ​ប្រារព្ធ​ទិវា​អន្តរជាតិ​ជនជាតិ​ដើម​ភាគតិច​ពិភពលោក​ និង​ពិធី​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​នូវ​របាយការណ៍​អំពី​អំពើ​ហិង្សា​ផ្អែក​លើ​យេ​ន​ឌ័​រលើ ...

សម្ព័ន្ធជនជាតិដើមភាគតិច

ទាញយក៖ pdf

សេចក្តីណែនាំក្រើនរំលឹក ស្តីពីវិធានការការពារជាមុននូវការចម្លងជំងឺអុតស្វា

នៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២២ ក្រសួងសុខាភិបាលបានដាក់ចេញនូវសេចក្តីណែនាំក្រើនរំលឹកស្តីពីវិធានការការពារជាមុននូវការចម្លងជំងឺអុតស្វា (Monkeypox) នៅលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួន។ ខណៈដែលអង្គការសុខភាពពិភពលោកបានប្រកាសដាក់ភាពអាសន្នសុខភាពសាធារណៈនៃជំងឺអុតស្វា (Monkeypox) នៅលើសកលលោក ក្រសួងសុខាភិបាលបានដាក់ចេញនូវការណែនាំ និងវិធានការពារសម្រាប់ករណីឆ្លង ឬសង្ស័យ សម្រាប់ប្រជាជនទូទៅ សម្រាប់គ្រូពេទ្យ បម្រើការនៅតាមមូលដ្ឋានសុខាភិបាល  និងសម្រាប់អ្នកធ្វើដំណើរចេញចូលអន្តរជាតិ។ ...

ក្រសួងសុខាភិបាល

ទាញយក៖ pdf

គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​និង​សមាគម​អា​ដ​ហុ​ក​រៀបចំ​សិក្ខាសាលា​ថ្នាក់​ជាតិ​ដើម្បី​កសាង​ការ​យល់​ដឹង​រួម​និង​លើកកម្ពស់​សិទ្ធិ​ក្នុង​ការ​បង្កើត​សមាគម​នៅ​កម្ពុជា​

​នៅ​ថ្ងៃ​ទី​ ២០​ ខែកក្កដា​ ឆ្នាំ​២០២២​ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​ជា​បន្ទាន់​មួយ​ស្តី​ពី​ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​និង​សមាគម​អា​ដ​ហុ​ក​រៀបចំ​សិក្ខាសាលា​ថ្នាក់​ជាតិ​ដើម្បី​កសាង​ការ​យល់​ដឹង​រួម​និង​លើកកម្ពស់​សិទ្ធិ​ក្នុង ...

សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា

ទាញយក៖ pdf

សេចក្តីណែនាំក្រើនរំលឹកស្តីពី ការការពារការចម្លងវីរុសកូវីដ-១៩

កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ក្រសួងសុខាភិបាល បានចេញសេចក្តីណែនាំក្រើនរំលឹកស្តីពី ការការពារការចម្លងវីរុសកូវីដ-១៩ នៅលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួន។បន្ទាប់ពីការកើនឡើងនៃករណីវិជ្ជមានកូវីដ-១៩ នៅកម្ពុជា និងការរកឃើញមេរោគកូវីដ-១៩ ប្រភេទថ្មី BA.4 និង BA.5 ក្រសួងសុខាភិបាលបានជំរុញឱ្យប្រជាពលរដ្ឋអនុវត្តតាមវិធានការសុខភាពផ្លូវការយ៉ាងតឹងរ៉ឹង (៣ការពារ និង ៣កុំ) និងអំំពាវនាវប្រជាពលរដ្ឋទាំងអស់ទៅចាក់វ៉ាក់សាំងកូវីដ-១៩អោយបានពេញលេញ ដើម្បីការពារ និងកាត់បន្ថយការរីករាលដាលនៃសហគមន៍។ ...

ក្រសួងសុខាភិបាល

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានស្តីពីការលើកលែងលក្ខខណ្ឌតម្រូវឱ្យធ្វើចត្តាឡីស័ក ចំពោះអ្នកដំណើរមកពីបរទេសដែលពុំទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ឬចាក់មិនទាន់បានពេញលេញ

នៅថ្ងៃទី ៨​ ខែកក្កដា ឆ្នាំ ២០២២ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពីការលើកលែងលក្ខខណ្ឌតម្រូវឱ្យធ្វើចត្តាឡីស័ក ចំពោះអ្នកដំណើរមកពីបរទេសដែលពុំទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ឬចាក់មិនទាន់បានពេញលេញ។ បើយោងទៅតាមសេចក្តីប្រកាសនេះ អ្នកដំណើរមកពីបរទេសទាំងអស់ដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ឬចាក់មិនទាន់បានពេញលេញ មិនតម្រូវអោយធ្វើចត្តាឡីស័កឡើយ ប៉ុន្តែតម្រូវអោយយកសំណាកធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវិដ-១៩​ ដោយមន្រ្តីសុខាភិបាល នៅតាមច្រកទ្វាចេញចូលប្រទេស។ ...

ក្រសួងសុខាភិបាល

ទាញយក៖ pdf

សិក្ខាសាលា​បណ្តុះបណ្តាល​ស្តី​ពី​មូលដ្ឋាន​គ្រឹះ​នៃ​ QGIS

នៅ​ថ្ងៃ​ទី​ ០១​ ខែសីហា​ ឆ្នាំ​២០២២​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ សិក្ខាសាលា​បណ្តុះបណ្តាល​ស្តី​ពី​មូលដ្ឋាន​គ្រឹះ​នៃ​ QGIS​។​​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ មាន​សេចក្តី​សោមនស្ស ...

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ

ទាញយក៖ pdf

យុទ្ធនាការ​រយៈពេល​មួ​យស​ប្តា​ហ៍​ចូលរួម​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំ​២០២២​ ក្រោម​ប្រធានបទ​ “​សារព័ត៌មាន​ក្នុង​សម្ពាធ​ប្រព័ន្ធ​ឌី​ជី​ថ​ល​”

​នៅ​ថ្ងៃ​ទី​ ២៦​ ខែមេសា​ ឆ្នាំ​២០២២​ អង្គការ​អាក់​សិន​អេ​ត​កម្ពុជា​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​យុទ្ធនាការ​រយៈពេល​មួ​យស​ប្តា​ហ៍​ចូលរួម​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំ​២០២២​ ក្រោម​ប្រធានបទ​ “​សារព័ត៌មាន​ក្នុង​សម្ពាធ​ប្រព័ន្ធ​ឌី​ជី​ថ ...

អាក់សិនអេតកម្ពុជា

ទាញយក៖ pdf

ការ​ក្រើនរំលឹក​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩​ ដូ​ស​ទី​៣​ ឬ​ដូ​ស​ជំរុញ​ ដល់​ក្រុម​អាយុ​ចាប់ពី​ ៥​ឆ្នាំ​ឡើង​

នៅ​ថ្ងៃ​ទី​ ២៥​ ខែមេសា​ ឆ្នាំ​២០២២​ ក្រសួងសុខាភិបាល​ បាន​ចេញ​សេចក្តីជូនដំណឹង​ ស្តី​ពី​ការ​ក្រើនរំលឹក​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩​ ដូ​ស​ទី​៣​ ឬ​ដូ​ស​ជំរុញ​ ដល់​ក្រុម​អាយុ​ចាប់ពី​ ៥​ឆ្នាំ​ឡើង​។​​ក្រសួងសុខាភិបាល​សូម​ក្រើនរំលឹក​ដល់​អ្នក​ដែល ...

ក្រសួងសុខាភិបាល

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានស្តីពីការកែសម្រួលលក្ខខណ្ឌធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរបរទេសដែលមិនទាន់បានចាក់វ៉ាក់

នៅថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២២ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពីការកែសម្រួលលក្ខខណ្ឌធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរបរទេសដែលមិនទាន់បានចាក់វ៉ាក់​ នៅលើបណ្តាញសង្គមផ្លូវការរបស់ខ្លួន។ សេចក្តីប្រកាសនេះបានលើកឡើងថា សម្រាប់អ្នកដំណើរបរទេសដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចូលមកកម្ពុជាតម្រូវអោយធ្វើចត្តាឡីស័កត្រឹមតែ ៧ថ្ងៃ ប៉ុណ្ណោះ ដែលកែសម្រួលពីការធ្វើចត្តាឡីស័ក១៤​ ថ្ងៃ។ ...

ក្រសួងសុខាភិបាល

ទាញយក៖ pdf

លទ្ធផល​ជំនួប​រវាង​ ឯកឧត្ដម​ លុយ​ ដា​វីត​ រដ្ឋលេខាធិការ​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ជាមួយ​លោក​សាស្ដ្រាចារ្យ​ វិ​ទិ​ត​ មុន​តា​ប៊​ន​ អ្នករាយការណ៍​ពិសេស​ទទួល​បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​

នៅ​ថ្ងៃ​ទី​ ២៩​ ខែមីនា​ ឆ្នាំ​២០២២​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ ស្តី​ពី​លទ្ធផល​ជំនួប​រវាង​ ឯកឧត្ដម​ លុយ​ ដា​វីត​ រដ្ឋលេខាធិការ​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ជាមួយ​លោក​សាស្ដ្រាចារ្យ​ វិ​ទិ​ត​ មុន​តា​ប៊​ន​ អ្នករាយការណ៍​ពិសេស​ទទួល​បន្ទុក​ស្ថានភាព​សិទ្ធិ ...

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

ទាញយក៖ pdf

​យុទ្ធនាការ​អប់រំ​សុខភាព​ រួម​គ្នា​ទប់ស្កាត់​ការ​ចម្លង​វីរុស​កូ​វី​ដ​-១៩

​នៅ​ថ្ងៃ​ទី​ ២២​ ខែមីនា​ ឆ្នាំ​២០២២​ ក្រសួងសុខាភិបាល​ បាន​ចេញ​សេចក្តី​ជូន​ព័ត៌មាន​ ស្តី​ពី​យុទ្ធនាការ​អប់រំ​សុខភាព​ រួម​គ្នា​ទប់ស្កាត់​ការ​ចម្លង​វីរុស​កូ​វី​ដ​-១៩​ ក្រោម​ប្រធានបទ​ “​រួម​គ្នា​ប្រយុទ្ធ​វីរុស​កូ​វី​ដ​-១៩​ បំប្លែង​ថ្មី​អូ​មី​ក្រុង ...

ក្រសួងសុខាភិបាល

ទាញយក៖ pdf

កា​ជ្រើសរើស​ក្រុមហ៊ុន​ ឬ​នីតិបុគ្គល​វាយតម្លៃ​បញ្ចប់​ការ​អនុវត្ត​គម្រោង​ “​ជំរុញ​ការ​ប្រើប្រាស់​ថាមពល​កកើត​ឡើង​វិញ​"

​នៅ​ថ្ងៃ​ទី​ ១៧​ ខែមីនា​ ឆ្នាំ​២០២២​ អង្គការ​ជនជាតិ​ដើម​ភាគតិច​កម្ពុជា​ បាន​ចេញ​សេចក្តីជូនដំណឹង​ ស្តី​ពី​កា​ជ្រើសរើស​ក្រុមហ៊ុន​ ឬ​នីតិបុគ្គល​វាយតម្លៃ​បញ្ចប់​ការ​អនុវត្ត​គម្រោង​ “​ជំរុញ​ការ​ប្រើប្រាស់​ថាមពល​កកើត​ឡើង​វិញ​”​។​​អង្គការ​ជនជាតិ​ដើម​ភាគតិច​កម្ពុជា​បាន ...

អង្គការជនជាតិដើមភាគតិចកម្ពុជា

ទាញយក៖ pdf

ការ​ធ្វើ​យុទ្ធនាការ​អប់រំ​សុខភាព​ ដើម្បី​រួម​គ្នា​ទប់ស្កាត់​ និង​បង្ការ​ការ​ចម្លង​វីរុស​កូ​វី​ដ​-១៩

នៅ​ថ្ងៃ​ទី​ ១៧​ ខែមីនា​ ឆ្នាំ​២០២២​ ក្រសួងសុខាភិបាល​ បាន​ចេញ​សេចក្តីជូនដំណឹង​ ស្តី​ពី​ការ​ធ្វើ​យុទ្ធនាការ​អប់រំ​សុខភាព​ ដើម្បី​រួម​គ្នា​ទប់ស្កាត់​ និង​បង្ការ​ការ​ចម្លង​វីរុស​កូ​វី​ដ​-១៩​។​​ក្រសួង​នឹង​ធ្វើ​យុទ្ធនាការ​អប់រំ​សុខភាព​ ដើម្បី​រួម​គ្នា​ទប់ស្កាត់​ និង​បង្ការ ...

ក្រសួងសុខាភិបាល

ទាញយក៖ pdf

កម្មវិធី​សហគ្រិន​ស្ត្រី​ក្នុង​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​ (WDE)​ វគ្គ​ទី​១២៖​ "​ស្ត្រី​ក្នុង​អាជីវកម្ម​កសិកម្ម​"

​នៅ​ថ្ងៃ​ទី​ ១៤​ ខែមីនា​ ឆ្នាំ​២០២២​ សហគ្រិន​ស្ត្រី​ក្នុង​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​កម្មវិធី​សហគ្រិន​ស្ត្រី​ក្នុង​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​ (WDE)​ វគ្គ​ទី​១២៖​ “​ស្ត្រី​ក្នុង​អាជីវកម្ម​កសិកម្ម​”​។​​វគ្គ ...

សហគ្រិនភាពឌីជីថលរបស់ស្ត្រី

ទាញយក៖ pdf

ការ​ចែកចាយ​ឱសថ​ព្យាបាល​ជំងឺ​កូ​វី​ដ​-១៩​ “​ម៉ូ​ល​ណា​ទ្រី​ស​”

​នៅ​ថ្ងៃ​ទី​ ១១​ ខែមីនា​ ឆ្នាំ​២០២២​ គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩​ បាន​ចេញ​សេចក្តីជូនដំណឹង​ ស្តី​ពី​ការ​ចែកចាយ​ឱសថ​ព្យាបាល​ជំងឺ​កូ​វី​ដ​-១៩​ “​ម៉ូ​ល​ណា​ទ្រី​ស​”​។​​ឱសថ​ព្យាបាល​ជំងឺ​កូ​វី ...

គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩

ទាញយក៖ pdf

ការ​ដាក់​ឱ្យ​ដំណើរការ​គេហទំព័រ​ធនធាន​អប់រំ​កម្ពុជា​ (OER​ Cambodia)

នៅ​ថ្ងៃ​ទី​ ០១​ ខែមីនា​ ឆ្នាំ​២០២២​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ការ​ដាក់​ឱ្យ​ដំណើរការ​គេហទំព័រ​ធនធាន​អប់រំ​កម្ពុជា​ (OER​ Cambodia)​ តាម​តំណ​ https://oer.moeys.gov.kh​។​ គេហទំព័រ​ធនធាន​អប់រំ​កម្ពុជា​បាន​អភិវឌ្ឍ​ឡើង​ក្នុង​គោលបំណង​លើកកម្ពស់​ ជំរុញ​ការ ...

ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​

ទាញយក៖ pdf

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

wEhta
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!