សេចក្តីប្រកាស

សេចក្តីជូនដំណឹង​ស្ដី​ពី​ ការ​បញ្ឈប់​ការ​ធ្វើ​អាជីវកម្ម​លើ​វិស័យ​ប្រៃសណីយ៍​ដោយ​គ្មាន​អាជ្ញា​បណ្ណ​ និង​លិខិតអនុញ្ញាត​

​នៅ​ថ្ងៃ​ទី​ ១០​ ខែមីនា​ ឆ្នាំ​២០២១​ ក្រសួង​ប្រៃសនីយ៍​ និង​ទូរគមនាគមន៍​បាន​ចេញ​សេចក្តីជូនដំណឹង​ស្ដី​ពី​ការ​បញ្ឈប់​ការ​ធ្វើ​អាជីវកម្ម​លើ​វិស័យ​ប្រៃសណីយ៍​ដោយ​គ្មាន​អាជ្ញា​បណ្ណ​ និង​លិខិតអនុញ្ញាត​ ក្នុង​គោលដៅ​ជំរុញ​ឱ្យ​ការ​គ្រប់គ្រង​វិស័យ​ប្រៃសណីយ៍​ប្រកបដោយ​ប្រសិទ្ធភាព​ ស័ក្តិ​សិទ្ធ​ភាព​ សណ្តាប់ធ្នាប់ ...

ក្រសួង​ប្រៃសនីយ៍​ និង​ទូរគមនាគមន៍​

ទាញយក៖ pdf

​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​ ការ​ធ្វើតេស្ត​ស្រាវជ្រាវ​រក​ករណី​វិជ្ជមាន​នៃ​វីរុស​កូ​វី​ដ​-១៩​ សម្រាប់​អ្នក​ដែល​មានការ​ពាក់ព័ន្ធ​ទៅ​នឹង​ទីតាំង​ម៉ាស្សា​ ០៣​ កន្លែង​ នៅ​រាជធានី​ភ្នំពេញ​

​នៅ​ថ្ងៃ​ទី​ ០៨​ ខែមីនា​ ឆ្នាំ​២០២១​ ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​ការ​ធ្វើតេស្ត​ស្រាវជ្រាវ​រក​ករណី​វិជ្ជមាន​នៃ​វីរុស​កូ​វី​ដ​-១៩​ សម្រាប់​អ្នក​ដែល​មានការ​ពាក់ព័ន្ធ​ទៅ​នឹង​ទីតាំង​ម៉ាស្សា​ ០៣​ កន្លែង​ នៅ​រាជធានី​ភ្នំពេញ​ និង​ការ​ដាក់ ...

ក្រសួងសុខាភិបាល​

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​នៃ​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​លើស្ថានភាពបច្ចុប្បន្ននៅប្រទេសមី​យ៉ា​ន់​ម៉ា

នៅ​ថ្ងៃ​ទី​ ០៩​ ខែមីនា​ ឆ្នាំ​២០២១​ អ្នកនាំពាក្យ​នៃ​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចេញ​សេចក្ដីថ្លែងការណ៍​ស្ដី​ពី​ការ​ចូលរួម​ជាមួយ​រដ្ឋ​សមាជិក​អាស៊ាន​ផ្សេង​ទៀត​ ដើម្បី​ជួយ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ឲ្យ​មាន​សា្ថ​នភា​ព​ប្រក្រតី​ឡើង​វិញ​ ទោះជា ...

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

ទាញយក៖ pdf

​សេចក្តីជូនដំណឹង​ស្ដី​ពី​ ការ​ផ្អាក​ដំណើរការ​សិក្សា​នៅ​តាម​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ជា​បណ្តោះអាសន្ន​នៅ​ខេត្តព្រៃវែង​ ខេត្តកំពង់ចាម​ និង​ខេត្តកោះកុង​

​នៅ​ថ្ងៃ​ទី​ ០៩​ ខែមីនា​ ឆ្នាំ​២០២១​ ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ចេញ​សេចក្តីជូនដំណឹង​ស្ដី​ពី​ការ​ផ្អាក​ដំណើរការ​សិក្សា​នៅ​តាម​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ជា​បណ្តោះអាសន្ន​នៅ​ខេត្តព្រៃវែង​ ខេត្តកំពង់ចាម​ និង​ខេត្តកោះកុង​ ដើម្បី​ចូលរួម​ចំណែក​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ ...

ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​

ទាញយក៖ pdf

សេចក្តីណែនាំ​ស្តី​ពី​ ការ​តម្រូវ​ឱ្យ​បំពេញការងារ​ពី​ផ្ទះ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ សម្រាប់​រយៈពេល​ ០១​ ស​ប្ដា​ហ៍​

​នៅ​ថ្ងៃ​ទី​ ០៩​ ខែមីនា​ ឆ្នាំ​២០២១​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​ចេញ​សេចក្តីណែនាំ​ស្តី​ពី​ការ​តម្រូវ​ឱ្យ​បំពេញការងារ​ពី​ផ្ទះ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​សម្រាប់​រយៈពេល​ ០១​ ស​ប្ដា​ហ៍​ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩​ ដែល​បាន​នឹង ...

ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​

ទាញយក៖ pdf

​សេចក្តីជូនដំណឹង​ស្ដី​ពី​ ការ​ផ្អាក​ដំណើរការ​អាជីវកម្ម​ក្លឹ​ប​ហាត់ប្រាណ​ និង​ការ​លេង​កីឡា​ ឬ​ការ​ហាត់ប្រាណ​គ្រប់​ប្រភេទ​ ដែល​មាន​លក្ខណៈ​ប្រមូលផ្តុំ​ជា​បណ្តោះអាសន្ន​ នៅ​រាជធានី​ភ្នំពេញ​ ខេត្តកណ្តាល​ ខេត្ត​ព្រះ​សីហ​នុ​ និង​ខេត្ត​ដែល​មានការ​ពាក់ព័ន្ធ​

​នៅ​ថ្ងៃ​ទី​ ០៨​ ខែមីនា​ ឆ្នាំ​២០២១​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​បាន​ចេញ​សេចក្តីជូនដំណឹង​ស្ដី​ពី​ការ​ផ្អាក​ដំណើរការ​អាជីវកម្ម​ក្លឹ​ប​ហាត់ប្រាណ​ និង​ការ​លេង​កីឡា​ ឬ​ការ​ហាត់ប្រាណ​គ្រប់​ប្រភេទ​ ដែល​មាន​លក្ខណៈ​ប្រមូលផ្តុំ​ជា​បណ្តោះអាសន្ន​ នៅ​រាជធានី​ភ្នំពេញ​ ខេត្តកណ្តាល​ ខេត្ត ...

ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​

ទាញយក៖ pdf

សេចក្តី​ជូន​ព័ត៌មាន​ស្ដី​ពី​ ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩​ សម្រាប់​ក្រុម​អាយុ​ ៦០​ឆ្នាំ​ឡើង​ទៅ​ ចាប់ពី​ថ្ងៃ​ទី​ ១០​ ខែមីនា​ ឆ្នាំ​២០២១

​នៅ​ថ្ងៃ​ទី​ ០៦​ ខែមីនា​ ឆ្នាំ​២០២១​ ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្តី​ជូន​ព័ត៌មាន​ស្ដី​ពី​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩​ អា​ហ្ត្រា​ហ្សិ​ណិ​កា​ (AstraZeneca)​ សម្រាប់​ក្រុម​អាយុ​ ៦០​ឆ្នាំ​ឡើង​ ចាប់ពី​ថ្ងៃ​ទី​ ១០​ ខែមីនា​ ឆ្នាំ​២០២១​ ដោយ ...

ក្រសួងសុខាភិបាល​

ទាញយក៖ pdf

​សេចក្តីជូនដំណឹង​ ស្តី​ពី​ការ​ដាក់​ឲ្យ​ដំណើរការ​ប្រើប្រាស់​អគារ​នៃ​សណ្ឋាគារ​ THE​ GREAT​ DUKE (​អតីត​សណ្ឋាគារ​អាំង​ទែ​កុង​ទី​ណ​ង់​តា​ល់​)​ ធ្វើ​ជា​មន្ទីរពេទ្យ​ពិនិត្យ​ថែទាំ​ និង​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​-១៩​ កម្រិត​ស្រាល

នៅ​ថ្ងៃ​ទី​ ០៧​ ខែមីនា​ ឆ្នាំ​២០២១​ ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ដាក់​ឲ្យ​ដំណើរការ​ប្រើប្រាស់​អគារ​នៃ​សណ្ឋាគារ​ THE​ GREAT​ DUKE​ (​អតីត​សណ្ឋាគារ​អាំង​ទែ​កុង​ទី​ណ​ង់​តា​ល់​)​ ធ្វើ​ជា​មន្ទីរពេទ្យ​​ពិនិត្យ​ ថែទាំ​ និង​ព្យាបាល​អ្នកជំងឺ ...

ក្រសួងសុខាភិបាល​

ទាញយក៖ pdf

​សេចក្តីណែនាំ​ស្តី​ពី​ វិធានការ​អនុវត្ត​ច្បាប់​ចំពោះ​បុគ្គល​មិន​អនុវត្ត​តាម​វិធានការ​របស់​សុខាភិបាល​ ចំពោះ​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​

​នៅ​ថ្ងៃ​ទី​ ០៥​ ខែមីនា​ ឆ្នាំ​២០២១​ ក្រសួងទេសចរណ៍​បាន​ចេញ​សេចក្តីណែនាំ​ស្តី​ពី​វិធានការ​អនុវត្ត​ច្បាប់​ចំពោះ​បុគ្គល​មិន​អនុវត្ត​តាម​វិធានការ​របស់​សុខាភិបាល​ចំពោះ​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​។​ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ ...

ក្រសួងទេសចរណ៍​

ទាញយក៖ pdf

សេចក្តី​ជូន​ព័ត៌មាន​ស្ដី​ពី ​មុខងារ​ផលិតផល​បំប៉ន​សុខភាព​ ឬ​អាហារ​បំប៉ន​សុខភាព​

​នៅ​ថ្ងៃ​ទី​ ០១​ ខែមីនា​ ឆ្នាំ​២០២១​ ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្តី​ជូន​ព័ត៌មាន​ថា​ផលិតផល​បំប៉ន​សុខភាព​ ឬ​អាហារ​បំប៉ន​សុខភាព​មានមុខ​ងារ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សរីរាង្គកាយ​ និង​ជំនួយ​កំលាំង​តែ​ប៉ុណ្ណោះ​ ប៉ុន្តែ​គ្មាន​ប្រសិទ្ធភាព​ក្នុង​ការ​បង្ការ​ ឬ​ព្យាបាល​ជំងឺ​ដូច​ជា ...

ក្រសួងសុខាភិបាល​

ទាញយក៖ pdf

​សេចក្តីជូនដំណឹង​ ស្ដី​ពី​ការ​បន្ត​បិទ​ដំណើរការ​ជា​បណ្តោះអាសន្ន​រោង​ភាពយន្ត​ រោង​សម្តែង​សិល្បៈ​ និង​សារមន្ទីរ​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ខេត្តកណ្តាល​ និង​ខេត្ត​ព្រះ​សីហ​នុ​

នៅ​ថ្ងៃ​ទី​ ០៤​ ខែមីនា​ ឆ្នាំ​២០២១​ ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​បាន​ចេញ​សេចក្តីជូនដំណឹង​ស្ដី​ពី​ការ​បន្ត​បិទ​ដំណើរការ​ជា​បណ្តោះអាសន្ន​នូវ​រោង​ភាពយន្ត​ រោង​សម្តែង​សិល្បៈ​ និង​សារមន្ទីរ​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ខេត្ត​កណ្តាល​ និង​ខេត្ត​ព្រះ​សីហ​នុ​ ដោយ​ពិនិត្យ​ឃើញ​ពី ...

ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ

ទាញយក៖ pdf

​សេចក្ដីជូនដំណឹង​ ស្តី​ពី​ការ​អនុវត្ត​វិធានការ​ណែនាំ​ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​ នៅ​ក្នុង​សហគមន៍​នៃ​ខេត្ត​ព្រះ​សីហ​នុ​

​នៅ​ថ្ងៃ​ទី​ ០៤​ ខែមីនា​ ឆ្នាំ​២០២១​ រដ្ឋបាល​នៃ​ខេត្ត​ព្រះ​សីហ​នុ​បាន​ចេញ​សេចក្តីជូនដំណឹង​ដល់​ម្ចាស់​ក្រុមហ៊ុន​រថយន្ត​ដឹក​អ្នកដំណើរ​ អ្នកបើកបរ​រថយន្តឈ្នួល​ តាក់ស៊ី​ និង​ប្រជាពលរដ្ឋ​ទាំងអស់​ សូម​អនុវត្ត​វិធានការ​ណែនាំ​ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​ នៅ ...

រដ្ឋបាល​នៃ​ខេត្ត​ព្រះ​សីហ​នុ​

ទាញយក៖ pdf

ពន្យារថ្ងៃ​ផុត​កំណត់​​​ - ការ​ប្រកួតប្រជែង​សរសេរ​រឿង​ដោយ​ប្រើប្រាស់​ទិន្នន័យ​នៅ​កម្ពុជា

​គោលបំណង​នៃ​ការ​ប្រកួតប្រជែង​នេះ​ គឺ​ដើម្បី​លើកទឹកចិត្ត​ដល់​អ្នកជំនាញ​ អ្នក​ស្រាវជ្រាវ​ និង​និស្សិត​ជា​ពិសេស​អ្នក​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ជនជាតិ​ដើម​ភាគតិច​ ដើម្បី​បង្ហាញ​ពី​តម្លៃ​នៃ​ទិន្នន័យ​តាម​រយៈ​ការ​សរសេរ​រឿង​អំពី​ទិដ្ឋភាព​ដែល​មាន​ប្រសិទ្ធិ​ភាព ...

សេចក្តី​ប្រកាស​ព័ត៌មាន​ ស្ដី​ពី​ការ​ប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មានវិទ្យា​សម្រាប់​គ្រប់គ្រង​កម្មវិធី​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩

​នៅ​ថ្ងៃ​ទី​ ០៣​ ខែមីនា​ ឆ្នាំ​២០២១​ ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​ការ​ប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មានវិទ្យា​សម្រាប់​គ្រប់គ្រង​កម្មវិធី​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩​ ដោយ​បាន​បង្កើត​កម្មវិធី​ឈ្មោះ​ថា​ ខ្មែរ​វ៉ា​ក់​ (KhmerVacc)​ សម្រាប់​កត់ត្រា​ព័ត៌មាន​នៃ​ការ​ចាក់ ...

ក្រសួងសុខាភិបាល​

ទាញយក៖ pdf

​សេចក្ដី​ប្រកាស​ព័ត៌មាន​៖​ មេអណ្ដើក​ចិញ្ចឹម​នៅ​ក្នុង​មជ្ឈមណ្ឌល​ ពង​ជា​លើក​ដំបូង​បាន​ ៧១​ពង​

នៅ​ថ្ងៃ​ទី​ ០២​ ខែមីនា​ ឆ្នាំ​២០២១​ អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ (WCS)​ បាន​ចេញ​សេចក្ដី​ប្រកាស​ថា​មេអណ្ដើក​ហ្លួង​ចិញ្ចឹម​ចំនួន​ ៥​ក្បាល​ បាន​ពង​នៅ​លើ​ឆ្នេរ​ខ្សាច់​សិប្បនិម្មិត​នៅ​ក្នុង​មជ្ឈមណ្ឌល​អភិរក្ស​សត្វ​ល្មូ​ន​ខេត្តកោះកុង​ ជា​លើក​ដំបូង​បាន​ ៧១​ពង​។ ...

អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ (WCS)

ទាញយក៖ pdf

​សេចក្តី​ប្រកាស​ព័ត៌មាន​៖​ ព្រះរាជាណាចក្រ​កម្ពុជា​ ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដំបូង​គេ​ ដែល​ទទួល​បាន​វ៉ាក់សាំង​កូ​វី​ដ​-១៩​ អា​ស្ត្រា​ហ្សិ​ណិ​កា​ ពី​យន្តការ​កូ​វ៉ា​ក់​

​នៅ​ថ្ងៃ​ទី​ ០៣​ ខែ​មិ​នា​ ឆ្នាំ​២០២១​ ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា​ ព្រះរាជាណាចក្រ​កម្ពុជា​ ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដំបូង​គេ​ ដែល​ទទួល​បាន​វ៉ាក់សាំង​កូ​វី​ដ​-១៩​ អា​ស្ត្រា​ហ្សិ​ណិ​កា​ពី​យន្តការ​កូ​វ៉ា​ក់​។​ វ៉ាក់សាំង ...

ក្រសួងសុខាភិបាល​

ទាញយក៖ pdf

​សេចក្ដីថ្លែងការណ៍​រួម​៖​ ក្រុម​សង្គម​ស៊ី​វិល​ស្នើ​សុំ​ឲ្យ​រាជរដ្ឋាភិបាល​និរាករណ៍​អនុ​ក្រឹ​ត​ស្ដី​ពី​ការ​បង្កើត​ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ​

នៅ​ថ្ងៃ​ទី​ ១៩​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ ​ខេ​ម​បូ​ចា​បាន​ចេញ​សេចក្ដីថ្លែងការណ៍​រួម​ស្ដី​ពី​ ក្រុម​សង្គម​ស៊ី​វិល​ស្នើ​សុំ​ឲ្យ​រាជរដ្ឋាភិបាល​និរាករណ៍​អនុ​ក្រឹ​ត​ស្ដី​ពី​ការ​បង្កើត​ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ​។​ ដោយ​ពិនិត្យ​ឃើញ​មាត្រា​មួយ​ចំនួន ...

ខេ​ម​បូ​ចា

ទាញយក៖ pdf

​សេចក្តីជូនដំណឹង​ ស្ដី​ពី​កម្មវិធី​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩​ ជូន​បងប្អូន​កម្មករ​ប្រមូល​សម្រាម​នៅ​រាជធានី​ភ្នំពេញ​

​នៅ​ថ្ងៃ​ទី​ ២៨​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្តីជូនដំណឹង​ស្ដី​ពី​កម្មវិធី​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩​ (​ស៊ី​ណូ​ហ្វា​ម​)​ ដែល​ជា​ជំនួយ​មនុស្សធម៌​ដ៏​ថ្លៃថ្លា​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចាក់​ជូន​ដល់​កម្មករ ...

ក្រសួងសុខាភិបាល

ទាញយក៖ pdf

សេចក្តីជូនដំណឹង​ ស្ដី​ពី​ពិព័រណ៍​ពាណិជ្ជកម្ម​ និង​វិនិយោគ​អន្តរជាតិ​

​នៅ​ថ្ងៃ​ទី​ ២៣ ខែកុម្ភៈ​ ឆ្នាំ​២០២១​ ក្រសួងពាណិជ្ជកម្ម​បាន​ចេញ​សេចក្តីជូនដំណឹង​ ស្ដី​ពី​ពិព័រណ៍​ពាណិជ្ជកម្ម​ និង​វិនិយោគ​អន្តរជាតិ​ដែល​រៀបចំ​ឡើង​ដោយ​ អង្គការ​សហប្រតិបត្តិការ​សៀង​ហៃ​ សហការ​ជាមួយ​សភាពាណិជ្ជកម្ម​អន្តរ​ជាតិចិន​ ចាប់ពី​ថ្ងៃ​ទី​ ២៧​ ដល់​ ២៩​ ខែមេសា​ ឆ្នាំ​ ២០២១​ ក្នុង​គោលបំណង​ដាក់​តាំង​បង្ហាញ ...

ក្រសួងពាណិជ្ជកម្ម​

ទាញយក៖ pdf

សេចក្ដីជូនដំណឹង​ស្ដី​ពី​ វ៉ាក់សាំង​អា​ស្ត្រា​ហ្សិ​ណិ​កា​ចំនួន​ ៣២៤,០០០​ ដូ​ស​ នឹង​មក​ដល់​កម្ពុជា​នៅ​ល្ងាច​ថ្ងៃ​ទី​ ០២​ ខែមីនា​ ឆ្នាំ​២០២១​

នៅ​ថ្ងៃ​ទី​ ២៨​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្ដីជូនដំណឹង​ស្ដី​ពី​វ៉ាក់សាំង​អា​ស្ត្រា​ហ្សិ​ណិ​កា​ចំនួន​ ៣២៤,០០០​ ដូ​សនឹង​មក​ដល់​កម្ពុជា​នៅ​ល្ងាច​ថ្ងៃ​ទី​ ០២​ ខែមីនា​ ឆ្នាំ​២០២១​ នេះ​។​ វ៉ាក់សាំង​ដែល​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ​ខាង ...

ក្រសួងសុខាភិបាល

ទាញយក៖ pdf

​សេចក្ដីជូនដំណឹង​ ស្ដី​ពី​ការ​ផ្អាក​ដំណើរការ​អាជីវកម្ម​ក្លឹ​ប​ហាត់ប្រាណ​ដើម្បី​សុខភាព​នៅ​ក្នុង​ និង​ក្រៅ​សណ្ឋាគារ​ នៅ​ទូ​ទាំង​រាជធានី​ និង​ ខេត្ត​ ឡើង​វិញ​ជា​បណ្តោះអាសន្ន​

​នៅ​ថ្ងៃ​ទី​ ២៦​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ ក្រសួងទេសចរណ៍​បាន​ចេញ​សេចក្ដីជូនដំណឹង​ស្ដី​ពី​ការ​ផ្អាក​ដំណើរការ​អាជីវកម្ម​ក្លឹ​ប​ហាត់ប្រាណ​ដើម្បី​សុខភាព​នៅ​ក្នុង​ និង​ក្រៅ​សណ្ឋាគារ​ នៅ​ទូ​ទាំង​រាជធានី​ និង​ ខេត្ត​ ឡើង​វិញ​ជា​បណ្តោះអាសន្ន​ ដើម្បី​ចូលរួម​បង្ការ​ និង​ទប់ស្កាត់​ការ​រីក ...

ក្រសួងទេសចរណ៍

ទាញយក៖ pdf

​សេចក្ដីជូនដំណឹង​ស្ដី​ពី​ ការ​ដាក់​ប្រទេស​កម្ពុជា​ក្នុង​បញ្ជី​ប្រទេស​ដែល​មាន​ជំងឺ​កូ​វី​ដ​-១៩​ទម្រង់​ថ្មី​

នៅ​ថ្ងៃ​ទី​ ២៥​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ ស្ថាន​ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន​ បាន​ចេញ​សេចក្ដីជូនដំណឹង​ស្ដី​ពី​ការ​ដាក់​ប្រទេស​កម្ពុជា​ក្នុង​បញ្ជី​ ប្រទេស​ដែល​មាន​ជំងឺ​កូ​វី​ដ​-១៩​ទម្រង់​ថ្មី​ បន្ទាប់​ពី​កម្ពុជា​បាន​រក​ឃើញ​ការ​ឆ្លង​ជំងឺ ...

ស្ថាន​ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានស្ដីពី ការធ្លាក់តម្លៃផ្លែស្វាយ

នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចេញសេចក្ដីប្រកាសព័ត៌មានស្តីពីតម្លៃផលិតផលកសិកម្ម រួមទាំងផ្លែស្វាយមានការប្រែប្រួលឡើងចុះមិនទៀងទាត់ទៅតាមរដូវកាល និងអាស្រ័យលើទំហំនៃការផ្គត់ផ្គង់និង តម្រូវការទីផ្សារ។ អាស្រ័យហេតុនេះ ក្រសួងកសិកម្មបានខិតខំស្វែងរកទីផ្សារសម្រាប់ផលិតផលផ្លែស្វាយ តាមរយៈការចរចាលើវិធានបច្ចេកទេសអនាម័យ និងភូតគាមអនាម័យជាមួយបណ្តាប្រទេសផ្សេងៗ ដើម្បីបើកទីផ្សារបន្ថែមទៀត។ ...

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ទាញយក៖ pdf

សេចក្ដី​ប្រកាស​ព័ត៌មាន​៖​ ប្រទេស​កម្ពុជា​ ស៊ុ​យ​អែ​ត​ និង​យូ​នី​សេ​ហ្វ​ រួម​គ្នា​ការពារ​ការ​អប់រំ​សម្រាប់​កុមារ​ ដែល​សាលារៀន​ខ្លួន​ត្រូវ​បាន​ប្រើប្រាស់​ជា​មជ្ឈមណ្ឌល​ច​ត្តា​ឡី​ស័ក​

​ថ្ងៃ​ទី​២៤​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ និង​យូ​នី​សេ​ហ្វ​កំពុង​រិះរក​វិធី​ឆ្លើយ​តប​បន្ទាន់​ចំពោះ​តម្រូវការ​សិក្សា​របស់​សិស្សានុសិស្ស​ដែល​ពុំ​អាច​ទៅ​រៀន​បាន​ដោយសារ​សាលា​របស់​ពួក​គេ​ កំពុង​ត្រូវ​បាន​ប្រើប្រាស់​ជា​មជ្ឈមណ្ឌល ...

ក្រសួងអប់រំ យុវជន និងកីឡា

ទាញយក៖ pdf

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

BTUxJ
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!