ពាណិជ្ជកម្ម និងសិទិ្ធមនុស្ស៖ គណៈកម្មាការសហភាពអឺរ៉ុបសម្រេចចិត្តព្យួរផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជាក្នុងការនាំចូលទៅកាន់ទីផ្សារអឺរ៉ុប
នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ គណៈកម្មាការសហភាពអ៊ឺរ៉ុបនៅទីក្រុងប្រុយសែលបានសម្រេចចិត្តក្នុងការព្យួរផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្មអ្វីគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) របស់ខ្លួន ដែលបានផ្តល់ឱ្យកម្ពុជា ...
សហភាពអឺរ៉ុប
សេចក្តីថ្លែងការណ៍រួម "ប្រទេសកម្ពុជា៖ ភាពចាំបាច់ដើម្បីការពារអ្នកជាប់ឃុំពីជំងឺកូវីដ១៩"
ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) និងសម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO) ស្នើសុំដោយទទូចឱ្យ រាជរដ្ឋាភិបាលកម្ពុជា ចាត់វិធានការឱ្យបានឆាប់ ដើម្បីការពារសិទ្ធិទទួល ...
សម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស (លីកាដូ)
ការអញ្ជើញចូលរួម វគ្គបណ្តុះបណ្តាលស្តីពី “មូលដ្ឋានគ្រឹះនៃការទាញយកទិន្នន័យសម្រាប់អាជីពជាអ្នកសារព័ត៌មាន”
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) មានសេចក្តីសោមនស្សរីករាយ ក្នុងការប្រកាស សិក្ខាសាលារយៈពេល ២ ថ្ងៃស្តីពី “មូលដ្ឋានគ្រឹះនៃការទាញយកទិន្នន័យសម្រាប់អាជីពជាអ្នកសារព័ត៌មាន”។ វគ្គសិក្សានេះផ្តោតលើ រាល់ជំហាននៃអ្នក ...
លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ
នៅថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២៣ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រនៅលើគេហទំព័រផ្លូវការរបស់ខ្លួន។យោងតាមសេចក្តីប្រកាស កិច្ចប្រជុំកំពូលលើកដំបូង ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីថ្លែងការណ៍រួមស្តីពី កិច្ចពង្រឹងការអនុវត្តរបស់រាជរដ្ឋាភិបាលលើអនុក្រឹត្យលេខ ១៣៣ នៅក្នុងប្រទេសកម្ពុជា
នៅថ្ងៃទី ២៩ ខែមិថុនាឆ្នាំ ២០២០ អង្គការសុខភាពពិភពលោក (WHO) មូលនិធិកុមារអន្តរជាតិរបស់អង្គការសហប្រជាជាតិ (Unicef) និងអង្គការ Hellen Keller International (HKI) បានចេញសេចក្តីថ្លែងការណ៍រួមមួយដើម្បីអបអរសាទរចំពោះសកម្មភាពរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាលដែលបានកំពុងខិតខំប្រឹងប្រែងពង្រឹងការអនុវត្ត ...
អង្គការសុខភាពពិភពលោក (WHO) មូលនិធិកុមារអន្តរជាតិរបស់អង្គការសហប្រជាជាតិ (Unicef) និងអង្គការ Hellen Keller International (HKI)
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៧
នៅថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៧ ...
Ministry of Foreign Affair and International Cooperation
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចេញផ្សាយបញ្ជីឈ្មោះបោះឆ្នោតថ្មី
នៅថ្ងៃទី ០៣ ខែ មករា ឆ្នាំ ២០១៧ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបិទបញ្ជីបោះឆ្នោតដំបូង នៃតួលេខអ្នកចុះឈ្មោះបោះឆ្នោត ដែលចំនួនឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូងសរុប ៧,៨៦៤,៤២៩ ...
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា("ម.ស.ម.ក")ប្រកាសផ្សព្វផ្សាយមេរៀនស្តីពីសេរីភាពខាងការបញ្ចេញមតិ
នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានស្ដីពីផ្សព្វផ្សាយមេរៀនតាមប្រព័ន្ធអនឡាញទាក់ទងនឹងសេរីភាពខាងការបញ្ចេញមតិចំនួនបី ដើម្បីពង្រឹងចំណេះដឹងដល់សាធារណជនអំពីសិទ្ធិសេរីភាពខាងការបញ្ចេញមតិ សិទ្ធិទទួលព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ មេរៀននីមួយៗរួមមាន វីដេអូ ប័ណ្ណព័ត៌មាន និងសំណួរដែលរៀបរាប់លម្អិតអំពីសិទ្ធិសេរីភាពខាងការបញ្ចេញមតិ សិទ្ធិទទួលបានព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ ...
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
រដ្ឋសភាគ្រោងអនុម័តច្បាប់ហិរញ្ញវត្ថុឆ្នាំ២០១៦ និងច្បាប់ស្ថិតិ
នៅថ្ងៃច័ន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ ចាប់ពីម៉ោង ៨:០០ព្រឹក រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំលើកទី៥ នៃរដ្ឋសភានីតិកាលទី ៥ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦ និងសេចក្តីព្រាងច្បាប់ស្តី ...
អគ្គលេខាធិការដ្ឋាននៃរដ្ឋសភា
សេចក្តីប្រកាសស្តីពី សហភាពអឺរ៉ុបប្រកាសចាប់ផ្តើមនីតិវិធីផ្អាកប្រព័ន្ធអនុគ្រោះពន្ធ
នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ សហភាពអឺរ៉ុបបានចាប់ផ្តើមដំណើរការដែលអាចនាំឱ្យផ្អាកបណ្តោះអាសន្ននូវការទទួលបានអនុគ្រោះដល់កម្ពុជាក្នុងទីផ្សារសហភាពអឺរ៉ុប ក្រោមគម្រោងអ្វីគ្រប់យ៉ាងលើកលែងតែអាវុធ (EBA)។ ប្រព័ន្ធអនុគ្រោះពន្ធ អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) ...
គណៈកម្មការអឺរ៉ុប
សេចក្តីប្រកាសព័ត៌មានអំពីលទ្ធផលនៃ "កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី ១១"
កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើទី ១១ ដែលបានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ១៥-១៦ ខែកក្កដា ឆ្នាំ២០១៦ នៅទីក្រុងង៊ូឡង់បាទ័រ ប្រទេសម៉ុងហ្គោលី ប្រធានបទ “២០ឆ្នាំនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប៖ ភាពជាដៃគូសម្រាប់អនាគតតាមរយៈការតភ្ជាប់” បានបញ្ចប់ទៅជាមួយនឹងការអនុម័តឯកសារលទ្ធផលសំខាន់ចំនួន ៣ គឺ៖ (១) សេចក្តីប្រកាសអ៊ុឡង់បាទ័រស្តីពីការឈានចូលទសវត្សរ៍ទីបីនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប; (២) សេចក្តីថ្លែងការណ៍របស់ប្រធានអង្គប្រជុំ; (៣) សេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំ ASEM ស្តីពីភេរវកម្មអន្តរជាតិ។ ក្រៅពីកិច្ចប្រជុំកំពូល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបពិភាក្សាទ្វេភាគីជាមួយ៖ (១) ឯកឧត្តម លី គឹឈាំង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន អំពីការផ្តល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជាលើដំណើរការរៀបចំការបោះឆ្នោត សុខភាពអប់រំ និងការទទួលបានទឹកស្អាតជាមួយនឹងទឹកប្រាក់ចំនួន ៣,៦០០ លានយ័ន(ប្រហែល ៦០០ លានដុល្លារ) ដែលជាជំនួយឥតសំណងរបស់ភាគីចិនក្នុងរយៈពេលបីឆ្នាំ ២០១៦-២០១៩។ (២) ឯកឧត្តម ស្សិនហ្សូ អាបេ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
ការក្រើនរំលឹកនៃការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញរបស់ក្រសួងសុខាភិបាល
នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹង ស្តីពីការក្រើនរំលឹកនៃការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញរបស់ក្រសួងសុខាភិបាល។ដើម្បីបន្តប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃ ...
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
គម្រោងបាឡុងហោះ ដើម្បីរៃអង្គាសទឹកប្រាក់ចំនួន ១លានដុល្លារអាមេរិក សម្រាប់អង្គការយូនីសេហ្វ បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា
បាឡុងហោះ ដែលកំពុងធ្វើដំណើរទៅកាន់ប្រទេសជាង ១០០ បានមកដល់ប្រទេសកម្ពុជា ហើយនៅព្រឹកថ្ងៃនេះនៅឯសួនច្បារមុខវត្តបុទុម វាត្រូវបានបង្ហោះឡើង ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិកុមារ ក្នុងការទទួលបានការអប់រំ និងដើម្បីរៃអង្គាសទឹកប្រាក់សម្រាប់ការងារ របស់អង្គការយូនីសេហ្វនៅទូទាំងពិភពលោក។ ...
អង្គការ យូនីសេហ្វ កម្ពុជា
ព្រឹត្តិការណ៍អ៊ីនធឺណិតបើកទូលាយ ២០១៩
នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ ព្រឹត្តិការណ៍អ៊ីនធឺណិតបើកទូលាយ ក្រោមប្រធានបទ “ឱកាសនិងហានិភ័យចំពោះអ្នកប្រើប្រាស់អ៊ីនធឺណិតសម័យថ្មី” នឹងរៀបចំឡើងនៅភោជនីយដ្ឋានទន្លេបាសាក់២ ចាប់ពីម៉ោង៧ៈ៣០ព្រឹក ដល់ម៉ោង ១២ ថ្ងៃត្រង់។ ព្រឹត្តិការណ៍ ...
មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ
លទ្ធផលនៃការបំពេញទស្សនកិច្ចរបស់អង្គភាពប្រឆាំងអំពើពុករលួយ នៅគណៈកម្មាការលុបបំបាត់អំពើពុករលួយឥណ្ឌូនេស៊ី
នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព) បានចេញផ្សាយនូវលទ្ធផលនៃការបំពេញទស្សនកិច្ចចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ នៅគណៈកម្មាការលុប ...
អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព)
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
នៅថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចេញនូវសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅលើបណ្តាញសង្គមផ្លូវការរបស់ខ្លួន។កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យ និងសម្រេចលើបណ្តឹង/សំណុំរៀងដែលប្តឹងតវ៉ា និង ប្ដឹងជំទាស់ទៅនឹងសេចក្តីសម្រេចរបស់ គណៈកម្មការរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ ពាក់ព័ន្ធទៅនឹងសកម្មភាពឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ ...
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
សេចក្ដីប្រកាសព័ត៌មាន លេខ ១៦៩៖ គ.ជ.ប ផ្ដល់សេវាចុះឈ្មោះបោះឆ្នោត នៅតាមឃុំ សង្កាត់ និងតាមភូមិ
នៅថ្ងៃទី ០១ ខែតុលា ឆ្នាំ២០១៨ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានចេញប្រកាសផ្តល់សេវាចុះឈ្មោះបោះឆ្នោត នៅតាមបណ្ដាឃុំ សង្កាត់ និងនៅតាមភូមិនានា ដោយមានគោលដៅផ្ដល់សេវាចុះឈ្មោះបោះឆ្នោត ...
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
សេចក្តីប្រកាសព័ត៌មាន៖ ពិធីចុះហត្ថលេខាសម្រាប់គម្រោងជំនួយឥតសំណងរបស់ជប៉ុនសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ
នៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២០ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងសន្តិសុខមនុស្សជាតិ,KUSANONE, ចំនួន ២៨៨,៤៧៣ ដុល្លារអាមេរិក សម្រាប់បំពាក់ឧបករណ៍ពេទ្យនៅមន្ទីរពេទ្យបង្អែកអង្គរបូរីខេត្តតាកែវ បំពាក់ឧបករណ៍អក្សរប្រៃយ៍នៅសាលា ...
ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា
សេចក្តីជូនដំណឹង ស្តីពី ការស្នើសុំសេចក្តីចម្លងសំបុត្រអត្រានុកូលដ្ឋានគ្រប់ប្រភេទ
នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានជូនដំណឹង ដល់ប្រជាពលរដ្ឋ ពិសេសសិស្ស និស្សិត អាជីវករ កម្មករ និងកម្មការីនី ដែលធ្វើចំណាកស្រុកពីតាមបណ្តាលខេត្តនានា មកសិក្សា និង ប្រកបមុខរបរប្រចាំថ្ងៃនៅរាជធានីភ្នំពេញ អាចស្នើសុំសេចក្តីចម្លងសំបុត្រអត្រានុកូលដ្ឋានគ្រប់ប្រភេទ នៅនាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ។ ...
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
ពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ឡាវ
នៅថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៧ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្ដី នៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ បានអញ្ជើញធ្វើជាអធិបតីរួមគ្នាក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនូវអគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិ រវាងព្រះរាជាណាចក្រកម្ពុជា(ច្រកត្រពាំងក្រៀល – ខេត្តស្ទឹងត្រែង) និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ(ច្រកណងណុកខៀន- ខេត្តចម្ប៉ាសាក់) ។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ