រដ្ឋាភិបាល

សេចក្តី​ជូនដំណឹង​ស្តី​ពី​ការ​ចុះហត្ថលេខា​លើ​អនុស្សារ​ណៈ​យោគយល់​ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការ​អភិវឌ្ឍ​រវាង​សាធារណរដ្ឋ​កូរ៉េ​ និង​បណ្តា​ប្រទេស​អាស៊ាន​ចំនួន​ ៥ ក្នុង​អំឡុង​កម្មវិធី​វិ​នយោ​គអាស៊ាន​ឆ្នាំ​ ២០១៩​

នា​រសៀល​ថ្ងៃច័ន្ទ​ ទី២៥​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ នៅ​ទី​ក្រុង​ប៊ូ​សាន​ ឯកឧត្ដម​ ឈៀង​ យ៉ា​ណា​រ៉ា​ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ បាន​អញ្ជើញ​ចូលរួម​ចុះហត្ថលេខា​លើ​អនុស្សារ​ណៈ​យោគយល់​ស្ដីពី​កិច្ច​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​រវាង​សាធារណរដ្ឋ​កូរ៉េ​ និង​បណ្ដា​ប្រទេស​អាស៊ាន​ចំនួន​ ៥ គឺ​ កម្ពុជា​ ឡាវ​ មីយ៉ាន់ម៉ា ...

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ទាញយក៖ pdf

​សេចក្ដី​ប្រកាស​ព័ត៌មាន​ ពិធី​ចុះហត្ថលេខា​រវាង​ ឯកឧត្តម​ ប៉ាន​ សូរ​ស័ក្តិ​ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា​ និង​លោក​ជំទាវ​ យូ​ ម្យុ​ង​ហ៊ី​ (Yoo​ Myung-Hee)​ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កូរ៉េ​ លើ​សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​ការ​ចាប់ផ្តើម​សិក្សា​លទ្ធភាព​ក្នុង​ការ​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ​

នៅ​ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ ក្រសួងពាណិជ្ជកម្ម​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ ពិធី​ចុះហត្ថលេខា​រវាង​ ឯកឧត្តម​ ប៉ាន​ សូរ​ស័ក្តិ​ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា​ និង​លោក​ជំទាវ​ យូ​ ម្យុ​ង​ហ៊ី​ (Yoo​ Myung-Hee)​ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កូរ៉េ​ លើ​សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​ការ​ចាប់ផ្តើម​សិក្សា ...

ក្រ​សួង​ពាណិជ្ជកម្ម​

ទាញយក៖ pdf

ការ​ចុះ​កិច្ចសន្យា​សាងសង់​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​ស្អាត​បាក់ខែង​ ជំហាន១​

នៅ​ថ្ងៃទី១៤​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ និង​ក្រុមហ៊ុន​ VINCI​ Construction​ Grands​ Projets​ បាន​ចុះ​កិច្ចសន្យា​សាងសង់​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​ស្អាត​បាក់ខែង​ ជំហាន១​ ដែល​មាន​សមត្ថភាព​ផលិត​ ១៩៥.០០០ម៣​/ថ្ងៃ​។ កិច្ចសន្យា​សាងសង់​នេះ​ មាន​ទឹកប្រាក់​សរុប​ប្រមាណ​ ១៥៦​ លាន​ដុល្លារ​អាមេរិក​ ក្នុង​នោះ​ថវិកា​កម្ចី ...

រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ

ទាញយក៖ pdf

សេចក្ដីថ្លែងការណ៍​រួម​៖​ ការ​អនុញ្ញាត​ឱ្យ​ជនបរទេស​ប្រកប​មុខរបរ​ស្វ័​យ​និ​យោជន៍​ គឺ​ការ​ដណ្ដើម​មុខរបរ​របស់​កម្មករ​ និង​ប្រជាពលរដ្ឋ​ខ្មែរ​

នៅ​ថ្ងៃ​ទី​ ០៧​ ខែតុលា​ ឆ្នាំ​២០១៩​ សហជីព​ សមាគម​ និង​អង្គការ​សង្គម​ស៊ី​វិល​បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​មួយ​ ដើម្បី​បង្ហាញ​ការ​ខកចិត្ត​ចំពោះ​សេចក្តីជូនដំណឹង​ លេខ​០៣៥​ របស់​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ចុះ​ថ្ងៃ​ទី​៥​ ខែតុលា​ ឆ្នាំ​ ២០១៩​ ស្តី​ពី​ “​ការ​អនុញ្ញាត ...

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ លទ្ធផល​នៃ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់ឧត្តម​មន្ត្រី​លើក​ទី​ ១​ រវាង​កម្ពុជា​ និង​អូស្ត្រាលី​

នៅ​ថ្ងៃ​ទី​២៤​ ខែកញ្ញា​ ឆ្នាំ​២០១៩​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ លទ្ធផល​នៃ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់ឧត្តម​មន្ត្រី​លើក​ទី​ ១​ រវាង​កម្ពុជា​ និង​អូស្ត្រាលី​។​​កិច្ចប្រជុំ​បាន​ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​ស្និទ្ធស្នាល​ និង​ការ​យោគយល់​គ្នា ...

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

ទាញយក៖ pdf

សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ សម័យ​ប្រលង​៖​ ១៩​ សីហា​ ២០១៩

​នៅ​ថ្ងៃ​ទី​ ០៩​ ខែកញ្ញា​ ឆ្នាំ​២០១៩​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ស្ដី​ពី​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ នា​សម័យ​ប្រលង​ ថ្ងៃ​ទី​១៩​ និង​២០​ ខែសីហា​ ឆ្នាំ​២០១៩​។​ បេក្ខជន​ប្រឡង​ជាប់​ មាន​ចំនួន​ ៧៩​ ០៥២ ...

ក្រសួងអប់រំ យុវជន និងកីឡា

ទាញយក៖ pdf

​សេចក្ដី​ប្រកាស​ព័ត៌មានស្ដី​ពី​ការ​ធ្វើ​អាទិ​ភាវូបនីយកម្ម​ ក្នុង​ការ​ជួសជុល​ និង​សាងសង់​ផ្លូវថ្នល់​ ប្រព័ន្ធ​រំដោះ​ទឹកភ្លៀង​ និង​ប្រព័ន្ធ​ទឹក​កង្វក់​ ក្នុង​ខេត្ត​ព្រះ​សីហ​នុ​

នៅ​ថ្ងៃ​ទី​០៤​ ខែកញ្ញា​ ឆ្នាំ​២០១៩​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ ស្ដី​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ រវាង​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ (​គ​.​ស​.​ហ​)​ និង​គ្រប់​ក្រសួង​ពាក់ព័ន្ធ​។​ ជា​លទ្ធផល​ អង្គប្រជុំ​ បាន​ឯកភាព ...

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រវាង​ រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​រដ្ឋាភិបាល​នៃ​ម៉ា​ឡេ​ស៊ី​ ស្តី​ពី​ការ​លុប​បំបាត់​ការ​យកពន្ធ​ត្រួត​គ្នា​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់​ចំណូល​ និង​ការ​បង្ការ​ការ​គេចវេះ​ពន្ធ​ និង​ការ​ចៀសវាង​ពន្ធ​

​នៅ​ថ្ងៃ​ទី​០៣​ ខែកញ្ញា​ ឆ្នាំ​២០១៩​ អគ្គនាយកដ្ឋាន​ពន្ធដារ​ នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រវាង​ រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​រដ្ឋាភិបាល​នៃ​ម៉ា​ឡេ​ស៊ី​ ស្តី​ពី​ការ​លុប​បំបាត់​ការ​យកពន្ធ​ត្រួត ...

អគ្គនាយកដ្ឋានពន្ធដារ 

ទាញយក៖ pdf

​សេចក្តីជូនដំណឹង​ស្តី​ពី​ ការ​អនុញ្ញាត​ឱ្យ​បងប្អូន​កម្មករ​-​កម្មការិនី​ជិះ​រថយន្តក្រុង​ (City​ Bus)​ និង​កាណូត​សាធារណៈ​ (Taxi​ Boat)​ ដោយ​មិន​គិត​កម្រៃ​សេវា​

នៅ​ថ្ងៃ​ទី​៣០​ ខែសីហា​ ឆ្នាំ​២០១៩​ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ ការ​អនុញ្ញាត​ឱ្យ​បងប្អូន​កម្មករ​-​កម្មការិនី​ជិះ​រថយន្តក្រុង​ និង​កាណូត​សាធារណៈ​ របស់​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុង​ ដោយ​មិន​បង់​កម្រៃ​សេវា​រយៈពេល​ ២​ឆ្នាំ​ បន្ត​ទៀត​ ដោយ ...

រដ្ឋបាលរាជធានីភ្នំពេញ

ទាញយក៖ pdf

ប្រកាសស្តីពី «ការកំណត់មុខរបរ និងការងារដែលត្រូវហាមឃាត់ចំពោះជនបរទេស»

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៨ ខែសីហា ចេញសេចក្តីប្រកាសដើម្បីកំណត់មុខរបរ និងការងារដែលត្រូវហាមឃាត់ចំពោះជនបរទេស។ យោងតាមប្រកាសលេខ ៣៦០/១៩ ចុះថ្ងៃទី២៨ ខែសីហា ឆ្នា២០១៩ ក្រសួងការងារ កំណត់នូវប្រភេទមុខរបរស្វ័យនិយោជន៍ ដែលត្រូវបានហាមឃាត់ចំពោះ ជនបរទេសក្នុងការប្រកបមុខរបរ និងធ្វើការនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ​ដើម្បី​ទៅ​​ចូល​ទៅ​កាន់​​ឯកសារ​ប្រកាស​ សូម​ចុច​នៅ​ទី​នេះ​។​​ ...

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ

សេចក្តី​ប្រកាស​ព័ត៌មាន​អំពី​លទ្ធផល​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​លើក​ទី​៥២​ ថ្ងៃ​ទី​ ៣០-៣១​ ខែកក្កដា​ ឆ្នាំ​២០១៩

​នៅ​ថ្ងៃ​ទី​ ៣០-៣១​ ខែកក្កដា​ ឆ្នាំ​២០១៩​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​លើក​ទី​ ៥២​ ជំនួប​រវាង​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ជាមួយ​គណៈកម្មការ​អន្តររដ្ឋាភិបាល​អាស៊ាន​ស្តី​ពី​សិទ្ធិ​មនុស្ស​ កិច្ចប្រជុំ​គណៈកម្មការ ...

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

ទាញយក៖ pdf

បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​៖ ​សេចក្តីថ្លែងការណ៍​ស្តី​ពី​ការ​កើនឡើង​នៃ​ការ​កាប់​ឈើ

នៅ​ថ្ងៃ​ទី​១៧​ ខែមិថុនា​ ឆ្នាំ​២០១៩​ បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ទាំង​បួន​ខេត្តក្រចេះ​ ស្ទឹង​ត្រែង​ ព្រះ​វិហារ​ និង​កំពង់ធំ​ បាន​ចេញ​សេចក្តីថ្លែងការណ៍​ស្តី​ពី​ការ​កើនឡើង​នៃ​ការ​កាប់​ឈើ​ និង​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​ និង​សកម្មភាព​ល្មើសច្បាប់​ជា​ច្រើន​ផ្សេង​ទៀត​ ដែល​កំពុង ...

បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​

ទាញយក៖ pdf

សេចក្តីប្រកាស ការអនុវត្តម៉ោងបង្រៀន​ និងរៀនជាធម្មតាឡើងវិញ

ក្រោយ​ពី​ប្រកាស​ឱ្យ​កាត់​បន្ថយ​ម៉ោង​សិក្សា​នៅ​ក្នុង​រដូវប្រាំង​ដែល​មាន​អាកាសធាតុ​ក្តៅ​ខ្លាំង​ ក្រសួង​អប់រំ​បាន​ចេញ​សេចក្តី​ប្រកាស​មួយទៀត​កាលពី​ថ្ងៃ​ទី​០៥​ ខែមិថុនា​ ឆ្នាំ​២០១៩​ ឱ្យ​អនុវត្ត​ម៉ោង​បង្រៀន​ និង​រៀន​ជា​ធម្មតា​វិញ​ក្រោយ​ពី​រដូវរ​ស្សាបាន​ចាប់ផ្តើម​។ ...

ក្រសួងអប់រំ យុវជន​ និងកីឡា

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​ការ​លើកលែង​ពន្ធ​អប្បបរមា​១%

នៅ​ថ្ងៃ​ទី​២៩​ ខែឧសភា​ ឆ្នាំ​២០១៩​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​ចេញផ្សាយ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ ស្ដី​ពី​ការ​លើកលែង​ពន្ធ​អប្បបរមា​១%​ ដែល​ជា​ការ​ប្រកាស​របស់​សម្ដេច​មហា​សេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នៅ​ក្នុង​សិក្ខាសាលា​ស្ដី​ពី​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា ...

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ទាញយក៖ pdf

​សេចក្តី​ផ្សព្វផ្សាយ​ស្តី​ពី​ ការ​អនុវត្ត​ម៉ោង​បង្រៀន​ និង​រៀន​ក្នុង​រដូវប្រាំង​ដែល​មាន​អាកាសធាតុ​ក្តៅ​ខ្លាំង​

នៅ​ថ្ងៃ​ទី​២៥​ ខែមេសា​ ឆ្នាំ​២០១៩​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​ចេញ​សេចក្តី​ផ្សព្វផ្សាយ​ស្តី​ពី​ ការ​កាត់​បន្ថយ​ម៉ោង​បង្រៀន​ និង​រៀន​ក្នុង​រដូវប្រាំង​ដែល​មាន​អាកាសធាតុ​ក្តៅ​ខ្លាំង​ ដើម្បី​ទប់ស្កាត់​ហានិភ័យ​ និង​ចៀសវាង​ជំងឺ​ផ្សេងៗ​។​ គ្រឺះ​ស្ថាន​អប់រំ​ទាំងអស់​ ត្រូវ ...

ក្រសួងអប់រំ យុវជន និងកីឡា

ទាញយក៖ pdf

សេចក្ដីជូនដំណឹង​ស្តី​ពី​ ការ​ផ្តល់​សេវា​ជិះ​រថយន្តក្រុង​ និង​កាណូត​ ដោយ​ឥត​គិតថ្លៃ​ ជូន​ប្រជាពលរដ្ឋ​ រយៈពេល​៧​ថ្ងៃ​ សម្រាប់​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​

​នៅ​ថ្ងៃ​ទី​០៥​ ខែមេសា​ ឆ្នាំ​២០១៩​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​ចេញផ្សាយ​សេចក្ដីជូនដំណឹង​ដល់​សាធារណជន​ទាំងអស់​ឱ្យ​បាន​ជ្រាប​ពី​ការ​បម្រើសេវា​រថយន្តក្រុង​ និង​កាណូត​ដឹក​អ្នកដំណើរ​ ដោយ​ឥត​គិតថ្លៃ​ នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ​។​ ចាប់ពី​ថ្ងៃ​ទី​ ១២​ រហូត ...

រដ្ឋបាល​រាជធានី​ភ្នំពេញ

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ការ​ផ្ដួចផ្ដើម​នវានុវត្តន៍​ក្នុង​វិស័យ​សេវា​សាធារណៈ​

នៅ​ថ្ងៃ​ទី​០៤​ ខែមីនា​ ឆ្នាំ​២០១៩​ កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ (UNDP)​ បាន​ចេញផ្សាយ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ ដើម្បី​បង្ហាញ​ថា​តើ​សិក្ខាសាលា​ថ្នាក់​ជាតិ​ស្ដី​ពី​វិស័យ​សាធារណៈ​ក្នុង​យុគសម័យ​ឌី​ជី​ថ​ល​នេះ​ បាន​រួមចំណែក​ក្នុង​ការ​ធ្វើ​ឱ្យ​មានការ​ប្រសើរ​ឡើង​នៃ ...

កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ (UNDP)​

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ទាក់ទង​នឹង​អត្ថបទ​ព័ត៌មាន​ស្តី​ពី​ "​ជនជាតិ​ដើម​ ចង់​ឲ្យ​អាជ្ញាធរ​ព​ន្លឿ​ន​ការ​វាស់ដី​នៅ​ភ្នំ​ដោះ​ក្រមុំ​"

នៅ​ថ្ងៃ​ទី​ ៦​ ខែមីនា​ ឆ្នាំ​២០១៩​ ក្រសួង​រ៉ែ​ និង​ថាមពល​បាន​ចេញផ្សាយ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ ពាក់ព័ន្ធ​នឹង​អត្ថបទ​ព័ត៌មាន​មួយ​ស្តី​ពី​ “​ជនជាតិ​ដើម​ ចង់​ឲ្យ​អាជ្ញាធរ​ព​ន្លឿ​ន​ការ​វាស់ដី​នៅ​ភ្នំ​ដោះ​ក្រមុំ​”​ ដែល​ចេញផ្សាយ​ដោយ​កាសែត​ភ្នំពេញ ...

ក្រសួង​រ៉ែ​ និង​ថាមពល

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​-​សហភាព​អឺរ៉ុប​ លើក​ទី​២២

​នៅ​ថ្ងៃ​ទី​ ២៤​ ខែមករា​ ឆ្នាំ​២០១៩​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ស្តី​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​-​សហភាព​អឺរ៉ុប​ លើក​ទី​២២​ ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២១​ ខែមករា​ ឆ្នាំ​២០១៩​ នៅ ...

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

ទាញយក៖ pdf

សេចក្តីជូនដំណឹង ស្តីពីការពន្យាការអនុវត្តស្តង់ដារបាយការណ៍ហិរញ្ញវត្ថុកម្ពុជា សម្រាប់អង្គភាពមិនស្វែងរកប្រាក់ចំណេញ

នៅ​ថ្ងៃ​ទី​២១​ ខែមករា​ ឆ្នាំ​២០១៩​ ក្រុមប្រឹក្សា​ជាតិ​គណនេយ្យ​នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ ស្តី​ពី​ការ​ពន្យារ​ការ​អនុវត្ត​ស្តង់ដារ​របាយការណ៍​ហិរញ្ញវត្ថុ​កម្ពុជា​ សម្រាប់​អង្គការ​មិន​ស្វែងរក​ប្រាក់​ចំណេញ​ អនុលោម​តាម​ប្រកាស​ ដែល​ចុះ​ថ្ងៃ​ទី​២៧​ ខែមីនា​ ឆ្នាំ ...

ក្រុមប្រឹក្សាជាតិគណនេយ្យ

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​

​នៅ​ថ្ងៃ​ទី​ ២៥​ ខែធ្នូ​ ឆ្នាំ​២០១៨​ រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដល់​សាធារណជន​ ស្តី​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​ ដែល​បាន​ប្រារព្ធ​នៅ​វេលា​ម៉ោង​ ៣​ រសៀល​។​ បន្ទាប់​ពី​បាន​ពិភាក្សា​តាម​របៀបវារៈ​ អង្គប្រជុំ ...

រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ស្តី​ពី​វិធានការ​នានា​ ដើម្បី​ពង្រឹង​លិ​ទ្ធិ​ប្រជាធិបតេយ្យ​ និង​លំហ​នយោបាយ

​នៅ​ថ្ងៃ​ទី​ ០៣​ ខែធ្នូ​ ឆ្នាំ​ ២០១៨​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ស្តី​ពី​វិធានការ​នានា​ ដើម្បី​ពង្រឹង​លិ​ទ្ធិ​ប្រជាធិបតេយ្យ​ និង​លំហ​នយោបាយ​។​ ក្រសួងការបរទេស​បាន​ជម្រាប​ជូន​ដល់​សាធារណៈ​មតិ​ជាតិ​ និង​អន្តរជាតិ​អំពី​ជំហរ​ និង​វិធានការ​តទៅ​មុខ ...

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ

ទាញយក៖ pdf

ក្រសួងមហាផ្ទៃ​ចេញ​សេចក្ដីណែនាំ​ជំរុញ​ឱ្យ​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ ខេត្ត​ ជួយ​សម្រួលការ​ធ្វើ​សកម្មភាព​របស់​សមាគម​ អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​សហគមន៍​

ថ្ងៃ​ទី​២៧​ ខែវិច្ឆិកា​ ក្រសួងមហាផ្ទៃ​ចេញ​សេចក្ដីណែនាំ​លេខ​០៤០​ សណ​ន​ ជំរុញ​ឱ្យ​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ ខេត្ត​ ជួយ​សម្រួលការ​ធ្វើ​សកម្មភាព​របស់​សមាគម​ អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​សហគមន៍​នានា​នៅ​មូលដ្ឋាន​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​មាន​សិទ្ធ​សេរីភាព​ពេញលេញ​ក្នុង​ការ​ធ្វើ​សកម្មភាព ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

លទ្ធផល​នៃ​ការ​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​ លើក​ទី​ ១២​ ថ្ងៃ​ទី​ ១៨-១៩​ ខែតុលា​ ឆ្នាំ​ ២០១៨​ នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល​

​ចាប់ពី​ថ្ងៃ​ទី​ ១៨​ ដល់​ថ្ងៃ​ទី​ ១៩​ ខែតុលា​ ឆ្នាំ​២០១៨​ កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​ ១២​ ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល​ ប្រទេស​បែ​ល​ហ្ស៊ិ​ក​ បាន​បិទ​បញ្ចប់​ទៅ​ដោយ​ជោគជ័យ​ជាមួយនឹង​ការ​អនុម័ត ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

DMh8E
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!