រដ្ឋាភិបាល
ប្រមាណពាក់កណ្តាលនៃគោលដៅពន្ធដារក្នុងឆ្នាំ២០១៦ត្រូវបានសម្រេច
សារព័ត៌មានក្នុងស្រុកបានរាយការណ៍កាលពីម្សិលមិញថា ក្នុងរយៈពេលពេលបួនខែដំបូងនៃឆ្នាំ រដ្ឋាភិបាលបានប្រមូល ប្រាក់ពន្ធប្រមាណពាក់កណ្តាលនៃគោលដៅប្រាក់ចំណូលក្នុង ឆ្នាំ២០១៦ នេះបើយោងតាមលោក គង់ វីបុល ប្រធាននាយកដ្ឋានពន្ធដារ(GDT) ។ ...
ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/nearly-half-2016-tax-target-already-collected
មន្ត្រីរដ្ឋាភិបាលទទួលស្គាល់ថា ព្រៃឈើបានធ្លាក់ចុះជាបន្តបន្ទាប់៤ឆ្នាំចុងក្រោយ
ធនធានគម្របព្រៃឈើបានធ្លាក់ចុះជាបន្តបន្ទាប់ក្នុងកំឡុងពេលចុងក្រោយនេះពីចំនួន៧៣,០៤ ភាគរយមកនៅត្រឹម ៤៩,៤៨ ភាគរយហើយចំនួននេះនឹងបន្តធ្លាក់ចុះបន្ថែមទៀតដោយសារតែបទល្មើសព្រៃឈើ រួមទាំងការកាប់ដុតទន្ទ្រានយកដីព្រៃ ព្រៃឈើ និងព្រៃលិចទឹកធ្វើជាកម្មសិទ្ធិឯកជននៅតែកើតមាន។ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/1XmfjRK
កប៉ាល់ដឹករថយន្តពន្លត់អគ្គីភ័យចំនួន១០០គ្រឿងពីប្រទេសចិនបានមកដល់កំពង់ផែក្រុងព្រះសីហនុហើយ
ប្រធាននាយកដ្ឋានអគ្គីសនីនៃនគរបាលជាតិបានឱ្យដឹងថា កប៉ាល់ដឹករថយន្តពន្លត់អគ្គីភ័យជើងទីមួួយមកកាន់ ប្រទេសកម្ពុជាក្នុងកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលខ្មែរនិងចិន កាលពីឆ្នាំមុនក្នុងជំនួួយឧបត្ថម្ភលើសម្ភារៈពន្លត់អគ្គីភ័យ ទៅតាមខេត្តបានមកដល់កាលពីថ្ងៃពុធ។ ...
Phan Soumy
https://www.cambodiadaily.com/news/112499-112499/
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសហការណ៍ជាមួួយUSAIDក្នុងគម្រោងផ្តួចផ្តើមតម្លាភាព
USAID និងការិយាល័យផ្តល់ជំនួយបចេ្ចកទេស(OTA) បានដាក់គម្រោងផ្តួចផ្តើមតម្លាភាព ជាមួួយក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ (MEF) ដើម្បីជួួយអភិវឌ្ឍបញ្ហាសារពើពន្ធ តម្លាភាពនិងគណនេយ្យភាពក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួួយដែលបានចេញផ្សាយកាលពីម្សិលមិញ។ ...
ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/mef-and-usaid-launch-transparency-initiative
ដៃគូពាណិជ្ជកម្មលោក វឌ្ឍនាមិនពេញចិត្តនឹងលោកនាយករដ្ឋមន្ត្រីហ៊ុនសែន
ជនក្លែងបន្លំដ៏ល្បីឈ្មោះមួយរូបដែលត្រូវបានចោទប្រកាន់ថាមានទំនាក់ទំនងពាណិជ្ជកម្មជាមួួយលោក អាង វង្សវឌ្ឍនាគឺជាបុគ្គលដែលមានការរិះគន់យ៉ាងខ្លាំងទៅកាន់លោកនាយករដ្ឋមន្ត្រីហ៊ុនសែន។ ...
Jack Davies
http://www.phnompenhpost.com/national/vathana-partner-no-fan-prime-minister
ធនាគារ ABA ទទួលបានការជម្រុញយ៉ាងខ្លាំង
ជាមួយនឹងទឹកប្រាក់ ១៤៨ លានដុល្លារនៃមូលធនតាមរយៈកិច្ចព្រមព្រៀងទិញភាគហ៊ុន ធនាគារជាតិនៃប្រទេសកាណាដា (NBC) ឥឡូវនេះបានកាន់កាប់ភាគហ៊ុន ៩០ ភាគរយនៅក្នុងធនាគារ ABA ហើយ នេះបើយោងតាមនាយកប្រតិបត្តិធនាគារ ABA និងធនាគារជាតិនៃកម្ពុជាដែលបានធានាថាកិច្ចព្រមព្រៀងនេះនឹងមិនផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ធនាគារ ABA ប៉ុន្តែការលើកកម្ពស់វា។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/24800/aba-bank-gets-capital-boost/
កម្ពុជាគ្រោងបង្កើតគណៈកម្មការដោះស្រាយវិស័យភស្តុភារ
ក្រសួងសាធារណការនិងដឹកជញ្ជូនគ្រោងបង្កើតគណៈកម្មការភស្តុភារ(ឡូជីស្ទីក)ទទួលបន្ទុកដោះស្រាយនិងធ្វើឲ្យប្រសើរឡើងនូវវិស័យភស្តុភារដើម្បីឲ្យការដឹកជញ្ជូនលើកដាក់ទំនិញមានតម្លៃប្រកួតប្រជែង។ ...
ជា វណ្ណៈ
http://bit.ly/1WoBuI9
តួរលេខអ្នកប្រើប្រាស់ទូរស័ព្ទលើសពី២១លាននាក់
ចំនួនអ្នកប្រើប្រាស់ទូរស័ព្ទក្នុងប្រទេសកម្ពុជាបានកើនឡើងលើសពី២១លាននាក់កាលពីដើមឆ្នាំនេះ។ ...
ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/phone-subscriptions-exceed-21-million-mark
ក្រុមយុវជនបរិស្ថានទាមទារឱ្យមានការស៊ើបអង្កេតពីទំនប់វារីអគ្គិសនី Don Sahong
ក្រុមយុវជនបរិស្ថានមួយបានស្នើរសុំប្រធានសភាជាតិនៃគណៈកម្មការបរិស្ថាន និងធនធានទឹក លោក ប៉ុល ហុំ ដើម្បីទៅទស្សនកិច្ច និងស៊ើបអង្កេតពីការបំពុលដែលនឹងបង្ករដោយសំណង់នៃទំនប់វារីអគ្គិសនី Don Sahong របស់ឡាវ។ ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/24811/group-demands-don-sahong-investigation/
ACU បញ្ជូនមន្រ្តីទៅប្រទេសកូរ៉េខាងត្បូង ដើម្បីស៊ើបអង្កេតសំណុំ រឿងលោក ស៊ុត ឌីណា
អង្គភាពប្រឆាំងអំពើពុករលួយ ACU នឹងបញ្ជូនមន្រ្តីរបស់ខ្លួនទៅកាន់ប្រទេសកូរ៉េខាងត្បូង នៅខែក្រោយនេះជាលើកទី៣ដើម្បីស៊ើបអង្កេតបន្ថែមលើសំណុំរឿងរបស់លោក ស៊ុត ឌីណា អតីតឯកអគ្គរាជទូតខ្មែរ បន្ទាប់ពីត្រូវបានចោទប្រកាន់ទាក់ទងនឹងរឿងអំពើពុករលួយ ហើយត្រូវបានចាប់ និងឃុំខ្លួនកាលពីដើមខែមេសា កន្លងមកនេះ។ ...
មំុ គន្ឋា
http://bit.ly/1T4UZiD
លោកនាយករដ្ឋមន្ត្រីនឹងជួបជាមួយប្រធានាធិបតីរុស្ស៊ីនៅសប្តាហ៍ក្រោយ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងធ្វើដំណើរទៅទស្សនកិច្ចនៅសហព័ន្ធរុស្ស៊ីនៅសប្តាហ៍ក្រោយ ដែលនៅទីនោះលោកនឹងមានកិច្ចប្រជុំទ្វេភាគីជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន។ ...
រស់ ចាន់វាសនា
http://www.khmertimeskh.com/news/24806/pm-to-meet-russian-president-next-week/
ឯកសារPanama Papers ភ្ជាប់សមាសភាពរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ទៅនឹងជនក្លែងបន្លំ
ជនក្លែងបន្លំសញ្ជាតិខ្មែរ-អាមេរិកកាំងពីររូបត្រូវបានកំណត់អត្តសញ្ញាណក្នុងចំណោមម្ចាស់ភាគហ៊ុនទាំង៥ ដែលក្នុងនោះ រួមមានមន្ត្រី ក្រសួងយុត្តិធម៌លោក អង្គ វង្សវឌ្ឍនា ចំពោះចំណែកក្នុងក្រុមហ៊ុនចម្រាញ់ប្រេង លើដែនសមុទ្រដែល ស្ថិតនៅកោះVirgin ក្នុងការបែកធ្លាក់ឯកសារPanama Papers ដែលបានចេញផ្សាយតាំងពីថ្ងៃអង្គារ។ ...
Taylor O'Connell និង ឃី សុវុឌ្ឍី
https://www.cambodiadaily.com/news/panama-papers-link-justice-minister-to-fraudsters-112429/
នាយករដ្ឋមន្ត្រី ប្រកាស ឲ្យដាក់ដេញថ្លៃឈើដែលរឹបអូសបានដោយខុសច្បាប់
លោកនាយករដ្ឋមន្ត្រីហ៊ុនសែនកាលពីថ្ងៃម្សិលមិញបានប្រកាសជាសាធារណៈថាឈើជាង៧ម៉ឺនម៉ែត្រគូបដែលសមត្ថកិច្ចរឹបអូសបានក្នុងពេលប្រតិបត្តិការទ្រង់ទ្រាយធំនៅនៅក្នុងភូមិសាស្ត្រភាគឦសានកន្លងមកនោះ នឹងត្រូវដាក់ឲ្យដេញថ្លៃក្នុងស្រុក បើទោះជាលោកធ្លាប់បានអះអាងពីមុនមកថា ឈើដែលចាប់បានពីបទល្មើសត្រូវបញ្ឈប់ការដាក់ឲ្យដេញថ្លៃនាំចេញ និងបង្វែរទៅឲ្យក្រសួងអប់រំ ក៏ដោយ។ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/1TDRtel
ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអូស្ត្រាលីត្រូវបានចោទប្រកាន់ពីបទរំលោភបំពានលើទំនិញរួចពន្ធ
កាលពីម្សិលមិញ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអូស្ត្រាលីបានបដិសេធពីការចោទប្រកាន់ទាក់ទងនឹងការប្រព្រឹត្ត អំពើពុករលួយខណៈមានសេចក្តីរាយការណ៍ថាស្ថានទូតនេះបានស្ថិតក្រោមការស៊ើបអង្កេតដែលទាក់ទងទៅនឹងទីផ្សារ ជួញដូរស្រានិងបារីងងឹតក្នុងទឹកប្រាក់ប្រមាណ ២០០,០០០ដុល្លារអាមេរិក។ ...
Erin Handley
http://www.phnompenhpost.com/national/canberra-embassy-probed-duty-free-abuse-report
ការចុះបញ្ជីឈ្មោះបោះឆ្នោតត្រូវបានផ្អាកសារជាថ្មី
កាលពីម្សិលមិញ អ្នកនាំពាក្យនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធាបានឱ្យដឹងថា ប្រទេសកម្ពុជាស្ថិតនៅក្នុងដំណើរការប្រក្រតីនៅឡើយសម្រាប់ការបោះឆ្នោតឃុំសង្កាត់នៅខែមិថុនា ឆ្នាំ២០១៧ បើទោះបីជាគណៈកម្មាធិការនេះបានបង្អាកការចុះបញ្ជីឈ្មោះអ្នកបោះឆ្នោតតាមប្រព័ន្ធឌីជីថលថ្មី ដោយសារកត្តាកង្វះខាតសម្ភារៈបរិក្ខារក៏ដោយ។ ...
ប៊ុន សេងគង់
http://www.phnompenhpost.com/national/registration-voters-bumped-back-again
កម្ពុជាត្រូវយកចិត្តទុកដាក់ពីចំណាត់ថ្នាក់សេដ្ឋកិច្ច
លោក William Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាបានថ្លែងកាលពីម្សិលមិញថា រដ្ឋាភិបាលកម្ពុជាចាំបាច់ត្រូវ ពិចារណាឲ្យបានហ្មត់ចត់ពីចំណាត់ ថ្នាក់សេដ្ឋកិច្ចរបស់ខ្លួននៅក្នុងតំបន់អាស៊ាន និងពិភពលោកដើម្បីបន្តដំណើរលើផ្លូវ កំណើនរបស់ខ្លួនដោយសារការ ផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរជាតិសំខាន់ៗត្រូវ បានគេរំពឹងថានឹងកាត់ បន្ថយសមត្ថភាពប្រកួតប្រជែងរបស់វិស័យ ឧស្សាហកម្មធំជាងគេរបស់កម្ពុជា។ ...
Kali Kotoski
http://www.phnompenhpost.com/business/cambodia-urged-join-tpp
ក្នុងមួយឆ្នាំកម្មករ-កម្មការិនីប្រហែល២លាននាក់ស្លាប់ក្នុងគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជា
កម្មករកម្មការិនី ប្រហែល២លាននាក់ត្រូវបានស្លាប់ដោយសារគ្រោះថ្នាក់ការងារនិងជំងឺ វិជ្ជាជីវៈនៅលើសកលលោក ជារៀងរាល់ឆ្នាំដែលបណ្តាលឲ្យមានការខាតបង់ ថវិកាប្រមាណ២.៨កោដិដុល្លារសហរដ្ឋអាមេរិច ទៅលើការព្យាបាល តាវកាលិកការងារ និងស្តារនីតិសម្បទា ដែលនេះជាចំនុចព្រួយបារម្ភ និងត្រូវបានយកចិត្តទុកដាក់បន្ថែមពីសំណាក់ រដ្ឋមន្រ្តីក្រសួង ការងារកម្ពុជា ទៅលើសុវត្ថិភាព និងសុខភាពរបស់កម្មករនិយោជិតខ្មែរ។ ...
Mom Kunthear
http://bit.ly/1T2oT7b
កម្មវិធីផ្លាស់ប្តូរមិត្តភាពព្រំប្រទល់ត្រូវបានប្រារព្ធនៅទីក្រុងហាណូយ
ព្រឹត្តិការណ៍នេះត្រូវបានចូលរួមដោយលោកប្រធានាធិបតីវៀតណាម លោក Tran Dai Quang, រដ្ឋមន្ត្រីក្រសួងការពារជាតិ Ngo Xuan Lich, រដ្ឋមន្ត្រីនៃក្រសួងសន្តិសុខសាធារណៈ To Lam, នាយកនៃនាយកដ្ឋាននយោបាយនៃប្រជាជនវៀតណាម លោកឧត្តមសេនីយ៍ Luong Cuong ក៏ដូចជាមន្ត្រីការបរទេសចិនប្រចាំនៅប្រទេសវៀតណាម លោក Hong Xiaoyong, មន្ត្រីការបរទេសឡាវ Thongsavanh Phomvihane, និងមន្ត្រីការបរទេសកម្ពុជា លោក ហ៊ុន ផានី។ ...
Vietname Net Bridge
http://english.vietnamnet.vn/fms/government/156136/border-friendship-exchange-programme-held-in-hanoi.html
ការចុះបញ្ចីរោងចក្រនៅត្រីមាសទី ១ មាន ៤០ រោងចក្រ
រោងចក្រថ្មីចំនួន ៤០ និងសហគ្រាសធុនតូច និងមធ្យម (SME) ៧៤ បានចុះបញ្ជីនៅរយៈពេល ៣ ខែដំបូងឆ្នាំនេះ។ នេះបើតាមទិន្នន័យរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ...
ចេង សុខហ័ង
http://bit.ly/1TOh8Uz
មន្ត្រីក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាត្រូវបានកាត់ទោសពីបទស៊ីសំណូក
មន្ត្រីមួយរូបនៃក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាត្រូវបានកាត់ទោសពីបទស៊ីសំណូកកាលពីចុងសប្តាហ៍មុន បន្ទាប់ពីត្រូវបានចាប់ខ្លួនដោយអង្គភាពប្រឆាំអំពើពុករលួយ (ACU) កាលពីប៉ុន្មានសប្តាហ៍កន្លង និងបន្ទាប់ពីអង្គភាព ដដែលបានចាប់ខ្ឡួនមន្ត្រីក្រសួងការបរទេសនិងឯកអគ្គរាជទូតកម្ពុជាប្រចាំសារធារណៈរដ្ឋកូរ៉េ។ ...
អូន ភាព
https://www.cambodiadaily.com/news/development-council-officer-charged-over-bribery-claim-112324/
លោកមេបញ្ជាការដែលបានចម្លងប្លង់ប្រាសាទព្រះវិហារត្រូវបានផ្លាស់ប្តូរតំណែង
មេបញ្ជាការថៃ ដែលជាមេខ្លោងនៅពីក្រោយការចម្លងមាត្រដ្ឋាននៃបរិវេណតួប្រាសាទព្រះវិហារដែលស្ថិតនៅលើច្រាំងភ្នំ Pha Mor E-Daeng ដែលជាផ្នែកមួយភ្នំដងរែក ត្រូវបានផ្លាស់ប្តូរតំណែងបន្ទាប់ពីមានការព្រួយបារម្ភដោយក្រសួងការបរទេសថៃអំពីផលប៉ះពាល់នៃរចនាបថទៅលើទំនាក់ទំនងជាមួយប្រទេសកម្ពុជា។ ...
រស់ ចាន់វាសនា
http://www.khmertimeskh.com/news/24722/preah-vihear-replica-commander-transferred/
រដ្ឋាភិបាលព្រមានអ្នកតវ៉ាប្រឆាំង អង្គភាព AC U ដោយចាត់ទុកវាថាជា ”ការបះបោរនៅក្នុងទីក្រុង”
កាលពីម្សិលមិញ រដ្ឋាភិបាលបានព្រមានបង្ក្រាបសកម្មជន និងក្រុមតស៊ូមតិដែលរៀប ចំការតវ៉ាប្រឆាំងការចាប់ខ្លួនមន្ត្រីអង្គការសិទ្ធិមនុស្សបួន រូប និងមន្ត្រី គ.ជ.ប.មួយរូប ដោយចាត់ទុកការតវ៉ាដែលមានការគ្រោងទុកនេះថាជាទង្វើ “បះបោរក្នុងទីក្រុង”។ ...
ហ្សមប៊រ ភីធឺរ៍ និង បែន សុខហ៊ាន
http://www.cambodiadailykhmer.com/news/31421/
អ្នកកាប់ឈើខ្មែរត្រូវចាប់ខ្លួនក្នុងប្រទេសថៃ
ក្រសួងការបរទេសបាននិយាយក្នុងសេចក្តីថ្លែងការណ៍ នៅថ្ងៃសុក្រថា បុរសជនជាតិខ្មែរ២៩នាក់ត្រូវ បានចាប់ខ្លួន ក្នុងខណៈដែលពួកគេកាប់ឈើ ក្រញូងនៅលើភ្នំក្នុងខេត្តប្រាជីនបូរី ប្រទេស ថៃកាលពីថ្ងៃពុធ។ ...
ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/news/31416/
លោក កែវ រ៉េមី ត្រូវបានតែងតាំងជាប្រធានគណៈ កម្មាធិការសិទ្ធិមនុស្ស ដើម្បីតទល់ការរិះគន់ពីស
លោកកែវរ៉េមីរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តីដែលធ្លាប់ជាអតីតតំណាងរាស្ត្រគណបក្សប្រឆាំងត្រូវបានព្រះមហាក្សត្រសម្តេចព្រះបរមនាថនរោត្តមសីហមុនីត្រាស់បង្គាប់តែងតាំងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជំនួសលោក ម៉ក់ សម្បត្តិ ដែលត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តីវិញ។ ...
តាំង វីដា
http://bit.ly/1rC39rX