សេចក្ដីជូនដំណឹង ស្ដីពីការអនុញ្ញាតឱ្យដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្ដាល ព្រមទាំងការហាត់ប្រាណ និងលេងកីឡានៅក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក
នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹងមួយស្ដីពីការអនុញ្ញាតឱ្យដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្ដាល ព្រមទាំងការហាត់ប្រាណ និងលេងកីឡានៅក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក។ សេចក្តីជូនដំណឹងនេះត្រូវបានធ្វើឡើងបន្ទាប់ពីព្រឹត្តិការណ៏ ០៣ វិច្ឆិកា ត្រូវបានបញ្ចប់ ដែលព្រឹត្តិការណ៏នេះបានបង្ខំចិត្តឲ្យរាជរដ្ឋាភិបាលបិទដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្ដាលចាប់តាំងពីថ្ងៃទី០៣ វិច្ឆិកាកន្លងមក។ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននឹងបើកដំណើរការឡើងរិញចាប់ពីថ្ងៃទី២៣ វិច្ឆិកា ២០២០ តទៅ។ ...
ក្រសូងសុខាភិបាល
ក្រសួងធនធានទឹក ស្នើអភិបាលរាជធានី-ខេត្ត ជួយទប់ស្កាត់ការរំលោភ ចាក់ដីលុបចំណីមាត់ច្រាំងទន្លេ បឹង ប្រឡាយ អាងទឹក
កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ ក្រសួងធនធានទឹក និងឧតុនិយមបានចេញសំណើរមួយទៅកាន់អភិបាលនៃគណៈអភិបាលគ្រប់រាជធានី ខេត្ត ស្នើរសុំជួយទប់ស្តាត់ការរំលោភបំពាន ចាក់ដីចំណីមាត់ច្រាំងទន្លេ ស្ទឹង ព្រែក បឹង ប្រឡាយ និងអាង ...
ក្រសួងធនធានទឹកនិងឧតុនិយម
ការចុះពិនិត្យ និងការអនុវត្តពិន័យអន្តរការណ៍ចំពោះអំពើល្មើសទៅនឹងច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន
នៅថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០២១ និយ័តករគណនេយ្យនិងសវនកម្ម បានចេញសេចក្តីជូនដំណឹងស្តីពី ការចុះពិនិត្យ និងការអនុវត្តពិន័យអន្តរការណ៍ចំពោះអំពើល្មើសទៅនឹងច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។ ...
និយ័តករគណនេយ្យនិងសវនកម្
សេចក្តីថ្លែងការណ៍ស្តីពីបញ្ហា និងការប្រឈមរបស់ស្ត្រីជនជាតិដើមភាគតិចលើការអនុវត្តច្បាប់ និងសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីព្រៃឈើ និងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ
នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ សម្ព័ន្ធជនជាតិដើមភាគតិចកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ស្តីពីបញ្ហា និងការប្រឈមរបស់ស្ត្រីជនជាតិដើមភាគតិចលើការអនុវត្តច្បាប់ និងសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីព្រៃឈើ និងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។ ...
សម្ព័ន្ធជនជាតិដើមភាគតិចកម្ពុជា
សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០១៧ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដំណើរការសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ ដែល ...
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
សេចក្តីប្រកាសព័ត៌មានរួមរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន
ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៧ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន តមតាមការអញ្ជើញរបស់ឯកឧត្តម លី ខឹឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងឱកាសទស្សនកិច្ចនេះ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
របាយការណ៍សំយោគលើកទី៣១ របស់គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា រកឃើញពីការកើនឡើង និងការថយចុះនៃលក្ខខណ្ឌការងារក្នុងវិស័យកាត់ដេរ
ភាពអនុលោមទៅតាមលក្ខខណ្ឌច្បាប់នៃប្រទេសកម្ពុជា បង្ហាញឱ្យឃើញពីការកើនឡើង និងការថយចុះនៃលក្ខខណ្ឌសំខាន់ៗមួយចំនួន ដូចជាសុវត្ថិភាពអគ្គីភ័យ ពលកម្មកុមារ និងសុខភាព និងសុវត្ថិភាពរបស់កម្មករនិយោជិក យោងតាមរបាយការណ៍សំយោគថ្មីបំផុតរបស់គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា នៃអង្គការអន្តរជាតិខាងការងារ។ ...
គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា
សេចក្តីប្រកាសព័ត៌មានស្តីពី សេចក្តីណែនាំការត្រៀម និងឆ្លើយតបនៅពេលមានគ្រោះទឹកជំនន់
នៅថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០២២ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានស្តីពី សេចក្តីណែនាំការត្រៀម និងឆ្លើយតបនៅពេលមានគ្រោះទឹកជំនន់នៅលើគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមផ្លូវការរបស់ខ្លួន។ សេចក្តីណែនាំនេះបានដាក់ចេញនូវវិធានការឆ្លើយតបគ្រោះអាសន្នមុនពេលទឹកជំនន់ កំឡុងពេលពេលទឹកជំនន់ និងក្រោយពេលទឹកជំនន់ ដើម្បីកាត់បន្ថយជនរងគ្រោះ និងផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុ និងសង្គម។ ...
ក្រសួងសុខាភិបាល
សេចក្តីប្រកាសព័ត៌មានស្តីពី ការចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់២ប៊ីលាន៧៧៧លានយ៉េន
នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់២ប៊ី ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីប្រកាសព័ត៌មាន ស្តីពីការចុះហត្ថលេខាលើអនុស្សរណៈលើការយោគយល់និងកិច្ចព្រមព្រៀងរវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងបរិស្ថាន និងគ្រឹះស្ថានឧត្ដមសិក្សា
នៅថ្ងៃទី៣១ ខែឧសភា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានចេញនូវសេចក្តីប្រកាសព័ត៌មានមួយ ស្តីពី ការចុះហត្ថលេខាលើអនុស្សរណៈលើការយោគយល់និងកិច្ចព្រមព្រៀងរវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងបរិស្ថាន និងគ្រឹះស្ថានឧត្ដមសិក្សា នៅលើបណ្តាញសង្គមផ្លូវការរបស់ខ្លួន។ ...
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
សេចក្ដីជូនដំណឹង៖ ការរៀបចំទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៤ ឆ្នាំ២០២១
នៅថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២១ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានចេញសេចក្ដីជូនដំណឹងស្ដីពី ការរៀបចំទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៤ ឆ្នាំ២០២១ ក្រោមប្រធានបទ “ការអប់រំនិងបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈធ្វើឱ្យជំនាញ ...
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
ការដាក់ឱ្យដំណើរការសេវាផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែនធម្មតា សម្រាប់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ
នៅថ្ងៃទី ១០ ខែមករា ឆ្នាំ២០២២ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានចេញសេចក្តីជូនដំណឹង ស្តីពីការដាក់ឱ្យដំណើរការសេវាផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែនធម្មតា សម្រាប់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានសម្រេចដាក់ឱ្យដំណើរការ ...
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ
សេចក្តីប្រកាសព័ត៌មាន៖ កម្ពុជាដាក់ឱ្យប្រើប្រាស់ស្តង់ដាកិច្ចសន្យាឥណទាន និងខចែងស្តង់ដាកិច្ចសន្យាឥណទាន ដើម្បីពង្រឹងការការពារអតិថិជន និងតម្លាភាពវិស័យធនាគារ និងហិរញ្ញវត្ថុ
នៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៣ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងសមាគមធនាគារនៅកម្ពុជា (ABC) បានចេញសេចក្តីប្រកាសព័ត៌មានរួមស្តីពីការដាក់ឱ្យប្រើប្រាស់ស្តង់ដាកិច្ចសន្យាឥណទាន និងខចែងស្តង់ដាកិច្ចសន្យាឥណទាន ដើម្បីពង្រឹងការការពារអតិថិជន និងតម្លាភាព ...
សេចក្តីប្រកាសស្តីពី ការទទួលបានការយល់ព្រមលើការស្នើសុំសម្បទានប្រេង និងឧស្ម័នរបស់ក្រុមហ៊ុនអង្គរហ្គោល
នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ លោក Stephen Burega នាយកប្រតិបត្តិក្រុមហ៊ុនអង្គរហ្គោល បានប្រកាសថា ក្រុមហ៊ុនអង្គរហ្គោលតាមរយៈក្រុមហ៊ុនជាសម្ព័ន្ធរបស់ខ្លួនគឺក្រុមហ៊ុន EnerCam Resources Co Ltd (“ EnerCam”) បានទទួលការយល់ព្រមពីរាជរដ្ឋាភិបាលកម្ពុជាលើ ...
ក្រុមហ៊ុនអង្គរហ្គោល
ទីភ្នាក់ងារផ្តល់ជំនួយរបស់សហរដ្ឋអាមេរិក និងទីភ្នាក់ងារផ្តល់ជំនួយរបស់កូរ៉េចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ដើម្បីជួយប្រព័ន្ធអប់រំនៅកម្ពុជា
នៅថ្ងៃទី ១២ ខែសីហា ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិរបស់កូរ៉េ (KOICA) បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នានៅស្ថានទូតអាមេរិក ដើម្បីផ្តល់ការ ...
ស្ថានទូតសហរដ្ឋអាមេរិក
សេចក្តីជូនដំណឹងស្តីពី ការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២០ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានណែនាំឱ្យរដ្ឋបាលរាជធានី-ខេត្តបន្តរៀបចំវេទិកាសាធារណៈជាធម្មតា តែត្រូវកម្រិតចំនួនតំណាងអ្នកចូលរួមក្នុង ១ លើកៗមិនឲ្យលើសពី ៥០ នាក់ ដើម្បីលើកកម្ពស់ការឆ្លើយ ...
ក្រសួងមហាផ្ទៃ
ការជូនដំណឹងដល់ក្រុមហ៊ុន ពាណិជ្ជករ និងសមាគមដឹកជញ្ជូនទំនិញនាំចេញ-នាំចូល ទំនិញឆ្លងកាត់ប្រទេសវៀតណាមទៅកាន់ប្រទេសចិន តាមច្រកព្រំដែនគោក រវាងប្រទេសវៀតណាម និងប្រទេសចិន
នៅថ្ងៃទី ០៣ ខែមករា ឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីប្រកាសព័ត៌មានស្ដីពី ការជូនដំណឹងដល់ក្រុមហ៊ុន ពាណិជ្ជករ និងសមាគមដឹកជញ្ជូនទំនិញនាំចេញ-នាំចូល ទំនិញឆ្លងកាត់ប្រទេសវៀតណាមទៅកាន់ប្រទេសចិន តាមច្រកព្រំដែនគោក រវាងប្រទេសវៀតណាម ...
ក្រសួងពាណិជ្ជកម្ម
សេចក្តីប្រកាសព័ត៌មានស្តីពីពិធីចុះហត្ថលេខាលើអនុស្សរណៈលើការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ (ក.វ.វ.ស.) បានចុះហត្ថលេខាលើ “អនុស្សរណៈលើការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យ ...
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.)
សេចក្ដីជូនដំណឹង ស្ដីពីការរៀបចំសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម
នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសស្តីពីសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំចិន និងវៀតណាម នៅលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន។សេចក្តីប្រកាសបានដាក់ ...
រដ្ឋបាលរាជធានីភ្នំពេញ
សេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលកម្ពុជាស្តីពីវិធានការនានា ដើម្បីពង្រឹងលិទ្ធិប្រជាធិបតេយ្យ និងលំហនយោបាយ
នៅថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០១៨ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍មួយស្តីពីវិធានការនានា ដើម្បីពង្រឹងលិទ្ធិប្រជាធិបតេយ្យ និងលំហនយោបាយ។ ក្រសួងការបរទេសបានជម្រាបជូនដល់សាធារណៈមតិជាតិ និងអន្តរជាតិអំពីជំហរ និងវិធានការតទៅមុខ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ