សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ ទីស្តីការគណៈរដ្ឋមន្ត្រីបានចេញសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលប្រព្រឹត្តទៅនៅវិមានសន្តិភាព។ ក្រោយពីបានស្តាប់របាយការណ៍ និងមតិពិភាក្សាផ្លាស់ប្តូរយោបល់រួចមក អង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បាន ...
ទីស្តីការគណៈរដ្ឋមន្ត្រី
លិខិតប្តូរសារ និងកំណត់ហេតុនៃការពិភាក្សា ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន
កាលថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០១៦ វេលាម៉ោង ២: ៣០ រសៀល នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម យូជី គូម៉ា ម៉ារូ ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើលិខិតប្តូរសារ និងកំណត់ហេតុនៃការពិភាក្សា ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង់ ដើម្បីឆ្លើយតបទៅនឹងសំណើររបស់រាជរដ្ឋាភិបាលកម្ពុជា និងជាមួយគោលបំណងដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលជប៉ុនបានយល់ព្រមបន្តផ្តល់ជំនួយឥតសំណងដែលប្រាក់សរុបចំនួន ៨៩៣ លានយេនជប៉ុន ដែលមានតម្លៃប្រហែល ៨ លានដុល្លារអាមេរិកដល់ព្រះរាជាណាចក្រកម្ពុជា សម្រាប់គោលបំណងនៃការអនុវត្តគម្រោង ” ពង្រីកបណ្តាញចែកចាយអគ្គិសនី ក្នុងរបៀងសេដ្ឋកិច្ចភាគខាងត្បូង”។ បណ្តាញចែកចាយថ្មីនេះ នឹងត្រូវបានតំឡើងដើម្បីជួយជម្រុញស្ថេរភាពនៃការផ្គត់ផ្គង់អគ្គិសនីនៅក្នុងខេត្តចំនួន ៣ រួមមាន៖ ខេត្តស្វាយរៀង, ខេត្តកោះកុង, និងខេត្តបន្ទាយមានជ័យ។ ...
ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា
ការបង្កើតតំបន់ការពារធម្មជាតិចំនួន១៨ ក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន
ថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០១៦ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើអនុក្រឹតស្តីពីការបង្កើតតំបន់ការពារធម្មជាតិចំនួន ១៨ ដែលមានផ្ទៃដីសរុបចំនួន ២,៦៧៤,៥០៣ ហិកតាឳ្យស្ថិតក្រោមការគ្រប់គ្រង និងអភិរក្ស ...
ក្រសួងបរិស្ថាន
សេចក្ដីប្រកាសព័ត៌មាន ស្ដីពី ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិសោធនកម្មស្ដីពីហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក
នៅថ្ងៃទី២៥ ខែ មិថុនា ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង វិសោធនកម្ម ស្ដីពីហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍ សម្រាប់ឆ្នាំសារពើពន្ធ២០១៩។ តាម ...
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
ដែនជម្រកសត្វព្រៃកែវសីមា បានលក់ឥណទានកាបូនដំបូងរបស់ខ្លួន
ភ្នំពេញ កម្ពុជា ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈកិច្ចសហការជាមួយអង្គការ WCS បានលក់ឥណទានកាបូនដំបូងរបស់គេម្រោងកាត់បន្ថយការប្រែប្រួលអាកាសធាតុក្នុងដែនជម្រកសត្វព្រៃកែវ សីមាដែលមានទំហំព្រៃផ្ទៃសរុប ២៩២,៦៩០ហិកតា ទៅឱ្យក្រុមហ៊ុន Disney។ ក្រុមហ៊ុន Disney នឹងប្រើប្រាស់ឥណទានកាបូននេះ ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងដើម្បីសម្រេចគោលដៅរបស់ក្រុមហ៊ុន ក្នុងការឈានទៅកាន់បន្ថយការបញ្ចេញឧស្ម័នឱ្យបាន ៥០ភាគរយត្រឹមឆ្នាំ ២០២០។ ការលក់នេះ ឆ្លុះបញ្ចាំងអំពីហិរញ្ញប្បទានកាបូន ដែលជួយផ្តល់ជាប្រភពថវិកាប្រកបដោយនិរន្តរភាពមួយសម្រាប់ការអភិរក្សព្រៃឈើតំបន់ត្រូពិចដែលសំបូរដោយប្រភពសត្វ និងរុក្ខជាតិស្ថិតនៅតំបន់ខ្ពង់រាបភាគខាងកើតប្រទេសកម្ពុជា ហើយតំបន់ការពារនេះមានសារៈសំខាន់ជាសាកល។ ការទិញនេះផ្តល់ប្រយោជន៍ដោយផ្ទាល់ផងដែរទៅលើការចិញ្ចឹមជិវិតរបស់ប្រជាសហគមន៍រស់នៅជុំវិញតំបន់អនុវត្តគម្រោងនេះ។ ...
ក្រសួងបរិស្ថាន
ការចុះបង្ក្រាបការលួចស្ថាបនាបណ្ដាញខ្សែកាប្លិ៍អុបទិក
នៅថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២១ និយ័តករទូរគមនាគមន៍កម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការចុះបង្ក្រាបការលួចស្ថាបនាបណ្ដាញខ្សែកាប្លិ៍អុបទិក។ក្នុងកិច្ចសហការជាមួយអគ្គាធិការ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បាន ...
និយ័តករទូរគមនាគមន៍កម្ពុជា
សេចក្តីប្រកាសព័ត៌មានស្តីពី កម្ពុជាប្រកាសផ្តល់ជំនួយមនុស្សធម៌ចំនួនមួយសែនដុល្លារអាមេរិកដល់តួកគី
នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី កម្ពុជាប្រកាសផ្តល់ជំនួយមនុស្សធម៌ចំនួនមួយសែនដុល្លារអាមេរិកដល់តួកគី។ក្នុងស្មារតីមិត្តភាពជិតស្និទ្ធ សាមគ្គីភាព ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
ជប៉ុនផ្តល់ថវិកាចំនួន ៦៩២,៥២២ ដុល្លារអាមេរិក សម្រាប់គម្រោងអប់រំកាយ និង គម្រោងសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ
នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ៦៩២,៥២២ ដុល្លារអាមេរិក ដល់អង្គការចំនួនពីរ ក្រោមគ្រោងការណ៍ជំនួយឧបត្ថម្ភឥតសំណង សម្រាប់គម្រោងរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន៖ ផ្តល់ ៣៩៦,០៣៣ដុល្លារអាមេ ...
ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា
ការបំពេញកាតព្វកិច្ចតាមការកំណត់ដោយច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល
កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃនៃកម្ពុជាបានចេញសេចក្តីប្រកាសជាសាធារណៈស្តីពីកាតព្វកិច្ចរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល បន្ទាប់ពីបានជូនដំណឹងថាសមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនមិនបានអនុវត្តត្រឹមត្រូវតាមបទប្បញ្ញត្តិ។ ...
ក្រសួងមហាផ្ទៃ
វេទិកាទឹកអាស៊ានចាប់ពីថ្ងៃទី ៦ ដល់ ១៤ ខែកក្កដា ឆ្នាំ២០១៨ នៅសាកលវិទ្យាល័យ កានថូ ប្រទេសវៀតណាម
គោលបំណងនៃវេទិកាទឹកអាស៊ានប្រចាំឆ្នាំ (AWP) គឺដើម្បីកសាងសមត្ថភាពក្នុងការស្រាវជ្រាវលើការគ្រប់គ្រងធនធានធម្មជាតិទឹក (WNRM) នៅក្នុងស្ថាប័នរបស់ប្រទេសជាដៃគូ។ គោលបំណងនៃ AWP គឺប្រមូលផ្តុំអ្នកស្រាវជ្រាវ ដែលមានជំនាញខុសៗគ្នាដើម្បីធ្វើការផ្លាស់ប្តូរ បទ ...
សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០១៧ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដំណើរការសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ ដែល ...
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
អាជ្ញាធរជាតិអប្សរាជូនដំណឹងពីការដឹកជញ្ជូនសត្វដំរីមួយចំនួនចេញពីរមណីយដ្ឋានអង្គរ
នៅក្នុងសេចក្តីប្រកាសចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ អាជ្ញាធរជាតិអប្សរាជូនដំណឹងពីការដឹកជញ្ជូនសត្វដំរីមួយចំនួនចេញពីរមណីយដ្ឋានអង្គរ និងការបញ្ឈប់សកម្មភាពអាជីវកម្មក្នុងការយកសត្វដំរីមកផ្តល់ជាសេវាដឹកជញ្ជូនភ្ងៀវទេសចរ។ បើតាមសេចក្តីប្រកាស សមាគមគ្រប់គ្រងសត្វដំរីនឹងដឹកជញ្ជូនសត្វដំរីមួយចំនួនទៅកាន់ព្រៃសហគមន៍បុស្សធំ ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ដើម្បីឲ្យសត្វដំរីរស់តាមលក្ខណៈធម្មជាតិ។ ...
អាជ្ញាធរជាតិអប្សរា
ក្រសួងកិច្ចការនារីជម្រុញការឆ្លើយតបជាថ្មីរបស់រដ្ឋាភិបាលដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី
នៅថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០១៦ ក្រសួងកិច្ចការនារីបានដឹកនាំនូវកិច្ចប្រជុំពិសេសមួយ ដោយមានតំណាងមកពី ១៥ ក្រសួងពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិល ដើម្បីជម្រុញការអនុវត្ត និងការពិនិត្យតាមដានការអនុវត្តផែនការសកម្មភាពជាតិទី២ ស្តីពីការទប់ស្កាត់អំពើហិង្សាប្រព្រឹត្តដោយដៃគូជិតស្និទ្ធិ និងអំពើហិង្សាផ្លូវភេទនៅក្នុងប្រទេសកម្ពុជា។ ក្នុងកិច្ចប្រជុំនេះដែរ ប្រព័ន្ធរាយការណ៍ថ្មីមួយត្រូវបានបង្កើតឡើងនៅក្នុងរដ្ឋាភិបាលដើម្បីបង្កើននូវគណនេយ្យភាពរបស់ក្រសួងពាក់ព័ន្ធ និងដើម្បីកំណត់សម្គាល់ និងឆ្លើយតបចំពោះអំពើហិង្សាលើស្ត្រី។ ...
កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់
សេចក្តីជូនដំណឹងស្តីពីការទូទាត់ប្រាក់ថ្លៃទឹកលម្អៀង
នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានធ្វើការកែតម្រូវការគណនាតម្លៃទឹកត្រឡប់ទៅតាមរបៀបគណនាចាស់ហើយ និងកំពុងធ្វើការទូទាត់សងនូវប្រាក់ថ្លៃទឹកលម្អៀងជូនអតិថិជនវិញ តាម២ជម្រើស ដូចខាងក្រោម៖ជម្រើសទី ...
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
សេចក្តីថ្លែងការណ៍៖ ការឆ្លើយតបរួមទៅនឹងលិខិតចំហរអំពីរបាយការណ៍មីក្រូហិរញ្ញវត្ថុ
នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO), អង្គការសមាគមធាងត្នោត (STT), សម្ព័ន្ធសហជីពកម្ពុជា (CATU) និង មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងការពារសិទ្ធិមនុស្ស (CENTRAL) បានចេញសេចក្តីថ្លែងការណ៍ការឆ្លើយតបរួមបដិសេធសំណើរបស់ ...
សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
លទ្ធផលនៃការវាយតម្លៃលើក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចចំនួន១៤
យោង លិខិតលេខ ៩៥៦ ស.ជ.ណ ចុះថ្ងៃទី ២១ ខែសីហា ឆ្នាំ២០១៥ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យ ក្រុមហ៊ុនចំនួន១២ ដែលទទួលបានសិទ្ធិវិនិយោគអភិវឌ្ឍន៍សម្បទានដីសេដ្ឋកិច្ច លើផ្ទៃដី ៤១ ២៤៤ ហិកតា នៅក្នុងខេត្តក្រចេះ ឧត្តរមានជ័យ និងព្រះវិហារ បន្ត ...
ក្រសួងបរិស្ថាន
សេចក្តីបញ្ជាក់អំពីទុនបម្រុងអន្តរជាតិរបស់កម្ពុជា
នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ធនាគារជាតិនៃកម្ពុជាបានចេញសេចក្តីបញ្ជាក់មួយស្តីពីទុនបម្រុងអន្តរជាតិរបស់កម្ពុជា។ នៅក្នុងសេចក្តីបញ្ជាក់នេះ ទុនបម្រុងអន្តរជាតិរបស់កម្ពុជាមានចំនួន ១៩,៥ ប៊ីលានដុល្លាអាមេរិក។ ធនាគារជាតិនៃ ...
ធនាគារជាតិនៃកម្ពុជា
វឌ្ឍនភាពនៃការដោះស្រាយវិវាទការងាររួមនៅក្រុមហ៊ុនណាហ្គាវើលដ៍
នៅថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២២ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹង ស្តីពីវឌ្ឍនភាពនៃការដោះស្រាយវិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍។វិវាទការងាររួមនៅក្រុមហ៊ុនណាហ្គាវើលដ៏ គឺ ...
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
កម្ពុជា និងសហភាពអឺរ៉ុបរៀបចំកិច្ចប្រជុំគណៈកម្មាធិការចម្រុះលើកទី ១១
នៅថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២២ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានរួម ស្តីពីកម្ពុជា និងសហភាពអឺរ៉ុបរៀបចំកិច្ចប្រជុំគណៈកម្មាធិការចម្រុះលើកទី ១១។ កិច្ចប្រជុំបានពិនិត្យលើវឌ្ឍនភាពសម្រេចបានគិតចាប់តាំងពីកិច្ចប្រជុំគណៈកម្មាធិការចម្រុះ កម្ពុជា- ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
ការផ្ដល់កម្ចីពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីទៅស្ថាប័នផ្ដល់កម្ចីមីក្រូហិរញ្ញវត្ថុនៅកម្ពុជា នាំឱ្យមានហានិភ័យកាន់តែអាក្រក់ឡើងនៃវិបត្តិសិទ្ធិមនុស្ស
នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស លីកាដូ បានចេញសេចក្តីថ្លែងការរួម ស្តីពីការផ្ដល់កម្ចីពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីទៅស្ថាប័នផ្ដល់កម្ចីមីក្រូហិរញ្ញវត្ថុនៅកម្ពុជា នាំឱ្យមានហានិភ័យកាន់តែ ...
សម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស លីកាដូ