Announcements
សេចក្តីជូនដំណឹងលេខ ០០៩/២០ ស្តីពីការតម្រូវឱ្យធ្វើបច្ចុប្បន្នភាពលេខទូរស័ព្ទទំនាក់ទំនងរបស់កម្មករនិយោជិក
នៅថ្ងៃទី ២៣ ខែ មីនា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពីតម្រូវការក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានទំនាក់ទំនងរបស់កម្មករ។ ទាំងកម្មករ និងនិយោជកមានកាតព្វកិច្ចផ្តល់ព័ត៌មានទំនាក់ទំនងឱ្យបានត្រឹមត្រូវ។ សម្រាប់កម្មករនិយោជិ ...
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ
សេចក្ដីប្រកាសព័ត៌មានស្តីពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និង រដ្ឋាភិបាលជប៉ុន
នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ នៅវិមានសន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុន ដែលត្រូវ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីប្រកាសរបស់ធនាគារពិភពលោកស្តីពីការលើកកម្ពស់គណនេយ្យភាពសង្គម ក្នុងការផ្តល់សេវាសាធារណៈសំខាន់ៗនៅប្រទេសកម្ពុជា
នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២០ ធនាគាពិភពលោកបានចេញសេចក្តីប្រកាសមួយ ស្តីពីការការលើកកម្ពស់គណនេយ្យភាពសង្គម ក្នុងការផ្តល់សេវាសាធារណៈសំខាន់ៗនៅប្រទេសកម្ពុជា។ ធនាគាពិភពលោកបានអនុម័តជំនួយ ឥតសំណងចំនួនពីរកញ្ចប់បំពេញបន្ថែមទៀត នៅ ...
ធនាគារពីភពលោក
សេចក្តីថ្លែងការណ៍របស់អង្គការ WWF ស្តីពីការសម្រេចចិត្តរបស់រដ្ឋាភិបាលកម្ពុជាក្នុងការផ្អាកការអភិវឌ្ឍទំនប់វារីអគ្គិសនីនៅតាមដងទន្លេមេគង្គ
នៅថ្ងៃទី ២០ ខែមីនាឆ្នាំ ២០២០ មូលនិធិអភិរក្សនិងសង្គ្រោះសត្វព្រៃកម្ពុជា (WWF-Cambodia) បានចេញសេចក្តីថ្លែងការណ៍មួយ ស្តីពីការសម្រេចចិត្តរបស់រដ្ឋាភិបាលកម្ពុជាក្នុងការផ្អាកការអភិវឌ្ឍទំនប់វារីអគ្គិសនីនៅតាមដងទន្លេមេគង្គ។ យោងតាមសេចក្តីថ្លែងការណ៍ ការសំរេច ...
មូលនិធិអភិរក្សនិងសង្គ្រោះសត្វព្រៃកម្ពុជា
លិខិតរបស់ក្រសួងការបរទេសជូនស្ថានទូតសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំរាជធានីភ្នំពេញ
នៅថ្ងៃទី១៩ខែមិនាឆ្នាំ២០២០ ក្រសួងការបរទេសបានចេញលិខិតមួយជូនស្ថានទូតវៀតណាមនៅប្រទេសកម្ពុជា ស្តីពីការបិទការធ្វើដំណើរពីប្រទេសវៀតណាម មកប្រទេសកម្ពុជាតាមគ្រប់ ផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។ ការធ្វើដំណើរចូល ...
ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីជូនដំណឹង៖ ក្រសួងសុខាភិបាលនឹងប្រើប្រាស់សណ្ឋាគារ Great Duke ជាមន្ទីរពេទ្យសម្រាប់អ្នកជំងឺកូវីដ១៩
នៅថ្ងៃទី ១៧ ខែមីនា ក្រសួងសុខាភិបាល និងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងក្នុងការប្រើប្រាស់សណ្ឋាគារ Great Duke (អតីតសណ្ឋាគារ អាំងទែរកុងទីណង់តាល់) ជាមន្ទីរពេទ្យសម្រាប់ត្រួតពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺ Covid-19 ។ វិធានការនេះធ្វើឡើងដើម្បីបញ្ចៀសនូវការចម្លងក្នុងសហគមន៍ជាយថាហេតុ។ ...
ក្រសួងសុខាភិបាល
សេចក្តីជូនដំណឹងស្តីការសម្រេចបន្ថែមអគារថែទាំព្យាបាលជំងឺកូវីដ១៩ដែលមានចំណុះ១០០គ្រែមួយទីតាំងទៀត
នៅថ្ងៃទី១៦ខែមិនាឆ្នាំ២០២០ ក្រសួងសុខាភិបាលបានចេញសេចក្តិប្រកាសមួយស្តីពីការបន្ថែមអគារថែទាំព្យាបាលជំងឺកូវីដ១៩ ពីលើមន្ទីព្យាបាលជំងឺកូវីដ១៩ដែលមានស្រាប់។ អគារថែទាំព្យាបាលជំងឺ ...
ក្រសួងសុខាភិបាល
សេចក្ដីប្រកាសព័ត៌មានស្តីពីការនាំចេញផលិតផលធ្វើដំណើររបស់កម្ពុជាមានចំនួនលើស១,២ពាន់លានដុល្លារក្នុងឆ្នាំ២០១៩
នៅថ្ងៃទី១៦ខែមិនាឆ្នាំ២០២០ សមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានចេញសេចក្តីប្រកាសមួយស្តីពី ការនាំចេញផលិតផលធ្វើដំណើររបស់កម្ពុជាទៅពិភពលោកមានចំនួនលើស១,២ពាន់លានដុល្លារក្នុងឆ្នាំ២០១៩។ ...
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា
សេចក្តីប្រកាស ស្ដីពីការបិទជាបណ្ដោះអាសន្ននូវការជួបជុំបែបសាសនាគ្រប់ប្រភេទទាំងអស់នៅទូទាំងប្រទេស
នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសមួយ ស្ដីពីការបិទនូវការជួបជុំបែបសាសនា (សាសនាព្រះពុទ្ធ សាសនាឥស្លាម សាសនាគ្រឹស្ទ និងសាសនាផ្សេងៗទៀត)ជាបណ្ដោះអាសន្ននៅទូទាំងប្រទេស រហូតដល់ ...
ក្រសួងសុខាភិបាល
សេចក្តីប្រកាសស្តីពីការបិទ KTV និងរោងភាពយន្ត នៅទូទាំងប្រទេស
នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានចេញនូវសេចក្តីប្រកាសមួយស្តីពីការបិទ KTV និងរោងភាពយន្តនៅទូទាំងប្រទេស ក្នុងស្ថានភាពជំងឺកូវីដ១៩ កំពុងរីករាលដាលជាសកល។ ...
ក្រសួងសុខាភិបាល
សេចក្តីប្រកាសស្តីពីការរកឃើញ០៦ករណីថ្មីទៀត ជាបុរសជនជាតិខ្មែរឥស្លាមដែលវិលត្រឡប់មកពីចូលរួមពិធ៌សាសនា នៅប្រទេសម៉ាឡេស៊ី និង ០៣ ករណីថ្មី ជាបុរសជនជាតិម៉ាឡេស៊ី វិជ្ជមានវីរុសកូទីជ១៩
នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានចេញ សេចក្តីប្រកាសមួយស្តីពីការរកឃើញករណីវិជ្ជមានវីរុសកូវីដថ្មី ០៩ករណី ដែលក្នុងនោះមាន ០៦ករណី ជាបុរសជនជាតិខ្មែរឥស្លាមដែលវិលត្រឡប់មកពីចូលរួមពិធ៌ ...
ក្រសួងសុខាភិបាល
សេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ការរកឃើញ ១១ ករណីថ្មីទៀត ជាបុរសជនជាតិខ្មែរឥស្លាមដែលវិលត្រឡប់មកពីចូលរួមពិធីសាសនា នៅប្រទេសម៉ាឡេស៊ី និងបុរសជនជាតិខ្មែរ ០១ នាក់ត្រឡប់មកពីប្រទេសថៃ វិជ្ជមានវីរុសកូវីដ១៩
នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសមួយស្តីពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ចំនួន១២នាក់ជាករណីថ្មី បន្ថែមទៀត ដែលមានដូចខាងក្រោមនេះ៖១. នៅខេត្តបន្ទាយមានជ័យ៖ ០២ ករណី ...
ក្រសួងសុខាភិបាល
សេចក្តីថ្លែងការណ៍រួម ស្តីពី ការឃាត់ខ្លួនលោក អ៊ូច ឡេង ប្រធានអង្គការ ក្រុមកិច្ចការពិសេសសិទិ្ធមនុស្សកម្ពុជា និងសកម្មជនបរិស្ថានបីរូបទៀត
នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ក្រុមសកម្មជនបរិស្ថាន សមាគម និងអង្គការសង្គមស៊ីវិលចំនួន ២៤ ដែលកំពុងធ្វើការងារលើវិស័យសិទ្ធិមនុស្ស ព្រៃឈើ និងបរិស្ថាន បានចេញសេចក្តីថ្លែងការណ៍រួម ធ្វើការថ្កោលទោសចំពោះ ក្រុមហ៊ុនស៊ីងបាយអូថេក ( ...
បណ្តាញយុវជនកម្ពុជា
សេចក្តីជូនដំណឹងស្តីពីការរកឃើញ៤ករណីថ្មីទៀត ជាជនជាតិខ្មែរឥស្លាមនៅខេត្តព្រះវិហារ បុរសជនជាតិខ្មែរមកពីប្រទេសបារាំង និង ជាកូនរបស់បារាំងវិជ្ជមានវីរុសកូវីដ១៩
នៅថ្ងៃទី១៥ខែមិនាឆ្នាំ២០២០ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសមួយ ស្តីពីការរកឃើញ៤ករណីថ្មីទៀត ជាជនជាតិខ្មែរឥស្លាម២នាក់នៅខេត្តព្រះវិហារ បុរសជនជាតិខ្មែរមកពីប្រទេសបារាំង និងជាកូនរបស់ជនជាតិ ...
ក្រសួងសុខាភិបាល
សេចក្តីប្រកាសព័ត៌មានដល់សមាគមឧស្សាហកម្មទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ ឲ្យអនុវត្តតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ស្តីពីការដាក់បម្រាមផ្អាកជនបរទេសចូលក្នុងព្រះរាជាណាចក្រកម្ពុជា
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២០ ក្រសួងទេសចរណ៍បានចេញផ្សាយសេចក្តីប្រកាសព័ត៌មានជូនដំណឹង នៅថ្ងៃដដែល ដល់សមាគមឧស្សាហកម្មទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ពិសេស ការីទេសចរណ៍ដែលទទួលកញ្ចប់ទស្សនកិច្ចពីទីផ្សារទេសចរណ៍អឺរ៉ុប និងអា ...
ក្រសួងទេសចរណ៍
សេចក្ដីប្រកាសព័ត៌មាន ស្ដីពី ការរៀនតាមប្រព័ន្ធអេឡិចត្រូនិក (E-Learning) សម្រាប់ជំនួយដល់សិស្សានុសិស្ស
នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ក្រសួងអប់រំ យុវជន និងកីឡា បានចេញផ្សាយសេចក្តីប្រកាសព័ត៌មានស្តីពីការរៀនតាមប្រព័ន្ធអេឡិចត្រូនិក (E-Learning) ដើម្បីជាជំនួយដល់ការសិក្សារបស់សិស្សានុសិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ ដែលបាន ...
ក្រសួងអប់រំ យុវជន និងកីឡា
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចំពោះមតិយោបល់របស់ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាដែលបានលើកឡើងពាក់ព័ន្ធនឹងដំណើរការកាត់ក្តី លោក កឹម សុខា
នៅថ្ងៃទី ១៣ ខែមីនាឆ្នាំ ២០២០ ក្រសួងការបរទេសនិងសហប្រតិបត្តិការបានចេញសេចក្តីថ្លែងការណ៍ឆ្លើយតបនឹងការអត្ថាធិប្បាយរបស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ឯកឧត្តម W. Patrick Murphy ទាក់ទងនឹងដំណើរកាត់ក្តីរបស់លោកកឹមសុខា។ យោងតាមសេចក្តីថ្លែងការណ៍ ក្រសួងការបរទេសបានសម្តែង ...
ក្រសួងការបរទេស
សេចក្តីជូនដំណឹងរបស់រដ្ឋាករស្វយ័តក្រុងភ្នំពេញស្តីពីស្ថានភាពផ្គត់ផ្គង់ទឹកស្អាតក្នុងរដូវប្រាំងឆ្នាំ២០២០
នៅថ្ងៃទី ១២ ខែមីនាឆ្នាំ ២០២០ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីប្រកាសមួយទាក់ទងនឹងស្ថានភាពផ្គត់ផ្គង់ទឹកស្អាតនៅរដូវប្រាំងខាងមុខនេះ។ សេចក្តីជូនដំណឹងបានប្រាប់សាធារណជន ឱ្យសន្សំនិងដាក់កម្រិតការប្រើប្រាស់ទឹកស្អាត។ ដោយហេតុថាទីក្រុង ...
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
ក្រសួងបរិស្ថាន៖ សេចក្តីជូនដំណឹងស្តីពី ការផ្សព្វផ្សាយបច្ចុប្បន្នភាពឯកសារសម្រាប់គ្រប់គ្រងសុវត្ថិភាពបរិស្ថាននិងសង្គម
នៅថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២០ ក្រសួងបរិស្ថានបានចេញផ្សាយសេចក្តីជូនដំណឹងស្តីពីការផ្សព្វផ្សាយបច្ចុប្បន្នភាពឯកសារសម្រាប់គ្រប់គ្រងសុវត្ថិភាពបរិស្ថាន និងសង្គមក្នុងការអនុវត្តគម្រោង «និរន្តភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» ក្នុងគោលបំណងឱ្យសាធារណៈជនបានជ្រាប និងមាន ...
ក្រសួងបរិស្ថាន
សេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ
នៅថ្ងៃទី១១ ខែមិនា ឆ្នាំ២០២០ ក្រសួងព័ត៌មានបានចេញនូវសេចក្តីសម្រេចមួយស្តីពីការបង្កើតគណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។ ភារកិច្ចរបស់គណៈកម្មការគឺដើម្បីតាមដានការផ្សាយព័ត៌មានក្លែងក្លាយតាមប្រព័ន្ធផ្សព្វផ្សាយនានា និងដំណឹងមិនពិត ...
ក្រសួងព័ត៌មាន
សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលស្តីពីករណីវិជ្ជមាន COVID-១៩ លើបុរសជនជាតិអង់គ្លេសអាយុ ៧៣ ឆ្នាំម្នាក់និងស្ត្រីជនជាតិអង់គ្លេសអាយុ ៦៩ ឆ្នាំម្នាក់ដែលជាអ្នកដំណើរនាវាវីគីងគ្រូសជ្យូណីក្នុងខេត្តកំពង់ចាម
នៅថ្ងៃទី ១២ ខែមីនាឆ្នាំ ២០២០ ក្រសួងសុខាភិបាលបាន ប្រកាសសេចក្តីជូនដំណឹងមួយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន និយាយអំពីករណីវិជ្ជមាននៃមេរោគកូវីដ១៩លើអ្នកដំណើរចំនួន២នាក់នៅលើនាវាវីគីងគ្រូ ...
ក្រសួងសុខាភិបាល
សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលស្តីពីករណីវិជ្ជមានកូវីដ១៩ លើស្ត្រីជនជាតិអង់គ្លេសអាយុ ៦៥ ឆ្នាំដែលជាអ្នកដំណើរលើនាវាវីគីងគ្រូសជ្យូណីនៅខេត្តកំពង់ចាម
នៅថ្ងៃទី ១០ ខែមីនាឆ្នាំ ២០២០ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសមួយទាក់ទងនឹងករណីវិជ្ជមានកូវីដ១៩ លើស្ត្រីអង់គ្លេសអាយុ ៦៥ ឆ្នាំដែលជាអ្នកដំណើរនៅលើនាវាវីគីងគ្រូសជ្យូណីក្នុងខេត្តកំពង់ចាម។ នាវា ...
ក្រសួងសុខាភិបាល
GMAC:សេចក្តីជូនដំណឹងស្តីពីការមកដល់នៃវត្ថុធាតុដើមសម្រាប់បម្រើឱ្យវិស័យកាត់ដេរ និងវិធានការសម្របសម្រួលពិសេសរបស់រាជរដ្ឋាភិបាល
នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២០ សមាគមរោងចក្រកាត់ដេរកម្ពុជា ហៅកាត់ថា GMAC បានចេញផ្សាយសេចក្តីជូនដំណឹងមួយអំពី ការមកដល់នៃវត្ថុធាតុដើមសម្រាប់បម្រើឱ្យវិស័យកាត់ដេរពីប្រទេសចិន។ នៅក្នុងសេចក្តីជូនដំណឹងបានឱ្យដឹងថា ក្រោមកិច្ចអន្តរាគមន៍ពី ...
សមាគមរោងចក្រកាត់ដេរកម្ពុជា
សេចក្ដីជូនដំណឹងស្ដីពីការបង្វែរថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងនៅរាជធានីភ្នំពេញ
នៅថ្ងៃទី១០ខែមិនាឆ្នាំ២០២០ រដ្ឋាបាលរាជធានីភ្នំពេញបានចេញនូវសេចក្ដីជូនដំណឹងមួយស្ដីពីការបង្វែរថ្លៃសេវាប្រមូលសំរាមនិងសំណល់រឹងនៅរាជធានីភ្នំពេញពីក្រុមហ៊ុនស៊ីនទ្រី(ខេមបូឌា) ...
រដ្ឋបាលរាជធានីភ្នំពេញ























