ប្លក់
សិក្ខាសាលាស្ដីអំពីបណ្ណសារច្បាប់និងលិខិតបទដ្ឋានគតិយុត្ត
នៅភ្នំពេញថ្ងៃទី ២១ ខែតុលាឆ្នាំ ២០២០ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានរៀបចំសិក្ខាសាលាស្តីពីបណ្ណសារច្បាប់និងលិខិតបទដ្ឋានគតិយុត្តនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ។ សិក្ខាសាលានេះមានគោលបំណងបង្កើនបទពិសោធន៍អ្នកប្រើប្រាស់នៅលើទំព័រ “ឯកសារច្បាប់” លើគេហទំព័រអូឌីស៊ី។ក្នុងសិក្ខាសាលា សិក្ខាកាមមកពីមជ្ឈដ្ឋានផ្សេងៗគ្នា សិក្ខាកាមខ្លះមកពីអង្គការសង្គមស៊ីវិល និងខ្លះទៀតជានិស្សិតច្បាប់ និងនិស្សិតសិក្សារអន្តរជាតិមកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ពួកគេមានបំណងរួមគ្នាដើម្បីជួយកែលម្អទំព័រច្បាប់ និងលិខិតបទដ្ឋានគតិយុត្តលើគេហទំព័រអូឌីស៊ី។ការគាំទ្រដល់ទិន្នន័យបើកចំហរផ្នែកឯកសារច្បាប់នៃគេហទំព័រជួយអ្នកប្រើប្រាស់ក្នុងការស្វែងរកឯកសារផ្លូវការនានា រួមមានច្បាប់ជាតិ និងអន្តរជាតិ ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស សេចក្ដីសម្រេច សារាចរ និងឯកសារច្បាប់ផ្សេងទៀត។ ជាអកុសល ផ្នែក ...
សិក្ខាសាលាស្តីពីការផ្សព្វផ្សាយសៀវភៅបកប្រែជាភាសាខ្មែរ «ទិន្នន័យផ្ទាល់ខ្លួន៖ ការបញ្ចុះបញ្ចូលផ្នែកនយោបាយ»

នៅថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២០ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានរៀបចំសិក្ខាសាលាស្តីពីការបកប្រែសៀវភៅជាភាសាខ្មែរ ដែលសៀវភៅនេះមានចំណងជើង «ទិន្នន័យផ្ទាល់ខ្លួន៖ ការបញ្ចុះបញ្ចូលផ្នែកនយោបាយ»។ សិក្ខាសាលានេះមានគោលបំណងគាំទ្រដល់ការផ្សព្វផ្សាយសៀវភៅបកប្រែជាភាសាខ្មែរតាមរយៈវេទិកាអនឡាញ។ ...
អបអរសាទរទិវាស្ថិតិពិភពលោកឆ្នាំ ២០២០!

ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ គឺជាទិវាស្ថិតិពិភពលោកលើកទី៣ ជាថ្ងៃដែលប្រមូលផ្តុំសហគមន៍នៅជុំវិញពិភពលោកដើម្បីអបអរសាទរនិងរំលឹកឡើងវិញនូវសារៈសំខាន់នៃស្ថិតិ។តាមរយៈសេចក្តីសំរេចលេខ ៦៩/២៨២ របស់ខ្លួន មហាសន្និបាតអង្គការសហប្រជាជាតិ (អ។ ស។ ប) បានបង្កើតការប្រារព្ធទិវាស្ថិតិពិភពលោក រៀងរាល់៥ឆ្នាំម្តង ...
សិក្ខាសាលាបណ្តុះបណ្តាលលើកទី២ ស្តីពីការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ

បន្ទាប់ពីទទួលបានជោគជ័យនៃការរៀបចំសិក្ខាសាលាផ្សព្វផ្សាយលើកទី ១ នៅរាជធានីភ្នំពេញ កាលពីខែមីនាឆ្នាំ ២០២០មក នៅថ្ងៃទី ២៦ និង២៧ ខែសីហា សិក្ខាសាលាបណ្តុះបណ្តាលស្តីពីការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ (SEA) ត្រូវបានធ្វើឡើងជាលើកទី២នៅខេត្តបាត់ដំបង បន្ទាប់ពីត្រូវបានពន្យារពេលដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។ ...
សិក្ខាសាលាស្តីពី «ការបើកទូលាយរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដើម្បីជំរុញគណនេយ្យភាព និងតម្លាភាពក្នុងការងារអភិបាលកិច្ចបរិស្ថានក្នុងប្រទេសកម្ពុជា»

នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានរៀបចំសិក្ខាសាលារយៈពេលកន្លះថ្ងៃស្តីពី «ការបើកទូលាយរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដើម្បីជំរុញគណនេយ្យភាព និងតម្លាភាពក្នុងការងារអភិបាលកិច្ចបរិស្ថាន»។ ...
នៅឆ្ងាយប៉ុន្តែដូចជានៅជិត៖ អត្ថប្រយោជន៍ពីការប្រើប្រាស់បច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន (ICT) សម្រាប់ការធ្វើការងារពីផ្ទះក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩

ជាការពិតណាស់ជំងឺកូវីដ-១៩ បានបង្ខំឱ្យការរស់នៅរបស់មនុស្សឈានទៅដល់កម្រិតមួយស្ថិតនៅក្នុងភាពភ័យខ្លាច ជាពិសេសការរីករាលដាល ក្នុងហេតុផលនេះបានធ្វើឱ្យរដ្ឋាភិបាលចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ហើយប្រជាជន ...
វិបត្តិជំងឺកូវីដ-១៩៖ ការឆ្លើយតបផ្នែកនីតិបញ្ញត្តិនៅក្នុងប្រទេសកម្ពុជា

ជំងឺរាតត្បាតកូវីដ-១៩ បានផ្តល់នូវសម្ពាធយ៉ាងខ្លាំងដល់រដ្ឋាភិបាល ដែលវាតម្រូវឲ្យរដ្ឋាភិបាលអនុវត្តបទបញ្ជា និងគោលនយោបាយថ្មីៗដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។ នៅប្រទេសកម្ពុជាបញ្ហាសេដ្ឋកិច្ច និងសង្គមដែលបង្កឡើងដោយជំងឺរាតត្បាតនេះភាគច្រើន កើតចេញពីការធ្លាក់ចុះនៃសកម្មភាពពាណិជ្ជកម្មនៅថ្នាក់ជាតិ និងអន្តរជាតិជាពិសេសការធ្លាក់ចុះយ៉ាងខ្លាំងលើវិស័យទេសចរណ៍ជាអន្តរជាតិ។ ...
ទិវាអន្តរជាតិសម្រាប់សិទ្ធិទទួលព័ត៌មានជាសកល ២០២០៖ ការជួយសង្គ្រោះជីវិត ការកសាងទំនុកចិត្ត និងក្តីសង្ឃឹម!

ក្រោមពាក្យស្លោក “សិទ្ធិទទួលបានព័ត៌មាន-ការជួយសង្គ្រោះជីវិត ការកសាងទំនុកចិត្ត និងក្តីសង្ឃឹម” ទិវាអន្តរជាតិនៃសិទ្ធិទទួលបានព័ត៌មានជាសកលនៅថ្ងៃទី ២៨ ខែកញ្ញាឆ្នាំ២០២០ បានបង្ហាញពីសារៈសំខាន់នៃសិទ្ធិមួយនេះនៅពេល ...
សិក្ខាសាលាបណ្តុះបណ្តាលស្តីពី មូលដ្ឋានគ្រឹះនៃអក្ខរកម្មទិន្នន័យឆ្នាំ២០២០

នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានរៀបចំ “សិក្ខាសាលាបណ្តុះបណ្តាលស្តីពី មូលដ្ឋានគ្រឹះនៃអក្ខរកម្មទិន្នន័យឆ្នាំ២០២០ ទាក់ទងនឹងគណនេយ្យភាពសង្គម” នៅសណ្ឋាគារប៉ូឡូវ៉ៃក្នុងរាជធានី ...
ឧបករណ៍អាយស៊ីធីសម្រាប់ការងារ និងគមនាគមន៍អំឡុងពេលធ្វើការពីផ្ទះ

ពិភពលោកត្រូវបានរំខាន និងតក់ស្លុតដោយសារវិបត្តិវីរុសកូរ៉ូណា ហើយវាត្រូវបានគេស្គាល់ផងដែរថាជា មេរោគកូវីដ-១៩។ ជំងឺរាតត្បាតជាសកលនេះបានជះឥទ្ធិពលដល់ស្ថាប័ន ឧស្សាហកម្មទាំងអស់ ដែលធ្វើឱ្យពួកគេមានការលំបាកក្នុងការអនុវត្តការងារជាធម្មតារបស់ពួកគេ។ ...
ទិវាយុវជនពិភពលោក ឆ្នាំ២០២០

នៅក្រោមប្រធានបទ “ការចូលរួមរបស់យុវជនក្នុងសកម្មភាពសកល” ទិវាយុវជនពិភពលោក ឆ្នាំ២០២០ នេះ ផ្តោតទៅលើការចូលរួម និងតំណាងភាពរបស់យុវជនក្នុងកិច្ចការសាធារណៈនៅថ្នាក់កម្រិតក្នុងស្រុក និងពិភពលោក។ ទិវាយុវជនអន្តរជាតិ ត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ១៩៩៩ នៅពេលដែលមហាសន្និបាតអង្គការសហប្រជាជាតិ បានយល់ព្រម និងទទួលស្គាល់ទៅលើអនុសាសន៍ ...
អបអរសាទរទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកឆ្នាំ ២០២០

អង្គការសហប្រជាជាតិបានប្រកាសថ្ងៃទី៩ ខែសីហា ជាទិវាអន្តរជាតិរបស់ជនជាតិដើមភាគតិចនៅលើពិភពលោក។ ជារៀងរាល់ឆ្នាំព្រឹត្តិការណ៍និងសកម្មភាពនានាត្រូវបានរៀបចំឡើងនៅជុំវិញពិភពលោក ដើម្បីអបអរជនជាតិដើមភាគតិច វប្បធម៌ជំនឿ និងប្រពៃណីរបស់ពួក ...
កិច្ចប្រជុំចាប់ផ្តើមគម្រោង ស្តីពី «ការប្រើប្រាស់ទិន្នន័យបើកទូលាយដើម្បីគាំទ្រតម្លាភាពថវិកានៅថ្នាក់ស្រុក»

តម្លាភាពថវិកា ដែលជាការផ្តល់ជូនជាសាធារណៈនូវព័ត៌មានពេញលេញ និងទាន់ពេលវេលាអំពីហិរញ្ញវត្ថុសាធារណៈ គឺជាបុរេលក្ខខណ្ឌដ៏សំខាន់សម្រាប់ជម្រុញកិច្ចពិភាក្សាជាសាធារណៈទាក់ទងនឹងអាទិភាពគោលនយោបាយ និងធានានូវគណនេយ្យភាពរបស់រដ្ឋាភិបាល។ ការទទួលបាន ...
កម្មវិធីបណ្តុះបណ្តាលអក្ខរកម្មទិន្នន័យដំបូងគេក្នុងប្រទេសកម្ពុជាត្រូវបានបញ្ចប់ទៅដោយភាពជោគជ័យ ក្នុងកំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩

ដោយទទួលបានការគាំទ្រពី ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់អភិវឌ្ឍន៏អន្តរជាតិ (USAID) ក្រោមគម្រោងពង្រឹងសមត្ថភាពសង្គមស៊ីវិលនៅកម្ពុជា (CCSS) នៃវិទ្យាស្ថានគ្រប់គ្រងបូព៌ា-បស្ចឹម (EWMI) អង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) បានបញ្ចប់ការសាកល្បងកម្មវិធីអក្ខរកម្មទិន្នន័យនៅកម្ពុជាដោយជោគជ័យ។ ...
សិក្ខាសាលាដើម្បីពង្រឹងការរចនាទំព័ររបស់អូឌីស៊ីឱ្យមានភាពងាយស្រួល

ជាផ្នែកមួយនៃយុទ្ធសាស្ត្រក្នុងការពង្រឹងឧបករណ៍សម្រាប់ចែករំលែកព័ត៌មានអំពីគណនេយ្យភាពសង្គម (សម្រាប់គម្រោងការច្នៃប្រឌិតថ្មីសម្រាប់គណនេយ្យភាពសង្គមនៅកម្ពុជា) អង្គការ Internews បានសម្របសម្រួលធ្វើសិក្ខាសាលាកាលពីខែឧសភា ដោយសហការជាមួយអង្គការទិន្នន័យអំពីការអភិវឌ្ឍ ( ...
សិក្ខាសាលាបណ្តុះបណ្តាលលើកទី១ ស្តីពី ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ

អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) និងអង្គការកម្មវិធី ផ្លាស់ប្តូរបទពិសោធន៍អនុផលព្រៃឈើ (NTFP-EP) បានចាប់ដៃគ្នារៀបចំសិក្ខាសាលាបណ្តុះបណ្តាលលើកទី១ ស្តីពី ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ (SEA) ក្រោមកម្មវិធីធនធានរួម ដំណោះស្រាយរួម (SRJS) ...
គម្រោង ការច្នៃប្រឌិតថ្មីសម្រាប់គណនេយ្យភាពសង្គមនៅកម្ពុជា (ISAC)

អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) មានសេចក្តីសោមនស្សរីករាយសូមប្រកាសថា អូឌីស៊ីនឹងចូលរួមក្នុងការអនុវត្តគម្រោងការច្នៃប្រឌិតថ្មីសម្រាប់គណនេយ្យភាពសង្គមនៅកម្ពុជា (ISAC) បន្ទាប់ពីទទួលបានកិច្ចព្រមព្រៀងសហប្រតិបត្តិការរយៈពេលប្រាំឆ្នាំក្នុង ...
ការបណ្តុះបណ្តាលអំពីប្រព័ន្ធព័ត៌មានភូមិសាស្ត្រ GIS ដើម្បីការគ្រប់គ្រងធនធានធម្មជាតិនៅកម្ពុជាកាន់តែប្រសើរ

ការបណ្តុះបណ្តាលពីមូលដ្ឋានគ្រឹះនៃប្រព័ន្ធព័ត៌មានភូមិសាស្ត្រ GIS ត្រូវបានធ្វើឡើងដោយជោគជ័យនៅការិយាល័យអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ដែលមានមូលដ្ឋាននៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០៣ដល់០៥ ខែកុម្ភៈ ឆ្នាំ២០២០។ ...
ម៉ារឌី៖ កូរ៉ូណាវីរុសថ្មី បទពិសោធន៍ធ្វើការថ្មី

ក្រោយពេលដែលកូរ៉ូណាវីរុសថ្មី (កូវីដ ១៩) មក ពិភពលោកទាំងមូលត្រូវបង្ខំឱ្យមានការផ្លាស់ប្តូរគ្រប់កម្រិត ចាប់តាំងពីការបង្កើត និងអនុវត្តគោលនយោបាយ រហូតដល់ជីវភាពរស់នៅប្រចាំថ្ងៃ។ ចាប់តាំងពីខែមីនា ឆ្នាំ២០២០ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធនឹងការរីករាលដាលនៃមេរោគដ៏កាចសាហាវនេះ អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានសម្រេចចិត្តលើកទឹកចិត្តឱ្យបុគ្គលិករបស់ខ្លួនធ្វើការពីផ្ទះ។ ...
កល្យាណ៖ ខ្ញុំចង់ចែករំលែកបទពិសោធន៍ដើម្បីធ្វើការពីផ្ទះទទួលបានប្រសិទ្ធភាពក្នុងកំឡុងពេលនៃការរីករាលដាលវីរុសកូរ៉ូណា

ខ្ញុំបាទជាបុគ្គលិកម្នាក់នៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ដែលធ្វើការជាអ្នកសម្របសម្រួលផ្នែកស្រាវជ្រាវទិន្នន័យ និង GIS ។ ជាទូទៅអ្នកទាំងអស់គ្នាអាចមើលឃើញ ផែនទី និងទិន្នន័យជាច្រើនតាមរយៈគេហទំព័រ opendevcam.net ។ បច្ចុប្បន្ននេះនៅ ...
ពិសិដ្ឋ៖ តើខ្ញុំដោះស្រាយឧបសគ្គដែលកើតឡើងក្នុងពេលធ្វើការនៅផ្ទះយ៉ាងដូចម្ដ៉េច អំឡុងពេលផ្ទុះជំងឺកូវីដ-១៩?

ការធ្វើការពីផ្ទះក្នុងអំឡុងពេលកូវីដ-១៩នេះ ហាក់ដូចជាត្រូវបានយកមកអនុវត្តដោយបណ្ដាសហគ្រាសជាច្រើនរួមទាំងស្ថានប័នដែលខ្ញុំធ្វើការផងគឺ អង្គការទិន្នន័យអំពីការអភិវឌ្ឍន៍ (អូឌីស៊ី)។ នៅពេលការផ្ទុះនៃ ...
សមភាពយេនឌ័រ និងទិវាទិន្នន័យបើកទូលាយឆ្នាំ២០២០

ប្រធានបទសម្រាប់ទិវាទិន្នន័យបើកទូលាយឆ្នាំ ២០២០ “ការអភិវឌ្ឍដោយស្មើភាពគ្នា” គឺស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសកល(SDGs)។ ដោយគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសកល ទី៥ ផ្តោតលើ សមភាពយេនឌ័រ និង ដើម្បីអបអរសាទរទិវាសិទ្ធិ ...
ទិវាទិន្នន័យបើកទូលាយឆ្នាំ ២០២០៖ ទិន្នន័យបើកទូលាយសម្រាប់ការអភិវឌ្ឍដោយសមភាព

បន្ទាប់ពីទទួលបានជោគជ័យកាលពីឆ្នាំមុន នៅព្រឹកព្រលឹមថ្ងៃទី០៧ខែមីនាឆ្នាំ ២០២០ ទិវាទិន្នន័យបើកទូលាយប្រចាំឆ្នាំលើកទី ៦ ត្រូវបានប្រារព្ធឡើង។ អ្នកចូលរួមប្រហែល ៦០ នាក់ មានមុខងារផ្សេងៗគ្នា និងប្រវត្តិផ្សេងៗគ្នាដូចជា ...
អង្គការទិន្នន័យអំពីការអភិវឌ្ឍ បញ្ចប់វគ្គបណ្តុះបណ្តាលស្តីពី អក្ខរកម្មទិន្នន័យ

តាមរយៈជំនួយហិរញ្ញវត្ថុរបស់ គម្រោងពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលកម្ពុជា (CCSS) នៃទីភ្នាក់ងារជំនួយអាមេរិក (USAID) អង្គការទិន្នន័យអំពីការអភិវឌ្ឍ ហៅកាត់ថា អូឌីស៊ី បានរៀបចំដោយជោគជ័យនៅកម្មវិធីបណ្តុះបណ្តាលចំនួន ៣ដំណាក់កាល ស្តីពីអក្ខរកម្មទិន្នន័យ ដែលជាការបណ្តុះបណ្តាលថ្មី ...
សូមរីករាយចូលរួមព្រឹត្តិការណ៍ "ទិវាទិន្នន័យបើកទូលាយឆ្នាំ ២០២០"

ទិវាទិន្នន័យបើកទូលាយ គឺជាព្រឹត្តិការណ៍សកលមួយដែលប្រមូលផ្តុំពលរដ្ឋដែលមានចំណាប់អារម្មណ៍ទៅលើទិន្នន័យបើកទូលាយ ដើម្បីជួបជុំគ្នាស្វែងរកវិធីសាស្ត្រក្នុងការផ្សាភ្ជាប់ទិន្នន័យដែលបើកទូលាយជាសាធារណៈទាំងនោះទៅនឹងការអនុវត្ត ដើម្បីផ្តល់ជាដំណោះស្រាយចំពោះបញ្ហា ...
