ការ​អភិវឌ្ឍ​សង្គម

សេចក្ដីប្រកាសព័ត៌មានស្ដីពីកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃ កាន់កាប់នៅតាមបណ្តោយព្រំដែន

នៅថ្ងៃទី៥ ខែមសា ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៏មានស្ដីពីកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃ កាន់កាប់នៅតាមបណ្តោយព្រំដែន។រាជរដ្ឋាភិបាលកម្ពុជាសូមធ្វើការតវ៉ាជំទាស់ជាផ្លូវការប្រឆាំងនឹងប្រទេសថៃ ចំពោះសកម្មភាពខុសច្បាប់ និងកើតឡើងដដែលៗរបស់កងកម្លាំងប្រដាប់អាវុធថៃ នៅតំបន់ដែលកាន់កាប់ដោយខុសច្បាប់ក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។   ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្ដីណែនាំរួម​ស្តី​ពី​ការ​ហាមឃាត់​ការ​ផលិត​ ផ្សព្វផ្សាយ​ និង​ចែកចាយ​បន្ត​នូវ​មាតិកា​ដែល​ប៉ះពាល់​ដល់​វប្បធម៌​ ប្រពៃណី​ជាតិ​ ទំនៀមទម្លាប់​ កិត្តិយស​ សេចក្តី​ថ្លៃថ្នូរ​ និង​តម្លៃ​ស្ត្រី​ខ្មែរ​

​នៅ​ថ្ងៃ​ទី​២​ ខែមេសា​ ឆ្នាំ​២០២៦​ ក្រសួង​ព័ត៌មាន​ ក្រសួង​កិច្ចការ​នារី​ និង​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ បាន​ចេញ​សេចក្ដីណែនាំ​ រួមស្តី​ពី​ការ​ហាមឃាត់​ការ​ផលិត​ ផ្សព្វផ្សាយ​ និង​ចែកចាយ​បន្ត​នូវ​មាតិកា​ ដែល​ប៉ះពាល់​ដល់​វប្បធម៌​ និង​តម្លៃ​ស្ត្រី​ខ្មែរ​។​​សេចក្ដីណែនាំ​នេះ ...

ក្រសួងព័ត៌មាន

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានស្តីពីករណីជំងឺផ្តាសាយបក្សីលើកុមារា អាយុ៣ឆ្នាំ នៅខេត្តឧត្តរមានជ័យ

នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីជំងឺផ្តាសាយបក្សីលើកុមារា អាយុ៣ឆ្នាំ នៅខេត្តឧត្តរមានជ័យ។ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា មានករណី ជំងឺផ្តាសាយបក្សី ចំនួន ០១ករណី កើតលើកុមារាអាយុ ៣ឆ្នាំ ដែលត្រូវបានបញ្ជាក់ថា មានវិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ។ ...

ក្រសួងសុខាភិបាល

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៏មានស្ដីពីទស្សនកិច្ចរបស់អង្គទូតទៅកាន់តំបន់ព្រំដែនក្នុងខេត្តពោធិ៍សាត់

នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីដំណើរទស្សនកិច្ចរបស់កងកម្លាំងការទូតទៅកាន់តំបន់ព្រំដែនខេត្តពោធិ៍សាត់។គណៈប្រតិភូបានទៅជួបគ្រួសារខ្មែរដែលផ្លាស់ទីលំនៅចំនួន ៧៦ គ្រួសារ ដែលបានរស់នៅក្នុងជម្រកបណ្តោះអាសន្ននៅវិទ្យាល័យហ៊ុនសែនប្រម៉ោយ ស្រុកវាលវែង ចាប់តាំងពីការប្រយុទ្ធគ្នាក្នុងខែធ្នូ ឆ្នាំ២០២៥ ហើយនៅតែមិនអាចត្រឡប់ទៅផ្ទះរបស់ពួកគេវិញនៅក្នុងតំបន់ដែលកងកម្លាំងថៃកាន់កាប់ដោយខុសច្បាប់។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មានរួមស្ដីពីរបាយការណ៍សង្ខេបគោលនយោបាយស្ដីពី "ដុល្លារូបនីយកម្ម និងការទូទាត់ប្រាក់ឈ្នួលក្នុងវិស័យនាំចេញសំខាន់ៗ"

ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ធនាគារជាតិនៃកម្ពុជា និង កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា (យូអិនឌីភី) បានចេញសេចក្ដីប្រកាសព័ត៌មានរួមស្ដីពីរបាយការណ៍សង្ខេបគោលនយោបាយស្ដីពី “ដុល្លារូបនីយកម្ម និងការទូទាត់ប្រាក់ឈ្នួលក្នុងវិស័យនាំចេញសំខាន់ៗ”។ធនាគារជាតិនៃកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា (យូអិនឌីភី) បានដាក់ឱ្យប្រើប្រាស់ របាយការណ៍សង្ខេបគោលនយោបាយស្តីពី “ដុល្លារូបនីយកម្ម និងផលប៉ះពាល់ក្នុងវិស័យកាត់ដេរ ផលិតផលស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូប នៅកម្ពុជា” ក្នុងឱកាសអបអរសាទរទិវាប្រាក់រៀល ខួបលើកទី ៤៦ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ នៅវិទ្យាស្ថានសិក្សាបច្ចេកធនាគារ រាជធានីភ្នំពេញ។ ...

កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ

ទាញយក៖ pdf

សេចក្តីណែនាំអំពីប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលាតាមគ្រឹះស្ថានសិក្សាអប់រំទូទៅ

នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំអំពីប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលាតាមគ្រឹះស្ថានសិក្សាអប់រំទូទៅ។ក្រសួងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការសិក្សារបស់សិស្ស ដោយជំរុញឱ្យមានការចូលរួមយ៉ាងសកម្មពីតួអង្គសំខាន់បីគឺ សាលារៀន សហគមន៍ និងគ្រួសារ។ ...

ក្រសួងអប់រំ យុវជន និងកីឡា

ទាញយក៖ pdf

សេចក្តីជូនដំណឹងស្តីពីការទទួលស្គាល់ជំនាញពីមុនរបស់បងប្អូនអតីតពលករខ្មែរមកពីប្រទេសថៃ

នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពីការទទួលស្គាល់ជំនាញពីមុនរបស់បងប្អូនអតីតពលករខ្មែរមកពីប្រទេសថៃ។ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងរៀបចំការធ្វើតេស្តទទួលស្គាល់ជំនាញពីមុនមកពីប្រទេសថៃ (RPL) ជូនដល់បងប្អូនអតីតពលករខ្មែរមកពីប្រទេសថៃ ដោយប្រែក្លាយបទពិសោធការងារនិងចំណេះជំនាញពីការអនុវត្តជាក់ស្តែងទៅជាលិខិតទទួលស្គាល់ជំនាញផ្លូវការ ដែលបងប្អូនអាចយកទៅប្រើប្រាស់ក្នុងការទទួល បានឱកាសការងារល្អ និងប្រាក់ចំណូលខ្ពស់ជាងមុន ចាប់ពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ តទៅ។  ...

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានស្ដីពីការតវ៉ាប្រឆាំងនឹងសកម្មភាពឈ្លានពាន និងការកាន់កាប់ដោយខុសច្បាប់របស់ភាគីថៃ

នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្ដីពីការតវ៉ាប្រឆាំងនឹងសកម្មភាពឈ្លានពាន និងការកាន់កាប់ដោយខុសច្បាប់របស់ភាគីថៃ។កាលពីចុងសប្តាហ៍នេះ កម្ពុជាបានធ្វើការតវ៉ាជាផ្លូវការបន្ថែមថ្មីទៀតប្រឆាំងនឹងការបន្តសកម្មភាពរំលោភ លើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ដោយកងកម្លាំងប្រដាប់អាវុធថៃ ក្រោយបទឈប់បាញ់ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។  ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

​សេចក្ដី​ប្រកាស​ព័ត៌មាន​ សេចក្តីសម្រេច​លើ​ពាក្យ​ស្នើ​សុំ​ពិនិត្យ​លទ្ធភាព​អាច​ចុះបញ្ជី​លក់​មូល​ប​ត្រ​កម្ម​សិទ្ធ​របស់​ បុរី​ វិមាន​សំណាង​ ម​.​ក​

នៅ​ថ្ងៃ​ទី​២០​ ខែមីនា​ ឆ្នាំ​២០២៦​ ផ្សា​រមូល​ប​ត្រ​កម្ពុជា​ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ ស្ដី​ពី​សេចក្តីសម្រេច​លើ​ពាក្យ​ស្នើ​សុំ​ពិនិត្យ​លទ្ធភាព​អាច​ចុះបញ្ជី​លក់​មូល​ប​ត្រ​កម្ម​សិទ្ធ​របស់​បុរី​ វិមាន​សំណាង​ ម​.​ក​។​​ផ្សា​រមូល ...

ផ្សារមូលបត្រកម្ពុជា (ផមក)

ទាញយក៖ pdf

សេចក្តីជូនដំណឹង​ ស្តី​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​បន្ទាន់​របស់​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​

នៅ​ថ្ងៃ​ទី​២០​ ខែមីនា​ ឆ្នាំ​២០២៦​ ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ចេញ​សេចក្ដីជូនដំណឹង​ស្តី​លទ្ធផល​នៃ​កិច្ចប្រជុំ​បន្ទាន់​របស់​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​។​​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ចេញ​សេចក្ដីជូនដំណឹង​នេះ​ដើ​ម្បិ​ជូនដំណឹង​ដល់​សាធារណជន​ កម្មករនិយោជិត​ និង​ និយោជក​ ឱ្យ ...

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន៖ កម្ពុជា និងជប៉ុនចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីហិរញ្ញប្បទានឥតសំណងបន្ថែមរបស់ជប៉ុនសម្រាប់គម្រោងផ្គត់ផ្គង់ទឹកស្អាត

នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព៍ត៌មាន ស្ដីពីកម្ពុជា និងជប៉ុនចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីហិរញ្ញប្បទានឥតសំណងបន្ថែមរបស់ជប៉ុនសម្រាប់គម្រោងផ្គត់ផ្គង់ទឹកស្អាត។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការកែសម្រួលនៃហិរញ្ញប្បទាន ឥតសំណងរបស់ជប៉ុនសម្រាប់គម្រោង «ការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងតាខ្មៅ»។  ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ជួបពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ជាមួយសាកលវិទ្យាល័យវេជ្ជសាស្ត្រតូហូគឹ

នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនបានចេញសេចក្ដីប្រកាសព័ត៌មានស្តីពី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ជួបពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ជាមួយសាកលវិទ្យាល័យវេជ្ជសាស្ត្រតូហូគឹ។ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតតែងតាំងនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន បានអញ្ជើញទទួលជួបគណៈប្រតិភូមកពីសាកលវិទ្យាល័យវេជ្ជសាស្ត្រតូហូគី ដែល ដឹកនាំដោយលោកសាស្ត្រាចារ្យ Katsushiro Yamaguchi ប្រធានក្រុមហ៊ុនវេជ្ជសាស្ត្រ Gyoukoukai និងជាប្រធានមន្ទីរព្យាបាលចក្ខុសាស្ត្រ Ohashi Eye Clinic។ ជំនួបនេះ ត្រូវបានរៀបចំឡើងដោយ ឯកឧត្តម TAI Susumu កុងស៊ុលកិត្តិយសកម្ពុជាប្រចាំតំបន់សេនដាយ និងជាទីប្រឹក្សា សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំទីក្រុងតូក្យូ។   ...

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន

ទាញយក៖ pdf

សេចក្តីជូនដំណឹង​ស្តី​ពី​កាតព្វកិច្ច​នៃ​ការ​ដាក់​បញ្ជូន​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ​២០២៥​ មក​និយ័ត​ករ​គណនេយ្យ​និង​សវន​កម្ម​

​នៅ​ថ្ងៃ​ទី​២៣​ ខែធ្នូ​ ឆ្នាំ​២០២៦​ និយ័ត​ករ​គណនេយ្យ​និង​សវន​កម្ម​ (​ន​.​គ​.​ស​.)​ នៃ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​ បាន​ចេញ​សេចក្ដីជូនដំណឹង​ស្តី​ពី​កាតព្វកិច្ច​នៃ​ការ​ដាក់​បញ្ជូន​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ​២០២៥​ មក​និយ័ត​ករ​គណនេយ្យ ...

និយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.)

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​កម្ពុជា​បង្ហាញ​ពី​បេតិកភណ្ឌ​វប្បធម៌​របស់​ខ្លួន​នៅ​ក្នុង​ព្រឹត្តិការណ៍​ស​ប្តា​ហ៍​ហ្វ្រ​ង់​កូ​ហ្វូ​នី​ នៅ​ទីក្រុង​តូ​ក្យូ​

​នៅ​ថ្ងៃ​ទី​១៥​ ខែមីនា​ ឆ្នាំ​២០២៦​ ស្ថាន​ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន​ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​កម្ពុជា​បង្ហាញ​ពី​បេតិកភណ្ឌ​វប្បធម៌​របស់​ខ្លួន​នៅ​ក្នុង​ព្រឹត្តិការណ៍​ស​ប្តា​ហ៍​ហ្វ្រ​ង់​កូ​ហ្វូ​នី​ នៅ​ទីក្រុង​តូ​ក្យូ ...

ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន

ទាញយក៖ pdf

វគ្គបណ្តុះបណ្តាលអក្ខរកម្មទិន្នន័យសម្រាប់ការរាយការណ៍អំពីធនធានធម្មជាតិ

នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានចេញសេចក្តីជូនដំណឹងស្តីពីវគ្គបណ្តុះបណ្តាលអក្ខរកម្មទិន្នន័យសម្រាប់ការរាយការណ៍អំពីធនធានធម្មជាតិ។វគ្គបណ្តុះបណ្តាលនេះមានគោលបំណងផ្តល់ជំនាញទិន្នន័យសំខាន់ៗដល់អ្នកសារព័ត៌មានសម្រាប់ការរាយការណ៍ដែលផ្អែកលើទិន្នន័យលើធនធានធម្មជាតិ។ រយៈពេល៖ ៣ ថ្ងៃទីតាំង៖ ភ្នំពេញការគាំទ្រ៖ អូឌីស៊ីនឹងគាំទ្រដល់គាំទ្រថវិកាសម្រាប់ការធ្វើដំណើរ កន្លែងស្នាក់នៅ និងប្រាក់ឧបត្ថម្ភប្រចាំថ្ងៃសម្រាប់អ្នកចូលរួមដែលបានជ្រើសរើសមកពីខេត្ត។ដាក់ពាក្យនៅទីនេះ៖ https://airtable.com/appiAvECOqu2Awc47/pagEDL4pkoK3I5W7p/formផុតកំណត់ថ្ងៃទទួលពាក្យ៖​ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦។ ...

អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន៖ ស្ថានភាពពលរដ្ឋភៀសសឹក​​ ផលប៉ះពាល់តំបន់សុីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី១៤ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦

នៅ​ថ្ងៃទី១៥ ខែកុម្ភៈ​ ឆ្នាំ​២០២៦​ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ស្ថានភាពពលរដ្ឋភៀសសឹក​​ ផលប៉ះពាល់តំបន់សុីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី១៤ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦។គិតមកត្រឹមព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ មានពលរដ្ឋ៧៦.២១៧នាក់ទៀតពុំទាន់អាចវិលទៅលំនៅឋានបានវិញនៅឡើយទេ ក្នុងនោះមានស្រ្តី៤០.១២៥នាក់ និងកុមារ២៥.៩០៣នាក់។ ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន៖ ស្ថានភាពពលរដ្ឋភៀសសឹក​​ ផលប៉ះពាល់តំបន់សុីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី១៣ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦

នៅ​ថ្ងៃទី១៤ ខែកុម្ភៈ​ ឆ្នាំ​២០២៦​ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ស្ថានភាពពលរដ្ឋភៀសសឹក​​ ផលប៉ះពាល់តំបន់សុីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី១៣ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦។គិតមកត្រឹមព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ មានពលរដ្ឋ៧៧.២៧៤នាក់ទៀតពុំទាន់អាចវិលទៅលំនៅឋានបានវិញនៅឡើយទេ ក្នុងនោះមានស្ត្រី៤០.៦៨៩នាក់ និងកុមារ ២៦.២០៥នាក់។ ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មាន៖ វិធានការការពារ និងរក្សាសុខភាពក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម

នៅ​ថ្ងៃ​ទី​១៣ ខែកុម្ភៈ​ ឆ្នាំ​២០២៦​ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី វិធានការការពារ និងរក្សាសុខភាពក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម។ដើម្បីចូលរួមការពារសុខភាពបុគ្គលខ្លួនផ្ទាល់ និងសមាជិកគ្រួសារ ជាពិសេស កុមារតូចៗ និងមនុស្សចាស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការណែនាំក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវយកចិត្តទុកដាក់ការពារសុខភាព សុវត្ថិភាព ដោយត្រូវចូលរួមអនុវត្តវិធានការដូចបានភ្ជាប់។ ...

ក្រសួងសុខាភិបាល

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន៖ ស្ថានភាពពលរដ្ឋភៀសសឹក​​ ផលប៉ះពាល់តំបន់សុីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី១២ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦

នៅ​ថ្ងៃទី១៣ ខែកុម្ភៈ​ ឆ្នាំ​២០២៦​ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ស្ថានភាពពលរដ្ឋភៀសសឹក​​ ផលប៉ះពាល់តំបន់សុីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី១២ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦។គិតមកត្រឹមព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ មានពលរដ្ឋ ៧៨.៣៩៣នាក់ទៀតពុំទាន់អាច​វិលទៅលំនៅឋានបានវិញនៅឡើយទេ ក្នុងនោះមានស្ត្រី៤១.១៧៩នាក់ និងកុមារ​២៦.៣៨៥នាក់។ ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

សេចក្តីជូនដំណឹង៖ ការរៀបចំពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ»

នៅ​ថ្ងៃ​ទី​១២​ ខែកុម្ភៈ​ ឆ្នាំ​២០២៦​ ក្រសួង​កិច្ចការ​នារី​​ បាន​ចេញសេចក្តីជូនដំណឹង ស្តីពីការរៀបចំពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ»។ក្នុងឆ្នាំ២០២៦នេះ ក្រសួងកិច្ចការនារី បានជ្រើសរើសយកប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រីនិងគ្រួសារ» ក្នុងគោលបំណងរំលេចពីសារៈសំខាន់មិនអាចកាត់ថ្លៃបាននៃសន្តិភាព និងសន្តិសុខសម្រាប់ស្ត្រីនិងក្រុមគ្រួសារ ក៏ដូចគូសបញ្ជាក់ពីការរួមចំណែកយ៉ាងសកម្មរបស់ស្ត្រីក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងនិងថែរក្សាសន្តិភាព។ ...

ក្រសួង​កិច្ចការ​នារី

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន៖ ស្ថានភាពពលរដ្ឋភៀសសឹក​​ ផលប៉ះពាល់តំបន់សុីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី១១ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦

នៅ​ថ្ងៃទី១២ ខែកុម្ភៈ​ ឆ្នាំ​២០២៦​ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ស្ថានភាពពលរដ្ឋភៀសសឹក​​ ផលប៉ះពាល់តំបន់សុីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី១១ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦។ក្នុងចំណោមពលរដ្ឋភៀសសឹក​​សរុបជាង៦សែន៤ម៉ឺន​នាក់ មានជិត​​៨៨% បានវិលត្រឡប់ទៅលំនៅឋានវិញ​​ ខណៈអ្នកបន្តស្នាក់នៅជំរំមានជិត៨ម៉ឺននាក់។ ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន៖ ស្ថានភាពពលរដ្ឋភៀសសឹក​​ ផលប៉ះពាល់តំបន់សុីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី១០ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦

នៅ​ថ្ងៃទី១១ ខែកុម្ភៈ​ ឆ្នាំ​២០២៦​ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ស្ថានភាពពលរដ្ឋភៀសសឹក​​ ផលប៉ះពាល់តំបន់សុីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី១០ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦។មានពលរដ្ឋភៀសសឹក​១.២៤០នាក់បន្ថែមទៀតបានបន្តវិលត្រឡប់ទៅលំនៅឋានវិញ។ ដូច្នេះ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានជាង៥សែន៦ម៉ឺននាក់ ឬជាង៨៧% បានវិលត្រឡប់ទៅលំនៅឋានវិញ។ នៅមានពលរដ្ឋចំនួន៨២.៣០៦នាក់ទៀត (ស្រី្ត៤៣.២៨៣នាក់ និងកុមារ២៧.៦៦៧នាក់) ពុំទាន់អាចវិលទៅលំនៅឋានវិញ។ ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន៖ ការប្រារព្ធសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២៤-២០២៥ និងទិសដៅឆ្នាំសិក្សា ២០២៥-២០២៦

នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ការប្រារព្ធសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២៤-២០២៥ និងទិសដៅឆ្នាំសិក្សា ២០២៥-២០២៦។អង្គសន្និបាតនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យមើលឡើងវិញរួមគ្នាស្ដីពីវឌ្ឍនភាពរបស់វិស័យអប់រំ យុវជន និងកីឡា ដែលសម្រេចបានក្នុងឆ្នាំកន្លងទៅ និងលើកទិសដៅការងារសម្រាប់ឆ្នាំបន្ទាប់។ ...

ក្រសួងអប់រំ យុវជន និងកីឡា

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន៖ ស្ថានភាពពលរដ្ឋភៀសសឹក​​ ផលប៉ះពាល់តំបន់សុីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី៩ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦

នៅ​ថ្ងៃទី១០ ខែកុម្ភៈ​ ឆ្នាំ​២០២៦​ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ស្ថានភាពពលរដ្ឋភៀសសឹក​​ ផលប៉ះពាល់តំបន់សុីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី៩ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦។មានពលរដ្ឋភៀសសឹក២.៧៣៣នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ។ ដូច្នេះ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានជាង៥សែន៦ម៉ឺននាក់ ឬជាង៨៧% បានវិលត្រឡប់ទៅលំនៅឋានវិញ។ នៅមានពលរដ្ឋចំនួន៨៣.៥៤៦នាក់ទៀត (ស្រី្ត៤៣.៩៦៩នាក់ និងកុមារ២៧.៦៦៧នាក់) ពុំទាន់អាចវិលទៅលំនៅឋានវិញ។ ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

MkMeg
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!