ដីធ្លី

ការចរចារវាង​តំណាងអ្នក​ភូមិ​ដែលតវ៉ា​អំពី​ដីធ្លីជាមួយ​នឹង​ធនាគារ​​​អភិវឌ្ឍន៍អាស៊ី​​​​ទទួលបាន​លទ្ធផល​តិចតួច​

អ្នកភូមិប្រហែល​៦០នាក់​នៅក្នុងរាជធានីភ្នំពេញ​ ​មកពី​ខេត្តបាត់ដំបង បន្ទាយ​មាន​ជ័យ​និង​ខេត្តព្រះសីហនុ​​​ដែល​បាត់​​បង់ដីធ្លី​ ឬ​កំពុង​ស្ថិតក្នុងគ្រោះ​ថ្នាក់​បាត់បង់​​ដីធ្លី​ដោយសារ​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​​ដែក​​ដែល​ផ្តល់​មូល​និធិ​ដោយ​​ធនាគារ​​អភិវឌ្ឍន៍អាស៊ី​ (ADB) ​បាន​ធ្វើការ​តវ៉ា​នៅ​ ...

ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/16529/

ក្រុម​មន្ត្រី​ពី​ក្រសួង​រ៉ែ​ចុះ​ពិនិត្យ​ទី​តាំង​ជីក​រក​រ៉ែ​ដែល​ប៉ះពាល់​ដល់​អ្នក​ភូមិ

ក្រុម​មន្រ្តី​មក​ពី​ក្រសួង​រ៉ែ និង​ថាមពល កាល​ពី​ម្សិលមិញ បាន​ជួប​ជាមួយ​អ្នក​ភូមិ នៅ ស្រុក​តាវែង ដើម្បី​សាក​សួរ ករណី​ដែល​ក្រុមហ៊ុន​ចិន និង វៀតណាម បាន​ជីក​រ៉ែ​មាស ដែល​អ្នក​ស្រុក បាន​ចោទ​ថា បាន​បង្ហូរ​សារធាតុ​គីមី​ពុល​ចូល​ក្នុង​ទន្លេ សេសាន ដែល​នៅ​ក្បែរ​នោះ។ ...

សែន ដាវីត
http://bit.ly/1qNvfxc

តុលាការ​ចោទប្រកាន់អ្នកភូមិ​ម្នាក់​ពីបទ​រារាំង​ត្រាក់ទ័រ​របស់ក្រុមហ៊ុន​ចិន​នៅខេត្ត​រតនគិរី

មន្ត្រីតុលាការ​ម្នាក់​បា​ន​និយាយ​ថា​ តំណាង​អ្នកភូមិ​ខេត្ត​រតនគិរីម្នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ កាលពីម្សិលមិញពីបទ​ជ្រៀតជ្រែក​ការ​ងារ​មន្ត្រីសាធារណៈដោយ​ខុស​ច្បាប់​ បន្ទាប់ពី​គាត់​បាន​​ដឹក​នាំ​អ្នកជិត​ខាង​មួយ​ក្រុម​ទៅ​រារាំង​ត្រាក់​ទ័រ​ ឈូស​ឆាយ​ដី​​​​មួយ​​​គ្រឿង ...

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/news/16238/

គ្រួសារ​រងគ្រោះ​ដីធ្លី​នៅ​ប៉ៃលិន​ជាមួយ​តំណាង​រាស្ត្រ​ស្នើ​សុំ​ឲ្យ​ដោះលែង

ក្រុម​គ្រួសារ​តំណាង​ពលរដ្ឋ​បួន​នាក់ ស្ថិត​នៅ ភូមិ​ក្រិញ ឃុំ​ស្ទឹងត្រង់ ស្រុក​សាលាក្រៅ ខេត្ត​ប៉ៃលិន ដែល​អាជ្ញាធរ​ធ្វើ​ការ​ឃាត់​ខ្លួន​កាល​ពី​ចុង ខែ​មីនា មាន​ទាំង​ស្រ្តី​មេម៉ាយ​មាន​កូន​តូចៗ​នៅ​ក្នុង​បន្ទុក​ដោយ​ចោទ​ប្រកាន់​ថា រស់​នៅ​លើ​ដី​របស់​រដ្ឋ​ដែល​ពាក់​ព័ន្ធ​នឹង​ដី​របស់​អតីត ...

ម៉ៃ ទិត្យថារ៉ា
http://bit.ly/1lG7SSA

អាជ្ញាធរ​រារាំង​វគ្គ​បណ្តុះ​បណ្តាល​និយាយ​ពី​ការ​បំផ្លាញ​ព្រៃឡង់

សមត្ថកិច្ច ស្រុក​សណ្តាន់ កាល​ពី​ម្សិលមិញ​បាន​ចូល​ទៅ​រារាំង​មិន​ឲ្យ​ក្រុម​បណ្តាញ​យុវជន​កម្ពុជា បើក​វគ្គ​បណ្តុះ​បណ្តាល​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​កាប់​បំផ្លាញ​ព្រៃ​ឡង់​ឡើយ ដោយ​សំអាង​ថា ប្រធានបទ​ដែល​មាន​ភាព​រសើប​នេះ មិន​បាន​សុំ​ការ​អនុញ្ញាត​ជា​មុន​ពី​អាជ្ញាធរ។ ប្រជា​សហគមន៍​ប្រមាណ​ជា ៣០ នាក់ ...

សែន ដាវីត
http://bit.ly/1qxy19H

មន្ត្រី​អាជ្ញាធរ​ជាប់​ពាក់​ព័ន្ធ​ការ​កាប់​បំផ្លាញ​ព្រៃឡង់

សហគមន៍​ព្រៃឡង់ បាន​អះអាង​ថា មន្រ្តី​អាវុធហត្ថ​និង​នគរបាល​ក្នុង ខេត្ត​ក្រចេះ និង​កំពង់ធំ រួម​នឹង​បក្ខ​ពួក​ផ្សេង​ទៀត​កំពុង​ពាក់​ព័ន្ធ​ទៅ​នឹង​បទល្មើស​ព្រៃឈើ​យ៉ាង​អនាធិបតេយ្យ​នៅ​តំបន់ ព្រៃ​ឡង់ ដោយ​គ្មាន​សមត្ថកិច្ច​ជំនាញ​ណា​ធ្វើ​ការ​បង្រ្កាប​ឡើយ។ លោក ហឿន សុភាព សកម្មជន​ការពារ ព្រៃ​ឡង់ បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា ក្រុម​ល្បាត ព្រៃ​ឡង់ បាន ...

ផាក់ ស៊ាងលី
http://bit.ly/1w0PoA7

អ្នកភូមិ​សហគមន៍បឹងកក់​ប្រាំមួយ​គ្រួសារ​ទទួលយក​ការ​ដោះស្រាយរបស់សាលារាជធានី

អ្នក​ភូមិ​ប្រាំមួយ​គ្រួសារ​ដែល​​​ត្រូវបាន​បណ្តេញចេញពី​សហគមន៍បឹងកក់​ រួមទាំង​អ្នកស្រី ហេង មុំ ដែលជា​សកម្មជន​យូរមក​ហើយ​​​ផង​ បាន​បញ្ជាក់​កាលពី​ម្សិលមិញថា ពួកគាត់​បាន​ទទួលយក​ការ​ដោះ​​​ស្រាយរបស់​សាលា​​​រាជធានី​​​ភ្នំេពញដែលផ្ត​ ល់ដីនិង​ប័ណ្ណកម្ម​សិទ្ធិនៅក្នុង​​តំបន់​ដដែល។ គ្រួសារទាំងនោះ​បាន​យល់​ព្រម ...

ឃួន ណារិម
http://www.cambodiadailykhmer.com/news/16174/

តំណាង​រាស្ត្រ​សង្គ្រោះ​ជាតិ​ទៅ​តំបន់​ព្រំ​ដែន​ដែល​មាន​វិវាទ

តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង និង​អ្នក​គាំទ្រ​ជាច្រើន​នាក់​គ្រោង​ចុះ​ទៅ​ពិនិត្យ​មើល​ព្រំដែន កម្ពុជា-វៀតណាម នៅ​ក្នុង ស្រុក​រមាស​ហែក នៅ​ចុង​ខែ​នេះ​ជា​ថ្មី​ទៀត ដោយសារ​តែ​ប្រជា​ពលរដ្ឋ​បាន​ប្តឹង​តវ៉ា​ថា ទាហាន វៀតណាម បាន​ហាម​ឃាត់​ពួក​គេ មិន​ឲ្យ​ដើរ​លើ​ដី​ស្រែ​កេរ​ដូន​តា​របស់​ខ្លួន​នៅ ...

មាស សុខជា
http://bit.ly/1lAxy34

ព្រះសង្ឃនិង​អ្នកភូមិ​ត​វ៉ា​​ចំពោះ​ការ​រំលោភយកដី​វត្ត​ទៅសាងសង់​លំនៅដ្ឋានសម្រាប់លក់

ព្រះសង្ឃនិង​អ្នកភូមិ​ប្រហែល៤០០អង្គ-នាក់បានធ្វើការ​តវ៉ាកាល​ពី​ម្សិលមិញនៅ​ខាងក្រៅ​វត​្ត​កោះពោធិវង្ស ស្ថិត​ក្នុង​ខណ្ឌសែនសុខ រាជធានី​ភ្នំពេញចំពោះអ្វីដែល​ព្រះសង្ឃនិង​អ្នកភូមិ​លើក​ឡើងថា ក្រុមហ៊ុន​អចលនទ្រព្យ​មួយ​បាន​រំលោភយក​ដី​វត្ត​ រួមទាំង​កោះ​មួយ​ដែលព្រះ​សង្ឃ​ចាត​់​ទុកជា​កន្លែង​ស័ក្តិសិទ្ធិ។ អំឡុង​ការ​តវ៉ា យុវជន​ជាច្រើន​នាក់​​បាន​ប្រើ​ញញួរធំៗ​វាយ​កម្ទេច​របងមួយ​ផ្នែក ...

ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/15875/

កងរាជអាវុធហត្ថ​ចាប់ខ្លួន​មនុស្ស​៦នាក់​ពីបទរានដីព្រៃលិចទឹក

កាលពីថ្ងៃសុក្រ កងរាជអាវុធ​​​ហត្ថ​​​បាន​​​សហការ​​​ជាមួយ​​​រដ្ឋបាលជល​​​ផល​​​ខេត្ត​​​កំពង់ធំ​​​ដើម្បី​ចាប់​​​ខ្លួន​​​បុរស​​​ប្រាំមួយនាក់ និង​​​រឹប​​​អូស​ ...

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/news/15889/

ម្ចាស់​បែ​ត្រី ២៩ គ្រួសារ​អូស​ពី​អរិយក្សត្រ​ទៅ​ច្រាំង​ចំរេះ​វិញ

ក្រុម​អាជីវកម្ម​បែ​ត្រី​ទាំង ២៩ គ្រួសារ​ដែល​បាន​អូស​ជម្លៀស​បែ​ត្រី​របស់​ពួក​គេ ចេញ​ពី​តំបន់ សង្កាត់​ច្រាំង​ចំរេះ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ទៅ​សំចត​ជាប​ណ្ដោះ​អាសន្ន នៅ​តាម​ដង​ទន្លេ​មេគង្គ​ក្នុង ភូមិ-ឃុំ​អរិយក្សត្រ ស្រុក​ល្វាឯម ខេត្ត​កណ្ដាល កាល​ពី​សប្ដាហ៍​កន្លង​ទៅ​នោះ បាន​នាំ​គ្នា​អូស​បែ​ត្រី​ត្រឡប់​ទៅ​កាន់ ...

ឃុតសុភចរិយា
http://bit.ly/1p7GcHL

សហគមន៍​ខំ​ទប់​ការ​កាប់​ព្រៃ​ឡង់​ខណៈ​ឈ្មួញ​កំពុង​ខិតខំ​បំផ្លាញ

នៅ​ពេល​លោក ឈុត វុទ្ធី ដែល​ជា​សកម្មជន​ព្រៃឈើ​ដ៏​ល្បី​ឈ្មោះ​ម្នាក់​ត្រូវ​បាន​បាញ់​សម្លាប់​កាល ខែ​មេសា ឆ្នាំ​២០១២ បណ្តាញ​សហគមន៍​ដែល​លោក​បាន​បង្កើត​ឡើង​ដើម្បី​ទប់​ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខ្លាំង​ក្លា​នៅ​តំបន់ ព្រៃឡង់ បាន​បែក​ខ្ញែក​គ្នា។ អស់​រយៈ​ពេល​ពីរ​ឆ្នាំ ការ​ល្បាត​ព្រៃ​ឈើ​ដែល ...

ម៉ៃ ទិត្យថារ៉ា និង Daniel Pye
http://bit.ly/1l0SSyS

អាជ្ញា​ធរ​រារាំង​អ្នកភូមិ​មិន​ឲ្យ​ដាក់ពាក្យ​ប្តឹង​ភរិយារដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល

អាជ្ញា​ធរ​ខេត្ត​​កំពង់​ឆ្នាំ​ងត្រូវ​បានចោទប្រកាន់​ថា បាន​ចាក់​សោ​មិន​ឲ្យក្រុមអ្នក​ភូមិ​ចូល​ក្នុងសាលា​ខេត្ត​បន្ទាប់​ពីពួកគា​ត់​ជាច្រើននាក់​បាន​មក​ដាក់ពាក្យ​ប្តឹង​ភរិយា​លោក ស៊ុយ សែម រដ្ឋ​មន្ត្រី​ក្រសួង​រ៉ែ និង​ថាម​ពល​ មុន​ពេលចាក់សោទ្វារ​​មិន​ឲ្យ​សមាជិកក្រុម​ប្រឹក្សា​ដែល​ត្រូវ​បាន​តែង​តាំង​ថ្មី ...

គុច ណារ៉េន
http://www.cambodiadailykhmer.com/news/15403/

ក្រសួង​បរិស្ថាន​បើក​ការ​ដ្ឋាន​សាងសង់អគារថ្មីបន្ទាប់ពី​លុបចោល​កិច្ចព្រមព្រៀង​ដោះដូរដី

កាល​​​ពីម្សិលមិញ ក្រសួង​​​បរិស្ថាន​​​បាន​​​បើក​​​ការដ្ឋាន​​​​​​សាង​​​សង់​​​អគារថ្មី​​​របស់​​​​​​ខ្លួន​​​ស្ថិត​​​នៅ​លើ​ដីមួយ ...

អូន ភាព
http://www.cambodiadailykhmer.com/news/15399/

ពល​រដ្ឋ​ដែល​គេ​បណ្ដេញចេញ​ពីដីធ្លី​ច្រាន​ចោល​ការ​ដោះ​ស្រាយ​ចុង​ក្រោយ​របស់​ក្រុម​​​​ហ៊ុន​​​ស្ករស​គ្រប់​គ្រង​ដោយ​អង់​គ្លេស​

ក្រុម​​​អ្នក​​​តំណា​ង​ឲ្យ​ពល​រដ្ឋ​​​ខ្មែរ​ចំនួន​២០០​គ្រួសារ​ ដែល​ដាក់ពាក្យ​ប្ដឹង​ក្រុមហ៊ុន​ស្ករស Tate&Lyle គ្រប់​គ្រង​ដោយ​​​អង់គ្លេស​ ពីបទ​ចោ​ទថា​ បាន​ទទួល​ប្រាក់​ចំណេញ​រាប់​លាន​ដុល្លារ​ពី​ដីធ្លី​របស់​ពួកគាត់​នោះ​ បាន​និយាយ​ថា ខ្លួន ...

គុច ណារ៉េន និង ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/news/15390/

អ្នកចំណូលថ្មី​រាប់រយ​គ្រួសារ​មក​ចុះឈ្មោះ​យកដីសម្បទាននៅខេត្ត​ក្រចេះ

យោងតាម​លោក​អភិបាល​រង​ខេត្ត​បាន​ឲ្យដឹង​ថា ចំនួន​គ្រួសារ​ដែល​បាន​ចុះឈ្មោះ​ដើម្បីទទួលបាន​ដីសម្បទាន​សង្គមកិច្ច​សម្រាប់​អ្នកភូមិដែលត្រូវ​បាន​បណ្តេញ​ចេញ​ពី​ដីធ្លី​ក្នុង​ខេត្ត​ក្រចេះ​ ហើយ​ដែលបាន​ធ្វើការ​ត​វ៉ា​ជា​ច្រើន​លើក​ច្រើន​សា​កាលពី​ខែ​មុន​ក្នុង​រាជ​ធានី​ភ្នំពេញនោះ​ បាន​កើនឡើងជាង​ទ្វេដង ដោយមាន ...

អូន ភាព
http://www.cambodiadailykhmer.com/news/15336/

ប្រទេសកម្ពុជានឹងធ្វើអោយមានជម្រើសសំរាប់ភ្ញៀវទេសចរណ៍

ក្រសួងទេសចរណ៍​ប្រទេស​កម្ពុជា​សង្ឃឹមថានឹង​លើកទឹកចិត្ត​ដល់​ភ្ញៀវ​ទេសចរ​អន្ដរជាតិ​ឱ្យមក​ទស្សនា​តំបន់ឆ្នេរ​និង​តំបន់​អេកូ​ទេសចរណ៍​ដើម្បី​កាត់​បន្ថយ​ចំនួន​ភ្ញៀវ​ទេសចរ​ចេញពី​ខេត្តសៀមរាប​។​ ...

Wanwisa Ngamsangchaikit
http://www.ttrweekly.com/site/2014/06/cambodia-to-diversify/

ជនជាប់ចោទ​បដិសេធថាមិន​បាន​បោកប្រាស់​អ្នកភូមិ​ចេញពីដី​ទេ

អង្គភាពប្រឆាំង​​អំពើ​​ពុករលួយ​បាន​ឲ្យដឹងកាល​ពីម្សិលមិញថា ​ប្រធាន​​ភូមិ​ម្នាក់​និង​សន្តិ​សុខម្នាក់​នៅក្នុងខេត្តកំពង់ឆ្នាំង​​បាន​បដិសេធ​​ចំពោះការ​ចោទប្រកាន់​ដែលថា ​ពួកគាត់​​បាន​បោក​ប្រាស់​​​អ្នក​ភូមិ​​ឲ្យចេញ​​​ដីសម្បទានសង្គម​កិច្ច​ទំហំ​២៧០ហិកតា។ អង្គភាព​ប្រឆាំង​​អំពើពុក​រលួយ​បាន ...

គុច ណារ៉េន
http://www.cambodiadailykhmer.com/news/15250/

ជីក​ស្តារ​ស្រះ​ក្នុង​វត្ត​ប្រទះ​ឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ​ជាច្រើន​ប្រភេទ

គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ជាច្រើន​គ្រាប់ ត្រូវ​បាន​ក្រុម​មន្ត្រី​ជំនាញ​នៃ​អង្គភាព​កំចាត់​មីន ស៊ីម៉ាក ប្រចាំ ខេត្ត​បាត់ដំបង ជីក​កាយ​បាន​ពី​ក្នុង​រណ្ដៅ​ដី​ស្រះ​មួយ​កន្លែង ស្ថិត​នៅ​ក្នុង​បរិវេណ វត្ត​អូរមុនី ក្នុង ឃុំ​អន្លង់វិល ស្រុក​សង្កែ។   ...

ឃុត សុភចរិយា
http://bit.ly/1kC1I72

ប្រជា​ជន​១២គ្រួសារ​​ដែល​មាន​​វិវាទ​ដីធ្លី​នៅខេត្ត​កំពត​អះអាង​ថា ក្រុមហ៊ុន​សំណង់​មួយ​បំភិត​បំភ័យ​ខ្លួន​

កាលពី​ម្សិលមិញ អ្នក​ភូមិ​ និង​សកម្មជន​ការ​ពារ​សិទ្ធិមនុស្ស​បាន​ឲ្យ​ដឹង​ថា អ្នកភូមិ​ចំនួន​១២​គ្រួសារ​ដែលមាន​​វិវាទ​ដីធ្លី​ក្នុង​ខេត្ត​កំពត បាន​នាំគ្នា​រារាំង​ក្រុម​ហ៊ុន​សំណង់​មួយកាលពី​ថ្ងៃពុធ​​មិន​ឲ្យ​ចាក់​ដី​បំពេញទីវាល​ដែល​ពួកគាត់​​អះអាង​ថា ជា​កម្មសិទ្ធិ​របស់​ខ្លួន។​ អ្នក​ភូមិ ...

សេក ឧត្តម
http://www.cambodiadailykhmer.com/news/15298/

ពលរដ្ឋ​នៅ​ក្រចេះ​បដិសេធ​ចំពោះ​ការ​កើន​ឡើង​នៃ​ចំនួន​គ្រួសារ​ថ្មី

ប្រជា​ពលរដ្ឋ​ចំនួន ៤០៥ គ្រួសារ​រស់​នៅ​ក្នុង ឃុំ​ឃ្សឹម ស្រុក​ស្នួល ខេត្ត​ក្រចេះ ដែល​រងគ្រោះ​ដោយ​សារ​ការ​បណ្ដេញ​ចេញ​ពី​ដីធ្លី​ផ្ទះ​សម្បែង ពី​សំណាក់​អាជ្ញាធរ​ដើម្បី​យក​ដី​ឲ្យ​ក្រុមហ៊ុន វៀតណាម ប៊ិនភឿក ពីរ ធ្វើ​ការ​វិនិយោគ​បាន​ធ្វើ​លិខិត​បដិសេធ​ទៅ​អភិបាល​ខេត្ត​ចំពោះ​ការ​កើន​ឡើង​នៃ​ចំនួន​គ្រួសារ​ជាង ១០០០ គ្រួសារ។ លោក ងួន វិបុល តំណាង​ប្រជា​ពលរដ្ឋ ៤០៥ គ្រួសារ ...

ម៉ៃ ទិត្យថារ៉ា
http://bit.ly/1ozoDhD

សត្វទន្សោងជិត​ផុត​ពូជ​បាន​រក​ឃើញ​នៅ​ភាគ​ពាយ័ព្យ​ប្រទេស​កម្ពុជា

​ក្រុម​អភិរក្ស​សត្វព្រៃរបស់​អង់គ្លេស​បាន​និយាយ​ថា​រូបភាពនៃសត្វទន្សោងនៅ​តំបន់​មួយ​ក្នុង​ខេត្តសៀមរាប​ត្រូវថតបាន តាមរយៈកាមេរ៉ា​បង្កប់របស់​ខ្លួន​ដែល​សត្វ​ប្រភេទ​នេះ​ត្រូវ​បាន​គេគិត​ថា​បាន​ផុត​ពូជ​កាលពី​ពេល​មុន​បាត់​ទៅ​ហើយ​។​ ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://www.thecambodiaherald.com/cambodia/detail/1?page=15&token=YTczNGU3YzIzOGN

នាយក​រដ្ឋមន្ត្រី​ប្រទេស​កម្ពុជា​ប្តេជ្ញា​ការពារ​បរិស្ថាន​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព

នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក​ ហ៊ុន​សែន​ បានឱ្យ​ដឹង​ថា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ការ​ការពារ​បរិស្ថាន​គឺជា​វិធានការ​ដ៏​សំខាន់​បំផុត​ដើម្បី​ធានា​បាន​នូវ​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​នៃ​សេដ្ឋកិច្ច​និង​សង្គម​។​ ​ ...

បុគ្កលិកសារព័ត៌មាន​ The Cambodia Herald
http://www.thecambodiaherald.com/cambodia/detail/1?page=15&token=NDc1ZjhjNDQ2MzF

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

gAZ4B
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!