រដ្ឋាភិបាលថ្នាក់ជាតិ

ក្រសួង និងស្ថាប័នរដ្ឋ

​សេចក្តី​ប្រកាស​ព័ត៌មាន​អំពីការ​ពង្រឹង​កិច្ច​គាំពារ​អតិថិជន​របស់ធនាគារជាតិ​នៃ​កម្ពុជា

​នៅ​ថ្ងៃ​ទី​១៨​ ខែសីហា​ ឆ្នាំ​២០១៧​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ ក្នុង​គោលដៅ​ពង្រឹង​កិច្ច​គាំពារ​អតិថិជន​ ដែល​មាន​សេចក្តី​ដូច​ខាងក្រោម​៖​១.​ ផាកពិន័យ​ទឹកប្រាក់​ចំនួន​៤០០​លាន​រៀល​ ឬ​១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ ចំពោះ ...

ធនាគារជាតិ​នៃ​កម្ពុជា

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មាន៖ អត្រានៃការបាត់បង់គម្របព្រៃឈើនៅប្រទេសកម្ពុជាមានការធ្លាក់ចុះ

កាលពី​ថ្ងៃ​ទី​១៧​ ខែសីហា​ ឆ្នាំ​២០១៧​ ក្រសួងបរិស្ថាន​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ដើម្បី​ជម្រាប​ជូន​ថា​​ ល​ទ្ធផល​បឋម​នៃ​ការ​វាយតម្លៃ​គម្រប​ធនធាន​ព្រៃឈើ​កម្ពុជា​ឆ្នាំ​២០១៦​ បាន​បង្ហាញ​ថា​ផ្ទៃដី​គម្រប​ព្រៃឈើ​នៅ​កម្ពុជា​ ក្នុង​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ ...

ក្រសួងបរិស្ថាន

ទាញយក៖ pdf

សេចក្តីជូនដំណឹងស្តីពី ការបេីកតំបន់សម្បទានរ៉ែសម្រាប់ការដាក់ពាក្យសុំអាជ្ញាបណ្ណស្វែងរុករករ៉ែលោហៈ

កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ ក្រសួងរ៉ែនិងថាមពល បានចេញសេចក្តីជូនដំណឹងដល់បណ្តាក្រុមហ៊ុនរ៉ែក្នុង និងក្រៅប្រទេស​អំពីការបេីកតំបន់សម្បទានរ៉ែចំនួន០២កន្លែង៖ ១. តំបន់ឃុំស្វាយជ្រះ និងឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ដែលមានផ្ទៃដីសម្រាប់ស្វែងរុករករ៉ែ ទំហំ ៣០,៦០ គីឡូម៉ែត្រការ៉េ ២. តំបន់ឃុំចំការលេី ឃុំអូររៃ និងឃុំស្រែឫស្សី ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង ដែលមានផ្ទៃដីសម្រាប់ស្វែងរុករករ៉ែ ទំហំ ១១៤,៩៨ គីឡូម៉ែត្រការ៉េ។ ...

ក្រសួងរ៉ែ និងថាមពល

ទាញយក៖ pdf

សេចក្តីជូនព័ត៌មាន៖ ប្រតិកម្មរបស់ក្រសួងការបរទេសលើអត្ថបទរបស់ភ្នំពេញប៉ុស្តិ៍ដែលស្តីពីពលករចំណាកស្រុក

កាស​ពី​ថ្ងៃ​ទី​២៦​ ខែកក្កដា​ ឆ្នាំ​២០១៧​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរ​ជា​តិ​ បាន​ចេញ​សេចក្តី​ជូន​ព័ត៌មាន​ដើម្បី​ឆ្លើយ​តប​នឹង​អត្ថបទ​ដែល​មាន​ចំណងជើង​ថា​ “Migrant​ worker​ protections​ lacking,​ reports​ find”​ ចុះ​ផ្សាយ​ក្នុង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​។​ អ្នកនាំពាក្យ​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ ...

ក្រសួងការបរទេស​ និង​​សហប្រតិបត្តិការ​អន្តរជាតិ

ទាញយក៖ pdf

សេចក្តីជូនដំណឹងស្តីពី ជំនួបពិភាក្សាការងាររវាង​ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន និង លោកជំទាវ អេឡែន ហ្គូលស្ទីន (Ellen Goldstein)

នា​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៧​ ឯកឧត្តម​ អូន​ ព័ន្ធ​មុនី​រ័​ត្ន​ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និង​ ហិរញ្ញវត្ថុ​ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ជំទាវ​ អេ​ឡែ​ន​ ហ្គូ​ល​ស្ទី​ន​ (Ellen​ Goldstein)​ ដែល​ត្រូវ​បាន​តែងតាំង​ និង​ចូល​កាន់​តំណែង​ជានា​យក​ប្រចាំ ...

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍រួម ស្តីពីការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា-វៀតណាម

នៅ​វិមាន​សន្តិភាព​ រសៀល​ថ្ងៃ​ទី​២០​ ខែកក្កដា​ ឆ្នាំ​២០១៧​នេះ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​អញ្ជើញ​ជួប​ពិភាក្សា​ការងារ​ជាមួយ​ លោក​ ង្វៀ​ន​ ហ្វ៊ូ​ជុង​ អគ្គលេខាធិការ​គណៈ​ ក​ម្មា​ធិ​ការ​បក្ស​ កុម្មុយនីស្ត​វៀតណាម​។​ ភាគី​ទាំង ...

ក្រសួងការបរទេស​ និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ

ទាញយក៖ pdf

សេចក្ដី​ប្រកាស​ព័ត៌មាន ស្ដីពី ការ​ពង្រឹង​សុវត្ថិភាព​របស់​សិស្សសាលា

នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ជម្រាប​ថា ក្រសួង និង​អាជ្ញាធរ​មាន​សមត្ថកិច្ច បាន​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុកដាក់ ​ព្រម​ទាំង​បាន​តៀម​លក្ខណៈ​ក្នុង​ការ​ធ្វើ​អន្តរាគមន៍​ឱ្យ​បាន​ទាន់​ពេល​វេលា ក្នុង​ករណី​មាន​សេចក្ដី​រាយការណ៍​ពី​សកម្មភាព​សង្ស័យ​ផ្សេងៗ ដែល​នឹង​ឈាន​ទៅ​ធ្វើ​សកម្មភាព​ចាប់​សិស្ស​សាលា​ជាក់ស្ដែង កើតមាន ...

ក្រសួង​អប់រំ យុវជន និង​កីឡា

ទាញយក៖ pdf

សេចក្តីជូនដំណឹងស្តីពី ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ

នៅថ្ងៃ​ទី​០៥​ ខែកក្កដា​ ឆ្នាំ​២០១៧​ រដ្ឋបាល​ខេត្តពោធិ៍សាត់​ តាម​រយៈ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ ការ​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​សុរិយោដី​ រួម​មាន​ប្លង់​សុរិយោដី​ និង​បញ្ជី​ឈ្មោះ​អ្នកកាន់កាប់​ដី​ ដែល​ក្រុម​ប្រតិបត្តិ​កម្មវិធី​អនុ​វិស័យ​រដ្ឋបាល ...

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ទាញយក៖ pdf

សេចក្តីជូនដំណឹងស្តីពី​ ការចុះ​ "តំបន់ប្រាសាទសំបូរព្រៃគុក" ចូលក្នុងបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ

នៅ​ថ្ងៃ​ទី​០៩​ ខែកក្កដា​ ឆ្នាំ​២០១៧​ ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ បាន​ចេញ​សេចក្តីជូនដំណឹង​ ដើម្បី​ជម្រាប​ប្រជាជន​កម្ពុជា​ថា​ នៅ​ថ្ងៃ​ទី​០៨​ ខែកក្កដា​ ឆ្នាំ​២០១៧​ ក្នុង​កិច្ចប្រជុំ​លើក​ទី​៤១​ នៅ​ទីក្រុង​ Krakow​ ប្រទេស​ប៉ូ​ឡូញ​ គណៈកម្មការ​បេតិកភណ្ឌ​ពិភពលោក​ ​តាម​រយៈ​ DECISIONS​ 41 ...

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានស្តីពី ​លទ្ធផលនៃជំនួបរវាងរដ្ឋមន្ត្រីក្រសួង​ការងារ​កម្ពុជា និង​រដ្ឋមន្ត្រីក្រសួង​ការងារ​ថៃ ដើម្បី​ស្វែងរក​ដំណោះស្រាយ​​ជូន​ពលករ​កម្ពុជា

នៅ​ថ្ងៃ​ទី​០៧​ ខែកក្កដា​ ឆ្នាំ​២០១៧​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ លទ្ធផល​នៃ​ជំនួប​រវាង​ ឯកឧត្តម​ អ៊ិ​ត​ សំ​ហេង​ រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ និង​ជា​គណៈកម្មការ​ផ្តល់​ភាព​ស្របច្បាប់​ដល់​ពលករ​កម្ពុជា​ដែល​កំពុង​ស្នាក់​នៅ​ និង​ធ្វើការ ...

រាជរដ្ឋាភិបាលកម្ពុជា

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី ​វិធានការ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​ស្ថានការណ៍​បច្ចុប្បន្ន​របស់​ពលករ​កម្ពុជា​

នៅ​ថ្ងៃ​ទី​០៦​ ខែកក្កដា​ ឆ្នាំ​២០១៧​ ក្រសួងការបរទេស​ និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​វិធានការ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​ស្ថានការណ៍​បច្ចុប្បន្ន​របស់​ពលករ​កម្ពុជា​ ដើម្បី​ដោះស្រាយ​បញ្ហា​ច្របូកច្របល់​នា​ពេល​បច្ចុប្បន្ន​៖អំពាវនាវ​ឲ្យ​ពលករ​កម្ពុជា​ស្ថិត​ក្នុង​ភាព​ស្ងប់ស្ងាត់ ...

ក្រសួងការបរទេស​ និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ

ទាញយក៖ pdf

ក្រសួងបរិស្ថានបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​នូវ​ សទ្ទានុក្រមការប្រែប្រួលអាកាសធាតុជាខេមរភាសា

នៅ​ថ្ងៃ​ទី​២៥​ ខែមេសា​ ឆ្នាំ​២០១៧​ ក្រសួងបរិស្ថាន​បាន​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ សទ្ទានុក្រម​ការ​ប្រែប្រួល​អាកាសធាតុ​ជា​ខេមរភាសា​ ទាំង​ជា​សៀវភៅ​និង​ជា​ទម្រង់​អេ​ឡិច​ត្រូ​និ​ច​។​ ដើម្បី​ទាញ​យក​សៀវភៅ​អេ​ឡិច​ត្រូ​និ​ច​,​ សូម ...

ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៏ដោយចីរភាព​ និង ក្រុមប្រឹក្សាជាតិភាសាខ្មែរ

ទាញយក៖ pdf

​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ ការ​ដាក់​ពិ​ដាន​អត្រា​ការ​ប្រាក់​ឥណទាន​

​កាលពី​ថ្ងៃ​ទី​១៣​ ខែមីនា​ ឆ្នាំ​២០១៧​ ធនាគារជាតិ​នៃ​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​អំពី​ការ​ដាក់​ពិ​ដាន​អត្រា​ការ​ប្រាក់​ឥណទាន​ ១៨​ ភាគរយ​ ក្នុង​មួយ​ឆ្នាំ​ សម្រាប់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ និង​ប្រតិបត្តិ​ករ​ឥ​ទាន​ជនបទ​ទាំងអស់ ...

ធនាគារជាតិនៃកម្ពុជា

ទាញយក៖ pdf

ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តី​ពី​ គម្រោង​សម្រាប់​ជួយ​ដល់​ការ​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធិ​ភាព​នូវ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​ការ​ត្រួតពិនិត្យ​ការ​បំពុលបរិស្ថាន​តាម​រយៈ​ការ​អភិវឌ្ឍ​សមត្ថភាព​នៃ​ក្រសួងបរិស្ថាន​

នៅ​ថ្ងៃ​ទី​ ០៦​ ខែ​ មីនា​ ឆ្នាំ​ ២០១៧​ រាជរដ្ឋាភិបាល​កម្ពុជា​ តាម​រយៈ​ក្រសួងបរិស្ថាន​ (MoE)​និង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ (JICA)​ដែល​មាន​ការិយាល័យ​នៅ​ប្រទេស​កម្ពុជា​ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ “​គម្រោង​សម្រាប់​ជួយ​ដល់​ការ​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធិ​ភាព​នូវ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់ ...

​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ (JICA)

ទាញយក៖ pdf

ការព្យាករស្ថានភាពអាកាសធាតុលើកទី១ ឆ្នាំ ២០១៧

នៅ​ថ្ងៃ​ទី​ ២៥​ ខែមករា​ ឆ្នាំ​ ២០១៧​ ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ ការ​ព្យាករ​អាកាសធាតុ​សម្រាប់​ឆ្នាំ​ ២០១៧​ រួម​មាន​បាតុភូត​សកល​ ស្ថានភាព​ និង​អាកាសធាតុ​ក្នុង​រដូវប្រាំង​ និង​ដើមរដូវ​វស្សា​ ឆ្នាំ​ ២០១៧​ សម្រាប់​តំបន់​ទំនាប​កណ្តាល​ ខ្ពង់រាប​ និង​មាត់សមុទ្រ​ និង​បាតុភូត ...

ក្រសួងធនធានទឹក និងឧតុនិយម

ទាញយក៖ pdf

លិខិតប្តូរសារ និងកំណត់ហេតុនៃការពិភាក្សា ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន

កាលថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០១៦ វេលាម៉ោង ២: ៣០ រសៀល នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម យូជី គូម៉ា ម៉ារូ ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើលិខិតប្តូរសារ និងកំណត់ហេតុនៃការពិភាក្សា ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង់ ដើម្បីឆ្លើយតបទៅនឹងសំណើររបស់រាជរដ្ឋាភិបាលកម្ពុជា និងជាមួយគោលបំណងដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលជប៉ុនបានយល់ព្រមបន្តផ្តល់ជំនួយឥតសំណងដែលប្រាក់សរុបចំនួន ៨៩៣ លានយេនជប៉ុន ដែលមានតម្លៃប្រហែល ៨ លានដុល្លារអាមេរិកដល់ព្រះរាជាណាចក្រកម្ពុជា សម្រាប់គោលបំណងនៃការអនុវត្តគម្រោង ” ពង្រីកបណ្តាញចែកចាយអគ្គិសនី ក្នុងរបៀងសេដ្ឋកិច្ចភាគខាងត្បូង”។ បណ្តាញចែកចាយថ្មីនេះ នឹងត្រូវបានតំឡើងដើម្បីជួយជម្រុញស្ថេរភាពនៃការផ្គត់ផ្គង់អគ្គិសនីនៅក្នុងខេត្តចំនួន ៣ រួមមាន៖ ខេត្តស្វាយរៀង, ខេត្តកោះកុង, និងខេត្តបន្ទាយមានជ័យ។  ...

ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា

ទាញយក៖ pdf

កិច្ចប្រជុំលើកទី១នៃក្រុមការងាររួមកម្ពុជា-រុស្សីសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់ថាមពលបរមាណូសម្រាប់បម្រើគោលបំណងសន្តិភាព

នៅរាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០១៦ កិច្ចប្រជុំលើកទី១ នៃក្រុមការងាររួមកម្ពុជា-រុស្ស៊ីសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់ថាមពលបរមាណូសម្រាប់បម្រើឱ្យគោលបំណងសន្តិភាព ត្រូវបានប្រារព្ធឡើងដោយមានការចូលរួមជាគណអធិបតីដោយឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច) និងឯកឧត្តម Dmitry TSVETKOV ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា និងមានកិច្ចពិភាក្សាពេញអង្គមួយដែលមានតំណាងចូលរួមមកពីរ៉ូហ្សាតូម និងក្រុមការងារជាតិកម្ពុជា។ កិច្ចប្រជុំនេះមានគោលបំណង៖ (១) ពិនិត្យសេចក្តីព្រាងកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហព័ន្ធរុស្ស៊ី ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់ថាមពលបរមាណូសម្រាប់បម្រើឱ្យគោលបំណងសន្តិភាព ជាចុងក្រោយក្នុងកម្រិតបច្ចេកទេស (២) ពិភាក្សាលើបែបបទការងាររបស់ក្រុមការងាររួមកម្ពុជា-រុស្ស៊ី (៣) ពិភាក្សាលើការអនុវត្តអនុស្សរណៈនៃការយោគយល់ ស្តីពីការបង្កើតមជ្ឈមណ្ឌលព័ត៌មានថាមពលនុយក្លេអ៊ែរនៅកម្ពុជា និង (៤) ពិភាក្សាអំពីសកម្មភាពអាទិភាព នៅក្រោមអនុស្សរណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់ថាមពលបរមាណូសម្រាប់បម្រើឱ្យគោលបំណងសន្តិភាព។ ...

ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច)

ទាញយក៖ pdf

ការអនុវត្តតម្លៃបណ្ណថ្មីសម្រាប់ចូលទស្សនារមណីយដ្ឋានអង្គរ

កាលពីថ្ងៃទី ១០ ខែសីហា ឆ្នាំ២០១៦ ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជាបានធ្វើសេចក្តីជូនដំណឹងដល់សាធារណៈជនថា រាជរដ្ឋាភិបាលបានធ្វើការកែប្រែតម្លៃបណ្ណសម្រាប់ភ្ញៀវបរទេសចូលទស្សនារមណីយដ្ឋានអង្គរ ដែលនឹងចាប់ផ្តើមដំណើរការជាផ្លូវការពីថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០១៧ តទៅ។ ថវិកាចំនួន ២.០០ ដុល្លារអាមេរិកដែលបានរាប់បញ្ជូលនៅក្នុងតម្លៃបណ្ណថ្មីនេះ នឹងត្រូវបានផ្តល់ជូនមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាក្នុងការព្យាបាលជម្ងឺដល់កុមារក្រីក្រកម្ពុជា។  ...

ក្រសួងទេសចរណ៍

ទាញយក៖ pdf

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី ១១នៅប្រទេសម៉ុងហ្គោលី

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួម “កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី ១១” ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០១៦ នៅទីក្រុងអ៊ូឡង់បាទ័រ ប្រទេសម៉ុងហ្គោលី ក្រោមប្រធានបទ “រយៈពេល២០ឆ្នាំនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប៖ ភាពជាដៃគូសម្រាប់អនាគតតាមរយៈការតភ្ជាប់” ដែលនឹងពិភាក្សាលើបញ្ហាសំខាន់ៗជាច្រើន រួមមាន ការវាយតម្លៃលើបទពិសោធន៍របស់ ASEM ក្នុងរយៈពេល២០ឆ្នាំកន្លងមក ការកសាងការតភ្ជាប់ផ្នែករឹង និងទន់រវាងអាស៊ី-អឺរ៉ុប ទិសដៅអនាគតរបស់ ASEM បំរែបំរួលអាកាសធាតុ ការអភិវឌ្ឍប្រកបដោយចីរភាព និងប្រព័ន្ធពហុពាណិជ្ជកម្ម ការកាត់បន្ថយ និងការគ្រប់គ្រងហានិភ័យគ្រោះថ្នាក់ធម្មជាតិ សន្តិសុខថាមពល សន្តិសុខស្បៀង ការគ្រប់គ្រងទឹក ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនក៏មានការជួបប្រជុំទ្វេភាគីជាមួយឯកឧត្តម លី ខឹឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ស៊ីន ហ្សូអាបេ នាយករដ្ឋមន្ត្រីជប៉ុន ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

ក្រសួង​សាធារណការ​នឹង​រឹត​បន្តឹង​រថយន្ត​ដឹក​លើស​ទម្ងន់​ចាប់​ពី​ដើម​ខែ​សីហា

កាលពីថ្ងៃទី ០៨ កក្កដា ២០១៦ ក្រសួងសាធារណការ និងដឹកជញ្ជូនបានចេញសេចក្តីជូនដំណឹងដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ ឬអ្នកបើកបររថយន្តធុនធ្ងន់ និងសាធារណជន ពីការរៀបចំក្រុមជញ្ជីងចល័ត ដើម្បីថ្លឹងយានយន្តដឹកជញ្ជូនទំនិញទាំងឡាយនៅតាមគោលដៅដូចជា មជ្ឈមណ្ឌលឃ្លាំងទំនិញ រោងចក្រផលិតសម្ភារៈធ្ងន់ៗ កសិដ្ឋាននានានៅរដូវប្រមូលផល ការដ្ឋានផលិតថ្ម ដើម្បីត្រួតពិនិត្យថ្លឹងទម្ងន់ដឹកជញ្ជូនមុននឹងអាចធ្វើចរាចរណ៍នៅលើបណ្តាញផ្លូវថ្នល់ ឬនៅតាមផ្លូវវាងសំខាន់ៗ ចាប់ពីដើមខែ សីហា នេះតទៅ។ វិធានការនេះក៏ដើម្បីទប់ស្កាត់ និងបង្ក្រាបរថយន្តប្រភេទធុនធ្ងន់ដែលប្រព្រឹត្តបទល្មើស ព្រមទាំងដើម្បីធានាគុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យមានចីរភាព ស្ថិតស្ថេរ គង់វង្ស និងជាប់រឹងមាំតាមអាយុកាលបច្ចេកទេសកំណត់ស្របតាមស្តង់ដា ក៏ដូចជារួមចំណែកកាត់បន្ថយការចំនាយថវិកាជាតិក្នុងការជួសជុលថែទាំផងដែរ។ ក្រសួងស្នើឱ្យសាធារណជនទាំងអស់គ្នាចូលរួមការអនុវត្តវិធានការខាងលើ និងរាយការណ៍អំពីករណីមន្ត្រីក្រោមឱវាទនៅតាមស្ថានីយ៍ជញ្ជីងអចល័ត និងចល័តបានប្រព្រឹត្តអំពើពុករលួយក្នុងរូបភាពណាក៏ដោយ តាមរយៈហ្វេសប៊ុក ឬទូរស័ព្ទ Hotline របស់ក្រសួង។ ...

ក្រសួងសាធារណការ និងដឹកជញ្ជូន

ទាញយក៖ pdf

ក្រុមប្រឹក្សារដ្ឋ​ធ​ម្ន​នុ​ញ្ញ​នៃ​កម្ពុជា​បាន​ប្រកាស​សមាជិក​ថ្មី​របស់​ខ្លួន​

នៅ​ថ្ងៃ​ទី​ ២១​ ខែមិថុនា​ ឆ្នាំ​២០១៦​ លោក​ អ៊ឹម​ ឈុ​ន​លឹ​ម​ អតីតរដ្ឋមន្ត្រី​នៃ​ក្រសួង​គ្រប់គ្រង​ដែនដី​ បាន​ចូល​កាន់​តំណែង​ជា​ប្រ​ធា​ន​ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​ផ្លូវការ​ បន្ទាប់​ពី​បាន​តែងតាំង​ដោយ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ និង​បាន​បោះ​ឆ្នោត​ជ្រើសតាំង​ដោយ​សមាជិក ...

ក្រុមប្រឹក្សារដ្ឋធម្ននុញ្ញនៃកម្ពុជា

ទាញយក៖ pdf

មណ្ឌល​ប្តូរ​ និង​ពន្យារ​បណ្ណ​បើកបរ​នឹង​ដំណើរការ​នៅ​ផ្សារ​ទំនើប​ AEON​ ចាប់ពី​ ថ្ងៃ​ទី​១៥​ មិថុនា​ ២០១៦​ នេះ​តទៅ​

ក្រសួង​សាធារណៈការ​ និង​ដឹក​ជញ្ជូន​ថ្មីៗ​នេះ​បាន​សម្រេច​បង្កើត​មណ្ឌល​ប្តូរ​ និង​ពន្យារ​បណ្ណ​បើកបរ​នៅ​ផ្សារ​ទំនើប​ AEON​ ក្ន​ង​គោលបំណង​ដើម្បី​បង្ខិត​សេវា​ទៅ​ជិត​ប្រជាពលរដ្ឋ​ បង្ក​ភាព​ងាយស្រួល​ ចំណេញ​ពេលវេលា​ កាត់​បន្ថយ​ការ​ចំណាយ​ប្រកបដោយ​ ប្រសិទ្ធភាព​ និង​តម្លាភាព​ ដែល​អនុញ្ញាតិ​ឲ្យ ...

ក្រសួងសាធារណៈការ និងដឹកជញ្ជូន

ទាញយក៖ pdf

ប្រកាស​ស្តី​ពី​ការ​កំណត់​អត្រា​ភាគទាន​និង​បែបបទ​នៃ​ការ​បង់​ភាគទាន​សម្រាប់​ផ្នែក​ថែទាំ​សុខភាព​

ប្រកាស​ស្តី​ពី​ការ​កំណត់​អត្រា​ភាគទាន​និង​បែបបទ​នៃ​ការ​បង់​ភាគទាន​សម្រាប់​ផ្នែក​ថែទាំ​សុខភាព​ទៅ​លើ​ជន​ទាំងឡាយ​ដែល​ស្ថិត​នៅ​ក្រោម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ការងារ​។​ ប្រកាស​នេះ​បាន​កំណត់​អំពី​វិភាគទាន​ទៅ​លើ​ការ​ថែទាំ​សុខភាព​ តាវកាលិក​ សហ​ព័ទ្ធ ...

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ

ទាញយក៖ pdf

ការបង្កើតតំបន់ការពារធម្មជាតិចំនួន១៨ ក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន

ថ្ងៃ​ទី​ ៩​ ខែឧសភា​ ឆ្នាំ​២០១៦​ លោក​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ចុះហត្ថលេខា​លើ​អនុ​ក្រឹ​ត​ស្តី​ពី​ការ​បង្កើត​តំបន់​ការពារ​ធម្មជាតិ​​ចំនួន​ ១៨​ ដែល​មាន​ផ្ទៃដី​សរុប​ចំនួន​ ២,៦៧៤,៥០៣​ ហិ​កតា​ឳ្យ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ និង​អភិរក្ស ...

ក្រសួងបរិស្ថាន

ទាញយក៖ pdf

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

jAYYw
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!