រដ្ឋាភិបាលថ្នាក់ជាតិ

ក្រសួង និងស្ថាប័នរដ្ឋ

សេចក្តី​ប្រកាស​ព័ត៌មាន​៖​ កម្ពុជា​ នឹង​បន្ត​អនុវត្ត​នយោបាយ​ការ​បរទេស​ឯករាជ្យ​និង​ផ្អែក​លើ​ច្បាប់​ ដែល​ការពារ​ផលប្រយោជន៍​ស្នូល​ ធានា​អធិបតេយ្យភាព​និង​សន្តិភាព​ និង​ ជំរុញ​ទំនាក់ទំនង​សេដ្ឋកិច្ច​

​នៅ​ថ្ងៃ​ទី​០១​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​ នៅ​ក្នុង​ជំនួប​នៃ​គណៈកម្មការ​កិច្ចការបរទេស​ សហប្រតិបត្តិការ​អន្តរជាតិ​ ឃោសនាការ​ និង​ព័ត៌មាន​របស់​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក្រោម​ប្រធានបទ​ “​គោលនយោបាយ​ការ​បរទេស​កម្ពុជា​ក្នុង​បរិបទ​ថ្មី​នៃ​សណ្តាប់ធ្នាប់​ពិភពលោក​“​ ឯកឧត្តម​ ប្រាក់​ សុ​ខុន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ការ ...

ក្រសួង​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានស្តីកិច្ចប្រជុំពិភាក្សារវាងគណៈកម្មការកិច្ចការបរទេស​ សហប្រតិបត្តិការអន្តរជាតិ​ ឃោសនាការ​ និងព័ត៌មាន​ នៃរដ្ឋសភា​ ជាមួយនឹងក្រសួងការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិ​

នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា គណៈកម្មការកិច្ចការបរទេស​ សហប្រតិបត្តិការអន្តរជាតិ​ ឃោសនាការ​ និងព័ត៌មាន​ នៃរដ្ឋសភា​ ជាមួយនឹងក្រសួងការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិ និងសហការី បានដឹកនាំកិច្ចប្រជុំពិភាក្សាគ្នា​ដើម្បីស្វែងយល់ពី ​”គោលនយោបាយការបរទេសកម្ពុជាក្នុងបរិបទថ្មីនៃសណ្តាប់ធ្នាប់ពិភពលោក” ក៏ដូចជាការទូតសេដ្ឋកិច្ច ក្នុងភាពជាដៃគូក្នុងតំបន់ និងអន្តរជាតិ និងតួនាទីក្នុងឆាកអន្តរជាតិរបស់កម្ពុជា។ ស្ថាប័នទាំងពីរនឹងបន្តផ្លាស់ប្តូរព័ត៌មានអំពីបច្ចុប្បន្នភាពលើសភាពការណ៍អន្តរជាតិ និងបន្តកិច្ចសហប្រតិបត្តិការរួមគ្នាដើម្បីការពារកិត្តិយស និងតួនាទីរបស់កម្ពុជានៅលើឆាកអន្តរជាតិ។ ...

រដ្ឋសភាកម្ពុជា​

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ របស់​ការិយាល័យ​អ្នកនាំពាក្យ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​

​នៅ​ថ្ងៃ​ទី​៣១​ ខែមករា​ ឆ្នាំ​២០២៣​ ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​អំពី​ការ​ជួយ​អន្តរាគមន៍​ក្រុមហ៊ុន​ផ្តល់​ប្រាក់​បំណាច់​បញ្ចប់​កិច្ចសន្យាការងារ​ស្រប​តាម​ច្បាប់​ការងារ​ជូន​ដល់​អតីត​បុគ្គលិក​ក្រុមហ៊ុន​ ណា​ហ្គា​វើ​ល​ដ៏​។​ គិត​ត្រឹម ...

ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​

ទាញយក៖ pdf

សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ដាក់​ឱ្យ​ប្រើប្រាស់​វិញ្ញាបនបត្រ​បណ្ដោះអាសន្ន​មធ្យមសិក្សា​ទុតិយភូមិ​សម័យ​ប្រឡង​ ០៥​ ធ្នូ​ ២០២២

​នៅ​ថ្ងៃ​ទី​០២​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ និង​ក្រសួង​ប្រៃ​ស​ណី​យ៍​ និង​ទូរគមនាគមន៍​ បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ស្តី​ពី​ការ​ដាក់​ឱ្យ​ប្រើប្រាស់​វិញ្ញាបនបត្រ​បណ្ដោះអាសន្ន​មធ្យមសិក្សា​ទុតិយភូមិ​សម័យ​ប្រឡង​ ០៥​ ធ្នូ​ ២០២២​ ដែល​មាន​ដាក់​ជា​ QR ...

ក្រសួង​អប់រំ​ យុវជន​ និង​កីឡា និង ​ក្រសួង​ប្រៃ​ស​ណ័ីយ៍​ និង​ទូរគមនាគមន៍

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ជំនួប​លើក​ដំបូង​រវាង​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ ឆ្នាំ​២០២៣

​នៅ​ថ្ងៃ​ទី​០១​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​ តប​តាម​ការ​អញ្ជើញ​របស់​លោក​ជំទាវ​ រ៉េ​ត​ណូ​ អិ​ល​.​ភី​.​ ម៉ារ​ស៊ូ​ឌី​ រដ្ឋមន្ត្រី​ការ​បរទេស​នៃ​សាធារណរដ្ឋ​ឥណ្ឌូ​នេ​ស៊ី​ ឯកឧត្តម​ ប្រាក់​ សុ​ខុន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ ...

ក្រសួងការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​កិច្ចប្រជុំ​ពិភាក្សា​រវាង​គណៈកម្មការ​កិច្ចការបរទេស​ សហប្រតិបត្តិការ​អន្តរជាតិ​ ឃោសនាការ​ និង​ព័ត៌មាន​ នៃ​រដ្ឋសភា​ ជាមួយនឹង​ក្រសួង​ព័ត៌មាន​

​នៅ​ថ្ងៃ​ទី​២៥​ ខែមករា​ ឆ្នាំ​២០២៣​ នៅ​វិមាន​រដ្ឋសភា​ គណៈកម្មការ​កិច្ចការបរទេស​ សហប្រតិបត្តិការ​អន្តរជាតិ​ ឃោសនាការ​ និង​ព័ត៌មាន​ នៃ​រដ្ឋសភា​ ជាមួយនឹង​ក្រសួង​ព័ត៌មាន​ និង​សហការី​ បាន​រៀបចំ​កិច្ចប្រជុំ​ពិភាក្សា​ដើម្បី​ស្វែង​យល់​ពី​ “​កិច្ចការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​”​ ក្នុង​គោលបំណង​លើកកម្ពស់​ប្រសិទ្ធិ​ភាព ...

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា​

ទាញយក៖ pdf

សេចក្តីជូនដំណឹង​ ស្តី​ពី​ការ​ដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ចុះ​ឈ្មោះ​ដែន​ជាតិ​ (Domain​ name)​ “.kh​ ”

​នៅ​ថ្ងៃ​ទី​៣១​ ខែមករា​ ឆ្នាំ​២០២៣​ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ (​ក​.​ប​.​ទ​.)​ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ចុះ​ឈ្មោះ​ដែន​ជាតិ​ ដើម្បី​ជម្រាប​ជូន​សាធារណជន​។​ ដើម្បី​សម្រួល​ដល់​ការ​ស្នើ​សុំ ...

ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍​រួម​រវាង​សាធារណរដ្ឋ​ម៉ា​ល់​ឌី​វ​ និង​ព្រះរាជាណាចក្រ​កម្ពុជា​

​នៅ​ថ្ងៃ​ទី​១៦​ ខែមករា​ ឆ្នាំ​២០២៣​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​រវាង​សាធារណរដ្ឋ​ម៉ា​ល់​ឌី​វ​ និង​ព្រះរាជាណាចក្រ​កម្ពុជា​។​​តប​តាម​ការ​អញ្ជើញ​របស់​ ឯកឧត្តម​ អ៊ី​ប្រា​ហ៊ី​ម​ ម៉ូ​ហា​មេ​ដ​ សូលី​ ប្រធានាធិបតី​នៃ​សាធារណរដ្ឋ ...

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី ​លទ្ធផល​នៃ​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​ទី​១៣​ ខែមករា​ ឆ្នាំ​២០២៣​

នៅ​ថ្ងៃ​ទី​១៣​ ខែមករា​ ឆ្នាំ​២០២៣​ ទីស្តីការគណៈរដ្ឋមន្ត្រី​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី ​លទ្ធផល​នៃ​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​ទី​១៣​ ខែមករា​ ឆ្នាំ​២០២៣​។​​លទ្ធផល​នៃ​សម័យប្រជុំ​បាន​ពិភាក្សា​ទៅ​លើ​ ១.​ សេចក្តីព្រាងច្បាប់​ស្តី​ពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈ​ ២.​ សេចក្តីព្រាងច្បាប់ ...

ទីស្តីការគណៈរដ្ឋមន្ត្រី​

ទាញយក៖ pdf

ពិធី​ចុះហត្ថលេខា​លើ​កំណត់​ត្រា​នៃ​កិច្ច​ពិភាក្សា​គម្រោង​សហប្រតិបត្តិការ​សម្រាប់​គម្រោង​បង្កើត​ផែនការអភិវឌ្ឍន៍​វិស័យ​ទឹក​ស្អាត​ទីប្រជុំជន​

​ថ្ងៃ​ទី​ ១២​ ខែ​ មក​រា​ ឆ្នាំ​២០២៣,​ នៅ​ទីស្តីការក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​ន​វា​និវត្តន៍​ មាន​ប្រារ​ព្វ​ពិធី​ចុះហត្ថលេខា​លើ​កំណត់​ត្រា​នៃ​កិច្ច​ពិភាក្សា​ស្តី​ពី​ គម្រោង​បង្កើត​ផែនការអភិវឌ្ឍន៍​វិស័យ​ទឹក​ស្អាត​ទីប្រជុំជន​ ក្រោម​អធិបតីភាព​ ឯ​.​ឧ​ អ៊ុំ​ សុ ...

ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន​ (JICA) ប្រចាំនៅកម្ពុជា​

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​រួម​៖​ ពិធី​ចុះហត្ថលេខា​លើ​កំណត់ហេតុ​នៃ​កិច្ច​ពិភាក្សា​ស្តី​អំពី​ គម្រោង​អភិវឌ្ឍន៍​ផែនទី​បង្ហាញផ្លូវ​អន្តរកាល​ថាមពល​ស្អាត​ឆ្ពោះទៅ​រក​សង្គម​អព្យាក្រឹត​កាបូន​

​នៅ​ថ្ងៃ​ទី​១១​ ខែមករា​ ឆ្នាំ​ ២០២៣​ ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ (JICA)​ និង​ក្រសួង​រ៉ែ​ និង​ថាមពល​បាន​ចេញ​នូវ​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​ស្តី​ពី​ពិធី​ចុះហត្ថលេខា​លើ​កំណត់ហេតុ​នៃ​កិច្ច​ពិភាក្សា​ស្តី​អំពី​ គម្រោង​អភិវឌ្ឍន៍​ផែនទី​បង្ហាញផ្លូវ​អន្តរកាល​ថាមពល​ស្អាត​ឆ្ពោះទៅ​រក ...

ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ (JICA)​ និង​ក្រសួង​រ៉ែ​ និង​ថាមពល​

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ ទទួល​ ឯកអគ្គរដ្ឋទូត​ឥណ្ឌូ​នេ​ស៊ី​ ចូល​ជួប​សម្តែង​ការ​គួរសម​ និង​ជម្រាបលា​

នៅ​ថ្ងៃ​ទី​១០​ ខែមករា ឆ្នាំ​២០២៣​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញសេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ ទទួល​ ឯកអគ្គរដ្ឋទូត​ឥណ្ឌូ​នេ​ស៊ី​ ចូល​ជួប​សម្តែង​ការ​គួរសម​ និង​ជម្រាបលា​។​ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ បាន​គូសបញ្ជាក់​អំពី​ទំនាក់ទំនង​របស់​ថ្នាក់ដឹកនាំ ...

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ ពិភាក្សា​កិច្ច​សហប្រតិបត្តិការ​ស៊ីជម្រៅ​ជាមួយ​ឯកអគ្គរដ្ឋទូត​អា​ល្លឺ​ម៉​ង់​

​នៅ​ថ្ងៃ​ទី​១០​ ខែមករា​ ឆ្នាំ​២០២៣​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ ពិភាក្សា​កិច្ច​សហប្រតិបត្តិការ​ស៊ីជម្រៅ​ជាមួយ​ឯកអគ្គរដ្ឋទូត​អា​ល្លឺ​ម៉​ង់​។​​ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ រដ្ឋមន្ដ្រី​ការ​បរទេស​ និង ...

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ

ទាញយក៖ pdf

​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ បំពាក់​គ្រឿង​ឥស្សរិយយស​សហ​មេត្រី​ ថ្នាក់​មហា​សេនា​ជូន​ឯកអគ្គរាជទូត​អូស្ត្រាលី​ចប់​អាណត្តិ​

​នៅ​ថ្ងៃ​ទី​០៤​ ខែមករា ឆ្នាំ​២០២៣​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ បំពាក់​គ្រឿង​ឥស្សរិយយស​សហ​មេត្រី​ ថ្នាក់​មហា​សេនា​ជូន​ឯកអគ្គរាជទូត​អូស្ត្រាលី​ចប់​អាណត្តិ​។​​នៅ​ព្រឹក​ថ្ងៃ​ទី​០៤​ ខែមករា​ ឆ្នាំ ...

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ

ទាញយក៖ pdf

សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​ ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​ជាមួយ​ធនាគារ​អភិវឌ្ឍ​ន៏​អាស៊ី​ (ADB)​ និង​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការ​អភិវឌ្ឍ​ន៏​ (AFD)

នៅ​ថ្ងៃ​ទី​២២​ ខែធ្នូ​ ឆ្នាំ​ ២០២២​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​ ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​ជាមួយ​ធនាគារ​អភិវឌ្ឍ​ន៏​អាស៊ី​ (ADB)​ និង​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការ​អភិវឌ្ឍ​ន៏​ (AFD)។​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ...

ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ

ទាញយក៖ pdf

សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​ លទ្ធផល​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២២​ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០២៣​ របស់​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​

​នៅ​ថ្ងៃ​ទី​២៧​ ខែធ្នូ​ ឆ្នាំ​២០២៣​ ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២២​ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០២៣​ របស់​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​។​ ...

ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ ឯកឧត្តម​ ប្រាក់​ សុ​ខុន​ បាន​អញ្ជើញ​ចូលរួម​កិច្ច​ពិគ្រោះ​យោបល់​ក្រៅផ្លូវការ​ថ្នាក់​រដ្ឋមន្ត្រី​ ស្តី​ពី​ស្ថានការណ៍​នៅ​មី​យ៉ា​ន់​ម៉ា​

​នៅ​ថ្ងៃ​ទី​២២​ ខែធ្នូ​ ឆ្នាំ​២០២២​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ឯកឧត្តម​ ប្រាក់​ សុ​ខុន​ បាន​អញ្ជើញ​ចូលរួម​កិច្ច​ពិគ្រោះ​យោបល់​ក្រៅផ្លូវការ​ថ្នាក់​រដ្ឋមន្ត្រី​ ស្តី​ពី​ស្ថានការណ៍​នៅ​មី​យ៉ា​ន់​ម៉ា​។​​ឯកឧត្តម​ ប្រាក់​ សុ ...

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ លទ្ធផល​នៃ​ជំនួប​ទ្វេភាគី​រវាង​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ និង​ ឯកឧត្តម​ អូ​ឡា​ហ្វ​ ឆ្លុ​លស៍​ អធិការបតី​សហព័ន្ធ​អា​ល្លឺ​ម៉​ង់​ ទីក្រុង​ព្រុ​ច​សែ​ល​ ថ្ងៃ​ទី​១៤​ ខែធ្នូ​ ឆ្នាំ​២០២២

​នៅ​ថ្ងៃ​ទី​១៥​ ខែធ្នូ​ ឆ្នាំ​២០២២​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ លទ្ធផល​នៃ​ជំនួប​ទ្វេភាគី​រវាង​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ និង​ ឯកឧត្តម​ អូ​ឡា​ហ្វ​ ឆ្លុ​លស៍​ អធិការបតី​សហព័ន្ធ​អា​ល្លឺ​ម៉​ង់​ ទីក្រុង ...

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ លទ្ធផល​ស្តី​ពី​ការ​ធ្វើ​ជា​សហ​ប្រធាន​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ក្នុង​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន​-​សហភាព​អឺរ៉ុប​ នៅ​ថ្ងៃ​ទី​១៤​ ខែធ្នូ​ ឆ្នាំ​២០២២​ នៅ​ទីក្រុង​ព្រុ​ច​សែ​ល​ ប្រទេស​បែ​ល​ហ្ស៊ិ​ក​

​នៅ​ថ្ងៃ​ទី​១៥​ ខែធ្នូ​ ឆ្នាំ​២០២២​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ លទ្ធផល​ស្តី​ពី​ការ​ធ្វើ​ជា​សហ​ប្រធាន​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ក្នុង​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន​-​សហភាព​អឺរ៉ុប ...

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ ជំនួប​សម្តែង​ការ​គួរសម​ដើម្បី​ជម្រាបលា​ឯកឧត្ដម​អគ្គបណ្ឌិត​សភាចា​រ្យ​ អូន​ ព័ន្ធ​មុនី​រ័​ត្ន​ នា​ឪ​កាស​ដែល​ឯកឧត្តម​ Pablo​ Kang​ ត្រូវ​បញ្ចប់​អាណត្តិ​បេសកកម្ម​ការទូត​នៅ​ប្រទេស​កម្ពុជា​ និង​ពិធី​ចុះហត្ថលេខា​លើ​កិច្ច​សម្របសម្រួល​បំពេញបន្ថែម​ សម្រាប់​កម្មវិធី​ភាព​ជា​ដៃគូ​ កម្ពុជា​-​អូស្ត្រាលី​ សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​ភាព​ធន់

នៅ​ថ្ងៃ​ទី​១២​ ខែធ្នូ​ ឆ្នាំ​ ២០២២​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ ជំនួប​សម្តែង​ការ​គួរសម​ដើម្បី​ជម្រាបលា​ឯកឧត្ដម​អគ្គបណ្ឌិត​សភាចា​រ្យ​ អូន​ ព័ន្ធ​មុនី​រ័​ត្ន​ នា​ឪ​កាស​ដែល​ឯកឧត្តម​ Pablo​ Kang​ ត្រូវ​បញ្ចប់​អាណត្តិ​បេសកកម្ម​ការទូត ...

ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​

ទាញយក៖ pdf

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ​នឹង​ពង្រឹង​បន្ថែម​នូវ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ទ្វេភាគី​ដ៏​ល្អ​

​នៅ​ថ្ងៃ​ទី​០៧​ ខែធ្នូ​ ឆ្នាំ​ ២០២២​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ​នឹង​ពង្រឹង​បន្ថែម​នូវ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ទ្វេភាគី​ដ៏​ល្អ​​ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ និង ...

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ពិភាក្សា​អំពី​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ ឯកឧត្តម​ ហ្គ្រឺ​ហ្គូ​រី​ មី​ក​ (Gregory​ W.​ Meeks)​ ប្រធាន​គណៈកម្មាធិការ​កិច្ចការបរទេស​នៃ​សភាតំណាងរាស្ត្រ​អា​មេ​រិ​ក​

​នៅ​ថ្ងៃ​ទី​២៤​ ខែវិច្ឆិកា​ ឆ្នាំ​ ២០២២​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ពិភាក្សា​អំពី​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ ឯកឧត្តម​ ហ្គ្រឺ​ហ្គូ​រី​ មី​ក​ (Gregory​ W.​ Meeks)​ ប្រធាន​គណៈកម្មាធិការ​កិច្ចការបរទេស ...

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ

ទាញយក៖ pdf

សេចក្តីជូនដំណឹង​ស្តី​ពី​ ការ​បើក​តំបន់​សម្បទាន​ស្វែង​រុករក​រ៉ែ​សម្រាប់​ការ​ដាក់​ពាក្យ​ស្នើ​សុំ​អាជ្ញា​បណ្ណ​ស្វែង​រុករក​

​នៅ​ថ្ងៃ​ទី​១៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២២​ ក្រសួង​រ៉ែ​ និង​ ថាមពល​ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ ការ​បើក​តំបន់​សម្បទាន​ស្វែង​រុករក​រ៉ែ​សម្រាប់​ការ​ដាក់​ពាក្យ​ស្នើ​សុំ​អាជ្ញា​បណ្ណ​ស្វែង​រុករក​ ទំហំ​ ១៥៥​ហិ​កតា​ ស្ថិត​ក្នុងស្រុក​ឈូក​ ខេត្តកំពត​។​​សាធារណជន ...

ក្រសួង​រ៉ែ​ និង​ ថាមពល

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​វឌ្ឍនភាព​នៃ​គោលនយោបាយ​និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ក្នុង​វិស័យ​ឌី​ជី​ថ​ល​នៅ​កម្ពុជា​

 ​នៅ​ថ្ងៃ​ទី​៤​ ខែវិច្ឆិកា​ ឆ្នាំ​២០២២​ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ (​ក​.​ប​.​ទ​.)​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​វឌ្ឍនភាព​នៃ​គោលនយោបាយ​និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ក្នុង​វិស័យ​ឌី​ជី​ថ​ល​នៅ​កម្ពុជា​។​ដើម្បី ...

ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ (​ក​.​ប​.​ទ​.)​

ទាញយក៖ pdf

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

bUYeC
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!