រដ្ឋាភិបាល
សេចក្តីប្រកាសព័ត៌មាន៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញថ្លែងនៅមហាសន្និបាតអង្គការសហប្រជាជាតិ ដោយផ្តោតលើវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា និងគោលដៅអភិវឌ្ឍន៍ដោយចីរភាព
នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងការបរទេស និងទំនាក់ទំនងអន្តរជាតិបានចេញសេចក្តីប្រកាសព័ត៌មានមានចំណងជើង៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញថ្លែងនៅមហាសន្និបាតអង្គការសហប្រជាជាតិ ដោយផ្តោតលើវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា និងគោលដៅអភិវឌ្ឍន៍ ...
ក្រសួងការបរទេស និងទំនាក់ទំនងអន្តរជាតិ
សេចក្តីថ្លៃងការព័ត៌មាន៖ អ្នកនាំពាក្យក្រសួងការបរទេសថ្លែងថា ភាពជឿទុកចិត្តចំពោះអង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) ត្រូវបានបាត់បង់យូរណាស់មកហើយ
នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងការបរទេស និងទំនាក់ទំនងអន្តរជាតិបានចេញនូវសេចក្តីថ្លៃងការព័ត៌មានមួយមានចំនងជើងថា អ្នកនាំពាក្យក្រសួងការបរទេសថ្លែងថា ភាពជឿទុកចិត្តចំពោះអង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) ត្រូវបានបាត់បង់យូរណាស់មកហើយ នៅលើ ...
ក្រសួងការបរទេស និងទំនាក់ទំនងអន្តរជាតិ
សេចក្តីប្រកាសព័ត៌មានស្តីពី សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្អាកសេវារដ្ឋបាលមួយចំនួនរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ
នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពី សេចក្តីសម្រេចក្នុងការផ្អាកសេវារដ្ឋបាលមួយចំនួនរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ។ យោងតាមសេចក្តីប្រកាសព័ត៌មាន រដ្ឋាភិបាលបានសម្រេចផ្អាកសេវារដ្ឋបាល ដែល ...
រាជរដ្ឋាភិបាលកម្ពុជា
សេចក្តីប្រកាសព័ត៌មានស្តីពីការរៀបចំសមយុទ្ធសុខាភិបាលរួមគ្នាកងយោធាខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន
នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការរៀបចំសមយុទ្ធសុខាភិបាលរួមគ្នា របស់កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន ដែលមានឈ្មោះថា “ទេវតាសន្តិភាព-ឆ្នាំ២០២៣” ដែលនឹង ...
អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានចេញផ្សាយសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែករាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤។ ...
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
សេចក្តីប្រកាសព័ត៌មានស្តីពីការបន្តអភិវឌ្ឍន៍សេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថលជំហានទី២
នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងយុត្តិធម៌ បានចេញសេចក្តីប្រកាសព័ត៌មានដល់សាធារណជនអំពីការបន្តអភិវឌ្ឍន៍សេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថលជំហានទី២ ដើម្បីផ្តល់នូវភាពងាយស្រួលឆាប់រហ័សដល់សាធារណជនបន្ថែមទៀត។ ក្រសួងក៏ ...
ក្រសួងយុត្តិធម៌
លទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ានលើកទី២៧ កិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី៣៤
នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងការបរទេស និងសហប្រត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ានលើកទី២៧ កិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី៣៤ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី។ ...
ក្រសួងការបរទេស និងសហប្រត្តិការអន្តរជាតិ
សេចក្តីប្រកាសព័ត៌មានស្តិពីការចាប់ផ្ដើមផ្ដល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២២
នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) តាមរយៈក្រុមប្រឹក្សាឃុំ សង្កាត់ និងមេភូមិ ទូទាំងប្រទេស បានចាប់ផ្ដើមផ្ដល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ ...
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)
សេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជាស្តីពីការត្រៀមចាត់វិធានការរក្សាស្ថិរភាពអត្រាប្ដូរប្រាក់
នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជាបានចេញសេចក្តីជូនដំណឹងស្តីពីការត្រៀមខ្លួនចាត់វិធានតាមការចាំបាច់ ដែលរួមមានការធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ និងការប្រើប្រាស់ឧបករណ៍នយោបាយរូបិយវត្ថុដទៃទៀត ដើម្បីរក្សាតម្លៃប្រាក់ ...
ធនាគារជាតិនៃកម្ពុជា
សេចក្តីប្រកាសព័ត៌មាន៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ស្តីពីការអនុញ្ញាតឱ្យតំណាងក្រុមហ៊ុន Facebook អាចបន្តបំពេញការងារនៅកម្ពុជាតទៅទៀត
នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានចេញសេចក្តីប្រកាសព័ត៌មានជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា ក្រុមហ៊ុន Meta Platforms Inc. បានពិនិត្យសម្រេចមិនដាក់ពិន័យចំពោះគណនី Facebook ផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែននោះ ...
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
សេចក្តីប្រកាសព័ត៌មាន៖ កម្ពុជាដាក់ឱ្យប្រើប្រាស់ស្តង់ដាកិច្ចសន្យាឥណទាន និងខចែងស្តង់ដាកិច្ចសន្យាឥណទាន ដើម្បីពង្រឹងការការពារអតិថិជន និងតម្លាភាពវិស័យធនាគារ និងហិរញ្ញវត្ថុ
នៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៣ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងសមាគមធនាគារនៅកម្ពុជា (ABC) បានចេញសេចក្តីប្រកាសព័ត៌មានរួមស្តីពីការដាក់ឱ្យប្រើប្រាស់ស្តង់ដាកិច្ចសន្យាឥណទាន និងខចែងស្តង់ដាកិច្ចសន្យាឥណទាន ដើម្បីពង្រឹងការការពារអតិថិជន និងតម្លាភាព ...
សេចក្តីប្រកាសព័ត៌មាន៖ ឯកឧត្តមកិត្តិទេសាភិបាល បណ្ឌិត ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅប្រទេសឥណ្ឌូនេស៊ី
នៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៣ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការចូលរួមនាពេលខាងមុខរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចពិភាក្សារវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក អំពីទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក
នៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៣ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចពិភាក្សានៃកិច្ចប្រជុំនៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៣ រវាងឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងគណៈប្រតិភូមន្ត្រីសភាសហរដ្ឋអាមេរិក ដឹកនាំដោយ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចសន្ទនាសិទ្ធិមនុស្សរវាងកម្ពុជា និងជប៉ុន
កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចសន្ទនាស្តីពីសិទ្ធិមនុស្សកម្ពុជា-ជប៉ុនលើកទី១២។ កិច្ចសន្ទនានេះ ដឹកនាំដោយ ឯកឧត្តម អាន សុខខឿន អនុរដ្ឋលេខាធិការនៃក្រសួងការបរទេស ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលជំនួបរវាងនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងកសិកម្មស្បៀងនិងកិច្ចការជនបទនៃសាធារណរដ្ឋកូរ៉េ
នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ក្រុមអ្នកនាំពាក្យខុទ្ទកាល័យនាយករដ្ឋមន្ត្រី បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលជំនួបរវាងឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ឆុង វ៉ាងគឺន (Chung Hwang-Keun) ...
ខុទ្ទកាល័យនាយករដ្ឋមន្ត្រី
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលជំនួបរវាងនាយករដ្ឋមន្ត្រី និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ក្រុមអ្នកនាំពាក្យខុន្ទកាល័យនាយករដ្ឋមន្ត្រី បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលជំនួបរវាងឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ម៉ារីយា ដែល ...
ខុន្ទកាល័យនាយករដ្ឋមន្ត្រី
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣
នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋានរដ្ឋសភាបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា និងជាប្រធានបណ្តោះអាសន្ន ...
អគ្គលេខាធិការដ្ឋានរដ្ឋសភា
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលសម័យប្រជុំដំបូង និងសម័យប្រជុំលើកទី១ នីតិកាលទី៧ នៃរដ្ឋសភា នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣
ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋានរដ្ឋសភាបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលសម័យប្រជុំដំបូង និងសម័យប្រជុំលើកទី១ នីតិកាលទី៧ នៃរដ្ឋសភា ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដមសីហមុនីព្រះមហាក្សត្រ ...
អគ្គលេខាធិការដ្ឋានរដ្ឋសភា
សេចក្តីប្រកាសព័ត៌មាន៖ កម្ពុជា និងសហភាពអឺរ៉ុប សាទរការវិវត្តគួរឱ្យកត់សម្គាល់នៃកិច្ចសហប្រតិបត្តិការ
នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអបអរសាទរលោកជំទាវ Carmen MORENO ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាចប់អាណត្តិ ចំពោះកិច្ចខិតខំប្រឹងប្រែងដ៏ល្អប្រសើរ និងជោគជ័យក្នុងបេសកកម្មការទូតនៅកម្ពុជា ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែកក្កដា
នៅថ្ងែទី១៦ ខែសីហា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែកក្កដា និងសម្រាប់រយៈពេល ៧ខែឆ្នាំ២០២៣ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត។ កិច្ចប្រជុំនេះបានរៀបចំតាមប្រព័ន្ធ ...
អគ្គនាយកដ្ឋានពន្ធដារ
សេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងធនាគារវីង (ខេមបូឌា) ម.ក
នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការប្រើប្រាស់សេវាកម្មរបស់ធនាគារវីង (ខេម ...
អគ្គនាយកដ្ឋានពន្ធដារ
សេចក្តីប្រកាសព័ត៌មាន៖ ចិនបញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងពេញលេញ ចំពោះអធិបតេយ្យ មាគ៌ាអភិវឌ្ឍ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលថ្មីរបស់កម្ពុជា
នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង យី សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជា ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីបំភ្លឺព័ត៌មានស្តីពីករណីស្ទឹងសង្កែមានពណ៌ខ្មៅខុសប្រក្រតី និងមានការពុលងាប់ត្រីមួយចំនួន
នៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៣ រដ្ឋបាលខេត្តបាត់ដំបង បានជូនដំណឹងដល់ប្រជាពលរដ្ឋ និងសាធារណជនពាក់ព័ន្ធនឹងករណីស្ទឹងសង្កែមានពណ៌ខ្មៅខុសប្រក្រតី និងមានការពុលងាប់ត្រីមួយចំនួន។យោងតាមសេចក្តីបំភ្លឺព័ត៌មាននេះ គណះកម្មការចម្រុះខេត្ត បានចុះទៅពិនិត្យ និងស្រាវជ្រាវដល់ទីតាំងនិងបានរកឃើញថាទឹកដែលមានពណ៌ខ្មៅខុសប្រក្រតីនេះបានបង្កទ្បើងពីសំណល់រាវរបស់រោងចក្រមួយកន្លែង ហូរចូលក្នុងទឹកស្ទឹងសង្កែ។ ...
រដ្ឋបាលខេត្តបាត់ដំបង
សេចក្តីប្រកាសព័ត៌មាន៖ រដ្ឋមន្រ្តីការបរទេសចិននឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា
នៅថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៣ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានប្រកាសអំពីដំណើរទស្សនកិច្ចផ្លូវការនាពេលខាងមុខរបស់រដ្ឋមន្ត្រីការបរទេសចិនមកកាន់ប្រទេសកម្ពុជា នៅលើបណ្តាញសង្គមរបស់ពួកគេ។យោងតាមសេចក្តីជូនដំណឹងនេះ ឯកឧត្តម វ៉ាងយី (WANG Yi) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជារដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន នឹងអញ្ចើញបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជាពីថ្ងៃទី១២ ដល់ថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២៣។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ