សេចក្តីប្រកាស

សេចក្ដីប្រកាសព័ត៌មាន៖ ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី២៦ ដល់ម៉ោង៦ព្រឹក ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ និងគោលជំហរក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា

នៅ​ថ្ងៃ​ទី​២៧ ខែមករា​ ឆ្នាំ​២០២៦​ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី២៦ ដល់ម៉ោង៦ព្រឹក ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ និងគោលជំហរក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា។មានពលរដ្ឋភៀសសឹក៩៩២នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ។ ដូច្នេះ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានប្រមាណជាង៥សែន៣ម៉ឺននាក់ ឬជាង៨២% បានវិលត្រឡប់ទៅលំនៅឋានវិញ។ នៅមានពលរដ្ឋភៀសសឹកបន្តស្នាក់អាស្រ័យតាមជំរំនានាចំនួន ១១៣.០៤០នាក់ទៀត ក្នុងនោះស្រី្តមាន ៥៩.១៥៩នាក់ និងកុមារ ៣៧.០៨៨នាក់។ ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសហ្វីលីពីន

នៅ​ថ្ងៃ​ទី​២៦​ ខែមករា​ ឆ្នាំ​២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសហ្វីលីពីន។ក្រោមមូលបទ «ដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា» កិច្ចប្រជុំនេះនឹងពិនិត្យឡើងវិញនូវវឌ្ឍនភាព ដែលសម្រេចបានចាប់តាំងពីកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី ព្រមទាំងពិភាក្សាអំពីអាទិភាពនិងសមិទ្ធផលសំខាន់ៗ ក្រោមភាពជាប្រធានអាស៊ានរបស់ហ្វីលីពីនសម្រាប់ឆ្នាំ២០២៦ ក្នុងគោលបំណងសម្រេចឱ្យបាននូវសហគមន៍អាស៊ាន ឆ្នាំ២០៤៥។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន៖ ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី២៥ ដល់ម៉ោង៦ព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦

នៅ​ថ្ងៃ​ទី​២៦ ខែមករា​ ឆ្នាំ​២០២៦​ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី២៥ ដល់ម៉ោង៦ព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦។គិតត្រឹមព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះ មានពលរដ្ឋភៀសសឹក ១.៣០១នាក់បន្ថែមទៀតបានបន្តវិលត្រឡប់ទៅលំនៅឋានវិញ។ ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន៖ ការចុះកិច្ចព្រមព្រៀងដឹកជញ្ជូនផលិតផលកសិកម្មឆ្លងកាត់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ការចុះកិច្ចព្រមព្រៀងដឹកជញ្ជូនផលិតផលកសិកម្មឆ្លងកាត់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងកសិកម្មនិងបរិស្ថាននៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានចុះកិច្ចព្រមព្រៀងដើម្បីបើកច្រកដឹកជញ្ជូនថ្មីមួយទៀតសម្រាប់ការនាំចេញកសិផលកម្ពុជា ជាពិសេសទៅកាន់ទីផ្សារប្រទេសចិន។ ...

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មាន៖ ការការពារខ្លួនពីការឆ្លងវីរុសនីប៉ាហ៍ (Nipah virus)

នៅ​ថ្ងៃ​ទី​២៥ ខែមករា​ ឆ្នាំ​២០២៦​ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការការពារខ្លួនពីការឆ្លងវីរុសនីប៉ាហ៍ (Nipah virus)។ សេចក្តីប្រកាសព័ត៌មានបានលើកឡើងពីប្រវត្តិនៃវីរុសនីប៉ាសហ៍ របៀបចម្លង រោគសញ្ញា និងរបៀបបង្ការ ដែលមានព័ត៌មានលម្អិតនៅក្នុងឯកសារភ្ជាប់។ ...

ក្រសួងសុខាភិបាល

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន៖ ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី២៤ ដល់ម៉ោង៦ព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦

នៅ​ថ្ងៃ​ទី​២៥ ខែមករា​ ឆ្នាំ​២០២៦​ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី២៤ ដល់ម៉ោង៦ព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦។មានពលរដ្ឋភៀសសឹក ​១.៥០២នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ។ ដូច្នេះ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានប្រមាណជាង៥សែន៣ម៉ឺននាក់ ឬស្មើនឹង៨២% បានវិលត្រឡប់ទៅលំនៅឋានវិញ។ ពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមានចំនួន ១១៥.២៧៧នាក់ ក្នុងនោះស្រី្តមាន​៦០.៦៥១នាក់ និងកុមារ​ ៣៨.២៣០នាក់។ ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន៖ ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី២៣ ដល់ម៉ោង៦ព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦

នៅ​ថ្ងៃ​ទី​២៤ ខែមករា​ ឆ្នាំ​២០២៦​ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី២៣ ដល់ម៉ោង៦ព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦។គិតត្រឹមព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ ពលរដ្ឋភៀសសឹកដែលបន្តស្នាក់នៅជំរំមាន​ចំនួន​​១១៦.៧៧៩នាក់​ ក្នុងនោះស្រី្តមាន៦១.៤៥៥នាក់ និងកុមារ៣៨.២៣០នាក់។ ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន៖ ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី២២ ដល់ម៉ោង៦ព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦

នៅ​ថ្ងៃ​ទី​២៣ ខែមករា​ ឆ្នាំ​២០២៦​ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី២២ ដល់ម៉ោង៦ព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦។គិតត្រឹមព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦នេះ ក្នុងចំណោមពលរដ្ឋភៀសសឹក​​ជាង៦សែន៤ម៉ឺន​នាក់ មានប្រមា​ណ​៥សែន៣ម៉ឺន​​នាក់ ឬ​ស្មើនឹង​៨២% បានវិលត្រឡប់ទៅលំនៅឋានវិញ​។ ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មាន៖ ឯកអគ្គរាជទូតកម្ពុជា ជួបពិភាក្សាការងារជាមួយប្រធានក្រុមហ៊ុន KOJIMA Holdings Co., Ltd.

នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតតែងតាំងនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន ជួបពិភាក្សាការងារជាមួយ លោក KOJIMA Masanobu ប្រធានក្រុមហ៊ុន KOJIMA Holdings Co., Ltd.។ភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈលើកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយក្រោមភាពជាដៃគូយុទ្ធសាស្តគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន រួមទាំងកាលានុវត្តភាពដែលកើតចេញពីសេដ្ឋកិច្ចដែលកំពុងរីកចម្រើនរបស់កម្ពុជា និងកញ្ចប់សហបង្កើតសេដ្ឋកិច្ចជប៉ុន-កម្ពុជា។ ...

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន៖ ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី២១ ដល់ម៉ោង៦ព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦

នៅ​ថ្ងៃ​ទី​២២ ខែមករា​ ឆ្នាំ​២០២៦​ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី២១ ដល់ម៉ោង៦ព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦។គិតមកត្រឹមព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦នេះ មាន​ពលរដ្ឋ​ភៀសសឹក​​៣.៤២៩នាក់បន្ថែមទៀត បាន​​បន្ត​វិលត្រឡប់​ទៅលំនៅឋានវិញ។ ក្នុងចំណោមពលរដ្ឋភៀសសឹក​​សរុបជាង៦សែន៤ម៉ឺន​នាក់ មានប្រមា​ណ​ជិត៥សែន៣ម៉ឺន​​នាក់ ឬ​ស្មើនឹង​៨១% បានវិលត្រឡប់ទៅលំនៅឋានវិញ​។ ពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមាន​ចំនួន​​១២១.៦៤៤នាក់​ ក្នុងនោះស្រី្តមាន៦៣.៨១០នាក់ និងកុមារ៣៩.៨៤៥នាក់។ ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍៖ ប្រឆាំងចំពោះគ្រប់សកម្មភាពរបស់ប្រទេសថៃនៅប្រាសាទតាក្របី

នៅ​ថ្ងៃ​ទី​២២ ខែមករា​ ឆ្នាំ​២០២៦​ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីថ្លែងការណ៍ ស្ដីពី ការប្រឆាំងចំពោះគ្រប់សកម្មភាពរបស់ប្រទេសថៃនៅប្រាសាទតាក្របី។ក្រសួងវប្បធម៌និងវិចិត្រសិល្បៈសូមប្រឆាំងជាដាច់ខាតចំពោះការប្រើប្រាស់កម្លាំងប្រដាប់អាវុធរបស់យោធាថៃក្នុងការឈ្លានពានកាន់កាប់ប្រាសាទតាក្របី និងគម្រោងនានាដែលធ្វើឱ្យប្រែប្រួលស្ថានភាពតំបន់នោះ។ ...

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មាន៖ កម្ពុជាតវ៉ាប្រឆាំងចំពោះសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃក្នុងតំបន់ដែលបានកាន់កាប់

​ថ្ងៃ​ទី​២១ ខែមករា​ ឆ្នាំ​២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពី ការតវ៉ាប្រឆាំងរបស់កម្ពុជាចំពោះសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃក្នុងតំបន់ដែលបានកាន់កាប់។ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានតវ៉ាផ្លូវការជាថ្មីម្ដងទៀតប្រឆាំងចំពោះសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ ដែលផ្ទុយទៅនឹងវិធានការកាត់បន្ថយភាពតានតឹង ដែលមានចែងក្នុងចំណុចទី១ នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

ខ្លឹមសារ ស្តីពី ជំនួបសម្ដែងការគួរសមរបស់ឯកឧត្តម Flavio Bonetti តំណាងអង្គការយូណេស្កូតែងតាំងថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន

នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញខ្លឹមសារ ស្តីពី ជំនួបសម្ដែងការគួរសមរបស់ឯកឧត្តម Flavio Bonetti តំណាងអង្គការយូណេស្កូតែងតាំងថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃជំនួយបច្ចេកទេសរបស់អង្គការយូណេស្កូក្នុងការការពារប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក និងដែលបានទទួលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ នាពេលថ្មីៗនេះ។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន៖ ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី២០ ដល់ម៉ោង៦ព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦

នៅ​ថ្ងៃ​ទី​២១ ខែមករា​ ឆ្នាំ​២០២៦​ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី២០ ដល់ម៉ោង៦ព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦។ក្នុងចំណោមពលរដ្ឋភៀសសឹក​​សរុបជាង៦សែន៤ម៉ឺន​នាក់ មានប្រមា​ណ​ជាង៥សែន២ម៉ឺន​​នាក់ ឬ​ស្មើនឹង​៨០% បានវិលត្រឡប់ទៅលំនៅឋានវិញ​។ ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មាន៖ ឯកអគ្គរាជទូតក្រកម្ពុជាពិភាក្សាអំពីកិច្ចសហប្រតិបត្តិការជាមួយប្រធានសមាគមកម្ពុជា-ជប៉ុន

នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតតែងតាំងនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន ជួបពិភាក្សាការងារជាមួយ ឯកឧត្តម តាកាហាស៊ី ហ៊្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមកម្ពុជា-ជប៉ុន (JCA) និងជាអតីតឯកអគ្គរដ្ឋទូតជប៉ុនប្រចាំប្រទេសកម្ពុជា។ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើការបន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្រោមភាពជាដៃគូយុទ្ធសាស្តគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន។ ...

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន

ទាញយក៖ pdf

សេចក្តីជូនដំណឹង៖ កម្រិតអត្រាការប្រាក់ទីផ្សារសម្រាប់ប្រាក់កម្ចីប្រចាំឆ្នាំ២០២៥

នៅ​ថ្ងៃ​ទី​២០ ខែមករា​ ឆ្នាំ​២០២៦​ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីជូនដំណឹង ស្តីពី កម្រិតអត្រាការប្រាក់ទីផ្សារសម្រាប់ប្រាក់កម្ចីប្រចាំឆ្នាំ២០២៥។អគ្គនាយកដ្ឋានពន្ធដារ សូមធ្វើការកំណត់កម្រិតអត្រាការប្រាក់ទីផ្សារសម្រាប់ប្រាក់កម្ចីប្រចាំឆ្នាំ២០២៥ ដោយផ្អែកលើការគណនាមធ្យមភាគ នៃមធ្យមភាគអត្រាការប្រាក់ឱ្យខ្ចីប្រចាំឆ្នាំរបស់ធនាគារពាណិជ្ជធំៗក្នុងស្រុកចំនួន ១២ (ដប់ពីរ) ដូចខាងក្រោម៖៩,៣៦% ក្នុងមួយឆ្នាំ ចំពោះប្រាក់រៀល៨,៤៥% ក្នុងមួយឆ្នាំ ចំពោះប្រាក់ដុល្លារអាមេរិក។ ...

អគ្គនាយកដ្ឋានពន្ធដារ

ទាញយក៖ pdf

សេចក្ដីជូនដំណឹង៖​ កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា

នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានចេញសេចក្ដីជូនដំណឹង ស្ដីពី កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា។គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងរៀបចំកិច្ចប្រជុំនៅវិមានព្រឹទ្ធសភា ដោយមានរបៀបវីរៈដូចចែងក្នុងសេចក្តីជូនដំណឹង។ ...

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មាន៖ ឯកឧត្តមឯកអគ្គរាជទូតកម្ពុជា ជួបពិភាក្សាការងារជាមួយ អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន

នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការជួបពិភាក្សាការងាររវាង ឯកឧត្តមឯកអគ្គរាជទូតកម្ពុជា និងអគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន។ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើការពង្រឹងកិច្ចសហប្រតិបត្តិការនាពេលអនាគត រួមទាំងការគាំទ្ររបស់កម្ពុជាសម្រាប់ការរៀបចំផែនការយុទ្ធសាស្ត្រ AJC ឆ្នាំ២០២៦-២០៣០ ដើម្បីធានាថាផែនការនេះស្របទៅជាមួយអាទិភាពរយៈពេលវែងរបស់អាស៊ាន។ ...

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន

ទាញយក៖ pdf

សេចក្តីជូនដំណឹង៖ វឌ្ឍនភាពនៃការផ្តល់ការឯកភាពក្នុងការចុះកិច្ចព្រមព្រៀងប្រើប្រាស់ និងផ្តល់សេវាសុខាភិបាល រវាងបេឡាជាតិសន្តិសុខសង្គម និងមូលដ្ឋានសុខាភិបាលឯកជន

នៅ​ថ្ងៃ​ទី​២០ ខែមករា​ ឆ្នាំ​២០២៦​ និយ័តករសន្តិសុខសង្គម បានចេញសេចក្តីជូនដំណឹង ស្តីពី វឌ្ឍនភាពនៃការផ្តល់ការឯកភាពក្នុងការចុះកិច្ចព្រមព្រៀងប្រើប្រាស់ និងផ្តល់សេវាសុខាភិបាល រវាងបេឡាជាតិសន្តិសុខសង្គម និងមូលដ្ឋានសុខាភិបាលឯកជន។គិតត្រឹមដំណាច់ឆ្នាំ២០២៥ និយ័តករសន្តិសុខសង្គម បានផ្ដល់ការឯកភាពឱ្យមូលដ្ឋានសុខាភិបាលឯកជនសរុបចំនួន៥៣។ ...

និយ័តករសន្តិសុខសង្គម

ទាញយក៖ pdf

ខ្លឹមសារ ស្ដីពី ជំនួបសម្តែងការគួរសម និងជម្រាបលារបស់ ឯកឧត្តម បូរកែវ ភូមិវង្សសៃ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំកម្ពុជា ចំពោះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា

នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញខ្លឹមសារ ស្ដីពី ជំនួបសម្តែងការគួរសម និងជម្រាបលារបស់ ឯកឧត្តម បូរកែវ ភូមិវង្សសៃ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំកម្ពុជា ចំពោះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា។ដោយឆ្នាំ២០២៦នេះជាខួបលើកទី៧០នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងដើម្បីអបអរខួបនេះ​ ប្រទេសទាំងពីរកំពុងរៀបចំដំណើរព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះបាទព្រះករុណា​ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាទៅកាន់ប្រទេសឡាវ។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

ខ្លឹមសារ ស្ដីពី ជំនួបសម្តែងការគួរសម និងជម្រាបលារបស់ ឯកឧត្តម Darmosumarto ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំកម្ពុជា ចំពោះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា

នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញខ្លឹមសារ ស្ដីពី ជំនួបសម្តែងការគួរសម និងជម្រាបលារបស់ ឯកឧត្តម Darmosumarto ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំកម្ពុជា ចំពោះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានធ្វើការផ្លាស់ប្ដូរយោបល់យ៉ាងទូលំទូលាយលើវិស័យកិច្ចសហប្រតិបត្តិការជាច្រើន រួមមាន កិច្ចសហប្រតិបត្តិការផ្នែកយោធា និងសន្តិសុខ សេដ្ឋកិច្ច ការអប់រំ ការបណ្តុះបណ្តាលធនធានមនុស្ស និងការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន៖ ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី១៩ ដល់ម៉ោង៦ព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦

នៅ​ថ្ងៃ​ទី​២០ ខែមករា​ ឆ្នាំ​២០២៦​ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី១៩ ដល់ម៉ោង៦ព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦។គិតមកត្រឹមព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ ពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមាន​ចំនួន​​ ១២៧.៥១៩នាក់​ ក្នុងនោះស្រី្តមាន ៦៧.០២២នាក់ និងកុមារ ៤១.៧៦៥នាក់។ ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

សេចក្តីបំភ្លឺឆ្លើយតបចំពោះការណែនាំពាក់ព័ន្ធនឹងការធ្វើដំណើរមកកម្ពុជាដោយស្ថានតំណាងបរទេសមួយចំនួនប្រចាំព្រះរាជាណាចក្រកម្ពុជា

នៅ​ថ្ងៃ​ទី​១៩​ ខែមករា​ ឆ្នាំ​២០២៦ ក្រសួងទេសចរណ៍ បានចេញសេចក្តីបំភ្លឺឆ្លើយតបចំពោះការណែនាំពាក់ព័ន្ធនឹងការធ្វើដំណើរមកកម្ពុជាដោយស្ថានតំណាងបរទេសមួយចំនួនប្រចាំព្រះរាជាណាចក្រកម្ពុជា។ក្រសួងទេសចរណ៍ សូមបញ្ជាក់ជូនថាព្រះរាជាណាចក្រកម្ពុជានៅតែជាគោលដៅទេសចរណ៍មានសុវត្ថិភាព សន្តិសុខ និងស្ថិរភាពសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ...

ក្រសួងទេសចរណ៍

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន៖ ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី១៨ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦

នៅ​ថ្ងៃ​ទី​១៩ ខែមករា​ ឆ្នាំ​២០២៦​ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី១៨ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦។មានពលរដ្ឋភៀសសឹក១.៦៦១នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ។ ដូច្នេះ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានប្រមាណជាង៥សែន១ម៉ឺននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ។ ពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមានចំនួន១៣៣.០៧០នាក់ ក្នុងនោះស្រី្តមាន ៦៩.៨៣២នាក់ និងកុមារ៤៣.៤៦០នាក់។ ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

EGsJz
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!