ព័ត៌មាន​

ក្រសួង​បញ្ឈប់​ទិញ​ឈើ​ពី​ក្រុម​ហ៊ុន​សម្បទាន ៦

រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន បាន​បញ្ឈប់​ការ​ទិញ​ឈើ​អារ​ពី​ក្រុម​ហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ចំនួន ៦ នៅ​ក្នុង ខេត្ត​ព្រះវិហារ និង ឧត្តរ​មាន​ជ័យ បន្ទាប់​ពី​រដ្ឋ​មន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ​និង​ជា ប្រធាន​គណៈ​កម្មការ​អន្តរ​ក្រសួង​ ដើម្បី​សម្រប​សម្រួល​រៀបចំ​និង​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​នៅ​តាម​បណ្តោយ​ព្រំដែន​ទិស​ខាង ...

ម៉ៃ ទិត្យថារ៉ា
http://bit.ly/1orS306

ជីវិត​អ្នក​ចូល​ព្រៃ​កាប់​ឈើ​លក់​ឲ្យ​ក្រុម​ហ៊ុន ទ្រីភាព នៅ​ភ្នំ​ក្រវាញ

អង្គុយ​ក្នុង​តង់​ខៀវ​នៅ​ក្នុង​ចំណោម​តង់​ជាច្រើន​នៅ​ក្រោម​ដើម​ឫស្សី​ជាប់​មាត់​ស្ទឹង ស្ថិត​នៅ ឃុំ​រកាត ស្រុក​ភ្នំ​ក្រវាញ ខេត្ត​ពោធិ៍សាត់ ដែល​ទើប​តែ​មក​តាំង​នៅ​ថ្មី​ប្រមាណ ២​ខែ តាម​រយៈ​មេការ​លោក ញៀន (ឈ្មោះ​ដាក់​ឲ្យ) បាន​ធ្វើ​ដំណើរ​ពី ខេត្ត​កំពង់ស្ពឺ ដោយ​បាន​ចំណាយ​ពេល​ជាច្រើន​ឆ្នាំ​ក្នុង​ការ ...

ម៉ៃ ទិត្យថារ៉ា
http://bit.ly/1xxnhfW

ក្រសួង​មហាផ្ទៃ​យក​អគារ​ថ្មី​របស់​ក្រសួង​បរិស្ថាន​ដែល​បោះ​បង់​ចោល

ក្រសួង​មហា​ផ្ទៃ បាន​ស្នើ​សុំ​រាជ​រដ្ឋាភិបាល​ក្នុង​ការ​ដោះ​ដូរ​យក​ទីតាំង​ស្នាក់ការ​ថ្មី របស់​ក្រសួង​បរិស្ថាន ដែល​មាន​តម្លៃ ១ លាន​ដុល្លារ​អាមេរិក ស្ថិត​នៅ​ក្នុង សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ ដើម្បី​ធ្វើ​ជា​ទីតាំង អគ្គ​នាយកដ្ឋាន​ពីរ​ដែល​ទើប​បង្កើត​ថ្មី។ ...

ម៉ៃ ទិត្យថារ៉ា
http://bit.ly/1rKdH6Y

អភិបាល ខេត្ត​កោះកុង សន្យា​នឹង​ដោះស្រាយ​ពលរដ្ឋ​មាន​ជម្លោះ​ដីជា​មួយ​ក្រុម​ហ៊ុន​ចិន

អភិបាល ខេត្ត​កោះកុង លោក ប៊ុន លើត កាល​ពី​ម្សិល​មិញ​បាន​ចុះ​ទៅ​ជួប​ជាមួយ​ប្រជា​ពលរដ្ឋ​ជាង ៣០០ នាក់​នៅ ឃុំ​តានួន ស្រុក​បុទុម​សាគរ ដែល​មាន​ជម្លោះ​ដីធ្លី​រ៉ាំរ៉ៃ​ជាមួយ​ក្រុម​ហ៊ុន​ចិន ញូនៀន ឌឺវើលុបមិន គ្រុប បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បញ្ជា​ឲ្យ​គណៈ​អភិបាល​គ្រប់​ខេត្ត​រក​ដំណោះ​ស្រាយ​ជូន​ប្រជា​ពលរដ្ឋ​រឿង​ជម្លោះ​ដី​ធ្លី ...

សែន ដាវីត
http://bit.ly/1sUopUn

ក្រសួង​បង្កើត​ក្រុម​ការងារ​វាយតម្លៃ​ប៉ះពាល់​បរិស្ថាន​ដើម្បី​កាត់​បន្ថយ​ជម្លោះ

ក្រសួង​បរិស្ថាន​បាន​សម្រេច​បង្កើត​ក្រុម​ការងារ​សម្រប​សម្រួល​ការ​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ដើម្បី​ពិនិត្យ​និង​ផ្តល់​យោបល់​លើ​របាយ​ការណ៍​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​សង្គម​និង​របស់​គម្រោង​ដែល​ស្នើ​ឡើង​និង​សកម្មភាព​អភិវឌ្ឍន៍​នានា​របស់​ឯកជន ឬ​សាធារណៈ​ដែល​មាន​ស្រាប់ ...

ម៉ៃ ទិត្យថារ៉ា
http://bit.ly/UMwS0k

រដ្ឋ​​​មន្ត្រី​​​​​​​​បរិស្ថាន​​​ជួប​​​​​ពិភាក្សា​​​​ជាមួយ​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​ជុំ​​​វិញ​​​វិវាទ​​​ដីធ្លី​​​រវាង​​​អ្នក​​​ភូមិ​​​ និង​ក្រុម​​​ហ៊ុន UDG

កាល​​​ពី​​​ម្សិលមិញ លោក សាយ​​​ សំអាល់ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​បរិស្ថាន ​​​​​​បាន​​​​​​ជួប​​​ជាមួយ​​​តំណាង​​​​​​អង្គការ​​ ...

ឃួន ណារិម
http://www.cambodiadailykhmer.com/news/17637/

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​លើក​សរសើរ​ឧស្សាហកម្ម​ស្ករស​ ដែល​កំពុង​មា​ន​រឿង​ចម្រូង​ចម្រាស

កាលពី​ម្សិល​មិញ លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ បាន​លើក​សរសើរ​ឧស្សា​ហកម្ម​ស្ករស​ដែល​កំពុង​មានរឿង​ចម្រូង​ចម្រាស​ជា​យូរ​មក​ហើយ​​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ការ​ងារ​ដែល​ឧស្សា​ហកម្ម​នេះ​បាន​បង្កើត​ឡើង​ ដោយ​លើក​ឡើង​ថា ក្រុម​ហ៊ុន​ដែល​មាន​ប្រតិបត្តិ​ការ​នៅ​ក្នុង ...

ឃួន ណារិម និង ល័ររិន គ្រុធឺរ​
http://www.cambodiadailykhmer.com/news/17577/

ក្រសួង​បរិស្ថាន​បើក​ការ​ដ្ឋាន​សាងសង់អគារថ្មីបន្ទាប់ពី​លុបចោល​កិច្ចព្រមព្រៀង​ដោះដូរដី

កាល​​​ពីម្សិលមិញ ក្រសួង​​​បរិស្ថាន​​​បាន​​​បើក​​​ការដ្ឋាន​​​​​​សាង​​​សង់​​​អគារថ្មី​​​របស់​​​​​​ខ្លួន​​​ស្ថិត​​​នៅ​លើ​ដីមួយ ...

អូន ភាព
http://www.cambodiadailykhmer.com/news/15399/

ទិវា​បរិស្ថាន​ត្រូវ​ប៉ូលិស​មិន​ឲ្យ​ដើរ​ដង្ហែ​ក្បួន

ក្រុម​អ្នក​ការពារ​បរិស្ថាន​មក​ពី​មជ្ឈដ្ឋាន​ផ្សេង​គ្នា​នៅ​ទូទាំង​ប្រទេស​កម្ពុជា​បាន​បរាជ័យ​ក្នុង​ការ​ដង្ហែញត្តិ​ដាក់​តាម​ក្រសួង ​និង​ស្ថានទូតដើម្បី​ជំរុញ​ឲ្យ​ពង្រឹង​ការ​ទប់​ការ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ និង​ពង្រឹង​ការ​ថែ​រក្សា​បរិស្ថាន​ ស្រប​ពេល​ដែល​ពិភព​លោក​កំពុង ...

ស៊ុយ ហ៊ាមខេមរា
http://khmer.voanews.com/content/cambodia-environment-day-march-halted-by-police/1930758.html

ដែន​ជម្រក​សត្វ​សហគមន៍​អូររ៉ៃ​បាន​ការ​ទទួល​ស្គាល់​ជា​ផ្លូវ​ការ

តំបន់​សហគមន៍​ការពារ​ធនធាន​ធម្មជាតិ​ជាង ២ ពាន់​ហិកតា​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ លំផាត់ ខេត្ត​រតនគិរី ត្រូវ​រដ្ឋាភិបាល​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​បន្ទាប់​ពី​តំបន់​ទាំង​នោះ​រង​ការ​គំរាម​កំហែង​ដោយ​បទ​ល្មើស​ព្រៃ​ឈើ និង​សត្វ​ព្រៃ​អស់​រយៈ​ពេល​ជាង ១០ ឆ្នាំ។ សេចក្តី​ប្រកាស​ព័តមាន​របស់​អង្គការ​បក្សី ...

ផាក់ ស៊ាងលី
http://www.postkhmer.com/national/1-national-news/114805-2014-05-26-02-34-33

បណ្តា​ប្រទេស​អាស៊ាន​បរាជ័យ​ការ​ទប់​ស្កាត់​ឧស្ម័ន​ផ្ទះ​កញ្ចក់

ការ​ប្រមូល​ផ្តុំ​នៃ​កាបូន​ឌីអុកស៊ីត​នៅ​ក្នុង​បរិយាកាស​មិន​ខ្ពស់​ខ្លាំង​ជាង​មុន​ទេ ប៉ុន្តែ​បណ្តា​ប្រទេស​អាស៊ាន​កំពុង​បរាជ័យ​ក្នុង​ការ​ទប់​ស្កាត់​ការ​សាយ​ភាយ​ឧស្ម័ន​ប្រភេទ​នេះ ដែល​បង្ក​ឡើង​ដោយ​សារ​ការ​បំផ្លាញ​ព្រៃ​ឈើ​ធ្ងន់​ធ្ងរ​នៅ​ក្នុង​តំបន់។ នេះ​បើ​តាម ...

ផាក ស៊ាងលី និង Laignee Barron
http://www.postkhmer.com/national/1-national-news/114814-2014-05-26-03-10-09

រដ្ឋាភិបាល​ពង្រឹង​ការ​គ្រប់​គ្រង​លើ​ដី​សម្បទាន​សេដ្ឋកិច្ច

ដី​កប់​ខ្មោច និង​ព្រៃ​សហគមន៍ គួរ​ត្រូវ​ទទួល​បាន​កិច្ច​ការពារ​បន្ថែម​ទៀត​ក្រោម​ប្រកាស​ថ្មី​របស់​រដ្ឋាភិបាល​ដែល​បាន​ចេញ​កាល​ពី​ដើម​ខែ​នេះ ប៉ុន្តែ​អង្គការ​សិទិ្ធ​មនុស្ស​និង​ជន​រងគ្រោះ​ព្រួយ​បារម្ភ​ថា បើ​គ្មាន​ការ​អនុវត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ ប្រកាស​នេះ នឹង​ពុំ​មាន​ប្រសិទ្ធភាព ...

ផាក់ សៀងលី
http://www.phnompenhpost.com/national/directive-aims-stop-elc-abuses

កម្ពុជា​នឹង​ពិចារណា​កែប្រែ​អត្រា​ពន្ធ​លើ​ឧស្សាហកម្ម​រ៉ែ

រដ្ឋាភិបាល​កម្ពុជា​នឹង​ពិចារណា​ពី​ការ​ផ្លាស់ប្តូរ​ដ៏ច្រើន​លើ ច្បាប់​រុករក​ធនធាន​រ៉ែ​របស់​កម្ពុជា ដែល​រួមមាន​ការ​គិត​ឡើង​វិញ​ពី​អត្រា​តម្លៃ​ពន្ធ​ខ្ពស់​ក្នុង​វិស័យ​នេះ​ផង ដែរ។ ដោយ​លើក​ឡើង​ពី​ការ​ពិភាក្សា​ធ្វើ​ឡើង​ជាមួយ​តំណាង​ឧស្សាហកម្ម​រុករក​រ៉ែ​អូស្ដ្រាលី​ភាគ​ខាង​លិច​កាលពី ...

Eddie Morton
http://www.postkhmer.com/business/business/114493-2014-05-19-04-07-22

ប៉ូលិស​ខេត្ត​កោះកុង​បញ្ចប់​ការ​សួរ​ចម្លើយ​ពលរដ្ឋ​ដែល​រង​ការ​ប្តឹង​ចោទ​ពី​ក្រុមហ៊ុន SEZ Koh Kong

ប្រជា​ពលរដ្ឋ ៥​នាក់ រស់​នៅ ឃុំ​ព្រែក​ខ្សាច់ ស្រុក​គិរី​សាគរ ខេត្ត​កោះកុង បាន​ចូល​ឆ្លើយ​បំភ្លឺ​ជាមួយ​នគរបាល ខេត្ត​កោះកុង ពាក់ព័ន្ធ​នឹង​ការ​រឹប​អូស​គ្រឿង​សំណង់​របស់​ក្រុមហ៊ុន SEZ Koh Kong Co, Ltd កាល​ពី ខែ​មករា មិន​ឲ្យ​សង់​របង​ព័ទ្ធ​ដី​ភូមិ​និង​ចម្ការ​ពួក​គេ។ ក្រោយ​ការ​ចូល​បំភ្លឺ​ជាមួយ​មន្ត្រី​ស្នងការដ្ឋាន​នគរបាល​ខេត្ត កាល​ពី​ថ្ងៃ ទី ...

ឆាយ ច័ន្ទនីដា
http://www.postkhmer.com/national/1-national-news/113573--sez-koh-kong

រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​ជួបប្រជុំជាមួយ​ក្រុមហ៊ុនឯកជន​​​​នានា​ដើម្បី​ជំរុញឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង​បរិ​ស្ថាន​បាន​ជួប​ប្រជុំជាមួយក្រុម​ហ៊ុន​ឯកជន​ ដែល​ទទួល​បាន​សម្បទាន​ដីកាលពី​សប្ដាហ៍​មុន ដើម្បី​​ចង់​ដឹង​​ថា តើ​ក្រុមហ៊ុន​ទាំង​នេះ​អនុ​វត្ត​តាម​ច្បាប់​និង​បទ​ប្បញ្ញតិ​របស់​រដ្ឋា​ភិបាល និង​ប្រកាន់​ខ្ជាប់​តាម​កិច្ច​សន្យា​របស់​ខ្លួន​​ឬយ៉ាង​ណា។ អង្គការ​សិទ្ធិមនុស្ស​បានចោទ ...

អូន ភាព
http://www.cambodiadailykhmer.com/news/13557/

ជនជាតិភាគតិច​ជង​ស្នើ​ឲ្យ​បញ្ឈប់​គម្រោង​វា​រី​អគ្គិសនី​

ជនជាតិ​ដើម​ភាគតិច​ជង​ ៦​នាក់​ តំណាង​ឲ្យ​ ៦០០​ គ្រួសារ​នៅ​ ស្ទឹង​អា​រ៉ែ​ង​ ខេត្តកោះកុង​ បាន​ដាក់​ញត្តិ​ទៅ​ការិយាល័យ​អង្គការសហប្រជាជាតិ​ រដ្ឋសភា​ និង​ស្ថាប័ន​រដ្ឋាភិបាល​ដើម្បី​ស្វះ​ស្វែងរក​អន្តរាគមន៍​ឲ្យ​បញ្ឈប់​ក្រុមហ៊ុន​ ចិន​ Sinohydro​ មិន​ឲ្យ​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ ជាយ​អា​រ៉ែ ...

ផាក់ ស៊ាងលី
http://www.postkhmer.com/national/1-national-news/112848-2014-04-04-03-12-59

​កម្ពុជា​បារម្ភ​ដល់​ការ​ប៉ះពាល់​ធនធានទឹក​ដោយសារ​ទំនប់​វា​រី​ឡាវ​

​នៅ​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​ទាញ​យក​ការ​ចំណេញ​ពី​សក្តានុពល​នៃ​ទំនប់​វា​រី​អគ្គិសនី​ដោយ​មិន​ធ្វើការ​ដោះស្រាយ​បញ្ហា​ផលវិបាក​ដែល​អាច​កើត​មាននៅ​តំបន់​ខ្សែទឹក​ក្រោម​ជា​មុន​សិន​នោះ​ ប្រទេស​ឡាវ​អាច​នឹង​ធ្វើ​ឲ្យ​ប្រទេស​ក្នុង​តំបន់​នេះ​ជួប ...

Laignee Barron និង Shane Worrell
http://www.postkhmer.com/online/112190-2014-03-21-02-31-24

ព័ត៌មាន​លម្អិត​ទាក់ទិន​នឹង​ការ​ដោះ​ដូរ​ដី​របស់​ក្រសួងបរិស្ថាន​នៅ​តែ​ស្ថិត​ក្នុង​ភាព​ស្រពេចស្រពិល​

​កាលពី​ឆ្នាំ​២០១១ ​ក្រសួងបរិស្ថាន​បាន​ចុះ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ Ratana​ Cooperation​ and Construction ​ដើម្បី​ដោះ​ដូរ​ដី​ដ៏​មាន​តម្លៃ​របស់​ខ្លួន​ទំហំ​២.៤០០ ​ម៉ែត្រក្រឡា​ដែល​មាន​ទីតាំង​តាម​បណ្តោយ​មហាវិថី​ព្រះ​សីហ​នុ​ក្នុង​សង្កាត់​ទន្លេបាសាក់​ ​រាជធានី​ភ្នំពេញ​ទៅ​កាន់​ដី​ទំហំ​៩.០០០ ...

ឃី សុវុទ្ធី
http://www.cambodiadailykhmer.com/news/11247/

រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​នឹង​ចុះ​ទៅ​ត្រួតពិនិត្យ​គម្រោង​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​ចិន​ UDG ​នៅ​ខេត្តកោះកុង​

​លោក​ ​សាយ​ ​សំ​អាល់​ ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​គ្រោង​ទៅ​ទស្សនកិច្ច​នៅ​ខេត្តកោះកុង​នៅ​ថ្ងៃនេះ​ ​ខណៈ​តំណាង​ក្រុមហ៊ុន​អភិវឌ្ឍន៍​ចិន​ UDG ​បាន​លើក​ឡើង​ថា​ ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ដី​សម្បទាន​ទំហំ​៤៥.០០០​ហិ​កតា​របស់​ខ្លួន​ដែល ...

ហ៊ុល រស្មី
http://www.cambodiadailykhmer.com/news/11148/

ក្រសួងបរិស្ថាន​សម្រេច​ផ្លាស់​ប្តូរ​ទីតាំង​ថ្មី​របស់​ខ្លួន​ម្តងទៀត​ទៅ​ក្បែរ​កាស៊ីណូ​និង​សណ្ឋាគារ​ ​ណា​ហ្គា​វើ​ល​

កាលពី​ម្សិលមិញ​ ​មន្ត្រី​ម្នាក់​បាន​ឲ្យ​ដឹង​ថា​ ​ក្រសួងបរិស្ថាន​នឹង​ផ្លាស់​ប្ដូរ​ការិយាល័យ​របស់​ខ្លួន​ទៅ​កាន់​ដី​មួយ​កន្លែង​ក្បែរ​កាស៊ីណូ​និង​សណ្ឋាគារ​ណា​ហ្គា​វើ​ល​ក្នុង​ខណ្ឌចំការមន​  ​រាជធានី​ភ្នំពេញ​ ​បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ថ្មី​បាន​លើក​ឡើង​ថា ...

ឃី សុវុទ្ធី
http://www.cambodiadailykhmer.com/news/11091/

រដ្ឋមន្ត្រីក្រសួងចំនួន៣ចេញសកម្មភាពលើកិច្ចការពារដីរដ្ឋ

រដ្ឋមន្ត្រី​ចំនួន​បី​រូប​ អញ្ជើញ​មក​ពី​ក្រសួង​នគរូបនីយកម្ម​និង​សំណង់​ ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ និង​ក្រសួងបរិស្ថាន​ បាន​ជួប​ដើម្បី​កំណត់​រួម​គ្នា​ចេញ​នូវ​ផែនការ​ការងារ​ ដើម្បី​គ្រប់គ្រង​ដី​របស់​រដ្ឋ​និង​ធនធានធម្មជាតិ​។​ យោង​តាម​សេចក្តីថ្លែងការណ៍​ដែល​បាន​ចេញផ្សាយ​ទី​៣​ ខែកុម្ភៈ ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://www.thecambodiaherald.com/cambodia/detail/1?page=15&token=OWQyMWQyZTk1ZWM

Snakebites an Under-Reported but Deadly Problem in Cambodia

n the ponds and rice paddies of the Cambodian countryside, trying to catch frogs can be deadly. Along Cambodia’s rivers, floodlands and lowlands live millions of venomous snakes, 10 species of which can be lethal if you disturb their slumber. Last week, a 13-year-old teenager from Kompong ...

Denise Hruby and Sek Odom
http://www.cambodiadaily.com/news/snakebites-an-under-reported-but-deadly-problem-in-cambodia-47812/

Lumber Tycoon Denies Allegations of Illegal Deforestation

The assistant of a lumber tycoon accused of major deforestation and forced evictions rejected Thursday the findings of a recent report by local rights groups. The Cambodian Human Rights Task Force said in its report that some 1,400 families had been pushed from their land by ...

Kong Sothanarith
http://www.voacambodia.com/content/lumber-tycoon-denies-allegations-of-illegal-deforestation-cambodia/1794954.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

yEa6D
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!