តើអ្នកចង់មានន័យបែបនេះឬ?
សំអាត

1491 Announcementsរកឃើញសម្រាប់ "美国ID办KU毕业证原版,Q/微229 8881办堪萨斯大学高仿毕业证|办KU假文凭证书|办U-Kansas毕业证成绩单|办KU学位证|堪萨斯大学学历学位认证|offer IELTS TOEFL GRE代考University of Kansas Degree Diploma Transcript619531"

ការ​បន្ថែម​ទីតាំង​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩​ ដូ​ស​ទី​៤​ សម្រាប់​ក្រុម​គោលដៅ​ជម្រើស​នៅ​រាជធានី​ភ្នំពេញ​

នៅ​ថ្ងៃ​ទី​ ១០​ ខែមករា​ ឆ្នាំ​២០២២​ ក្រសួងសុខាភិបាល​ បាន​ចេញ​សេចក្តី​ជូន​ព័ត៌មាន​ ស្តី​ពី​ការ​បន្ថែម​ទីតាំង​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩​ ដូ​ស​ទី​៤​ សម្រាប់​ក្រុម​គោលដៅ​ជម្រើស​នៅ​រាជធានី​ភ្នំពេញ​។​​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វី​ដ ...

ក្រសួងសុខាភិបាល

ទាញយក៖ pdf

ការ​ចុះ​ធ្វើ​ជំរឿន​សេដ្ឋកិច្ច​នៅ​តាម​បណ្តា​រោងចក្រ​ សហគ្រាស​ នៅ​ទូ​ទាំង​ប្រទេស​របស់​មន្ត្រី​ជំរឿន​នៃ​ក្រសួងផែនការ​

នៅ​ថ្ងៃ​ទី​ ២៤​ ខែកុម្ភៈ​ ឆ្នាំ​២០២២​ ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​ចេញ​សេចក្តីជូនដំណឹង​ ស្តី​ពី​ការ​ចុះ​ធ្វើ​ជំរឿន​សេដ្ឋកិច្ច​នៅ​តាម​បណ្តា​រោងចក្រ​ សហគ្រាស​ នៅ​ទូ​ទាំង​ប្រទេស​របស់​មន្ត្រី​ជំរឿន​នៃ​ក្រសួងផែនការ​។​​ដើម្បី​ប្រមូល​ទិន្នន័យ​ព័ត៌មាន​បច្ចុប្បន្នភាព​អំពី​ស្ថានភាព ...

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ទាញយក៖ pdf

ចំនួន​បណ្តោះអាសន្ន​នៃ​អ្នក​បាន​ទៅ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃំុ សង្កាត់​ អាណត្តិ​ទី​៤​ (៤​ មិថុនា​ ២០១៧)

​យោង​ទៅ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ចេញផ្សាយ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ កាលពី​ថ្ងៃ​ទី​ ៤​ ខែមិថុនា​ ឆ្នាំ​២០១៧​ បាន​ឲ្យ​ដឹង​ថា​ ៨៥.៧៤​ ភាគរយ​ នៃ​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សរុប​ (​ ៧,៨៦៥,០៣៣)​ បាន​ទៅ​បោះ​ឆ្នោត​ជ្រើសរើស​តំណាង​សម្រាប់​មណ្ឌល ...

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.)

ទាញយក៖ pdf

សេចក្តីថ្លែង​ការណ៍​រួម ការ​រំលោភ​​បំពាន​​ប្រព័ន្ធ​តុលាការ ដើម្បី​​ស្រប​​តាម​​របៀប​​វារៈ​​នយោបាយ គួរ​តែ​បញ្ចប់ ហើយ​​បទ​ចោទ​​លើ​សមាជិក​គណបក្សសង្គ្រោះជាតិ គួរ​តែ​ត្រូវ​លើក​ចោល

យើងខ្ញុំ​ ជា​ក្រុម​សង្គម​ស៊ី​វិល​មាន​រាយ​នាម​ដូច​ខាងក្រោម​ សូម​ថ្កោលទោស​ចំពោះ​ការ​រំលោភ​ បំពាន​យ៉ាង​ជាក់ស្តែង​លើ​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​ និង​ការ​ចោទប្រកាន់​ជា​បន្តបន្ទាប់​ដែល​ត្រូវ​បាន​ ប្រើប្រាស់​ ដើម្បី​ទាញ​យក​លទ្ធផល​នៃ​ការ​ចរចារ​នយោបាយ​រវាង​គណបក្ស​សង្គ្រោះ​ជាតិ​ និង ...

ក្រុមអង្គការសង្គមស៊ីវិល

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន សិក្ខាសាលាស្តីអំពីលទ្ធផលនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសម្រាប់កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក

នៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២២ វិទ្យាស្ថានចក្ខុវិស័យអាស៊ីបានបង្ហោះសេចក្តីប្រកាសមួយស្តីពីសិក្ខាសាលាស្តីពីលទ្ធផលនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសម្រាប់កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនៅលើគេហទំព័រ Facebook ផ្លូវការរបស់ពួកគេ។ សេចក្តីប្រកាសបានបញ្ជាក់ថា សិក្ខាសាលានេះនឹងផ្តោតលើប្រធានបទពិភាក្សាចំនួនពីរគឺ សន្តិសុខ និងការការពារ និងការតភ្ជាប់ និងឌីជីថល។ ...

វិទ្យាស្ថានចក្ខុវិស័យអាស៊ី

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានស្តីពីការកែសម្រួលលក្ខខណ្ឌធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរបរទេសដែលមិនទាន់បានចាក់វ៉ាក់

នៅថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២២ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពីការកែសម្រួលលក្ខខណ្ឌធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរបរទេសដែលមិនទាន់បានចាក់វ៉ាក់​ នៅលើបណ្តាញសង្គមផ្លូវការរបស់ខ្លួន។ សេចក្តីប្រកាសនេះបានលើកឡើងថា សម្រាប់អ្នកដំណើរបរទេសដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចូលមកកម្ពុជាតម្រូវអោយធ្វើចត្តាឡីស័កត្រឹមតែ ៧ថ្ងៃ ប៉ុណ្ណោះ ដែលកែសម្រួលពីការធ្វើចត្តាឡីស័ក១៤​ ថ្ងៃ។ ...

ក្រសួងសុខាភិបាល

ទាញយក៖ pdf

​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​កែសម្រួល​លក្ខខណ្ឌ​ធ្វើ​ដំណើរ​ចូល​មក​ប្រទេស​កម្ពុជា​ ការ​អនុវត្ត​វិធានការ​សុខាភិបាល​ និង​ការ​ធ្វើ​ច​ត្តា​ឡីស័ក​

​នៅ​ថ្ងៃ​ទី​១១​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​កែសម្រួល​លក្ខខណ្ឌ​ធ្វើ​ដំណើរ​ចូល​មក​ប្រទេស​កម្ពុជា​ ការ​អនុវត្ត​វិធានការ​សុខាភិបាល​ និង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​។​ ការ​កែសម្រួល​នេះ​សំដៅ​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ ...

ក្រសួង​សុខាភិបាល

ទាញយក៖ pdf

សេចក្តីជូនដំណឹង​ស្តី​ពី​ការ​បញ្ឈប់​ការ​កាន់កាប់​ដី​ដោយ​ខុសច្បាប់​នៅ​ក្នុង​ឧទ្យាន​ជាតិ​ព្រះ​សុរា​ម្រិ​ត​-​កុស​មៈ​"​គី​រី​រម្យ​"

​នៅ​ថ្ងៃ​ទី​ ២៤​ ខែតុលា​ ឆ្នាំ​២០១៨​ ក្រសួងបរិស្ថាន​បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ស្តី​ពី​ ការ​បញ្ឈប់​ការ​កាន់កាប់​ដី​ដោយ​ខុសច្បាប់​នៅ​ក្នុង​ឧទ្យាន​ជាតិ​ព្រះ​សុរា​ម្រិ​ត​-​កុស​មៈ​ “​គី​រី​រម្យ​”​ ដោយ​កន្លង​មក​ក្រសួងបរិស្ថាន​ពិនិត្យ​ឃើញ​ថា ...

ក្រសួងបរិស្ថាន

ទាញយក៖ pdf

​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល​ ស្តី​ពី​ករណី​មានការ​រៀបចំ​ពិធី​អុំទូក​ បណ្តែតប្រទីប​ សំពះ​ព្រះ​ខែ​ និង​អកអំបុក​ នៅ​តាម​ភូមិ​-​ឃុំ​

នៅ​ថ្ងៃ​ទី​ ០៨​ ខែតុលា​ឆ្នាំ​ ២០២០​ ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្តីណែនាំ​ស្តី​ពី​គោលការណ៍​ណែនាំ​និង​នីតិវិធី​ដើម្បី​រៀបចំ​ការ​ជួបជុំ​និង​សកម្មភាព​បណ្តែតប្រទីប​ សំពះ​ព្រះ​ខែ​ និង​អកអំបុក​ នៅ​តាម​ភូមិ​-​ឃុំ​។​៊​ សេចក្តីណែនាំ​មាន​គោលបំណង​បង្កើត​វិធាន​ការណ៍​បង្ការ​ដើម្បី​ទប់ស្កាត់ ...

ក្រសួងសុខាភិបាល

ទាញយក៖ pdf

លទ្ធផលនៃសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយសហរដ្ឋអាមេរិក អូស្រា្តលី សហព័ន្ធរុស្ស៊ី និងឥណ្ឌា និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ី-បូព៌ា លើកទី១១

នៅថ្ងៃទី ០៥ ខែសីហា​ ឆ្នាំ២០២១ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយសហរដ្ឋអាមេរិក អូស្រា្តលី សហព័ន្ធរុស្ស៊ី និងឥណ្ឌា និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ី-បូព៌ា លើកទី១១ ដែលរៀបចំឡើងស្របពេលជាមួយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៤ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។នៅក្នុងសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយសហរដ្ឋអាមេរិច អាស៊ានបានទទួលសំណើររបស់សហរដ្ឋអាមេរិក ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យចំនួន ៤ រួមមាន ការដឹកជញ្ជូន សមភាពយេនឌ័រ ថាមពល ព្រមទាំងការការពារបរិស្ថាន និងបម្រែបម្រួលអាកាសធាតុ។ កិច្ចប្រជុំជាមួយអូស្ត្រាលី បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការជំរុញកិច្ចសហប្រតិបត្តិការ ស្ដីពីការតភ្ជាប់ ជាពិសេសតាមរយៈការអនុវត្តផែនការមេ ស្តីពីការតភ្ជាប់អាស៊ានឆ្នាំ ២០២៥។ កិច្ចប្រជុំជាមួយសហព័ន្ធរូស្សីបានសង្កត់ធ្ងន់ អំពីភាពចាំបាច់ក្នុងការធ្វើកិច្ចសហការបន្ថែមទៀត ស្ដីពីការត្រៀមលក្ខណៈទុកជាមុននឹងឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ និងកិច្ចខិតខំប្រឹងប្រែងស្ដារឡើងវិញក្រោយជំងឺរាតត្បាត។ ដោយឡែក សម្រាប់កិច្ចប្រជុំជាមួយឥណ្ឌា អាស៊ានបានស្វាគមន៍ចំពោះការកំណត់យកឆ្នាំ ២០២២ ជាឆ្នាំមិត្តភាពអាស៊ានឥណ្ឌា។ ចុងក្រោយ កិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

លិខិត​ចំហរ​របស់​សមាគម​ធនាគារ​នៅ​កម្ពុជា​ និង​សមាគម​មីក្រូហិរញ្ញវត្ថុ​ ផ្ញើ​ជូន​ សម្ព័ន្ធ​ខ្មែរ​ជំរឿន​ និង​ការពារ​សិទ្ធិ​មនុស្ស​ លី​កាដូ​ សម្ព័ន្ធ​សហជីព​កម្ពុជា​ មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ និង​ សមាគម​ធាងត្នោត​

​នៅ​ថ្ងៃ​ទី​ ១៥​ ខែកក្កដា​ ឆ្នាំ​២០២០​ សមាគម​ធនាគារ​នៅ​កម្ពុជា​ និង​សមាគម​មីក្រូហិរញ្ញវត្ថុ​ បាន​ចេញ​លិខិត​ចំហរ​ផ្ញើ​ជូន​ សម្ព័ន្ធ​ខ្មែរ​ជំរឿន​ និង​ការពារ​សិទ្ធិ​មនុស្ស​ លី​កាដូ​ សម្ព័ន្ធ​សហជីព​កម្ពុជា​ មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ និង​ សមាគម​ធាងត្នោត​ ស្នើ​កែតម្រូវ​រាល់ ...

សមាគម​ធនាគារ​នៅ​កម្ពុជា​ និង​សមាគម​មីក្រូហិរញ្ញវត្ថុ​

ទាញយក៖ pdf

ឯកឧត្តម​ ជា​ សុ​ផា​រ៉ា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​បាន​ដឹកនាំ​ប្រជុំ​តាម​រយៈ​ប្រព័ន្ធ​ Zoom

​នៅ​ថ្ងៃ​ទី​ ២២​ ខែកក្កដា​ ឆ្នាំ​២០២១​ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ ឯកឧត្តម​ ជា​ សុ​ផា​រ៉ា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ (​ដ​.​ន​.​ស​.)​ និង​ជា​ប្រធាន ...

គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា

ទាញយក៖ pdf

​លទ្ធផល​ទស្សនកិច្ច​ការងារ​ផ្លូវការ​នៅ​ប្រទេស​ជប៉ុន​ របស់​ ឯកឧត្តម​ ប្រាក់​ សុ​ខុន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ការ​បរទេស​ និង​សហ​ប្រ​តិ​ប​តិ្ត​ការ​អន្តរជាតិ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​ថ្ងៃ​ទី​២១-២៤​ ខែមករា​ ឆ្នាំ​ ២០២៣

​នៅ​ថ្ងៃ​ទី​ ២៤​ ខែមករា​ ឆ្នាំ​២០២៣​ ក្រសួងការបរទេស​ និង​ទំនាក់ទំនង​អន្តរជាតិ​បាន​ចេញ​សេច​ក្តិ​ប្រកាស​ព័ត៌មាន​មួយ​ស្តី​ពី​លទ្ធផល​ទស្សនកិច្ច​ការងារ​ផ្លូវការ​នៅ​ប្រទេស​ជប៉ុន​ របស់​ ឯកឧត្តម​ ប្រាក់​ សុ​ខុន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ការ​បរទេស​ និង​សហ​ប្រ​តិ​ប​តិ្ត​ការ​អន្តរជាតិ ...

ក្រសួងការបរទេស និងទំនាក់ទំនងអន្តរជាតិ

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ ការ​ចាប់ផ្តើម​ការ​ស៊ើបអង្កេត​ដក​អ្វី​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​របស់​គណៈកម្មការ​​អឺរ៉ុបធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ការ​ផ្លាស់​ប្តូរ​សេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា​

​នៅ​ថ្ងៃ​ទី​១១​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ ដើម្បី​សម្តែង​ការ​សោកស្តាយ​ ចំពោះ​ការ​សម្រេចចិត្ត​របស់​គណៈកម្មការ​​អឺរ៉ុប​ ដើម្បី​ចាប់ផ្តើម​ការ​ស៊ើបអង្កេត​ជា​ផ្លូវការ​ ទៅ​លើ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ដែល​បាន ...

សភា​ពា​ណិជ្ជ​កម្ម​អឺ​រ៉ុប

ទាញយក៖ pdf

​សេចក្ដី​ប្រកាស​ព័ត៌មានស្ដី​ពី​ការ​ធ្វើ​អាទិ​ភាវូបនីយកម្ម​ ក្នុង​ការ​ជួសជុល​ និង​សាងសង់​ផ្លូវថ្នល់​ ប្រព័ន្ធ​រំដោះ​ទឹកភ្លៀង​ និង​ប្រព័ន្ធ​ទឹក​កង្វក់​ ក្នុង​ខេត្ត​ព្រះ​សីហ​នុ​

នៅ​ថ្ងៃ​ទី​០៤​ ខែកញ្ញា​ ឆ្នាំ​២០១៩​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ ស្ដី​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ រវាង​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ (​គ​.​ស​.​ហ​)​ និង​គ្រប់​ក្រសួង​ពាក់ព័ន្ធ​។​ ជា​លទ្ធផល​ អង្គប្រជុំ​ បាន​ឯកភាព ...

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ទាញយក៖ pdf

ក្រសួងរ៉ែនិងថាមពលស្វាគមន៍ការចូលរួមរបស់ប្រជាពលរដ្ឋ អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍនានាលើវិស័យរ៉ែនិងថាមពល

កាលពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០១៦ ក្រសួងរ៉ែនិងថាមពលបានចេញផ្សាយសេចក្តីប្រកាសព័ត៌មានមួយ ដោយសំដែងការស្វាគមន៍ចំពោះការចូលរួមរបស់ប្រជាពលរដ្ឋ អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍនានាលើវិស័យរ៉ែនិងថាមពល ដោយផ្តោតសំខាន់លើការចូលរួមថែរក្សា និងអភិវឌ្ឍធនធានធម្មជាតិប្រកបដោយចីរភាព។   ...

ក្រសួងរ៉ែនិងថាមពល

ទាញយក៖ pdf

សេចក្តី​ថ្លែង​ការណ៍​របស់​ លោក​ សុរិយា​​ ស៊ូ​ប៊ែ​ឌី​ អ្នក​រាយ​ការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ស្តី​ពី​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​​កម្ពុជា

លោក សាស្ត្រាចារ្យ សុរិយា ប្រាសាទ ស៊ូ​ប៊ែ​ឌី នឹង​បញ្ចប់​បេសកម្ម​ស្វែងរក​ការ​ពិត​អំពី​បញ្ហា​សិទ្ធិមនុស្ស​លើក​ទី​១១ មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ជា​បេសកម្ម​លើក​ទី​​ពីរ ចាប់តាំងពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​ខែ កក្ត​ដា ឆ្នាំ ២០១៣​។ លោក សាស្ត្រាចារ្យ ប្រាសាទ ស៊ូ​ប៊ែ​ឌី ស្នើរ​ឲ្យមាន​ការបញ្ជាក់​អំពី​ការរ​ក​ឃើញ​ដំបូង និង​ការគិត​អំពី​បញ្ហា​សិទ្ធិមនុស្ស​នៅក្នុង ...

ការិយាល័យ​ឧត្តម​ស្នង​ការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា

ទាញយក៖ pdf

ម​.​ស​.​ម​.​ក និង CIVICUS ថ្កោលទោស​ចំពោះ​ការបដិសេធ​របស់​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​អនុសាសន៍​សំខាន់ៗ​ក្នុងអំឡុង ការត្រួតពិនិត្យ​ជា​សាកល​តាម​ពេលវេលា​កំណត់​លើ​ក​ទី ២

​នៅ​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៤ នេះ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (​ម​.​ស​.​ម​.​ក​) និង សម្ព័ន្ធ​ពិភពលោក​ដើម្បី​ការចូលរួម​របស់​ប្រជាពលរដ្ឋ (CIVICUS) បាន​ថ្កោលទោស រាជរដ្ឋាភិបាល​កម្ពុជា (​រដ្ឋាភិបាល​) ចំពោះ​ការសម្រេចចិត្ត​បដិសេធ​អនុសាសន៍​សំខាន់ៗ​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា (​កម្ពុជា​) ដែល​រដ្ឋ​ជា​សមាជិក​អង្គការសហប្រជាជាតិ (​អ​.​ស​. ...

មជ្ឈមណ្ឌល​សិទ្ធ​មនុស្ស​កម្ពុជា​ (ម.ស.ម.ក)

ទាញយក៖ pdf

ការ​បំពេញ​កាតព្វកិច្ច​របស់​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​

នៅ​ថ្ងៃ​ទី​ ០៤​ ខែ​ កក្កដា​ ឆ្នាំ​ ២០១៧​ ក្រសួងមហាផ្ទៃ​ បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ស្តី​ពី​ ការ​បំពេញ​កាតព្វកិច្ច​របស់​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​ បន្ទាប់​ពី​ក្រសួង​កត់សម្គាល់​ឃើញ​ថា​ មាន​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​ចំនួន​ មិន​បាន​យកចិត្តទុកដាក់​អនុវត្ត​តាម​បទ ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

ការ​អនុវត្ត​ការ​ឈប់​សម្រាក​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ ឆ្នាំ​២០២១

​នៅ​ថ្ងៃ​ទី​ ១៧​ ខែកញ្ញា​ ឆ្នាំ​២០២១​ ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​ចេញ​សេចក្តីជូនដំណឹង​ ស្តី​ពី​ការ​អនុវត្ត​ការ​ឈប់​សម្រាក​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ ឆ្នាំ​២០២១​។​​នាយក​រោងចក្រ​ សហគ្រាស​ទាំងអស់​ ដែល​ស្ថិត​ក្នុង​ដែន​អនុវត្ត​នៃ​ច្បាប់​ស្តី​ពី​ការ​ការងារ ...

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ទាញយក៖ pdf

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

zACRn
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!