រដ្ឋាភិបាល
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០
នៅថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០២០ ក្រសួងឧស្សាហកម្មរ៉ែ និងថាមពលបានចេញផ្សាយសេចក្តីប្រកាសព័ត៌មានមួយ ស្តីពីលទ្ធផលប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ...
ក្រសួងឧស្សាហកម្មរ៉ែ និងថាមពល
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពីសេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុបពាក់ព័ន្ធនឹងប្រព័ន្ធអនុគ្រោះពន្ធ EBA
នៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២០ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានចេញផ្សាយសេចក្តីថ្លែងការណ៍មួយដើម្បីឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់គណៈកម្មការអឺរ៉ុបពាក់ព័ន្ធនឹងប្រព័ន្ធអនុគ្រោះពន្ធ EBA។យោងតាមសេចក្តីថ្លែងការណ៍នេះ រាជរដ្ឋាភិបាលកម្ពុជា មានការសោកស្តាយចំពោះសេចក្តីសម្រេចដ៏ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
ពាណិជ្ជកម្ម និងសិទិ្ធមនុស្ស៖ គណៈកម្មាការសហភាពអឺរ៉ុបសម្រេចចិត្តព្យួរផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជាក្នុងការនាំចូលទៅកាន់ទីផ្សារអឺរ៉ុប
នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ គណៈកម្មាការសហភាពអ៊ឺរ៉ុបនៅទីក្រុងប្រុយសែលបានសម្រេចចិត្តក្នុងការព្យួរផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្មអ្វីគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) របស់ខ្លួន ដែលបានផ្តល់ឱ្យកម្ពុជា ...
សហភាពអឺរ៉ុប
សេចក្តីប្រកាសព័ត៌មាន៖ លទ្ធផលសន្និបាតបូកសរុបផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
នៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០១៩ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានចេញផ្សាយសេចក្តីប្រកាសព័ត៌មានមួយស្តីពីលទ្ធផលសន្និបាតបូកសរុបផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០។ អង្គសន្និបាតបានឯកភាពលើ ២១ ចំនុចធំៗ ដែលក្នុងនោះរួមមាន៖ការបន្ត ...
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
សេចក្តីប្រកាសព័ត៌មាន៖ ក្រសួងមហាផ្ទៃនឹងរៀបចំកិច្ចប្រជុំបន្តដើម្បីពិគ្រោះយោបល់លើសំណើរសុំធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល
នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រសួងមហាផ្ទៃបានចេញផ្សាយសេចក្តីប្រកាសព័ត៌មានមួយស្តីពីកិច្ចប្រជុំបន្តដើម្បីពិគ្រោះយោបល់លើសំណើរសុំធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលនឹងត្រូវរៀបចំឡើងនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ នៅសាលប្រជុំ “អគារ S” ទី ...
ក្រសួងមហាផ្ទៃ
សេចក្តីប្រកាសព័ត៌មាន៖ ក្រសួងអប់រំ យុវជន និងកីឡានឹងរៀបចំវេទិកាសកលស្តីពីអាហារូបត្ថម្ភកុមារលើកទី២១
ក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំវេទិកាសកលស្តីពី អាហារូបត្ថម្ភកុមារ លើកទី២១ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ ដល់ទី៦ ខែធ្នូ ឆ្នាំ២០១៩ នៅខេត្តសៀមរាប ដោយសហការជាមួយ Global Child Nutrition Foundation (GCNF) និង World Food Programme Centre of Excellence against Hunger (WFP ...
ក្រសួងអប់រំ យុវជន និងកីឡា
សេចក្តីប្រកាសព័ត៌មាន៖ ប្រទេសអាល្លឺម៉ង់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការចំនួនពីរ
នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជាមួយឯកឧត្តម Christian Berger ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅកម្ពុជាបានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀង ហិរញ្ញប្បទានសហប្រតិបត្តិការចំនួន ២ ដែលមាន ...
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
សេចក្តីជូនដំណឹងស្តីពីការចុះហត្ថលេខាលើអនុស្សារណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍរវាងសាធារណរដ្ឋកូរ៉េ និងបណ្តាប្រទេសអាស៊ានចំនួន ៥ ក្នុងអំឡុងកម្មវិធីវិនយោគអាស៊ានឆ្នាំ ២០១៩
នារសៀលថ្ងៃច័ន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុងប៊ូសាន ឯកឧត្ដម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមចុះហត្ថលេខាលើអនុស្សារណៈយោគយល់ស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងសាធារណរដ្ឋកូរ៉េ និងបណ្ដាប្រទេសអាស៊ានចំនួន ៥ គឺ កម្ពុជា ឡាវ មីយ៉ាន់ម៉ា ...
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
សេចក្ដីប្រកាសព័ត៌មាន ពិធីចុះហត្ថលេខារវាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា និងលោកជំទាវ យូ ម្យុងហ៊ី (Yoo Myung-Hee) រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ លើសេចក្តីថ្លែងការណ៍រួមស្តីពីការចាប់ផ្តើមសិក្សាលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-សាធារណរដ្ឋកូរ៉េ
នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីចុះហត្ថលេខារវាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា និងលោកជំទាវ យូ ម្យុងហ៊ី (Yoo Myung-Hee) រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ លើសេចក្តីថ្លែងការណ៍រួមស្តីពីការចាប់ផ្តើមសិក្សា ...
ក្រសួងពាណិជ្ជកម្ម
ការចុះកិច្ចសន្យាសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ជំហាន១
នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុមហ៊ុន VINCI Construction Grands Projets បានចុះកិច្ចសន្យាសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ជំហាន១ ដែលមានសមត្ថភាពផលិត ១៩៥.០០០ម៣/ថ្ងៃ។ កិច្ចសន្យាសាងសង់នេះ មានទឹកប្រាក់សរុបប្រមាណ ១៥៦ លានដុល្លារអាមេរិក ក្នុងនោះថវិកាកម្ចី ...
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
សេចក្ដីថ្លែងការណ៍រួម៖ ការអនុញ្ញាតឱ្យជនបរទេសប្រកបមុខរបរស្វ័យនិយោជន៍ គឺការដណ្ដើមមុខរបររបស់កម្មករ និងប្រជាពលរដ្ឋខ្មែរ
នៅថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០១៩ សហជីព សមាគម និងអង្គការសង្គមស៊ីវិលបានចេញសេចក្តីថ្លែងការណ៍រួមមួយ ដើម្បីបង្ហាញការខកចិត្តចំពោះសេចក្តីជូនដំណឹង លេខ០៣៥ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ ២០១៩ ស្តីពី “ការអនុញ្ញាត ...
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីលើកទី ១ រវាងកម្ពុជា និងអូស្ត្រាលី
នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីលើកទី ១ រវាងកម្ពុជា និងអូស្ត្រាលី។កិច្ចប្រជុំបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងការយោគយល់គ្នា ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រលង៖ ១៩ សីហា ២០១៩
នៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០១៩ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីប្រកាសព័ត៌មានមួយស្ដីពីលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រលង ថ្ងៃទី១៩ និង២០ ខែសីហា ឆ្នាំ២០១៩។ បេក្ខជនប្រឡងជាប់ មានចំនួន ៧៩ ០៥២ ...
ក្រសួងអប់រំ យុវជន និងកីឡា
សេចក្ដីប្រកាសព័ត៌មានស្ដីពីការធ្វើអាទិភាវូបនីយកម្ម ក្នុងការជួសជុល និងសាងសង់ផ្លូវថ្នល់ ប្រព័ន្ធរំដោះទឹកភ្លៀង និងប្រព័ន្ធទឹកកង្វក់ ក្នុងខេត្តព្រះសីហនុ
នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ស្ដីពីលទ្ធផលនៃកិច្ចប្រជុំ រវាងគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) និងគ្រប់ក្រសួងពាក់ព័ន្ធ។ ជាលទ្ធផល អង្គប្រជុំ បានឯកភាព ...
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
សេចក្តីប្រកាសព័ត៌មាន ស្តីពី ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃម៉ាឡេស៊ី ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ
នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃម៉ាឡេស៊ី ស្តីពីការលុបបំបាត់ការយកពន្ធត្រួត ...
អគ្គនាយកដ្ឋានពន្ធដារ
សេចក្តីជូនដំណឹងស្តីពី ការអនុញ្ញាតឱ្យបងប្អូនកម្មករ-កម្មការិនីជិះរថយន្តក្រុង (City Bus) និងកាណូតសាធារណៈ (Taxi Boat) ដោយមិនគិតកម្រៃសេវា
នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងស្តីពី ការអនុញ្ញាតឱ្យបងប្អូនកម្មករ-កម្មការិនីជិះរថយន្តក្រុង និងកាណូតសាធារណៈ របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង ដោយមិនបង់កម្រៃសេវារយៈពេល ២ឆ្នាំ បន្តទៀត ដោយ ...
រដ្ឋបាលរាជធានីភ្នំពេញ
ប្រកាសស្តីពី «ការកំណត់មុខរបរ និងការងារដែលត្រូវហាមឃាត់ចំពោះជនបរទេស»
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៨ ខែសីហា ចេញសេចក្តីប្រកាសដើម្បីកំណត់មុខរបរ និងការងារដែលត្រូវហាមឃាត់ចំពោះជនបរទេស។ យោងតាមប្រកាសលេខ ៣៦០/១៩ ចុះថ្ងៃទី២៨ ខែសីហា ឆ្នា២០១៩ ក្រសួងការងារ កំណត់នូវប្រភេទមុខរបរស្វ័យនិយោជន៍ ដែលត្រូវបានហាមឃាត់ចំពោះ ជនបរទេសក្នុងការប្រកបមុខរបរ និងធ្វើការនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ដើម្បីទៅចូលទៅកាន់ឯកសារប្រកាស សូមចុចនៅទីនេះ។ ...
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ
សេចក្តីប្រកាសព័ត៌មានអំពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥២ ថ្ងៃទី ៣០-៣១ ខែកក្កដា ឆ្នាំ២០១៩
នៅថ្ងៃទី ៣០-៣១ ខែកក្កដា ឆ្នាំ២០១៩ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥២ ជំនួបរវាងរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស កិច្ចប្រជុំគណៈកម្មការ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
បណ្ដាញសហគមន៍ព្រៃឡង់៖ សេចក្តីថ្លែងការណ៍ស្តីពីការកើនឡើងនៃការកាប់ឈើ
នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ បណ្ដាញសហគមន៍ព្រៃឡង់ទាំងបួនខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងកំពង់ធំ បានចេញសេចក្តីថ្លែងការណ៍ស្តីពីការកើនឡើងនៃការកាប់ឈើ និងដឹកជញ្ជូនឈើខុសច្បាប់ និងសកម្មភាពល្មើសច្បាប់ជាច្រើនផ្សេងទៀត ដែលកំពុង ...
បណ្ដាញសហគមន៍ព្រៃឡង់
សេចក្តីប្រកាស ការអនុវត្តម៉ោងបង្រៀន និងរៀនជាធម្មតាឡើងវិញ
ក្រោយពីប្រកាសឱ្យកាត់បន្ថយម៉ោងសិក្សានៅក្នុងរដូវប្រាំងដែលមានអាកាសធាតុក្តៅខ្លាំង ក្រសួងអប់រំបានចេញសេចក្តីប្រកាសមួយទៀតកាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ឱ្យអនុវត្តម៉ោងបង្រៀន និងរៀនជាធម្មតាវិញក្រោយពីរដូវរស្សាបានចាប់ផ្តើម។ ...
ក្រសួងអប់រំ យុវជន និងកីឡា
សេចក្តីប្រកាសព័ត៌មានស្ដីពីការលើកលែងពន្ធអប្បបរមា១%
នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញផ្សាយសេចក្ដីប្រកាសព័ត៌មានមួយ ស្ដីពីការលើកលែងពន្ធអប្បបរមា១% ដែលជាការប្រកាសរបស់សម្ដេចមហាសេនាបតីតេជោ ហ៊ុន សែន នៅក្នុងសិក្ខាសាលាស្ដីពីបរិយាកាសវិនិយោគនៅកម្ពុជា ...
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
សេចក្តីផ្សព្វផ្សាយស្តីពី ការអនុវត្តម៉ោងបង្រៀន និងរៀនក្នុងរដូវប្រាំងដែលមានអាកាសធាតុក្តៅខ្លាំង
នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីផ្សព្វផ្សាយស្តីពី ការកាត់បន្ថយម៉ោងបង្រៀន និងរៀនក្នុងរដូវប្រាំងដែលមានអាកាសធាតុក្តៅខ្លាំង ដើម្បីទប់ស្កាត់ហានិភ័យ និងចៀសវាងជំងឺផ្សេងៗ។ គ្រឺះស្ថានអប់រំទាំងអស់ ត្រូវ ...
ក្រសួងអប់រំ យុវជន និងកីឡា
សេចក្ដីជូនដំណឹងស្តីពី ការផ្តល់សេវាជិះរថយន្តក្រុង និងកាណូត ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ រយៈពេល៧ថ្ងៃ សម្រាប់ឱកាសបុណ្យចូលឆ្នាំខ្មែរ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ រដ្ឋបាលរាជធានីភ្នំពេញ បានចេញផ្សាយសេចក្ដីជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបពីការបម្រើសេវារថយន្តក្រុង និងកាណូតដឹកអ្នកដំណើរ ដោយឥតគិតថ្លៃ នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។ ចាប់ពីថ្ងៃទី ១២ រហូត ...
រដ្ឋបាលរាជធានីភ្នំពេញ
សេចក្តីប្រកាសព័ត៌មាន ស្តីពីការផ្ដួចផ្ដើមនវានុវត្តន៍ក្នុងវិស័យសេវាសាធារណៈ
នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានចេញផ្សាយសេចក្តីប្រកាសព័ត៌មានមួយ ដើម្បីបង្ហាញថាតើសិក្ខាសាលាថ្នាក់ជាតិស្ដីពីវិស័យសាធារណៈក្នុងយុគសម័យឌីជីថលនេះ បានរួមចំណែកក្នុងការធ្វើឱ្យមានការប្រសើរឡើងនៃ ...
កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)