រដ្ឋាភិបាល

ស្ថិតិ​នៃ​ការ​ប្រើប្រាស់​សេវា​ថែទាំ​សុខភាព​របស់​ប្រជាពលរដ្ឋ​​​​ នៅ​មណ្ឌល​សុខភាព​ និង​មន្ទីរពេទ្យ​រដ្ឋ​ទូ​ទាំង​ប្រទេសក្នុង​រយៈ​ពេល​ប្រាំមួយ​ខែ​ដំបូង​ឆ្នាំ​២០១៧​

​នៅ​ថ្ងៃ​ទី​ ១៨​ ខែ​ កក្កដា​ ឆ្នាំ​ ២០១៧​ ក្រសួងសុខាភិបាល​បាន​ចេញផ្សាយ​ស្ថិតិ​នៃ​របាយការណ៍​ពិនិត្យ​ និង​ព្យាបាល​ជំងឺ​ទូ​ទាំង​ប្រទេស​ក្នុង​រយៈពេល​ ៦​ខែ​ ដំបូង​ឆ្នាំ​ ២០១៧​ នៅ​លើ​គេហទំព័រ​​ហ្វេស​បុកផ្លូវការ​របស់​ខ្លួន​​ ដោយ​​ស្ថិតិ​ដែល​បាន​ចេញផ្សាយ​នោះ ...

ក្រសួងសុខាភិបាល

ទាញយក៖ pdf

សេចក្ដី​ប្រកាស​ព័ត៌មាន ស្ដីពី ការ​ពង្រឹង​សុវត្ថិភាព​របស់​សិស្សសាលា

នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ជម្រាប​ថា ក្រសួង និង​អាជ្ញាធរ​មាន​សមត្ថកិច្ច បាន​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុកដាក់ ​ព្រម​ទាំង​បាន​តៀម​លក្ខណៈ​ក្នុង​ការ​ធ្វើ​អន្តរាគមន៍​ឱ្យ​បាន​ទាន់​ពេល​វេលា ក្នុង​ករណី​មាន​សេចក្ដី​រាយការណ៍​ពី​សកម្មភាព​សង្ស័យ​ផ្សេងៗ ដែល​នឹង​ឈាន​ទៅ​ធ្វើ​សកម្មភាព​ចាប់​សិស្ស​សាលា​ជាក់ស្ដែង កើតមាន ...

ក្រសួង​អប់រំ យុវជន និង​កីឡា

ទាញយក៖ pdf

សេចក្តីជូនដំណឹងស្តីពី ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ

នៅថ្ងៃ​ទី​០៥​ ខែកក្កដា​ ឆ្នាំ​២០១៧​ រដ្ឋបាល​ខេត្តពោធិ៍សាត់​ តាម​រយៈ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ ការ​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​សុរិយោដី​ រួម​មាន​ប្លង់​សុរិយោដី​ និង​បញ្ជី​ឈ្មោះ​អ្នកកាន់កាប់​ដី​ ដែល​ក្រុម​ប្រតិបត្តិ​កម្មវិធី​អនុ​វិស័យ​រដ្ឋបាល ...

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ទាញយក៖ pdf

សេចក្តីជូនដំណឹងស្តីពី កម្មវិធីប្រកាសទ្រព្យសម្បត្តិ និងបំណុល​ របស់សមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧

នៅ​ថ្ងៃ​ទី​១២​ ខែកក្កដា​ ឆ្នាំ​២០១៧​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បាន​ចេញ​សេចក្តីជូនដំណឹង​ដល់​សមាជិក​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ អាណត្តិ​ទី​៤​ ឲ្យ​បាន​ជ្រាប​ថា​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ នឹង​រៀបចំ​កម្មវិធី​ឲ្យ​មានការ​ប្រកាស​ទ្រព្យសម្បត្តិ​ និង​បំណុល​ ចាប់ពី​ថ្ងៃ​ទី ...

​អង្គភាពប្រឆាំង​អំពើពុក​រលួយ

ទាញយក៖ pdf

សេចក្តីជូនដំណឹងស្តីពី​ ការចុះ​ "តំបន់ប្រាសាទសំបូរព្រៃគុក" ចូលក្នុងបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ

នៅ​ថ្ងៃ​ទី​០៩​ ខែកក្កដា​ ឆ្នាំ​២០១៧​ ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ បាន​ចេញ​សេចក្តីជូនដំណឹង​ ដើម្បី​ជម្រាប​ប្រជាជន​កម្ពុជា​ថា​ នៅ​ថ្ងៃ​ទី​០៨​ ខែកក្កដា​ ឆ្នាំ​២០១៧​ ក្នុង​កិច្ចប្រជុំ​លើក​ទី​៤១​ នៅ​ទីក្រុង​ Krakow​ ប្រទេស​ប៉ូ​ឡូញ​ គណៈកម្មការ​បេតិកភណ្ឌ​ពិភពលោក​ ​តាម​រយៈ​ DECISIONS​ 41 ...

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានស្តីពី ​លទ្ធផលនៃជំនួបរវាងរដ្ឋមន្ត្រីក្រសួង​ការងារ​កម្ពុជា និង​រដ្ឋមន្ត្រីក្រសួង​ការងារ​ថៃ ដើម្បី​ស្វែងរក​ដំណោះស្រាយ​​ជូន​ពលករ​កម្ពុជា

នៅ​ថ្ងៃ​ទី​០៧​ ខែកក្កដា​ ឆ្នាំ​២០១៧​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ លទ្ធផល​នៃ​ជំនួប​រវាង​ ឯកឧត្តម​ អ៊ិ​ត​ សំ​ហេង​ រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ និង​ជា​គណៈកម្មការ​ផ្តល់​ភាព​ស្របច្បាប់​ដល់​ពលករ​កម្ពុជា​ដែល​កំពុង​ស្នាក់​នៅ​ និង​ធ្វើការ ...

រាជរដ្ឋាភិបាលកម្ពុជា

ទាញយក៖ pdf

សេចក្តីជូនដំណឹងស្តីពីការព្យួរជាបណ្តោះអាសន្ននូវការអនុវត្តអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់មិនជាប់អាករ

​កាលពី​ថ្ងៃ​ទី​ ០៦​ ខែ​ កក្កដា​ ឆ្នាំ​ ២០១៧​ អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ចេញ​សេចក្តីជូនដំណឹង​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងអស់​ ដែល​កំពុង​ប្រកប​អាជីវកម្ម​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​មេត្តា​ឲ្យ​បាន​ជ្រាប​ថា​ ការ​អនុ​វត្តបទ​ប្បញ្ញត្តិ​នៃ​ការ​ផ្គត់ផ្គង់​មិន​ជាប់​អាករ​ចំពោះ​សេវា​មូលដ្ឋាន​ខាង ...

អគ្គនាយកដ្ឋាន​ពន្ធដារ

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី ​វិធានការ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​ស្ថានការណ៍​បច្ចុប្បន្ន​របស់​ពលករ​កម្ពុជា​

នៅ​ថ្ងៃ​ទី​០៦​ ខែកក្កដា​ ឆ្នាំ​២០១៧​ ក្រសួងការបរទេស​ និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​វិធានការ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​ស្ថានការណ៍​បច្ចុប្បន្ន​របស់​ពលករ​កម្ពុជា​ ដើម្បី​ដោះស្រាយ​បញ្ហា​ច្របូកច្របល់​នា​ពេល​បច្ចុប្បន្ន​៖អំពាវនាវ​ឲ្យ​ពលករ​កម្ពុជា​ស្ថិត​ក្នុង​ភាព​ស្ងប់ស្ងាត់ ...

ក្រសួងការបរទេស​ និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ

ទាញយក៖ pdf

ការ​ផ្តល់​សេវា​រដ្ឋបាល​របស់​ក្រសួងមហាផ្ទៃ​ និង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ចំពោះ​ការ​កំណត់​លើ​តម្លៃ​សេវា​លិខិតឆ្លងដែន​ធម្មតា​

​កាលពី​ថ្ងៃ​ទី​ ០៤​ ខែ​ កក្កដា​ ឆ្នាំ​ ២០១៧​ អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ដើម្បី​ជម្រាប​ជូនដំណឹង​ដល់​សាធារណៈជន​អំពី​ការ​ផ្តល់​សេវា​រដ្ឋបាល​របស់​ក្រសួងមហាផ្ទៃ​ និង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ចំពោះ​ការ​កំណត់​លើ​តម្លៃ​សេវា​លិខិតឆ្លងដែន​ធម្មតា​ ដោយ​យោង​តាម ...

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

ទាញយក៖ pdf

ចំនួន​បណ្តោះអាសន្ន​នៃ​អ្នក​បាន​ទៅ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃំុ សង្កាត់​ អាណត្តិ​ទី​៤​ (៤​ មិថុនា​ ២០១៧)

​យោង​ទៅ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ចេញផ្សាយ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ កាលពី​ថ្ងៃ​ទី​ ៤​ ខែមិថុនា​ ឆ្នាំ​២០១៧​ បាន​ឲ្យ​ដឹង​ថា​ ៨៥.៧៤​ ភាគរយ​ នៃ​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សរុប​ (​ ៧,៨៦៥,០៣៣)​ បាន​ទៅ​បោះ​ឆ្នោត​ជ្រើសរើស​តំណាង​សម្រាប់​មណ្ឌល ...

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.)

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​រួម​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​

ចាប់ពី​ថ្ងៃ​ទី​ ១៣​ ដល់​ថ្ងៃ​ទី​ ១៧​ ខែ​ ឧសភា​ ឆ្នាំ​ ២០១៧​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ តម​តាម​ការ​អញ្ជើញ​របស់​ឯកឧត្តម​ លី​ ខឹ​ឈាង​ នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​ ក្នុង​ឱកាស​ទស្សនកិច្ច​នេះ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

ក្រសួងបរិស្ថានបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​នូវ​ សទ្ទានុក្រមការប្រែប្រួលអាកាសធាតុជាខេមរភាសា

នៅ​ថ្ងៃ​ទី​២៥​ ខែមេសា​ ឆ្នាំ​២០១៧​ ក្រសួងបរិស្ថាន​បាន​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ សទ្ទានុក្រម​ការ​ប្រែប្រួល​អាកាសធាតុ​ជា​ខេមរភាសា​ ទាំង​ជា​សៀវភៅ​និង​ជា​ទម្រង់​អេ​ឡិច​ត្រូ​និ​ច​។​ ដើម្បី​ទាញ​យក​សៀវភៅ​អេ​ឡិច​ត្រូ​និ​ច​,​ សូម ...

ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៏ដោយចីរភាព​ និង ក្រុមប្រឹក្សាជាតិភាសាខ្មែរ

ទាញយក៖ pdf

លទ្ធផល​ផ្លូវ​ការ​នៃ​ការ​ចាប់​ឆ្នោត​កំណត់​លំដាប់​លេខ​រៀង​បញ្ជី​បេក្ខជន នៃ​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះ​ឆ្នោត ទូទាំង ២៥ រាជធានី ខេត្ត

កាលពី​ថ្ងៃ​ទី​ ០៤​ ខែ​ មេ​សា​ ឆ្នាំ​ ២០១៧​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​ បាន​ចេញផ្សាយ​លទ្ធផល​ផ្លូវការ​នៃ​ការ​ចាប់ឆ្នោត​កំណត់​លំដាប់​លេខ​រៀង​បញ្ជី​បេក្ខជន​នៃ​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះ​ឆ្នោត​ ទូ​ទាំង​ ២៥​ រាជធានី ...

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​

ទាញយក៖ pdf

​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ ការ​ដាក់​ពិ​ដាន​អត្រា​ការ​ប្រាក់​ឥណទាន​

​កាលពី​ថ្ងៃ​ទី​១៣​ ខែមីនា​ ឆ្នាំ​២០១៧​ ធនាគារជាតិ​នៃ​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​អំពី​ការ​ដាក់​ពិ​ដាន​អត្រា​ការ​ប្រាក់​ឥណទាន​ ១៨​ ភាគរយ​ ក្នុង​មួយ​ឆ្នាំ​ សម្រាប់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ និង​ប្រតិបត្តិ​ករ​ឥ​ទាន​ជនបទ​ទាំងអស់ ...

ធនាគារជាតិនៃកម្ពុជា

ទាញយក៖ pdf

ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តី​ពី​ គម្រោង​សម្រាប់​ជួយ​ដល់​ការ​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធិ​ភាព​នូវ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​ការ​ត្រួតពិនិត្យ​ការ​បំពុលបរិស្ថាន​តាម​រយៈ​ការ​អភិវឌ្ឍ​សមត្ថភាព​នៃ​ក្រសួងបរិស្ថាន​

នៅ​ថ្ងៃ​ទី​ ០៦​ ខែ​ មីនា​ ឆ្នាំ​ ២០១៧​ រាជរដ្ឋាភិបាល​កម្ពុជា​ តាម​រយៈ​ក្រសួងបរិស្ថាន​ (MoE)​និង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ (JICA)​ដែល​មាន​ការិយាល័យ​នៅ​ប្រទេស​កម្ពុជា​ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ “​គម្រោង​សម្រាប់​ជួយ​ដល់​ការ​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធិ​ភាព​នូវ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់ ...

​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ (JICA)

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍ក្នុងស្រុករបស់សហភាពអឺរ៉ុប ស្តីពីស្ថានភាព នយោបាយនៅក្នុងប្រទេសកម្ពុជា

ប្រមុខ​បេសកកម្ម​ការទូត​នៃ​សហភាព​អឺរ៉ុប​នៅ​រាជធានី​ភ្នំពេញ​ មាន​ជំនឿ​ថា​ វា​នឹង​ផ្តល់​ប្រយោជន៍​ដល់​ប្រទេស​កម្ពុជា​ ហើយ​វា​ក៏​នឹង​ផ្តល់​ប្រយោជន៍​ដល់​ស្ថេ​រ​ភាព​យូរអង្វែង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ ដើម្បី​អោយ​មានការ​បោះ​ឆ្នោត​មួយ​ដែល​មានការ​ជឿ​ទុកចិត្ត ...

សហភាពអឺរ៉ុបប្រចាំនៅកម្ពុជា

ទាញយក៖ pdf

លទ្ធ​ផល​នៃ​សម័យ​ប្រ​ជុំពេញ​អង្គ​គណៈ​រដ្ឋ​មន្ត្រី​ ថ្ងៃសុក្រ​ ទី​១៧ ​ខែកុម្ភៈ ​ឆ្នាំ២០១៧

នៅ​ថ្ងៃ​ទី​ ១៧​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០១៧​ នៅ​វិមាន​សន្តិភាព​មាន​បើក​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ ក្រោម​អធិបតីភាព​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ លោក​ ហ៊ុន​ សែន​ ហើយ​លទ្ធផល​នៃ​កិច្ចប្រជុំ​រួម​មាន​៖​គម្រោង​វិនិយោគ​ខ្សែ​បញ្ជូន​អគ្គិសនី​ ២៣០​ គីឡូវ៉ុល​ ពី​ស្ថានីយ​វា​រី​អគ្គិសនី ...

អង្គភាពព័ត៌មាន​ និងប្រតិកម្មរហ័ស

ទាញយក៖ pdf

ការពិគ្រោះយោបល់លើគម្រោងបន្ថយថ្លៃលក់អគ្គិសនី សម្រាប់តំបន់ចែកចាយរបស់អគ្គិសនីកម្ពុជា នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល សម្រាប់ឆ្នាំ២០១៧

នៅ​ថ្ងៃ​ទី​ ០៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៧​ អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ដល់​សាធារណៈជន​ អ្នក​ប្រើប្រាស់​ ដែល​ស្ថិត​នៅ​ក្នុង​ដែន​ចែកចាយ​របស់​អគ្គិសនី​កម្ពុជា​ នៅ​រាជធានី​ភ្នំពេញ​ និង​នៅ​ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​ឱ្យ​បាន​ជ្រាប​ថា​ អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ ​គ្រោង ...

អាជ្ញាធរ​អគ្គិសនី​កម្ពុជា

ទាញយក៖ pdf

ការដាក់ឲ្យដំណើរការប្រព័ន្ធពង្រឹងសមត្ថភាព និងតេស្តសមត្ថភាពដោយខ្លួនឯងសម្រាប់សិស្សថ្នាក់ទី១២ លើប្រព័ន្ធអ៊ីនធឺណែត

នៅ​ថ្ងៃ​ទី​ ០៧​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០១៧​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​ចេញ​សេចក្តី​ប្រកាស​ដល់​សាធារណៈជន​ និង​សិស្សានុសិស្ស​ថា​ ខ្លួន​នឹង​ដាក់​ដំណើរការ​រ​ប្រព័ន្ធ​ពង្រឹងសមត្ថភាព​ និង​តេស្ត​សមត្ថភាព​ដោយ​ខ្លួនឯង​សម្រាប់​សិស្ស​ថ្នាក់​ទី​១២​ លើ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ ...

ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​

ទាញយក៖ pdf

ការព្យាករស្ថានភាពអាកាសធាតុលើកទី១ ឆ្នាំ ២០១៧

នៅ​ថ្ងៃ​ទី​ ២៥​ ខែមករា​ ឆ្នាំ​ ២០១៧​ ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ ការ​ព្យាករ​អាកាសធាតុ​សម្រាប់​ឆ្នាំ​ ២០១៧​ រួម​មាន​បាតុភូត​សកល​ ស្ថានភាព​ និង​អាកាសធាតុ​ក្នុង​រដូវប្រាំង​ និង​ដើមរដូវ​វស្សា​ ឆ្នាំ​ ២០១៧​ សម្រាប់​តំបន់​ទំនាប​កណ្តាល​ ខ្ពង់រាប​ និង​មាត់សមុទ្រ​ និង​បាតុភូត ...

ក្រសួងធនធានទឹក និងឧតុនិយម

ទាញយក៖ pdf

ពិធី​សម្ភោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​អគារ​ទីស្នាក់​ការ​ត្រួត​ពិនិត្យ​ច្រក​ទ្វារ​ព្រំ​ដែន​អន្ត​រជាតិ​កម្ពុជា-ឡាវ

នៅថ្ងៃទី ១០ ខែ មករា ​ឆ្នាំ ២០១៧ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោក​ ថងលូន ​ស៊ីស៊ូលីត នាយករដ្ឋមន្រ្ដី នៃ​សាធារណរដ្ឋ ​ប្រជាធិបតេយ្យប្រជាមានិត​ឡាវ បាន​អញ្ជើញធ្វើជាអធិបតីរួមគ្នាក្នុង​ពិធី​​សម្ភោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់ ​​ជាផ្លូវការ​នូវអគារ​ទី​ស្នាក់ការ​​ត្រួត​ពិនិត្យ​ច្រកទ្វារ​ព្រំ​ដែន​អន្តរជាតិ​ រវាង​ព្រះរាជាណាចក្រ​កម្ពុជា​(ច្រកត្រពាំងក្រៀល – ​ខេត្តស្ទឹងត្រែង) និងសាធារណរដ្ឋ​ប្រជាធិបតេយ្យប្រជាមានិត​ឡាវ​(ច្រកណង​​ណុក​ខៀន​- ខេត្តចម្ប៉ាសាក់) ។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​ ចេញផ្សាយ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​

នៅ​ថ្ងៃ​ទី​ ០៣​ ខែ​ មក​រា​ ឆ្នាំ​ ២០១៧​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​ បាន​បិទ​បញ្ជី​បោះ​ឆ្នោត​ដំបូង​ នៃ​តួលេខ​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ដែល​ចំនួន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ដំបូង​សរុប​ ៧,៨៦៤,៤២៩ ...

គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ (គ​.​ជ​.​ប​)

ទាញយក៖ pdf

​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការ​បរទេសលើក​ទី២​ ​នៃ​កិច្ច​សហ​ប្រត្តិ​បត្តិ​ការ​ មេ​គង្គ​-ឡានឆាង​

កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​មេគង្គ​-​ឡា​ង​ឆាង​លើក​ទី​២​ ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ខេត្តសៀមរាប​ ប្រទេស​កម្ពុជា​ នៅ​ថ្ងៃ​ទី​ ២៣​ ខែធ្នូ​ ឆ្នាំ​ ២០១៦​ ដោយ​មានការ​ចូលរួម​របស់​ឯកឧត្តម​ ប្រាក់​ សុ​ខុន​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ នៃ​ព្រះរាជាណាចក្រ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

ចំនួនសរុបនៃអ្នកចុះឈ្មោះសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ ២០១៧ គិតចាប់ពីថ្ងៃទី ០១ ខែកញ្ញា ដល់ថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៦

បន្ទាប់​ពី​រយៈពេល​បី​ខែ​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ដែល​បាន​ចាប់​ដំណើរការ​ពី​ថ្ងៃ​ទី​ ០១​ ខែកញ្ញា​ ដល់​ថ្ងៃ​ទី​ ៣០​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៦​ សេចក្តី​ប្រកាស​ព័ត៌មាន​ ដែល​បាន​ចេញ​ដោយ​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​. ...

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​

ទាញយក៖ pdf

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

bVdyh
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!