វិវាទព្រហ្មទណ្ឌ

វិវាទ​ព្រហ្មទណ្ឌ សំដៅ​ទៅលើប្រព័ន្ធនីតិវិធីតុលាការដែលធ្វើឡើងនៅចំពោះមុខតុលាការព្រហ្មទណ្ឌដើម្បីដោះស្រាយការចោទប្រកាន់ ដែលធ្វើឡើងប្រឆាំងនឹងបុគ្គលដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋ។ ដូចមានចែងនៅក្នុងច្បាប់ “គោលបំណងនៃសកម្មភាពព្រហ្មទណ្ឌគឺដើម្បីពិនិត្យមើលវត្តមាននៃបទល្មើស ក្នុងគោលដៅបង្ហាញពីកំហុសឆ្គងរបស់ជនល្មើស និងផ្តន្ទាទោសជននោះទៅតាមផ្លូវច្បាប់”។1

នៅក្នុងប្រទេសកម្ពុជា ការបង្កើតក្របខ័ណ្ឌច្បាប់ព្រហ្មទណ្ឌដែលយោងទៅតាមស្តង់ដារអន្តរជាតិគឺជាការអភិវឌ្ឍថ្មីមួយរបស់ប្រទេស។2 រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ ចែងអំពីការទទួលស្គាល់ និងការគោរពសិទ្ធិមនុស្ស ដូចដែលបានធានានៅស្ថាប័នសិទ្ធិមនុស្សអន្តរជាតិដែលពាក់ព័ន្ធផ្សេងៗ។3

ក្រប​សៀវភៅ​ក្រម​នីតិ​វិធី​ព្រ​ហ្ម​ទណ្ឌ និងក្រមព្រហ្មទណ្ឌ​​នៃ​ព្រះរាជាណាចក្រកម្ពុជា​។ រូបភាព ដោយអង្គការទិន្នន័យអំពីការអភិវឌ្ឍ​ (ODC)។​ ក្រោមអាជ្ញាបណ្ណ ​CC BY-SA 4.0។

ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានអនុម័តដោយរដ្ឋសភាក្នុងឆ្នាំ២០០៧ នៅឆ្នាំ ២០១០ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានអនុម័ត។4 ឯកសារទាំងពីរនេះ គឺជាក្របខ័ណ្ឌច្បាប់នៃក្រមព្រហ្មទណ្ឌ និងនីតិវិធីព្រហ្មទណ្ឌរបស់ប្រទេសកម្ពុជា។ ច្បាប់នេះបានកំណត់ចេញជាបញ្ជីនៃបទល្មើសរបស់ព្រហ្មទណ្ឌ។ ភាគច្រើននៃបទល្មើសទាំងនេះ និងលក្ខខណ្ឌផ្សេងៗដែលត្រូវបង្គ្រប់ ត្រូវបានរកឃើញនៅក្នុងក្រមព្រហ្មទណ្ឌ។ តាមលក្ខណៈបច្ចេកទេស បុគ្គលម្នាក់អាចត្រូវបានផ្តន្ទាទោស ប្រសិនបើធាតុទាំងអស់នៃនិយមន័យនៃបទល្មើសត្រូវបានប្រព្រឹត្តិ។5

ទោះបីជាយ៉ាងនេះក្ដី នៅពេលមានក្របខ័ណ្ឌច្បាប់បានបង្កើតឡើង មុខងាររបស់វាត្រូវបានគេរិះគន់យ៉ាងខ្លាំង។6 កង្វះខាតបុគ្គលិក និងធនធានមនុស្ស7និងជាពិសេសកង្វះភាពសុចរិតនៅក្នុងតុលាការកម្ពុជា ត្រូវបានអង្គការជាតិ និងអន្តរជាតិរិះគន់យ៉ាងខ្លាំង។8 យុត្តិធម៌ត្រូវបានគេមើលឃើញថាមានភាពលំអៀងហើយមានការអះអាងថា វាត្រូវបានជះឥទ្ធិពលដោយអំណាចនីតិប្រតិបត្តិ អំណាចនយោបាយ និងសេដ្ឋកិច្ច ដែលភាគច្រើន ជៀសផុតពីការទទួលខុសត្រូវចំពោះមុខច្បាប់នៅពេលទទួលបានអត្ថប្រយោជន៍សម្រាប់ផលប្រយោជន៍ផ្សេងទៀត។9 

ក្រមនីតិវិធីព្រហ្មទណ្ឌ កំណត់គោលបំណងនៃសកម្មភាពព្រហ្មទណ្ឌដូចតទៅ៖ “សកម្មភាពព្រហ្មទណ្ឌត្រូវបានធ្វើឡើងដោយព្រះរាជអាជ្ញាដើម្បីផលប្រយោជន៍ទូទៅរបស់សង្គម។ ព្រះរាជអាជ្ញាចាប់ផ្តើមនីតិវិធីព្រហ្មទណ្ឌនិងស្នើសុំការអនុវត្តច្បាប់ដោយមានការស៊ើបអង្កេតនិងចៅក្រមជំនុំជម្រះ ”។ បន្ទាប់ពីពាក្យបណ្តឹងត្រូវបានដាក់ដោយជនរងគ្រោះឬការស៊ើបអង្កេតរបស់ប៉ូលីស ករណីព្រហ្មទណ្ឌត្រូវបានផ្តួចផ្តើមឡើងដោយព្រះរាជអាជ្ញា។ សកម្មភាពព្រហ្មទណ្ឌត្រូវតែធ្វើឡើងក្នុងរយៈពេលកំណត់ណាមួយ។ តុលាការព្រហ្មទណ្ឌក៏អាចសម្រេចលើបណ្តឹងរដ្ឋប្បវេណីផងដែរ។ ប្រការនេះនឹងតាមការស្នើសុំរបស់ជនរងគ្រោះនៃបទល្មើសព្រហ្មទណ្ឌដែលហៅថា “ដើមបណ្តឹងរដ្ឋប្បវេណី”។ ជនរងគ្រោះនឹងមិនស្នើសុំការពិន័យទេ ប៉ុន្តែនឹងទទួលយកសំណងផ្សេងៗសម្រាប់ការខូចខាតរបស់ជនរងគ្រោះ ដោយសារបទល្មើសព្រហ្មទណ្ឌ។10

ច្បាប់នេះផ្តល់នូវការកាត់ទោសដែលមានសក្តានុពលជាច្រើនដូចជា ការពិន័យជាអប្បបរមានិងអតិបរមា និងតុលាការជ្រើសរើសពីក្នុងរឿងនេះ ដោយយោងទៅតាមភាពធ្ងន់ធ្ងរនៃអំពើដែលបានប្រព្រឹត្តឬក៏សាវតារបស់ជនល្មើស។ វាគឺជាគោលការណ៍នៃការដាក់ទណ្ឌកម្មបុគ្គល។11 រាល់បទល្មើសព្រហ្មទណ្ឌ ត្រូវបានបែងចែកជាផ្នែកមួយនៃ ៣ ប្រភេទផ្សេងៗគ្នា អាស្រ័យលើភាពធ្ងន់ធ្ងរនៃបទល្មើស និងទោស ដែលមានរូបភាពជា៖ បទឧក្រិដ្ឋ12បទល្មើសមជ្ឈិម13និងបទល្មើសតូចតាច។14មានបទប្បញ្ញត្តិគ្រប់គ្រងទាំងនីតិវិធីមុនការជំនុំជម្រះក្ដី និងជំនុំជម្រះក្តី។ 

នីតិវិធីមុនការជំនុំជម្រះក្ដី

នីតិវិធីមុនពេលជំនុំជម្រះគឺជាក្របខ័ណ្ឌច្បាប់នៃការស៊ើបអង្កេតបឋម។ នៅពេលដែលព្រះរាជអាជ្ញាដឹងអំពីសកម្មភាពដែលអាចត្រូវបានចាត់ថាជាបទល្មើសព្រហ្មទណ្ឌតាមរយៈពាក្យបណ្តឹង ការបរិហារ និងការដាក់ស្នើពីមន្រ្តីនគរបាលយុត្តិធម៌ ទាំងឯកសារត្រូវបានធ្វើឡើងដោយគ្មានការកែច្នៃ ឬ ក៏ការចោទប្រកាន់ពីបទឧក្រិដ្ឋ។15 ការផ្តន្ទាទោសព្រហ្មទណ្ឌអាចត្រូវបានធ្វើឡើងតាមរយៈការស៊ើបអង្កេតសវនាការដោយផ្ទាល់ (នៅចំពោះមុខតុលាការដំបូង) ឬដីកាបង្គាប់ឱ្យបង្ហាញខ្លួនភ្លាមៗ (នៅចំពោះមុខតុលាការដំបូង ប្រសិនបើបទល្មើសមានលក្ខណៈជាក់ស្តែងនិងមិនស្ថិតក្នុងចំណោមករណីធ្ងន់ធ្ងរបំផុត)។16ក្នុងករណីបទឧក្រិដ្ឋឬបទល្មើសមជ្ឈិមដែលធ្ងន់ធ្ងរបំផុត ការស៊ើបអង្កេតគឺជាកាតព្វកិច្ច។17

ប៉ូលីសអាចជូនដំណឹងដល់បុគ្គលដែលមានការសង្ស័យឲ្យមកបង្ហាញខ្លួន ហើយរក្សាទុកពួកគេឱ្យនៅជាប់ឃុំខ្លួនដើម្បីធ្វើការសាកសួរ។18 វិធាននៃនីតិវិធីនិងដែនកំណត់នៃរយៈពេលនៃការឃុំខ្លួនរបស់ប៉ូលីស ត្រូវតែគោរពដោយប៉ូលីស។19 ជាឧទាហរណ៍ បន្ទាប់ពីឃុំឃាំងអស់រយៈពេល២៤ម៉ោង អ្នកជាប់ឃុំអាចស្នើសុំទាក់ទងមេធាវីរបស់ពួកគេឬអ្នកផ្សេងទៀតដើម្បីជួយពួកគេ។20

ការស៊ើបអង្កេតរបស់តុលាការ គឺជាការស៊ើបអង្កេតដែលធ្វើឡើងដោយចៅក្រមស៊ើបអង្កេត នៅពេលដែលព្រះរាជអាជ្ញាបានបញ្ជូនសំណុំរឿងដំបូង។ ចៅក្រមស៊ើបសួរមិនអាចចូលរួមក្នុងការវិនិច្ឆ័យទោសព្រហ្មទណ្ឌទេ បើមិនដូច្នេះទេ វានឹងត្រូវចាត់ទុកជាមោឃៈ។តួនាទីរបស់ពួកគេ គឺស្វែងរកភស្តុតាង ដោយមិនគិតពីភស្តុតាងដែលបង្ហាញថាមានកំហុសឬគ្មានទោសដើម្បីបញ្ជាក់ការពិត។​ នៅចុងបញ្ចប់នៃការស៊ើបអង្កេត ចៅក្រមស៊ើបសួរត្រូវធ្វើការសម្រេចចិត្ត ទាំងចោទប្រកាន់ជនជាប់ចោទឬបិទរឿងក្តី ដោយមិនមានវិធានការបន្តទៀតនិងជូនដំណឹងទៅដល់ភាគីផ្សេងៗទៀត (ព្រះរាជអាជ្ញា ជនសង្ស័យ ដើមបណ្តឹងរដ្ឋប្បវេណី និងមេធាវី)។21 

នៅក្នុងអំឡុងពេលនៃការស៊ើបអង្កេត ចៅក្រមអាចបញ្ជាឱ្យជនជាប់ចោទត្រូវបានឃុំខ្លួន ក្នុងករណីដែលបានបញ្ជាក់នៅក្នុងក្រមព្រហ្មទណ្ឌនិងដោយមានភស្តុតាងត្រឹមត្រូវ។22ប្រភេទនៃបទល្មើសអាស្រ័យថាតើជនជាប់ចោទនោះ ជាអនីតិជនឬមនុស្សពេញវ័យ ដែលកំណត់រយៈពេលអតិបរមានៃការឃុំខ្លួនបណ្តោះអាសន្ន។23 ជាឧទាហរណ៍ មនុស្សពេញវ័យដែលសង្ស័យពីបទឧក្រិដ្ឋ អាចត្រូវបានជាប់ឃុំខ្លួនក្នុងរយៈពេលប្រាំមួយខែ និងអាចតវ៉ាឡើងវិញបានពីរដង។ ការឃុំខ្លួនបណ្តោះអាសន្នត្រូវបញ្ចប់តាមការស្នើសុំរបស់ចៅក្រមស៊ើបសួរឬព្រះរាជអាជ្ញាឬនៅចុងបញ្ចប់នៃការស៊ើបអង្កេត ប្រសិនបើចៅក្រមមិនបានសម្រេចចិត្តក្នុងការរក្សាទុកជននោះឱ្យនៅជាប់ឃុំក្នុងកំឡុងរយៈពេលនៃការជំនុំជម្រះ។ ជនជាប់ចោទក៏អាចដាក់ពាក្យស្នើសុំឱ្យដោះលែងនៅពេលណាក៏បាន។ ចៅក្រមស៊ើបសួរត្រូវបញ្ជូនសំណុំរឿងទៅកាន់ព្រះរាជអាជ្ញា។ ចៅក្រមស៊ើបសួរអាចសម្រេចលើពាក្យសុំក្នុងរយៈពេល ៥ ថ្ងៃបន្ទាប់ពីបញ្ជូនបន្តសំណុំរឿងទៅកាន់ព្រះរាជអាជ្ញារួចហើយ។24

នីតិវិធីជំនុំជម្រះក្ដី

ដំណើរការនីតិវិធីចាប់ផ្តើមនៅចំពោះមុខតុលាការព្រហ្មទណ្ឌនៃតុលាការដំបូង។25 វាស្ថិតក្រោមអធិបតីភាពរបស់ចៅក្រម ដាច់ដោយឡែកពីចៅក្រមស៊ើបសួរ។ សម្រាប់បទឧក្រិដ្ឋ តម្រូវឲ្យមានក្រុមចៅក្រមចំនួនបីនាក់។26ក្នុងពេលជំនុំជម្រះក្ដី នីតិវិធីចែងថាភាគីពាក់ព័ន្ធទាំងអស់អាចត្រូវបានសាកសួរនិងផ្ដល់ជាភស្តុតាង ដែលបង្ហាញដោយព្រះរាអាជ្ញានិងមេធាវីការពារក្តី ដើម្បីស្វែងរកនូវការពិត។27 

នៅចុងបញ្ចប់នៃការជំនុំជម្រះក្ដី ចៅក្រមនឹងចេញសេចក្តីប្រកាសសាលក្រមរបស់ពួកគេ ដែលត្រូវតែប្រកាសជាសាធារណៈ។28 ជនជាប់ចោទអាចត្រូវបានលើកលែងទោសឬត្រូវបានរកឃើញថាមានកំហុសលើសពីការសង្ស័យដែលសមហេតុសមផល និងត្រូវបានផ្តន្ទាទោស។29 ភាគីណាមួយអាចប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមរបស់តុលាការដំបូងបាន។30បណ្តឹងនេះត្រូវបានបញ្ជូនទៅកាន់ផ្នែកព្រហ្មទណ្ឌនៃសាលាឧទ្ធរណ៍។ នៅពេលដែលជនជាប់ចោទប្តឹងឧទ្ធរណ៍ តុលាការអាចដោះលែងជនជាប់ចោទ កាត់បន្ថយការកាត់ទោសរបស់ពួកគេឬធ្វើឡើងវិញនូវបទល្មើស ប៉ុន្តែគេមិនអាចបង្កើនទោសឬបន្ថែមបទល្មើសថ្មីបានទេ។ នៅពេលដែលព្រះរាជអាជ្ញាប្តឹងឧទ្ធរណ៍ តុលាការអាចផ្លាស់ប្តូរសាលក្រមលើកលែងទោសនិងបង្កើនការកាត់ទោស។31

ជាចុងក្រោយ ប្រសិនបើភាគីណាមួយជំទាស់នឹងសាលដីកាលើបណ្តឹងឧទ្ធរណ៍ដោយឈរលើមូលដ្ឋាននៃការខ្វះខាតនីតិវិធីដូចជាការរំលោភអំណាច ភាពមិនស្របច្បាប់នៃគណៈវិនិច្ឆ័យឬការបំភ័ន្តនៃអង្គហេតុ បន្ទាប់មកវិធីសាស្រ្តដែលត្រូវបានធ្វើឡើងទៅតុលាការកំពូល32ដែលអាចបដិសេធសំណើនេះឬមិនទទួលស្គាល់សាលក្រមទាំងស្រុងឬមួយផ្នែកហើយបញ្ជូនរឿងក្តីនេះទៅសាលាឧទ្ធរណ៍ម្តងទៀត។33

ទាក់​ទង​នឹង​វិវាទ​​ព្រហ្មទណ្ឌ​

ឯកសារយោង

  1. 1. រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា, “ក្រមនីតិវិធីព្រហ្មទណ្ឌ,” មាត្រា ២, ចុះថ្ងៃទី ៧ មិថុនា ២០០៧, បានចូលអាននៅខែសីហា ឆ្នាំ២០១៩។
  2. 2. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា, “នីតិវិធីមុនការជំនុំជម្រះក្ដីនិងជំនុំជម្រះក្ដី៖ សៀវភៅណែនាំសម្រាប់នីតិវិធីព្រហ្មទណ្ឌនៅក្នុងតុលាការកម្ពុជា” ខែសីហា ឆ្នាំ២០១៣, ចូលអាននៅខែសីហា ឆ្នាំ២០១៩។
  3. 3. អង្គការសហប្រជាជាតិ, “សទ្ធីសញ្ញាអន្តរជាតិស្តីពីសិទិ្ធពលរដ្ឋនិងសិទិ្ធនយោបាយ,” មាត្រា ១៤, បានចូលអាននៅខែសីហា ឆ្នាំ២០១៩។
  4. 4. រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា, “ក្រមនីតិវិធីព្រហ្មទណ្ឌ,” ថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ ២០០៩, បានចូលអាននៅខែសីហា ឆ្នាំ២០១៩។
  5. 5. ដូចឯកសារយោងខាងដើម។
  6. 6. គណៈកម្មការអ្នកច្បាប់អន្តរជាតិ, “ការទទួលបានយុត្តិធម៌សម្រាប់ការរំលោភសិទ្ធិមនុស្សជារួមនៅក្នុងការសិក្សាជាមូលដ្ឋាននៅកម្ពុជា,” ខែតុលា ឆ្នាំ២០១៧។
  7. 7. វិទ្យាស្ថានសភាកម្ពុជា, “កំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា” ខែកុម្ភៈ ឆ្នាំ២០១៦។
  8. 8. BertelsmannStiftung, “សន្ទស្សន៍នៃការផ្លាស់ប្តូរ BTI,” របាយការណ៍ប្រទេសកម្ពុជាឆ្នាំ​២០១៨។
  9. 9. លីកាដូ, “សិទ្ធិមនុស្សនៅកម្ពុជា៖ សេចក្តីយុត្តិធម៌,” ខែធ្នូ ឆ្នាំ២០០៧, បានចូលអាននៅខែសីហា ឆ្នាំ២០១៩។
  10. 10. រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា, “ក្រមនីតិវិធីព្រហ្មទណ្ឌ,” មាត្រា ១៣។
  11. 11. រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា, “ក្រមនីតិវិធីព្រហ្មទណ្ឌ,” មាត្រា ៩៦។
  12. 12. រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា, “ក្រមនីតិវិធីព្រហ្មទណ្ឌ,” មាត្រា ៤៦។
  13. 13. រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា, “ក្រមនីតិវិធីព្រហ្មទណ្ឌ,” មាត្រា​ ៤៧។
  14. 14. រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា, “ក្រមនីតិវិធីព្រហ្មទណ្ឌ,” មាត្រា ៤៨។
  15. 15. រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា, “ក្រមនីតិវិធីព្រហ្មទណ្ឌ,” មាត្រា ៤០។
  16. 16. រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា, “ក្រមនីតិវិធីព្រហ្មទណ្ឌ,” មាត្រា ៤៣។
  17. 17. រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា, “ក្រមនីតិវិធីព្រហ្មទណ្ឌ,” មាត្រា ៤៤ និង ៤៥។
  18. 18. រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា, “ក្រមនីតិវិធីព្រហ្មទណ្ឌ,” មាត្រា ៩៦។
  19. 19. ដូចឯកសារយោងខាងដើម។
  20. 20. រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា, “ក្រមនីតិវិធីព្រហ្មទណ្ឌ,” មាត្រា ៩៨។
  21. 21. រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា, “ក្រមនីតិវិធីព្រហ្មទណ្ឌ,” មាត្រា ២៤៦។
  22. 22. រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា, “ក្រមនីតិវិធីព្រហ្មទណ្ឌ,” មាត្រា​ ២០៣ និង ២០៦។
  23. 23. រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា, “ក្រមនីតិវិធីព្រហ្មទណ្ឌ,” មាត្រា​ ២០៨ និង ២១៤។
  24. 24. រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា, “ក្រមនីតិវិធីព្រហ្មទណ្ឌ,” មាត្រា​ ២១៥។
  25. 25. រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា, “ក្រមនីតិវិធីព្រហ្មទណ្ឌ,” មាត្រា​ ២៨៧។
  26. 26. រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា, “ក្រមនីតិវិធីព្រហ្មទណ្ឌ,” មាត្រា​ ២៨៩។
  27. 27. រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា, “ក្រមនីតិវិធីព្រហ្មទណ្ឌ,” មាត្រា​ ៣២៥​ និង ៣២៦។
  28. 28. រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា, “ក្រមនីតិវិធីព្រហ្មទណ្ឌ,” មាត្រា​ ៣៥៩។
  29. 29. រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា, “ក្រមនីតិវិធីព្រហ្មទណ្ឌ,” មាត្រា​ ៣៥០។
  30. 30. រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា, “ក្រមនីតិវិធីព្រហ្មទណ្ឌ,” មាត្រា​ ៣៧៥។
  31. 31. រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា, “ក្រមនីតិវិធីព្រហ្មទណ្ឌ,” មាត្រា​ ៣៩៩ និង​​ ៤០១។
  32. 32. រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា, “ក្រមនីតិវិធីព្រហ្មទណ្ឌ,” មាត្រា​ ៤១៧ និង​​ ៤១៩។
  33. 33. រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា, “ក្រមនីតិវិធីព្រហ្មទណ្ឌ,” មាត្រា​ ៤៣៩ និង ៤៤១។
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

WzAWT
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!