ដីឯកជនរបស់រដ្ឋ គឺរាល់អចលនវត្ថុដែលជាកម្មសិទ្ធិរបស់រដ្ឋ ប៉ុន្តែមិនមានគុណតម្លៃប្រយោជន៍សាធារណៈ។1 ដីប្រភេទនេះ ត្រូវបានផ្តល់និយមន័យថា ជាដីដែលមិនមែនជាដីសាធារណៈរបស់រដ្ឋ ហើយក៏ត្រូវបានផ្តល់ជាកម្មសិទ្ធិ ឬកាន់កាប់ជាឯកជន ឬជាសមូហភាពស្របច្បាប់ ក្រោមច្បាប់ភូមិបាលឆ្នាំ ២០០១។2 រាល់ដីធ្លីដែលមិនមែនជាដីឯកជន ឬមិនបម្រើឲ្យផលប្រយោជន៍សាធារណៈ គឺជាដីឯកជនរបស់រដ្ឋ តាមអង្គហេតុ។3
សិទ្ធិទៅលើដីឯកជនរបស់រដ្ឋ គឺអាចផ្ទេរបាន4 ដោយសារហេតុនេះហើយ វាអាចត្រូវបានផ្ទេរក្រោមរូបភាពជាសម្បទានដីសេដ្ឋកិច្ច (ELCs) សម្បទានដីសង្គមកិច្ច (SLCs) និងសម្បទានផ្សេងទៀត។ យ៉ាងនេះក្តី រាល់ដីឯកជនរបស់រដ្ឋ ត្រូវចុះបញ្ជីទៅក្នុងសំណុំទិន្នន័យបញ្ជីសារពើភ័ណ្ឌ របស់រដ្ឋ ដើម្បីអាចផ្ទេរបាន។5 ដីឯកជនរបស់រដ្ឋ អាចត្រូវបានចាត់ថ្នាក់ឡើងវិញជាដីសាធារណៈរបស់រដ្ឋ ដោយអនុក្រឹត្យ។6
ដីឯកជនរបស់រដ្ឋ ត្រូវបានផ្តល់ក្រោមរូបភាពជាសម្បទានដី ក្នុងទំហំយ៉ាងច្រើនផ្តល់ឱ្យទៅក្រុមហ៊ុនឯកជន។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរាយការណ៍ថា ដីទំហំជាង ១.២ លាន ហិចតា ត្រូវបានផ្តល់ជា សម្បទានដីសេដ្ឋកិច្ច ។7 យ៉ាងនេះក្តី អង្គការមិនមែនរដ្ឋាភិបាលមួយចំនួនបានប៉ាន់ស្មានថា ទំហំនេះគឺជិតស្មើនឹង ២ លានហិចតា។8 សម្បទាន ដែលមានគោលបំណងលើកកម្ពស់ការអភិវឌ្ឍន៍នៅកម្ពុជា បានចោទជាការព្រួយបារម្ភជាច្រើនដែលមានចាប់ពីបញ្ហាសិទ្ធិមនុស្សរហូតដល់ការកាប់បំផ្លាញព្រៃឈើ និងការធ្វើអាជីវកម្មធនធានធម្មជាតិហេតុ។9
ទាក់ទងនឹងដីឯកជនរបស់រដ្ឋ
បច្ចុប្បន្នភាពចុងក្រោយ៖ ១ វិច្ឆិកា ២០១៥
ឯកសារយោង
- 1. អនុក្រឹត្យ លេខ ១២៩ ស្តីពីវិធាន និងនីតិវិធី សម្រាប់ការធ្វើចំណាត់ថ្នាក់ឡើងវិញលើកម្មសិទ្ធិសាធារណៈរបស់រដ្ឋនិងស្ថាប័នសាធារណៈ (ឆ្នាំ២០០៥), មាត្រា ៣។
- 2. ដូចយោងខាងលើ។
- 3. ច្បាប់ភូមិបាលឆ្នាំ ២០០១, មាត្រា ១២។
- 4. ដូចយោងខាងលើ, មាត្រា ១៧។
- 5. ដូចខាងយោងខាងលើ។
- 6. ដូចខាងយោងខាងលើ។
- 7. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ. “សម្បទានដីសេដ្ឋកិច្ច៖ ទិដ្ឋភាពទូទៅ.” ចូលអាននៅថ្ងៃទី៣ ខែ កក្កដា ឆ្នាំ ២០១៥. http://www.maff.gov.kh/elc/ ។
- 8. អង្គការ អាដហុក. ឆ្នាំ២០១៣. “ចំណុចរបត់? សិទ្ធិដីធ្លី លំនៅដ្ឋាន និងធនធានធម្មជាតិនៅកម្ពុជាឆ្នាំ ២០១២.” http://www.nachdenkseiten.de/upload/pdf/ADHOC-A_Turning_Point_Land_Housing_NRM_2012.pdf។
- 9. សូរិយា ស៊ូប៊ែរឌី. ឆ្នាំ២០១២. “របាយការណ៍របស់អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា.” ក្រុមប្រឹក្សាសិទ្ធិមនុស្ស កិច្ចប្រជុំលើកទី២១ ខែកញ្ញា ឆ្នាំ២០១២, ទំព័រ៥៣. http://www.ohchr.org/Documents/HRBodies/HRCouncil/RegularSession/Session21/A.HRC.21.35_en.pdf ។