ការបន្សាំខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ

UN's Bali Climate Change Conference. Photo by Oxfam International, taken on 4 December 2007. Licensed under  CC BY-NC-ND 2.0

សន្និសីទអង្គការសហប្រជាជាតិស្តីពីបម្រែបម្រួលអាកាសធាតុ នៅទីក្រុងបាលី។ រូបភាព ដោយ អង្គការ អុកស្វាម អន្តរជាតិ, ៤ ធ្នូ ២០០៧។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0

បម្រែបម្រួល​អាកាសធាតុ​ជា​បញ្ហា​កំពុង​តែកើត​មាន។​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ប្រទេស​កម្ពុជា​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​ទទួល​រង​ផល​ប៉ះពាល់​ខ្លាំង​ជាងគេ​ពីបម្រែបម្រួលអាកាសធាតុនិង​មានការ​ត្រៀមខ្លួន​តិចតួច​។​ ក្នុង​នាម​ជា​ប្រទេស​កំពុង​អភិវឌ្ឍ​ន៍ ​ប្រជាជនភាគច្រើន​​របស់​ប្រទេស​នេះ​ពឹងផ្អែក​​ទៅលើ​វិស័យ​កសិកម្ម​សម្រាប់​ស្បៀងអាហារ​និង​ការ​ប្រកប​របរ​ចិញ្ចឹមជីវិត​។​អ្នកជំនាញ​បាន​ព្រមាន​ថា​ បម្រែបម្រួល​អាកាសធាតុ​អាច​បង្ក​ឱ្យ​មាន​គ្រោះ​រាំង​ស្ងួត​ ឬ​គ្រោះ​ទឹកជំនន់​ច្រើន​ជាង​មុន​សម្រាប់កម្ពុជា។​

កសិកម្ម​ស្រូវ​របស់​ប្រទេស​កម្ពុជា​ពឹងផ្អែក​ទៅ​លើ​ទឹកភ្លៀង​ជា​ចម្បង។​ការ​ពឹងផ្អែក​នេះ​ កំពុងធ្វើឱ្យ​វិស័យ​កសិកម្ម​ងាយ​ទទួល​រង​គ្រោះ​ពីផល​ប៉ះពាល់​នៃ​បម្រែបម្រួល​អាកាសធាតុ​។​

​រដ្ឋាភិបាល​ បាន​ធ្វើ​ការស្តាឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធជាប្រព័ន្ធធារាសាស្ត្រ​ដែល​មាន​ស្រាប់​ និង​​សាងសង់ថ្មីបន្ថែមទៀត​។​ ក្នុង​ឆ្នាំ​២០១៣​ រដ្ឋមន្ត្រី​ធនធានទឹក​ លោក​ លឹ​ម​ គាន​ហោ​ បានឱ្យ​ដឹង​ថា ​ប្រព័ន្ធ​ធារាសាស្ត្រ​បាន​គ្របដណ្តប់លើ​ផ្ទៃដីសរុប ​ចំនួន​ ១.៤​ លាន​ហិក​តា​ ដែល​ស្មើនឹង ​ប្រមាណជា ៦៣​ % ​នៃ​ផ្ទៃដីដាំ​ដុះ​ទូទាំងប្រទេស​។​1

យ៉ាងនេះក្តី នៅ​ខែកញ្ញា​ ឆ្នាំ២០១៥​ សារព័ត៌មានភ្នំពេញ​ប៉ុស្តិ៍​ បាន​រាយការណ៍​ថា​ យោង​តាម​ទិន្នន័យក្រសួងកសិកម្ម​ ផ្ទៃដីចំនួន​១៨៥​,៤៥១ ​ហិកតា​ នៅខេត្ត​ចំនួន​១៣​ ជួប​ប្រទះ​នឹង​ស្ថានភាព​​គ្រោះ​រាំង​ស្ងួត​ ដែលជា​កំណើន​ពី​តួរ​លេខ​ចំនួន១១៦​, ១២៩​ហិកតា​ ដោយសារតែកង្វះ​ទឹកភ្លៀង​ក្នុង​រដូវវស្សា​កាលពី​ឆ្នាំ​២០១៤​។2​​

សម្រាប់​ប្រទេស​កម្ពុជា​ ជម្រើស​ក្នុង​ការ​បន្ស៊ាំ​ខ្លួនទៅនឹងបម្រែបម្រួលអាកាស ធាតុ​​មាន​តិចតួច​។​ កម្ពុជា​បាន​ស្នើរ​សុំ​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​ទៅ​លើ​ការ​បន្សាំ​ខ្លួន​ ​និងការកាត់​បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ​ ពី​ប្រទេស​អភិវឌ្ឍន៍​ ដែល​ជា​ប្រទេស​ទទួលខុសត្រូវក្នុងការចូលរួម​ចំណែក​បង្ក​ឱ្យ​មាន​បម្រែបម្រួល​អាកាសធាតុ​។​ ឧទាហរណ៍ កម្មវិធី​បន្សាំ​ខ្លួន​ទៅ​នឹង​បម្រែបម្រួល​អាកាសធាតុ​​នៅសហគមន៍ ក្នុងប្រទេសកម្ពុជា (CCBAP)​ដែល​ឧបត្ថម្ភ​ដោយ​ប្រទេស​ស៊ុ​យ​អែ​ត​និង​ជំនួយ​រដ្ឋាភិបាល​អូស្ត្រាលី​(AusAID)​ ក្នុង​គោលបំណង​ពង្រឹងសមត្ថភាព​សហ​គម​ន៍ទៅ​លើ​ការ​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ​និង​ការ​បន្សាំ​ខ្លួន​ទៅ​នឹង​បម្រែបម្រួល​អាកាសធាតុ​។​ កម្មវិធី​នេះ​ទទួល​បាន​ជំនួយ​ជា​ទឹកប្រាក់​ចំនួន​២.៨​ លាន​ដុល្លារ​ ទៅ​លើ​គម្រោង​ចំនួន​៤៦​ សម្រាប់ភូមិ​ចំនួន​ ៣៨០​ ឃុំ​ចំនួន​ ១០៧​ ស្រុក​ចំនួន​៥៦ ​និង​ខេត្ត​ចំនួន​២១​។3

​យុទ្ធសាស្ត្រ​នៃ​ការ​បន្សាំ​ខ្លួន​ទៅ​នឹង​បម្រែបម្រួល​អាកាសធាតុ​

ឯកសារយុទ្ធសាស្រ្ត ការប្រាស្រ័យទាក់ទងថ្នាក់​ជាតិ​នៃប្រទេសកម្ពុជា ​ត្រូវបាន​បោះពុម្ពផ្សាយ​ https://camclimate.org.kh/en/documents-and-media/library/category/137-national-report.html?download=878:cambodia-s-inc-under-unfccc_aug-2002 ​​ក្នុង​ឆ្នាំ​២០០២​ និងក្រោយមកទៀត ត្រូវបាន​បោះ​ពុម្ពផ្សាយ ជាលើកទី២ ក្នុង​ឆ្នាំ​២០១៥​។​ ប្រទេស​កម្ពុជា​ បាន​កំណត់​យកតម្រូវការឱ្យមានការ​បន្សាំ​ខ្លួន​ទៅនឹង​បម្រែបម្រួល​អាកាសធាតុ​ សម្រាប់​វិស័យ​កសិកម្ម​ និង​ព្រៃឈើ​ ​ដែលជា​វិស័យអាទិភាព​។​4

  • វិស័យ​កសិកម្ម​៖​ សំណូមពរនៃ​ការ​បន្សាំ​ខ្លួន​ទៅនឹងបម្រែបម្រួលអាកាស​ធាតុ រួម​មានការ​បង្កើត​ប្រភេទដំណាំកសិផល​ដែល​ផ្តល់​ទិន្នផល​ខ្ពស់​ កែលម្អលើការ​គ្រប់គ្រង​ដំណាំកសិផល ការបង្កើត​ប្រព័ន្ធ​ប្រកាស​អាសន្ន​សម្រាប់​ហេតុការណ៍អាកាសធាតុ​អាក្រក់ខ្លាំង និង​កែលម្អប្រព័ន្ធ​ធារាសាស្ត្រ​។​5
  • វិស័យ​ព្រៃឈើ​៖​ បង្កើនការ​ដាំ​ដុះ​ព្រៃឈើ​ អភិរក្ស​តំបន់​ការពារ​ និង​ធ្វើឱ្យ​ការ​គ្រប់គ្រង​ព្រៃឈើ​កាន់តែប្រសើរឡើង។​6

គោលនយោបាយ​បន្សាំ​ខ្លួន​ទៅ​នឹង​បម្រែបម្រួល​អាកាសធាតុ​

​ការ​បន្សាំ​ខ្លួន​ទៅ​នឹង​បម្រែបម្រួល​អាកាសធាតុ​ទាមទារ​ឱ្យ​មាន​ក្របខណ្ឌ​ច្បាប់​សម្រាប់​ដោះស្រាយ​ជាមួយនឹង​ផល​ប៉ះពាល់​នៃ​បម្រែបម្រួល​អាកាសធាតុ​។​7

គោលនយោបាយ​អន្តរ​វិស័យ​ពាក់ពន្ធ័​ទៅ​នឹង​បម្រែបម្រួល​អាកាសធាតុ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ រាប់បញ្ចូលទាំង​ផែនការយុទ្ធសាស្ត្រ​អភិវឌ្ឍ​ជាតិ​(NSDP) ឆ្នាំ២០១៤-២០១៨​។​ គោលនយោបាយ​នេះ​ បាន​ចាត់ទុកបញ្ហាបម្រែបម្រួល​អាកាសធាតុ​ជា​ផ្នែក​ចម្បងនៃ​គោលនយោបាយ​ និងធ្វើការ​កំណត់​​​សកម្មភាព​សំខាន់ៗ​មួយចំនួន​៖​ ការ​កសាង​សមត្ថភាព​ ការ​បញ្ជ្រាប ​កិច្ចការលើយុទ្ធសាស្ត្រ​ជាតិ​ ការ​បង្កើត​មូលនិធិ​បម្រែបម្រួល​អាកាសធាតុ​ ការ​អនុវត្ត​និង​ការ​ធ្វើ​បច្ចុប្បន្នភាព​លើ​កម្មវិធី​សកម្មភាព​បន្សាំ​ថ្នាក់​ជាតិ​  ការ​បង្កើត​យន្តការ​អភិវឌ្ឍ​ស្អាត​ (CDM)​ ការ​អប់រំ​អំពី​បញ្ហា​អាកាសធាតុ​  ការពង្រឹង​ការ​គ្រប់គ្រង​ទិន្នន័យ​ផ្ទះ​កញ្ចក់​ និង​ការចែករំលែក​ធនធាន​។​

ការ​បញ្ជ្រាប​គោលនយោបាយ​បម្រែបម្រួល​អាកាសធាតុ​ក៏​ត្រូវ​បាន​លើក​ឡើង​ក្នុង​កម្មវិធី​​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែបប្រជាធិបតេយ្យ​នៅថ្នាក់​ក្រោម​ជាតិ​ ឆ្នាំ២០១០-២០១៩​(NP-SNDD)​ សេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីអំពី​ការគាំពារ​សង្គម និងយុទ្ធសាស្ត្រជាតិស្តីពីការត្រៀមបង្ការគ្រោះមហន្តរាយផងដែរ។8​​

ផែនទី​ជាតិស្តីពីកំណើន​បៃតង​ឆ្នាំ​២០០៩​ បាន​បង្ហាញ​អំពី​មាគ៌ា​រយៈពេល​ខ្លី​ រយៈពេលមធ្យម ​និងរយៈពេល​វែង សម្រាប់​ការ​អនុវត្ត​កំណើន​បៃតង​ក្នុង​ប្រទេស​កម្ពុជា​។​ ផែនទី​នេះ​ ជួយ​បង្កើន​ភាព​ធន់​ និង​កាត់​បន្ថយ​ភាព​ងាយ​រង​គ្រោះ​របស់​កម្ពុជា​ក្នុង​ការ​ប្រឈម​ទៅនឹង​បម្រែបម្រួល​អាកាសធាតុ​។​9

ផែនការ​សកម្មភាព​ជាតិ​សម្រាប់​គម្រោងបន្សាំ​ខ្លួន​ទៅ​នឹង​បម្រែបម្រួល​អាកាសធាតុ​(NAPA)​ មាន​គោលបំណង​ផ្តល់ក្រប​ខណ្ឌ​សម្រាប់​ចង្អុល​បង្ហាញ​ពី​ការ​សម្របសម្រួល​និង​ការ​អនុវត្ត​កិច្ច​ផ្តួចផ្តើម​នៃ​ការ​បន្សាំ​ខ្លួន​ តាមរយៈ​វិធីសាស្ត្រ​ចូលរួមចំណែក​ និង​បង្កើត​ចំណុចរួម​ជាមួយ​កម្មវិធី​បរិស្ថាន​និង​កម្មវិធី​អភិវឌ្ឍន៍​​ពាក់ព័ន្ធ​។​10

​ផែនការ​យុទ្ធសាស្ត្រ​បម្រែបម្រួល​អាកាសធាតុ​ឆ្នាំ​២០១៤-២០២៣​ បង្កើតឱ្យមាន​ជា​ផែនការ​ថ្នាក់​ជាតិ​មួយសម្រាប់​គាំទ្រការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា​ ក៏​ដូច​ជា​ចូលរួម​ក្នុង​ការកាត់​បន្ថយ​ភាព​ងាយ​រង​គ្រោះ​ទៅនឹង​បម្រែបម្រួល​អាកាសធាតុ​។​11

​កិច្ច​ផ្តួចផ្តើម​ថ្នាក់​តំបន់​

កិច្ច​ផ្តួចផ្តើមបម្រែបម្រួលអាកាសធាតុនិងការ​បន្សុាំ នៃ​គណៈកម្មការ​ទន្លេមេគង្គ​​(CCAI)​ គឺជា​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​មួយ​ក្នុង​ចំណោម​ប្រទេសជាសមា​ជិក​នៃ​គណៈកម្មការ​ទន្លេមេគង្គ​ រួម​មាន​ប្រទេស​កម្ពុជា​ ឡាវ​ ថៃ​និង​វៀតណាម​ដើម្បី​បង្ហាញ​និង​ចែករំលែក​យុទ្ធសាស្ត្រ​បន្សាំ​ខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ​។​ដោយ​ផ្តោត​ទៅ​លើ​វិធីសាស្ត្រ​អាងទន្លេទូលាយ​ កិច្ច​ផ្តួចផ្តើម​នេះ​ ធានាថា ​ការ​បន្សាំ​ខ្លួន​ទៅ​នឹង​បម្រែបម្រួល​អាកាសធាតុ​ ត្រូវបានធ្វើឱ្យចុះសម្រុងគ្នា​ជាមួយ​យុទ្ធសាស្ត្រ​ និងផែនការមានប្រសិទ្ធភាព នៅកម្រិតផ្សេងគ្នា​ និង​ត្រូវ​បានយក​មក​អនុវត្ត​ នៅ​តាមទីតាំង​ជាអាទិភាពជាច្រើនទូ​ទាំង​អាងទន្លេ។​12

​ដោយយកតាម​វិធីសាស្ត្រវាយតម្លៃ​មាន​ស្រាប់​ កម្មវិធី​បរិស្ថាន​ស្នូល​មហា​អនុ​តំបន់​ទន្លេមេគង្គ​(CEP)​បាន​បង្កើត​ក្របខណ្ឌ​ចូលរួម​មួយ​សម្រាប់វាយតម្លៃ​ពី​ភាព​ងាយ​រង​គ្រោះ​និង​កំណត់​​ជម្រើស​នៃការបន្សុាំខ្លួន​នៅតាម​សហ​គមន៍​ជនបទ​នៃ​មហា​អនុ​តំបន់​ទន្លេមេគង្គ​។​ កម្មវិធី​នេះ​ មាន​គោលបំណង​បង្ហាញ​ពី​របៀបដែល ក្របខណ្ឌតាម​ដំណាក់កាល​ អាច​ជួយ​បកស្រាយព័ត៌មាន​បែប​វិទ្យាសាស្ត្រ​ដែល​មាន​ស្រាប់​ ទៅ​ជា​ជម្រើស​សម្រាប់ការ​បន្សុាំខ្លួន​ ក៏​ដូច​ជា​ផ្សព្វផ្សាយអំពី​ការ​ដាក់​បញ្ចូល​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​ ទៅ​ក្នុង​គម្រោង​នៅថ្នាក់សហគមន៍​។13

ធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ ២៩ កុម្ភៈ ២០១៦

ទាក់ទងនឹងការបន្សាំខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ

 

ឯកសារយោង

  1. 1. ហោ គីមសាយ. “អ្នកជំនាញ៖ កសិកម្មត្រូវការប្រាក់កម្ចីនិងប្រព័ន្ធធារាសាស្ត្របន្ថែមទៀត.” ភ្នំពេញប៉ុស្តិ៍ ២០ ឧសភា ២០១៣. ចូលអាន ១ កុម្ភៈ ២០១៦. http://www.phnompenhpost.com/business/agriculture-needs-more-loans-irrigation-systems-experts-say
  2. 2. សែន ដេវីត និង Ethan Harfenist. “គ្រោះរាំងស្ងួតបានប៉ះពាល់ដល់ខេត្ត ចំនួន១៣.” ភ្នំពេញប៉ុស្តិ៍ ០១ កញ្ញា ឆ្នាំ២០១៥. ចូលអាន ១ កុម្ភៈ​២០១៦.http://www.phnompenhpost.com/national/drought-batters-13-provinces
  3. 3. អង្គការសហប្រជាជាតិសម្រាប់​កម្មវិធីអភិវឌ្ឍន៍ ប្រចាំប្រទេសកម្ពុជា.ករណីសិក្សាលើកម្មវិធី​បន្សាំ​ខ្លួន​ទៅ​នឹង​បម្រែបម្រួល​អាកាសធាតុ​​នៅសហគមន៍ ក្នុងប្រទេសកម្ពុជា៖​ឧទាហរណ៍​ចំនួនពីរមកពីកម្មវិធីបន្សាំខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុតាមសហគមន៍ រងផលប៉ះពាល់នៅតាមទីជនបទក្នុងប្រទេសកម្ពុជា(CCBAP). ចូលអាន​ ៤​ កុម្ភៈ ២០១៦. http://www.kh.undp.org/content/dam/cambodia/docs/EnvEnergy/Final_Case_Study_Report_CCBAP_Eng.pdf.
  4. 4. ក្រសួងបរិស្ថាន. ការប្រាស្រ័យទាក់ទងថ្នាក់​ជាតិ​នៃប្រទេសកម្ពុជា លើទីពីរ. ចូលអាន ៤​ កុម្ភៈ ២០១៦.https://camclimate.org.kh/en/documents-and-media/library/category/137-national-report.html?download=724:cambodia%E2%80%99s-second-national-communication_nov-2015
  5. 5. ដូចឯកសារយោងខាងលើ.
  6. 6. ដូចឯកសារយោងខាងលើ.
  7. 7. ណាង ភិរុណ.កិច្ចការស្រាវជ្រាវ.ការបន្សាំខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ និងជីវភាពរស់នៅក្នុងកំណើនសេដ្ឋកិច្ចរួមបញ្ចូល៖ ការពិនិត្យលើផលប៉ះពាល់ ពីបម្រែបម្រួលអាកាសធាតុនិងសមត្ថភាពបន្សាំខ្លួន​នៅកម្ពុជា. វិទ្យាស្ថានបណ្តុះបណ្តាលនិងស្រាវជ្រាវដើម្បីអភវិឌ្ឍកម្ពុជា (CDRI)​:២០១៣.ចូលអាន ៤​ ឧសភា ២០១៥.https://cdri.org.kh/wp-content/uploads/wp82e.pdf
  8. 8. “ស្ថានភាពបម្រែបម្រួលអាកាសធាតុនៅកម្ពុជា.” Energypedia. ចូលអាន ១០ កញ្ញា ២០១៤.https://energypedia.info/wiki/Climate_Change_Situation_Cambodia
  9. 9. ផែនទីជាតិស្តីពីកំណើនបៃតងឆ្នាំ២០០៩. http://www.greengrowth.org/sites/default/files/pictures/Final%20Draft%20Roadmap,%20Feb26-2010.pdf.
  10. 10. ផែនការ​សកម្មភាព​ជាតិ​សម្រាប់​គម្រោងបន្សាំ​ខ្លួន​ទៅ​នឹង​បម្រែបម្រួល​អាកាសធាតុ​(NAPA). http://unfccc.int/resource/docs/napa/khm01.pdf
  11. 11. ផែនការយុទ្ធសាស្ត្របម្រែបម្រួលអាកាសធាតុឆ្នាំ២០១៤-២០២៣.http://www.kh.undp.org/content/dam/cambodia/docs/EnvEnergy/CCCAProjects/Cambodia%20climate%20change%20strategic%20plan%202014-2023.pdf
  12. 12. “គណៈកម្មការទន្លេមេគង្គ.” កិច្ច​ផ្តួចផ្តើមបម្រែបម្រួលអាកាសធាតុនិងការ​បន្សុាំ.ចូលអាន ១០ កញ្ញា ២០១៤.http://www.mrcmekong.org/about-mrc/programmes/climate-change-and-adaptation-initiative/.
  13. 13. បម្រែបម្រួលអាកាសធាតុនិង សហគមន៍ជនបទនៅមហាអនុ​តំបន់ទន្លេ​មេគង្គ៖ក្រមខណ្ឌសម្រាប់ការវាយតម្លៃលើភាពងាយរងគ្រោះនិងជម្រើសនៃការបន្សាំខ្លួន.ធនាគារអភិវឌ្ឍអាស៊ី, ២០១៣.http://www.adb.org/sites/default/files/publication/42089/climate-change-rural-communities-gms.pdf
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

K2Xkm
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!