គម្របព្រៃឈើ

សឿន រ៉ន (ឆ្វេង) និងអ្នកក្នុងភូមិជាមួយលោក នៅដីឈូសឆាយមួយកន្លែង ដែលដើមឈើជ័រទឹក ធ្លាប់តាំងនៅ ក្នុងភូមិអូរព្រះ ខេត្តក្រចេះ។ រូបភាព ថតដោយអង្គការ Oxfam GB ប្រចាំអាស៊ី កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០០០។ ក្រោអាជ្ញាប័ណ្ណ CC BY-NC-ND 2.0

សឿន រ៉ន (ឆ្វេង) និងអ្នកក្នុងភូមិជាមួយលោក នៅដីឈូសឆាយមួយកន្លែង ដែលដើមឈើជ័រទឹកធ្លាប់តាំងនៅ ក្នុងភូមិអូរព្រះ ខេត្តក្រចេះ។ រូបភាព ថតដោយអង្គការ Oxfam GB ប្រចាំអាស៊ី កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០០០។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0

គម្រប​ព្រៃឈើ​ នៃ​ប្រទេស​កម្ពុជា​ បាន​ថយ​ចុះ​យ៉ាង​គំហុក​នៅ​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ​។​ នៅ​ឆ្នាំ​១៩៧៣​ ប្រទេស​កម្ពុជា​ មាន​ផ្ទៃដី​ព្រៃ​សរុប​ចំនួន​ ១៣.១​លាន​ហិ​កតា​ ប៉ុន្តែ​ គិត​ត្រឹម​ឆ្នាំ​២០១៤​ គម្រប​ព្រៃរបស់​ប្រទេស​នេះ​ បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​ ៨.៧​ លាន​ហិ​កតា​។​ ជា​លើក​ទី​១​ នៅ​ក្នុងអំឡុងពេល​ ៤១​ឆ្នាំ​ ដែល​ ភាគរយ​នៃ​គម្រប​ដី​មិនមែន​ព្រៃ​ (៤៨.៤%)​ មាន​ទំហំ​ធំ​ជាង​ភាគរយ​នៃ​គម្រប​ព្រៃឈើ​ (៤៧.៧%)​។​1

ការ​បាត់បង់​ភាគច្រើន​ គឺ​មាន​ទៅ​លើ​ព្រៃស្រោង​−​ព្រៃ​ចំណាស់​ សឹងតែ​បៃតង​ជា​និច្ច​ និង​ភាគច្រើន​មិន​ទាន់​ការ​ រំខាន​យាយី​−​ដែល​បាន​ធ្លាក់​ចុះ​ជាង​ពាក់កណ្តាល​ ពី​ចំនួន​ ៧.៦​ លាន​ហិតា​ មក​នៅ​ត្រឹមតែ​ ៣​ លាន​ហិ​កតា​។​ នេះ​ គឺជា​ការ​បាត់បង់​តំបន់​ព្រៃស្រោង​ ដែល​មាន​ទំហំ​ធំ​ជាង​ប្រទេស​មួយ​ទាំងមូល​ ដូច​ជា​ប្រទេស​ដា​ណឺ​ម៉ាក​។​

​ផែនទី​របស់​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ បង្ហាញ​ពី​និ​ន្ន​ការ​នៃ​ការ​បាត់បង់​ព្រៃស្រោង​ នៅ​ក្នុង​រយៈពេល​ ៤១​ ឆ្នាំ​ចុង​ក្រោយ​ នៅ​ប្រទេស​កម្ពុជា​ ដែល​ស៊ីគ្នា​ទៅ​នឹង​ការ​រក​ឃើញ​របស់​ក្រុម​អ្នកជំនាញ​ដទៃ​ទៀត​ ដូច​ជា​ សាកលវិទ្យាល័យ​ម៉ា​រី​លែ​ន​ (​ហេ​ន​សាន់​ និង​សហសេវិក​)2​ និង​ មូលនិធិ​សកលលោក​សម្រាប់​អភិរក្ស​ ធម្មជាតិ​ (WWF)​។​3 ផែនទី​ ដែល​ផ្អែក​លើ​ការ​សិក្សា​របស់​សាកលវិទ្យាល័យ​ម៉ា​រី​លែ​ន​ អាច​រកបាន​នៅ​លើ​ គេហទំព័រ​ របស់​អង្គការ​ឃ្លាំមើល​ព្រៃឈើ​សកលលោក​។​4

​បន្ថយល្បឿន​ការ​បាត់បង់​ព្រៃឈើ​

​អង្គការ​ និង​បុគ្គល​ជា​ច្រើន​ បាន​សម្តែង​ការ​ព្រួយបារម្ភ​ពី​ការ​បាត់បង់​គម្រប​ព្រៃឈើ​នៅ​ប្រទេស​កម្ពុជា​ យ៉ាង​គំហុក​ ។​ ឧទាហរណ៍​ គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​ នៃ​ប្រទេស​កម្ពុជា​ មាន​រាប់​បញ្ចូល​ទាំង​ការ​ រក្សា​គម្រប​ព្រៃឈើ​យ៉ាង​ហោច​ណាស់​ ឱ្យ​បាន​ ៦០%​ នៅ​ត្រឹម​ឆ្នាំ​២០១៥5​ (​ជា​ផ្នែក​មួយ​នៃ​គោលដៅ​ទី​៧)​។​ ការ​ប្តេជ្ញា​នេះ​ មិន​ត្រូវ​សម្រេច​បាន​ទេ​។​ ដូចដែល​បាន​រៀបរាប់​មក​ពី​ខាង​ដើម​ គម្រប​ព្រៃឈើ​នៅ​ពេល​បច្ចុប្បន្ន​ គឺ​មាន​អត្រា​ភាគរយ​ទាប​ជាង​រួច​ទៅ​ហើយ​ នៅ​ប្រមាណ​ជា​ ៤៨%​។​

របៀប​គណនា​គម្រប​ព្រៃឈើ

​រូបភាព​ផ្កាយ​រណប​ នៃ​ប្រទេស​កម្ពុជា​ ដែល​មាន​អាយុកាល​ ត្រឡប់​ទៅ​ ទសវត្សរ៍​ ឆ្នាំ​១៩៧០​ អា​ចរក​បានជា​សាធារណៈ​។​ រូបភាព​ ដែល​យក​មក​ប្រើ​ដើម្បី​គណនា​គម្រប​ព្រៃឈើ​ ត្រូវ​បាន​ជ្រើសរើស​ដោយ​ផ្អែក​លើ​គុណភាព​ខ្ពស់​របស់​រូប​ និង​ដោយ​មិន​មាន​គម្រប​ពពក​។​ ដោយសារ​តែ​ យើង​មាន​ទាំង​រដូវវស្សា​ និង​រដូវប្រាំង​ ហើយ​ដី​មាន​រូបភាព​កាន់តែ​ខៀវបំព្រង​ នៅ​រដូវវស្សា​ ដូច្នេះ​ រូបភាព​ដែល​ត្រូវ​បាន​ផលិត​ឡើង​នៅ​ក្នុង​ឆ្នាំ​នោះ​ ក៏​ត្រូវ​តែ​ពិចារណា​អំពី​ភាព​មិន​ផ្លាស់​ប្តូរ​របស់​វា​ផង​ដែរ​។​

​រូបភាព​ដើម​របស់​ផ្កាយ​រណប​ មាន​ពណ៌​ប៊ែ​ន​ផ្សេង​គ្នា​ជា​ច្រើន​។​ ការ​ញែក​ពណ៌​ទាំងនេះ​ អនុញ្ញាត​ឱ្យ​ អូ​ឌី​ស៊ី​ ធ្វើ​ចំណាត់ថ្នាក់​ទៅ​លើ​ប្រភេទ​គម្រប​ដី​ ដែល​បង្ហាញ​ជា​ព្រៃស្រោង​ ព្រៃ​ល្បោះ​ ដី​មិនមែន​ព្រៃ​ ទឹក​ ឬ​ ពពក​។​ ឧទាហរណ៍​ រូបភាព​ដែល​មាន​កម្រិត​ភាព​ច្បាស់​ខ្ពស់​ អាច​រកបាន​នៅ​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ មាន​ន័យ​ថា​ រង្វាស់​របស់​ព្រៃស្រោង​ អាច​ធ្វើ​បាន​កាន់តែ​ច្បាស់​នា​ពេល​សព្វថ្ងៃ​។​

​ផែនទី​របស់​អូ​ឌី​ស៊ី​ គឺជា​ផែនទី​ អំពី​គម្រប​ព្រៃឈើ​តែ​មួយ​គត់​សម្រាប់​ប្រទេស​កម្ពុជា​ ដែល​លាតសន្ធឹង​លើ​រយៈ​ ពេល​ ៤០​ឆ្នាំ​។​ នៅ​ឆ្នាំ​២០០៦​ នាយកដ្ឋាន​រដ្ឋបាល​ព្រៃឈើ​ នៃ​ប្រទេស​កម្ពុជា​ បាន​បោះពុម្ពផ្សាយ​ផែនទី​មួយ​ ដែល​បង្ហាញ​អំពី​ គម្រប​ព្រៃឈើ​ក្នុង​ឆ្នាំ​២០០២​។​ បន្ទាប់​មក​ នៅ​ឆ្នាំ​២០១១​ រដ្ឋបាល​ព្រៃឈើ​ ដោយ​មានការ​គាំទ្រ​ពី​អង្គការ​អន្តរជាតិ​ឈើ​តំបន់​ត្រូពិច​ និង​រដ្ឋាភិបាល​នៃ​ប្រទេស​ដា​ណឺ​ម៉ាក​ បាន​បោះពុម្ពផ្សាយ​គម្រប​ ព្រៃឈើ​ ឆ្នាំ​២០១០​ ដែល​មាន​ផែនទី​បង្ហាញ​ពី​ការ​ប្រែប្រួល​គម្រប​ព្រៃឈើ​ សម្រាប់​ឆ្នាំ​២០០៦-២០១០​ និង​ ឆ្នាំ​២០០២-២០១០​។6​ ដោយហេតុ​ថា​ ប្រទេស​កម្ពុជា​មិន​ទាន់​មាន​ផែនទី​ផ្លូវការ​ ឬ​ការ​វិភាគ​ជាក់លាក់​ណា​ត្រូវ​បាន​បោះពុម្ពផ្សាយ​ចាប់តាំងពី​ពេល​នោះ​មក​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ បាន​សម្រេច​ធ្វើការ​ផលិត​សំណុំ​ផែនទី​គម្រប​ព្រៃឈើ​បច្ចុប្បន្នភាព​នេះ​ឡើង​។​

​បច្ចុប្បន្នភាព​៖​ ២២​ កញ្ញា​ ២០១៥

ទាក់ទងនឹងគម្របព្រៃឈើ

ឯកសារយោង

  1. 1. អង្គការទិន្នន័យអំពីការអភិវឌ្ឍ. ឆ្នាំ២០១៥. “ការសិក្សាអំពីគម្របព្រៃឈើ (១៩៧៣-២០១៤).” https://opendevelopmentcambodia.net/km/profiles/forest-cover/
  2. 2. Hansen, M.C., P.V. Potapov, R. Moore, M. Hancher, S.A. Turubanova, A. Tyukavina, D. Thau, S.V. Stehman, S.J. Goetz, T.R. Loveland, A. Kommareddy, A. Egorov, L. Chini, C.O. Justice, and J.R.G. Townshend. “ផែនទីសកលស្តីពីការប្រែប្រួលគម្របព្រៃឈើសតវត្សរ៍ទី២១ ក្នុងកម្រិតភាពច្បាស់ខ្ពស់” វិទ្យាសាស្ត្រ លេខ៣៤២ (ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៣):៨៥០-៨៥៣. [DOI:10.1126/science.1244693].
  3. 3. មូលនិធិសកលលោកសម្រាប់អភិរក្សធម្មជាតិ. “របាយការណ៍អំពីព្រៃឈើមានជីវិត.” ចូលអាន ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥. http://wwf.panda.org/about_our_earth/deforestation/forest_publications_news_and_reports/living_forests_report/
  4. 4. អង្គការឃ្លាំមើលព្រៃឈើសកលលោក. “អំពីអង្គការឃ្លាំមើលព្រៃឈើសកលលោក.” ចូលអាន ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥. http://www.globalforestwatch.org/
  5. 5. អង្គការស្បៀងនិងកសិកម្មនៃអង្គការសហប្រជាជាតិ . ឆ្នាំ២០១០. ការសិក្សាស្តីពីចក្ខុវិស័យព្រៃឈើនៃប្រទេសកម្ពុជា ។
  6. 6. រដ្ឋបាលព្រៃឈើ. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ. (២០១១). គម្របព្រៃឈើនៃប្រទេសកម្ពុជា ឆ្នាំ២០១០. ចូលអាន ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥. http://www.twgfr.org/itto/wp-content/uploads/2012/06/Cambodia-Forest-Cover-2010_KH.pdf
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

gzADD
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!