ថវិកា​​មណ្ឌលសុខភាព

ការ​ទទួល​បាន​ព័ត៌មាន​នានា​ និង​ព័ត៌មាន​ថវិកា​ គឺ​​ជាស​មាស​ភាគ​ដំបូង​នៃ​ការ​អនុវត្ត​ក្របខ័ណ្ឌ​គណនេយ្យ​ភាព​សង្គម​ (I-SAF)​។1​ សមាស​ភាគ​បី​ផ្សេង​ទៀត​ គឺ​ការ​ត្រួតពិនិត្យ​តាមដាន​ដោយ​ប្រជាពលរដ្ឋ​ ការ​សម្របសម្រួល​ និង​ការ​ពង្រឹងសមត្ថភាព​ និង​ ការ​ប្រមូល​មេរៀន​បទ​ពិសោធន៍​ និង​ការ​ត្រួតពិនិត្យ​តាមដាន​។2​ អ្នក​ផ្តល់​សេវា​នៅ​ថ្នាក់​មូលដ្ឋាន​​ចំនួន​បី​​ កំពុង​ដែល​ស្ថិត​នៅ​ក្រោម​គម្រោង​ រួម​មាន៖ ​មណ្ឌល​សុខភាព​ សាលា​បឋម​សិក្សា​ និង​រដ្ឋបាល​ឃុំ​-សង្កាត់​។​

យោង​តាម​ការ​អនុវត្ត​យុទ្ធសាស្ត្រ​ ការ​ទទួល​បាន​ព័ត៌មាន​ និង​ព័ត៌មាន​ថវិកា​ មាន​គោលបំណង​លើកកម្ពស់​គណនេយ្យ​ភាព​សង្គម​ តម្លាភាព​ និង​លើកកម្ពស់​ការ​ផ្តល់​សេវា​សាធារណៈ​។​ ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នេះ​នឹង​ពង្រឹង​ដំណើរការ​វិមជ្ឈការ​នៅ​កម្រិត​មូលដ្ឋាន​។​3 សមាស​ភាគ​នេះ​ក៏​មាន​គោលបំណង​ផ្តល់​ចំណេះដឹង​ផ្នែក​ថវិកា​ជា​មូលដ្ឋាន​ដល់​អ្នក​ពាក់ព័ន្ធ​ទាំងអស់​។​ ប្រជាពលរដ្ឋ​ដែល​បាន​ជូនដំណឹង​អំពី​ព័ត៌មាន​ថវិកា​នឹង​បង្កើន​ការ​ចូលរួម​របស់​ពួក​គេ​ និង​ជំរុញ​ដំណើរការ​គណនេយ្យ​ភាព​សង្គម​។​ តម្លាភាព​ស្តី​ពី​ព័ត៌មាន​ថវិកា​នៃ​មណ្ឌល​សុខភាព​បឋម​ក្នុងមូល​ដ្ឋាន​​របស់​ពួក​គេ​នឹង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​អនុវត្ត​គុណភាព​ និង​តម្រូវការ​សម្រាប់​ការ​ផ្តល់​សេវាកម្ម​ស្រប​តាម​ស្តង់ដារ​។​4

ដោយសារ​សុខភាព​មាន​សារៈសំខាន់​សម្រាប់​ប្រជាពលរដ្ឋ​ រដ្ឋាភិបាល​បាន​ប្តេជ្ញា​ពង្រឹង​សេវាកម្ម​ និង​គុណភាព​ថែទាំ​សុខភាព​ ជា​ពិសេស​នៅ​តំបន់​ជនបទ​ដោយ​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ជា​ច្រើន​។ ​តាម​ការ​រាយការណ៍​មួយ​​​​ក្នុង​ឆ្នាំ​ ២០១៩​​បាន​ឱ្យ​ដឹង​ថា​ ការ​ចំណាយ​លើ​​សេវា​ថែទាំ​សុខភាព​សរុប​​មាន​ចំនួន​ ៤៨៥​ លាន​ដុល្លារអាមេរិក5​ ​ដែល​ស្មើនឹង​ ៦%​ នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រទេស​។6

​ប្រភព​ចំណូល​ពី​វិស័យ​សុខាភិបាល​របស់​ប្រទេស​កម្ពុជា​ត្រូវ​បាន​ផ្តល់​ជា​ចម្បង​ដោយ​កញ្ចប់​ថវិកា​សុខាភិបាល​របស់​រដ្ឋាភិបាល​ និង​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​។7​ ប្រភព​ចំណូល​ផ្សេង​ទៀត​រួម​មាន​ប្រាក់​ក្រៅ​ហោប៉ៅ​ និង​ការ​ធានា​រ៉ាប់រង​សុខភាព​ដូច​ជា​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ និង​មូលនិធិ​សមធម៌​សុខភាព​។8​ រដ្ឋាភិបាល​ប្រមូល​ប្រភព​​ចម្បង​​នៃ​ថវិកា​សុខភាព​របស់​ប្រទេស​តាម​រយៈ​ចំណូល​ពន្ធ​។​ បន្ទាប់​ពី​ប្រមូល​ពន្ធ​បាន​ហើយ​ក្រសួងសុខាភិបាល​នឹង​បែងចែក​ និង​ចែកចាយ​ថវិកា​សុខភាព​ទៅ​កាន់​ខេត្ត​ និង​ស្រុក​។​

ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ក៏​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ផ្តល់​មូលនិធិ​ដល់​វិស័យ​សុខាភិបាល​របស់​ប្រទេស​។​ ក្រោម​កម្មវិធី​គាំទ្រ​វិស័យ​សុខាភិបាល​ ចំនួន​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពី​ជំនួយ​របស់​ម្ចាស់​ជំនួយ​ត្រូវ​បាន​ផ្សំ​ជាមួយ​ចំណូល​របស់​រដ្ឋាភិបាល​ ដើម្បី​គាំទ្រ​ដល់​វិស័យ​សុខាភិបាល​។​ ក្នុង​ករណី​ខ្លះ​ ជំនួយ​ត្រូវ​បាន​ផ្តល់​ឱ្យ​តាម​រយៈ​គម្រោង​ផ្សេងៗ​របស់​ម្ចាស់​ជំនួយ​ដែល​ប្រតិបត្តិការ​រួម​គ្នា​ជាមួយ​រដ្ឋាភិបាល​។​ គម្រោង​ធានា​រ៉ាប់រង​ផ្សេងៗ​ដូច​ជា​ មូលនិធិ​សមធម៌​សុខភាព ​ត្រូវ​បាន​ផ្តល់​មូលនិធិ​ដោយ​រដ្ឋាភិបាល​រួម​ជាមួយ​ម្ចាស់​ជំនួយ​។​ គម្រោង​គាំពារ​សង្គម​នេះ​មាន​នៅ​​កម្រិត​​ស្រុក​ និង​មន្ទីរពេទ្យ​ហើយ​មាន​គោលបំណង​ផ្តល់​សេវាកម្ម​ប្រកបដោយ​គុណភាព​ដល់​ជន​ក្រីក្រ​ដោយ​ប្រើ​យន្តការ​លើកលែង​ថ្លៃ​សេវា​អ្នក​ប្រើប្រាស់​។​9

មណ្ឌលសុខភាព​មូលដ្ឋាន​មួយ មានទីតាំងស្ថិតនៅជាយក្រុងភ្នំពេញ។ រូបភាពដោយ ក្រុមការងារអង្គការទិន្នន័យអំពីការអភិវឌ្ឍ ថត​នៅ​ខែ​កញ្ញា​ ឆ្នាំ​២០២១​។ ក្រោមអាជ្ញារបណ្ណ CC BY-SA 4.0

​ការ​អនុវត្ត​ក្របខ័ណ្ឌ​គណនេយ្យ​ភាព​សង្គម​ដំណាក់កាល​ទី​ ១​ (២០១៥-២០១៨)​ មណ្ឌល​សុខភាព​បឋម​ប្រមាណ​ ៦០៥​ នៅ​ក្នុងស្រុក​ចំនួន​ ៩៨​ នៃ​ខេត្ត​ចំនួន​ ១៨​ ត្រូវ​បាន​អនុវត្ត​ក្រោម​គ​ម្រា​ង​។10​ ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​ថវិកា​របស់​មណ្ឌល​សុខភាព​ដល់​ប្រជាពលរដ្ឋ​ ក្របខ័ណ្ឌ​គណនេយ្យ​ភាព​សង្គម​ប្រមូល​ទិន្នន័យ​ផ្សេងៗ​គ្នា​អំពី​មណ្ឌល​សុខភាព​បឋម​ក្នុងស្រុក​ និង​ធ្វើ​ឱ្យ​ពួក​គេ​ងាយស្រួល​តាម​រយៈ​ឧបករណ៍​មួយ​ដែល​គេ​ហៅ​ថា​ “កញ្ចប់​ព័ត៌មាន​សម្រាប់​ប្រជាពលរដ្ឋ​(I4C)​”។11​ កញ្ចប់​ព័ត៌មាន​សម្រាប់​ប្រជាពលរដ្ឋ​ត្រូវ​បាន​បង្កើត​នៅ​ថ្នាក់​មូលដ្ឋាន​ដោយ​អ្នក​ផ្តល់​សេវាកម្ម​ក្នុងស្រុក​បំពេញបែបបទ​ប្រមូល​ទិន្នន័យ​។12​ បុគ្គល​បង្គោល​ក្របខ័ណ្ឌ​គណនេយ្យ​ភាព​សង្គម​នឹង​ត្រូវ​តែងតាំង​ ដើម្បី​សម្របសម្រួល​ ដំណើរការ​ប្រមូល​ទិន្នន័យ​។​13 ទិន្នន័យ​ថ្នាក់​ឃុំ​ស្តី​ពី​ថវិកា​ និង​ការ​ចំណាយ​របស់​អ្នក​ផ្តល់​សេវាកម្ម​ក្នុងមូលដ្ឋាន​ត្រូវ​បាន​បង្កើត​ឡើង​តាម​រយៈ​ទម្រង់​ប្រមូល​ទិន្នន័យ​។​ ទិន្នន័យ​ថ្នាក់​ឃុំ​ស្តី​ពី​ថវិកា​ និង​ចំណាយ​របស់​អ្នក​ផ្តល់​សេវាកម្ម​ក្នុង​មូល​ដ្ឋាន​​ត្រូវ​បាន​បង្កើត​ឡើង​តាម​រយៈ​ទម្រង់​ប្រមូល​ទិន្នន័យ​។​ បន្ទាប់​ពី​ធ្វើការ​សម្រាយ​ ធ្វើ​ឱ្យ​​ផ្ទាំង​ទិន្នន័យ​មាន​ភាព​ងាយស្រួល​សម្រាប់​អ្នក​អាន​នឹង​ត្រូវ​បោះពុម្ពផ្សាយ​នៅ​មណ្ឌល​សុខភាព​ក្នុង​តំបន់​របស់​ពួក​គេ​ហើយ​ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​សាធារណៈ។​ កញ្ចប់​ព័ត៌មាន​នេះ​មាន​ភាព​ងាយស្រួល​ និង​ធ្វើ​ឱ្យ​អ្នកស្រុក​អាច​យល់​បាន​ឆាប់រហ័ស​។​​ គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​​ (គ.ជ.អ.ប) ក៏​បាន​​អនុញ្ញាត​ឱ្យ​ព័ត៌មាន​ថវិកា​អាច​ចូល​មើល​បានជា​សាធារណៈ​នៅ​លើ​គេហទំព័រ​របស់​​ខ្លួន​​ផង​ដែរ​។​ អ្នក​ប្រើប្រាស់​នឹង​រក​ឃើញ​ព័ត៌មាន​ផ្សេងៗ​អំពី​អ្នក​ផ្តល់​សេវាកម្ម​ក្នុង​តំបន់​របស់​ពួក​គេ​ដែល​ត្រូវ​បាន​គ្របដណ្តប់​ក្រោម​គម្រោង​ក្របខ័ណ្ឌ​គណនេយ្យ​ភាព​សង្គម​។​ មូលដ្ឋាន​ទិន្នន័យ​នេះ​មាន​ផ្ទុក​ព័ត៌មាន​ស្តី​ពី​ ចំណូល​ប្រចាំឆ្នាំ​ ការ​ចំណាយ​ និង​ការ​អនុវត្ត​ការងារ​របស់​សាលា​បឋម​សិក្សា​ មណ្ឌល​សុខភាព​ និង​រដ្ឋបាល​ឃុំ​-សង្កាត់​។​

​នៅ​លើ​កញ្ចប់​ព័ត៌មាន​សម្រាប់​ប្រជាពលរដ្ឋ​ (I4C)​ ពួក​គេ​នឹង​រក​ឃើញ​ព័ត៌មាន​ដែល​មាន​ប្រយោជន៍​ដូច​ជា​ ចំណាយ​ ចំណូល​ និង​របៀប​ដែល​មណ្ឌល​សុខភាព​មូលដ្ឋាន​ក្នុង​តំបន់​របស់​ពួក​គេ​ចំណាយ​។​ ផ្ទាំង​ព័ត៌មាន​សម្រាប់​ប្រជាពលរដ្ឋ​បាន​ធ្វើ​ឱ្យ​ព័ត៌មាន​ចាំបាច់​ទាំងអស់​អំពី​ថវិកា​ដែល​មណ្ឌល​សុខភាព​ក្នុង​តំបន់​បាន​ទទួល​ឱ្យ​​មាន​ភាព​ងាយស្រួល​ដូច​ជា៖14

  • ថវិកាជាតិ​៖ ប្រភព​ថវិកា​នេះ​ផ្ទេរ​ដោយ​ផ្ទាល់​ពី​កញ្ចប់​ថវិកាជាតិ​របស់​រាជរដ្ឋាភិបាល​។​
  • មូលនិធិ​សមធម៌​សុខភាព​៖ មូល​និ​ធិ​នេះ​រួម​បញ្ចូល​ទាំង​គម្រោង​អ្នក​ទទួលផល​ដែល​មាន​គោលបំណង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​លទ្ធភាព​ទទួល​បានការ​ថែទាំ​សុខភាព​ប្រកបដោយ​គុណភាព​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ជា​ពិសេស​អ្នក​នៅ​​ទី​​ជនបទ​។​
  • ជំនួយ​ និង​ការ​បរិច្ចាគ​ ថវិកា​នេះ​បាន​មក​ពី​ប្រភព​ផ្សេងៗ​គ្នា​រួម​មាន​ ម្ចាស់​ជំនួយ​ អង្គការក្រៅរដ្ឋាភិបាល​ ដៃគូ​អភិវឌ្ឍន៍​ និង​ថវិកា​ដែល​ត្រូវ​បាន​ផ្តល់​សម្រាប់​គ្រាអាសន្ន​។​
  • ថ្លៃ​សេវា ប្រាក់​ចំណូល​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ការ​គិតថ្លៃ​របស់​អ្នកជំងឺ​ទៅ​លើ​សេវាកម្ម​សុខភាព​ និង​ថ្នាំ​។​

​បើ​ប្រៀបធៀប​ទៅ​នឹង​កញ្ចប់​ថវិកា​របស់​សាលា​បឋម​សិក្សា​ ព័ត៌មាន​ស្តី​ពី​មណ្ឌល​សុខភាព​ត្រូវ​បាន​បែងចែក​ជា​ព័ត៌មាន​លម្អិត​តូចៗ​។​15 ព័ត៌មាន​លម្អិត​បន្ថែម​អំពី​ប្រាក់ខែ​បុគ្គលិក​ និង​ការ​លើកទឹកចិត្ត​ (​ប្រាក់​ចំណូល​មូលដ្ឋាន​ ប្រាក់​ធ្វើការ​ថែម​ម៉ោង​ពេល​យប់​ ប្រាក់​លើកទឹកចិត្ត​)​ ការ​គាំទ្រ​អ្នកជំងឺ​ និង​ការ​ផ្សព្វផ្សាយ​ (​អាហារ​សម្រាប់​អ្នកជំងឺ​ ថ្លៃ​ដឹក​ជញ្ជូន​)​ ថ្លៃ​ប្រតិបត្តិការ​ (​ថ្លៃ​ទឹក​ភ្លើង​ សម្ភារៈ​ការិយាល័យ​ សេវា​ថែទាំ​ សាំង​)​ ថ្លៃ​ថ្នាំ​ និង​ការ​ផ្គត់ផ្គង់​បន្ថែម​ និង​ពន្ធ​រតនាគារ​ខេត្ត​មាន​ចែង​នៅ​ក្នុង​ផ្ទាំង​ព័ត៌មាន​។​16បន្ទាប់​ពី​ការ​អនុវត្ត​ដំណាក់កាល​ទី​ ១​ ប្រជាពលរដ្ឋ​មូលដ្ឋាន​នៅ​តាម​បណ្តា​ស្រុក​គោលដៅ​ដែល​បាន​ប្រើ​បាស់​ និង​អាន​ប័ណ្ណ​ព័ត៌មាន​សម្រាប់​ប្រជាពលរដ្ឋ​ដឹង​ និង​យល់​យ៉ាង​ច្បាស់​អំពី​ថវិកា​របស់​អ្នក​ផ្តល់​សេវាកម្ម​ក្នុងស្រុក​របស់​ពួក​គេ​ និង​ប្រើប្រាស់​ព័ត៌មាន​នៅ​លើ​កញ្ចប់​ព័ត៌មាន​សម្រាប់​ប្រជាពលរដ្ឋ​ (I4C)​។​17

ទាក់ទងនឹងកញ្ចប់ថវិកាមណ្ឌលសុខភាព

ឯកសារយោង

  1. 1. គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ, “ផែនការអនុវត្តក្របខ័ណ្ឌគណនេយ្យភាពសង្គម” ឆ្នាំ ២០១៤, បានចូលអានថ្ងៃទី ១១ ខែសីហាឆ្នាំ ២០២១។
  2. 2. ដូចឯកសារយោងខាងដើម។
  3. 3. អង្គការ​ទស្សនៈ​ពិភព​លោក,​ “សៀវភៅ-ការអនុវត្តក្របខ័ណ្ឌគណនេយ្យភាពសង្គម,” ឆ្នាំ ២០២០, បានចូល​អាន​ថ្ងៃទី ១៣ ខែសីហាឆ្នាំ ២០២១។
  4. 4. The Asia Foundation, “ការត្រួតពិនិត្យដំណើរការប្រទេសកម្ពុជាការអនុវត្តក្របខ័ណ្ឌគណនេយ្យភាពសង្គម,” ឆ្នាំ ២០១៧, បានចូលអានថ្ងៃទី ១៤ ខែសីហាឆ្នាំ ២០២១។
  5. 5. គង់ មេត្តា, “នាយករដ្ឋមន្ត្រី​អនុម័ត​ថវិកា​ឆ្នាំ​២០១៩,” កាសែតភ្នំពេញប៉ុស្តិ៍, ចុះថ្ងៃទី​២៩​ ខែ​តុលា​ ឆ្នាំ​២០១៨, បានចូលអានថ្ងៃទី១៨ ខែ​សីហា​ ឆ្នាំ​២០២១។​
  6. 6. ធនាគារពិភពលោក, “ការចំណាយលើសុខភាពបច្ចុប្បន្ន (%នៃផលិតផលក្នុងស្រុកសរុប) – កម្ពុជា,” បានចូលអានថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០២១
  7. 7. Peter​ Leslie​ Annear​ et​ al,​ “​ការ​ត្រួតពិនិត្យ​ប្រព័ន្ធ​សុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​”,​ វគ្គ​ទី​៥,​ អង្គការ​សុខភាព​ពិភពលោក​,​ ឆ្នាំ​ ២០១៥, បានចូលអានថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១​។​
  8. 8. ដូចឯកសារយោងខាងដើម។
  9. 9. ដូចឯកសារយោងខាងដើម។
  10. 10. អង្គការ​ទស្សនៈ​ពិភព​លោក,​ “សៀវភៅ-ការអនុវត្តក្របខ័ណ្ឌគណនេយ្យភាពសង្គម,” ឆ្នាំ ២០២០, បានចូល​អាន​ថ្ងៃទី ២៣ ខែសីហាឆ្នាំ ២០២១។
  11. 11. គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ, “ផែនការអនុវត្តក្របខ័ណ្ឌគណនេយ្យភាពសង្គម” ឆ្នាំ ២០១៤, បានចូលអានថ្ងៃទី ២៤ ខែសីហាឆ្នាំ ២០២១។
  12. 12. ដូចឯកសារយោងខាងដើម។
  13. 13. ដូចឯកសារយោងខាងដើម។
  14. 14. គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ, “ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ៖ សៀវភៅណែនាំI4C,” បានចូលអានថ្ងៃទី២៥​ ខែសីហា ឆ្នាំ២០២១។
  15. 15. គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ, “ផែនការអនុវត្តក្របខ័ណ្ឌគណនេយ្យភាពសង្គម” ឆ្នាំ ២០១៤, បានចូលអានថ្ងៃទី ១៧ ខែសីហាឆ្នាំ ២០២១។
  16. 16. គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ, “ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ៖ សៀវភៅណែនាំI4C,” បានចូលអានថ្ងៃទី២៥​ ខែសីហា ឆ្នាំ២០២១។
  17. 17. អង្គការ CARE អន្តរជាតិ, “របាយការណ៍បញ្ចប់ការវាយតម្លៃគម្រោង៖ ផែនការអនុវត្តក្របខ័ណ្ឌគណនេយ្យភាពសង្គម,” ២០១៨, បានចូលអានថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១។
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

B8Xa5
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!