គោលនយោបាយ និងការគ្រប់គ្រងវិស័យកសិកម្ម

វិស័យកសិកម្មនៅកម្ពុជាបានស្រូបយកកម្លាំងពលកម្មប្រមាណ ៥៦ភាគរយក្នុងឆ្នាំ២០១០។1 វិសាលភាពនៃវិស័យមួយ សំដៅលើគោលនយោបាយដែលត្រូវបានបង្កើតឡើងមានឥទ្ធិពលដ៏គួរឱ្យកត់សម្គាល់ដល់ប្រទេសទាំងមូល។2

Photograph: Iorena Pajares, November 24 2007. Creative Commons Attribution-Non-commercial-ShareAlike2.0.Generic

ស្តី្រនៅក្នុងវាលស្រែ។ រូបភាពថតដោយ Iorena Pajares, នៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០០៧។ ក្រោមអាជ្ញាប័ណ្ណ៖ CC_BY_NC_SA 2.0

គោលនយោបាយ និងការគ្រប់គ្រងវិស័យកសិកម្មត្រូវបានស្ថិតក្រោមបន្ទុករបស់ក្រសួងកសិកម្ម រុក្ខប្រមាញ់និងនេសាទ។ ក្រសួងទទួលបន្ទុកមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយក្រសួងពាក់ព័ន្ធនិងស្ថាប័នរដ្ឋនានា ដែលក្នុងនោះ វិស័យកសិកម្មមានការប្រទាក់អាស្រ័យជាមួយវិស័យផ្សេងៗទៀតរួមមាន វិស័យឧស្សាហកម្ម ដឹកជញ្ជូននិងពាណិជ្ជកម្ម ។

គោលនយោបាយត្រូវបានផ្តោតទៅលើការបង្កើនជំនាញនិងចំណេះដឹងពាក់ព័ន្ធ, ផលិតកម្ម, ពិពិធកម្ម, សមត្ថភាពក្នុងការកែច្នៃ, ការស្តុកទុក, ការចែកចាយ និងការស្វែងរកទីផ្សារ។ រដ្ឋាភិបាលបានកំណត់គោលដៅសម្រាប់ពាណិជ្ជកម្មកសិកម្មដើម្បីបង្កើនផលិតផលក្នុងស្រុកសរុប(GDP)ឱ្យបាន៣០ភាគរយនៅក្នុងឆ្នាំ២០២៥។ នៅក្នុងឆ្នាំ ២០១៣ កំណើនផលិតផលជាតិសរុបដែលបានមកពីពាណិជ្ជកម្មកសិកម្មមានទំហំស្មើរនឹង២៤ភាគរយ។3 ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ថ្នាក់ជាតិ២០១៤- ២០១៨ បានកំណត់ការបង្កើនតម្លៃបន្ថែម(Value Added )ជាមធ្យមក្នុងមួយហិកតាសម្រាប់រាល់កសិផលទាំងអស់ពី៩៩៧ដុល្លារ/ហិកតាក្នុងឆ្នាំ២០០៧ ទៅដល់១,៤៥០ដុល្លារ/ហិកតាក្នុងឆ្នាំ២០១៨។ បច្ចុប្បន្ននេះ ផលិតផលកសិកម្មកម្ពុជាក្នុងបរិមាណគួរឱ្យកត់សម្គាល់ត្រូវបាននាំចេញទៅកាន់ប្រទេសជិតខាង ដែលផលិតផលទាំងនោះត្រូវបានកែច្នៃហើយនាំចេញបន្តទៅកាន់ប្រទេសដ៏ទៃទៀត។4

កម្ពុជានៅមានលិទ្ធភាពជាច្រើនសម្រាប់កំណើននៅក្នុងវិស័យផ្សេងទៀត តួយ៉ាងការបង្កើនទិន្នផលស្រូវ។ ការសិក្សាមួយក្នុងឆ្នាំ២០១៤ របស់ធនាគារអភិវឌ្ឍអាស៊ីក្រោមប្រធានបទ https://www.adb.org/sites/default/files/publication/77825/improving-rice-production-cambodia_3.pdfបានរកឃើញថា ទិនុ្នផលស្រូវជាមធ្យមរបស់កម្ពុជាស្ថិតក្នុងលំដាប់ថ្នាក់ទាបបំផុតក្នុងចំណោមបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍។ ការសិក្សានេះបានធ្វើសេចក្តីសន្និដ្ឋានថា ការបង្កើនផលិតភាពកសិកម្មទាមទារឱ្យមានការពង្រឹងទៅលើការផ្តល់កម្មសិទ្ធិដីធ្លីនិងការអភិវឌ្ឍជំនាញ ក៏ដូចជាការទទួលបានហិរញ្ញប្បទានកាន់តែប្រសើរ។5

ទិសដៅនយោបាយ

ផែនការយុទ្ធសាស្ត្រអភិវឌ្ឍថ្នាក់ជាតិ ២០១៤- ២០១៨ បានដាក់ចេញនូវគោលនយោបាយវិស័យកសិកម្មជារួមថា៖ “ ទស្សនៈវិស័យរបស់រដ្ឋាភិបាលកម្ពុជាគឺការធ្វើទំនើបកម្មនៃវិស័យកសិកម្មដោយពឹងផ្អែកទៅលើវិធីសាស្ត្រថ្មី ជាមួយនឹងការផ្លាស់ប្តូរនូវទំហំនិងល្បឿន ក្នុងន័យផ្លាស់ប្តូរវិស័យនេះពីការពឹងផ្អែកយ៉ាងចម្បងទៅលើការប្រើប្រាស់បន្ថែមនៃធនធានដែលមានស្រាប់(តួយ៉ាងធនធានដីនិងធនធានធម្មជាតិដ៏ទៃទៀត) និងធនធានកសិកម្មប្រពៃណី ទៅជាការពឹងផ្អែកយ៉ាងចម្បងទៅលើការប្រើប្រាស់បច្ចេកទេស បច្ចេកវិទ្យាថ្មី យន្តការនិងប្រព័ន្ធធារាសាស្ត្រដែលជួយពង្រឹងដល់អត្រាទិន្នផល ក៏ដូចជាពិពិធកម្មទៅលើសកម្មភាពក្នុងផលិតផលដំណាំមានតម្លៃខ្ពស់ ការចិញ្ចឹមសត្វនិងវារីប្បកម្មជាមួយនឹងការអនុវត្តប្រកបដោយនិរន្តភាពបរិស្ថាន។6

នេះជារបត់នយោបាយដ៏គួរឱ្យកត់សម្គាល់ពីកំណើនសេដ្ឋកិច្ចកាលពីមួយទសវត្សមុន ដែលភាគច្រើនជាលិទ្ធផលពីការពង្រីកដីដាំដុះ។7 លើកលែងសម្រាប់ដំណាំស្រូវ ឧស្សាហកម្មកែច្នៃផលិតផលកសិកម្មនៅមានតួនាទីតិចតួចនៅឡើយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

រដ្ឋាភិបាលបានកំណត់គោលការណ៍កំណើនកសិកម្មប្រមាណ៥ភាគរយប្រចាំឆ្នាំក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ថ្នាក់ជាតិ ២០១៤-២០១៨ (ដែលជាកម្រិតតិចជាងគួរឱ្យកត់សម្គាល់ក្នុងការប៉ានស្មាននៃកំណើនធៀបនឹងវិស័យឧស្សហកម្មនិងសេវាកម្ម)។8 ប្រសិនបើកម្ពុជាអាចសម្រេចបានតាមការកំណត់នេះ ត្រឹមឆ្នាំ២០៣០ នេះវិស័យកសិកម្មនឹងមានទំហំតូចជាងបច្ចុប្បន្នតែមានផលិតភាពកាន់តែច្រើន។ វិស័យកសិកម្មចូលរួមចំណែកដល់ផលិតផលក្នុងស្រុកសរុប(GDP) និងកម្លាំងពលកម្មសរុបនឹងត្រូវធ្លាក់ចុះ ខណៈផលិតភាពដីអាចនឹងមានកំណើនពី ១,៣០០ដុល្លារ/ហិកតា រហូតដល់ ២,៧០០ដុល្លារ/ហិកតា និងផលិតភាពពលកម្មនឹងមានកំណើនពី១,២០០ដុល្លារ/ពលករម្នាក់ រហូតដល់ ៣,៧០០ដុលា្លរ/ពលករម្នាក់។9

ធនាគារពិភពលោកបានផ្តល់ជាមតិយោបល់ថា វិស័យកសិកម្មរបស់កម្ពុជាអាចនឹងមានកំណើនខ្លាំងនិងផលិតកម្មល្អប្រសើរប្រសិនបើគោរពតាមសំណុំគោលការណ៍ទាំង៤ខាងក្រោម៖

  • រក្សាបរិយាកាសគោលនយោបាយដែលអំណោយផលដល់វិស័យឯកជន
  • ពង្រឹងនិរន្តភាពបរិស្ថាន
  • ពង្រឹងគុណភាពនៃកម្មវិធីកសិកម្មសាធារណៈនិងបង្កើនប្រាក់ឧបត្ថម្ភទៅកាន់កម្មវិធីដែលមានប្រសិទ្ធភាពតាមដែលអាចធ្វើទៅបាន
  • ជួយអភិវឌ្ឍន៍កសិពាណិជ្ជកម្មនិងឧស្សាហកម្មកែច្នៃផលិតផលកសិកម្ម10

គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥

ការអភិវឌ្ឍវិស័យកសិកម្មជាផ្នែកមួយយ៉ាងចម្បងក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥។11 គោលនយោបាយនេះមានចំណុចអាទិភាពចំនួន៤៖ ការអភិវឌ្ឍវិស័យកសិឧស្សាហកម្ម, អាជីវកម្មខ្នាតតូចនិងមធ្យម,ដឹកជញ្ជូន និងផ្គត់ផ្គង់សម្ភារៈ, ការបណ្តុះបណ្តាលជំនាញ និងការអភិវឌ្ឍសមត្ថភាពពលករ។ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា(CDC)ទទួលបន្ទុកត្រួតពិនិត្យលើការអនុម័តនៃគោលនយោបាយនេះ។

គោលដៅនៅក្នុងគោលនយោបាយនេះរួមមាន៖

  • បង្កើនការនាំចេញផលិតផលកសិកម្មកែច្នៃដល់១២ភាគរយដែលជាកំណើន៤ភាគរយលើតួរលេខប៉ាន់ស្មានក្នុងឆ្នាំ២០១៥
  • ធ្វើឱ្យវិស័យអាជីវកម្មខ្នាតតូចនិងមធ្យមមានលក្ខណៈផ្លូវការ
  • បង្កើតផ្លូវល្បឿនលឿនក្នុងខ្សែផ្លូវសំខាន់ៗសម្រាប់ការដឹកជញ្ជូនទំនិញបានកាន់តែរហ័ស
  • ក្រសួងកសិកម្ម រុក្ខប្រមាញ់និងនេសាទនឹងបង្កើតតំបន់ដែលមានលក្ខណៈស្រដៀងនឹងតំបន់សេដ្ឋកិច្ចពិសេស សម្រាប់ការធ្វើដំណាំចំការ។

គោលនយោបាយផ្សព្វផ្សាយកសិកម្ម

គោលនយោបាយនេះត្រូវបានប្រកាសនៅក្នុងខែឧសភាឆ្នាំ២០១៥ ក្នុងគោលបំណងបង្កើនការទទួលបានចំណេះដឹងនិងបច្ចេកវិទ្យាកសិកម្មទៅកាន់សហគមន៍កសិករ ដើម្បីលើកកម្ពស់ផលិតភាព។12នាយកដ្ឋានផ្សព្វផ្សាយសិកម្មនឹងទទួលបន្ទុកក្នុងការអនុម័តគោលនយោបាយនេះជាមួយដៃគូអភិវឌ្ឍនិងវិស័យឯកជន។ស្របពេលដែលគោលនយោបាយនេះត្រូវបានប្រកាសចេញ មានមន្ត្រីទទួលបន្ទុកផ្សព្វផ្សាយចំនួន៧០នាក់ប៉ុណ្ណោះនៅថ្នាក់ជាតិនិងតិចជាង១,០០០នាក់នៅថ្នាក់ក្រោមជាតិ។មន្ត្រីបន្ថែមចំនួន២,០០០នាក់ទៀតនឹងត្រូវការដើម្បីអនុម័តគោលនយោបាយនេះ។

ការអនុម័តគោលនយោបាយនេះនឹងធ្វើឡើងក្នុង៥ដំណាក់កាល៖ ពង្រឹងក្របខណ្ឌគតិយុត្តិជុំវិញការផ្សព្វផ្សាយ បង្កើនសមត្ថភាពបុគ្គលិក អភិវឌ្ឍន៍បច្ចេកទេសដាំដុះជាក់ស្តែងក្នុងតម្លៃដែលអាចទទួលយកបាន ពង្រឹងព័ត៌មានកសិកម្មនិងការផ្សព្វផ្សាយព័ត៌មានកសិកម្ម។

គោលនយោបាយដំណាំជាក់លាក់

ទន្ទឹមនឹងមានយុទ្ធសាស្ត្រនិងគោលនយោបាយកាន់តែទូលាយ គោលនយោបាយដំណាំជាក់លាក់ រួមមានគោលនយោបាយស្តីពីការជម្រុញផលិតស្រូវនិងការនាំចេញអង្ករ និងយុទ្ធសាស្ត្រកាអភិវឌ្ឍកៅស៊ូធម្មជាតិនៅកម្ពុជាឆ្នាំ២០១១-២០២០ត្រូវបានអនុវត្តផងដែរ។

ធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ ០៩ មិថុនា ២០១៦

ឯកសារយោង

  1. 1. IndexMundi. ទម្រង់សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០១៤. ចូលអាននៅថ្ងៃទី ២១ សីហា ២០១៥.http://www.indexmundi.com/cambodia/economy_profile.html
  2. 2. Julius Thiemann, កិច្ចសម្ភាសន៍ជាមួយអ្នកជំនាញដំណាំស្រូវ David Van’, ការសែតភ្នំពេញប៉ុស្តិ៍, ចូលអាននៅថ្ងៃទី ១៤ មីនា ២០១៤. http://www.phnompenhpost.com/lift/interview-david-van-rice-expert
  3. 3. មុយហួង ចាន់, “កម្ពុជាយល់ព្រមទៅនឹងក្របខណ្ឌកសិឧស្សាហកម្ម”, ការសែតភ្នំពេញប៉ុស្តិ៍, ចូលអាននៅថ្ងៃទី ០១ កក្កដា ២០១៥. http://www.phnompenhpost.com/business/cambodia-agrees-agro-industrial-framework
  4. 4. មុយហុង ចាន់, “ប្រទេសចិននឹងនាំចេញសណ្តែកនិងដំណាំស្វាយ”, ការសែតភ្នំពេញប៉ុស្តិ៍, ចូលអាននៅថ្ងៃទី១៣ មេសា ២០១៥. http://www.phnompenhpost.com/business/china-weighs-soybean-mango-imports
  5. 5. មុយហុង ចាន់, “ទិន្នផលស្រូវមានបរិមាណទាបបំផុត”, ការសែតភ្នំពេញប៉ុស្តិ៍, ចូលអានថ្ងៃទី ៣០ តុលា ២០១៤.http://www.phnompenhpost.com/business/cambodia-rice-yields-lowest
  6. 6. ផែនការយុទ្ធសាស្ត្រអភិវឌ្ឍថ្នាក់ជាតិ ២០១៤-២០១៨, ក្រសួងផែនការ, រាជរដ្ឋាភិបាលកម្ពុជា.http://www.mop.gov.kh/Home/NSDP/NSDP20142018/tabid/216/Default.aspx
  7. 7. កសិកម្មកម្ពុជាក្នុងអន្តរកាល៖ ឱកាសនិងការប្រឈម, ធនាគារពិភពលោក, ចូលអានខែ ឧសភា ២០១៥. http://www.worldbank.org/en/country/cambodia/publication/cambodian-agriculture-in-transition-opportunities-and-risks
  8. 8. ដូចឯកសារយោងខាងលើ
  9. 9. ដូចឯកសារយោងខាងលើ
  10. 10. ដូចឯកសារយោងខាងលើ
  11. 11. ខេង សុធា,”នាយករដ្ឋមន្ត្រីដាក់ផែនការមេដើម្បីផ្លាស់ប្តូរវិស័យឧស្សាហកម្ម”, ការសែតខេមបូឌា ដេលី, ចូលអានថ្ងៃទី ២៧ សីហា ២០១៥. https://www.cambodiadaily.com/news/pm-launches-grand-plans-to-transform-industry-92645/
  12. 12. មុយហុង ចាន់, “គោលនយោបាយថ្មីដើម្បីជម្រុញវិស័យកសិកម្ម”, ការសែតភ្នំពេញប៉ុស្តិ៍, ចូលអានថ្ងៃទី ២៩ ឧសភា ២០១៥. http://www.phnompenhpost.com/business/new-policy-boost-farming
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

PDtpJ
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!