កសិកម្ម​ និង​ ការ​នេ​សាទ​

8394337859_15d5ef90b7_o

កសិករកំពុងធ្វើការនៅវាលស្រែ ខេត្តកណ្តាល នៃប្រទេសកម្ពុជា។ រូបភាព ថតដោយ ILO/ ខឹម សុវណ្ណារ៉ា, ១២ កក្កដា ២០០៧។ អាជ្ញាប័ណ្ណ CC BY-NC-ND 2.0

វិស័យ​កសិកម្ម​ នៅ​តែ​បន្ត​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​​ ប៉ុន្តែ​នា​ពេល​បច្ចុប្បន្ន​នេះ​ វិស័យ​នេះ​ផ្ដល់​នូវ​ជីវភាព​រស់នៅ​ដល់​ប្រជាជន​ក្នុង​ទំហំ​សមាមាត្រ​តូច​ជាង​ពី​ពេល​អតីតកាល​។​ ការ​សិក្សា​មួយ​ពី​ក្រសួងកសិកម្ម​ ដែល​បាន​ចេញផ្សាយ​នៅ​ក្នុង​ខែមិថុនា​ ឆ្នាំ​ ២០១៧​ បាន​រក​ឃើញ​ថា​ សព្វ​ថ្ងៃនេះ​ ចំនួន​ប្រជាជន​ដែល​ធ្វើ​កសិកម្ម​មាន​ប្រមាណ​ជា​ ៤០​ ភាគរយ​ ដែល​ចំនួន​នេះ​បាន​ធ្លាក់​ចុះ​ពី​ ៨០​ ភាគរយ​នៅ​ក្នុង​ឆ្នាំ​ ១៩៩៣​។1​ ស្រូវ​អង្ករ​ មក​ទល់​នឹង​ពេល​នេះ​ គឺ​នៅ​តែ​ជា​ផលិតផល​សំខាន់​បំផុត​ ដែល​វា​បាន​ធ្វើ​ឱ្យ​ការ​ចូលរួម​ចំណែក​វិស័យ​កសិកម្ម​ដល់​ផលិតផល​ក្នុងស្រុក​សរុប​ (GDP)​ កើនឡើង​ ៦០​ ភាគរយ​។2 ការ​នេសាទ​ត្រី​និង​ជលផល​ ក៏​ជា​គ្រឹះ​មួយ​ដ៏​សំខាន់​នៃ​សេដ្ឋកិច្ច​ជនបទ​របស់​ប្រទេស​កម្ពុជា​ ដោយ​ផ្តល់​នូវ​ប្រូតេអ៊ីន​ប្រមាណ​ ៨០​ ភាគរយ​ នៃ​ប្រូតេអ៊ីន​សត្វ​នៅ​ក្នុង​របប​អាហារ​ជា​ទូទៅ​។​3

គោលនយោបាយកសិកម្ម

ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ ជា​ស្ថាប័ន​ដែល​ទទួលខុសត្រូវ​ចំពោះ​ការ​ត្រួតពិនិត្យ​លើ​ វិស័យ​ ទាំងនេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ចាប់តាំងពី​ពេល​ចេញផ្សាយ​យុទ្ធសាស្ត្រ​ចតុកោណ​ ជា​លើក​ដំបូង​ រដ្ឋាភិបាល​កម្ពុជា​បាន​ផ្ដល់​អាទិភាព​លើ​វិស័យ​កសិកម្ម​ដែល​ជា​វិស័យ​សំខាន់​មួយ​សម្រាប់​ការ​អភិវឌ្ឍ​។​ កំណែ​ទី​ III​ នៃ​យុទ្ធសាស្ត្រ​នេះ​មាន​គោលបំណង​ជំរុញ​ឱ្យ​មានការ​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម​លើស​ពី​ការ​ពង្រឹង​ប្រាក់​ចំណូល​នៅ​តាម​ជនបទ​ ទៅ​កាន់ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង​ នូវ​ការ​ស្រាវជ្រាវ​និង​ការ​អភិវឌ្ឍ​ ការ​ធ្វើ​ពិពិធ​កម្ម​ដំណាំ​ និង​ ការ​ផ្សព្វផ្សាយ​ផលិតកម្ម​ពាណិជ្ជកម្ម​និង​កសិឧស្សាហកម្ម​។4

​​នេះ​ជា​សញ្ញា​នៃ​ការ​ផ្លាស់​ប្តូរ​ពី​កសិដ្ឋាន​ក្រុម​គ្រួសារ​ខ្នាត​តូច​ ទៅ​កាន់​ក​សិ​ឧស្សាហ​    កម្ម​។​ និន្នាការ​នេះ​អាច​ធ្វើ​ទៅ​បាន​ ដោយ​ផ្នែក​ បន្ទាប់​ពី​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ឯកជន​ ជួល​ដី​ទ្រង់ទ្រាយ​ធំ​ តាម​រយៈ​ការ​ផ្តល់​អាជ្ញាប័ណ្ណ​ទៅ​លើ​សម្បទាន​ដី​ សេដ្ឋកិច្ច​ (ELC)​។​ កសិកម្ម​តាម​កិច្ចសន្យា​ និង​ការ​ជួល​ដី​ឯកជន​ ជា​មធ្យោបាយ​ផ្សេង​ទៀត​សម្រាប់​ពង្រីក​វិស័យ​កសិឧស្សាហកម្ម​។​

​ខណៈ​ពេល​ដែល​រដ្ឋាភិបាល​រំពឹង​ថា​ វិស័យ​កសិកម្ម​ នឹង​កើនឡើង​ ៤​ ភាគរយ​ ក្នុង​មួយ​ឆ្នាំ​ រហូត​ដល់​ឆ្នាំ​២០១៨5 នេះ​ជា​អត្រា​មួយ​យ៉ាង​ទាប​ ធៀប​ទៅ​នឹង​វិស័យ​ឧស្សាហកម្ម​ ឬ​ វិស័យ​សេវាកម្ម​នានា​។​ ជា​ទូទៅ​ វិស័យ​កសិកម្ម​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​មាន​ភាព​ទន់ខ្សោយ​6 ដោយ​មានការ​ការ​ធ្លាក់​ចុះ​ រហូត​ដល់​ ១-២​ ភាគរយ​រវាង​ឆ្នាំ​ ២០១៣-២០១៤7 បាន​ទទួល​រង​ផល​ប៉ះពាល់​ដោយសារ​ ផលិតភាព​ទាប​ ភាព​ងាយ​រង​គ្រោះ​ដោយ​ទឹកជំនន់​ និង​គ្រោះ​រាំង​ស្ងួត​ ព្រមទាំង​ហេ​ដ្ឋា​ រចនាសម្ព័ន្ធ​មិន​ទាន់​គ្រប់គ្រាន់8 និង​ ការ​ធ្លាក់​ចុះ​នៃ​គុណភាព​ដី​នៅ​តំបន់​មួយ​ចំនួន​។9

កត្តា​ទាំងនេះ​ បង្ករ​ឱ្យ​មាន​ផល​ប៉ះពាល់​ផ្សេងៗ​គ្នា​សម្រាប់​កសិកម្ម​ប្រភេទ​ផ្សេងៗ​គ្នា​។​ កសិដ្ឋាន​បែប​ក្រុម​គ្រួសារ​កសិកម្ម​ខ្នាត​តូច​ នៅ​ប្រទេស​កម្ពុជា​ ពឹងផ្អែក​លើ​ទឹកភ្លៀង​ ការ​ប្រើប្រាស់​គ្រាប់ពូជ​ដើម​ និង​អាច​មាន​លទ្ធភាព​ទិញ​វត្ថុធាតុដើម​មួយ​ចំនួន​តូច​។​ កសិករ​ប្រភេទ​នេះ​ផលិត​សម្រាប់​ផ្គត់ផ្គង់​ក្រុម​គ្រួសារ​របស់​ខ្លួន​ ហើយ​អាច​លក់​ផលិតផល​ដែល​សល់​ទៅ​កាន់​ទីផ្សារ​ក្នុងស្រុក​។​ ​វិធី​ធ្វើស្រែ​ចំការ​របស់​ពួក​គេ​ គឺ​យក​តាម​លំនាំ​ដែល​មាន​ឫសគល់​ក្នុង​ទម្លាប់​កសិកម្ម​ ដែល​មនុស្ស​ជំនាន់​មុន​បាន​ប្រើប្រាស់​រាប់​ជំនាន់​។​ ក៏​ដូច​ជា​កសិករ​ខ្នាត​តូច​ដ៏​ទៃ​ទៀត​ដែរ​ ពួក​គេ​តែង​ជៀង​វាង​ហានិភ័យ​ ហើយ​ប្រឈម​នឹង​ភាព​ងាយ​រង​គ្រោះ​ពី​ទឹកជំនន់​ និង​គ្រោះ​រាំង​ស្ងួត​ ការ​រាតត្បាត​ពី​សត្វល្អិត​ចង្រៃ​ និង​ជំងឺ​ និង​ការ​គំរាមកំហែង​ដទៃ​ទៀត​ ។​ ជា​ញឹកញាប់​ ពួក​គេ​ខ្វះ​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ថ្មីៗ​ ដូច​ជា​ការ​ផ្លាស់​ប្តូរ​អាកាសធាតុ​ និង​កំនើន​សម្ពាធ​ដី​។​ នៅ​ឆ្នាំ​ ២០០៦​ ធនាគារពិភពលោក​ រាយការណ៍​ថា​ ទំហំ​ដី​កសិកម្ម​ជា​មធ្យម​របស់​ក្រុម​គ្រួសារ​ក្រីក្រ​នៅ​តំបន់​ជនបទ​គឺ​តិច​ជាង​ ១.៥​ ហិ​កតា​ ខណៈ​ពេល​ដែល​ គ្រួសារ​ ៤០​ ភាគរយ​ ប្រកប​របរ​ចិញ្ចឹមជីវិត​នៅ​លើ​ដី​តិច​ជាង​កន្លះ​ហិ​កតា​។​10 ការ​ប្រើប្រាស់​ជីគីមី​ និង​ថ្នាំ​សម្លាប់សត្វ​ល្អិត​របស់​ពួក​គេ​ ដែល​ជា​ធម្មតា​ធ្វើ​ឡើង​ដោយ​គ្មាន​ការ​បណ្តុះ​      បណ្តាល​ គ្មាន​ការ​ណែនាំ​សម្រាប់​ការ​ប្រើប្រាស់​ជា​ភាសា​ខ្មែរ​ ឬ​គ្មាន​ឧបករណ៍​ត្រឹមត្រូវ​ បាន​បង្កើន​ការ​ព្រួយបារម្ភ​ចំពោះ​បរិស្ថាន​ និង​សុខភាព​។​ កសិករ​ខ្នាត​តូច​ ភាគច្រើន​ ពុំ​មាន​លទ្ធភាព​ចូល​ទៅ​កាន់​ទីផ្សារ​កសិកម្ម​។​

​ផ្ទុយ​ទៅ​វិញ​ អ្នក​ផលិត​ខ្នាត​ធំ​ រង​ផល​ប៉ះពាល់​ពី​កំហិត​ហេដ្ឋារចនាសម្ព័ន្ធ​ និង​កម្រិត​ទាប​នៃ​កម្លាំង​ពលកម្ម​ដែល​មាន​ជំនាញ​។​ ក្រុមហ៊ុន​មួយ​ចំនួន​ បាន​ជួប​ប្រជុំ​គ្នា​ជាមួយ​សហគមន៍​មូលដ្ឋាន​ទាក់ទង​នឹង​ទំនាស់​សិទ្ធិ​ដីធ្លី​ និង​ធនធានធម្មជាតិ​។11

ទិន្នន័យ​របស់​ធនាគារពិភពលោក​បាន​កត់ត្រា​និន្នាការ​ថយ​ចុះ​ នៃ​ការ​ចូលរួម​ចំណែក​បង្កើន​តម្លៃបន្ថែម​របស់​វិស័យ​កសិកម្ម​ ទៅ​ក្នុង​ផលិតផល​ក្នុងស្រុក​សរុប​ ដែល​ធ្លាក់​ពី​ ៣៧​ ភាគរយ​ក្នុង​ឆ្នាំ​ ២០១១​ មក​ ៣០​ ភាគរយ​នៅ​ឆ្នាំ​ ២០១៤​ រួម​ជាមួយនឹង​ការ​ធ្លាក់​ចុះ​នៃ​អត្រាកំណើន​ប្រចាំឆ្នាំ​រហូត​ដល់​ -១​ ភាគរយ​នៅ​ឆ្នាំ​ ២០១៤​។12

ដំណាំ និងលទ្ធផលកសិកម្ម

ស្រូវ​ជា​ដំណាំ​ចម្បង​របស់​ប្រទេស​កម្ពុជា​ ។​ បើ​ទោះជា​ គោលនយោបាយ​ “​មាស​ស​”​ របស់​រដ្ឋាភិបាល​សម្រាប់​បង្កើន​ផលិតកម្ម​ដើម្បី​ឱ្យ​មាន​អង្ករ​សម្រាប់​នាំ​ចេញ​មួយ​លាន​តោន​នៅ​ឆ្នាំ​២០១៥ ការ​នាំ​ចេញ​អង្ករ​សរុប​សម្រាប់​រយៈពេល​ប្រាំបួន​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៥​ មាន​ត្រឹមតែ​ ៥៣៨,៣៩៦ តោន13​ ដែល​មានការ​កើនឡើងជាងកាលពីឆ្នាំ ២០១៤  ដែលបរិមាណនាំចេញអង្ករប្រមាណ ៣៧៨,០៦១​។14 ទិន្នផល​ស្រូវ​ជា​មធ្យម​កើនឡើង​ពី​ ២.៨៣​ តោន​ក្នុង​មួយ​ហិ​កតា​នៅ​ឆ្នាំ​ ២០០៩​ ដល់​ ៣.១១​ តោន​ក្នុង​មួយ​ ហិ​កតា​ក្នុង​ឆ្នាំ​ ២០១២​។15 ទន្ទឹម​នឹង​នេះ​ ក៏​មានការ​បង្កើត​ឲ្យ​មាន​ផលិតផល​ថ្មី​ផ្សេង​ពី​គ្នា​គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ​ទៅ​លើ​ដំណាំ​មួយ​ចំនួន​ មាន​ដូច​ជា​ ពោត​ គ្រាប់ស្វាយចន្ទី​ និង​ដំឡូង​មី​ ដែល​ជា​តំបន់​ដី​ដាំ​ដំណាំ​ (​មិនមែន​ស្រូវ​)​ បាន​កើនឡើង​ពី​ ២១០,០០០​  ហិ​កតា​ ក្នុង​ឆ្នាំ​ ២០០៨​ រហូត​ដល់​ ៧៧០,០០០​ ហិ​កតា​ ក្នុង​ឆ្នាំ​ ២០១២​។​ តំបន់​ដាំ​ដើម​កៅស៊ូ​ បាន​កើនឡើង​ជិត​ទ្វេ​ដង​ចាប់តាំងពី​ឆ្នាំ​ ២០០៨​ ដល់​ឆ្នាំ​ ២០១៣​ គឺ​បាន​ឈាន​ដល់​ ៣០៧,៨៥៤​ ហិ​កតា​។16

ការ​វិនិយោគ​ពី​បរទេស​ក្នុង​វិស័យ​នេះ​កំពុង​លេច​រូបរាង​កាន់តែ​ច្បាស់​។​ ឧទាហរណ៍​ រោងចក្រ​ផលិត​ស្ករស​របស់​ប្រទេស​ចិន​ដែល​បាន​វិនិយោគ​ជា​ទឹកប្រាក់​តម្លៃ​ ៣៦០​ លាន​ដុល្លារ​អា​មេ​រិ​កបាន​បើក​ដំណើរការ​ជា​ផ្លូវការ​ហើយ​នៅ​ខេត្តព្រះវិហារ​ នៅ​ក្នុង​ខែមេសា​ឆ្នាំ​ ២០១៦​។​ រោងចក្រ​នេះ​ មាន​សមត្ថភាព​ក្នុង​ការ​ផលិត​ប្រចាំឆ្នាំ​ដូច​ជា​ ស្ករ​ ៣៦០,០០០​តោន​ អេតាណុល​ ៥០,០០០​លី​ត្រ​ និង​ថាមពល​អគ្គិសនី​ ៩​មេ​ហ្គា​វ៉ា​ត់​។​17

ការនេសាទ

​នៅក្នុងឆ្នាំ ២០១៥ បរិមាណផលត្រីសរុបដែលនេសាទបានមានចំនួន ៧៥១,៥៤៦ តោន កើនបាន ៦,២៣៦ តោនធៀបទៅឆ្នាំ ២០១៤។ ផលនេសាទដែលបានមកពីទឹកសាបមានចំនួន ៤៨៧,៩០៥ តោន ត្រូវនឹង ៦៥% នៃផលចាប់សរុប ហើយ១៦% ទៀត ប្រមាណ ១២០,៥០០ តោន បានមកពីសមុទ្រ និង ១៩% បានមកពីផលវារីវប្បកម្ម។18

ឆ្នាំ​ ២០១៨​ នេះ​ ត្រូវ​បាន​គម្រោងស្រាវជ្រាវសម្រាប់ការអភិវឌ្ឍរបស់រដ្ឋាភិបាល​រំពឹង​ថា​ ផលនេសាទនឹង​កើនឡើង​ដល់​ ៩១០,០០០​ តោន​។19 មាន​សេចក្តីរាយការណ៍​ជា​បន្តបន្ទាប់​ស្តី​ពី​ការ​ចុះ​ថយ​បរិមាណ​ត្រី​ បង្ក​ឡើង​ដោយ​សម្ពាធ​នៃ​ការ​ផ្លាស់​ប្តូរ​បរិស្ថាន​និង​កំណើនប្រជាជន​។​ ការ​សិក្សា​មួយ​ព្យាករណ៍​ការ​ធ្លាក់​ចុះ​ជលផល​ទឹកសាប​ប្រមាណ​ ៤០-៦០​  ភាគរយ​ នៅ​ប្រទេស​   កម្ពុជា​ និង​វៀតណាម​ “​នា​ពេល​អនាគត​”​។20 

វារីវប្បកម្ម​ត្រូវ​បាន​រំពឹង​ថា​ នឹង​កើនឡើង​ក្នុង​អត្រា​លឿន​ ពី​ ៩៨,៨០០​ តោន​នៅ​ឆ្នាំ​ ២០១៤​ ដល់​ ១៧១,០០០​ តោន​នៅ​ឆ្នាំ​ ២០១៨​។21

ប្រទេស​កម្ពុជា​ នាំ​ចេញ​ត្រី​ បង្គា​ ក្តាម​ និង​អ្វី​ជា​ច្រើន​ទៀត​ទៅ​កាន់​ប្រទេស​ចិន​ ជប៉ុន​ ប្រទេស​ រុ​ស្ស៊ី​ និង​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ាន​។​ សហភាព​ អឺរ៉ុប​ បាន​ហាមឃាត់​ការ​នាំ​ចូល​ត្រី​ពី​ប្រទេស​កម្ពុជា​។​ តំណាង​សហភាព​ អឺរ៉ុប​ បាន​មាន​ប្រសាសន៍​ថា​ ប្រទេស​ កម្ពុជា​ បាន​បរាជ័យ​ក្នុង​ការ​អនុវត្ត​ និង​អនុលោម​ តាម​កាតព្វកិច្ច​ច្បាប់​អន្តរជាតិ​ ដោយ​មិន​ឲ្យ​ធ្វើ​សកម្មភាព​ណាមួយ​ប្រឆាំង​នឹង​ការ​នេសាទ​ខុសច្បាប់​ ចំពោះ​នាវា​របស់​បរទេស​ ដែល​ដោត​ទង់ជាតិ​កម្ពុជា 22 ព្រមទាំង​ខ្វះ​ក្រប​ខណ្ឌ​ច្បាប់​ ការ​ត្រួតពិនិត្យ​ប្រកបដោយ​ប្រសិទ្ធិ​ភាព​ ខ្វះ​ការ​ត្រួតពិនិត្យ​ និង​គម្រោង​ផ្តល់​វិ​ញ្ញាប​ន​ប័ត្រ​ចំពោះ​ការ​នេសាទ​ត្រី​។23

រដ្ឋាភិបាល​ បាន​ចាប់ផ្តើម​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​គ្រប់គ្រង​វិស័យ​ជលផល​នៅ​ឆ្នាំ​ ២០០១​ ដោយ​កាត់​បន្ថយ​ប្រព័ន្ធ​ឡូត៍​នេសាទ​បែប​ពាណិជ្ជកម្ម​ រហូត​ដល់​ការ​លុប​ចោល​ប្រព័ន្ធ​ឡូត៍​នេសាទ​បែប​ពាណិជ្ជកម្ម​នៅ​តំបន់​បឹង​ទន្លេសាប​ក្នុង​ឆ្នាំ​២០១២​។24​ ការ​កែប្រែ​នេះ​មាន​គោលបំណង​ដើម្បី​អភិរក្ស​ បរិមាណ​ត្រី​ និង​លើក​ស្ទួយ​ជីវភាព​ប្រជា​នេសាទ​ ។​ ក៏​ប៉ុន្តែ​អង្គការ​មិនមែន​រដ្ឋាភិបាល​ បាន​លើក​ឡើង​ថា​ ការ​នេសាទ​ខុសច្បាប់​មានការ​កើតឡើង​ច្រើន​ជាង​មុន​។​25ខាងរដ្ឋាភិបាលបានបញ្ជាក់បន្ថែមថា ការនេសាទខុសច្បាប់បានកើនឡើងនៅក្នុងឆ្នាំ ២០១៥ ដែលបទល្មើសនេសាទ៤,០០០ ករណី​ត្រូវបានបង្ក្រាប ហើយត្រូវបានបញ្ជូនទៅកាន់តុលាការ​ចំនួន​១៨១​ករណី។26

បញ្ហា​ប្រឈម​ផ្សេង​ទៀត​នៃ​ការ​នេសាទ​ទឹកសាប​ ដែល​កំពុង​កើតឡើង​នោះ​ គឺ​ការ​សាងសង់​ ទំនប់​វា​រី​អគ្គិសនី​ ដូច​ជា​ ទំនប់​វា​រី​អគ្គិសនី​ សេ​សាន​ក្រោម​២​ ជាដើម​។​ ការ​សិក្សា​ជា​ច្រើន​ បាន​ព្រមាន​ថា​ ទំនប់​វា​រី​អគ្គិសនី​នេះ​ នឹង​បង្ក​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​បំ​លាស់​ទី​របស់​ត្រី​ ពូជ​ត្រី​ និង​បរិមាណ​ត្រី​។​ មានការ​រំពឹង​តិចតួច​ ទាក់ទិន​នឹង​ការ​កាត់​បន្ថយ​ផល​ប៉ះពាល់​ទាំងនេះ​ ។27

បានធ្វើបច្ចុប្បន្នភាព៖ ២២ សីហា ២០១៧

ទាក់ទងនឹងកសិកម្ម និងការនេសាទ

ឯកសារយោង

  1. 1. សុខ ចាន់. “របាយការណ៍និយាយថាកម្លាំងពលកម្មក្នុងវិស័យកសិកម្មបានធ្លាក់ចុះ”។ កាសែតខ្មែរថាមស៍, ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ​២០១៧។ ចូលអានថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ​២០១៧។ http://www.khmertimeskh.com/news/39336//
  2. 2. ធនាគារពិភពលោក ២០១៦. បច្ចុប្បន្នភាពសេដ្ឋកិច្ចប្រទេសកម្ពុជា ខែតុលា ឆ្នាំ២០១៦។ ចូលអានថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០១៧។ http://gs.mef.gov.kh/contents/uploads/2016/10/October-2016-Cambodia-Economic-Update-Oct-10-2016-final.pdf
  3. 3. មជ្ឈមណ្ឌលអង្គការ World Fish. “ប្រទេសកម្ពុជា”. ចូលអាន 20 តុលា ២០១៥. http://www.worldfishcenter.org/content/cambodia
  4. 4. រាជរដ្ឋាភិបាលកម្ពុជា. ២០១៣. “យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី III”. ទំព័រ ១៧. ចូលអាន ២០ តុលា ២០១៥. [ភាសាអង់គ្លេសhttp://www.cambodiainvestment.gov.kh/content/uploads/2013/11/2013-Rectangular-Strategy-III-En8.pdf
  5. 5. រាជរដ្ឋាភិបាលកម្ពុជា. ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៤-២០១៨. ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា,​ ២០១៤. vi, ២៧.
  6. 6. ធនាគារពិភពលោក. ”ទិដ្ឋភាពទូទៅរបស់ប្រទេសកម្ពុជា”. ចូលអាន ២៤ សីហា ២០១៤. [ភាសាអង់គ្លេសhttp://www.worldbank.org/en/country/cambodia/overview
  7. 7. ធនាគារពិភពលោក. “វិស័យកសិកម្មកម្ពុជាក្នុងអន្តរកាល៖ ឱកាស និងហានិភ័យ.” ចូលអាន ២១ តុលា ២០១៥. [ភាសាអង់គ្លេសhttp://www.worldbank.org/en/country/cambodia/publication/cambodian-agriculture-in-transition-opportunities-and-risks
  8. 8. ធនាគារពិភពលោក. ”ទិដ្ឋភាពទូទៅរបស់ប្រទេសកម្ពុជា”. ចូលអាន ៣០ មករា ២០១៥. [ភាសាអង់គ្លេសhttp://www.worldbank.org/en/country/cambodia/overview.
  9. 9. Blair G, Blair N.”ស្ថានភាពសារធាតុចិញ្ចឹមនៃដីកម្ពុជា សនិទានកម្មនៃអនុសាសន៍លើការប្រើប្រាស់ជី និងបញ្ហាប្រឈមនៅពេលខាងមុខសម្រាប់វិទ្យាសាស្រ្តដីកម្ពុជា”. ការស្រាវជ្រាវកសិកម្មបច្ចុប្បន្ន ២០១៤ ២ (១) ។ Doi: [ភាសាអង់គ្លេស http://dx.doi.org/10.12944/CARJ.2.1.02
  10. 10. ធនាគារពិភពលោក. ២០០៦. “កម្ពុជា៖ ការកាត់បន្ថយភាពក្រីក្រនៅឆ្នាំ ២០១៥ – ការវាយតម្លៃភាពក្រីក្រនៅឆ្នាំ ២០០៦ ». ទំព័រ ៨៤.  ចូលអាន ៣០ មករា ២០១៥. [ភាសាអង់គ្លេសhttp://documents.worldbank.org/curated/en/2006/02/6612976/cambodia-halving-poverty-2015-poverty-assessment-2006
  11. 11. មជ្ឈមណ្ឌលសិទិ្ធមនុស្ស. “ជម្លោះដីនៅកម្ពុជា៖ ទិដ្ឋភាពពីស្ថានភាពដី »  ២១ តុលា​​ ២០១៥. [ភាសាអង់គ្លេស] http://cchrcambodia.org/admin/media/report/report/english/CCHR%20Report%20%20Cambodia%20Land%
  12. 12. ធនាគារពិភពលោក. មូលដ្ឋានទិន្នន័យពិភពលោក. ចូលអាន ២០ តុលា ២០១៥. [ភាសាអង់គ្លេសhttp://databank.worldbank.org/data/reports.aspx?source=2&country=KHM
  13. 13. www.crf.org.kh ចូលអានថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៦។
  14. 14. ដូចឯកសារខាងដើម។
  15. 15. រាជរដ្ឋាភិបាលកម្ពុជា.”ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៤-២០១៨”. ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា,​ ២០១៤. ១២៣.
  16. 16. រាជរដ្ឋាភិបាលកម្ពុជា.”ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៤-២០១៨”. ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា,​ ២០១៤. ២៤.
  17. 17. ស ច័ន្ទដារា, ២០១៦. “រោងចក្រផលិតស្ករដ៏ធំត្រៀមខ្លួនរួចជាស្រេចដើម្បីពង្រីកខ្លួន”, កាសែតភ្នំពេញប៉ុស្តិ៍ ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦។
  18. 18. បាន សុខរិទ្ធ​.”ការ​បង្ក្រាប​បទ​ល្មើស​នេសាទ​បាន​កើនឡើង​នៅ​ឆ្នាំ​២០១៥” ខ្មែរថាមស៍ ចុះថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ២០១៦។ https://opendevelopmentcambodia.net/km/news/govt-illegal-fishing-on-rise/
  19. 19. រាជរដ្ឋាភិបាលកម្ពុជា. ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៤-២០១៨. ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា,​ ២០១៤. vii.
  20. 20. Ashley Hall និង Matthew Johns. ២០១៣. “ការវាយតំលៃនៃភាពងាយរងគ្រោះនៃឧស្សាហកម្មត្រី Pangasius នៅតំបន់ដីសណ្តទន្លេមេគង្គ ទៅនឹងការអភិវឌ្ឍ និងការផ្លាស់ប្តូរអាកាសធាតុក្នុងអាងទន្លេមេគង្គក្រោម». ចូលអាន២០ តុលា ២០១៥. [ភាសាអង់គ្លេស] http://cmsdevelopment.sustainablefish.org.s3.amazonaws.com/2013/01/22/Pangasius%20Mekong%20Delta-4b2036ad.pdf
  21. 21. រាជរដ្ឋាភិបាលកម្ពុជា.”ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៤-២០១៨”. ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា,​ ២០១៤. vii.
  22. 22. Peter, Zsombor ​ និង Simon Henderson. “ការនាំចូលត្រីពីប្រទេសកម្ពុជាត្រូវបានសហគមន៍អ៊ឺរ៉ុបហាមប្រាម.” កាសែតឌឹខេមបូឌាដេលី , ថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៤.​ បានចូលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៤. [ភាសាអង់គ្លេសhttps://www.cambodiadaily.com/archives/fish-imports-from-cambodia-banned-by-eu-54770/.
  23. 23. ស៊ុយ ហែមខេមរា. “បំរាមរបស់សហគមអ៊ឺរ៉ុបទៅលើការនាំចូលត្រីពីកម្ពុជា.” សំឡេងសហរដ្ឋអាមេ  រិច, ថ្ងៃទី ៨ ខែកក្តដា ឆ្នាំ២០១៤. បានចូលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៤.​ [ភាសាអង់គ្លេសhttp://www.voacambodia.com/content/eu-ban-on-cambodian-fish-remains-in-place/1952962.html.
  24. 24. រដ្ឋបាលជលផល. “នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទ”. ចូលអានថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៥។ http://www.fia.gov.kh/english/index.php?page=cfdd
  25. 25. ផន បុប្ផា និង Alex Consiglio. “នៅពេលទិន្នផលត្រីធ្លាក់ចុះ អ្នកស្រុកបំពានច្បាប់ដើម្បីជីវិត.” កាសែតដឹខេមបូឌាដេលី,  ថ្ងៃទី៩ ខែកក្តដា ឆ្នាំ២០១៤.​ បានចូលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៤. [ភាសាអង់គ្លេសhttps://www.cambodiadaily.com/archives/as-fish-stocks-vanish-locals-flout-law-to-survive-63567/.
  26. 26. បាន សុខរិទ្ធ​.”ការ​បង្ក្រាប​បទ​ល្មើស​នេសាទ​បាន​កើនឡើង​នៅ​ឆ្នាំ​២០១៥” ខ្មែរថាមស៍ ចុះថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ២០១៦។ https://opendevelopmentcambodia.net/km/news/govt-illegal-fishing-on-rise/
  27. 27. Ashley Hall និង Matthew Johns. ២០១៣. “ការវាយតំលៃនៃភាពងាយរងគ្រោះនៃឧស្សាហកម្មត្រី Pangasius នៅតំបន់ដីសណ្តទន្លេមេគង្គ ទៅនឹងការអភិវឌ្ឍ និងការផ្លាស់ប្តូរអាកាសធាតុក្នុងអាងទន្លេមេគង្គក្រោម». ចូលអាន២០ តុលា ២០១៥.[ភាសាអង់គ្លេសhttp://cmsdevelopment.sustainablefish.org.s3.amazonaws.com/2013/01/22/Pangasius%20Mekong%20Delta-4b2036ad.pdf
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

BUYMX
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!